៤ -បុរសទ្រូងស្រាលទ្រគាកធ្ងន់
ថ្ងៃសៅរ៍ ទី5.មករា 2019.ម៉ោង 9:05

      អច្ឆរិយា ចុះ​ពីយាន​តាក់​ស៊ី ហើយ​ដើរ​សំដៅ​មហា​សណ្ឋា​គារ​ មជ្ឈឹម​ប៌ូពា​ ដែល​អ្នក​បាន​មក​ស្នាក់​អាស្រ័យ​នៅ​ម្ដង​​ទៅ​ហើយ​។ លេខា​ធិ​ការីនី​ ធាត់​កន្ដៀន​ដដែល​យល់​មុខ​ដ៏​ប្រិម​ប្រិយ​នៃ​អច្ឆរិយា​ ជា​លើក​ទី​ពីរ​លើក​ដៃ​សំពះ​ភ្ញៀវ​ កំលោះ​សោភា​​ដោយ​ញញឹម​កខិប​កខុប​ដូច​បាន​ជាន់​ជណ្ដើរ​ឋាន​សួគ៌
- ចា៎ ! ... អោសុខសប្បាយទេរឺលោក? លេខាធិការិនីអាយុប្រមាណ ៣០ឆ្នាំនេះសួរ។
- សែនសុខកាយ តែចិត្តតែងនឹកមកលោកស្រីជានិច្ច!
  ស្ត្រីនេះមុខក្រហមដូចផ្កាក្ងោកដោយអៀន
  អច្ឆរិយា ធ្វើរិកជាខំរកអត្តសញ្ញាណប័ត្រ ។ ស្រីនេះលួចមើលរូបពិចិត្រ អច្ឆរិយា ហើយដកដង្ហើមធំ។
- មិនបាច់ទេលោកខ្ញុំ ស្គាល់ឈ្មោះលោកស្រេចទៅហើយ កាលពីលើកមុនលោកមានបង្កាន់ដៃដែលប៉ូលីសពិន័យ
- រថយន្តនោះឈ្មោះ ត្រុឌី មែនទេ ?(១)
- ពិតហើយ ! លោកស្រីចាំឈ្មោះអ្នកដំនើរច្បាស់ណាស់!
- មិនមែនគ្រប់ តែអ្នកដំណើរពិសេសប៉ុណ្ណោះដែលខ្ញុំចងចាំជានិច្ច!
   ប៉ៃ​អា​ខ្មោច​ឆៅ​អ្ហើយ​! លេង​ផ្លែ​ផ្កា​តិច​ស៊យ​ចំ​ប្រពន្ធ​ថៅ​កែ​សណ្ឋា​គារ​ ឡើង​រកា​ដែក​តែ​ម្ដង​ ក្រោយ​ពី​បាន​ធ្វើ​ការ​កិច្ច​ និង សំរាក​តាម​ការ​គួរ​ហើយ​ អច្ឆរិយា ចុះ​មក​ដើរ​កំសាន្ត​តាម​មាត់​មហា​ជល​ស័យ​ នៃ​ក្រុង​ប៉ាក​ណាម​ ក្នុង​សំលៀក​បំពាក់​នៃ​ការ​កំសាន្ត​ឆ្នេរ​សមុទ្រ​។ ព្រះ​ទិន​បតី​ទោ​ទន់​ទាប​ជ្រេ​ទៅ​កាន់​ជើង​មេឃ​ សមុទ្រ​ដាស់​ឈាម​ក្រហម​ដេរ​ដាស​ អច្ឆ​រិយា ដើរ​សំដៅ​វិមាន​មួយ​ជិត​មាត់​សមុទ្រ​។ តា​ចាស់​ម្នាក់​ដើរ​ច្រត់​ដៃ​មើល​ជើង​មេឃ ​រួច​អ្នក​សួរថា​៖
- អត់​ទោស​លោក​តា តើ​ខ្ញុំ​អាច​ទៅ​រក​ជួល​នាវា​តូច​អែ​ណា​មួយ​បាន​?
តាចាស់ច្បូតពុកមាត់របស់គាត់ ហើយមើលមុខ អច្ឆរិយា រួច​និយាយ​ដោយ​គួរ​សម​ថា​៖​
- ក្មួយកំលោះរដូវ​ក្ដៅ​ណាស់​! ក្មួយមិន​អាច​រក​ជួល​នាវា​បាន​ទេ​ ធម្មតា​គេ​សុទ្ធ​តែ​ជួល​មុន​មួយ​ឆ្នាំ​ជា​និច្ច​ អ្នក​មាន​ប្រាក់​កាស​គេ​ទៅ​ដេក​លំហែ​កណ្ដាល​សមុទ្រ​អែ​ណោះ​
- លោក​តា​ជួយ​ជួល​អោយ​មួយ​ណា​មិន​បាន​ទេ​រឺ​? ខ្ញុំ​ជូន​សគុណ​មួយ​ជា​ពីរ​!
- មួយ​ជា​ដប់​ក៏​រក​គ្មាន​ដែល​ក្មួយ​! តា​ស្រលាញ់​ប្រាក់​ណាស់​ ព្រោះ​ប្រាក់​ជា​លិខិត​ឆ្លង​ដែន​នៃ​សាកល​លោក​!​
អច្ឆរិយា លា​តា​ចាស់​ចេញ​មក​ផុត​សង្ឃឹម​។ បើ​គ្មាន​នាវា​ តើ​បាន​អ្វី​ទៅ​ស្ទូច​ បាន​អ្វី​ដឹក​នាំ​មាស​១០០០ គី​ឡូ​ក្រាម​នេះ​?​
   គិត​​បណ្ដើរ​ដើរ​បណ្ដោយ​ច្រាំង​សមុទ្រ​ខ្សាច់​ស​ស្គុះ​។ អ្នក​ភ្ញាក់​ព្រើត​ នឹង សំលេង​ទូក​យន្ត​តូច​មួយ​ ដែល​បើក​បណ្ដោយ​ច្រាំង​ហើយ​ឈប់​។ ទូក​យន្ត​ ផ្ទុក​បុរស​ម្នាក់​ និង នារី​ម្នាក់​តាម​ការ​វិនិច្ឆ័យ​ដែល ​អច្ឆរិយា ធ្វើ​សម្ព័ន្ធ​លើ​ទឹក​មុខ និង រូប​ពិ​ចិត្រ​ អ្នក​អាច​យល់​ថា​ នាង​ជា​នារី​ជាតិ​បារាំង​ក្នុង​វ័យ​២០​ឆ្នាំ​ នាង​ងើប​ឈរ​ នាង​មាន​សម្ផស្ស​កាយ​ឃើញ​ហើយ​គួរ​អោយ នឹង​ចង់... អោ​រាង​នាង​ខ្ពស់ ​បំពើង​អាវ​ដែល​នាង​ប្រលេះ​ឡេវ​ពីរ​ខាង​លើ​អោយ​របូត​ដោយ​ចេតនា​ ជាយ​អាវ​ដែល​​នាង​បញ្ចេញ​ ប្រហោង​ផ្ចិត​ ដ៏​សែន​ល្អ​សោភា​ បី​ដូច​គ្រាប់​គុជ​ ដែល​គេ​ដាក់​តាំង​លំអ​ក្នុង​ភាជន៍​ពណ៌​កូឡាប​ នាង​ស្លៀក​ខោ​អ្នក​គង្វាល​គោ​ តឹង​ស្ទើរ​ប្រេះ​​ត្រង់​ចន្លោះ​ភ្លៅ​ឡើង​ក្រពុំ​ដូច​ផ្កា​រីក​ សក់​កាត់​ខ្លី​ បញ្ចេញ​គល់​ក​សាច់​ទង់​ដែង​ ដូច​ពណ៌​កេសី​ នាង​ដែល​ដាក់​បូ​ក្រហម​ សម​នឹង​វែន​តា​ខ្មៅ​ដែល​គូស​វាស​ភក្ត្រា​ឆោម​នរៈ​លក្ខណ៍​​អិត​ផ្ទឹម​ នាង​ហក់​ចុះ​ពី​យាន្ត​ដោយ​ទឹក​​មុខ​មួហ្មង​ ក្នុង​ពេល​ដែល​ហក់​នេះ អច្ឆិយា សង្កេត​ឃើញ​ថា​ សុដន​នាង​លោត​​ញ័រ​ៗ​ក្នុង​អាវ​ ត្រគាក​នាង​រីក​សាយ​ មិន​​​មែន​ជា​ក្រមុំ​ច័ន្ទ​ទឹក​ឃ្មុំ​ទេ​ បុរស​ជាតិ​សៀម​ ហក់​ចុះ​ពី​ក្រោយ​នាង​កាន់​កន្ត្រក​មួយ​ ហើយ​​ដើរ​អោយ​ទាន់​នាង​ រួច​និយាយ​ ជា​ភាសា​ជាតិ​វា​ថា​៖​
- អូន ម៉ារីណា! បងមិនមែនចង់ធ្វើអោយអូនសៅហ្មងទេ! អូនយល់សំដីបងមិនបានទេតើ!
  នាង​បារាំង​សែស ងាក​ក្រោយ​ផាំង​ សំលក់​បុរស​នេះ​ហើយ​រលាស់​សំដី​ជា​ភាសា​សៀម​មាន​សំនៀង​ភាសា​បារាំង​តប​វិញ​ថា​៖​
- អាមនុស្ស​ភ្លើ! ខ្ញុំ​​មិន​​ចង់​​ឃើញ​​មុខ​អា​គាត់​អែង​ទៀត​ទេ​! លឺ​រឺ​ទេ​? ខ្ញុំ​ធុញ​ទ្រាន់​ណាស់​! អា​របៀប​ដដែល​ៗ​ ដូច្នេះ​ខ្ញុំ​ខ្ជិល​ណាស់​លោក​អើយ​!
- បងមិនយល់ថា អូនចង់និយាយរឿងអ្វីទេ! ពន្យល់បងមកអូន!
- បានហើយ! គ្រប់​គ្រាន់​ហើយ! ខ្ញុំ​ទ្រលាន់​ណាស់​ អោយ​អា​កំភ្លៀង​នេះ​យក​ទៅ​ទុក​ជា​អនុស្សា​វរីយ៍​ទៅ​!​
  នារី​បារាំង​ទះ​កំភ្លៀង​បុរស​សៀម​ផាំង​។ បុរស​នេះ​ចាប់​ដៃ​ស្រី​នេះ​ជាប់​ ហើយ​ទាញ​មក ​រួច​ផ្ទាត់​សំដី​សៅ​ហ្មង​ថា​៖
- ហង​យក​អាកំភ្លៀង​នេះ​ទៅ​វិញ​! អញ​ នឹង អោយ​មេ​រៀន​ហង​ មួយ​ដែល​ហង​ត្រូវ​ការ​ចាំ​ទុក​អស់​មួយ​ជីវិត​!
  មុន នឹង​បុរស​សៀម​នេះ​ ធ្វើ​ចល​នា​វាយ​នារី​ទន់​ល្វត​ល្វៃ​នេះ​ អច្ឆរិយា ហោះ​ទៅ​ចាប់​ដៃ​បុរស​សៀម​នេះ​ជាប់​ ហើយ​កញ្ឆក់​ទៅ​ឆ្ងាយ​ពី​នាង​ ព្រម​ទាំង​រលាស់​វាចា​ថា​៖​
- មើល​យុវ​ជន​! និយាយ​គ្នា​សិន​!
  អគ្គី​កំហឹង​ឆេះ​ឆួល​ក្នុង​ខ្លួន បុរសសៀមលើកចង្អុលដៃចុចលើទ្រូង អច្ឆរិយាហើយទ្រគោះអន្ដាតថា
- តើអាគាត់អែង​មក​លាយ​លំ​អី​ក្នុង​រឿង​នេះ​ដែរ​ ? ចេញ​ពី​ទី​នេះ​ភ្លាម ប្រសិន​បើ​អាគាត់​អែង​ មិន​ចង់​អោយ​ខ្ញុំ​បំបែក​មុខ​ អាគាត់​អែង​!​
- បំបែក​មុខ​ខ្ញុំ​? ហ៊ីស​! ហ៊ីស​! ន័យ​សំដី​ដ៏​មាន​ខ្លឹម​សារ​ណាស់​
  រហ័ស​ដូច​រន្ទះ​បាញ់​អច្ឆរិយា លើក​ដៃស្ដាំ​ គប់​ចំ​កណ្ដាល​ច្រមុះ​អាសៀម​ទុយ៌ស​ផាំង​
- នែ៎ ខ្ញុំ​បង្រៀនអាគាត់​អែង​ អោយ​ស្គាល់​អំពី​មេរៀន​នៃ​ការ​បំបែក​មុខ​គេ​ធ្វើ​អ៊ី​ចឹង​នែ៎​
   លោហិត​ហូរ​ឆុល​ចេញ​ពី​រន្ធ​ច្រមុះ​ដូច​គេ​ស្រោច​លើ​អវ​របស់​អាសៀម​នេះ​ វា​ស្ទុះ​សំដៅ​អច្ឆរិយា​តាម​របៀប​ហ្សុយ​ដូ​យ៉ាង​ខ្ញង់​។
      ហា៎..ហា៎... ភ័ន្តច្រលំហើយ អច្ឆរិយាមិនសូវចេះញញើតផ្ដាសទេ អារឿងហ្សូយ​ដូនោះ​... ​ក្រោយ​ពី​ប្រលង​ជាប់​​ខ្សែ​ក្រា​វាត់​ខ្មៅ​ នៅ​ភ្នំ​ពេញ​ហើយ​ ព្រះ​រាជ​រដ្ឋា​ភិបាល​បាន​បញ្ជូន​អច្ឆ​រិយា​ អោយ​ទៅ​សិក្សា​វិជ្ជា​ហ្សូយ​ដូ​បី​ឆ្នាំ​ក្នុង​ មហា​វិទ្យា​ល័យ​អប់​រំ​ហ្សូយ​​ដូ នៅក្រុង​តូក្យូ ប្រលង​ចេញ​លេខ ​២ ​។​
     ដោយ​ជំហរ​ជើង​តែ​បន្តិច​ អច្ឆ​រិយា​គេច​ផុត​ពី​សត្រូវ​យ៉ាង​ងាយ​ ហើយ​រហ័ស​ស្មើ​ពន្លឺ​ អ្នក​លូក​ជើង​ស្កាត់​សន្ទុះ​របស់​វា​ វា​ដួល​ត្មោល​ បី​ត្រលប់​ វា​​ងើប​ឡើង​ជា​ថ្មី​ស្ទុះ​ហេ​ ដូច​ក្ងាន​ផ្អើល​ អច្ឆ​រិយា​ហុច​ដៃ​ស្ដាំ​វា​ចាប់​ហើយ​មួល​ដៃ​អ្នក​មក​ក្រោយខ្នង​វា​ វា​លើក​ប្រាថ្នា​បំបោក​ អច្ឆរិយា​អោយ​ខ្ទេច​ឆ្អឹង​ តែ​វា​ភ្លេច​គន្លឹស​ជើង​ដែល​អច្ឆរិយា ខ្ទាស់​ស្មង​ជើង​របស់​វា​។ វា​បំបោក​អច្ឆរិ​យា​តែ​លើក​មិន​រួច​ ព្រោះ​ជាប់​សោ​ស្នៀត​ត្រង់​ស្មង​ជើង​នេះ​ អច្ឆ​រិយា​ឆ្លៀត​អោ​កាស​បញ្ជូន​មួយ​កំលាំង​ដៃ​ឆ្វេង​ទៅ​គោះ​ថ្គាម​វា​ផាំង​ វា​ខ្ទាត​ប្រាំ​ជំហាន​ បី​ដូច​ដិហារ្យ​ អា​សៀម​កំពិក​បញ្ចេញ​កាំ​បិត​កៃ​ផ្លាប់​ភ្លឺ​ចាំង នឹង​ រស្មី​នៃ​ព្រះ​អាទិត្យ​អស្ដង្គត​ភ្លែត​ៗ​។ មុខ​កាំបិត​ស្រួច​ថ្លា​ ភ្ជង់​ទៅ​មុខ ជន​នេះ​ហក់​ដោយ​ក្បាល​សៀម​បុរាណ​សំដៅ​អច្ឆរិយា ដែល​ឈរ​សំលឹង​មើល​គល់​សុដន​ នៃ​កញ្ញា​បារាំង​សែស​ ដែល​លៀន​ស​ស្គុះ​ ត្រង់​អាវ​ដែល​នាង​បន្ដាច់​ឡេវ​អស់​ពីរ​។ នាង​ស្រែក​ថា៖
- ប្រយ័ត្ន លោក
  អច្ឆរិយា ងាកផាំងរហ័សដូចខ្លាដែលហិតក្លិនគ្រោះថ្នាក់ ដូច្នោះ ហើយថយពីរជំហានយកជំហរ។ ហ៊ីស​ហា៎ ! អាកំពិក​នេះ​ឧទាន
- អាអែង​នឹង​បាន​ដេក​មុង​ឈើ​ហើយ​ អញ​ នឹង ចោះ​ទំ​លុះ​អាវ​ដ៏​ប្រនិត​របស់​អា​អែង​បី​បួន​ប្រហោង​!
- យី អែងជាយុវជនដ៏ស្វាហាប់! អញ្ជើររាំក្បាច់ចុះខ្ញុំចាំទទួល!
   បុរស​សៀម​ឆ្កួត​កំហឹង​ហក់​ប្រាយ​លើ​ អច្ឆរិយា កាំបិត​ញែក​ខ្យល់​លឺ​សូរ​វឹត​ អច្ឆរិយា​ បង្វិល​ខ្លួន​តែ​មួយ​ជំហាន​ហួស​​ទៅ​ម្ខាង​។ អាចាក់​ជ្រៀល​ជ្រេ ទៅ​ម្ខាង​អែ​ណោះ​ដែរ​។ តែ​ដោយ​វា​ជ្រុល​ជំហរ​អច្ឆរិយា ហក់​ភ្លែត​ទៅ​ពី​ក្រោយ​ លា​ម្រាម​ដៃ​ចាំ​ លុះ​សត្រូវ​បំបែរ​ខ្លួន​មក​វិញ​វា​ដូច​ជា​ហុច​ដៃ​អោយ​ អច្ឆ​រិយា​ ដែល​ច្របាប់​ភ្លាម​ ហើយ​បង្វិល​ខ្លួន​មួយ​ជាន់​ទៀត​។ ដៃ​អា​សៀម​រមួល​លឺ​សូរ​ផស់​ កាំបិត​ធ្លាក់​ខ្ពោក​លើ​ដី​ខ្សាច់​ អច្ឆរិ​យា​ចាប់​ដៃ​ម្ខាង​ទៀត​ ហើយ​យោង​ទម្ងន់​សរី​កាយ​វា ​ត្រង់​ស្មា​អ្នក​ ព្រម​ទាំង​គ្រវាត់​រំលង​ទៅ​អែ​លើ​ដី​ខ្សាច់​ខាង​មុខ​ប្រមាណ ៥​ម៉ែត្រ​ វា​ដួល​ផ្កាប់​មុខ​ក្រហ៊ីត​ អច្ឆរិ​យា​យក​ជើង​ ជាន់​វា​ត្រង់​លើ​កញ្ចឹង​ក​បន្តិច​បង្កប់​ច្រមុះ​វា​ក្នុង​ដី​ខ្សាច់​
- ប៉ៃ​អាខ្មោច​ឆៅ​! អច្ឆរិយា ទ្រ​គោះសំដី​ អា​អែង​នៅ​បៅ​ដោះ​ម៉ែ​នៅ​ឡើយ​ទេ​ កាល​ដែល​អញ​ចេះ​ប្រើ​កាំបិត​កាល​ណោះ​!​
  អច្ឆរិយា​ ងាក​មក​មើល​មុខ​កញ្ញា​បារាំង​សែស​ នាង​ពើង​ទ្រូង​​ដ៏​ស្រួច​​របស់​នាង​ញញឹម​យ៉ាង​ក្រអូប​មួយ​។
- ហ៎ ច្រាស់​ច្រំ​ដី​ខ្សាច់​បន្តិច​ទៅ​ ហើយ​ថ្ងៃ​ក្រោយ ត្រូវ​រៀន​អោយ​ចេះ​​ប្រយ័ត្ន​មាត់​ មុន​ នឹង​រលាស់​អណ្ដាត​! អច្ឆរិ​យា​ប្រដៅ​ ។
- អ៊ឺ..ក! អ៊ឹ!.ក អាកំពិកឈ្លក់ដីខ្សាច់ ។
- បាន​ហើយ​លោក កញ្ញា​បារាំង​អឧទាន​ លោក​សំលាប់​វា​នាំ​តែ​មាន​រឿង​វែង​ឆ្ងាយ​!
  បារី​ដែល​អិត​មាន​របូត​ពី​ដៃ​សោះ តាំង​ពី​មុន​ប្រយុន្ទ​ អច្ឆរិយា យក​មក​បឺត​មួយ​ខ្សឺត​បង្ហុយ​ផ្សែង​ទ្រលោម​ព្រម​ទាំង​ដក​ជើង​ពី​ក្បាល​អា​សៀម​នេះ​ចេញ​ផង​។
- ក្បួន​ជាន់​ក​អា​អែង​នេះ​ អញ​បាន​ទៅ​រៀន​ពី​គ្រូ​អញ​នៅ​ស្រុក​ខ្មែរ​ ចេញ​ទៅ​! ហើយ​ចំណាំ​មុខ​អញ​អោយ​ច្បាស់​ បើ​ថ្ងៃ​ក្រោយ​ឃើញ​អញ​ចៀស ៥០​ម៉ែត្រ​ជា​មុន​ !​
អា​សៀម​ងើប​ក្បាល​ពីដី​ខ្សាច់​ ខាក​ហើយ​ស្ដោះ​ទៅ​ដី​ យួរ​ដៃ​ស្ដាំ​វា​ស្រយង់​ដោយ​ ភ្លាត់​សរ​សៃ​ស្មា​ធ្វើ​មុខ​ជូរ​ហួញ​ រួច​មុន​នឹង​ដើរ​ចេញ​ទៅ​វា​ក្រវាត់​សំដី​ផ្លែ​ផ្កា​ថា៖
​- អ្ហា៎ ! រឿង​នេះ​មិន​មែន​​ខ្វះ​ការ​សង​សឹក​ទេ​អា​! អា​អែង​នឹង​បង់​សង​​អញ​ថ្លៃ​ជាង​នេះ​ទៅ​ទៀត​ នៅ​ថ្ងៃ​ណា​មួយ​!​
  អច្ឆរិយា​សើច​ចំអក​រួច
- លុះដល់ថ្ងៃ​ដែល​អាអែង​ថា​នោះ​មក​ដល់​មែន​ អញ​ នឹង ប្រើ​កាំ​ភ្លើង​គ្រាប់​ធំ​ ហើយ​អា​អែង​ នឹង បាន​ទៅ​លេង​ឋាន​ភុជង្គ​នាគ​ក្នុង​សមុទ្រ​នេះ​!​
   លុះ​ជន​នេះ​ចេញ​ទៅ​បាត់​ អច្ឆរិយា​ងាក​មក​ញញឹម​លេខ​១​ ដាក់​កញ្ញា បារាំង​សែស​ ដែល​លួច​មើល​អ្នក​ពី​ក្រោយ​ខ្នង​​។ សំដី​មាស អច្ឆរិ​យា​ចេញ​ពី​មាត់​ដូច​ចំប៉ា​លិន​ថោង​ ជា​ភាសា​បារាំង​ក្រអូប​ស្រួយ​ស្រេះ​ដូច​មក​ពី​ក្រុង​ប៉ារីស​
    - កុំបា​រម្ភ​ឡើយ​អ្នក​នាង​ ខ្ញុំ​មិន​អោយ ចក្ខុ​សម្ផស្ស​នាង​ ដ៏​សោភា​នេះ​ ពើប​ប្រទះ​សាក​សព​ ដ៏​អាក្រក់​សៅ​ហ្មង​ឡើយ​! ហើយ​ម្យ៉ាង​ទៀត​ខ្ញុំ​យល់​ថា នារី​ដ៏​គ្រប់​​លក្ខណ៍​កល្យាណ​ដូច​អ្នក​នាង មិន​មែន​ទៅ​គ្រវែង​ក្រ​សែ​នេត្រា​លើ​អាជ្រូក​របៀប​នេះ​ទេ​!​
  យុវនារីសើចពព្រាយ រួចផ្ទាត់វោហារជាភាសាបារាំងដូចគ្នាថា ៖
    - ចា៎ះ!.. វា​ទៅ​ត្រេង​ត្រាង​អែ​លើ​នាវា​កំសាន្ត​របស់​ខ្ញុំ​ ខ្ញុំ​ដេញ​ក្បាល​វា​មក​.. ​ចា៎ះ​... លោក​ជា​បុរស​ដ៏​សង្ហា​ដែល​ចេះ​ផ្គាប់​ស្រ្តី​ណាស់​។ តើ​លោក​អនុញ្ញាត​អោយ​​ខ្ញុំ​អញ្ជើញ​លោក​ ​ទៅ​ពិសារ​ភោជ​នាហារ​ នៅ​អែ​លើ​នាវា​ខ្ញុំ​នៅ​កណ្ដាល​សមុទ្រ​អែ​ណោះ​ទេ​។
      អច្ឆរិយា ហុច​បារី​ទៅ​ជូន​នាង​មួយ​ដើម​ ក្នុង​ពេល​ជា​មួយ​នោះ​ ដៃ​ប្រតិ​កម្ម​អច្ឆរិយា​ កេះ​ដែក​ភ្លើង​ឆេះ​សន្ធោ​ ហើយ ហុច​ចំពោះ​មុខ​នាង​។ នាង​អោន​បន្តិច​ដើម្បី​នឹង​អុជ​ តែ​អច្ឆរិយា​ បន្ទាប​ភ្លើង​ចុះ​ទៅ​ក្រោម​។ នាង​អោន​តាម​ លំអង​រាត្រី​រុះ​រោយ​ពាស​ពេញ​លើ​ឆ្នេរ​សមុទ្រ​ រស្មី​ដែក​កេះ​បំភ្លឺ​គល់​សុដន​របស់​នាង​ដ៏​រលោង​នៅ​ក្បំ​នៅ​ឡើយ​។​ ត្រង់​ណែន​រឺ មិន​ណែន​ ខ្ញុំ​មិន​ហ៊ាន​ធានា​។ ចាំ​ដល់​អច្ឆរិ​យាល​មើល​សិន​ ទើប​ខ្ញុំ​ដឹង​ជា​ក្រោយ​។​
- ពេញចិត្តណាស់ អ្នកនាង ខ្ញុំឃ្លានណាស់ ហើយជាកិត្តិយសដ៏ធំដែលបានស្គាល់អ្នកនាងដ៏មានរូបឆោមយ៉ាងនេះ។
- មែនឬលោក ?
- សំដីខ្ញុំត្រូវដូចជើងមេឃ ឃើញល្អថាល្អ ឃើងអាក្រក់ថាអាក្រក់ !
- ដោះអាវលោកចោលទៅ ហើយយើងទៅអែនាវារបស់ខ្ញុំ
- ដោយហែលរឺអ្នកនាង?
- ចា៎ ខ្ញុំចូល​ចិត្ត​វិល​ទៅ​វិញ​ដោយ​ហែល​ទឹក​រាល់​ល្ងាច​។ ជា​កីឡា​ដែល​ធ្វើ​អោយ​យឺត​សរសៃ​ល្អ​ណាស់​។
   នាង​ដោះ​អាវ​ក្រៅ​ចោល​លើ​ផ្នូក​ខ្សាច់​ រួច​ខោ​អ្នក​គង្វាល​គោ​អា​មេរិកាំង​។ នៅ​សល់​តែ​អាវ​ទ្រនាប់​ទ្រ​សុដន​ និង​ ខោ​ទ្រនាប់​ត្រី​កោណ​។​ នាង​ហក់​ទៅ​ក្នុង​ទឹក​ប្រូង​។ អច្ឆរិយា​ ក៏​ហក់​តាម​រួច ហែល​ទន្ទឹម​នាង​។ ជួន​កាល​ដៃ​អ្នក​ ដៃ​នាង ប៉ះ​ខ្នង​នាង​ ក្លៀក​នាង​ ដោយ​របៀប​បន្លំ​ មួយ​សន្ទុះ​មក​ដល់​នាវា​មួយ​ដ៏​ល្អ​ឆើត​ឆាយ​ កម្លាំង​ច្រើន​សេះ​មាន​ពន្លឺ​អគ្គីស​នី​។​ កញ្ញា​បារាំង​សែស​តោង​ជណ្ដើរ​នាវា​ ហើយ​ឡើង​។ អច្ឆរិយា​ នៅ​ក្នុង​ទឹក​មើល​ដំណើរ​រាជសីហ៍​ និង កំប៉េះ​គូថ​ដ៏​ល្អ​របស់​នាង​។​
- កីឡា​របៀប​នេះ​ខ្ញុំ​ចូល​ចិត្តណាស់ ! ប៉ុន្តែ​ខ្ញុំ​គ្មាន​ខោ​អាវ​សោះ​ ដើម្បី​និង​ផ្លាស់​ អ្នក​នាង​
- អូ! លោក​កុំ​គិត​អារឿង​កំប៉ិក​កំប៉ុក​អ៊ី​ចឹង​ ខ្ញុំ​មាន​គ្រប់​គ្រាន់​ទាំង​អស់​ ដើម្បី​បំពេញ​ចិត្ត​លោក​ជា​និច្ច​!
- អ្នកនាងអស្ចារ្យណាស់!
   ឡើង​មក​ដល់​លើ​នាវា​ នាង​ហុច​ខោ​អាវ​ដំនេក​មួយ​សម្រាប់​ទៅ​ជូន​អច្ឆរិយា ដែល​ស្រាត​ខោ​ទទឹក​ចំពោះ​មុខ​នាង​ អែ​នាង​ក៏​ផ្លាស់​នៅ​ពីមុខ​ អច្ឆរិយា ដែរ​។
- លោក​រង់​ចាំ​ខ្ញុំ​មួយ​ភ្លែក ខ្ញុំ​ទៅ​ចាក់​ភេសជ្ជ:​ជូន​ រួច​ នឹង លើ​អាហារ​ដែល​គេ​តែង​ចំលង​យក​មក​ដាក់​តាំង​ពីរ​ម៉ោង ​៥ល្ងាច​ម្ល៉េះ ​។
​នាង​វិល​មក​វិញ កាន់​កែវ​សុរា​វិស្គី​ សូដា​ទឹក​កក​ជូន​ អច្ឆរិយា ដែល​ទទួល​ហើយ​លើក​ឡើង​ឧទានថា ​៖
- សុរា​ដ៏​ឧត្តុងឧត្តម​នេះ​ជា​ទឹក​អម្រឹត​ អាច​នឹង​ប្រោស​មនុស្ស​ស្លាប់​អោយ​រស់​ អស់​​ផ្នូរ​ទាំង​ឡាយ​ក្នុង​ស្ម​សាន​បាន​ !
- អោ​ចា៎ះ... ខ្ញុំ​មាន​សោ​មនស្ស​ចិត្ត​ណាស់​ ដែល​លោក​អោយ​តំលៃ​យ៉ាង​នេះ​ ចំពោះ​សុរា​របស់​ខ្ញុំ​! លោក​មិន​ទាន់​ប្រាប់​ឈ្មោះ​របស់​លោក​នៅ​ឡើយ​ទេ​​!
- ខ្ញុំឈ្មោះ​ច្រានិដ្ឋា, អច្ឆរិយា និយាយប្រាប់​តាម​ឈ្មោះ​អត្ត​សញ្ញាណ​ប័ត្រ​។
- ខ្ញុំឈ្មោះ​ម៉ារីណា​ កំណើត​បារាំង​សែស​ សញ្ជាតិ​សៀម​។ ក្នុង​ពេល សង្គ្រាម​សៀម​ បារាំង​ ពួក​សៀម​បាន​ចាប់​ខ្ញុំ​មក​ តាំង​ពី​កុមារី​ម្ល៉េះ​ ហើយ​ចិញ្ចឹម​រហូត​មក​ដល់​ខ្ញុំ​អាយុ​បាន​ ១៨ឆ្នាំ​។
  នៅ​ម្ខាង លើ​តុសំអិត​សំអាង នាង​ម៉ារី​ណា ទាញ​យក​សម្ភារ​:វិទ្យា​សាស្ត្រ​សំរាប់​ធ្វើ​សក់​អោយ​ស្ងួត​ និង​អោយ​ជាប់​ផ្នត់​ មក​ផ្លុំ​សក់​នាង​។ សម្ភារ:​អគ្គីសនី​ព្រួស​ចំហាយ​លើ​កេសី​ទទឹក​ ដ៏​សោភា​របស់​នាង​ វូ​ៗ រ៉​។
- អ្នកនាងបានអាយុ ១៨ ឆ្នាំហើយ យ៉ាងម៉េចទៅទៀត ?
- ចា៎ះ!. ម្ដាយ​ចិញ្ចឹម​របស់​ខ្ញុំ​រៀប​មង្គល​ការ​ អោយ​ខ្ញុំ​មាន​ស្វាមី​​ជាតិ​បារាំង​ម្នាក់​ ជា​សាស្ត្រ​ចារ្យ​ទស្ស​វិទូ ព្រះ​អើយ លោក​ប្ដី​ខ្ញុំ​រវល់​តែ​មេឃ​ ផ្ដាយ ព្រះច័ន្ទ ព្រះ​អាទិត្យ ស្ទង់​ចុះ ស្ទង់​ឡើង​!.. ភ្លេច​ចោល​ប្រពន្ធ​អោយ​ដេក​លើគ្រែ រមួល​ខ្លួន​ក្នុង​កាម​រាគ​.. មួយ​អាទិត្យ​មិន​ដែល​ នឹក​ឃើញ​ប៉ះ​សាច់​ខ្ញុំ​ម្ដង​ផង​ ខ្ញុំ​ទ្រាំ​ពុំបាន​ក៏​ដើរ​ ផ្សង​ព្រេង​ រក​ស្នេហា​ក្រៅ​ច្បាប់...
- ប៉ៃ​អាខ្មោច​ឆៅ​អើយ​! អច្ឆរិយា ឧទាន! អោ​អាប្ដី​ចំកួត​! ប្រពន្ធ​សោភា ផុត​លោកិយ៍​អ៊ីចឹង​ មិន​ចេះ​ផ្គាប់​ផ្គុន! អោ​ប្រសិន​បើ​ប៉ះ​ចំលើ​ខ្ញុំ​វិញ​...
- បើប៉ះលើបងតើវាយ៉ាងម៉េច?
អច្ឆរិយា សើចមើល​ទ្រូង​នាង​ដែល​នាង​ចូល​ចិត្ត​តែ​ចំហ​ ឡេវ​ពី​រ ខាង​​លើ​​ជានិច្ច រួច​មើល​ចុះ​ទៅ​ក្រោម រួច​ឡើង​លើ​វិញ​។
- បើប៉ះចំលើបង បងហ៊ានធានាថាអោយអូន ម៉ារីណា អែងឆ្អែតស្កប់ស្កល់វារជើងបួននៅក្បែរបង !
- កុំនិយាយលេងបង អូន​បន្ត​រឿង​ទៅ​ទៀត ថ្ងៃ​មួយ​ទៅ​ថ្ងៃ​មួយ ជីវិត​ជូរ​ចត់​អិត​ន័យ អូន​រសាត់​ទៅ​​ចំ​ក្នុង​បាត​ដៃ​នៃ​ឯក​ឧត្តម ប្រកិតពិផាត !
- ប៉ៃអាខ្មោចឆៅអើយ !
- ចុះម៉េចក៏បងភ្ញាក់អ៊ីចឹង ?
- គេច​ពី​ទស្សន​វិទូ​ ទៅ​ជួប​ឯកឧត្តម​ប្រកិត​ពិផាត កញ្ចាស់​​ទំពែក​ដូច​គេ​លក​ ដូច​ជា​គេ​គេច​ពី​អាខ្វាក់​ទៅ​ជួប​អាខ្វិន​ដូច្នោះ​ដែរ​ រួច​ម៉េច​ទៅ​ទៀត​ ម៉ារីណា ​?
   នាង ម៉ារីណា មុខ​ក្រហម​ដោយ​ អៀន​ត្រូវ​ផ្លែ​សំដី​ អច្ឆរិ​យា។ អច្ឆរិយា​ ត្រូវ​ចេះ​លេង​ស្នៀត​អោយ​តឹង​។ មី​លលក​នេះ​ពិត​ជា​ប្រពន្ធ​ប្រកិត​ពិផាត​ ឬ សហាយ​ ដែល​អាទំពែក​កញ្ចាស់​លើក​ទូល​ដាក់​លើ​ក្បាល​ហើយ​។
   ទេវ​តា​ខ្មែរ​ដែល​តាម​ថែ​រក្សា អច្ឆរិយា បោះ​អ្នក​មក​ចូល​មាគ៌ា​នេះ​ហើយ មី​ចាប​ញី​សេះ​ស នៃ​ត្រកូល​ប្រកិត​ពិផាត​រដ្ឋ​មន្ត្រី​ក្រសួង​សន្តិ​សុខ​ជាតិ​សៀម​នេះ​ មិន​អិត​ផល​ប្រយោជន៍​ទេ​ចំពោះ​បេសក​កម្ម​របស់​អ្នក​។
      - ចា៎!. អូន​ធុញ​ទ្រាន់​ នឹង មនុស្ស​ស្បែក​ជ្រួញ​ ដូច​ប្រកិត​ពិផាត​នេះ​ណាស់ តែ​អូន​មិន​ដឹង​គិត​យ៉ាង​ណា​។ គម្បី​អោយ​យុត្តិ​ធម៌ ដល់​ឯកឧត្តម​ផង​.. គាត់​ស្រលាញ់​អូន​ណាស់​ថ្នម​អូន​ដូច​កែវ​មរកត​ គាត់​ពោះ​ម៉ាយ កាល​ណា​អូន​ងូត​ទឹក ហើយ​គាត់​អង្គុយ​ជូត​អោយ​អូន​ពី​ដៃ​រហូត​ដល់​ជើង​ អូន​ចោល​គាត់​​កញ្ចាស់​ហ្នឹង​មិន​បាន​ មិន​មែន​មក​ពី​អាណិត​​គាត់​ទេ​! មក​ពី​អូន​ខ្លាច​គាត់​ដៃ​វែង​ណាស់​ អំណាច​ណាស់​ ភព​ប្រសប់​ជា​មួយ​គាត់​តែ​មួយ​អាទិត្យ​ គាត់​និរទេស​អា​ទស្សន​វិទូ អតីត​ស្វាមី​ខ្ញុំ​ដោយ​ចោទ​ថា​សរ​សេរ​អត្ថ​បទ​ប្រមាថ​រាជា​ធិប​តេយ្យ​សៀម​។
- បើ​អ៊ីចឹង​អូន​ជា​ប្រពន្ធ​ឯកឧត្តម​ប្រកិត​ពិផាត​រឺ​? នាវា​នេះ​ជា​របស់​នរ​ណា?​ ម៉េច​ក៏​អូន​មិន​នៅ​អែ​បាង​កក​ ?​
- ចា៎ះ ខ្ញុំ​ជា​លោក​ជំ​ជាវ​ប្រកិត​ពិផាត​ នាវា​នេះ​ជា​កម្ម​សិទ្ធ​របស់​ប្ដី​ខ្ញុំ​ ខ្ញុំ​ពេញ​ចិត្ត​នៅ​សមុទ្រ​នេះ​។ មួយ​អាទិត្យ​ គឺ​រាល់​តែ​ថ្ងៃ​សៅរ៏​ បាន​ប្ដី​កញ្ចាស់​ខ្ញុំ​មក​នៅ​លើ​នាវា​នេះ ​រហូត​ដល់​ព្រឹក​ថ្ងៃ​ច័ន្ទ​បាន​ចេញ​ដំណើរ​ទៅ​វិញ​។
អោ​បុរស​ចេះ​តែ​ស្នៀត​ដូន​តា​ជ្រាំ​ដែល​ៗ ធ្វើ​អោយ​ខ្ញុំ​ធុញ​ទ្រាន់​ណាស់​!​
- ចុះ​អាមួយ​ដែល​បង​បាន​ប្រដៅ​វា​អោយ​ចេះ​គោរព​ស្ត្រី ​ស៊ី​ដី​ខ្សាច់​វា​ជា​បុរស​មិន​មែន​ចេះ​តែ​អាស្នៀត​ដូច​តា​ទេ មើល​ទំនង​វា​ប្រសប់​ដែរ​អាមួយ​នោះ ​!
- អ្ហា៎​ ! អាសៀម​ក្មេង​នោះ​រឺ​? ខ្ញុំ​ទើប​បាន​ស្គាល់​វា​ពី​ម្សិល​មិញ​ យី​អាពួក​សៀម​អស់​នេះ និយម​តែ​ស្រមៃ​ថា គ្រាន់​តែ​ខ្លួន​ផ្ទាត់​ម្រាម​ដៃ​គ្រប់​គ្រាន់​ហើយ​ ដើម្បី​អោយ​ស្រី​ៗ​ លុត​ជង្គង់​នៅ​ក្រោម​បាត​ជើង​វា​
   កេសី​នាង​ឡើង​ពណ៌​ទង់​ដែង​ រលក​រលាម​សាយ​ដូច​ ផ្នត់​នៃ​មហា​សាគរ​ នាង​ដាក់​បូ​ក្រហម​វិញ​។ រស្មី​ នេត្រា​ភ្លឺ​ចាំង​ច្រមុះ​ ស្រួច​បបូរ​មាត់​សែន​ល្មោភ​កំរើក​ញ័រ​ៗ​ សម្លឹង​មើល​ភក្ត្រា​ អច្ឆរិយា ដែល​ញញឹម​តប​​វិញ​យ៉ាង​ស្រស់​លេខ​១ ​។
      - បាន​ន័យ​ថា អូន​ម៉ារីណា ទំនេរ​រហូត​ល្ងាច​ថ្ងៃ​សៅរ៏ ក្នុង​ករណី​នេះ​ តើ​អូន​ព្រម​ទទួល​បង​អោយ​ស្នាក់​នៅ​លើ ​នាវា​សួគ៌ា​នេះ​រហូត​ដល់​ថ្ងៃ​នោះ​បាន​ទេ ​?
- ដោយ​រីក​រាយ​​បង! ដរាប​ណា​តែ​បង​អែង មិន​មែន​ជា​មនុស្ស​ដែល​ចេះ​តែ​អាស្នៀត​ដូន​តា​ម្យ៉ាង​ អូន​ទ្រលាន់​ ណាស់​អាស្នៀត​ហ្នឹង​! ​
  អច្ឆរិយា បង្ហើយសុរាមួយកែវដល់បាត ។ អ្នកដាក់កែវលើតុហើយ
- បងចេះ​សិល្ប​ប្លែក​ៗ ដែល​នារី​ជាច្រើន​ ហៀរ​ទឹក​ភ្នែក​លូន​ក្រោម​បាត​ជើង​បង​ បង​អាច​បង្ហាញ​អូន​បាន​ក្នុង​ពេល​នេះ​នូវ​សិល្ប​​កាមា​រម្មណ៍​ពី​ប្រទេស​ជប៉ុន​
    រហ័សដូចពន្លឺ មួយប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ​កញ្ញា ម៉ារី​ណា​នៅ​ក្នុង​រង្វង់​ដៃ​អ្នក​ អ្នក​អោប​នាង​ផ្ទប​និង​អោរា ​ សុដន​នាង​នៅ​ណែន​ក្បំ​នៅ​ឡើយ។​
   មិត្តអ្នកអានស្គាល់ អច្ឆរិយា ស្រាប់ហើយ !
    មួយ​សន្ទុះ​ក្រោយ ក្រពើ​ញី​មួយ​ស្រែក​រោទ៏​ លើ​គ្រែ​កណ្ដាល​មហា​សមុទ្រ​ដ៏​ស្ងាត់​ ដែល​មាន​រលក​បោកគ្រាំៗ​ជា​តន្រ្តី​។
   នៅ​ក្នុង​បន្ទប់​ដេក​ លើ​ជញ្ជាំង​ ក្បាល​ដំណេក​ រូប​ថត​ឯកឧត្តម​ ប្រកិត​ពិផាត​ ដ៏​ធំ​មួយ​បើក​ភ្នែក​ក្រលោត​ៗ មើល​ក្បាច់​ស្នេហា​នៃ ​អច្ឆរិយា ខ្មែរ​ពូជ​អ្នក​សាង​អង្គរ​វត្ត​ ដែល​ពិភព​លោក​ក្រាប​នៅ​ក្រោម​បាត​ជើង​ខ្មែរ​ ក្នុង​សត​វត្ស​តែ​មួយ​។ រូប​ថត​នេះ​សំលឹង​ អច្ឆរិយា ដែល​កំពុង​តែ​វ័ធ​ប្រពន្ធ​របស់​ឯកឧត្តម​។
   ព្រះ ​ប្រភព​នៃ​ពន្លឺ បាច​សាច​កាំ​រស្មី​លើ​ផ្ទៃ​មហា​ជលា​ស័យ​ រស្មី​ចូល​តាម​ចំរឹង​ដែក​នៃ​បង្អួច​នាវា​ មក​លំអ​លើ​រាង​កាយ​អាក្រាត​ដ៏​សែន​សោភា​នៃ​នារី​បារាំង​សែស​ អច្ឆរិយា​ កែង​ដៃ​ច្រត់​លើ​ខ្នើត​ គយ​គន់​សម្ផស្ស​កាយ​ដ៏​បវរ​នេះ​ ម៉ារីណា បើក​នេត្រា​ស្កប់​ស្កល់​ហើយ​ញញឹម​ រួច​ឧទាន​ស្អក​ៗ​ថា៖
- បងជាបុរសមានទ្រូងស្រាល ហើយត្រគាកធ្ងន់ ល្អណាស់