មន្ទីរសន្តិសុខ ស-21 ឬ គុក ទួលសែ្លង (ឃ)
20070814
ដោយ ជីវិតា វិទ្យុ អាស៊ីសេរី

ថ្ងៃសៅរ៍ ទី24.មិថុនា 2023.ម៉ោង 12:59

ឆ្នាំ 1997 តាម៉ុក បានឡើងក្តាប់អំណាច លើកងទ័ពខែ្មរក្រហម ដែលសេសសល់ នៅក្នុងស្រុក អន្លង់វែង បន្ទាប់ពីបានចាប់់ ប៉ុល ពត ឃុំខ្លួន។ ក្នុងបទសម្ភាសន៍មួយ ជាមួយលោក ណេត ថេយ័រ តាម៉ុក បានឲ្យដឹងថា អ្នកទទួលខុសត្រូវ ចំពោះ ការកាប់សម្លាប់មនុស្ស នៅឯគុកទួលសែ្លង គឺ ប៉ុល ពត។

តាម៉ុក ថែ្លងយ៉ាងដូចេ្នះថាប៉ុល ពត! ឥឡូវ ខ្ញុំសូមនិយាយ ប៉ុល ពត ដែល្តថា ទទួលខុសត្រូវ នៅកម្ពុជា គឺ ប៉ុល ពត ជាបុគ្គលទី1 នួន ជា បុគ្គលទី2 អៀង សារី បុគ្គលទី3 សោ ភឹម បុគ្គលទី4 ខ្ញុំបុគ្គលទី 5។ ការងារទាំងអស់ នៃកម្ពុជា គឺបុគ្គលទីមួយ។ មានប្រជាធិបតេយ្យ ពិគ្រោះពិភាក្សាគ្នាដែរ ប៉ុនែ្ត ប្រជាធិបតេយ្យ ដែលគេសម្រេចហើយ ប៉ុល ពត វាសម្រេចចិត្តហើយ ខ្លួនវា យកមកអាន ឲ្យអង្គប្រជុំស្តាប់ ។

ក្រៅពីទម្លាក់កំហុស ទាំងអស់លើ ប៉ុល ពត តែម្នាក់ ដែលអស់អំណាច ទៅហើយនោះ តាម៉ុក ក៏បានអះអាង ការពារ នួន ជា និង សុន សេន ផងដែរ បញ្ហាសម្លាប់មនុស្ស មានសួរគេឯងទេ ? នួន ជា ក៏អត់ដឹងអី ហើយ សុន សេន នោះ រឹតតែ អត់ដឹងអី ទៅទៀត។ គឺ ប៉ុល ពត និង មេគុក តែពីរនាក់ហ្នឹង។ ចាប់ទៅ អាមេគុក សួរចម្លើយ យកមកឲ្យ ប៉ុល ពត ប៉ុល ពត សម្រេច ។

បើទោះជាមានការអះអាង របស់តាម៉ុក បែបនេះ ក៏ដោយ ឯកសារផៃ្ទក្នុង ដែលបន្សល់ទុក ពីគុកទួលសែ្លង និង ចម្លើយសាក្សីរស់ បានបញ្ជាក់ថា សុន សេន រដ្ឋមន្រ្តី ក្រសួង ការពារប្រទេស និង នួន ជា អនុលេខាបក្ស និងជា ប្រធានរដ្ឋសភា ទទួលបន្ទុក ខាងផ្សព្វផ្សាយ មនោគមន៍វិជ្ជា ក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ គឺជាមនុស្ស ដែល ឌុច រាយការណ៍ និង ទទួលបញ្ជា ក្នុងការបំពេញភារកិច្ច នៅក្នុងគុក ទួលសែ្លង។

ឌុច បានបញ្ជាក់ប្រាប់ លោក ណេត ថេយ័រ ថា នួន ជា និង ប៉ុល ពត តែងបញ្ជូន និរសាររបស់ខ្លួន ទៅគុកទួលសែ្លង ដើម្បី សហការស្រាវជ្រាវ ចាប់ខែ្សបណ្តាញក្បត់។ ឌុច រៀបរាប់ យ៉ាងដូចេ្នះថាក្រៅពី សុន សេន ក្រៅពី វ៉ន វ៉េត អ្នកដែលចូល ស-21 គឺមានតែនិរសា នួន ជា និរសា សុន សេន ហើយនិង សមមិត្ត លីម ប្រធានកងការពារ របស់ ប៉ុល ពត។ និរសា នួន ជា មានសិទ្ធិប្រាប់ខ្ញុំ ណែនាំខ្ញុំ តាមបណ្តាំ នួន ជា បីបួននាក់។ ប៉ុន្មាននាក់ហ្នឹង គ្នាគេហ្នឹង ដែលគេយក សេចក្តីចម្លើយ មកភ្លាមៗ កាលដែលលោកគ្រូ សុន សេន គាត់នៅ និរសាគាត់ ចុះឡើងៗ ឲ្យតែដល់ណាហៅ គឺមកមោ៉ងហ្នឹង ខ្ញុំហៅជួនអី គាត់ប្រើមកតែម្តង។ ហើយដល់លោកគ្រូ សុន សេន គាត់ទៅយួនបាត់ទៅ និរសា នួន ជា ចុះឡើងៗញឹកញាប់ ហើយមិត្ត លីម មកម្តងម្កាល នៅពេលណាដែល ត្រូវការសហប្រតិបតិ្តការ ជាមួយនឹង ហ៊ ,,, ។

ឌុច បានអះអាងទៀតថា គឺ នួន ជា ដែលបានបញ្ជា ឲ្យសម្លាប់់ អ្នកទោសបរទេស បួននាក់ មកពីទ្វីបអឺរ៉ុប ដែលចាប់បានមក ពីដែនសមុទ្រ។ ឌុច បានបនែ្ថមថា នួន ជា មិនត្រឹមតែបញ្ជា ឲ្យសម្លាប់ ប៉ុណ្ណោះទេ ប៉ុនែ្ត ថែមទាំងបញ្ជា ឲ្យដុតសាកសព ជនជាតិអឺរ៉ុប ទាំងបួននាក់នោះ ទៀតផង។

បើតាមសម្តី របស់ ឌុច នួន ជា បានឲ្យហេតុផលថា នៅប្រទេស គុយបា រដ្ឋាភិបាល គុយបា ទុកសាកសពអាមេរិកាំង ដើម្បី ជាថ្នូរនឹង សេ្ប"ងអាហារ។ នៅវៀតណាម សាសពបរទេស បានបង្កឲ្យមាន បញ្ហាសាំញុាំ ដូចេ្នះ កម្ពុជាយើង មិនចង់ទុក សាកសពបរទេស ដែលអាចបង្កឲ្យមាន ភាពស្មុគស្មាញ នៅថៃ្ងខាងមុខ។ ឌុច ថែ្លងដូចេ្នះថានួន ជា គាត់បាននិយាយថា នៅគុយបា ទម្លាប់ទុកបញ្ហានេះ ដោយសារ អាមេរិកាំង គម្រោងដូរ ស្បៀងឪ ជាមួយគុយបា។ នៅយួន យើងមានបញ្ហា រញ៉េរញ៉ៃ នឹងសព ជនបរទេស ដូចេ្នះ យើងដុតចោលឲ្យអស់ គេដុត គឺ កៅស៊ូកង់ឡាន ។

ឌុច ក៏បានបញ្ជាក់ប្រាប់ លោក ណេត ថេយ័រ ទៀតថា ចូលមកដល់ឆ្នាំ ទីបី នៅពេលមួយនោះ នួន ជា បានបញ្ជា ឲ្យចាប់ខ្លួន ទាហានខែ្មរក្រហម ចំនួន 300នាក់ មកកាន់គុក ទួលសែ្លង។ ហើយ នួន ជា បានទូរស័ព្ទមកប្រាប់ ឌុច ថា មិនចាំបាច់ សួរចម្លើយ នាំឲ្យរវល់ខាតពេលទេ ចូរកមេ្ទចចោល ទាំងអស់ទៅ។ ឌុច ក៏ធ្វើតាមបញ្ជា របស់ នួន ជា។ បើទោះជាទទួលស្គាល់ថា មានកំហុសខុសឆ្គង ក្នុងការដឹកនាំ ប្រទេស នួន ជា បានបដិសេធ ចំពោះ ការចោទប្រកាន់ ក្នុងការចេញបញ្ជា ឲ្យសម្លាប់មនុស្ស ។

នួន ជា ឆ្លើយបដិសេធ ដូចេ្នះថាព្រោះខ្ញុំ ខាងនីតិបញ្ញត្តិ ខាងសភា ក៏ប៉ុនែ្ត ការថ្លោះធ្លោយនោះ គឺសភា សមាជិកសភានេះ វាមិនបានចុះទៅ សើុបពិនិត្យ ឲ្យដិតដល់ ក្នុងប្រជាជន ឆ្ងាយពីប្រជាជន ខុសត្រង់ហ្នឹង។ មិនដឹងសុខទុក្ខ ប្រជាជន យ៉ាងម៉េច អីយ៉ាងម៉េច ទោះបីជា យើងបានណែនាំ ហើយក៏ដោយ អីក៏ដោយ ពីព្រោះនាទី របស់សភា ត្រូវមើលសុខទុក្ខ របស់ ប្រជាជន។ ប៉ុនែ្ត ថាឲ្យសភា ទៅកាត់ទោស មិនទេ ប៉ុនែ្ត បើជាផ្លូវបក្ស ក្នុងឋានៈខ្ញុំ ជាអនុលេខា ខ្ញុំមានសិទ្ធិដើម្បី មានមតិស្នើឲ្យ ត្រឹមតែ បណេ្តញចេញ ពីបក្ស ឬ បន្ថយឋានៈ [ក្នុងជួរឪបក្ស ពីព្រោះបក្ស វាគ្មានសិទ្ធិអី ទៅបញ្ជាឲ្យ សម្លាប់អ្នកនេះ សម្លាប់អ្នកនោះ គ្មានទេ នេះខាងផ្លូវបក្ស។ ដូចេ្នះ ខ្ញុំខាង នីតិបញ្ញត្តិ ហើយនិង ខាង្ត ជាអនុលេខា ហើយ្ត ទទួលខាងអប់រំ ពីព្រោះ បើម្យ៉ាងទៀត ការអប់រំ របស់យើង ជួនកាលវាមិនដល់ វាមិនដល់ វាមិនច្បាស់ ឬ វាដូចថា វាមិនដល់តែម្តង គឺថា គេមិនបានជ្រួតជ្រាប នូវខ្លឹមសារ ដែលយើងអប់រំ ឬក៏ គេជ្រួតជ្រាបដែរ ប៉ុនែ្ត គេមួលបង្កាច់ គេយកទៅអនុវត្ត ផេ្សងទៅ ឧទាហរណ៍ ថាអ៊ ចេះ យកទៅធ្វើអ៊ ចុះ យើងអប់រំថា អ៊ ចេះ គេទៅធ្វើអ៊ ចុះ ជួនកាលយើងអប់រំ ត្រឹមមួយចំអាម គេទៅធ្វើដប់ចំអាម វាស្តាយ ហើយ យើងមិនបាន តាមដានឲ្យហ្មត់ចត់។ ម្យ៉ាង្តមិនបន្ទោសស្អីទេ ម្យ៉ាងក្បាលម៉ាស៊ីន ដឹកនាំយើង បីឆ្នាំ មិន[អាចឪទាន់ ទៅរៀបចំអី បានល្អ។ ចុះខ្លះ គេបួនដប់ឆ្នាំ 15ឆ្នាំ 20ឆ្នាំ ហើយ មានប្រទេសខ្លះ នៅតែមានបញ្ហា អ៊ ចឹងដែរ ។

ទោះជាយ៉ាងណាក៏ដោយ ចម្លើយរបស់ ឌុច ដែលអះអាងថា នួួន ជា, ប៉ុល ពត និង សុន សេន ជាអ្នកបញ្ជាចាប់ និង សម្លាប់អ្នកទោស នៅគុកទួលសែ្លង វាស៊ីសង្វាក់ស្របគ្នា នឹងចម្លើយ របស់ អៀង សារី ដែលបានប្រាប់ លោក ស្ទីវ ហិឌ័រ (Far Eastern Economic Review) កាលពីថៃ្ងទី 17 ខែធ្នូ ឆ្នាំ1996 ថា អ្នកដែល មានការពាក់ព័ន្ធ ក្នុងការចេញបញ្ជា សម្លាប់ជនរងគ្រោះ នៅគុក ទួលសែ្លង គឺមាន នួន ជា, ប៉ុល ពត និង សុន សេន។ លោក ស្ទីវ ហិឌ័រ ជាប្រវិត្តិវិទូ នៃប្រវត្តិសាស្រ្ត កម្ពុជា និងជា អ្នកនិពន្ធ សៀវភៅឈ្មោះ The Seven Candidates for Prosecution ដែលអាចប្រែថា បេក្ខជន្រ្ឃាំពីររូប ដែលអាច ប្រឈមមុខនឹង ការផ្តន្ទាទោស ។

អតីតយោធាខែ្មរក្រហម ញ៉ែម អេន ដែលធ្លាប់ធ្វើការ ជាអ្នកថតរូប ជនរងគ្រោះ នៅក្នុងគុក ទួលសែ្លង បានបញ្ជាក់បនែ្ថមថា នួន ជា ប្រាកដជា បានដឹង អំពីអ្វី ដែលបានកើតឡើង នៅក្នុងគុក ទួលសែ្លង។ ញ៉ែម អេន បញ្ជាក់ដូចេ្នះ កិច្ចការសម្រេចអ្វីមួយ គឺត្រូវគេដឹង ដូចថា មានចាប់មន្រ្តី ធំៗ អ៊ ចឹង ប៉ុល ពត ត្រូវតែដឹង។ នួន ជា ដូចគ្នា ព្រោះ កាលហ្នឹង មានគណៈកម្មការ មជ្ឈិមបក្ស នៃ កម្ពុជាហ្នឹង មានផេ្សងៗ គេត្រូវដឹង។ អ៊ ចឹងដូចថា ការកាត់ទោស មិនមែនថា ខ្លះថាមិនដឹង គឺត្រូវតែដឹង ពីព្រោះ កិច្ចការទាំងអស់នេះ នៅក្នុងកិច្ចការ របស់រដ្ឋ ។

ខណៈ នួន ជា ដែលមានរហស្សនាមថា បងធំទីពីរ ដែលមានអំណាច បន្ទាប់ពី ប៉ុល ពត នៅមានជីវិត កំពុងរស់នៅ ដោយមានសេរីភាព ក្នុងទីក្រុងប៉ៃលិន ប៉ុល ពត និង សុន សេន បានស្លាប់ បាត់បង់ជីវិត ទៅហើយ។

រីឯ ឌុច មេគុកទួលសែ្លង ជាសាក្សី ដ៏សំខាន់ម្នាក់ កំពុងស្ថិត នៅក្នុង មន្ទីរឃុំឃាំង ក្រោមយុត្តាធិការ របស់ អង្គជំនុំជម្រះ វិសាមញ្ញ ក្នុងតុលាការកម្ពុជា ក្រោមការចោទប្រកាន់ ពីបទ ឧក្រិដ្ឋកម្ម ប្រឆាំងនឹង មនុស្សជាតិ រង់ចាំការវិន្និច្ឆ័យទោស។

ភាគ 18, សម្ភាស អតីតអ្នកថតរូប នៃមន្ទីរ ស-21 (ក)
20070815
ដោយ ជីវិតា វិទ្យុ អាស៊ីសេរី

អតីតអ្នកថតរូប នៃមន្ទីរ ស-21 លោក ញ៉ែម អេន បានរំលឹកអំពី កិច្ចការថតរូប របស់ខ្លួន នៅក្នុងមន្ទីរ ស-21 ឬគុកទួលសែ្លង ក្នុងសម័យខែ្មរក្រហម តាមរយៈសំណួរ របស់លោក ជីវិតា ដែលមានសេចក្តី ដូចតទៅ

ជីវិតា សូមអពោ្ជីញលោក រៀបរាប់បន្តិច អំពីការងារ នៅមន្ទីរស-21 នេះ ? ញ៉ែម អេន ការងារនៅមន្ទីរ ស-21 នេះ ភារកិច្ចខ្ញុំ គឺជាអ្នកថតរូប ទីមួយ ទីពីរ ផ្តិតរូប ទីបី បញ្ជូនឯកសារ មកឲ្យគេ។ ព្រោះការងារ ដូចពាក្យមួយគេថា ការងារគេ គេដឹង ការងារយើង យើងដឹង ក្បាលអ្នកណា សក់អ្នកហ្នឹង គ្រប់ការងារ អត់មានជជែកគ្នា បានទេ អ្នកសួរចម្លើយផេ្សង អ្នកធ្វើអីផេ្សងៗពីគ្នា ទាំងអស់។ ប៉ុនែ្តខ្ញុំ ភារកិច្ចថត ខ្ញុំថតកាសែត ទស្សនាវដ្តីផង ខ្ញុំថតនៅទួលសែ្លងផង។

ជីវិតា ថតហ្នឹង ថតសម្រាប់តែអ្នកទោសទេ ? ញ៉ែម អេន បាទ ថតតែអ្នកទោស ប៉ុនែ្តពេលវេលាខ្លះ ខ្ញុំដើរថត ផេ្សងពីអ្នកទោសដែរ ជុំវិញ ភ្នំពេញអ៊ ចឹង សម្រាប់ ចុះកាសែត។ ជីវិតា ហើយអ្នកទោសហ្នឹង មកដល់ភ្លាម ចាប់ថត ឬក៏ នៅពេលដែល គេសួរចម្លើយហើយ បានថត ? ញ៉ែម អេន អ្នកទោសហ្នឹង ខាងភូមិភាគ គេបញ្ជូនមក ចុះពីលើឡាន យើងថត ថតហើយ គេបញ្ជូនដាក់គុក។

ជីវិតា អ៊ ចឹងចុះពីលើឡានទៅ ទៅបន្ទប់ថតរបស់លោក ថតរួចហើយ ទើបបញ្ចូល ទៅក្នុង ទីកនែ្លងឃុំឃាំង ? ញ៉ែម អេន បាទ។ ជីវិតា មួយរយៈ ដែលលោក ធ្វើការនៅទីនោះ លោកថតបាន ប៉ុន្មាននាក់ទៅ ? ញ៉ែម អេន កាលហ្នឹង ខ្ញុំដើរថត មានគ្នា 5-6នាក់។ ប៉ុនែ្តអានេះ យើងមិនអាច ពណ៌‌នាបានទេថា 3-4ពាន់ 1ម៊ឺន ឬក៏ 5ពាន់អ៊ ចឹង យើងមិនអាចពណ៌‌នា បានទេ ព្រោះវាច្រើន រាប់រយពាន់ដុំ។

ជីវិតា ហើយហ្វីលអីហ្នឹង គឺខាងចិនគេផ្តល់មក ? ញ៉ែម អេន ហ្វីល យើងយកហ្វីល នៅទីក្រុងភ្នំពេញ ខ្វះអីហ្វីល មួយគគោក។ ប៉ុនែ្ត កាលហ្នុង ធនធាន វាមិនបានថែរក្សា,,, ភាគច្រើនវាស្អាត ប៉ុនែ្ត វាត្រូវការលាយថ្នាំ ព្រោះកាលហ្នុង យើងមិនមែនដូច ឥឡ ូវឯណា កុំព្យូទ័រឯណា ពីមុនលាយដៃហ្នឹង។ជីវិតា ខ្ញុំសូមជម្រាបសួរ ទាក់ទិននឹង ឌុច កាលហ្នឹងគេហៅ គាត់ថាម៉េច សមមិត្ត ឌុច ? ញ៉ែម អេន កាលហ្នឹងគេហៅ តាឌុចៗ ធម្មតា។ ជីវិតា លោកមានទំនាក់ទំនង ជាមួយគាត់ យ៉ាងម៉េចដែរ ? ញ៉ែម អេន កាលទំនាក់ទំនង ជាមួយគាត់ ព្រោះខ្ញុំជាអ្នកថតរូប ជួនកាល គាត់ហៅទៅថត កូនគាត់ ថតប្រពន្ធគាត់ ថតគាត់ អ៊ ចឹងទៅ។ ទំនាក់ទំនងជាមួយ្ត ធម្មតា ដូចជា ការងារធម្មតា ពីព្រោះគាត់ បើខ្ញុំមើលទៅ មិនជាអ្នកកាច អ្នកកោងអីទេ ព្រោះការធ្វើ របស់គាត់ ដូចតែខ្ញុំ គេបញ្ជាឲ្យធ្វើ ដូចតែគ្នាហ្នឹង។ ព្រោះធម្មតា ដូចគាត់ ប្រធានសន្តិសុខអ៊ ចឹង មានការបញ្ជា តៗពីលើមក។

ជីវិតា នៅក្នុងមន្ទីរស-21ហ្នឹង តើការិយាល័យ របស់លោក នៅកនែ្លងណាដែរ ? ញ៉ែម អេន ការិយាល័យ នៅខាងក្រៅ។ ការិយាល័យ្ត នៅទល់មុខ ក្រសួងផែនការ ស្ថានទូត ហុងគ្រីហ្នឹង អាហ្នឹង ផ្ទះតាឌុចហើយ ផ្ទះតាឌុច នៅ 3ឆ្នាំ។ ជីវិតា ហើយលោក ស្នាក់នៅ ជាមួយគាត់ ? ញ៉ែម អេន ខ្ញុំនៅផ្ទះផេ្សងពីគ្នា ប៉ុនែ្ត ជាប់គ្នាហ្នឹង។

ជីវិតា ដូចលោកជ្រាបស្រាប់ហើយ នៅក្នុង មន្ទីរស-21ហ្នឹង ក៏ត្រូវបានរាយការណ៍ ហើយនិង ឃើញរូបថតច្រើន ដែលរូចថតខ្លះ មានការធ្វើទារុណកម្ម ដូចដាក់ខ្នោះ ដាក់អីហ្នឹង។ តើលោកបានឃើញ ការធ្វើទារុណកម្ម ដោយផ្ទាល់ទេ ពេលនោះ ?
ញ៉ែម អេន ការធ្វើទារុណកម្ម ខ្ញុំមិនបានឃើញ ផ្ទាល់ទេ ខ្ញុំឮស្រែកយប់ សំេឡងស្រែក។ នៅក្នុងហ្នឹង មានភ្នាក់ងារ ពិសេស មួយទៀត អ្នកថតឈ្មោះ សារី ប៉ុនែ្តសារីហ្នឹង ក្រោយមក គេយកទៅ វ៉ៃចោលដែរ គេថា មានអ្នកទោស ជាប់ខ្នោះ ជាប់ច្រវាក់ទៅ អ្នកក្នុងហ្នឹងថត គេមិនឲ្យ រញ៉េរញ៉ៃ មានម្នាក់។ ប៉ុនែ្ត កាលពីថៃ្ងមុន យូរហើយ កាលពី 98 99 ខ្ញុំទៅមើល រូបថត នៅហ្នុង ក៏អត់ឃើញរូបថតគាត់ បាត់រូបថតគាត់ មិនដឹងគេយកទៅណា គេយកបាត់ ខ្ញុំស្គាល់ច្បាស់។

ជីវិតា ហេតុអីបានគេយកគាត់ ទៅវ៉ៃចោលដែរ នៅពេលហ្នុង ? ញ៉ែម អេន កាលហ្នុង ពិបាកណាស់ នៅស-21ហ្នឹង ឃើញចាប់ច្រើនណាស់។ ជួនកាល ដូចជាតៗគ្នា ចោទគ្នា និយាយរួម មួយម៉ាត់ទៅ ខ្មាំងទាំងអស់ អ្នកស-21 ងាប់ច្រើនណាស់ [អ្នកធ្វើការនៅ ស-21] ដូច្តអីវិសដែរ។ កាលហ្នឹង រូបថតអ៊ុ ប៉ុល ពត មកពីចិន ដល់មកពីចិន ខូចចំហ្វីល ចំភែ្នកគាត់ ចំភែ្នកគាត់ ខ្ញុំក៏ប្រជុំ ប្រាប់គ្នីគ្នា ទាំងអស់ទៅ ប្រាប់អាមួយ នៅបន្ទប់ ជាមួយ្តហ្នឹង ក្រោយពីប្រាប់ហើយ គេថាខ្ញុំ លួចបំផ្លាញ ហ្វីលអង្គការ គេដកចេញពីហ្នឹង ឡើង3ខែ ខ្ញុំចិញ្ចឹមទន្សាយ នៅបឹងទំពន់ឯណោះ។ កាលហ្នុងបើសិនណា,,, មកពីចិន ដឹងហ្វីលខូច,,, គេវ៉ៃចោលបាត់ខ្ញុំ។

ជីវិតា គេដករូបលោក ពីការងារមួយរយៈ ? ញ៉ែម អេន ដក្តពីការងារ មួយរយៈ ថាខ្ញុំ បំផ្លាញហ្វីលអង្គការ។ កាលហ្នឹង យើងផ្តិតម៉ាស៊ីនដៃ ទាញចុះទាញឡើងទៅ ក៏ចំហ្វីលអង្គការ កាលហ្នឹង ខ្ញុំមិនហៅអង្គការអី ខ្ញុំហៅអ៊ុ ទីមួយ។ ថា យីអ៊ុ ទីមួយ ម៉េចក៏ចំភែ្នក អ៊ ចឹង ? អ៊ ចឹងក៏ប្រាប់អារី បន្ទប់ជាមួយ្តហ្នឹង ក៏អ៊ឺអើទាំងអស់គ្នា នៅពេលហ្នុង ស្រាប់តែ ចេញមកក្រៅ វាថា វាអត់ដឹង ដល់អ៊ ចឹងទៅ វាទម្លាក់លើខ្ញុំ តែឯងទេ។ ព្រោះហ្វីលហ្នឹង មិនមែន្តធ្វើខូចទេ ខូចតាំងពី ក្រុងសៀងហៃ។

ជីវិតា ហ្វីលវាអន់ពេក ពីចិនមក។ ញ៉ែម អេន បាទ របស់ចិន។ ដល់អ៊ ចឹងទៅ គេចង់ចោទថាខ្ញុំហ្នឹង ធ្វើហ្វីលអង្គការ ឲ្យខូចអ៊ ចឹងទៅ ថាយើងបំផ្លាញ អ៊ ចឹងទៅ។ ជីវិតា លោកមានប្រសាសន៍ថា លោករស់នៅផ្ទះ នៅមុខក្រសួងផែនការ សព្វថៃ្ងនេះ នៅពេលនោះ ហើយបានឮសំេឡងស្រែក ពីការវាយដំ ធ្វើទារុណកម្ម នៅពេលយប់ អ៊ ចឹង ? ញ៉ែម អេន បាទ នៅពេលយប់។ ព្រោះកាលហ្នុង ការងារ គេចែកផែ្នកគ្នា មានខាង អង្គុលីលេខ មានខាង រោងពុម្ព មានខាងសួរចម្លើយ មានខាងកត់ត្រា ច្រើន។ ខាង្តនេះ ខាងផែនទី និងថតរូប ផ្តិតរូបថត។

ជីវិតា ក្រោយពីគ្រាន់តែឮសំេឡង លោកបានឃើញ ការធ្វើទារុណកម្ម ការអីទេ ? ញ៉ែម អេន ការធ្វើទារុណកម្ម ខ្ញុំមិនបានឃើញផ្ទាល់ទេ ដូច្តថាអ៊ ចឹង។ ប៉ុនែ្ត ជួនកាល ក្រោយពីគេយក ពីមុខយើងថត គេទាត់គេធាក់ អ៊ ចឹងទៅ ខ្លះគ្នាឆ្ងល់ ចាប់មក អត់ដឹងរឿងអី អ៊ ចឹងទៅ រហូតដល់ខ្លះ ជេរអ៊ ចឹងទៅ។ ភាគច្រើនចាប់ នៅទួលសែ្លង តាម្តក្តាប់បាន ចាប់ខុសវាច្រើន ត្រូវវាតិច ដូចេ្នះ ការចាប់នេះ ធម្មតាទេ មនុស្សយើង ឧទាហរណ៍ គេចាប់ខ្ញុំអ៊ ចឹង គេចាប់ខ្ញុំបានវ៉ៃ សួរចម្លើយ ទោះថា យើងមិនធ្វើចោរ ក៏ថាចោរ សិនដែរ ឲ្យគេបន្ធូរការវ៉ៃ ដូចេ្នះ ការឆ្លើយដាក់គ្នា បន្តៗគ្នា។ និយាយរួម បើការពិត វាតិចណាស់។

ជីវិតា ការសន្និដ្ឋាននេះ លោកសន្និដ្ឋាន តាំងពី លោកធ្វើការ នៅក្នុងនោះ ឬក៏ លោកសន្និដ្ឋាន ទើបតែពេលនេះ លោកសន្និដ្ឋាន ? ញ៉ែម អេន ខ្ញុំសន្និដ្ឋាន តាំងពីខ្ញុំ នៅធ្វើការក្នុងហ្នឹង។ ជីវិតា ហេតុអីបានថតរូប ? ញ៉ែម អេន កាលហ្នឹង ថតរូបហ្នឹង គឺបញ្ជា ពីខាងលើហ្នឹង មកដែរ។ គេចង់ដឹងចំនួន អ្នកទោសទាំងអស់ អ្នកទោស ចូលប៉ុន្មាន ហើយអ្នកទោស ថតហើយ ខ្លាចលោក និយាយរួម ប៉ុល ពត និយាយច្បាស់ណាស់ គំនិតឲ្យថតនេះ មិនធម្មតាទេ។

អ្នកទោសចូលទៅ ត្រូវតែថត ថតទុក ដូចថា មានអ្នកទោស រត់រួចអ៊ ចឹងទៅ មានរូបថត តាមរក ឧទាហរណ៍។ ទីមួយទៀត សំខាន់ គឺចង់ដឹងចំនួនអ្នកទោស ដែលក្បត់ជាតិ ភាសាសាមញ្ញ ហៅថា ក្បត់ជាតិអ៊ ចឹងទៅ អ្នកប្រព្រឹត្តអំពើខុស ផ្តោចសំខាន់បំផុត មានតែបីចំណុចទេ។ ទីមួយ ដែល្តដឹងច្បាស់ គឺភ្នាក់ងារ សេ,អ៊ី,អា របស់អាមេរិក ទីពីរ កា,សេ,ប៊េ ភ្នាក់ងាររបស់សូវៀត ទីបី គឺភ្នាក់ងារ,,, ដូចេ្នះ គាត់ផ្តោតបីហ្នឹង សំខាន់ណាស់។ គាត់ផ្តោតគឺ ស្រាវជ្រាវ រកចាប់ ធម្មតាកុម្មុយនីស្ត វាចាប់ពួកហ្នឹងហើយ ព្រោះភ្នាក់ងារ សេ,អ៊ី,អា កា,សេ,ប៊េ ជាភ្នាក់ងារមួយ គេតាមដាន រកបញ្ហាផេ្សងៗ។ ជីវិតា ហើយរកឃើញទេ នៅពេលអ្នកជាប់គុក ទាំងអស់ហ្នឹង តើរកឃើញថា មានអ៊ ចឹងមែនទេ ? ញ៉ែម អេន ខ្ញុំមិនអាចពណ៌‌នាបានទេ អាចមានតិចណាស់ ក្នុងចំណោម 1ម៊ឺននាក់ មាន 10នាក់ ឬ 5នាក់ 50នាក់ អ៊ ចឹងខុសវាច្រើន។

ជីវិតា តើដូចជាកូនកេ្មង កូនង៉ា ដូចជាស្រ្តី ជាម្តាយ ជាស្រ្តីវ័យកេ្មងអី គាត់មានទាក់ទិនអី នឹងរឿងអស់ហ្នឹងដែរ ? ញ៉ែម អេន វាអត់ទាក់ទិនមែន ប៉ុនែ្ត ធម្មតា គេចាប់ម៉ែ]មកហើយ គេចាប់ទាំងអស់ តែម្តងហ្នឹង។

ជីវិតា អ៊ ចឹង ជំនាន់ហ្នុង ]ពុក ឬក៏មនុស្សប្រុស នៅក្នុងគ្រួសារហ្នឹង ធ្វើឲ្យមានការសង្ស័យ បើចាប់ ចាប់ទាំងអស់ ? ញ៉ែម អេន បាទ ចាប់ទាំងអស់។ ទោះគាត់ មិនមានរឿង ទាក់ទងទិន បញ្ហានយោបាយ គ្មានទាក់ទិននឹង សេ,អ៊ី,អា ភ្នាក់ងារ កា,សេ,ប៊េ ក៏ដោយ ក៏វាចំណោម ក្នុងគ្រួសារហ្នឹង ត្រូវយកមកទាំងអស់។ ជីវិតា ហេតុអីទៅ ? ញ៉ែម អេន និយាយរួម គេចោទថាខ្មាំង។

ជីវិតា ជំនាន់ កម្ពុជា ប្រជាធិបតេយ្យ តាមដែល្តដឹង ធ្លាប់ឮដែរនោះ ថា គេមានទ្រឹស្តីមួយ ពាក្យស្លោកមួយថា "ក្បាលអ្នកណា សក់អ្នកហ្នឹង" មែនទេ ? ញ៉ែម អេន បាទ ដូច្តនិយាយប្រាប់ ខាងដើម ក្បាលអ្នកណា សក់អ្នកហ្នឹង គឺ ការងារគេ គេដឹង ការងារយើង យើងដឹង ដូច្ត ការងារស្នូល ខ្ញុំខាងថតរូបអ៊ ចឹង ដឹងតែថតរូប អត់មានទៅ រញ៉េរញ៉ៃជាមួយ ពួកសួរចម្លើយ រញ៉េរញ៉ៃជាមួយ អ្នកយាមគុកទេ អត់ទេ ដាច់ខាត។

ជីវិតា ប៉ុនែ្តទាក់ទិនឹង ការសង្ស័យ។ បើសិនជា សង្ស័យតែម្នាក់ ហេតុអីបាន ក្បាលអ្នកណា សក់អ្នកហ្នឹងទៅ ហេតុអីបានចាប់ ដល់ក្រុមគ្រួសារ កូនថែមទៀត ? ញ៉ែម អេន អានេះ បើនិយាយគឺថា ក្បាលអ្នកណា សក់អ្នកហ្នឹង និយាយអ្នកផេ្សង ដទៃ បើនិយាយក្រុមគ្រួសារ មិនអាចនិយាយអ៊ ចឹង បានទេ ព្រោះថា ក្រុមគ្រួសារ ជាក្រុមគ្រួសារ មិនមែនថា មិនដឹងរឿង។ ប៉ុនែ្តសម័យនោះ បើនិយាយមួយម៉ាត់ ថា ប្រទេស គ្មានសិទ្ធិសេរីភាព ប្រទេសគ្មានមេធាវី គ្មានអង្គការសិទ្ធិមនុស្ស វាគ្មានច្បាប់ និយាយរួម គឺគ្មានច្បាប់។ ច្បាប់មានដែរ ប៉ុនែ្តច្បាប់វាព្រៃ ច្បាប់ដែលមនុស្ស មិនអាចយកបាន ហើយនិយាយរួម គឺខ្វះសិទ្ធិសេរីភាព មិនអាចហ៊ានតវ៉ា មិនអាចហ៊ានថា ហ៎តែធ្វើខុសអ៊ ចេះ ព្រោះ ប៉ុល ពត ដូចដឹងហើយថា ចរិតគាត់ គឺចរិតផ្តាច់ការ។ និយាយមួយម៉ាត់ទៅ បើអ្នកណា អ្នកតវ៉ា អ្នកហ្នុងគឺគ្រោះថ្នាក់ តែម្តង។

ជីវិតា សម្រាប់រូបថត នៅពេលដែល ថតហើយ មានយកទៅបង្ហាញ អង្គការថ្នាក់លើទេ ឬក៏មេដឹកនាំកំពូល របស់សម័យនោះទេ ? ញ៉ែម អេន រូបថតហ្នឹង តាម្តក្តាប់បាន ដូចប្រមូលទៅ គាត់ថតបាន គាត់យកទៅបង្ហាញ សុន សេន, ប៉ុល ពត គាត់ត្រូវតែឃើញ។ ជីវិតា ហេតុអីបានលោកដឹងច្បាស់ ? ញ៉ែម អេន ព្រោះឯកសារ តែប្រមូលទៅ យកទៅហើយ មានអ្នកនាំសារ មាននិរសារ គេមកយកអ៊ ចឹង។

ជីវិតា លោកឃើញគេមកយកអ៊ ចឹង ? ញ៉ែម អេន បាទ មាន្តស្គាល់តើ អ្នកមកយក។ ជីវិតា ហើយតាមដែលលោកដឹង យកទៅបង្ហាញ សុន សេន ហើយអ្នកណាទៀត ? ញ៉ែម អេន ប៉ុល ពត ដូចថា និយាយពីចាប់ មន្រ្តីធំៗអ៊ ចឹង។

ជីវិតា ចុះ នួន ជា ? ញ៉ែម អេន នួន ជា ដូចគ្នា។ ព្រោះកាលហ្នុង មាននៅក្នុង គណៈកម្មការ មជ្ឈិមបក្ស នៃកម្ពុជាហ្នឹង មានផេ្សងៗទៀត ត្រូវដឹង។ អ៊ ចឹងថា ការកាត់ទោស មិនមែនថា ខ្លះថា គាត់មិនដឹង ត្រូវតែដឹង ពីព្រោះ កិច្ចការទាំងអស់នេះ វានៅក្នុងកិច្ចការ របស់រដ្ឋ រដ្ឋាភិបាលតែម្តង។ បុគ្គលដែលធ្វើកិច្ចការ សម្រេចអ្វីមួយ គឺត្រូវតែដឹង។

ជីវិតា ក្រោយមកទៀត ការទទួលខុសត្រូវ តាមខែ្សរយៈ នៅក្នុងមន្ទីរ ស-21 ហ្នឹង ឆ្លងពី សុន សេន ទៅដល់ នួន ជា មែនទេ ? ញ៉ែម អេន អាហ្នឹង យើងថាអ៊ ចឹង ក៏បាន ព្រោះខែ្សរយៈតែមួយ ខែ្សបណ្តោយ ព្រោះកិច្ចការជុំវិញ ត្រូវតែទាក់ទិនអ៊ ចឹង តែម្តង។

ជីវិតា តើលោកធ្លាប់បានឃើញ ហត្ថលេខា របស់ នួន ជា ឬក៏ សុន សេន នៅក្នុង ការបញ្ជាឲ្យ តាឌុច សម្លាប់ទេ ? ញ៉ែម អេន ខ្ញុំមិនដែលបានឃើញ ហត្ថលេខា ក៏ដោយ ប៉ុនែ្តក្នុងមន្ទីរ ស-21 បើមិនមានការបញ្ជា ពីខាងលើមក ការសម្លាប់ មិនមែន តាឌុច សម្លាប់ម្នាក់ឯង សម្លាប់បានទេ ពីព្រោះ មានការសម្រេច ពីខាងលើមក ត្រូវសម្លាប់ឈ្មោះណាៗ។ ព្រោះថា ការសួរចម្លើយ ការបញ្ចូលដល់ ក្នុងគុកហើយ វាត្រូវតែមានឯកសារ មកចុះក្នុង បញ្ជីស្នាម។