បាតុភូត ខែ្មរក្រហម

វិទ្យុអាស៊ីសេរី ឡេងម៉ាលី
ថ្ងៃសៅរ៍ ទី28 មករា 2022.ម៉ោង 9 : 46

ចមៀ្រង​ខែ្មរ​ក្រហម​ 17 មេ​សា កម្ពុ​ជា​រំដោះ ​សម្រែក​ជ័យ​ឃោស​ កក្រើក​មេឃា​ ថៃ្ង 17 មេសា កម្ពុជា ត្រូវ​បាន​រំដោះ​មែន​ គឺ​ត្រូវ​បាន​រំដោះ​ ពី​របប​ សា​ធា​រណ​រដ្ឋ ដឹក​នាំ​ដោយ លោក​សេនា​ប្រមុខ​ លន់ នល់ ដោយ​កង​ទ័ព​​ខែ្មរ​ក្រហម​។ ពេល​នោះ​ ប្រជា​ពល​រដ្ឋ​ខែ្មរ​យ៉ាង​ច្រើន​កុះ​ករ​នៅ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​ បាន​នាំគ្នា​ ចេញ​មក​ឈរ​តាម​ដង​ផ្លូវ​នា​នា​ ស្វា​គមន៍​យោធា​ខែ្មរ​ក្រហម​ ដោយ​ខ្លះ បាន​លើក​ទង់​ជ័យ​ពណ៌‌​ស ​បង្ហាញ​អារ​ម្ភណ៍​អរ ​ច្រើន​ជាង​ភ័យ​ ដោយ​គិត​ថា​ សង្រ្គាម​នៅ​កម្ពុជា​ បាន​ចប់​ហើយ​​។

លោក វង្ស ម៉ាច បាន​​មាន​ប្រសាស​ន៍​ថា ប្រ​ជា​ជន​យើង នៅ​ក្នុង​ក្រុង​ហ្នឹង​ នាំ​គ្នា​ឈរ​អម​សង​ខាង​ផ្លូវ​ហ្នឹង​ គឺ​ថា​ ទះ​ដៃ​អប​អរ​ជា​មួយ​គេ ថា​បាន​ជោគ​ជ័យ បាន​សុខ​សន្តិ​ភាព​ហើយ​។​

លោក យិន សែម និយាយ​ថា ចូល​ប្រ​ហែល​ជា​ ម៉ោង​ដប់​ ដប់​​មួយ​អីហ្នឹង​ គ្រាន់​ចូល​ទៅ​ដល់​ហ្នឹង​ ក៏​គេ​ហ៊ោ​កញ្ជៀវ​​នាយ​​អាយ នៅ​ក្នុង​​វិទ្យុ​ជាតិ​ហ្នឹង​ ក៏​ចាក់​ពី​សមេ្លង​ ចៀ្រង​ជោគ​ជ័យ​អី​។​

លោក កឹម សុខា ដែល​កាល​ពី​ឆ្នាំ 1975 មាន​អាយុ 22 ​ឆ្នាំ ហើយ​ជា​និសិ្សត​​សាលា​ច្បាប់​ផង​នោះ​ បាន​មាន​ប្រ​សា​សន៍​ថា លោក​ចង់​បាន​ ការ​ផ្លាស់​ប្តូរ​របប​ដែរ​ ព្រោះ​របប​សាធា​រ​ណ​រដ្ឋ​ មាន​ការ​ប្រ​ព្រឹត្ត​​អំពើ​ពុក​រលួយ​ច្រើន​ពេក​។ លោក​ក៏​បាន​ ស្វា​គម​ន៍ ពួក​ទា​ហាន​ខែ្មរ​ក្រហម​ដូច​ប្រ​ជា​ពល​រដ្ឋ​ខែ្មរ​​ដទៃ​ទៀត​ដែរ​ នា​ពេល​នោះ​។
លោក កឹម សុខា បាន​មាន​ប្រសា​សន៍​ថា ខ្ញុំ​កំពុង​តែ​ទាម​ទា​រ​ នូវ​សេរី​ភាព​ និង ភាព​យុត្តិ​ធម៌‌​ និង ប្រ​ឆាំង​អំពើ​ពុក​រលួយ​ក្នុង​សង្គ​ម​ ហើយ​ ចង់​ផ្លាស់​ប្តូរ​សង្គម​។ ពេល​មួយ​ភែ្លត​នោះ​ យើង​គិត​ថា​ ប្រ​ហែល​ជា​មាន​អី​ថ្មី​ ហើយ​បែ្លក​ជាង​ ហើយ​ល្អ​ជាង​។​ ការ​អប​អរ​សា​ទរ​ស្វា​គមន៍​ របស់​ប្រ​ជា​ពល​រដ្ឋ​ខែ្មរ​ ចំពោះ​​ការ​រំ​ដោះ ​របស់​ខែ្មរ​ក្រហម​ ជា​ពិសេស​ ប្រ​ជា​ពល​រដ្ឋ​ ដែល​រស់​នៅ​ក្នុង​​ទី​​ក្រុង​ភ្នំ​ពេញ​ បាន​រសាយ​ទៅ​វិញ​ យ៉ាង​ឆាប់​រហ័ស​ ជា​ទី​បំ​ផុត​។ ក្នុង​រយ​ពេល​តិច​ជាង​ 24​ម៉ោង ក្រោយ​ពី​ការ​ប្រ​កាស​ជ័យ​ជម្នះ​ តាម​វិទ្យុ​ជាតិ​ ទា​ហាន​ខែ្មរ​ក្រ​ហម​ បាន​បញ្ជា​អោយ​ប្រ​ជា​ពល​រដ្ឋ​ ចាក​ចេញ​ពី​ទី​ក្រុង​ភ្នំ​ពេញ​។

លោក វង្ស ម៉ាច បាន​មាន​ប្រ​សា​សន៍​ថា ដេញ​តែ​ម្តង​ ដេញ​ចេញ​ពី​កនែ្លង​ក្រុង​ហ្នឹង​​។ រួច​យើង​ រែក​អា​តេ​ក​អាតាក​ទៅ​។ គេ​ថា​មិន​អោយ​យក​អីវ៉ាន់​អី​ ចេញ​ទៅ​ទេ​​។ គេ​កំញើញ​យើង​ អោយ​ចេញ​ ដើរ​ទៅ​មុខ​អោយ​ត្រង់​ អត់​អោយ​មាន​ថយ​ក្រោយ​ទេ​។

លោក យិន សែម ក៏​បាន​បនែ្ថម​ទៀត​ដែរ​ថា ​គេ​សម្លាប់​​ពួក​បញ្ញ​វ័ន្ត​អី​ហ្នឹង​ ច្រើន​ដែរ​ ពេល​យើង​ដើរ​ទៅ​ហ្នឹង​ យើង​ជួប​ឃើញ​ខ្មោច​ ឃើញ​ស្អី​ហ្នឹង​ ពេញ​ទឹក​ពេញ​ដី​។​ ការ​កាប់​សម្លាប់​ប្រ​ជា​ពល​រដ្ឋ​ខែ្មរ​ នៅ​ក្នុង​ឆ្នាំ 1975 ក្រោយ​ពេល​​រំដោះ​ភ្លាម​ គឺ​តិច​តួច​បំផុត​ បើ​បៀ្រប​ធៀប​ ទៅ​នឹង​អ្វី​ ដែល​ប្រ​ជា​ពល​រដ្ឋ​ខែ្មរ​ ត្រូវ​ឆ្លង​កាត់​ ក្នុង​រយ​ពេល​ជិត​ 4​ឆ្នាំ​ ក្នុង​របប​ ដែល​ប្រ​ជា​ពល​រដ្ឋ​ខែ្មរ​ និង អន្តរ​ជាតិ​​ស្គាល់​ថា​ របប​កម្ពុជា​ប្រជា​ធិប​តេយ្យ​ ដែល​មាន​ ប៉ុល​ ពត​ ជា​មេ​ដឹក​នាំ​នោះ​។

អ្នក​ស្រី អ៊ុត សុទ្ធ បាន​រំលឹក​ឡើង​វិញ​ ដូចេ្នះ កូន​មួយ​ស្លាប់​ នៅ​ព្រែក​តា​មាក់​ដែរ​ ហើយ​ប្តី​ខ្ញុំ​ ក៏​គេ​យក​វាយ​ចោល​ នៅ​ព្រែក​តា​មាក់​ដែរ​។ ប្អូន​​នៅ​ព្រែក​តា​មាក់ គ្រាន់​តែ​វា​ទៅ​លើក​​អាមង​គេ​ហ្នឹង​ តែ​បន្តិច​​ គេ​ថា ប្អូន​លួច​ គេ​យក​ប្អូន​ហ្នឹង​ ទៅ​វាយ​រាល់​យប់​​។ ម្តាយ​គាត់​ថា​ កូន​អ្ហើយ​កូន​អែង​ជួយ​ធ្វើ​ម៉េច​ អោយ​បាន​ស្ករ​ មួយ​ស្លាប​ព្រា​អោយ​ម៉ែ​។ ខ្ញុំ​យក​មាស​ មួយ​តំលឹង​ ទៅ​ដូរ​ស្ករ​ ដើរ​សួរ​គេ​ មាស​មួយ​តំលឹង​ សុំ​ស្ករ​គេ តែ​មួយ​ស្លាប​ព្រា​ អោយ​ម្តាយ​មិន​បាន​។ រហូត​ដល់​គាត់​ថា​ កូន​អើយ​ ម៉ែ​ងាប់​ហើយ​ កូន​អែង​បបួល​ បង​ប្អូន​ រត់​ទៅ​ស្រុក​វិញ​។ មិន​បាន​រត់​ទេ​ គេ​យក​ប្អូន​ ទៅ​វាយ​ចោល​ទៀត​ទៅ​។ ខ្ញុំ​ចេះ​តែ​ហើម​ កូន​ចេះតែ​ហើម អត់​មាន​បាយ​មាន​អី​ បបរ ​ពេល​​ណា​​យើង​​ជញ្ជាត់​ បាន​មួយ​ស្លាប​ព្រា​ យក​អោយ​កូន​ញ៉ាំ ទៅ​។​

នៅ​ចន្លោះ​ថៃ្ង​ទី 17 ខែ​មេ​សា ឆ្នាំ 1975 និង ថៃ្ង​ទី 7 ខែ​មក​រា ឆ្នាំ 1979 ប្រ​ទេស​កម្ពុជា បាន​ប្រែ​ប្រួល​​យ៉ាង​ឆាប់​រហ័ស​។ ប្រ​វត្តិ​សាស្រ្ត​សកល​លោក​ បាន​ចាត់​ទុក​ថា បដិ​វត្តន៍​ខែ្មរ​ក្រហម​ គឺ​ជា​បដិ​វត្តន៍​ ម៉ាក​ស៊ីស លេ​នីន ដ៏​មហន្ត​រាយ​បំផុត​​។ មនុស្ស​​ដែល​រស់​នៅ​ ក្រោម​ការ​ដឹក​នាំ​ នៃ​ របប​កម្ពុជា​​ប្រ​ជា​ធិប​តេយ្យ ​រឺ ខែ្មរ​ក្រហម​ សុទ្ធ​តែ​បាន​​ទទួល​រង​គ្រោះ​ ពី​របប​នេះ ទោះ​តិច​ក្តី​​ច្រើន​ក្តី​។ គ្រាន់​តែ​មិន​ដល់​បួន​ឆ្នាំ​ផង​ ប្រ​ជា​ពល​រដ្ឋ​ខែ្ម​រ ជិត​ពីរ​លាន​នាក់​ រឺ​ម្នាក់​ ក្នុង​ចំណោម​ បួន​នាក់ បាន​ស្លាប់​​បាត់​បង់​ជីវិ​ត​ ដោយ​សារ​ពល​កម្ម​ បាក់​កម្លាំង​ ការ​អត់​បាយ​ រឺ​ហូប​ចុក មិន​គ្រប់​គ្រាន់​ កង្វះ​ថ្នាំ​ព្យា​បាល​ជំងឺ​ ការ​ធ្វើ​អត្ត​ឃាត​ និង ការ​សម្លាប់​។ ការ​កាប់​សម្លាប់​ និង​ ការ​ស្លាប់​ខ្លះ​ អាច​បណ្តាល​​មក​ពី​មាគ៌‌ា​នយោ​បាយ​នា​នា​ ដែល​បាន​បង្ខំ​មក​លើ​ ប្រ​ជា​ពល​រដ្ឋ​ខែ្មរ​ ដាក់​ចេញ​ដោយ​ផ្ទាល់​ ពី​បក្ស​កុម្មុយ​នីស្ត​ កម្ពុជា ដឹក​នាំ​ដោយ​ ប៉ុល ពត​ ដែល​លាក់​មុខ​ នៅ​ពី​ក្រោយ​ឈ្មោះ​​អង្គការ​បដិ​វត្តន៍​។

អ្វី​ដែល​កើត​មាន​ នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ ក្រោម​របប​កម្ពុ​ជា​ប្រជា​ធិប​តេយ្យ​ វា​មាន​ភាព​រន្ធត់​តក់​ស្លុត​ ក៏​ប៉ុនែ្ត ក្នុង​ន័យ​ជា​សកល វា​មិន​មាន​អ្វី​បែ្លក​ទេ​ ។​ ព្រោះ​ វា​បាន​កើត​ឡើង​ នៅ​ពេល​ផេ្សង​ៗ​គ្នា​ នៅ​ក្នុង​ប្រ​ទេស​ដទៃ​ទៀត​ រាប់​ទាំង​ប្រទេស​ រ៉ា​វ៉ាន់ដា ប្រទេស​ចិន និង សហ​ភាព​សូវៀត​ ព្រម​ទាំង​ អំពើ​ប្រ​ល័យ​ពូជ​សាសន៍​ នៅ​ក្នុង​សង្រ្គាម​លោក​លើក​ទី ​2​។ តែ​ជា​អកុសល​ មាន​មនុស្ស​តិច​តួច​ណាស់​ នៅ​ទូ​ទាំង​​ពិភព​លោក​ ជា​ពិសេស​ កូន​ខែ្មរ​ជំនាន់​ក្រោយ​ ដែល​ផ្តោត​​ការ​យក​ចិត្ត​ទុក​ដាក់​ ទៅ​ នឹង ​​ប្រវត្តិ​សាស្រ្ត​កម្ពុជា​។

មូល​ហេតុ​ចម្បង ដែល​ប្រ​ជា​ពល​រដ្ឋ​ខែ្មរ​ ជំនាន់​ក្រោយ​មិន​សូវ​មាន​​ការ​យក​ចិត្តិ​ទុក​ដាក់​ រឺ មាន​ការយល់ដឹងច្រើន អំ​ពើ​ប្រ​វត្តិ​សាស្រ្ត​ខែ្មរ​ ដ៏​ឈឺ​ចាប់​នេះ ព្រោះ​ដោយ​សារ​តែ​​ក្រ​សួង​អប់​រំ មិន​បាន​បញ្ចូល​​ប្រ​វតិ្ត​សាស្រ្ត ​នៃ រប​ប​ខែ្មរ​ក្រហ​ម​​ក្នុង​ប្រ​ព័ន្ធ​សិក្សា​ អោយ​បាន​ដិត​ដល់​។

កញ្ញា អេង សូដាវី សិស្ស​នៅ​វិទ្យា​ល័យ​ បឹង​ត្រ​បែក​ បាន​អោយ​ដឹង​ថា​ ការ​សិក្សា​អំពី​របប​ខែ្មរ​ក្រហម​ គឺ​ មាន​កម្រិត​​តិច​តួច​ណាស់​ ​គ្រាន់​តែ​ប្រាប់​ អំពី​ជំនាន់​ ប៉ុល ពត បន្តិច​បន្តួច​ទេ​។ តែ​បើ​សិន​ជា រៀន​តាម​ហ្នឹង​ គឺ អត់​ដឹង​ថា គេ​ចង់​និយាយ​​ពី​ស្អី​ខ្លះ​ ភាគ​ច្រើន​ គឺ ដឹង​តាម​ចាស់​ៗ​ គាត់​និយាយ​វិញ​ ​។​ ខ្ញុំ​ចង់​ដឹង​ច្រើន​ជាង​ហ្នឹង​​ថែម​ទៀត​ ថា តើ​កាល​ពី​មុន ពួក​គាត់​ទទួល​បាន​ ការ​លំបាក​អ្វី​ខ្លះ​ តើ​ពួក​គាត់​ត​ស៊ូ​អ្វី​ខ្លះ​? ដូច​ជា​គាត់​ ធ្លាប់​និយាយ​ប្រាប់​ថា​ មាន​ការ​សម្លាប់​មនុស្ស​ កាល​ជំនាន់​ ប៉ុល ពត​។ ជម្លោះ​នយោ​បាយ​ រវាង​អ្នក​ដឹ​ក​នាំ ជា​កត្តា​រា​រាំង​ ការ​បងៀ្រន​​សិស្ស​-​និស្សិត​ អំពី​របប​​ខែ្មរ​ក្រហម​នេះ​។​

បើ​តាម​សម្តី​លោក​ ស៊ឹម​ សុរិយា នា​យក​រង​ នៃ មជ្ឈ​មណ្ឌល​អែក​សារ​កម្ពុជា​ បាន​អោយ​ដឹង​ថា ដំបូង​ មាន​ការ​បញ្ចូល​​ជំពូក​ខែ្មរ​ក្រហម​ ក្នុង​សៀវ​ភៅ​សិក្សា​​ប្រ​វត្តិ​សាស្រ្ត​ដែរ​ តែ​ដោយ​សារ​​កត្តា​ន​យោបាយ​​ក្រោយ​មក​ ក៏​ត្រូវ​ដក​ចេញ ​។
លោក ស៊ឹម សុរិយា បាន​អោយ​ដឹង​ថា ពេល​ដែល​អ៊ុន​តាក់​ ចូល​មក​ដល់​ មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​​បង្កើត​ជា​​គណ​កម្ម​ការ​ ដែល​ធ្វើ​សៀវ​ភៅ​កម្ម​វិធី​សិក្សា​នេះ​ អោយ​បាន​ល្អ​ឡើង​ ហើយ​ យើង​ឃើញ​មាន​ ជំ​ពូក ដែល​និយាយ​ពី​ រឿង​ខែ្មរ​ក្រហម​នេះ​ មាន​លក្ខណ​​ល្អ​ជាង​មុន​​ច្រើន​ណាស់​ មាន​និយាយ​ រឿង​ការ​ពិត​ច្រើន​។ ប៉ុនែ្ត ​ប្រ​ហែល​ជា​ 5-6​ ឆ្នាំ​កន្លង​មក​នេះ​ យើង​ឃើញ​ថា​ ជំពូក​នោះ​លែង​មាន​នៅ​ក្នុង​សៀវ​ភៅ​ កម្ម​វិធី​សិក្សា​ទៀត​ ​។​ ទោះ​បី​ជា​ ឈ្មោះ​ជំពូក​ហ្នឹង​ មាន​នៅ​ក្នុង​​មាតិ​ការ​រឿង​ ក៏​ដោយ​ ប៉ុនែ្ត នៅ​ក្នុង​សាច់​អត្ថ​បទ​ ទៅ​ដល់​​ទំព័រ​ហ្នឹង​ លែង​ឃើញ​មាន​​។ នៅ​ទី​ផ្សារ​ ហើយ​ នៅ​តាម​សាលា​រៀន​ តាម​ដឹង​ ក៏​លែង​ឃើញ​មាន​ ជំពូក​ហ្នឹង​រៀន​ទៀតដែរ​។ ខ្ញុំ​ដឹង​ថា​មូល​ហេតុ​ ទាំង​អស់​នោះ​ ពី​មុន​មក​ មាន​ការ​ជំទាស់​ ពី​រឿង​គណ​បក្ស​ និង គណ​បក្ស​ នៅ​ក្នុង​ការ​ចេញ​អត្ថ​បទ​នេះ​​។ តាម​ដែ​ល​ដឹង​ គឺ​មាន​នៅ​ក្នុង​ ជំពូក​នោះ​ មាន​និយាយ​ពី ជ័យ​ជម្នះ​របស់​គណ​បក្ស​ប្រ​ជា​ជន​ នៅ​ឆ្នាំ ​1998 នៅ​ពេល​ជាប់​ឆ្នោត​ ប៉ុនែ្ត​ នៅឆ្នាំ 93 ពេល​ដែល​គណ​បក្ស​​ហ្វ៊ុន​ស៊ិន​ប៉ិច​​ឈ្នះ​ ក្នុង​អត្ថ​បទ​ហ្នឹង​ ហាក់​ដូច​ជា​ អត់​បាន​និយាយ​ រឿង​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច ឈ្នះ​ហ្នឹង​ទេ​​។ អី​ចឹង​ទៅ​ ដោយ​សារ​មូល​ហេតុ​ហ្នឹង​ មាន​ការ​ប្រ​ទាញ​ប្រ​ទង់​គ្នា​ ចំពោះ​ជំពូក​ រឿង​ខែ្មរ​ក្រហម​ ដោយ​សារ​​មាន​ពាក្យ​ហ្នឹង​។ ក្រោយ​មក​ឃើញ​បាត់​ ជំពូក​ហ្នឹង​ ពី​ក្នុង​សៀវ​ភៅ​ហ្នឹង​ទៅ​។​ ទោះ​ជា​មាន​និន្នា​ការ​ ទប់​ស្កាត់​ការ​បងៀ្រន​ ប្រ​វត្តិ​សាស្រ្ត​ ក្នុង​របប​ខែ្មរ​ក្រហម​ ដោយ​ក្រុម​​អ្នក​នយោ​បាយ​​ណា​ក៏​ដោយ​ ការ​បង្កើត​ អង្គ​ជំនុំ​ជម្រះ​វិសា​មញ្ញ​ ក្នុង​តុលា​ការ​​កម្ពុជា​ ដើម្បី​ កាត់​ទោស​​មេ​ដឹក​នាំ​ខែ្មរ​ក្រហម​ បាន​បង្កើន​​ការ​ចាប់​អារម្មណ៍​ យ៉ាង​ច្រើន​ ពី​សិស្ស និស្សិត​ព្រម​ទាំង​ ប្រ​ជាពល​រដ្ឋ​ខែ្មរ​ និង ពី​អន្តរ​ជាតិ​ផង​ដែរ​​។​

លោក សំបូ ម៉ាណ្ណរា ជា​សាស្រ្តា​ចារ្យ​ ផែ្នក​ប្រ​វត្តិ​សាស្រ្ត​ នៃ សកល​វិទ្យា​ល័យ​​ភូមិន្ទ​ភ្នំ​ពេញ​ បាន​អោយ​ដឹង​ថា និសិ្សត​ របស់​លោក​ ចាប់​អារម្មណ៍​ខ្លាំង​ លើ​ប្រ​វត្តិ​សាស្រ្ត​ ក្នុង​របប​កម្ពុជា​​ប្រ​ជា​ធិប​តេយ្យ​ គឺ​ដោយ​សារ​តែ​ ការ​បង្កើត​ឡើង​ នូវ​ អង្គ​ជំនុំ​ជម្រះ​វិសា​មញ្ញ​ ក្នុង​តុលា​ការ​ កម្ពុជា​ សម្រាប់​​វិនិច្ឆ័យ​ទោស​មេ​ដឹក​នាំ​ ខែ្មរ​ក្រហម​នាះ​។​

លោក សំបូ ម៉ាណ្ណរា បាន​មាន​ប្រ​សា​សន៍​ថា ពេល​ដែល​យើង​​មាន​រៀប​ចំ​ នូវ គោល​កា​រណ៍​បង្កើត​ជា​តុលា​ការ​ ក្នុង​ការ​កាត់​ទោស​ខែ្មរ​ក្រហម​ហ្នឹង​ តែ​ម្តង​។ ពេល​នេះ​ គឺ ចាប់​ផ្តើម​មាន​រំ​ញោច​មួយ​ គឺ​ថា មាន​សន្ទុះ​មួយ​​ចេញ​មក​ពី​ឆន្ទៈ​ នៃ អ្នក​សិក្សា​ច្រើន​​តែ​ម្តង​ សូម្បី​តែ​មតិ​មហា​ជន​ ធម្ម​តា​ហ្នឹង​ ក៏​ចង់​ដឹង​ ពី​រឿង​ហ្នឹង​ដែរ​ សម្រាប់​និស្សិត​ និង សិស្ស​ហ្នឹង​ គឺ​ថា​ ចាប់​ផ្តើម​​មែន​ទែន​តែ​ម្តង​។ មុន​ដំ​បូង​គាត់​ថា​ គាត់​អត់​ដឹង​ គាត់​អត់​ជឿ​ ដល់​ លឺ​ថា​ កាត់​ទោស​​គាត់​ចាប់​ផ្តើម​ ម៉េច​បាន​ត្រូវ​កាត់​ទោស​។ អ៊ី​ចឹង​ គាត់​ចាប់​ផ្តើម​រៀន​ ដើ​ម្បី​គាត់​បាន​ប្រ​ឡូក​​ចូល​ក្នុង​ការ​ងារ​ សង្គម​បាន​។​

ការ​ព្យា​យាម​រៀប​ចំ​តុលា​ការ​ ដើម្បី​កាត់​ទោស​មេ​ដឹក​នាំ​ ខែ្មរ​ក្រហម​ គឺ បាន​ធ្វើ​ឡើង​តាំង​ពី​ឆ្នាំ 1997​មក​ម៉េ្លះ​ តែ​ដោយ​សារ​ បញ្ហា​ផេ្សង​ៗ​ អង្គ​ជំនុំ​ជម្រះ​វិសា​មញ្ញ​ ក្នុង​តុលា​ការ​​កម្ពុជា ទើប​ត្រូវ​បាន​ ព្រម​ពៀ្រង​គ្នា ​រវាង​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ និង រដ្ឋា​ភិ​បាល​កម្ពុជា​ បង្កើត​ឡើង​​នៅ​ឆ្នាំ​ 2005 ​កន្លង​មក​។ កាល​ពី​ថៃ្ង​ទី 3 ខែ កក្កដា​ ឆ្នាំ​ 2006​ កន្លង​មក​នេះ​ មន្រ្តី​តុលា​ការ​ជាតិ​​ចំនួន 17​រូប​ និង អន្តរ​ជាតិ​ចំនួន​ 8​រូប បាន​ជ្រើស​រើស​ អោយ​ធ្វើ​ជា​ អ្នក​វិនិច្ឆ័យ​ទោស​ អតីត​មេ​ដឹក​នាំ​​ខែ្មរ​ក្រហម​​ទាំង​នោះ​។​ ប៉ុល​ ពត​ ដែល​ជា​មេ​ដឹក​នាំ​ធំ​ជាង​គេ​ នៃ របប​ខែ្មរ​ក្រហម​ បាន​ស្លាប់​តាំង​ពី​ឆ្នាំ 1998 ហើយ​ តាម៉ុក ដែល​ជា​មេ​ដឹក​នាំ​​ខែ្មរ​ក្រហម​ ដ៏​សំ​ខាន់​ម្នាក់​ដែរ​នោះ​ ក៏​បាន​ស្លាប់​ ទៅ​ហើយ​ដែរ​ កាល​ពី​ខែ​ កក្កដា ឆ្នាំ​ 2006 កន្លង​មក​នេះ​។ ចំ​ណែក​អែ​មេ​ដឹក​នាំ​ ខែ្មរ​ក្រ​ហម​ ដ​ទៃ​ទៀត​ រួម​មាន​ អៀង​ សារី, ខៀវ សំផន និង នួន ជា ជា​ដើម​ ក៏​មាន​វ័យ​ចាស់​ជរា​​ហើយ​ដែរ​។​​