អតីតអ្នកថតរូប នៃមន្ទីរ ស-21 (ខ)
20070815
ដោយ ជីវិតា វិទ្យុ អាស៊ីសេរី

ថ្ងៃសៅរ៍ ទី1.កក្កដា 2023.ម៉ោង 8:22

អតីតអ្នកថតរូប នៃមន្ទីរ ស-21 លោក ញ៉ែម អេន បានរំកអំពី កិច្ចការថតរូប របស់ខ្លួន នៅក្នុងមន្ទីរ ស-21 ឬគុកទួលសែ្លង ក្នុងសម័យខែ្មរក្រហម តាមរយៈសំណួរ របស់លោក ជីវិតា ដែលមានសេចក្តី ដូចតទៅ
ជីវិតា : នៅពេលថតរូប រូបថតនៅក្នុង សារមន្ទីរ ទួលសែ្លង សព្វថៃ្ងហ្នឹង ឃើញថត ដូចវាស់កម្ពស់ វាស់ពីក្រោយអីហ្នឹង តើការវាសហ្នឹង មានន័យដើម្បីអ្វីដែរ ?
ញ៉ែម អេន : ការមានដែក ទប់ពីក្រោយហ្នឹង មិនមានអីទេ ដែកហ្នឹងគេធ្វើ ឧទាហរណ៍ ដូចមនុស្សអង្គុយ អ៊ី ចឹងទៅ កុំឲ្យងាក ងាកទៅ រូបវាខូចអ៊ី ចឹងទៅ។ ,,,កាលណា យើងអង្គុយថត យើងថតឲ្យហ្នឹង ហ្នឹងពាក់កណ្តាលខ្លួន គឺឲ្យអង្គុយអ៊ី ចឹង ដែកទល់ពីក្រោយ។ អត់មានអីទេ ដែកគ្រាន់តែសម្រាប់ ទប់ក្បាលកុំឲ្យងាក។

ជីវិតា : ឃើញដាក់ឈ្មោះ,,, ? ញ៉ែម អេន : រឿង! ខ្ញុំពណ៌‌នាម្តងទៀត ដាក់ឈ្មោះ ដាក់លេខហ្នឹង។ ឧទាហរណ៍ រឿងលេខ មានន័យរបស់គេ លេខ ឧទាហរណ៍ថា អីលូវក្នុងមួយថៃ្ង ជួនកាលពីម៉ោង 7 យើងចូលធ្វើការអ៊ី ចឹង ដល់ម៉ោង 12យប់ យើងនៅហ្នឹង 24 ម៉ោង​ឯណោះ។ អាហ្នឹង គេថាមួយថៃ្ង អ្នកទោស ចូលប៉ុន្មាន។ ដាក់ពីលេខ 1 ដល់លេខ 100 បានន័យថា អ្នកទោសថៃ្ងហ្នឹង ចូល100 [នាក់]។ លេខដល់ 500ហ្នឹង មានលេខខ្លះ ដល់500 មានទេតើ ! មានដល់ 500។ 400 បានន័យថា អ្នកទោសហ្នឹង មួយថៃ្ងហ្នឹង ចូលដល់ 400នាក់។

ជីវិតា : មួយថៃ្ងអាចចូលដល់ 400នាក់ ? ញ៉ែម អេន : ថៃ្ងខ្លះ។ អ៊ី ចឹង បងឃើញហើយ នៅក្នុងទួលសែ្លង មានលេខ 1 ក៏មាន មានលេខ 2 រហូតដល់ លេខ 400 ឬ 500 អ៊ី ចឹង ឧទាហរណ៍។
ជីវិតា : ហើយលោកដែលឃើញ អ្នកចមៀ្រងល្បីល្បាញ ខែ្មរ លោក ស៊ិន ស៊ីសាមុត ទេ ? ញ៉ែម អេន : ខ្ញុំអត់បានឃើញដែរ។ ប៉ុនែ្ត អ្នកល្បីល្បាញ ចមៀ្រងខែ្មរក្រហម ដែលបងស្តាប់ ប៉ុស្តិ៍វិទ្យុ ស្តាប់ចមៀ្រង ខែ្មរក្រហមហ្នឹង គេសម្លាប់ចោលដែរ។ យាយ ម៉ៃ, តា ឆន សម្លាប់ចោលហ្នឹង។

ជីវិតា : ហេតុអីបានគេសម្លាប់គាត់ ? ញ៉ែម អេន : អាហ្នឹង គេចាប់ ហ៊ូ នឹម ក៏គេចាប់ដែរ ចាប់បន្តៗគ្នាមក។ ជីវិតា : គេចោទក្នុងខែ្សរយៈ,,, ? ញ៉ែម អេន : ខែ្សរយៈឃោសនាការ។ ជីវិតា : អ៊ី ចឹង ច្រើនគ្នា នៅពេលនោះ ? ញ៉ែម អេន : ច្រើនតែម្តង ច្រើន្តនិយាយអត់បាន វាច្រើនណាស់ វាមិនដឹង អ្នកណា។ ជីវិតា : អត់ចាំ ? ញ៉ែម អេន : វាច្របូកច្របល់គ្នា ច្រើនណាស់ ច្របូកច្របល់ណាស់ សម័យនោះ។

ជីវិតា : ហើយគេឲ្យទៅថតនៅ ទៅដល់ជើងឯកទេ ? កនែ្លងវាយចោល។ ញ៉ែម អេន : ខ្ញុំ ជើងឯក ខ្ញុំទើបនឹងឃើញ [ឆ្នាំ] 1995 នេះដែរ។ អត់ដឹង គេយកវ៉ៃចោល ឯណាដែរ [ពីមុន]។ ទើបនឹងឃើញ 1995 ពេលដែល្ត ផ្តាច់ខ្លួន ចូលរដ្ឋាភិបាលនេះ ខ្ញុំបានទៅឃើញ តែម្តង។ ជីវិតា : អ៊ី ចឹង ឃើញគេដឹកចេញ ? ញ៉ែម អេន : ដឹងគេដឹកចេញ។ ដឹងថា គេដឹកចេញ យកទៅសម្លាប់ ប៉ុនែ្ត មិនដឹងយកទៅសម្លាប់ កនែ្លងណា។

ជីវិតា : សូមអពោ្ជីញលោក រៀបរាប់បន្តិច អំពី ទំនាក់ទំនង របស់លោក ហើយនិង តាឌុច។ នៅពេលនោះ គាត់ជាមនុស្ស យ៉ាងម៉េច ? ហើយគាត់ មានសកម្មភាពអីខ្លះ ដែលលោកគួរកត់សម្គាល់ ? ញ៉ែម អេន : សកម្មភាពគាត់ ដែល្តគួរឲ្យ កត់សម្គាល់ ទីមួយ ដូចគាត់ហៅខ្ញុំ ទៅថតគាត់ កាលគាត់កូនខ្ចី អ៊ី ចឹងទៅ គាត់ហៅខ្ញុំ ទៅថតផ្ទះគាត់។ ហើយ កាញ៉ាំបាយ ជួនកាល បានញ៉ាំជុំគាត់ អ៊ី ចឹងទៅ។ ហើយ្តកត់សម្គាល់ខ្លាំង ចរិតឫកពាគាត់ ដូច សុភាពរាបសារ និយាយពីរឿង គោលការណ៍ច្បាប់ និយាយពី គោលអប់រំមនុស្ស។ ខ្ញុំពណ៌‌នានេះ គឺដែលឃើញផ្ទាល់ភែ្នក ព្រោះខ្ញុំលេងសើច ជាមួយគាត់ នៅហ្នឹង ព្រោះគាត់ហៅខ្ញុំថា អាខ្លឹមៗ ឬថា អាខ្មៅៗ ។ គាត់ថា អាខ្មៅ ! ទៅថត ប្រពន្ធអញ ។

ជីវិតា : ពីចិត្តវិញ។ គាត់ចិត្តឆេវឆាវ ខឹងច្រើន ឬយ៉ាងម៉េចដែរ ? ញ៉ែម អេន : ចិត្តតាឌុច ខ្ញុំឃើញដូចជា ចិត្តគាត់ដូចជា មិនឆេវឆាវទេ។ ចិត្តគាត់ គឺ បើថាទៅ ដូចអាចារ្យដែរហ្នឹង ចិត្តគាត់។ ដូចជា មិនមែនជាអ្នក ខុសជើងយកជើង ខុសដៃយកដៃ អត់ទេ។ ប៉ុនែ្តអ្នកទាំងពួង ទាំងឡាយ គេពណ៌‌នា យ៉ាងម៉េចមិនដឹង បើខ្ញុំឃើញ ដូចជាចិត្តគាត់ គឺធម្មតា។

ជីវិតា : ខ្ញុំដូចចាំបានថា លោកបានប្រាប់ អ្នកកាសែតម្នាក់ ថា គាត់ដូចចិត្តឆេវឆាវ ចិត្តកាច។ អ៊ី ចឹងមែនទេ ? ញ៉ែម អេន : វាធម្មតាទេ វាចរិតគាត់ អារឿងឆេវឆាវ។ អ្នកដឹកនាំ បើជួនកាល វាអាចមានខ្លះដែរ ប៉ុនែ្ត ចំណែកណាដែលតិច។ ប៉ុនែ្ត សម្រាប់អ្នកដឹកនាំ វាមិនមែនថា ល្អទាំងអស់ទេ វាដូច 10 វាអាចត្រូវតែ 9 ខុស 1 ដែរ។ សូម្បីតែយើងម្នាក់ៗ រាល់ថៃ្ង ទោះអ្នកណា ធ្វើចំពោះយើងមិនល្អ ក៏យើងឆេវឆាវ ដូចថា ការងារអ្នកណា ក្នុងចំណោមសួរ ចម្លើយផេ្សងៗ គាត់ប្រធានមន្ទីរផង ដូចថា គាត់ជួនកាល មានលក្ខណៈខ្លះ អាចមានខ្លះដែរ មិនមែនឲ្យវា,,,។ ប៉ុនែ្ត ឃើញគាត់និយាយ ជាមួយ្តអីហ្នឹង គឺមាន ការសុភាពរាបសារដែរ អត់មាន ច្រងេងច្រងាងអីទេ។

ជីវិតា : លោកថា អ្នកទោសថៃ្ងខ្លះ រហូតដល់ 400នាក់។ អ៊ី ចឹង មានន័យថា ការងាររបស់លោក ហត់នឿយណាស់ ពេលនោះ មែនទេបាទ ? ញ៉ែម អេន : បាទ គឺជួនកាលខ្លះ 24ម៉ោងដែរ អត់មានពេលសម្រាកដែរ។ ប៉ុនែ្ត ធ្វើម៉េច យើងការងារ ដូច្តអ៊ី ចឹង និយាយពីខ្ញុំវិញ បើនិយាយពីការងារ ខ្ញុំធ្វើល្អណាស់។ សីលធម៌‌ 12ប្រការ គឺខ្ញុំធ្វើបានទាំងអស់ ជាងលោកសង្ឃទៅទៀត រស់នៅ។ បើអ៊ី ចឹង ឃើញថា បើខ្ញុំមិនធ្វើល្អ មិនបានទុកដល់ថៃ្ងនេះ ហើយមិនបាន ទៅរៀនចិនទេ សម័យនោះ មិនធម្មតាទេ។

ជីវិតា : ធ្វើល្អហ្នឹង មានន័យថាម៉េច ? នាំឲ្យអង្គការ ស្រឡាញ់ហ្នឹង ? ញ៉ែម អេន : បាទ! ធ្វើល្អ បើយើងផែ្នក យើងថា ឧទាហរណ៍ ថា ផែ្នកអនាម័យ។ ផែ្នកអនាម័យ ខ្ញុំព្រលឹមឡើង ខ្ញុំបោសផ្ទះសមែ្បង ដងទឹកអី ក៏រៀបចំ ប៉ាន់តែរៀបចំ,,,។ បើនិយាយពី ផែ្នកវិន័យ ចំពោះវិន័យវិញ ខ្ញុំទៀងទាត់ណាស់ រឿងការណាត់ជួប ដូចបងថា អនុញ្ញាត ខ្ញុំបាទជួប ម៉ោង8 អ៊ី ចឹង គឺខ្ញុំទៅម៉ោង 7: 30 អ៊ី ចឹងតែម្តង ព្រោះចរិត្ត គឺខ្ញុំច្បាស់លាស់ណាស់។ បើច្បាស់ក្នុងថា ការងារច្បាស់លាស់ ធ្វើអីមួយ និយាយជាមួយគេ ក៏ច្បាស់លាស់ដែរ។ ស្អប់បំផុត អ្នកភូតភរកុហក និងបោកប្រាស់។ អ៊ី ចឹងដូចថា ខ្ញុំចង់,,, ដូចជា ផែ្នកសតិអារម្មណ៍ ឬផែ្នកចាត់តាំង។ បើថា គេចាត់តាំង ឲ្យខ្ញុំ ធ្វើអីហើយ គឺខ្ញុំត្រូវតែធ្វើ,,,។ ហើយបើសុខភាព សុខភាព្តបាទ ក៏ល្អ ហើយជា ការទំនាក់ទំនងភេ្ញ"វ។ និយាយរួម ផែ្នកសាមគ្គី គឺខ្ញុំចូលចិត្តសាមគ្គី រស់នៅ។ អ្នកឯង,,, ថា អាភាពមួយ ឲ្យខ្ញុំល្អ។ ដូចមកទល់សព្វថៃ្ងហ្នឹង គឺខ្ញុំ ត្រូវតែម៊ឺងម៉ាត់ តែម្តង។

ជីវិតា : ហើយនៅក្នុងមន្ទីរ ស-21 នេះ ខ្ញុំធ្លាប់ ទៅឃើញមាន នៅអាខាង ជាន់ទីពីរ ឬជិតទីបី ដែលមានបន្ទប់ ដែលគេខណ្ឌៗ ពីឥដ្ឋៗក្រហម។ ហើយកាលហ្នឹង មានទេ ? ញ៉ែម អេន : មាន។ ព្រោះកាលណោះ អាហ្នឹងគឺជា សកលវិទ្យាល័យ ជាសាលារៀនទេ ប៉ុនែ្ត ឲ្យតែអ្នកទោសណា សំខាន់ៗ គេធ្វើដាក់បន្ទប់ៗៗ អ៊ី ចឹង បើអ្នកទោសណា មិនសំខាន់ ដាក់រួមគ្នា អ៊ី ចឹងទៅ។

ជីវិតា : លោកស្គាល់លោក [វ៉ាន់] ណាត ទេ ? គាត់ជាប់ នៅទីនោះដែរ។ ញ៉ែម អេន : តាណាត ខ្ញុំស្គាល់ តាណាត គូររូប,,,។ ជីវិតា : អ៊ី ចឹង ស្គាល់គាត់ តាំងពីពេលនោះមក ? ញ៉ែម អេន : បាទស្គាល់។ គាត់ស្រឡាញ់ខ្ញុំ,,,។ ខ្ញុំនៅសម័យនោះ ខ្ញុំអ្នកថត មានតែគាត់បង្ហាត់ គូររូបគូរអី។ ធ្វើការ ដើរចេញចូល គាត់មានរឿងស្អីគាត់។ ប៉ុនែ្ត ក្នុងលក្ខណៈនិយាយ យើងមិននិយាយដល់អី វែងឆ្ងាយ បានទេ យើងមានតែ និយាយអ្វី ដែលទំនង បន្តិចបន្តួច។

ជីវិតា : ហើយអ្វីដែលលោក វ៉ាន់ ណាត បានរៀបរាប់ ប្រាប់អ្នកកាសែត ផេ្សងៗ នោះ តាមលោកសងេ្កតមើល សុទ្ធតែជាការពិតទេ ? ញ៉ែម អេន : និយាយរួម ខ្ញុំមិនតាមដាន មិនបាន អស់ច្រើនដែរ។ ប៉ុនែ្ត លក្ខណៈខ្លះ គឺខ្ញុំឃើញដូចជា ថាគូររូប គេចងដៃសែងអីហ្នឹង វាជារឿង ការពិតមែន ប៉ុនែ្តនេះយើងថា ធម្មតាទេ។ អំពើដែលធ្វើខុស ទៅហើយ គេថាស្អី ក៏សមដែរ។ បាទ! ខ្ញុំឃើញខ្លះ ក៏គេនិយាយបំផ្លើស ស្អីខ្លះអ៊ី ចឹង។ ដូចជាថៃ្ងនេះ ឧទាហរណ៍ ដូចរឿងម្សិលមិញ អ៊ី ចឹង កាសែតរស្មីកម្ពុជា ចុះថា តាម៉ុក ជាសមមិត្ត មានពេជ្រ រាប់កោដិ លានដុល្លារ សម័យនោះ។ អានេះវាជាការប្រឌិត ដើម្បីនិយាយបំផេ្លឺស។ ហើយ អ្នកណាទៅមានជើង ធ្វើពីពេជ្រ រាប់សិបពាន់ ហើយ កូនចៅក្រលេ្ហមល្ហាម។ ឲ្យដឹងថា មានពេជ្រ ដឹងថា មានតមៃ្លពេជ្រ រាប់លានដុល្លារហ្នឹង រដ្ឋាភិបាល យកតែ អីលូវហ្នឹង។ បងឯងជឿថា អ៊ី ចឹងអត់ ? រដ្ឋាភិបាល យកតែអីលូវហ្នឹង ព្រោះអានេះ ជាកាតព្វកិច្ច របស់ជាតិ ព្រោះតាម៉ុក ធ្វើជើងរាប់លានដុល្លារ គឺយកលុយជាតិ បំផ្លាញជាតិ។

ជីវិតា : អ៊ី ចឹង រូបដែលលោក វ៉ាន់ ណាត គាត់គូរ ដូចជាមានសែងមនុស្ស ស្គម ហើយ ធ្វើទារុណកម្ម ជ្រលក់ក្នុងទឹក ពាងទឹកអី នៅទីនោះ តើជារឿងពិតមែនអត់ ? ឧទាហរណ៍ដូចជា មានដង្កាប់ មានខ្ទួយទិច អាហ្នឹង មានមែនទេ ? ញ៉ែម អេន : ខ្ញុំដល់ឃើញខ្ទួយ ឃើញអី អត់ទេ។ វាដូចថា មានការប្រឌិតច្រើនដែរ និយាយឲ្យត្រង់ តែម្តង។ វាមានទារុណកម្ម មានហើយ ប៉ុនែ្តដូចថា យកខ្ទួយយកស្អី មកទិច យកស្អីៗអ៊ី ចឹង ,,,,។

ជីវិតា : ដង្កាប់ដកក្រចកដកអី មានមែនឬទេ ? ញ៉ែម អេន : បាទ អាចមានខ្លះ អាចមានខ្លះ អាចហ្នឹងមានខ្លះ។ ប៉ុនែ្ត ខ្ញុំឃើញផ្ទាល់ភែ្នក មិនមានទេ។ ប៉ុនែ្ត ធម្មតាទេ អ្នកដឹកនាំ ដែលខុសទៅហើយ ធម្មតាអ្នកនិពន្ធ អ្នកកវី ដែលគេប្រឌិតហើយ វាមានន័យថា គេភរឲ្យសមៗ ធ្វើឲ្យតែសម។

ជីវិតា : រូបគាត់ មានដេកទល់ជើងគ្នា ក្នុងសាលធំនោះ ហើយដាក់ខ្នោះ នៅកជើងហ្នឹង អាហ្នឹងមានពិតមែនអត់ ? ញ៉ែម អេន : បាទ អាហ្នឹងមាន ៗ។ អាហ្នឹង បើសិនអ្នកទោស មិនសំខាន់ ដាក់រួមគ្នាអ៊ី ចឹង ដូច្តថាអ៊ី ចឹង។ ជីវិតា : ,,,អត់មាន រូបថតហ្នឹងទេ ? ញ៉ែម អេន : អត់មានទេ។

ជីវិតា : ហេតុអីបានអត់ថត នៅពេលដែល គេដាក់ខ្នោះហ្នឹង ? ញ៉ែម អេន : កាលហ្នុង រូបថតវាច្រើនដែរ។ អ៊ី ចឹង ផ្ទះខ្ញុំនៅរាល់ថៃ្ង នៅទេតើ។ ឮថា ពួកណា ទៅសួរថា ពីដើមផ្ទះនេះ មានហ្វីល,,, មានមែន។ មានឯកសារថតពេញ ទាំងអស់។ ហ្វីលថតកុន បញ្ចាំងកុនអីពេញ។ ជីវិតា : ផ្ទះអង្កាល់ជំនាន់ហ្នឹង។ ញ៉ែម អេន : ខ្ញុំចង់ទៅមើល គាត់ដែរ ចង់សួរលេង គាត់បន្តិច។ អង្កាល់ហ្នឹង ចូលមកឃើញទេតើ ប៉ុនែ្ត ឆាំង យុ ប្រមូលអស់ហើយ តាមមើល៍។

ជីវិតា : ទាក់ទិនទៅនឹងរូបថត។ មានអ្នកកាសែត ជនជាតិ វៀតណាម លោក ប៊ុយ ទីន ថៃ្ងទី 7 មករា ឆ្នាំ 1979 ខ្ញុំ ពេលវៀតណាម វាយលុកចូលមក ប្រទេស កម្ពុជាហ្នឹង គាត់ជាអ្នកកាសែត ទីមួយហើយ ក្នុងចំណោម អ្នកកាសែត ពីរបីនាក់ហ្នឹង។ គាត់ចូលទៅក្នុង មន្ទីរទួលសែ្លងហ្នឹង។ គាត់ថា កាលគាត់ចូលដំបូង ទីហ្នឹង អត់ឃើញ រូបថតអស់ហ្នឹងទេ ហើយបីឆ្នាំក្រោយមក គាត់ទៅលេងម្តងទៀត។ ទៅលេងម្តងទៀត គឺឃើញរូបថត ដាក់ពាសពេញជញ្ជាំង ទាំងអស់។ ហើយគាត់ថា កាលគាត់ចូលដំបូង ទីហ្នឹងអត់ឃើញរូបថត អស់ហ្នឹងទេ។ តើលោកពន្យល់ អត្ថាធិប្បាយនេះ យ៉ាងម៉េចដែរ ?

ញ៉ែម អេន : អានេះ ដូច្តថា រូបថតហ្នឹង រូបថតយ៉ាងម៉េច រូបថតហ្នឹង ? ជីវិតា : រូបថតសព្វថៃ្ង ដែលដាក់តាំង នៅតាមជញ្ជាំង នៅក្នុងមន្ទីរ ទួលសែ្លងនេះ គាត់ថា កាលគាត់ចូលទៅដំបូង មិនឃើញអ៊ី ចឹងទេ។ ហេតុដូចេ្នះ រូបអស់ហ្នឹង មិនដឹងថា យកមកពីណាទេ។ ដូចេ្នះ លោកយល់ឃើញ យ៉ាងម៉េចដែរ ?

ញ៉ែម អេន : អាហ្នឹង ដូចអ៊ី ចឹងមែន បាទ ! ព្រោះសម័យនោះ អត់មានឃើញ អ៊ី ចឹង អត់មានបិទសោះ។ អត់មានដូចថា ដូចអ្នកកាសែត វៀតណាម គាត់ថា អ៊ី ចឹង នេះគឺត្រូវ។ ព្រោះមនុស្ស គេប្រមូលពីណេះមក គេបិទទៅ។ រូបថតសល់ តាមរូបថត មួយៗៗៗ តាមបន្ទប់ហ្នឹង។ យកមកពង្រីកបិទទៅ។

ជីវិតា : តើរូបអស់ហ្នឹង លោកគិតថា គេយកមកពីណា ? ញ៉ែម អេន : រូបហ្នឹង គេប្រមូលនៅហ្នឹង ព្រោះនៅក្នុង មន្ទីរ ស-21 គឺមានកនែ្លង ការិយាល័យគេ។ ឲ្យតែថតហើយ ខ្ញុំបញ្ជូនដាក់ ការិយាល័យគេ។ ការិយាល័យគេ នៅហ្នុងឯង មានស៊ឺមីគេ មួយកំបេ្ល ដូចយើងរាល់ថៃ្ង។ អាម៉េច ហៅថា ការិយាល័យ រដ្ឋបាល។ ជីវិតា : អ៊ី ចឹង រូបថតនេះ ប្រាកដជារូប ដែលលោកបានថត។ អ៊ី ចឹងមែនទេ ? ញ៉ែម អេន : បាទៗៗ។