ដំណើរទៅកាន់វាលមរណ
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
ដោយ កែវ ឈុន
****************************************
លទ្ធិកុម្មុយនីស្ត នៅកម្ពុជា ពីឆ្នាំ 1955-1960
វិទ្យុអាស៊ីសេរី 20070626 ជីវិតា
ថ្ងៃសៅរ៍ ទី18.កុម្ភៈ 2023.ម៉ោង 17: 50
ការវិលត្រឡប់ពី ប្រទេសបារាំងមកកម្ពុជាវិញ របស់ សាឡុត ស ដែលក្រោយមក ត្រូវគេស្គាល់ថា ជាប៉ុល ពត នៅឆ្នាំ 1953 ជាឆ្នាំ ដែលសង្រ្គាម ឥណ្ឌូចិន លើកទីមួយ ខិតជិតដល់ទីបញ្ចប់នោះ នៅមានការខែ្វងយោបល់គ្នានៅឡើយ នៅក្នុងចំណោមសាក្សីរស់ និង ប្រវត្តិវិទូ ទាក់ទង នឹង ខែឆ្នាំ ដែល សាឡុត ស បានចូលព្រៃ បង្កបង្កើតចលនា កុម្មុយនីស្ត។
បើតាមលោក ប៉ែន សុវណ្ណ ជាអតីត កងទ័ពខែ្មរឥស្សរ និង ជាខែ្មរវៀតមិញ ព្រមទាំង ប្រវត្តិវិទូ នៃ ប្រវត្តិសាស្រ្តខែ្មរ លោក ដេវិត ឆេនល័រ ក្រោយពេលមកដល់កម្ពុជា មិនយូរប៉ុន្មាន សាឡុត ស ក៏បានចូលរួម ក្នុងកងឧទ្ទាមទ័ពព្រៃ និង ចូលជាសមាជិក គណបក្សកុម្មុយនីស្តឥណ្ឌូចិន ដែលដឹកនាំដោយ កងទ័ពកុម្មុយនីស្តវៀតណាម ប្រឆាំង នឹង បារាំង។
លោក ប៉ែន សុវណ្ណ បានអះអាងថា គឺរូបលោកផ្ទាល់ ដែលជាអ្នកទទួល សាឡុត ស ហើយរៀបចំឲ្យទៅជួប លោក ទូ សាមុត ដែលជាប្រធាន គណបក្សប្រជាជនបដិវត្តន៍ខែ្មរ ដែលគណបក្សនេះ ត្រូវបានពួកវៀតណាមកុម្មុយនីស្ត ជាអ្នកជួយបង្កើតឡើងនៅឆ្នាំ 1951។
លោក ប៉ែន សុវណ្ណ មានប្រសាសន៍ ដូចេ្នះ ប៉ុល ពត ត្រឡប់មកស្រុកខែ្មរនេះ ខ្ញុំអត់ស្គាល់ ប៉ុល ពត ទេ គាត់ឈ្មោះសាឡុត ស។ ខ្ញុំបានជួបគាត់ មុនដំបូង នៅថៃ្ង 05 ខែ 12 ឆ្នាំ 1953 នៅភូមិភាគ និរតីទិស។ ជូនចេញផុតពី ភូមិសាស្រ្តខែត្រកំពតហើយ មានគេពីកើតនោះមក គេមកទទួលទៅតាមភូមិសាស្រ្ត របស់គេខាងកើតហ្នឹង គេនាំ សាឡុត ស ហ្នឹង ទៅប្រគល់ឲ្យ លោកតា ទូ សាមុត។ ទោះជាយ៉ាងណាក៏ដោយ លោកអតីត សាស្រ្តាចារ្យ អក្សរសាស្រ្តខែ្មរ កេង វ៉ាន់សាក់ ដែលធ្លាប់ស្គាល់ សាឡុត ស ច្បាស់លាស់នោះ បានច្រានចោល ការពោលអះអាង ខាងលើនេះ ខែ្សរយៈវាហ្នឹង មិនមែនទៅជួបពីណា ទូ សាមុត, ប៉ែន សុវណ្ណ អីណានោះទេ។ ពួកអាមេៗហ្នឹង វាទៅហាណូយ ទៅអីអស់បាត់ហើយ។ បើសិនជា វាបានទាក់ទងអីគេ អ្នកធំខាងហ្នឹង ពីមុនមកហ្នឹង វាមិនបាច់ចាំមកសួរទេ។ ច្បាស់ណាស់។
ទោះជាយ៉ាងណាក៏ដោយ លោក ដេវីត ឆេនល័រ បានមានប្រសាសន៍ថា នៅឆ្នាំ 1954 ដែលជាពេលចប់សង្រ្គាមឥណ្ឌូចិន លើកទីមួយ ក៏ជាពេលដែលកម្ពុជា ទទួលបានឯករាជ្យពេញបរិបូរណ៍ មកវិញនោះ សាឡុត ស ក៏បានត្រឡប់ពីព្រៃ មកភ្នំពេញវិញដែរ។ សាឡុត ស បានចូលរួមជាមួយ អ្នកប្រជាធិតេយ្យ តៀ្រមរៀបចំប្រកួត ក្នុងការបោះឆ្នោតជាតិ ក្នុងឆ្នាំ 1955 ដែលពួកអ្នកប្រជាធិបតេយ្យ មានជំនឿថា នឹង ឈ្នះ។ រីឯ អតីតសមាជិក បក្សប្រជាជនបដិវត្តន៍ខែ្មរ ក៏បានចូលរួមប្រកួតក្នុងការបោះឆ្នោតនោះដែរ ប៉ុនែ្តបានដូរឈ្មោះទៅជា ក្រុមប្រជាជន។
នៅក្នុងគ្រានោះដែរ ស្រាប់តែមានសកម្មភាពដាច់ខាត និង គ្មាននរណាម្នាក់ស្មានដល់មួយ បានលេចឡើង។ គឺព្រះបាទសមេ្តច ព្រះនរោត្តម សីហនុ បានដាក់រាជ្យ ដោយព្រះអង្គ បានផេ្ទររាជបល្ល័ង្ក ថ្វាយព្រះវររាជបិតា របស់ព្រះអង្គ ហើយមកចូលរួម ប្រឡូកក្នុងវិស័យនយោបាយ។ ព្រះអង្គបានបង្កើតចលនានយោបាយជាតិមួយ ដោយដាក់ឈ្មោះថា "សង្គមរាស្រ្តនិយម" ដើម្បីចូលរួមប្រកួត ក្នុងការបោះឆ្នោត នាពេលនោះ។
មន្រ្តីរាជការរាប់ពាន់នាក់ ដែលជាសមាជិក របស់គណបក្សប្រជាធិបតេយ្យ ត្រូវបានលួងលោម ពន្យុះ និង អូសទាញ តាមគ្រប់រូបភាព ឲ្យចូលរួមក្នុងចលនា សង្គមរាស្រ្តនិយម។ សមេ្តចព្រះ នរោត្តម សីហនុ មិនត្រឹមតែមានប្រជាប្រិយភាព និង កងកម្លាំងប៉ូលិស ខ្លាំងក្លាប៉ុណ្ណោះទេ ប៉ុនែ្តព្រះអង្គ ថែមទាំងជាអ្នកឃោសនា នយោបាយ ដ៏សកម្មទៀតផង។ គណបក្សប្រជាធិបតេយ្យ ដែលធ្លាប់មាន ឥទិ្ធពលលើសគេ ក្នុងឆាកនយោបាយកម្ពុជា តាំងពីឆ្នាំ 1946 មកនោះ ពេលនេះ បានជួបប្រទះ នូវ សមរភូមិយ៉ាងតឹងតែង ដូចឡើងច្រាំងចោតមួយ នៅក្នុងការបោះឆ្នោតនោះ។ ចំណែកបេក្ខជន ពីក្រុមប្រជាជន ក៏ជួបការលំបាកដូចគ្នាដែរ។ សមរភូមិយ៉ាងតឹងតែង ដូចឡើងច្រាំងចោតមួយ នៅក្នុងការបោះឆ្នោតនោះ ។ ចំណែកបេក្ខជន ពីក្រុមប្រជាជន ក៏ជួបការលំបាកដូចគ្នាដែរ។
ពួកអ្នកសង្គមរាស្រ្តនិយម បានធ្វើយុទ្ធនាការ យ៉ាងស្វិតស្វាញ ពោរពេញទៅដោយការយាយី រំខាន បំភិតបំភ័យ និង គំរាមកំហែង ដល់គណបក្សនយោបាយដទៃទៀត។ លោកសាស្រ្តាចារ្យ កេង វ៉ាន់សាក់ ដែលជាអតីត អគ្គលេខាធិការរង នៃគណបក្សប្រជាធិបតេយ្យ នៅពេលនោះ បានមានប្រសាសន៍ អះអាងថា មិនមែនគ្រាន់តែកំហែងគំរាមទេ គឺដោយចែកកាំភ្លើង ឲ្យពួកភ្នាក់ងារ សម្រាប់ដើរចាប់ចង ធ្វើបាបរហូតទៅដល់ដាក់គុកថែមទៀត។
លោកបន្តទៀតថា រូបលោកផ្ទាល់ ក៏ត្រូវគេប៉ុនប៉ងធ្វើឃាត មិនបានសម្រេចផងដែរ បាញ់តម្រង់មកហ្នឹង កនែ្លងឃោសនាហ្នឹង ក៏ប៉ុនែ្ត មានអ្នកដែលគេមិនចូលចិត្តរឿងសម្លាប់គ្នាហ្នឹង អ៊ីចឹង គេទះដៃទៅ អាកាំភ្លើងហ្នឹង វាបែរទៅគ្រាប់ហ្នឹងចេញ ទៅត្រូវសូហ្វ័រឡាន លោក សមសុង ហែ្វណង់ដែស ដែលជាមេសង្គមរាស្រ្តនិយម មួយ ហើយសរុបមកឃើញរឿងហ្នឹង។
អ្នកសងេ្កតការណ៍ កត់សម្គាល់ថា វាមិនមែនជារឿងភ្ញាក់ផ្អើលអ្វីទេ ដែលឃើញចលនា សង្គមរាស្រ្តនិយម បានឈ្នះអាសន សភាជាតិទាំងអស់ នៅក្នុងការបោះឆ្នោត នាពេលនោះ។ ដោយសារយុទ្ធនាការ បំភិតបំភ័យ និង គំរាមកំហែង ដល់អាយុជីវិតនោះហើយ ទើបគណបក្សប្រជាធិបតេយ្យ និង ក្រុមប្រជាជន ដែលខំតស៊ូមតិ ឃោសនា តាមសន្តិវិធីនោះ ត្រូវរលាយខ្លួនបាត់ លែងមានរូបរាង ជាគណបក្សនយោបាយ តទៅទៀត។
គួររំលឹកប្រសាសន៍ របស់លោកសាស្រ្តាចារ្យ កេង វ៉ាន់សាក់ ផងដែរថា សាឡុត ស ដែលចូលរួមយ៉ាងសកម្ម ជាមួយលោក ក្នុងយុទ្ធនាការ រកសំឡេងឆ្នោតនៅពេលនោះបានព្យាករណ៍ឃើញថា លទ្ធភាពដណ្តើមអំណាច តាមសន្លឹកឆ្នោតបែបនេះ ពុំអាចទៅរួចទេ។ សាឡុត ស ក៏មានជំនឿទៀតថា ធ្វើការជាសម្ងាត់ ល្អជាង ធ្វើការបើកចំហ។ លោក កេង វ៉ាន់សាក់ ដែលអះអាងថា សាឡុត ស បានទៅជួបលោក នាពេលនោះ បានឲ្យដឹងដូចេ្នះថា ពួកគេហ្នឹង គេបានទាញមេរៀនមកថា ធ្វើនយោបាយ ដោយសន្តិវិធី គឺអត់បានផលអីទាំងអស់ គឺគ្រាន់តែឲ្យពួកប្រតិកិរិយា ពួកចក្រពត្តិហ្នឹង វាប្រើអាវុធសម្លាប់ ពួកអ្នកសេ្នហាជាតិ តែប៉ុណ្ណោះ។ ដូរនយោបាយហើយ មេរៀនដែល សាឡុត ស ទាញទៅ គឺថា ត្រូវតែប្រើហិង្សា ប្រើកម្លាំង កាប់សម្លាប់។
សាឡុត ស ក៏បានចាប់ផ្តើម ធ្វើការដោយសម្ងាត់ ក្នុងចលនាកុម្មុយនីស្ត ដែលដឹកនាំដោយ លោក ទូ សាមុត, សៀវ ហេង និង សមាជិកចំណូលថ្មី ម្នាក់ទៀត ឈ្មោះ នួន ជា ដែលមានអាយុ ស្រករគ្នា នឹង សាឡុត ស ហើយត្រូវជាជីដូនមួយ របស់ សៀវ ហេង ដែលជាសមាជិក ដ៏សំខាន់ម្នាក់។
ក្នុងពេលចូលរួម ក្នុងចលនានោះ សាឡុត ស បានផ្តើមបងៀ្រន មុខវិជ្ជាប្រវត្តិសាស្រ្ត និង អក្សរសាស្រ្ត ដល់និស្សិតតៀ្រមប្រលងយក បរិញ្ញាបត្រត្រី នៅសាលាឯកជនមួយ ឈ្មោះ ចម្រើនវិជ្ជា ក្នុងទីក្រុងភ្នំពេញ ទោះបី សាឡុត ស ខ្លួនឯង មិនដែលបានទទួល បរិញ្ញាបត្រកម្រិតនោះសោះក៏ដោយ។
លោក កេង វ៉ាន់សាក់ បានឲ្យដឹងទៀតថា នៅឆ្នាំ 1960 សាឡុត ស បានមកជួបលោកម្តងទៀត ដោយបានត្អូញតែ្អរ អំពីភាពទ័លច្រក ក្នុងការងារតស៊ូរបស់ខ្លួន។ ក្នុងការផ្តល់ដំបូន្មានដល់ សាឡុត ស លោកបាននិយាយលេង ដោយលើកយក រឿងព្រេងនិទានខែ្មរ ដែលតួអង្គសំខាន់ៗ តែងបានចូលព្រៃ សែ្វងរកតាឥសី ដើម្បីរៀនសិល្ប៍សាស្រ្ត ឲ្យបានចេះដឹង រួចទើបត្រឡប់ចូលព្រះនគរវិញ។ លោក កេង វ៉ាន់សាក់ បានឲ្យដឹងដូចេ្នះ សេ្តចកេ្មងហ្នឹង រៀនសិល្ប៍សាស្រ្តជាមួយ នឹង តាឥសី ហើយដល់កាលណាចេះចប់ តាឥសី ឲ្យធ្នូសរមួយមក មានឬទ្ធានុភាព ច្បាំងឈ្នះយក្ស ឈ្នះអីហ្នឹង ចេញពីព្រៃមក បានមកយកអំណាច នៅក្នុងនគរ ក្នុងស្រុកនេះវិញ។ តាឥសីហ្នឹង គឺអ្នកស្រុកក្រីក្រ ទទួលរងទុក្ខលំបាក អីអស់ហ្នឹងហើយ ជាគ្រូបងៀ្រន ឲ្យពួកអស់ហ្នឹង រៀបចំទ័ពមកដេញ ពួកនៅក្នុងក្រុង វិញហ្នឹង។
នៅក្នុងឆ្នាំ 1958 ចលនារបស់លោក ទូ សាមុត បានចុះខ្សោយ ដោយសារតែ លោក សៀវ ហេង បានចុះចូលជាមួយ រដ្ឋាភិបាល។ ពីរឆ្នាំក្រោយមក ទំនងជាមានដំបូន្មាន ពីទីក្រុងហាណូយ ចលនាសម្ងាត់នេះ បានរៀបចំ រចនាសម័្ពន្ធខ្លួនឯង ឡើងវិញ ដោយមានលក្ខន្តិក និង យន្តការរដ្ឋបាលថ្មី ហើយដាក់ឈ្មោះថា "គណបក្សពលករកម្ពុជា " ។
លោក ទូ សាមុត ជាលេខាមជ្ឈិមបក្ស ដែលក្នុងនោះ មាន សាឡុត ស, អៀង សារី និង នួន ជា ជាសមាជិកផង។ ការប្រជុំបានប្រព្រឹត្តទៅ ជាច្រើនថៃ្ង នៅទីក្រុងភ្នំពេញ ដោយសមេ្តច ព្រះនរោត្តម សីហនុ មិនបានដឹងឡើយ។ ទោះជាយ៉ាងណាក៏ដោយ នៅខែ កក្កដា ឆ្នាំ 1962 លោក ទូ សាមុត បានបាត់ខ្លួន ដែលអ្នកសងេ្កតការណ៍ សន្និដ្ឋានថា ត្រូវប៉ូលិសសម្ងាត់ របស់សមេ្តច ព្រះនរោត្តម សីហនុ ធ្វើឃាត។
នៅក្នុងកិច្ចសម្ភាសន៍មួយ ជាមួយទូរទស្សន៍ ស៊ី,ធី,អិន កាលពីឆ្នាំ 2006 លោក គួច ធាវី សាស្រ្តាចារ្យ ផែ្នកវិទ្យាសាស្រ្តនយោបាយ និង ប្រវត្តិសាស្រ្តខែ្មរ បានឲ្យដឹងថា ពួកកុម្មុយនីស្ត នៅកម្ពុជា អាចចែកចេញ ជាពីរក្រុម នៅក្នុងបក្សមានកុម្មុយនីស្ត ពីរក្រុម។ មួយក្រុម ពួកកុម្មុយនីស្ត ប៉ុល ពត ដែលមកពី ប៉ារីស មួយក្រុម គឺចលនារំដោះជាតិ មកពីឆ្នាំ 1951។ នៅពេលដែល ពួកកុម្មុយនីស្ត ដែលមកពី ប៉ារីស ដណ្តើមយកបក្សបាន ហើយលបកាន់ ក្បាលម៉ាស៊ីនបក្សហើយ ពួកហ្នឹង គឺជាអ្នកឡើងកាន់អំណាចបក្ស។ លោក កេង វ៉ាន់សាក់ បានមានប្រសាសន៍ បញ្ជាក់ថា មូលហេតុ ដែលនាំឲ្យលទ្ធិកុម្មុយនីស្ត ជ្រាបចូលប្រទេសកម្ពុជា មកពីកត្តាធំពីរយ៉ាង។ ទីមួយ គឺដោយសារ ប្រជារាស្រ្ត បាត់បង់ជំនឿ លើរបបរាជានិយម និង សាធារណរដ្ឋ ដែលដឹកនាំដោយ ក្រុមមនុស្ស បក្សពួកនិយម និង ប្រព្រឹត្តអំពើពុករលួយ។ ទីពីរ មនោគមន៍វិជ្ជា កុម្មុយនីស្ត ហូរចូលពីវៀតណាម បញ្ចុះបញ្ចូល ប្រជាជនខែ្មរ និង លាវ ឲ្យក្រោកឈរ រួមគ្នាជាមួយវៀតណាម ប្រឆាំងបារាំង និង អាមេរិកាំង ក្នុងសង្រ្គាមឥណ្ឌូចិន លើកទីមួយ និង លើកទីពីរ។
លោក កេង វ៉ាន់សាក់ មានប្រសាសន៍ថា យៀកណាម វាប្រកាសថា ដើម្បីវាបានច្បាំងឈ្នះបារាំង បានឯករាជ្យ ច្បាំងឈ្នះ នឹង អាមេរិកាំង វាទាល់តែ ប្រទេសទាំងបីហ្នឹង ពួតដៃគ្នា រើបរើច្បាំងឡើង។ ហើយមានទ្រឹស្តីអីហ្នឹង ទៅប្រមែប្រមូល ពួកស្រុកទាំងបីហ្នឹង ឲ្យពួតដៃគ្នាកើតវាមានតែលទ្ធិកុម្មុយនីស្ត។
ស្ថិតក្នុងកលល្បិច ស្មុគស្មាញ ជាច្រើនជំពូក សាឡុត ស ឬ ប៉ុល ពត ដែលជាអតីត និស្សិតស្រុកបារាំង ហើយស្ម័គ្រចិត្ត រស់នៅតស៊ូក្នុងព្រៃ បានជាទីស្រឡាញ់ ចូលចិត្ត នៃ អ្នកតស៊ូចាស់ៗ ហើយឡើងដឹកនាំ ចលនាកុម្មុយនីស្តខែ្មរក្រហម និង របបកម្ពុជា ប្រជាធិបតេយ្យ ពីចន្លោះឆ្នាំ 1975 ដល់ ឆ្នាំ 1979 ដែលរបបនេះ បានធ្វើឲ្យមនុស្ស ស្លាប់បាត់បង់ជីវិត ប្រមាណ ពីរលាននាក់។
កងទ័ពវៀតណាម ដែលបានលុកលុយកម្ពុជា ហើយផ្តួលរំលំ របបខែ្មរក្រហម នៅខែ មករា ឆ្នាំ 1979 ក៏បាននាំលទ្ធិកុម្មុយនីស្ត មកសាបព្រោះ នៅកម្ពុជា អស់រយៈកាល មួយទសវត្សរ៍ ថែមទៀត។