ដំណើរទៅកាន់វាលមរណ
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
ដោយ កែវ ឈុន
****************************************
ផែនការបួនឆ្នាំ(ត)
20070802
ដោយ ឡេង ម៉ាលី វិទ្យុអាស៊ីសេរី
ថ្ងៃសៅរ៍ ទី3.មិថុនា 2023.ម៉ោង 8:55
ប្រជាជន ថ្មី ជាង 1លាន នាក់ ដែល ជម្លៀស ចេញ ពី ទី ក្រុង ដោយ បង្ខំ នៅ ក្នុង ខែ មេសា ឆ្នាំ 1975 ត្រូវ បាន ពួក ខែ្មរ ក្រហម បញ្ជូន ទៅ ភូមិ ភាគ ពាយ័ព្យ ដើម្បី វាយ សម្រុក ការងារ បង្ក បង្កើន ផល កសិកម្ម តាម ផែន ការ ដែល បាន ដាក់ ចេញ ដោយ បក្ស កុម្មុយ នីស្ត កម្ពុជា ។ នៅ ក្នុង រយ ពេល ជាង ពីរ ឆ្នាំ ជា បន្ត បន្ទាប់ ប្រជា ជន ទាំង នោះ ទាំង កេ្មង ចាស់ ប្រុស ស្រី ត្រូវ បាន គេ បង្ខំ ឲ្យ កាប់ ឆ្ការ ព្រៃ រាន ដី ស្រែ លើក ទំនប់ ជីក ប្រឡាយ និង ឲ្យ ទៅ រស់ នៅ ក្នុង តំបន់ ព្រៃ ដែល សំបូរ ទៅ ដោយ ជំងឺ គ្រុនចាញ់ ។ ការងារ ភាគ ច្រើន ដែល មាន ទាំង សំណង់ ធារា សាស្រ្ត ធំៗ ផង បាន សម្រេច ជា សមទ្ធិផល ដោយ ប្រជា ជន ទាំង នោះ ។
ទន្ទឹម គ្នា នេះ ដែរ ប្រជាជន ទាំង នោះ រាប់ សែន នាក់ បាន ស្លាប់ បាត់ បង់ ជីវិត ដោយ សារ ការ អត់ បាយ ជំងឺតម្កាត់ គ្មាន ថ្នាំ ព្យាបាល ការ កាប់ សម្លាប់ និង ដោយ សារ ការងារ បាក់ កម្លាំង ក្រោម ទិស ដៅ ពាក្យ ស្លោក មួយ ដែល លើក ឡើង ថា "ការ ប្រយុទ្ធ ក្តៅ" នោះ ។
ស្រ្តី ចំណាស់ ម្នាក់ ដែល បាន រស់ រាន មាន ជីវិត ពី របប ខែ្មរ ក្រហម បាន រៀប រាប់ ដូចេ្នះ ថា បើ និយាយ ពី ពលកម្ម ធ្វើ ការ វិញ ខ្ញុំធ្វើ ទាំង ថៃ្ង ធ្វើ ទាំង យប់ ដេក នៅ វាល ស្រែ ក៏ មាន ដែរ អត់ មាន ឲ្យ ឈប់ ទេ ប្រយុទ្ធ ក្តៅ តែ ម្តង គេ ឲ្យ រែក ដី លើក អាង ប្រយុទ្ធ ក្នុង មួយ ថៃ្ង ហ្នឹង ឲ្យ ឡើង កម្ពស់ បាន បី ម៉ែត្រ ជាង ឲ្យ ធ្វើ ឲ្យ ហើយ ក្នុង មួយ ថៃ្ង ហ្នឹង យក ទង់ ក្រហម នារី ៗ កាល ហ្នឹង ក៏ ងាប់ ច្រើន ដែរ ហើយ បាក់ តែ ម្តង ព្រោះ យើង ធ្វើ វា ហួស កម្លាំង យើង ខ្លាំង ពេក ឈឺ ទាំង អស់ ខ្លះ ស្លាប់ ទៅ ។
អតីត អ្នក រស់ រាន ជីវិត ម្នាក់ ទៀត បាន រៀប រាប់ ផង ដែរ ថា ជីក ទាំង យប់ ទាំង ថៃ្ង ធ្វើ ទាំង យប់ ទាំង ថៃ្ង តែ ម្តង ធ្វើ អត់ មាន ពេល ឈប់ ទេ ឈឺ ទាល់ តែ ដួល តែ ម្តង បាន អាច ឈប់ បាន អត់ មាន យើង ឈប់ អី បាន ផេ្តស ផ្តាសទេ ។
ការ ស្លាប់ របស់ ពួក គេ មិន បាន ធ្វើ ឲ្យ មេ ដឹក នាំ កម្ពុជា ប្រជា ធិប តេយ្យ ដែល នៅ ពីច ម្ងាយ នោះ មាន ការ បារម្ភ ខ្វល់ ខ្វាយ ទេ ពី ព្រោះ ប្រជា ជន ទាំង នោះ ត្រូវ បាន គេ ចាត់ ទុក ថា ជា ខ្មាំង របស់ បដិវត្តន៍ ទៅ ហើយ អ្នក ដែល នៅ រស់ ជា ច្រើន បាន នឹក ឃើញ នូវ ពាក្យ ស្លោក ដ៏ គួរ ឲ្យ រន្ធត់ ញាប់ ញ័រ មួយ ដែល ពួក កម្មា ភិបាល ខែ្មរ ក្រហម នៃ របប កម្ពុជា ប្រជាធិប តេយ្យ តែង និយាយ ដៅ ចំពោះ ពួក គេ នោះ គឺ ពាក្យ ថា "ទុក ក៏ មិន ចំណេញ ដក ចេញ ក៏ មិន ខាត" ។
អ្នក ស្រី គីម ឡេង ដែល ជា អ្នក រស់ រាន មាន ជីវិត ពី របប កម្ពុជា ប្រជា ធិប តេយ្យ ម្នាក់ បាន រំលឹក ឡើង វិញ នូវ ពាក្យ នេះ ដូចេ្នះ កាល ជំនាន់ ប៉ុល ពត ពាក្យ គេ ថា "ទុក ក៏ មិន ចំណេញ ដក ចេញ ក៏ មិន ខាត" គេ បង្ខំ យើង ឲ្យ យើង ធ្វើ ការ ពេល ណា យើង ធ្វើ ការ គេ ពេញ ចិត្ត អាហ្នឹង គេ ទុក យើង បើ យើង ធ្វើ ការ គោរព វិន័យ គេ មិន បាន គេ ដក យើង ចេញ ហើយ ។ ដូច ថា យើង ធ្វើ ការ យើង ឧស្សាហ៍ សុំ គេ ឈប់ ថា ឈឺ ថា អី គេ ថា ទុក ក៏ មិន ចំណេញ ដក ចេញ ក៏ មិន ខាត អាហ្នឹង គេ យក យើង ទៅ រៀន សូត្រ ហើយ ។ ទៅ រៀន សូត្រ មិន ដឹង ថៃ្ង ណា មក វិញ ទេ ស្រាប់ តែ បាត់ រហូត ដល់ អីលូវ ហ្នឹង ។
លោក គង់ ណៃ សិល្ប ករ ចាប៉ី ដង វែង ដែល ពិការ ភែ្នក តាំង ពី អាយុ 4 ឆ្នាំ នោះ ក៏ បាន បញ្ជាក់ ឲ្យ ដឹង ដូចេ្នះ ដល់ ឆ្នាំ 1977 ខែ 1 គេ ថា យើង នៅ ខាង ក្រៅ នេះ អស់ ច្រៀង ចាប៉ី បាន ហើយ មាន តែ សិទ្ធិ ធ្វើ ការ ដំបូង គេ សួរ ថា ឥឡូវ ឲ្យ លោក តា អែង ធ្វើ បង្គី លោក តា ធ្វើ បាន ទេ ? ខ្ញុំ ថា សម មិ ត្តអើយ ងងឹត តាំង ពី 4 ឆ្នាំ ទល់ ឥឡូវ អា យុប៉ុណេ្ណះ អត់ ដែល ធ្វើ មិន ដឹង ធ្វើ យ៉ាង ម៉េច ទេ គេ ថា ចុះ បើ ធ្វើ បង្គី មិន បាន តើ វេញ ខែ្ស បាន ទេ ? ខ្ញុំ ថា វេញ អត់ បាន ទេ ព្រោះ មិន ដែល វេញ មិន ដែល អី សោះ គេ បញ្ជាក់ ថា ឥឡូវ នៅមាន ការ ពីរ ទៀត ទី មួយ សប់ ស្នប់ នៅ កនែ្លង រោង សិប្ប កម្ម ដំ កាំបិត ពូថៅ តា អែង រុញ ទាញ អ៊ីចឹង អាច ធ្វើ បាន ហើយ ទី ពីរ ដំ ជក់ ត្នោត តា អែង ជ្រើស យក មួយ ណា ក៏ បាន ដែរ ក៏ ប៉ុនែ្ត បើ ពីរ ហ្នឹង ហើយ ធ្វើ មិន បាន ក៏ ពិបាក រស់ នៅ ដែរ ព្រោះ ទុក ក៏ មិន ចំណេញ ដក ចេញ ក៏ មិន ខាត គេ និយាយ អ៊ី ចេះ ទៀត គឺ គណ កង គេ ហ្នឹង ខ្ញុំ សុំ គេ វ៉ៃ ជក់ ត្នោត ចុះ ក៏ ប៉ុនែ្ត ដល់ ខ្ញុំ វ៉ៃ ជក់ ត្នោត ឲ្យ វា បាន គេ ឲ្យ របប តាម អ្នក ឈឺ ។ អ្នក ឈឺ គេ ឲ្យ បបរ តែ មួយ វែក ទេ បើ អ្នក ដែល ជើង ល្អ មាន កម្លាំង ដែល គេ ហៅ ថា ជា កម្លាំង ទី មួយ នោះ បាន បី វែក អ្នក ឈឺ គេ ឲ្យ មួយ វែក ខ្ញុំ វ៉ៃ ជក់ ត្នោត ប៉ុនែ្ត គេ ឲ្យ មួយ វែក ដូច អ្នក ឈឺ ដែរ ។ ខ្ញុំ អត់ ហ៊ាន សាក សួរ គេ ប៉ុនែ្ត ខ្ញុំ យល់ អា នេះ គេ ចង់ ឲ្យ ខ្ញុំ ស្លាប់ ព្រោះ គេ ថា ទុក ក៏ មិន ចំណេញ ដក ចេញ ក៏ មិន ខាត ។
បើ ទោះ ជា រដ្ឋា ភិបាល កម្ពុជា ប្រជា ធិប តេយ្យ អាច អួត ប្រាប់ ពិភព លោក ឲ្យ ដឹង ថា ពួក គេ ទទួល បាន ជោគ ជ័យ ក្នុង ការ ធ្វើ បដិវត្តន៍ ដែល យក តាម លំនាំ ចិន ក្រហម ក៏ ដោយ ក៏ ផែន ការ 4 ឆ្នាំ របស់ ពួក គេ ដែល តម្រូវ ឲ្យ មាន ស្រូវ សល់ លើស លប់ នៅ ឆ្នាំ 1977 នោះ ពុំ ទទួល បាន ជោគ ជ័យ ឡើយ ជា អកុសល ការ ប្រមូល ផល ស្រូវ នៅ ចន្លោះ ឆ្នាំ 1976 និង ឆ្នាំ 1977 ទាប ជាង ការ រំពឹង ទុក ជា ពិសេស ក្នុង ភូមិ ភាគ ពាយ័ព្យ ។ ដោយ សារ តែ ផែ្នក ជា ច្រើន នៃ ផែន ការ 4 ឆ្នាំ ផ្តោត ការ យក ចិត្ត ទុក ដាក់ ខ្លាំង តែ លើ ការ ពង្រីក វិស័យ កសិកម្ម នោះ ទើប ផែ្នក ដទៃ ទៀត នៃ អត្ថ បទ ផែន ការ នោះ មើល ទៅ ហាក់ ដូច ជា សរ សេរ ឡើង ដោយ ប្រញាប់ ប្រញាល់ និង មិន បាន គិត គូរ ឲ្យ បាន ដិត ដល់ ទេ ។
ផែ្នក ដែល ខ្លី ជាង គេ បំផុត ក្នុង អត្ថ បទ ផែន ការ 4 ឆ្នាំ នេះ មាន បី ទំព័រ ដែល ទាក់ ទង នឹង "វប្ប ធម៌ អក្សរ សាស្រ្ត បចេ្ចក វិទ្យា សិល្ប វិទ្យា សាស្រ្ត ការ អប់រំ មហា ជន ការ ឃោសនា និង ព័ត៌ មាន" ។
ប្រ ហែល ជា ឈ្លក់ នឹង អ្វី ដែល គេ គិត ថា ជា ជ័យ ជំនះ របស់ គេ លើ សហ រដ្ឋ អា មេរិក និង ពាក្យ ស្លោក "បី តោន ក្នុង មួយ ហិកតា" នោះ ហើយ ទើប មេ ដឹក នាំ កម្ពុជា ប្រជា ធិប តេយ្យ គិត ថា ពួក គេ មិន មាន ពេល វេលា និង កម្លាំង អែ ណា ច្រើន សំរាប់ គិត គូរ យក ចិត្ត ទុក ដាក់ ចំពោះ ចំណុច ខាង លើ ដែល គេ គិត ថា វា ជា ចំណែក តូច តាច នៃ ជីវិត នោះ ឡើយ ដរាប ណា បញ្ហា សេដ្ឋ កិច្ច នៅ ពុំ ទាន់ ដោះ ស្រាយ បាន រួច រាល់ ទេ នោះ ។
ក្នុង ន័យ ទូលំ ទូលាយ មួយ ទៀត ពួក គេ ប្រមាថ និង មិន ផ្តល់ តំលៃ ដល់ ភាព អែក ជន ទេ ពួក គេ មាន ការ ភ័យ ខ្លាច ចំពោះ សុភ មង្គល ជា បុគ្គល អែក ជន ដែល ជា ទំនៀម ទម្លាប់ វប្ប ធម៌ ពល រដ្ឋ ខែ្មរ ទូ ទៅ តែង ទទួល បាន ជា យូរ លង់ មក ហើយ នោះ ដូចេ្នះ ហើយ ទើប អ្វី ៗ គ្រប់ យ៉ាង ត្រូវ ដាក់ រួម ជា សមូហភាព ទាំង អស់ ។
អ្នក ស្រី អ៊ុត សុទ្ធ ជា ប្រជាជន ថ្មី ដែល ត្រូវ បាន ជម្លៀស ទៅ ដល់ ខេត្ត ពោធិសាត់ មាន ប្រសាសន៍ ថា របស់ របរ អ្វី ៗ ក៏ គេ ប្រមូល យក ទៅ ដាក់ រួម ជា សមូហ ភាព ដែរ គេ យើង ទៅ ដល់ ពោធិសាត់ ពេល ដល់ ខ្ញុំ ក៏ ចុះ ហើយ គ្រាន់ តែ អីវ៉ាន់ យើង ចុះ មក ភ្លាម គេ ថា "មិត្ត នារី! អីវ៉ាន់ ហ្នឹង ត្រូវ ដាក់ សមូហ ភាព" ខ្ញុំ ថា "មិត្ត បង អើយ អីវ៉ាន់ ហ្នឹង ខ្ញុំ ខំ យក ពីណោះ មក" គេ ថា "អត់ ទេ ត្រូវ តែ ដាក់ សមូហ ភាព" ។ គេ ថា មិត្ត មក អត់ មាន អែក ជន ទេ គឺ សមូហ ភាព ឥឡូ វប្រមូល មក សូម្បី តែ សី្អ បន្តិច របស់ ហ្នឹង ក៏ ត្រូវ ដាក់ រួម គ្នា អ៊ីចឹង ។ អ្នក ណា មាន ទា ដាក់ ទា អ្នក ណា មាន មាន់ ដែល គ្នា ខំ យក មក រទេះ អី ប្រមូល ឲ្យ គេ អស់ គ្មាន សល់ អី ទេ អ្នក ខ្លះ គ្នា ខ្លាច ពេក មូល ដ្ឋាន គេ ហ្នឹង គឺ ច្បាស់ លាស់ របស់ គេ ហ្នឹង តែ ម្តង ។ បាន ថា ខ្ញុំ នៅ សហករណ៍ បាក់ ព្រីង សុំ ត្រុំ ហ្នឹង ខ្ញុំ ខ្លាច ហើយ ពោធិ សាត់ ហ្នឹង ។
អ្នកស្រី គីម ឡេង បាន បញ្ជាក់ លើ សម្តី របស់ អ្នក ស្រី អ៊ុត សុទ្ធ អំពី សមូហភាព នៅ តំបន់ របស់ អ្នក ស្រី ដូចេ្នះ 1975 ហ្នឹង យើង នៅ អែក ជន ដល់ ទៅ 1976 គេ ប្រមូល ចូល ជា សហករណ៍ ។ ចុង ឆ្នាំ 1976 ហ្នឹង ក៏ ប្រមូល ចូល អស់ ហើយ អត់ មាន នៅ តាម ផ្ទះ អី ទេ គឺ ទៅ ហូប នៅ តាម សហ ករណ៍ ។ ប្រមូល ដូច ថា យើង មាន កម្ម សិទ្ធិ ប្រើ ដូច ចាន ឆ្នាំង របស់ របរ ប្រើ ក្នុង ចង្រ្កាន បាយ គេ ប្រមូល អស់ អត់ ឲ្យ មាន ទេ គេ មិន ឲ្យ យើង ហូប លួច លាក់ អី អត់ បាន ទេ រួម អី ចឹង តែ ម្តង ។
នួន ជា បាន បញ្ជាក់ អះអាង អំពី គោល គំនិត សមូហ ភាព ដែល រៀប ចំ ឲ្យ មាន ជា សហ ករណ៍ ដូចេ្នះ ថា ពី ព្រោះ ប្រជា ជន យើង លំបាក វេទនា រហេម រហាម មក យូរ ហើយ ។ អ៊ី ណា ជំពាក់ ឆ្វាក់ គេ រឿង ដី រឿង ធ្លី ត្រូវ ដោះ ស្រាយ ច្រើន ណាស់ ដូច្នោះ ហើយ បាន ជា រៀប ចំ សហ ករណ៍ រៀប ចំ សហ ករណ៍ ហ្នឹង បាន ទៅ ធ្វើ ដី ធ្វើ ភ្លឺ ស្រែ ក៏ គ្មាន ពីណា ប្រកែ ប្រកាន់ ជីក ទំនប់ ទឹក ទៅ ប៉ះ លើ ដី នរណា ក៏ គេ សុខ ចិត្ត ពី ព្រោះ អី ពី ព្រោះ វា ជា ទ្រព្យ សម្បត្តិ កម្ម សិទ្ធិ របស់ សហ ករណ៍ ដល់ អ៊ី ចឹង វា ស្រួល ម៉្យាង ដែរ អា រឿង នេះ ច្រើន ណាស់ ក៏ ប៉ុនែ្ត ការ ធ្វើ ហ្នឹង មិន មែន ចេះ តែ ងាយ ទេ ព្រោះ យើង នៅ ធ្វើ ដៃ យើង ពឹង ម៉ាស៊ីន ត្រាក់ទ័រ អី តិច ណាស់ មិន ទាន់ មាន ទេ យើង ទៅ ពឹង អ្នក ណា បាន ? ដូច្នោះ ទាល់ តែ ខំ ខ្លួន អែង ។ អ្វី ក៏ ដោយ បើ យើង ខ្ចី ដង្ហើម គេ ដក យើង មិន ម្ចាស់ ការ ទេ ។ នេះ ហើយ គឺ ជា ទស្សន របស់ យើង អ្នក ដឹក នាំ ។
ផែនការ បួន ឆ្នាំ ក្នុង ពេល នោះ បាន ផ្តល់ ឲ្យ ប្រជា ជន នូវ បន្ទុក ការ ងារ ដ៏ យ៉ាប់ យ៊ឺន ជា មួយ នឹង ការ សន្យា ស្រពិច ស្រពិល សំរាប់ អនាគត ភ្លឺ ស្វាង ក្នុង សង្គម មួយ ដែល មួយ ភាគ ធំ កំពុង ទទួល រង នូវ សង្រ្គាម ប្រឆាំង នឹង ប្រជា ពល រដ្ឋ ខែ្មរ ខ្លួន អែង ភាគ ច្រើន ហើយ សឹង តែ ប្រឆាំង គ្រប់ ជន បរ ទេស ទាំង អស់ ។ និយាយ ឲ្យ ចំ ទៅ គឺ ថា ផែន ការ បួន ឆ្នាំ នោះ បាន ចែង ប្រាប់ អំពី គំនិត និង សកម្ម ភាព ផេ្សង ៗ ដែល បក្ស កុម្មុយនីស្ត កម្ពុជា មិន អនុញ្ញាត ឲ្យ មាន ។
អ្នក ស្រី គីម ឡេង មាន ប្រសាសន៍ ឲ្យ ដឹង ថា កុំ ថា ឡើយ សកម្ម ភាព សូម្បី តែ ការ គិត ការ នឹក ដល់ ក៏ ត្រូវ គេ ហាម ដែរ ដូច យើង នឹក ឃើញ ថា រឿង ពី ដើម មិន បាច់ ថា រឿង អី ទេ យើង ហូប ដាក់ ប៊ី ចេង ដាក់ អី នឹក រឿង ឆ្ងាញ់ អ៊ីចឹង គេ មិន ឲ្យ យើង និយាយ ទេ គេ ថា សូម មិត្ត នារី ជម្រុះ ចោល ទៅ អា ហ្នឹង ដូច ថា របប ជិះ ជាន់ អ៊ី ចឹង គេ មិន ឲ្យ យើង នឹក ឃើញ ទេ ។ ហើយ ដូច យើង និយាយ រឿង សប្បាយ ៗ ដូច ថា ធ្លាប់ មក ទី ក្រុង អ៊ី ចឹង ទៅ វិញ ហ្នឹង ហ្នឹង ក៏ គេ មិន ឲ្យ យើង នឹក ឃើញ រឿង អ៊ី ចឹង ៗ ដែរ គេ ឲ្យ នឹក ឃើញ តែ ដូច ថា មាគ៌ា គេ មួយ មុខ ទៅ ។
ផែន ការ បួន ឆ្នាំ មិន ដែល បាន បោះពុម្ព ឡើយ ។ នៅ ខែ កញ្ញា ឆ្នាំ 1976 ជា ពេល ដែល ផែន ការ បួន ឆ្នាំ នឹង ត្រូវ ចូល ជា ធរមាន ដើម្បី រៀប ចំ ជីវ ភាព កម្ពុជា ឡើង វិញ ដ៏ ធំ មួយ ស្រាប់ តែ ផែ នការ នោះ ទទួល បរា ជ័យ ក្នុង តំបន់ ជា ច្រើន ។ ពួក មេ ដឹក នាំ របស់ របប កម្ពុជា ប្រជា ធិប តេយ្យ មិន បាន ស្តី បន្ទោស ការ បរាជ័យ នោះ ទៅ លើ ផែន ការ នោះ ផ្ទាល់ ទេ ឬ មិន បាន បន្ទោស ការ បរាជ័យ នោះ លើ ការ ប្រព្រឹត្ត របស់ គេ ដែល នាំ ឲ្យ មាន គុណ វិបត្តិ នោះ ដែរ ប៉ុនែ្ត បាន បន្ទោស លើ "ខ្មាំង" ដែល ពួក គេ គិត ថា តែង តែ ប្រឆាំង នឹង បដិវត្តន៍ របស់ ពួក គេ ។
នៅ ចុងឆ្នាំ 1976 ការ សម្រិត សម្រាំង សមា ជិក បក្ស ឲ្យ ស្អាត បរិ សុទ្ធ មួយ បាន ចាប់ ផ្តើម បោស សំអាត មន្រ្តី កម្មា ភិបាល ក្នុង ជួរ បក្ស កុម្មុយនីស្ត កម្ពុជា ហើយ មិន យូរ ប៉ុន្មាន គំនិត វិសេស វិសាល នៃ ផែន ការ បួន ឆ្នាំ នោះ ត្រូវ គេ បំភេ្លច ចោល លែង នឹកនា ។
ភាគទី 17, មន្ទីរសន្តិសុខ ស-21 ឬ គុក ទួលសែ្លង (ក)
20070808
ដោយ ជីវិតា វិទ្យុ អាស៊ីសេរី
រូប ភាព អ្នក ដែល ជាប់ នៅ គុក ទួល សែ្លង នេះ ទទួល រង នូវ ការ វេទនា យ៉ាង ខ្លាំង ធ្វើ ឲ្យ ខ្ញុំ ស្រក់ ទឹក ភែ្នក នឹក ឃើញ អាណិត ដល់ ខែ្មរ ជាប់ ឃុំ ឃាំង ។ ហេតុ អី បាន ជា គេ ធ្វើ ទណ្ឌកម្ម ខែ្មរ ឲ្យ ឈឺ ចាប់ ដល់ កម្រិត នេះ ? រូប ភាព ដូច ជា ខ្នោះ ឃ្នាង អី ទណ្ឌ កម្ម ខ្លាំង មែន ទែន ។ ខ្ញុំ គិត ថា បើ បាញ់ មួយ គ្រាប់ ស្លាប់ អត់ អី ទេ នេះ ជា អារម្មណ៍ ពិត ដែល ដើរ បណ្តើរ ចេះ តែ គិត មមៃ បណ្ដើរ ។
ការ រៀប រាប់ ខាង លើ នេះ គឺ ជា សំឡេង របស់ អ្នក ស្រី គន្ធី រស់ នៅ ក្នុង ទី ក្រុង ភ្នំ ពេញ ដែល បាន បពោ្ចញ អារម្មណ៍ ក្នុង ពេល កំពុង ទស្សនា សារមន្ទីរ ឧក្រិដ្ឋ កម្ម ប្រល័យ ពូជ សាសន៍ ទួល សែ្លង ។
នៅ ក្នុង ខែ មករា ឆ្នាំ 1979 បន្ទាប់ ពី របប កម្ពុជា ប្រជា ធិប តេយ្យ ខែ្មរ ក្រហម ត្រូវ បាន ផ្តួល រំលំ ដោយ កង ទ័ព វៀត ណាម មន្ទីរ ធ្វើ ទារុណ កម្មម នុស្ស មួយ ឈ្មោះ មន្ទីរ សន្តិ សុខ ស-21 ត្រូវ បាន គេ រក ឃើញ នៅ កណ្តាល ទីក្រុង ភ្នំពេញ ។
ក្រោយ ពី បាន ចូល កាន់ កាប់ ទី ក្រុង ភ្នំពេញ ហើយ កង ទ័ព វៀត ណាម ក៏ បាន ជួយ រៀប ចំ មន្ទីរ ធ្វើ ទារុណ កម្ម នេះ ឲ្យ ក្លាយ ទៅ ជា សារមន្ទីរ បច្ចុប្បន្ន មាន ឈ្មោះ ថា សារ មន្ទីរ ឧក្រិដ្ឋ កម្ម ប្រល័យ ពូជ សាសន៍ ទួល សែ្លង ។ ចាប់ ពី់ ពេល នោះ មក មាន ភ្ញៀវ ខែ្មរ និង ទេស ចរ ជា ច្រើន ពាន់ នាក់ បាន មក ទស្សនា សារ មន្ទីរ នេះ ជា ប្រចាំ ។
ក្នុង ខណ ចូល ទស្សនា សារ មន្ទីរ នេះ វិទ្យុ អាស៊ី សេរី យើង ក៏ បាន ជួប សម្ភាស ព្រះ ភិក្ខុ សង្ឃ មួយ អង្គ ព្រះ នាម រដ្ឋ សារុំ និមន្ត មក ពី វត្ត លង្កា ក្នុង ក្រុង ភ្នំពេញ ។ ព្រះ អង្គ បាន មាន ដីកា ថា ទិដ្ឋ ភាព សោក សៅ នៅ ក្នុង សារ មន្ទីរ នេះ បាន ធ្វើ ឲ្យ ព្រះ អង្គ មាន ព្រះ ទ័យ រន្ធត់ ក្រៃ លែង ។
ព្រះ ភិក្ខុ សង្ឃ រដ្ឋ សារុំ បាន មាន ដីកា ថា អាត្មា ឃើញ ទិដ្ឋ ភាព ច្រើន ណាស់ ដែល គួរ ឲ្យ រន្ធត់ ទី មួយ យើង ឃើញ អគារ ខាង ត្បូ ងហ្នឹង មាន គ្រែ ហើយ មាន អា ច្រវាក់ ដាក់ ជើង ហើយ ទី ពីរ យើង ឃើញ រូប ផ្លាក អ្នក ជន រង គ្រោះ ជា ច្រើន មាន រូប រណ្តៅ កប់ ខ្មោច មាន កនែ្លង វ៉ៃ ចង បិទមុខ វ៉ៃ មាន ធ្វើ បាប ដាក់ ដូច ជា ត្រី ងៀត អ៊ី ចឹង ហើយ វា គួរ ឲ្យ រន្ធត់ ណាស់ ដែល អាត្មា មក ដល់ ទី នេះ ហើយ ឃើញ មាន ទាំង ចាប់ ដក ម្រាម ដៃ មាន ទាំង ចាប់ ជ្រមុជ ទឹក មាន ទាំង អារ ក ចង ដូច ជា អារ ក មាន់ ។ ហើយ មក ដល់ កនែ្លង នេះ ទៀត ឃើញ ទាំង ភស្តុ តាង មាន ក្បាល ដែល ជា ក្បាល នៃ សាក សព មនុស្ស ដែល គេ សម្លាប់ ពី ជំនាន់ អា ពត ហ្នឹង មាន ទាំង ឧបករណ៍ ជា ច្រើន ទៀត ។ របប កម្ពុជា ប្រជា ធិប តេយ្យ ខែ្មរ ក្រហម បាន បង្កើត មន្ទីរ សន្តិ សុខ ស-21 ឬ មន្ទីរ ស-21 នៅ ក្នុង ខែ ឧសភា ឆ្នាំ 1976 ។ មុន សម័យ ខែ្មរ ក្រហម មន្ទីរ ស-21 ឬ គុក សម្ងាត់ នេះ គឺ ជា វិទ្យា ល័យ ទួល ស្វាយ ព្រៃ ។ នៅ ក្នុង សម័យ ខែ្មរ ក្រហម មន្ទីរ ស-21 ស្ថិត ក្រោម ការ គ្រប់ គ្រង របស់ សុន សេន អតីត គ្រូប ងៀ្រន មួយ រូប និង ជា រដ្ឋ មន្រ្តី ក្រសួង ការ ពារ ប្រទេស នៃ របប កម្ពុជា ប្រជា ធិប តេយ្យ ខែ្មរ ក្រហម ។
ប្រធាន គ្រប់ គ្រង មន្ទីរ ស-21 ផ្ទាល់ គឺ ជា គ្រូប ងៀ្រន មួយ រូប ទៀត ដែល មាន ឈ្មោះ ថា កាំង ហ្គិច អ៊ាវ ហៅ សម មិត្ត ឌុច ។ បច្ចុប្បន្ន នេះ សម មិត្ត ឌុច កំពុង ជាប់ នៅ ក្នុង ពន្ធនាគារ ក្នុង ក្រុង ភ្នំ ពេញ រង់ ចាំ ការ ជំនុំ ជម្រះ ក្តី ។ នៅ ក្រោម ការ គ្រប់ គ្រង របស់ ឌុច មាន យុទ្ធ ជន សួរ ចម្លើយ ប្រមាណ 70 នាក់ យុទ្ធ ជន ផែ្នក អែកសារ ប្រមាណ 50 នាក់ និង យុទ្ធ ជន កង ការ ពារ អ្នក ទោស ប្រមាណ 150 នាក់ ។
ចាប់ តាំង ពី ពេល ដែល មន្ទីរ ស-21 បាន បើក ទ្វារ ធ្វើ សកម្ម ភាព នៅ រវាង ខែ ឧសភា ឆ្នាំ 1976 រហូត ដល់ ថៃ្ង ទី 7 ខែ មករា ឆ្នាំ 1979 យ៉ាង ហោច ណាស់ មាន បុរស ស្រ្តី និង កុមារ ប្រមាណ 1 ម៉ឺន 4 ពាន់ នាក់ ដែល ត្រូវ បាន ចាត់ ទុក ថា ជា ជន ក្បត់ ជាតិ ឬ ខ្មាំង បដិវត្តន៍ ត្រូវ បាន ចាប់ ខ្លួន បញ្ជូន មក កាន់ មន្ទីរ នេះ ។ អ្នក ទោស ស្ទើរ តែ ទាំង អស់ ត្រូវ បាន នាំ យក ទៅ សួរ ចំលើយ និង ធ្វើ ទារុណ កម្ម អស់ រយ ពេល ជា ច្រើន ខែ ។ បន្ទាប់ ពី សួរ ចំលើយ រួច រាល់ ហើយ អ្នក ទោស ត្រូវ យក ទៅ សម្លាប់ ចោល ភាគ ច្រើន នៅ អែ បឹង ជើង អែក ជាយ ក្រុង ភ្នំ ពេញ ។
លោក ហ៊ឹម ហ៊ុយ ដែល ជា អតីត ឆ្មាំ គុក មន្ទីរ ស-21 មាន តួ នាទី ជា អ្នក កត់ បញ្ជី ចំនួន អ្នក ទោស ដែល ត្រូវ យក ទៅ សម្លាប់ ហើយ ធ្លាប់ សម្លាប់ អ្នក ទោស ផ្ទាល់ ដៃ ដែរ នោះ បាន ឲ្យ មជ្ឈ មណ្ឌល អែកសារ កម្ពុជា ដឹង អំពី បទ ពិសោធន៍ សម្លាប់ មនុស្ស នៅ អែ បឹង ជើង អែក ដូចេ្នះ ថា ខ្ញុំ យក ទៅ ខ្ញុំ កត់ តែ ឈ្មោះ ទេ ព្រោះ ខ្ញុំ យក ទៅ ខ្ញុំ ខ្លាច បាត់ ថៃ្ង មួយ ឌុច ឲ្យ ពួក អ្នក នៅ ហ្នឹង ឲ្យ មក ហៅ ខ្ញុំ ។ ទៅ ដល់ កនែ្លង គេ សម្លាប់ ហ្នឹង ឌុច សួរ ថា អា ហ៊ុយ អែង ដាច់ ខាត អត់ ? ខ្ញុំ ថា ដាច់ ខាត បង បើ យើង មិន ថា ដាច់ ខាត ក៏ យើង អត់ បាន ដែរ ខ្ញុំ ថា ដាច់ ខាត បើ ដាច់ ខាត វ៉ៃ មួយ មក មើល៍ ហើយ អ្នក ទោស នៅ មាត់ រណ្តៅ ហ្នឹង ឲ្យ អង្គុយ ទៅ រួច ទៅ យក ដែក អា ដែក ភ្លៅ រទេះ ហ្នឹង វ៉ៃ វ៉ៃ ហើយ ដួល ទៅ យើង បោះ ដែក ហ្នឹង ទុក ហ្នឹង ទៅ យើង ចេញ មក វិញ មក ។ ចំនួន ប្រហែល 5 នាក់ អ្នក ទោស ដែល បាន រស់ ជីវិត ពី មន្ទីរ ស-21 ដែល គេ ដឹង ចំនួន ពិត ប្រាកដ នោះ មាន 7 នាក់ ហើយ មក ដល់ បច្ចុប្បន្ន្ន នៅ រស់ តែ 3 នាក់ ប៉ុណ្ណោះ ម្នាក់ ក្នុង ចំណោម ទាំង បី នាក់ នោះ មាន លោក ប៊ូ ម៉េង ។
លោក ប៊ូ ម៉េង បាន ឲ្យ មជ្ឈ មណ្ឌល អែកសារ កម្ពុជា ដឹង ថា លោក អាច រួច ជីវិត គឺ ដោយ សារ សម មិត្ត ឌុច ដែល ជា អ្នក គ្រប់ គ្រង មន្ទីរ ស-21 បាន ទុក លោក ឲ្យ គូរ រូប បង ធំ ទី មួយ ឬ រូប ប៉ុល ពត អំពាវ នាវ រក អ្នក គូរ ហើយ ក៏ លើក ដៃ ថា ខ្ញុំ ចេះ គូរ ឥឡូវ នេះ គូរ ដូច ទេ? ថា គូរ ដូច បើ គូរ មិន ដូច វ៉ៃ ចោល ណា អា ដែង ឆ្មាំ គុក ហ្នឹង វា ដើរ បណ្តើរ ដាក់ ច្រវ៉ាក់ ជើង អ៊ីចឹង បណ្តើរ កាន់ កន្ទុយ ច្រវាក់ ហ្នឹង ក្នុង ដៃ វា ហើយ ចេះ តែប ណ្តើរ ចុះ ទៅ ដល់ ជួប ឌុច ហ្នឹង ឌុច គេ ធ្វើ តេស ខ្ញុំ ហ្នឹង គេ ឲ្យ ខ្ញុំ គូរ ម៉ាក់ លេនីន ដល់ គូរ ទៅ វា មើ លទំនង ថា ចេះ គូរ បាន គេ ឲ្យ រូបថត រូប ថត បង ទី មួយ ថា គូរ បាន ទេ ? ថា គូរ បាន គូរ មិន បាន វ៉ៃ ចោល តែ មិន ដូច វ៉ៃ ចោល គេ ថា រូប មួយ គូរ ដូច ប៉ុន្មាន ថៃ្ង ប៉ុន្មាន អាទិត្យ ប៉ុន្មាន ខែ ? ខ្ញុំ គូរ យូរ បាន ដូច ផ្ចិត ផ្ចង់ មែន ទែន បាន ៗ អ៊ី ចឹង ប៉ុន្មាន ខែ ដែរ ? ខ្ញុំ ថា មួយ ផ្ទាំង ហ្នឹង គូរ បី ខែ បាន ដូច ហើយ នេះ គេ ថា ឥឡូវ គូរ ទៅ ចាប់ ផ្តើម គូរ ទៅ ត្រូវ ការ សម្ភារ អី ខ្លះ ។
មន្ទីរ ស-21 គឺ ជា កនែ្លង ធ្វើ ការ ដ៏ សម្ងាត់ បំផុត អ្នក ធ្វើ ការ ងារ នៅ កែ្បរ ៗ នោះ បាន ឲ្យ ដឹង ថា មន្ទីរ នេះ គឺ ជា កនែ្លង ដែល អ្នក ទោស មិន អាច ចេញ វិញ បាន ទេ យុទ្ធ ជន ជា ច្រើន នាក់ រួម ទាំង កង ការពារ ដែល យាម កាម អ្នក ទោស នៅ ជុំវិញ របង ការពារ ផង តែង ភ្ញាក់ ទាំង កណ្តាល យប់ ដោយ សារ តែ សំឡេង ស្រែក ថ្ងួច ថ្ងូរ របស់ អ្នក ទោស ដែល ឈឺ ផ្សារ ពី ការ ធ្វើ ទារុណ កម្ម ។
អតឺត យុទ្ធ ជន ខែ្មរ ក្រហម ញ៉ែម អេន ដែល ធ្វើ ការ ជា អ្នក ថត រូប នៅ ក្នុង មន្ទីរ ស-21 ហើយ ស្នាក់ នៅ កែ្បរ នោះ បាន ឲ្យ វិទ្យុ អាស៊ី សេរី ដឹង ថា លោក តែង តែ ឮ សម្រែក ឈឺ ចាប់ របស់ អ្នក ទោស នៅ ពេល យប់ ។ រី អែ អតីត អ្នក ទោស លោក ប៊ូ ម៉េង វិញ បាន ញ្ជាក់ ថា ចំពោះ សម្រែក ថ្ងួច ថ្ងូរ របស់ អ្នក ទោស មាន គ្រប់់ ពេល វេលា មិន ថា នៅ ពេល យប់ ឬ ពេល ថៃ្ង ទេ ពេល ថៃ្ង ក៏ ដូច យប់ ឮ សូរ សំឡេង ស្រែក ជុំ វិញ បរិវេណ គុក ហ្នឹង ឮ សូរ ម៉ែអើយ ជួយ ផង ម៉ែ អើយ ជួយ ផង ខ្ញុំ ងាប់ ហើយ ។
តាម រយ កិច្ច សម្ភាសន៍ ជា ហូរ ហែ ជា មួយ ឆ្មាំ គុក អ្នក សួរ ចំលើយ និង ពេជ ឃាត នៃ មន្ទីរ ស-21 ពួក គេ តែង អះអាង ថា ដើម្បី រក្សា ជីវិត របស់ ខ្លួន ពួក គេ គ្មាន ផ្លូវ ជ្រើស រើស ទេ ក្រៅ ពី បំពេញ ភារ កិច្ច តាម អង្គការ កំណត់ ក្នុង នោះ មាន លោក ហ៊ឹម ហ៊ុយ អតីត ឆ្មាំ គុក មន្ទីរ ស-21 បាន អះអាង ថា លោក ក៏ មាន ចិត្ត ចង់ ជួយ អ្នក ទោស ទាំង អស់ នោះ ផង ដែរ។
លោក ហ៊ឹម ហ៊ុយ បាន ឲ្យ ដឹង ថា ខ្ញុំ អាណិត គេ ។ ការ ជួយ ហ្នឹង គឺ គំ និង ចង់ ជួយ កនែ្លង ហ្នឹង ដែរ ប៉ុនែ្ត ម្នាក់ ៗ តាម ដាន គ្នា ទាំង អស់ ឲ្យ តាម ដាន គ្នា ទាំង អស់ ម្នាក់ តាម ដាន ម្នាក់ ៗ ដល់ អ៊ី ចឹង រក ការ ទាក់ ទង ជា មួយ អ្នក ណា មួយ មិន បាន ។
បើ ទោះ ជា អតីត ឆ្មាំ គុក រូប នេះ បាន អះអាង បែប នេះ ក៏ ដោយ ក៏ លោក ប៊ូ ម៉េង ដែល ជា អតីត អ្នក ទោស បាន បដិសេធ ចំពោះ ការ អះ អាង នោះ ថា គឺ ឆ្មាំ គុក ហ៊ឹម ហ៊ុយ នេះ អែង ដែល បាន ធ្វើ ទារុណ កម្ម មក លើ រាង កាយ របស់ លោក ហ៊ឹម ហ៊ុយ នេះ ឫស្សី រំពាត់ ហ្នឹង មក រុក ខ្នង ដាច់ ខេ្ទច ខ្ទីរ អស់ ហើយ ។ ថា អា ពួក អស់ ហ្នឹង ខ្ញុំ អត់ ជឿ ទេ មិន ដឹង មាន បង្គាប់ ពី ឌុច មក ក៏ មិន ដឹង ។ វា ថា កុំ ឲ្យ ងាប់ ណា ទុក គូរ នៅ បង្ហើយ រូប គំនូរ មួយ ផ្ទាំង ទៀត រូប បង ទី មួយ រូប ប៉ុល ពត ហ្នឹង ផ្ទាំង ធំ ណាស់ ។ ហ៊ុយ ហ្នឹង មក ប្រាប់ ពួក អា ដែង វ៉ៃ ខ្ញុំ ហ្នឹង ប៉ុន្មាន បី បួន ប្រាំ នាក់ នៅ ហ្នឹង ។ វា បណ្តើរ វ៉ៃ ពី ក្រៅ ឆែ្អត ហើយ វា ចូល មក វ៉ៃ នៅ កនែ្លង ហ្នឹង ទៀត កនែ្លង ជ្រុង ហ្នឹង ទៀត ។ វ៉ៃ ននៀល ប្រឡាក់ ពេញ ដី អស់ ដំបៅ បែក ពេញ ខ្នង ។
ពួក យុទ្ធ ជន កេ្មង ៗ ទាំង នោះ ត្រូវ បាន ដុស ខាត់ អប់ រំ បំពាក់ បំប៉ន ស្មារតី ឲ្យ មាន ការ លះ បង់ ខ្ពស់ រួម ទាំង ការ ផ្តាច់ មនោ សពោ្ចតនា ជា មួយ ញាតិ សណ្តាន របស់ ខ្លួន ទៀត ផង ។
លោក ប្រាក់ ខាន់ អតីត អ្នក សួរ ចំលើយ អ្នក ទោស នៅ ក្នុង គុក ទួល សែ្លង បាន បនែ្ថម ដូចេ្នះ ថា ក្នុង ការ រើស របស់ គេ ហ្នឹង វា មិន ខុស ទេ មើល អ្នក ណា ចិត្ត មុត សាហាវ មាន ចិត្ត អង់ អាច ហ៊ាន សម្លាប់ ហ៊ាន វ៉ៃ យក អ្នក ហ្នឹង ចាត់ តាំង ដំឡើង បុណ្យ ស័ក្តិ ឲ្យ គ្រប់ គ្រង ។
អ្វី ដែល អ្នក មក ទស្សនា សារ មន្ទីរ ឧក្រិដ្ឋ កម្ម ប្រល័យ ពូជ សាសន៍ ទួល សែ្លង មិន អាច បំភេ្លច បាន នោះ គឺ រូប ថត ស ខ្មៅ ពាក់ កណ្តាល ខ្លួន របស់ ជន រង គ្រោះ ដែល ជា អតីត អ្នក ទោស ដែល បាន ស្លាប់ ទៅ ហើយ នោះ រាប់ ពាន់ សន្លឹក ដែល បាន ដាក់ តាំង នៅ លើ ជញ្ជាំង ។
រូប ថត ចម្រុះ វ័យ មាន កេ្មង ចាស់ ប្រុស ស្រី និង ជន បរ ទេស មាន បំពាក់ លេខ រៀង និង ឈ្មោះ នៅ លើ ដើមទ្រូង ។ ទឹក មុខ ស្រពាប់ ស្រពោន ពោរ ពេញ ទៅ ដោយ ភាព ភ័យ តក់ ស្លុត ខ្លះ មាន ស្នាម ជាំ ហើម ខ្លះ មាន ស្នាម ដាច់ ដាច ពេញ ផៃ្ទ មុខ អែ អ្នក ខ្លះ ទៀត មាន ឈាម ហូរ ចេញ ពី មាត់ និង ច្រមុះ បើក ភែ្នក ធំ ៗ សំឡឹង ទៅ កាន់ ភ្ញៀវ ទេសចរ ហាក់ ដូច ជា កំពុង សុំ អង្វរ ឲ្យ ជួយ ដល់ ពួក គេ ។