ក្រុមការងារមណ្ឌលវប្បធម៌ខ្មែរនៅស្វីស
-
venerable Thang Viseth (ព្រះភិក្ខុ ថាំង វិសិទ្ធ) Preas Chao Athika Watt -
Herr Sinh Tra (ត្រា ស៊ីន) : Präsident Tel : 044 700 56 17 ; sinh.tra@gmail.com -
Herr Prum Vuthy : Revisoren, FIWI Code email : vprum@gmx.ch -
Herr Lo yun Ly : Religion, Ständig -
Boun Hounhay : Religion, Ständig -
មាង សាខន : ក្រុមអនុរក្ស Hauswarte; Tel. 062 824 45 15 -
រស់ ហឿន : ក្រុមអនុរក្ស Hauswarte; Tel. 062 891 32 09 -
ស៊ុន សារូត : ក្រុមអនុរក្ស Hauswarte; Tel. 078 760 03 72 -
ថុង សុផណ្ណី : ក្រុមអនុរក្ស Hauswarte;Tel. 056 667 37 89 -
ប៊ុត ស : ក្រុមអនុ Hauswarte; Tel. 062 794 25 67
កំណើត និង គំនោលការណ៍
អារ្យធម៌របស់ជាតិនិមួយៗក្នុងលោក មានអាយុជីវិតរស់នៅបាន និងមានការចំរើនរុងរឿងបាន អាស្រ័យដោយពលរដ្ឋមានសម្បជញ្ញជាតិ
គឺមិនវង្វេងភ្លេចជាតិខ្លួន មានមនសិការចេះស្រលាញ់ជាតិកំណើត មិនមានចិត្តត្រេកត្រអាលតាមអារ្យធម៌បរទេស ចេះស្រលាញ់អារ្យធម៌
ជាតិខ្លួន ស្រលាញ់វប្បធម៌ជាតិខ្លួន ស្រលាញ់អក្សរសាស្រ្តជាតិខ្លួន ស្រលាញ់ប្រពៃណីទំនៀមទំលាប់ជាតិខ្លួន ស្រលាញ់លទ្ធិជាតិសាសនា
ស្រលាញ់បូរណភាពទឹកដីជាតិខ្លួន ហើយស្ម័គ្រចិត្តធ្វើពលិកម្ម ថែរក្សាការពារលើកតំកើងវត្ថុដែលខ្លួនស្រលាញ់នោះស្មើជីវិត។
សម្បជញ្ញជាតិដ៏ភ្លឺថ្លានេះហើយ ដែលនាំអោយពលរដ្នគ្រប់ជាតិសាសន៍ ខំរេរិះរក វិធីសាស្រ្តគ្រប់បែបយ៉ាង សាងសង់អោយមានសមាគម មានមណ្ឌលជាទីកន្លែងមួយដើម្បីបានជួបជុំចាត់ចែងប្រារព្ធពិធីផ្សេងៗ ដែលទាក់ទងនឹងវប្បធម៌ ទំនៀមទំលាប់ជាតិរបស់ខ្លួន។ តាមការអះអាងរបស់លោកត្រា ស៊ីន ប្រធាន មណ្ឌលវប្បធម៌ខ្មែរនៅស្វីស ដែលសរសេរទុកក្នុងអត្ថបទ «សង្គមខ្មែរនៅប្រទេសស្វីស» ក្នុងព្រឹត្តិបត្តបុណ្យខួប២០ឆ្នាំ ខ្មែរភៀសខ្លួននៅស្វីសថា ៖
ប្រជាជនខ្មែរយើងដែលបានភៀសខ្លួនដោយសង្រ្គាម ហើយបានចូលមកកាន់ប្រទេសស្វីស នៅឆ្នាំ១៩៧៩ មានប្រមាណ ៥០០គ្រួសារ ប្រហែលជា ២៥០០នាក់។ ពីឆ្នាំ១៩៧៩ ដល់ ១៩៨១ បង្កើតអោយមានកន្លែងជួបជុំខ្មែរ (Foyer Khmer) ដើម្បីយកបញ្ហាមកដោះស្រាយ និងប្តូរយោបល់គ្នា។
ឆ្នាំ១៩៨១ សមាគមខ្មែរត្រូវបានបង្កើតឡើងដើម្បីរៀបចំចាត់ចែងបុណ្យទានផ្សេងៗ និង រកមធ្យោបាយបង្កើតអោយមាន មណ្ឌលវប្បធម៌ បោះពុម្ពសៀវភៅខ្មែរចែកតាមគ្រួសារ។
ឆ្នាំ១៩៨៣ មណ្ឌវប្បធម៌ខ្មែរបានផុសជារូបរាងឡើង ក្នុងការជួយដោះស្រាយនូវ វិបត្តិខាងផ្លូវចិត្ត និងជាជំរកនៃទំនៀមទំលាប់ប្រពៃណីវប្បធម៌ជាតិ ដែលយើងសង្ឃឹមថា អាចបន្ថយនូវការជ្រួតជ្រាបចូលដ៏ឆាប់រហ័សនៃអារ្យធម៌បរទេស ដែលបណ្តាលអោយមានគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរចំពោះសង្គមជាតិយើង។
លោកស្តើង សាវី អតីតប្រធានមណ្ឌលវប្បធម៌ខ្មែរនៅស្វីស អានត្ដទី២ ក៍បានអះអាងសរសេរនៅក្នុងព្រឹត្តិបត្តិ ដដែលនេះថា នៅខែតុលា ១៩៩៧ និង១៩៩៨ បានបង្កើតអោយមានសបា្តហ៍វប្បធម៌នៅត្រូហ្គិន។
គំនោលការណ៍ក្នុងសម្បជញ្ញជាតិដ៏ចំបងអស្ចារ្យនេះ បានរំកិលខ្លួនមួយឆ្នាំម្តងៗ ឈានមកដល់សម័យកុំព្យូទ័រទំនើបដែលអនុញ្ញាតិអោយខ្ញុំ
បង្កើតជាបណ្ដាញ សកលមួយ (គេហទំព័រ)ក្នុងគំរោងការណ៍ផ្សព្វផ្សាយ នូវវប្បធម៌អរិយធម៌ អក្សរសាស្រ្ត ព្រះធម៌ព្រះវិន័យ ពុទ្ធសាសនា
របស់ជាតិយើង អោយមានភាពចំរើន រុងរឿងថែមទៀត ហើយដើម្បធ្វើការទប់ស្កាត់ នូវការរលុបបាត់នៃធាតុពិតរបស់ខ្មែរដោយអំណាច
អារ្យធម៌បរទេសផងដែរ។ ព្រោះថា ការមិនចេះភាសា និងអក្សរសាស្រ្តជាតិខ្លួនឯង គឺជាគ្រោះថ្នាក់ដ៏ធំមួយ របស់ជាតិ ដូចជាខ្វាក់ភ្នែកជាតិ
មើលជាតិឯងមិនឃើញយ៉ាងនោះដែរ ដូចនេះ ការបង្កើតគេហទំព័រជាភាសាខ្មែរ ក្នុងបន្តាញសកលរបស់ខ្ញុំបាទនេះ វាក៏ជាឧបករណ៍សីល្ប
វិទ្យាមួយបង្ហាញអក្សរសាស្រ្តខ្មែរផងដែរ។
ច្បាប់ទូន្មាន ច្បាប់ពាក្យចាស់ ច្បាប់កេរកាល គតិលោកជាដើម គឺជាស្នាដៃចាស់បុរាណយើង ដែលខំធ្វើការប្រៀនប្រដៅដល់កូនចៅ អោយស្គាស់ល្អអាក្រក់ក្នុងដំណើរជីវិតស្នាដៃដ៏ពិស្តារនេះត្រូវបានសង្គមជាតិយើង យកមកធ្វើជាបទសិក្សាអក្សរសាស្រ្តរហូតដល់សព្វថ្ងៃ នេះ ហើយ គឺជាការបង្ហាញនូវអារ្យធម៌មួយដ៏មានសីល្បវិទ្យាអស្ចារ្យណាស់អោយកូនចៅនឹកកោតដល់ស្នាដៃរបស់លោក។
ចំពោះខេមរជនជាតិកម្ពុជាគ្រប់ៗគ្នា ខ្ញុំសូមឧទ្ទិសបន់ សូមអោយមានសម្បជញ្ញភ្លឺថ្លា ក្នុងការថែរក្សាការពារលើកតំកើង ស្រលាញ់វប្បធម៌
ជាតិ ស្រលាញ់អក្សរសាស្រ្តជាតិស្រលាញ់លទ្ធិសាសនាជាតិ សូមអោយបានសុខចំរើនមានវឌ្ឍនភាពសុភមង្គលលើគន្លងយុត្តិធម៌ជា
និរន្តតទៅ។