ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៃកម្ពុជា
ដោយកែវ ឈុន
****************************************
ថ្ងៃសៅរ៍ ទី00.កញ្ញា 0000.ម៉ោង 23:31
ព្រឹត្ដិការណ៍ ខែកក្កដា 2007


ថ្ងៃសៅរ៍ ទី 30.កក្កដា 2022.ម៉ោង 8:25
ថ្ងៃ ទី១ កក្កដា ទាហានឈុតខ្មៅថៃ បានបិទព្រំដែន ចេញចូលត្រង់ម្ដុំប្រាសាទព្រះវិហារ មិនអោយប្រជាជនថៃ រឺ ខ្មែរ និង ទេសចរណ៍នានា ចេញចូលតាមច្រកព្រំដែននេះឡើយ ការបិទព្រំដែនរបស់ពួកទាហានថៃនេះធ្វើឡើងក្រោយពីអាជ្ញាធម៌ខ្មែរ បានកោះហៅមេបញ្ជាការកងទ័ពថៃ មកចូលរួមប្រជុំដើម្បីរិតបន្ដឹង ហាមមិនអោយមានកងទ័ពក្នុងអែកសណ្ឋានទាហានឡើងទៅលើប្រាសាទទេ ព្រោះជាការធ្វើអោយភ័យខ្លាចដល់ទេសចរណ៍ទាំងឡាយដែលទៅធ្វើការកំសាន្ដនៅទីនោះ។
ថ្ងៃ ទី ៤ កក្កដា សំដេចព្រះមហាសង្ឃរាជ ទេព វង្ស មានថេរដីកា នៅថៃ្ងពុធនេះថា នឹង មិនមានការផ្សឹកព្រះសង្ឃដើមកំនើតខែ្មរក្រោម បន្តទៅទៀតទេ បន្ទាប់ពីការផ្សឹកព្រះសង្ឃខែ្មរក្រោមនៅវត្តភ្នំដិន ខេត្តតាកែវ រួចមក។ សំដេចសង្ឃមានថេរដីកាបញ្ជាក់ថា ការផ្សឹកព្រះសង្ឃកន្លងមក ដោយសារតែព្រះសង្ឃអង្គនោះ បង្កការលំបាកដល់ព្រះអង្គ ហើយព្រះសង្ឃអង្គដដែល បានសុំអោយមានការផ្សឹកថែមទៀតផង ដូចេ្នះព្រះអង្គ មិនមានមូលហេតុអ្វី នឹង ត្រូវផ្សឹកព្រះសង្ឃអង្គផេ្សងទៀតឡើយ។
សំដេចព្រះមហាសង្ឃរាជ ទេព វង្ស បានមានថេរដីកាថា «បើវាពិត ធ្វើបាត់ហើយ បើវាមិនពិត... មិនធ្វើហ្នឹង ហេតុហ្នឹងហើយ បានលោកតាថា បញ្ចប់ទៅ កុំអោយរញ៉េរញ៉ៃ ជាមួយអាហ្នឹង ព្រោះអានេះ វាធ្វើបាបអាត្មាវិញទេតើ មិនមែនអាត្មាធ្វើបាបវាអី។ ពួកអាទាំងអស់ហ្នឹង វាវ៉ៃលោកតាបែកក្បាល បែកមុខទៀត។ អីចឹងអត់មានការផ្សឹកអីតទៅទៀតទេ?) អត់មាន មិនទាន់ដឹងដែរ។ អញមានផ្សឹកអែណាសុំអញផ្សឹកតើ បានអញអោយផ្សឹក វិទ្យុអាស៊ីសេរី។
ថ្ងៃ ទី៥ កក្កដា ក្រុមអង្គការសិទ្ធិមនុស្សនៅកម្ពុជា បានអំពាវនាវយ៉ាងទទូច ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងក្រសួងធម្មការ និង សាសនា សូមអោយជួយធ្វើអន្តរាគមន៍ នាំយកព្រះគ្រូចៅអធិការ វត្តភ្នំដិន ក្នុងខេត្តតាកែវ ព្រះនាម ទឹម សាខន ដែលបានត្រូវអាជ្ញាធរ បង្ខំអោយសឹក កាលពីថៃ្ង ៣០មិថុនា ឆ្នាំ២០០៧ នោះ ត្រលប់ពីប្រទេសវៀតណាមមកកម្ពុជា និង បំបួសឡើងវិញ។ ក្នុងសេចក្តីថែ្លងការណ៍មួយ ចុះថៃ្ង ៤ ខែកក្កដា ម្សិលមិញនេះ គណកម្មាធិការ ប្រព្រឹត្តិកម្មនៃ អង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា ដែល ជាសម្ព័ន្ធ នៃ អង្គការសមាគម មិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន ២២បានបញ្ជាក់ អោយដឹងថា តាមការស៊ើបអងេ្កត នៅវេលាម៉ោងប្រហែល ៤ល្ងាច អាជ្ញាធរខេត្តតាកែវ និង មេគណខេត្តបានទូរស័ព្ទមក ព្រះតេជព្រះគុណ ទឹម សាខនអោយនិមន្តទៅ វត្តសីហរតនារាម រួចហើយក៏ចាប់ផ្សឹកព្រះអង្គភ្លាមៗ តែម្តង។ ក្រោយពេលចាប់ផ្សឹករួចហើយក្រុមប្រដាប់អាវុធ មិនស្គាល់អត្តសញ្ញាណ ក៏បានចាប់ខ្លួនព្រះគ្រូចៅអធិការវត្តភ្នំដិនរូបនោះ បញ្ចូលក្នុងរថយន្តម៉ាកតូយ៉ូតាកាមរី ពណ៌ខៀវ រួចដឹកចេញទៅបាត់ តែម្តង វិទ្យុអាស៊ីសេរី។
ថ្ងៃ ទី ៦ កក្កដា ទាក់ទង នឹង ព្រឹត្ដិការណ៍ថ្ងៃ ៥-៦ កក្កដា មន្រ្ដីថ្នាក់ដឹកនាំគណបក្សនីមួយៗ បានបញ្ចេញទស្សនផ្សេងៗគ្នា។ លោកមុត ចន្ថា អ្នកនាំពាក្យគណបក្សនរោត្ដមរណរិទ្ធ បានថ្លែងថា គណបក្សនរោត្ដមរណរិទ្ធជាគណបក្សថ្មីគ្មានអ្វីទាក់ទង នឹង ព្រិត្ដការថ្ងៃ ៥-៦ កក្កដានោះទេ មានតែគណបក្សហ្វុនស៊ីនប៉ិចទេ ដែលបានដឹងច្បាស់ពីព្រឹត្ដិការណ៍ ៥-៦កក្កឆ្នាំ ៩៧នោះពិតប្រាកដ លោកញឹក ប៊ុនឆៃ ជាអុត្ដមសេនីដឹកនាំដោយផ្ទាល់ លោកដឹងហើយថា មេទាហាន មេប៉ូលិស ពលទាហាន ពលប៉ូលិស ស្លាប់មួយគំនរ បើលោក មិនធ្វើបុណ្យរំលឹកទេនោះទុកអោយប្រជាពលរដ្ឋ លោកធ្វើសុភនិច្ឆ័យ រឺ ក៏ថ្កោលទោសទៅចុះ ជាពិសេស គ្រួសារជនរងគ្រោះ។
លោកកែវ ពុទ្ធរស្មី ប្រធានគណបក្សហ្វុនស៊ីនប៉ីច បានថ្លែងអោយដឹងថា គណបក្សហ្វុនស៊ីនប៉ិច នឹង មិនមានប្រារព្ធធ្វើបុណ្យគោរពវិញ្ញាណខន្ធអ្នកដែលបានស្លាប់នៅក្នុងព្រឹត្ដិការណ) ថ្ងៃ ៥-៦ កក្កដានៅពេលនេះទេ គណបក្ស នឹង ធ្វើនៅក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខ ដូចដែលគណបក្សធ្លាប់បានធ្វើតាំងពីសំដេចក្រុមព្រះស្ថិតនៅជាប្រធានគណបក្សម្លេះ។
ចំនែកគណបក្សសមរង្សី លោកស្រី មូរ សុខហួរ អគ្គលេខាធិការគណបក្សសមរង្សី មានប្រសាសន៍ថា គណបក្សសមរង្សី នឹង ប្រារព្ធខួបរំលឹកដល់វិញ្ញាណក្ខន្ធ អ្នកដែលបានបូជាជីវិត ក្នុងព្រឹត្តិការណ៍ ថៃ្ង ៥-៦ កក្កដានេះនៅថៃ្ងទី ៦កក្កដា ដោយមាននិមន្ត ព្រះសង្ឃចំនួន ១០អង្គ មកបង្សុកូល នៅក្នុង ទីស្នាក់ការកន្តាល របស់គណបក្ស។
លោក ប្រេត អាដាម Brad Adam នាយករបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអាស៊ី Human Rights WatchAsia) នៅថៃ្ងសុក្រនេះ បានលើកឡើងនូវព្រឹត្តិការណ៍ រដ្ឋប្រហារ ថៃ្ងទី ៥-៦ខែកក្កដា ឆ្នាំ ១៩៩៧ កាលពី ១០ឆ្នាំមុន បានញ៉ាំងអោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងតែក្តោបក្តាប់អំនាចយ៉ាងរឹងមាំ រហូតដល់បច្ចុប្បន្ននេះ។ លោកបានរិះគន់ថា គ្មានសុខមាលភាពរឹងមាំ ក្នុងប្រទេសកម្ពុជាទេ ហើយ ប្រជាពលរដ្ឋខែ្មរ នឹង បន្តរស់នៅ ក្រោមការត្រួតត្រា របៀបនេះ រយៈពេលយូរតទៅមុខទៀត ប៉ុនែ្តលោកសង្ឃឹមថា ប្រជាពលរដ្ឋខែ្មរ ជំនាន់ក្រោយ នឹង ធ្វើការផ្លាស់ប្តូរដោយចូលរួម ក្នុងចលនានយោបាយ អោយបានច្រើន។ លោកបានចោទប្រកាន់ថា អំពើរដ្ឋប្រហារ កាលពីថៃ្ងទី ៥-៦ ខែកក្ក ឆ្នាំ ១៩៩៧ នោះ គឺជា ការដន្តើមអំនាចគ្នា រវាងលោក ហ៊ុនសែន នាយករដ្ឋមន្រ្តីទី២ ដើម្បីដកហូតអាវុធទាំងអស់ ពីកងកម្លាំងស្មោះត្រង់ នឹង សំដេចក្រុមព្រះ នរោត្តមរណរិទ្ធ នាយករដ្ឋមន្រ្តីទី១ ក្រោមការចោទប្រកាន់ថា គឺជាការបោសសំអាត កងកំលាំងអាណាធិបតេយ្យ។
ថ្ងៃ ទី ៧ កក្កដា ការសម្ពាធមន្ទីររដ្ឋសភាថ្មីក្រោមអធិបតីព្រះមហាក្សត្រ ព្រះបាទបរមនាថ នរោត្ដម សីហមុនីព្រះអង្គមានព្រះបន្ទូល អំពាវនាវអោយអង្គការកំពូល របស់រដ្ឋទាំងបី ព្រមទាំង អង្គការក្រៅរដ្ឋាភិបាលផងដែររួបរួមគ្នាជាធ្លុងមួយ ដើម្បីអភិវឌ្ឍ ប្រទេសជាតិ។ វិមានរដ្ឋសភាថ្មីនេះ ត្រូវបានសាងសង់ឡើង នៅលើផៃ្ទដីសរុប ២៨.០៤៩2 ម៉ែត្រក្រលាដោយមានអគារធំៗ ចំនួន៥ និង មានបន្ទប់ចំនួន ជាង 300បន្ទប់ ក្នុងនោះមាន អគារការិយាល័យ តំនាងរាស្រ្តចំនួន ៣ ដែលសមាជិក រដ្ឋសភាម្នាក់ៗ មានបន្ទប់ចំនួន ២ គឺបន្ទប់ផ្ទាល់ខ្លួន ១ និងបន្ទប់ទទួលភ្ញៀវ ១ អែសាលប្រជុំពេញអង្គ របស់រដ្ឋសភាវិញ មានកៅអី ចំនួន ៤៤៥កៅអី។ វិមានរដ្ឋសភាថ្មីនេះ ចំនាយអស់ទឹកប្រាក់ប្រមាណជិត ៣០លានដុល្លារអាមេរិក។
ជុំវិញរឿងវិវាទរវាងគណបក្សហ្វុនស៊ិនប៉ិច និង គណបក្សនរោត្ដមរណរិទ្ធ ដែលថ្មីនេះមានលិចលឺថា គណបក្សទាំងពីរកំពុងចរចាគ្នា ដើម្បីឈានរកការរួបរួមគ្នាឡើងវិញនោះ ទំនងជាមិនអាចធ្វើទៅបានទេ ព្រះអង្គម្ចាស់នរោត្ដមរណរិទ្ធ ដែលកំពុងស្ថិតនៅក្នុងប្រទេសសិង្ហបុរី កំពុងព្យាយាមរកអន្ដរាគមពីប្រមុខរដ្ឋាភិបាល គឺ លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន ដើម្បីបានត្រលប់មកកម្ពុជាវិញ និង បានចូលប្រលូកក្នុងឆាកនយោបាយបន្ដទៀត។
ថ្ងៃ ទី ៨ កក្កដា លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន ដឹកនាំគណប្រតិភូមួយក្រុម ទៅធ្វើទស្សនកិច្ចនៅប្រទេសអិណ្ឌា ដើម្បីពង្រឹងមិត្ដភាព និង ស្វែងរកអ្នកវិនិយោគទុនអិណ្ឌា អោយមកធ្វើវិនិយោគនៅកម្ពុជាអោយបានច្រើន។
- ការប្រកាសការប្រគួតផ្ដាច់ព្រាត់ វត្ថុអច្ឆរិយៈ៧ ពិភពលោក បានធ្វើនៅទីក្រុង លីស្បូន ប្រទេសព័រទុយហ្គាលកាលពីយប់មិញអោយដឹងថា វត្ថុអច្ឆរិយៈ៧ ដែលត្រូវបានជ្រើសរើសមាន៖
- ១ - មហាកំពែងរបស់ចិន
- ២ - ប្រាសាទ Petra របស់ប្រទេស ហ្សូកដាន
- ៣ -រូបចំលាក់ព្រះយេស៊ូ នៅលើភ្នំ Redeemer នៃប្រទេសប្រេស៊ីល
- ៤ - ប្រាសាទបុរាណ Machu Picchu នៃប្រទេសប៉េរូ Peru
- ៥ -ប្រាសាទ ឆិកឆិន អិតសា Chichen Itza នៅម៉ិចស៊ិកគោ
- ៦ - ទីលានទស្សនាកីឡា រាងមូល នៅក្រុងរ៉ូមប្រទេសអ៊ីតាលី
- ៧ - ប្រាសាទ តាលមហាតាល នៅប្រទេសអិណ្ឌា។
- ប្រាសាទអង្គរវត្តរបស់ខែ្មរ ក៏ត្រូវបានចាត់បញ្ចូលទៅក្នុងបញ្ជីប្រកួតប្រជែងផ្តាច់ព្រ័ត្រនោះដែរ ប៉ុនែ្តពុំបានឈ្នះជាប់ក្នុងចំនួនអច្ឆរិយៈ ទាំង៧នោះឡើយ។
មន្រ្តីយោធាព្រំដែនខែ្មរ ប្រចាំតំបន់ប្រាសាទព្រះវិហារ បានអោយដឹងថា កងទាហានឈុតខ្មៅ ការពារព្រំដែន នៃ ខេត្តស៊ីសាកេតរបស់ថៃ បានបើកច្រកព្រំដែន ឲ្យភ្ញៀវទេសចរបរទេស ជនជាតិថៃ និង ប្រជាពលរដ្ឋខែ្មរ បានឆ្លងដែនគ្នា ចេញចូល និង ឡើងមកលើប្រាសាទព្រះវិហារដូចធម្មតាឡើងវិញហើយ បន្ទាប់ពីមានការបិទច្រកព្រំដែន ដោយសារការខែ្វងគំនិតគ្នា រវាងកងរក្សាព្រំដែនខែ្មរ និង ទាហានថៃ ជាងមួយសបា្តហ៍កន្លងមក។
ថ្ងៃ ទី ៩ កក្កដា ទីស្នាក់ការកន្ដាលរបស់គណបក្សសិទ្ធមនុស្សរបស់លោកកឹម សុខា ត្រូវបានបើកសំពោធនៅទីក្រុងភ្នំពេញ។
ថ្ងែ ទី ១១ កក្កដា គួរអោយចំលែក ព្រះអង្គម្ចាស់ធម្មិកោ ដែលទើបបង្កើតគណបក្សសង្គមជាតិនិយមមិនទាន់បានមួយឆ្នាំផង ហើយដែលព្រះអង្គមានជំហរ តិះទៀតគណបក្សហ្វុនស៊ីនប៉ិចយ៉ាងខ្លាំង ហើយព្រះអង្គបានសំដែងការគាំទ្រ និង ដឹកនាំបក្សពូកទៅចូល នឹង គណបក្សរណរិទ្ធទៀតផង តែថ្ងៃនេះព្រះអង្គបែរជាទៅគាំទ្រ សំដែងការពេញចិត្ដ និង មានបំនងចូលរួម ជាមួយគណបក្សហ្វុនស៊ីនប៉ិចធ្វើប្រងើយ។
ព្រះអង្គម្ចាស់ ធម្មិកោ បានមានបន្ទូលថា «ថៃ្ងនេះ ខ្ញុំយល់ឃើញច្បាស់ថា មានគណបក្សតែមួយ ដែលបំរើមាគ៌ានយោបាយរបស់ព្រះករុណា។ ជាផ្លូវការ ជាអោលារិក ខ្ញុំទទួលស្គាល់ថា មានតែគណបក្សហ្វុនស៊ិនប៉ិចទេ ដែលដើរទៅតាមផ្លូវហ្នឹង ហេតុនោះហើយខ្ញុំបានសំរេចចិត្តថៃ្ងនេះ សុំចូលជាសមាជិក នៅក្នុងគណបក្សហ្វុនស៊ិនប៉ិច។ ខ្ញុំមិនអាច នឹង ចូលរួមសកម្មភាព នៅក្នុងគណបក្សនរោត្តមរណរិទ្ធទេ ដោយខ្ញុំយល់ឃើញថាបើសិនជាខ្ញុំ ចូលទៅក្នុងគណបក្សនរោត្តមរណរិទ្ធ ខ្ញុំមិនអាច នឹង ធ្វើសកម្មភាពបង្រួបបង្រួម ប្រមែប្រមូល តទៅទៀតបានទេ។
ថ្ងៃ ទី១២ កក្កដា លោកអោក សុជាតិ និង លោកសេរី កុសល មន្រ្តីជាន់ខ្ពស់ នៃ គណបក្សនរោត្តម រណរិទ្ធ និង ជាមនុស្សដែលស្និទ្ធបំផុតរបស់សំដេចក្រុមព្រះនរោត្ដមរណរិទ្ធ នៅព្រឹកថៃ្ង ទី១២ កក្កដា បានចេញសេចក្តីប្រកាសជាសាធារណមួយ ដោយចុះហត្ថលេខារួមគ្នាថា ពួកលោកបានសំរេចចិត្តចាកចេញពីគណបក្ស នរោត្តមរណរិទ្ធ ទៅចូលរួមជាមួយ នឹង គណបក្សហ្វុនស៊ិនប៉ិចវិញ ដោយយោងទៅតាមការអំពាវនាវរបស់ថ្នាក់ ដឹកនាំនៃគណបក្សហ្វុនស៊ិនប៉ិច។
ថ្ងៃទី ១៥ កក្កដា លាក ប៉ែន សុវណ្ណ អតីតប្រធាន គណបក្សប្រជាជនបដិវត្តន៍កម្ពុជា ហើយបច្ចុប្បន្ន ជាប្រធាន គណបក្សទ្រទ្រង់ជាតិកម្ពុជា មានប្រសាសន៍ប្រាប់ វិទ្យុអាស៊ីសេរី នៅរសៀលថៃ្ងអាទិត្យ ទី១៥ កក្កដានេះថា គណបក្សរបស់លោក សំរេចចូលរួម ជាមួយគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ទោះបីជា គណបក្សនេះទើបតែបង្កើតថ្មីក៏ដោយ។ លោក ប៉ែន សុវណ្ណ មានប្រសាសន៍ ដូចេ្នះថា «ខ្ញុំថា ទើបបង្កើតថ្មីមែន ប៉ុនែ្តមនុស្សចាស់ ហើយ គំនិតតស៊ូរបស់គាត់ ក៏ គាត់យូរមកហើយ ប៉ុនែ្ត ឱកាសគាត់ មិនទាន់មាន គាត់ឈ្មួសឈ្មុលក្នុងបេះដូងប្រជាពលរដ្ឋ ប្រជាពលរដ្ឋចង់បានអ្វី ទាមទារអ្វី។ ហេតុនេះ លើមូលដ្ឋាននេះ គាត់ត្រូវតែគោរព ហៅថា សំលេងដង្ហោយហៅ របស់ប្រជាពលរដ្ឋ»។
គណកម្មាធិការជាតិ ដោះស្រាយវិវាទព្រំដែន បានអះអាងជាថ្មី ថា គេកំពុងធ្វើពង្រៀងច្បាប់បោះបង្គោល ព្រំសីមាដីគោគ រវាង ប្រទេសកម្ពុជា នឹង ប្រទេសជិតខាង ដើម្បីឲ្យបញ្ចប់នៅក្នុងឆ្នាំ 2008 ខាងមុខនេះ។
មានប្រសាសន៍នៅរដ្ឋសភានាព្រឹកថៃ្ងព្រហ្បតិនេះ ជាមួយគណកម្មការទី5 នៃ រដ្ឋសភាទទួលបន្ទុកកិច្ចការបរទេស លោក វ៉ា គឹមហុង ប្រធានគណកម្មាធិការជាតិ ដោះស្រាយវិវាទព្រំដែន ឲ្យដឹងថា ការងារបានចម្រើនទៅមុខ បើទោះបីជាមានឧបសគ្គ ផែ្នកបចេ្ចកទេសខ្លះ និង បញ្ហាស្មុគស្មាញ នៃទីតាំងភូមិសាស្រ្ត ប្រកបទៅដោយមីនបង្កប់ក៏ដោយ ក៏ប៉ុនែ្ត មិនបានរាំងស្ទះទៅដល់ការងារនេះឡើយ។ លោក វ៉ា គឹមហុង បានឲ្យដឹងថា យើងត្រូវរៀបចំធ្វើឲ្យរួច នូវ បង្គោលព្រំដែនទាំងអស់ក្នុងឆ្នាំ 2008 គឺថា ធម្មតាខែវស្សា ការធ្វើនៅក្នុងតំបន់ភ្នំ វាពិបាកណាស់ គឺថា ភ្លៀង វារអិល ឡើងទួល ឡើងភ្នំ មិនរួចទេ ទោះជារបៀបហ្នឹងក៏យើងខិតខំធ្វើដែរ។
ជំនួបនេះធ្វើឡើង នៅក្រោយការបារម្ភ របស់គណៈកម្មការទី 5 នៃរដ្ឋសភា ដែលគិតថា នឹងមិនអាចបញ្ចប់បញ្ហានេះ ដោយតក់ក្រហល់បានទេ នៅជុំវិញ មន្រ្តីខែ្មរ ខ្វះខាតនូវឧបករណ៍ សំភារៈ និង ភាពចម្រូងចម្រាស នៃ កាបោះបង្គោល ដែលប្រទេសជិតខាង ច្រើនធ្វើកន្លងមក តាមលក្ខណៈ ឯកតោភាគី។