ដំណើរទៅកាន់វាលមរណ
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
ដោយ កែវ ឈុន
****************************************
កម្ពុជាប្រជាធិបតេយ្យ លេចចេញជារូបរាង (ក)
វិទ្យុអាស៊ីសេរី 20070724 ដោយ ដោយ ជីវិតា
ថ្ងៃសៅរ៍ ទី6.ឧសភា 2023.ម៉ោង 9:29
រយៈពេល5ថៃ្ង បន្ទាប់ពីព្រះអង្គ ត្រូវបានលោកសេនាប្រមុខ លន់ នល់ ដែលជាមន្រ្តីជំនិត របស់ព្រះអង្គ ធ្វើរដ្ឋប្រហារ ទម្លាក់ពីអំណាច សមេ្តចព្រះ នរោត្តម សីហនុ ពីទីក្រុង ប៉េកាំង ដោយមានការជំរុញ ពីរដ្ឋាភិបាលចិន និង វៀតណាមខាងជើង នៅថែ្ងទី 23 មីនា ឆ្នាំ 1970 បានប្រកាស បង្កើតរណសិរ្ស រួបរួមជាតិកម្ពុជា ។ ព្រះអង្គបានថ្កោលទោស លោកសេនាប្រមុខ លន់ នល់ ហើយ អំពាវនាវដល់ ប្រជារាស្រ្តខែ្មរ ឲ្យក្រោកប្រឆាំនឹង របបសាធារណរដ្ឋ ដែលជារដ្ឋាភិបាលថ្មី ដឹកនាំដោយលោក លន់ នល់ ។ដោយមើលឃើញថា សមេ្តចព្រះ នរោត្តម សីហនុ នៅមានប្រជាប្រិយភាពខ្ពស់ ជាមួយប្រជារាស្រ្តខែ្មរ ជាពិសេស ជាមួយអ្នកដែលរស់នៅ តាមជនបទ មេដឹកនាំចិន បានបន្តលើកទឹកចិត្តព្រះអង្គ ឲ្យចងសម័្ពន្ធភាព ជាមួយ ក្រុមឧទ្ទាមទ័ពព្រៃ ខែ្មរក្រហម ដែលធ្លាប់ជាសត្រូវដ៏ជូចត់ របស់ព្រះអង្គ ។ ថៃ្ងទី 5 ខែ ឧសភា ក្នុងឆ្នាំដដែល ព្រះអង្គបានសុខព្រះទ័យ បង្កើតរដ្ឋាភិបាល ក្រៅស្រុកមួយ ដែលមានខែ្មរក្រហម ជាភាគី ហើយដាក់ឈ្មោះ ជាផ្លូវការ ថា រាជរដ្ឋាភិបាល រួបរួមជាតិកម្ពុជា ដែលមានព្រះអង្គ ជាប្រមុខរដ្ឋ ។
លោកគួច ធាវី សាស្រ្តាចារ្យផែ្នកវិទ្យាសាស្រ្ត នយោបាយ និង ប្រវត្តិសាស្រ្តខែ្មរ បានឲ្យទូរទស្សន៍ ស៊ី,ធី,អិន ដឹង ដូចេ្នះថា ក្រោមការ ធ្វើមេអណ្តើករបស់ចិនគេ ក៏រៀបចំរដ្ឋាភិបាលមួយ គេហៅ រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា។ នៅក្នុងសមាសភាពរដ្ឋាភិបាលអត់មានឈ្មោះ ប៉ុល ពត ។ ប៉ុល ពត ឆ្លាត ប៉ុល ពត អ្នកកាន់ទ័ពផ្ទាល់ ព្រះមហាក្សត្រនរោត្តម សីហនុ ព្រះអង្គនៅមានប្រជា ប្រិយខ្លាំង ជាមួយប្រជាពលរដ្ឋ អ៊ីចឹង ប៉ុល ពត ដាក់គាត់ធ្វើជាប្រមុខរដ្ឋនៅលើមេឃ អ៊ី ចឹង ព្រះអង្គនៅជាអ្នកធ្វើ មេអាកោនយោបាយ គ្រាន់ជាអ្នកអំពាវនាវឲ្យគេស្រូបការគាំទ្រទេតើ។
ការចងសម្ព័ន្ធភាព របស់ខែ្មរក្រហម ជាមួយសមេ្តចព្រះនរោត្តម សីហនុ គ្រាន់តែជា ឆាកល្ខោនបន្លំភែ្នក ដើម្បីលាក់បាំង តួនាទីស្នូល និង អំណាច របស់បក្សកុម្មុយនីស្តកម្ពុជា ដឹកនាំយ៉ាងសម្ងាត់ដោយ ប៉ុល ពត ដើម្បីប្រើប្រាស់ព្រះអង្គ ក្នុងគោលដៅ អូសទាញកម្លាំងមហាជន តែប៉ុណ្ណោះ។
លោកសាស្រ្តាចារ្យ គួច ធាវី បានបនែ្ថមថា នៅតាមជនបទ ប្រជាពលរដ្ឋ លឺសំលេងសមេ្តចឪ ស្រែកឲ្យចូលព្រៃម៉ាគី រត់ចូលស្ងាត់ភូមិ។ ក្រុមដែលទៅតាមសមេ្តចឪ ទាំងហ្វូងៗហ្នឹង ទៅចូលនៅក្នុងក្រុមខែ្មរក្រហម ចុងទីបំផុត ក្រុមហ្នឹង ដែលត្រូវ ប៉ុល ពត កមេ្ទច។ ក្រោយពីបានឡើងកាន់កាប់ប្រទេសទាំងស្រុង នៅថៃ្ងទី 17 មេសា ឆ្នាំ 1975 សាឡុត ស ឬ ប៉ុល ពត ពុំបានយាងសមេ្តចព្រះនរោត្តម សីហនុ មកកាន់មាតុភូមិវិញភ្លាមទេ។ នៅឯប៉េកាំង ព្រះអង្គរង់ចាំ យ៉ាងអន្ទះសា នូវ ដំណឹង នៃ ការធ្វើមាតុភូមិនិវត្តន៍។ នៅខែ កញ្ញា ឆ្នាំ 1975 ទើបមេដឹកនាំ ខែ្មរក្រហម យាងព្រះអង្គមកកាន់មាតុប្រទេសវិញ បន្ទាប់ពីមានកិច្ចអន្តរាគមន៍ ពីមេដឹកនាំប្រទេសចិន គឺ លោក ម៉ៅ សេទុង។
នៅក្នុងខែ្សភាពយន្ត ឯកសារមួយ ឈ្មោះ The Last God King ដែលអាចប្រែថា "ទេវរាជាខែ្មរចុងក្រោយ" សមេ្តចព្រះនរោត្តម សីហនុ បានមានព្រះរាជបន្ទូល ជាភាសាអង់គេ្លស ដូចេ្នះថា "នៅក្នុងខែ កញ្ញា ឆ្នាំ 1975 ខ្ញុំបានទៅជួប លោកប្រធាន ម៉ៅសេទុង នៅក្នុងគេហដ្ឋានរបស់លោក នៅពេលនោះ លោកបានប្រាប់ខ្ញុំថា ខ្ញុំមិនគួរបន្តរស់នៅ និរទេសខ្លួន នៅក្រៅប្រទេស បន្តទៀតទេ គួរតែត្រឡប់ចូលមកប្រទេសកម្ពុជាវិញ។ ហើយលោកប្រធាន ម៉ៅ មេដឹកនាំប្រទេសចិន បានងាកមកប្រាប់មេខែ្មរក្រហម ខៀវ សំផន ដែលបានអមដំណើរ និង ភរិយា នៅពេលនោះថា សូមអនុញ្ញាតឲ្យបុត្រារបស់អ្នកម្នាង ម៉ូនិក បានរស់នៅក្នុងព្រះបរមរាជវាំង ជាមួយ នឹង ព្រះបិតា និង ព្រះមាតារបស់ព្រះអង្គផង ប៉ុនែ្តលោកប្រធាន ម៉ៅ សេទុង ពុំបានបពោ្ចញឈ្មោះ កូនដទៃៗទៀត របស់ខ្ញុំឡើយ។ ដូចេ្នះហើយ បុត្រាបុត្រី និង ចៅៗ របស់ខ្ញុំ ផេ្សងទៀត ត្រូវខែ្មរក្រហម បញ្ជូនទៅនៅតាមជនបទអស់។
ទោះជាយ៉ាងណាក៏ដោយ ក្នុងដំណើរយាងចូលមកកាន់មាតុប្រទេសវិញ ក្នុងខែ កញ្ញា ឆ្នាំ 1975 ព្រះអង្គបានទទួលកិច្ចស្វាគមន៍ យ៉ាងកក់ក្តៅ ពីថ្នាក់ដឹកនាំខែ្មរក្រហម។ បន្តិចក្រោយមក ព្រះអង្គបានយាងទៅចូលរួម មហាសន្និបាតអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ បើតាមលោក ដេវីត ឆេនល័រ ប្រវត្តិវិទូ នៃ ប្រវត្តិសាស្រ្តកម្ពុជា នៅទីនោះ ព្រះអង្គបានថែ្លងគាំទ្រ ដោយអំណរសាទរ ចំពោះរបបខែ្មរក្រហម ដែលជារបបថ្មីនៅទីក្រុងភ្នំពេញ។
បន្ទាប់មក ព្រះអង្គបានបន្តព្រះរាជដំណើរ ទៅកាន់រដ្ឋធានី បរទេសចំនួន 15ទៀត ដែលមានសមានចិត្ត ចំពោះរដ្ឋាភិបាលថ្មី របស់ខែ្មរក្រហម។ ព្រះអង្គបានយាងនិវត្តន៍ មកប្រទេសកម្ពុជាវិញ នៅថៃ្ងទី 31 ខែ ធ្នូ ឆ្នាំ 1975 ក្រោមកិច្ចស្វាគមន៍ ដ៏សោះកក្រោះ ជាមួយនឹងអនាគត មិនប្រាកដប្រជាមួយ។ នៅក្នុងទីក្រុងភ្នំពេញ ដែល មានសភាពស្ងាត់ជ្រងំ នាពេលនោះ ពួកមេដឹកនាំបក្សកុម្មុយនីស្តកម្ពុជា បានប្រជុំសម្ងាត់ ជាបន្តបន្ទាប់ ដើម្បីបែងចែក ភារកិច្ច និង ការទទួលខុសត្រូវ តាមក្រសួងមនី្ទរ ក្នុងចំណោមបក្សពួករបស់គេ។ ចំណែក សមេ្តចព្រះ នរោត្តម សីហនុ វិញ ខែ្មរក្រហមគ្រាន់តែទុកព្រះអង្គ ជានិមិត្តរូប តែប៉ុណ្ណោះ។
រយៈពេលជាច្រើនខែ បន្ទាប់ពីជ័យជំនះ ក្នុងខែមេសា ឆ្នាំ 1975 បណ្តាពួកអ្នកនាំពាក្យ និង អ្នកគាំទ្រសមេ្តចព្រះនរោត្តម សីហនុ ទាំងក្នុង និង ក្រៅប្រទេស នៅតែមានជំនឿថា មួយចំណែក នៃការងាររបស់ពួកគេ គឺកំពុងបម្រើជូន រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា ដែលមានសមេ្តចព្រះនរោត្តម សីហនុ ជាប្រមុខរដ្ឋ។
តាមការពិត រាជរដ្ឋាភិបាល រួបរួមជាតិកម្ពុជា ដែល មានខែ្មរក្រហមជាភាគី ហើយ ត្រូវបានបង្កើតឡើង នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពី5ឆ្នាំមុន បានត្រូវរលាយរូបសូន្យបន្ទាប់ពីខែ្មរក្រហម បានតាក់តែង រដ្ឋធម្មនុញ្ញថ្មីមួយ ហើយ រដ្ឋធម្មនុញ្ញនោះ ត្រូវបានប្រកាស ឲ្យប្រើជាផ្លូវការ នៅថៃ្ងទី 5 ខែមករា ឆ្នាំ 1976 ។ មាត្រាទី1 នៃរដ្ឋធម្មនុញ្ញ បានដាក់ឈ្មោះ រដ្ឋាភិបាលថ្មីថា "កម្ពុជាប្រជាធិបតេយ្យ"។
អៀង សារី ឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុក កិច្ចការបរទេស របស់រដ្ឋាភិបាលកម្ពុជា ប្រជាធិបតេយ្យ បានទៅឃោសនា លួងលោម ប្រជាពលរដ្ឋខែ្មរ ក្នុងនោះមាននិសិត្ស បញ្ញវ័ន្តពីបរទេស ឲ្យត្រឡប់ចូល ប្រទេសកម្ពុជាវិញ ដោយអះអាងថា រដ្ឋាភិបាលថ្មី ត្រូវការពួកគេ ដើម្បីជួយគ្នា កសាងជាតិ ដែលត្រូវបានខេ្ទចខ្ទាំ ដោយសារភ្លើងសង្រ្គាម កាលពី5ឆ្នាំមុន។ លោក ទុំ បូរ៉ាន់ អតីតនាយទាហាន នៃ កងនាវា ដែលបានទៅធ្វើ កម្មសិក្សា នៅសរដ្ឋអាមេរិក នៅឆ្នាំ 1974 បានរំលឹកអំពីការបញ្ចុះបញ្ចូល របស់ អៀង សារី និង មន្រ្តីខែ្មរក្រហមដទៃទៀត ដូចេ្នះថា នៅពេលដែល ទៅជួបលោក ជួន ប្រសិទ្ធិ ហើយលោក អៀង សារី ហ្នឹង នៅជាងពាក់កណ្តាល ឆ្នាំ1976 ខ្ញុំសួរលោក អៀង សារី ហ្នឹង ពីរឿងអ្នកដែលចូលទៅស្រុកខែ្មរវិញ ពីព្រោះ គាត់បាននិយាយថា គេសុខសប្បាយទេ ហើយគេដូចថា គេទៅ គេដូចមានគំនិត ស្រឡាញ់ជាតិ គេចង់ទៅជួយជាតិ ហើយសួរថា អ៊ីចឹង អ្នកដែលត្រឡប់ ចូលទៅវិញហ្នឹង ជាពិសេស បងផ្ទាល់ ដែលគាត់អ្នកនាំទ័ព ជនភៀសខ្លួន ពី កំអូរតាប៉ាវ ចូលទៅ តើរស់ឬស្លាប់? រួចគាត់ថា អត់បានដឹង អត់បានច្បាស់លាស់ទេ ប៉ុនែ្តគាត់ថា ប្រហែលជា បានសេចក្តីសុខហើយ បញ្ហាផេ្សងៗទៀត គាត់និយាយពីរឿងថា កម្ពុជាប្រជាធិបតេយ្យហ្នឹង បានឈ្នះ ហើយ គេចម្រុងចម្រើន គេមហាអស្ចារ្យ គេមហាលោតផ្លោះ អីចុះឡើងអ៊ីចឹងទៅ។ ហើយ បន្ទាប់មកទៀត គាត់ក៏បាននិយាយថា គេខ្វះមន្រ្តី កម្មាភិបាលដឹកនាំ ហើយគាត់ហ្នឹង បាននិយាយដែរ គេត្រូវការអ្នកចេះដឹងទៅជួយ ខ្ញុំចង់ដឹងថា តើគេយកទាហាន លន់ នល់ ទៅណា លោក អៀង សារី ហ្នឹង ប្រាប់ខ្ញុំថា គេនឹងយកដាក់ មួយកនែ្លង សម្រាប់អប់រំអ្នកណា ដែលចេះ មានចំណេះវិជ្ជាហ្នឹង គេ នឹង ឲ្យពួកហ្នឹងទៅធ្វើការ តាមការចេះដឹង របស់មនុស្សម្នាក់ៗហ្នឹង។ លោក ទុំ បូរ៉ាន់ បានបនែ្ថមថា លោកពុំបានជឿ លើការឃោសនា របស់ អៀង សារី ទេ ប៉ុនែ្តមិត្តភក្តិ រួមកម្មសិក្សារបស់លោក ជាច្រើននាក់ បានសម្រេចចិត្តត្រឡប់ទៅ មាតុប្រទេសវិញ ហើយបាត់ដំណឹងសូន្យឈឹង មកដល់សព្វថៃ្ងនេះ។
លោក ទុំ បូរ៉ាន់ មានប្រសាសន៍ឲ្យដឹងដូចេ្នះ អ្នកដែលមករៀនជាមួយហ្នឹង គេត្រឡប់ទៅវិញ ខ្ញុំស្គាល់ច្រើន ទាហានម៉ារីន ដូចជា សែង គឹមទុង, ម៉ី សាខន ។ ក្នុងចំណោមហ្នឹង មានពួកជនភៀសខ្លួន ដែលមកដល់ស្រុកនេះហើយ នៅនឹកស្រុក ក៏សុខចិត្តត្រឡប់ទៅវិញ 200នាក់ជាង ខ្ញុំមិនត្រឡប់ទៅវិញ កាលដែលគេ និយាយប្រាប់ខ្ញុំហ្នឹង គេអត់មានបង្ហាញ ច្បាស់លាស់ ហើយបៀ្របធៀប នឹង អ្នកដែលរត់ចេញ ពីប្រទេសខែ្មរមកហ្នឹង ពាក្យសម្តីរបស់គេ ដែលរត់ចេញមក ហើយ និង ពាក្យសម្តី ដែលលោក អៀង សារី និយាយប្រាប់ខ្ញុំទៅ វាអត់ស៊ីគ្នា។ ម៉្លោះហើយខ្ញុំថា ខ្ញុំអត់មានទាន់ជឿ ខាងលោក អៀង សារី ទេ ខ្ញុំចង់ពិនិត្យពិច័យ ឲ្យបានច្បាស់លាស់ ធម្មតា បើកាលណាទឹកត្រជាក់ បានត្រីវាកុំ ហើយម៉្លោះហើយ ហេតុអីបានជា ប្រជាពលរដ្ឋខែ្មរ រត់ចេញពីស្រុកខែ្មរ ហ្នឹងហើយ ដែលមិនត្រឡប់ទៅវិញ ដំណឹងដែល ខ្ញុំបានទទួលចុងក្រោយបំផុតហ្នឹង គឺ អ្នកដែលនៅ ជាមួយហ្នឹង ពីរនាក់ហ្នឹង គឺ គង់ ហ៊ត ហើយ អ៊ីង ហ៊ូវយូ ពីរនាក់ហ្នឹង ផ្ញើ Post card មកពីស្រុកចិន ហ្នឹង សរសេរថា ខ្ញុំបានមកដល់ នៅហូតែលស្រុកចិននេះហើយ អត់អីទេ ហើយនៅថៃ្ងសែ្អកហ្នឹង នឹង ត្រូវឡើងកប៉ាល់ហោះទៅស្រុកខែ្មរ ផុតពីស្រុកចិន ទៅ គឺបាត់រហូត។
បន្ទាប់ពីបង្កើតបាន រដ្ឋាភិបាលថ្មី មេដឹកនាំខែ្មរក្រហម បានទុកសមេ្តចព្រះនរោត្តម សីហនុ ឲ្យគង់នៅក្នុង ព្រះបរមរាជវាំង ដោយឯកោ។ ចំណែក អតីតសមាជិក នៃ រាជរដ្ឋាភិបាល រួបរួមជាតិកម្ពុជា ដែលគាំទ្រព្រះអង្គ ជាច្រើននាក់ និង ជនជាតិខែ្មរ ស្ទើរតែទាំងអស់ ដែលបានវិលត្រឡប់មកពីបរទេស តាមការលួងលោមរបស់មេខែ្មរក្រហម ត្រូវបានទទួលស្វាគមន៍ ដោយការបញ្ចូល ទៅក្នុងជំរំអប់រំ ដែលបានតៀ្រមទុក សម្រាប់ពួកគេ។
13, កម្ពុជាប្រជាធិបតេយ្យ លេចចេញជារូបរាង (ខ)
20070724
ដោយ ជីវិតា វិទ្យុ អាស៊ីសេរី
នៅឆ្នាំ 1976 អៀង សារី ឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុក កិច្ចការបរទេស នៃ រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ បានធ្វើដំណើរទៅ សហរដ្ឋអាមេរិក ហើយល្បួង ជនជាតិខែ្មរ ដែលរស់នៅទីនោះ ឲ្យធ្វើមាតុភូមិនិវត្តន៍ ដើម្បីជួយកសាងមាតុភូមិ ដ៏កម្សត់របស់ពួកគេ។
និស្សិតបញ្ញវ័ន្ត និង ជនជាតិខែ្មរ ជាច្រើនរយនាក់ ក៏បានសម្រេចចិត្ត វិលត្រឡប់ទៅ ប្រទេសរបស់ខ្លួនវិញ ក្នុងបំណងចូលរួម ជួយជ្រោមជ្រែងរបបថ្មី ដើម្បីកសាងប្រទេសឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ មាននិស្សិត មួយចំនួនតូច បានសម្រេចចិត្ត មិនទាន់ត្រឡប់ទៅវិញទេ រង់ចាំបញ្ចប់ការសិក្សា ជាមុនសិន។
លោក ហ៊ាន យុទ្ធ អតីតទាហានកងនាវា ដែល បានទៅសិក្សា នៅសហរដ្ឋអាមេរិក បានរំលឺកអំពី កិច្ចសន្ទនា ជាមួយ មន្រ្តីការទូត នៃ រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ ឬ របបខែ្មរក្រហម ដែលបានទៅល្បួង ជនជាតិខែ្មរ ឲ្យត្រឡប់ទៅ ប្រទេសកម្ពុជាវិញ នៅក្នុងទីក្រុងញូវយ៉ក ដូចេ្នះថា ខែ្មរក្រហម នៅភ្នំពេញនោះ គេមានមកដូចជាលោក អៀង សារី លោក ចាន់ យូរ៉ាន់ អី គេមក ប្រហែលជាឆ្នាំ 1976ហ្នឹង ខ្ញុំបានទៅ ក្រុងញូវយ៉ក ជាមួយពួកម៉ាកច្រើននាក់ ហើយនៅពេលដែល គេធ្វើសន្និសីទ ខ្ញុំបានទៅជួបអស់លោកហ្នឹង ប៉ុនែ្តខ្ញុំមិនបានជួប និយាយផ្ទាល់ជាមួយ អៀង សារី ទេ ព្រោះ អៀង សារី គាត់នៅខាងក្នុងបន្ទប់ ធ្វើសន្និសីទ កាសែតហ្នឹង នៅអូតែលមួយនៅជិត UN ហ្នឹង ហើយបានជាពិសេស ខ្ញុំបានជួបលោក ចាន់ យូ រ៉ាន់។ មានអ្នកកាសែត គេសួរច្រើន ជាពិសេស ពីរឿងជម្លៀស ប្រជាជនយើង ចេញពីភ្នំពេញ អៀង សារី គាត់បានឆ្លើយប្រាប់ថា ត្រូវតែយកប្រជាជន ឲ្យចេញពីក្រុង ព្រោះមនុស្ស វាច្រើនណាស់ មិនបាននិយាយ ពីរឿងថា មានមនុស្សស្លាប់ទេ គេថា ពួកយើង បើសិនណា មានបំណងចង់ទៅ ជួយស្រុកអីណា៎ អាហ្នឹង ស្វាគមន៍ទៅ ទាំងអស់ហើយ ប៉ុនែ្ត ខ្ញុំជួបជាមួយលោក ចាន់ យូរ៉ាន់ ខ្ញុំសួរគាត់ថា ឥឡូវហ្នឹង ខ្ញុំចង់ទៅស្រុកយើងវិញ ដើម្បីជួយកសាង ស្រុកយើង។ គ្រាន់តែលោក ចាន់ យូរ៉ាន់ គាត់ប្រាប់ថា ទេ ប្រសិនប្អូនឯង នៅរៀនហើយ គួរតែរៀនឲ្យចប់ចុងចប់ដើមទៅ ខ្ញុំបានពាក្យព្រលយគាត់ ប៉ុណ្ណឹង ខ្ញុំក៏សម្រេចចិត្តនៅ។ ពួកម៉ាក ដទៃទៀត នៅមិនបាន គាត់បានរូបភាពកូនៗផ្ញើមក ព្រោះលឺសំលេងកូនរាល់ថៃ្ង។ មិត្តភ័ក្តិរួមថ្នាក់ទាំងអស់ របស់លោក ហ៊ាន យុទ្ធ បានបាត់ដំណឹង សូន្យឈឹង ក្រោយពីបាន ចេញផុតពី ទីក្រុងប៉េកាំង ប្រទេសចិន ឆ្ពោះទៅប្រទេសកម្ពុជា។
លោក ហ៊ាន យុទ្ធ បានឲ្យដឹងថា ពួកខ្ញុំដែលមកហ្នឹង ទៅប្រហែលជាដប់នាក់ ត្រឡប់ទៅវិញ ហើយពួកហ្នឹង ទៅក្រោយគេបំផុត ទៅដល់ប៉េកាំង នៅពេលហ្នឹងហើយ ដែលទទួល Post card ពី ពួកម៉ាកពីរបីនាក់ក្រោយបំផុតហ្នឹង ប្រាប់ថា ពួកយើងមកដល់ប៉េកាំងហើយ ហើយ ស្ថានទូតខែ្មរយើងគេអបអរសាទរណាស់ ហើយ និង សែ្អក យើងត្រឡប់ទៅជាន់ទឹកដី របស់យើង វិញហើយ ហើយគាត់ប្រាប់ថា មានខែ្មរយើងច្រើនណាស់ ទៅតាមកប៉ាល់ហោះ ទៅស្រុកខែ្មរយើងពេញៗ មានមកពីគ្រប់កនែ្លង តាំងពីហ្នឹងមក ខ្ញុំអត់ដែលបានទទួលដំណឹងអីសោះ។ មានអ្នកទៅពីអាមេរិកទៅនេះ អ្នកខ្លះរត់ពីស្រុកខែ្មរយើង មកវិញផង មកដល់នេះ គឺថាពិបាកក៏ទៅវិញទៅ ប្រហែលជាពីររយនាក់ ក្រោយប្រហែលជា ទៅបានបីខែ ពួកម៉ាកដែលធ្វើការរដ្ឋសភា អាគាំងហ្នឹង គាត់ប្រាប់ថា មានបញ្ជីឈ្មោះ ដែលពួកដែលទៅប៉ុន្មាននាក់ គេយកទៅដាក់គុកហើយ ប្រាប់ប្រហែលជាស្លាប់ហើយ ព្រោះបាត់ដំណឹងរហូត។ តាមដែលលឺហ្នឹង ថាចុះពី កប៉ាល់ហោះទៅ គឺគេយកទៅឲ្យនៅ សាលាបចេ្ចកទេស រុស្ស៊ីហ្នឹង គេដោះខោអាវអស់ហើយ ហើយមាន ពួកម៉ាកស្រុកបារាំងខ្លះ ក៏បានផ្ញើ Post card មកឲ្យខ្ញុំដែរ ប្រាប់ថា ខ្ញុំ នឹង ចាកចេញ ទៅស្រុកយើងហើយ ពួកនិស្សិតខែ្មរយើង ដែលគាត់មករៀននៅស្រុកបារាំង មុនឆ្នាំ 1974 1973 ហ្នឹង។
នៅប្រទេសបារាំង ឯណោះវិញ លោក អ៊ីង ថុងហឿង អតីតនិស្សិតស្រុកបារាំង និង ជាសមាជិក របស់រណសិរ្សរួបរួមជាតិកម្ពុជា ដែលមានសមេ្តច ព្រះនរោត្តម សីហនុ ជាប្រធាននោះ បានត្រឡប់ទៅកាន់ ប្រទេសកម្ពុជា ក្រោយពីការឃោសនា របស់មេដឹកនាំខែ្មរក្រហម ជាសាក្សីរស់ពីរបបខែ្មរក្រហម លោក អ៊ីង ថុងហឿង បានសរសេរ សៀវភៅមួយ ដែលមានចំណងជើងថា «ត្រឡប់មើលក្រោយវិញ នៃ រឿងដ៏ខ្លោចផ្សារមួយ»។ ក្នុងសៀវភៅនោះ លោកបានចុះផ្សាយអត្ថបទ ឃោសនា អូសទាញ របស់មេខែ្មរក្រហម ដែលវិទ្យុអាស៊ីសេរី បានដកស្រង់ ផែ្នកខ្លះ យកមកជម្រាបជូន ដែលមានខ្លឹមសារ ដូចតទៅ យើងជានិស្សិតកម្មសិក្សាជន រដ្ឋការ យោធា ជាអតីតជនភៀសខ្លួន ដែលបានភៀសខ្លួន មកពីអឺរ៉ុប និង សហរដ្ឋអាមេរិក បានសម្រេចចិត្ត ត្រឡប់ចូលទៅកាន់ មាតុភូមិកម្ពុជាប្រជាធិបតេយ្យវិញ ដោយគ្មាន ការបង្ខិតបង្ខំ បន្ទាប់ពីបាន ដឹងព័ត៌មានច្បាស់លាស់ ពិតប្រាកដ ដែលឥតប្រកែកបាន ពីការរីកចម្រើន មហាលោតផ្លោះ មហាអស្ចារ្យ នៅគ្រប់វិស័យ នៃ កម្ពុជាប្រជាធិបតេយ្យ តាំងពីថៃ្ងរំដោះ ជាប្រវត្តិសាស្រ្ត 17 មេសា 1975។ បើដូចពាក្យឃោសនា បំពក់បំពុលថា អ្នកដឹកនាំរដ្ឋអំណាច សព្វថៃ្ងជាក្រុមមនុស្ស ផ្តាច់ការព្រៃផៃ្ស ចង្អៀយចង្អល់ ជ្រុលនិយមមែននោះ តើគេអាច ពន្យល់បានដែរឬទេ ថាតើយ៉ាងដូចមេ្តច បានជាប្រជាជនកម្ពុជា អាចដណ្តើមជ័យជម្នះបានយ៉ាងឆាប់រហ័ស គ្រប់វិស័យយ៉ាងដូចេ្នះ ធ្វើនៅប៉ារីសខែទី 7 ឆ្នាំ 1976។
ក្រោយពីបានមកដល់ ប្រទេសបារាំងវិញ លោកអាចារ្យសាសនាកាតូលិក ហ្រ្វង់ស្វ័រ ប៉ុងសូដ៍ ជនជាតិបារាំង ដែលបានឃើញ ព្រឹត្តិការណ៍ ជម្លៀសប្រជាជនចេញពីក្រុង បានរៀបរាប់ប្រាប់ ប្រជាជនខែ្មរ អំពីព្រឹត្តិការណ៍ ដែលលោកបានឃើញ នៅពេលនោះ ប៉ុនែ្ត ពុំមានអ្នកណាម្នាក់ជឿលោក ហើយរួមមាននិស្សិត អ៊ីង ថុងហឿង ដែលបានទៅរៀន នៅប្រទេសបារាំង តាំងពីឆ្នាំ 1965 មក។
លោក អ៊ីង ថុងហឿង បានមានប្រសាសន៍ថា កើតជាខែ្មរ គឺខ្ញុំមិនរស់នៅបរទេសជាដាច់ខាត ដូចេ្នះហើយ អ្វីៗ ដែលគេនិយាយ ដាច់ខាត ខ្ញុំអត់ជឿពួកខែ្មរក្រហម ចូលស្រុកភ្លាម ភរិយាខ្ញុំ ដែលកាលពីដើម គាត់ធ្វើជាសាស្រ្តាចារ្យ នៅវិទ្យាល័យ ស៊ីសុវត្ថិ ហើយគាត់បានទៅរៀននៅ «,,, » ក៏គាត់បានធ្វើដំណើរជាមួយបងប្អូនខែ្មរ រាប់រយនាក់ទៀត ចូលស្រុកភ្លាម។ ខ្ញុំមិនទាន់បានចូលទេ មានភារកិច្ចផេ្សងៗ។ បងប្អូនខែ្មរ ចំនួនប្រហែលជា បីពាន់នាក់ហើយ ដែលមកមុន មកពីទាហាន មកពីអាមេរិក ក៏មក និស្សិតនៅប្រទេសអីរ៉ុប ផេ្សងៗទៀត ក៏មក ភាគច្រើន មកពីស្រុកបារាំង មកពីកាណាដា។ ហើយ អ្នកមកមុនហ្នឹង មកបាត់ៗ យើងទាំងអស់គ្នា ឆ្ងល់ដែរ ប៉ុនែ្តយើងថា ដាច់ខាត ខែ្មរអត់សម្លាប់ខែ្មរទេ។
ដោយជឿជាក់ដាច់ខាតថា ខែ្មរ នឹង មិនសម្លាប់ខែ្មរគ្នាឯង នោះហើយ ទើបលោក អ៊ីង ថុងហឿង បានត្រឡប់មក ប្រទេសកម្ពុជាវិញ នៅខែកក្កដា ឆ្នាំ 1976 ជាមួយ នឹង គោលបំណង ចូលរួមចំណែក ជួយកសាងប្រទេសឡើងវិញ។ ប៉ុនែ្ត ដូចជានិស្សិត និង អតីតមន្រ្តីរាជការ ដទៃទៀតដែរ លោកត្រូវខកចិត្តយ៉ាងខ្លាំង នៅពេលមកដល់ ព្រលានយន្តហោះពោធិ៍ចិនតុង។ លោក អ៊ីង ថុងហឿង បានឲ្យដឹងថា មកហ្នឹងមានគ្នា 40នាក់។ កកន : ខ្ញុំបានរត់ចេញពីស្រុកខ្មែរនៅខែ ឧសភា 1976 ចូលមកដល់ជំរំជនភៀសខ្លួននៅប្រទេសថៃ មានជនភៀសខ្លួនរត់គេចពីប្រទេសកម្ពុជាច្រើនណាស់ ហេតុដូចម្ដេចបានជា លោកអ៊ីង ថុង ហឿង និងគ្នីគ្នា ជាង ៤០នាក់ បានជិះកប៉ាល់ហោះមកកាន់ស្រុកខ្មែរវិញនៅ ខែកក្កដា 1976 ហាក់ដូចជាពុំដឹងហេតុការណ៏នៅប្រទេសកម្ពុជាអ្វីបន្ដិចសោះនោះ? ចុះពីកប៉ាល់ហោះភ្លាម រៀបជួរ រៀបជួរទៅ ហើយគេយកប៉ាស្ព័រ យកប៉ាស្ព័រហើយ គេចោលក្នុងបង្គីមួយ គេប្រាប់ថា ចាំថៃ្ងក្រោយ អង្គការជូនទៅវិញ លិខិតឆ្លងដែនហ្នឹង ហើយគេ ក៏នាំពួកគេចេញទៅ គឺថា ក្នុងអ្នកមកជាមួយ មានទាហានមកជាមួយ ប្រហែល 15នាក់។ មកជាមួយគ្នាហ្នឹង ក៏មានម្តាយ អៀង សារី ប្អូនស្រី អៀង សារី ពីរនាក់ និង ក្មួយអៀង សារី បីនាក់ កាលហ្នឹង បើឃើញថា គ្រួសារគេអ្នកធំៗ ក៏គេមកអីមក យើងទាំងអស់គ្នា មកដើម្បីស្រុកទាំងអស់គ្នា អាហ្នឹង គឺក្នុងការយល់របស់ខ្ញុំហ្នឹង គឺអ៊ីចឹង ដល់យើងមកដល់ ចេញពីពោធិ៍ចិនតុង ដឹកពួកហ្នឹង ដល់បើកបានបន្តិចទៅ គឺអត់មានមនុស្សដើរ ហើយនៅចិញ្ចើមថ្នល់ សុទ្ធតែខ្មោចឡាន ខ្មោចម៉ូតូ ស្មៅដុះស៊ុបទ្រុប ផ្ទះស្អីៗ អត់មានមនុស្សនៅ ហើយសួរគេថា ទៅណាគេអត់ប្រាប់ ដល់វិទ្យាស្ថាន បចេ្ចកទេស មិត្តភាព ខែ្មរ-សូវៀត ហ្នឹង ក៏គេដឹក ចូលទៅហ្នឹង ខែ្មរក្រហម គេហៅថា ជំរំអប់រំ ក,15។ ហើយអ៊ីចឹងទៅ ងាករកប្រពន្ធខ្លួនឯង ប្រពន្ធខ្លួនឯង ដល់ងាកចុះងាកឡើង រកមួយម៉ោង ក៏មិនឃើញ ពីរម៉ោង ក៏មិនឃើញ អត់ហ៊ានសួរគេទៀត ព្រោះជួបអ្នកស្គាល់ ក៏គេធ្វើមិនស្គាល់ អ៊ីចឹង ខំមើលចុះឡើង ឃើញប្រពន្ធខ្ញុំ ប៉ុនែ្តគាត់នៅឆ្ងាយ គាត់នៅជាមួយក្រុមគាត់ហ្នឹង គាត់បើកភែ្នក មើលមកបន្តិច ក៏គាត់ដើរទៅបាត់ទៀតទៅ ខ្ញុំថា យីកុនការមែនទែនហើយ ពេលនេះ ដូចថា មនុស្សធ្លាប់ស្គាល់គ្នា បែ្លកអស់រលីង តែប្រពន្ធឯង ក៏លែងស្គាល់ឯង ខ្ញុំយំក៏មិនចេញ ថាអីក៏មិនកើត ក៏នៅហ្នឹងជាមួយគេ ជាមួយឯងទៅ ខ្ញុំចាំមិនភេ្លចទេ លោក ធូកអ៊ីម៉ៅ មកសួរ ម៉េចហើយ ខ្លួនមានស្ករគ្រាប់ មកជាមួយទេ ?។
នៅទីចុងបញ្ចប់ លោក អ៊ឹង ថុងហឿង និង ភរិយាបានជួបជុំគ្នាឡើងវិញ ហើយ បានរស់រានមានជីវិត ពីរបបខែ្មរក្រហម ប៉ុនែ្ត សម្រាប់និស្សិត បញ្ញវ័ន្ត និង ក្រុមគ្រួសារ របស់ពួកគេ រាប់ពាន់នាក់ ដទៃទៀត ដែលបានត្រឡប់មក ពីបរទេស បានបាត់ខ្លួន ឬ ស្លាប់បាត់បង់ជីវិត ដោយសារ ការបង្ខំឲ្យធ្វើការ ហួសកម្លាំង ទុរ្ភិក្ស ជំងឺ និង ដោយសារ ការប្រហារជីវិត។ ចំណែកខ្លះ នៃ គោលនយោបាយ ដឹកនាំរបស់មេខ្មែរក្រហម គឺយកគំរូតាម បដិវត្តន៍វប្បធម៌របស់ចិន ដែលបាន ផ្តួចផ្តើមឡើងដោយលោក ម៉ៅ សេទុង ប្រធានបក្ស កុម្មុយនីស្តចិន។ ការបណេ្តញមនុស្ស ចេញពីទីក្រុង ឲ្យទៅរស់នៅតាមជនបទ ការវាយបំបាក់ស្មារតី ការធ្វើទណ្ឌកម្ម និង ការបោសសម្អាត ពួកវណ្ណៈ នាយទុន គហបតី និង សក្តិភូមិ ការបង្កើតជំរំប្រមូលផ្តុំ ជំរំអប់រំ ដល់ពួកអ្នកមានអាជីព ពាក់ក្រវាត់ក រួមទាំងសមាជិក រាជវង្សានុវង្ស និង ការលើកតម្កើង វណ្ណកម្មករ និង វណ្ណក្រីក្រ ដែលបានធ្វើឡើង ដោយពួកខែ្មរក្រហម នៅក្នុងប្រទេសកម្ពុជា សុទ្ធតែបានឆ្លុះបញ្ជាំង ពីបដិវត្តន៍វប្បធម៌ របស់ចិនក្រហម ពីចន្លោះឆ្នាំ 1966 និង ឆ្នាំ 1976 ទាំងអស់ ដែលបដិវត្តន៍នេះ បានបណ្តាលឲ្យមនុស្សស្លាប់ ប្រមាណ កន្លះលាននាក់ បង្កមហាវិនាសកម្ម និង អសកម្មធ្ងន់ធ្ងរ ដល់ការរីកចម្រើន ជឿនលឿន របស់ប្រជាជាតិចិន ផងដែរ ។
ដើម្បីផ្តល់ភាពស្របច្បាប់ ដល់របបថ្មី របស់ខ្លួន និង ឲ្យមានការទទួលស្គាល់ ក្នុងឆាកអន្តរជាតិ 6ខែ បន្ទាប់ពីជ័យជម្នះ ថៃ្ងទី 17 មេសា ឆ្នាំ 1975 ពួកថ្នាក់ដឹកនាំ ខែ្មរក្រហម ប្រសូត្របាន រដ្ឋធម្មនុញ្ញថ្មីមួយ។