នៅដើម គ.ស ១៩៥៣ ព្រឹត្តិ​ការណ៍​បដិ​វត្តន៍​នៃ​ពង្សា​វតារ​ខ្មែរ បាន​បើក​ទំព័រ​មាស ចារ​ដោយ​ផ្លែ​ប៉ាកា​ទិព្វ​កត់​ត្រា​នូវ​ពលិ​កម្ម​ខ្មែរ​តស៊ូ​ទាម​ទារ​ឯក​រាជ្យ​ពេញ​បរិ​បូរណ៍​។ កាល​នោះ ខ្ញុំ​ជា​យុវ​ជន​ម្នាក់ ស្មគ្រ័​ចិត្ត​ចូល​បំរើ​ប្រ​ទេស​ជាតិ​ក្នុង​កង​ខែមរ​ភូមិន្ទ អសន្តិ​សុខ​ក្នុង​ប្រ​ទេស ត្រូវ​ថយ​រិទ្ធិបន្តិច​ៗ ជា​លំដាប់ លុះ​បាន​សុខ​សាន្ត​ត្រាណ​តាម​សេច​ក្តី​ស្រេក​ឃ្លាន និង​តាម​សេច​ក្តី​ប្រាថ្នា នៃ​ខែមរ​ជន​ទូ​ទៅ​។

គឺ​ជា​បេសក​កម្ម​នៃ​យុវ​ជន​ស្នេហា​ជា​តិ​ម្នាក់ ចេញ​ធ្វើ​ប្រតិ​បត្ដិ​ការណ៍​នៅ​តំបន់​វ៉ើន​សៃ ដើរ​ទៅដល់​មាត់​ស្ទឹង​មួយ​ដែល​មាន ប្រភព​ទឹក​ហូរ​ចេញ​ពី​ភ្នំ​យុណាំ​លៀរ​នៃ​ខេត្ដ​មណ្ឌល​គិរី យុវ​ជន​យើង​បាន​ជួប​ នឹង​ខ្មែរ​លើ​កំពុង​ពូន​ផ្នូរ​ខ្មោច​ដ៏​ធំ​លែក​អស្ចារ្យ​នៅ​ក្រោម​ដើម​ជ្រៃ​ដ៏​មាន​មែក​សាខា​ លោក​តា​ខ្មៅ​មាឌ​ក្រអាញ​ម្នាក់​បាន​និទាន​រៀប​រាប់​អំពី​ប្រ​វត្ដិ​ផ្នូរ​ប្រាប់​ដល់​យុ​វជន​យើង​ដូច​ទៅ៖

- អ្ហា៎ ! ស្រាភ្នងឆ្ងាញ់ណាស់ តែខ្លាំងបន្តិចហើយ !
ខ្ញុំ​លា​ពួក​មេ​កន្ទ្រាញ​ទៅ​មុខ​ទៀត កាត់​ព្រៃ​កាត់​វាល​។ ទៅ​មុខ​បាន​ប្រ​ហែល​កន្លះ​គីឡូ​ម៉ែត្រ ជួប​វាក់​ស្ទឹង​ធំ​មួយ ទឹក​ថ្លា​ដូច​កញ្ចក់ ហូរ​ចេញ​ពី​ប្រ​ភព​ភ្នំ​យុក​ណាំ​លៀរ ដែល​មាន​កំពស់ ១១០០​ម៉ែត្រ​ក្នុង​ខេត្ដ​មណ្ឌល​គិរី​សព្វ​ថ្ងៃ​។ ខ្ញុំ​ទាល់​ប្រាជ្ញ​ពុំ​អាច​ទៅ​មុខ​ទៀត​បាន​ឡើយ ក៏​ប្រ​ថុយ​ដើរ​សៀរ​តាម​មាត់​ស្ទឹង ស្តាប់​សូរ​បក្សា​បក្សី​ស្រែក​រំពង​ព្រៃ​។ ចចក ស្វាន ឈ្លូស​បោល​កាត់​មុខ​ម្តង​ៗ ឥត​ងាក​ក្រោយ​។
- អៃយ៉ា ! នរណាអីចេះ ជីកពូនធ្វើលេណស្ថាន (ត្រង់សេ) រឺអ្វី ?

ខ្ញុំ​ខំ​លប​លូន​ទៅ​ក្បែរ ស្រាប់​តែ​ពួក​ខ្មែរ​លើ​យើង​២ នាក់​សោះ ពូន​ផ្នូរ​ខ្មោច​ដ៏​ធំ​ចំលែក​អស្ចារ្យ ក្រោម​ដើម​ជ្រៃ​បែក​មែក​សាខា​គ្រប​ផ្នូរ​។ ខ្ញុំ​កាត់​ចិត្ត​ចូល​ទៅ​សួរ​យក​ការណ៍​ចង់​ដឹង​រឿង​ហេតុ​ ចុះ​​ម្តេច​ក៏​ផ្នូរ​ខ្មោច​ធំ​ម្ល៉េះ​? ជីក​រណ្តៅ​ត្រង់​សេ​ អោយ​ខ្មាំង​ទេ​ដឹង​? ដើរ​ទៅ​ជិត​មនុស្ស​ស្លៀក​វ័ន​ប៉ឹង​ទាំង​នោះ តំរង់​មុខ​ព្រួញ​ដាក់​ទ្រូង​ខ្ញុំ ប្រុង​ប្រហារ​ជីវិត​ខ្ញុំ​ទៀត​ហើយ​។ ខ្ញុំ​រា​ដៃ​កាត់​បង្ហាញ​ព្រះ​ឆាយា​ល័ក្ខណ៍ បង្ហាញ​សក្តិ​ទាហាន​ខ្មែរ​ស្រែក​ថា កម្ពុជា​ៗ​។ លុះ​លឺ​ពាក្យ កម្ពុជា ជន​ទាំង​នោះទំ​លាក់​ស្នា​ចុះ រត់​មក​ចាប់​ដៃ សើច​ស្ញេញ​ស្ញាញ​អង្អែល​ប្រាណ​ខ្ញុំ​។ គេ​និយាយ​ភាសា​ភ្នង​ស្ទៀង​ មន​ យ៉ាង​អិះ​អុះ​ៗ​។ ប៉ុន្តែ​ដោយ​ខ្ញុំ​បាទ​ចេះ​ភាសា​ភ្នង​ក្រាស់​ក្រែល​ដែរ ក៏​និយាយ​ស្តាប់​គ្នា​បាន គេ​យំ​ចាប់​អោប​ខ្ញុំ​ហាក់​ដូច​ស្គាល់​គ្នា​ពី​យូរ​សត​វត្ស​មក​ហើយ​ដែរ​។ ក្រោយ​មក គេ​រៀប​បាយ​វេច​ទឹក​បំពង់​ស្រា​សោម សាច់​ថ្លាន់ សាច់​ឈ្លូស អោយ​ខ្ញុំ​អាស្រ័យ គេ​អង្គុយ​មើល​​ខ្ញុំ​ដែល​ឃ្លាន​ស្ទើរ​បោច​ពោះ​ ក៏​ចាប់​អាស្រ័យ​បាយ​ចំអែត​ក្រពះ​។ រួច​មក​អង្គុយ​សំនេះ​សំនាល​គ្នា​លេង ជា​ភាសា​ពួក​គេ​។ ខ្ញុំ​សួរ​បញ្ជាក់​យ៉ាង​ឆ្ងល់ ទៅ​លោក​តា​ខ្មៅ មាឌ​ក្រអាញ​ម្នាក់​អំ​ពី​ប្រវត្តិ​ផ្នូរ​​ខ្មោច​ធំ​ចំលែក​នោះ​។ តា​ខ្មៅ​បាន​សារ​ភាព​រ៉ាយ​រាប់​មក​ខ្ញុំ​ជា​ភាសា​ស្ទៀង​ដែល​ប្រែ​មក​ថា ៖

- ផ្នូរខ្មោចដ៏ធំសំបើមនេះ កប់មនុស្សពីរនាក់ប្តី​ប្រពន្ធ​ជា​សង្សារ​ចិត្ត​មួយ​ថ្លើម​មួយ​គោរព​ពាក្យ​ស្បថ លុះ​ក្ស័យ​ជីវិត​។
ខ្ញុំ​លឺ​ដូច​នោះ រឹត​តែ​ឆ្ងល់​ខ្លាំង​ឡើង រំជួល​ចិត្ត ចាប់​អារម្មណ៍​ចង់​ដឹង​ត​ទៅ​ទៀត សួរ​ថែម។ គាត់​ឈប់​និយាយ​យក​ដៃ​ជូត​ទឹក​ភ្នែក​ល្អក់ ៗ មួយ​សន្ទុះ​ធំ​ទើប​លាន់​វាចា​៖
- បើ​លោក​ចង់​ដឹង​អោយ​ជ្រៅ​ជ្រះ ខ្ញុំ​អាច​និទាន​បាន​ រឿង​​នេះ​ពី​ដើម​រហូត​ចប់​អោយ​ស្តាប់ តែ​ត្រូវ​ចំណាយ​ពេល​យូរ​បន្តិច​ហើយ​ !។
ខ្ញុំតបដោយគោរព ៖
-សូម​លោក​តា​និទាន​មក​ចុះ ខ្ញុំ​បាទ​ស្តាប់​ទាល់​តែ​ចប់ ខ្ញុំ​ចង់​ដឹង​ចង់​លឺ​ប្រវត្តិ​រឿង​ប្លែក​ៗ ពី​បណ្ដា​ជន​ពួក​ភ្នំ​ណាស់ ព្រោះ​មិន​ដែល​ដឹង​រឿង​រ៉ាវ​សោះ។
ខណះ​នោះ លោក​តា​ខ្មៅ​ស្រិល យក​ខ្សៀ​កញ្ឆា​មក​អុជ​ស្រូប​បឹត​គ្រូក​គ្រាក​ៗ ជក់​អស់​មួយ​ខ្សៀ​ទើប​ចាប់​និយាយ​។ ខ្ញុំ​អង្កុយ​ប្រឹង​ទាញ​ក្រ​ដាស នឹង​ដង​ប៉ាកា​មក​កត់​យក​ពាក្យ​សំខាន់​ៗ វគ្គ​ល្អ​ៗ មក​ចង​ក្រង​ទុក​ជា​ឯក​សា​គ្រាន់​និទាន​ជូន​បង​ប្អូន​កម្ពុជា​កណ្ដាល​យើង​ស្តាប់។ ឯ​សាច់រឿង​កំសត់​នោះ​មាន​ដូច​ត​ទៅ ​៖