ព្រឹត្ដិការណ៍ ខែ អុសភា 2007


ថ្ងៃសៅរ៍ ទី 9.កក្កដា 2022.ម៉ោង 10:00

ថ្ងៃ ទី ៥ ឧសភា អគ្គ​ប្រតិភូ​ គណ​បក្ស​រណ​សិរ្ស​សង្គម​ជាតិ​និយម​ បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថៃ្ង​នេះ​ថា ការ​បង្រួប​បង្រួម​​គណ​បក្ស​រាជា​និយម​ ដើម្បី​ប្រ​ជែង​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ នា​ឆ្នាំ ២០០៨​នោះ​ នៅ​មាន​សភាព​ស្មុគ​ស្មាញ​ នៅ​ឡើយ​។ ព្រះ​អង្គ​ម្ចាស់​ស៊ីសុវត្ថិ​ធម្មិកោ ​អគ្គ​ប្រតិ​ភូ​គណ​បក្ស​រណ​សិរ្ស​សង្គម​ជាតិ​និយម​ ដែល​ដើរ​តួ​នា​ទី​ ប្រមូល​កំលាំ​អ្នក​រាជា​និយម​នោះ​ មាន​បន្ទូល​​អះ​អាង​ទៀត​ថា​ ទោះ​បី​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​របស់​ គណ​បក្ស​ទាំង​បី​ គឺ​ គណ​បក្សន​រោត្តម​​រណ​រិទ្ធគណ​បក្ស​ហ្វុន​ស៊ីន​ប៉ិច​រួម​ទាំង​គណ​បក្ស​រណ​សិរ្ស​សង្គម​ជាតិ​និយម​ របស់​ព្រះ​អង្គ​ផង​នោះ​ នៅ​មិន​ទាន់​មាន​ការ​អែក​ភាព​ជា​គោល​ការណ៍​ធំ​ៗ លើ​ការ​បង្រួប​មង្រួម​ កំលាំង​អ្នក​រាជា​និយម​នេះ​នៅ​ឡើយ​ក្តី​ ក៏​សមា​ជិក​សមា​ជិកា​ អ្នក​គាំ​ទ្រ​គណ​បក្សហ្វុន​ស៊ីន​ប៉ិច​​នៅ​ថ្នាក់​មូល​ដ្ឋាន​ បាន​ចូល​រួម​ជា​មួយ​គណ​បក្ស​នរោត្តម​រណរិទ្ធ​ ជា​បន្ត​បន្ទាប់​។​

ថ្ងៃ ទី ទី៥ ឧសភា នះ គឺ ជា​ការ​ព្យា​ករណ៍​ របស់​ព្រាហ្មណ៍​ព្រះ​រាជ​គ្រូ​ អំពី​ការ​ផ្សង​ប្រផ្នូល​ នៃ គោ​ឧសភ​រាជ ដែល​គេ​លែង​ឲ្យ​​បរិ​ភោគ​​អាហារ​ផេ្សង​ៗ​ ចំនួន​ 7​មុខ​ បន្ទាប់​ពី​​គោ​ឧសភ​រាជ​នោះ​ ត្រូវ​បាន​គេ​ទឹម​​ភ្ជួរ​ដី​ នៅ​លើ​​ទី​ព្រះ​ស្រែ​វាល​ព្រះ​មេរុ​ ក្រុង​ភ្នំពេញ​ ក្នុង​ឱកាស​ប្រារព្ធ​ព្រះរាជ​ពិធី​​ច្រត់​ព្រះ​នង្គ័ល​ តាម​ប្រពៃ​ណី​ជាតិ​ខែ្មរ​ ដែល​បាន​ធ្វើ​នៅ​ថៃ្ង​ទី 4 រោច ខែ​ពិសាខ ឆ្នាំ​កុរ នព្វ​ស័ក ពុទ្ធស​ករាជ 2551 ត្រូវ នឹង ថៃ្ង​ទី 5 ខែឧសភា ឆ្នាំ 2007។ ការ​ទស្សន៍​ទាយ ក្នុង​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​ ថា​ គោ​ឧសភ​រាជ​ បរិ​ភោគ​អាហារ​ តែ​មួយ​មុខ​គត់​ គឺ​ពោត បាន​ចំនួន 45% ដែល​គេ​ថា នឹង បាន​ផល​បង្គួរ​ ក្រៅ​ពី​នេះ​ គឺ​មិន​បាន​បរិ​ភោគទេ​ ដូច​ជា ស្មៅ ​គ្រាប់​សណែ្តក​ ស្រូវ​ ល្ង​ ទឹក​ និង ស្រា​នោះ​។

ថ្ងៃ ទី ៧ ឧសភា ព្រះអង្គម្ចាស់ ស៊ីសុវត្ថ ធម្មិកោ មាន​បន្ទូល​ថា គណ​ប្រតិ​ភូគណ​បក្ស​នរោត្ដម​រណរិទ្ធ​មួយ​ក្រុម​ នឹង សុំ​ចូល​គាល់​ព្រះ​មហា​ក្សត្រ​បរម​នាថ នរោត្ដម​សីហ​មុនី ប្រយោជន៍​ដើម្បី​អោយ​ព្រះ​អង្គ​លើក​លែង​ទោស​ដល់​សំដេច​ក្រុម​ព្រះ​នរោត្ដម​រណ​រិទ្ធ និង អោយ​ព្រះ​អង្គ​អាច​ត្រលប់​ចូល​មក​កម្ពុជា​វិញ​ ដើម្បី​បន្ដ​អាជីព​នយោ​បាយ​របស់​ព្រះ​អង្គ​នៅ​កម្ពុជា​ត​ទៅ​ទៀត​។​

សំដេច​ក្រុម​ព្រះ ដែល​មើល​ទៅ​ដូច​ជា​កំពុង​ទាល់​ច្រក​ ដូច​អ្នក​ជំងឺ​ដែល​ពុំ​អាច​រ​ក​គ្រូ​ពេទ្យ​មក​ព្យាបាល​បាន​ក៏​តាំង​នាំ​គ្នា​ទៅ​បន់​ស្រន់​ សែន​ព្រេន​ដល់​ខ្មោច​ព្រាយ​បិសាច​អោយ​ជួយ​យ៉ាង​នោះ​ដែរ​។ ថ្ងៃ​នេះ​រាជ​វង្ស​មួយ​ក្រុម​នៃ​គណ​បក្ស​នរោត្តម​រណ​រិទ្ធ និង គណ​បក្ស​រណ​សិរ្ស​សង្គម​ជាតិ​និយម​ ដែល​មាន​ប្រមាណ​ ៣០​នាក់​ បាន​ជួប​ជុំ​គ្នា​ប្រារព្ធ​ពិធី​សូត្រ​មន្ត​រាប់​បាត ​ដើមី្ប​​រំដោះ​គ្រោះ​ថ្វាយ​សំដេច​ក្រុម​ព្រះ​នរោត្តម​​រណ​រិទ្ធ​ ដែល​ត្រូវ​​បាន​តុលា​ការ​ក្រុង​ភំ្ន​ពេញ​សំរេច​ផ្តន្ទា​​ទោស​ព្រះ​អង្គ​អោយ​ជាប់​ពន្ធនា​គារ​ ១៨​ខែ និង ពិន័យ​អោយ​សង​ជា​ប្រាក់​ ១៥​ម៉ឺន​ដុល្លារ​ ទៅ​គណ​បក្ស​ហ្វុន​ស៊ិន​ប៉ិច​ ពិធី​សូត្រ​មន្ត​រំដោះ​គ្រោះ​នេះ​ មាន​ព្រះ​រាជ​វត្ត​មានសំដេច​ព្រះ​សង្ឃ​រាជ​គណធម្ម​យុតិ្តក​និកាយ ​បួរ គ្រី និង បាន​ប្រ​ព្រឹត្ត​ទៅ​នៅ​វត្ត​បទុម​វតី​ រាជ​ធានី​ក្រុង​ភំ្ន​ពេញ​។

ថ្ងៃ ទី ៨ ឧសភា អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា​មាន​ប្រសាសន៍​ថា​ រដ្ឋ​មន្រ្តី​ក្រសួង​​ទេស​ចរណ៍ គឺ​លោក​ឡាយ​ព្រហស្ថ ត្រូវ​បាន​ដក​តំនែង​ហើយ​ ក្នុង​​​ថៃ្ង​អង្គារ​នេះ​។ លោក ខៀវ កញា​រីទ្ធ អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​ និង​ ជា​មន្រ្តី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ពុំ​បាន​បញ្ជាក់​ពី​មូល​ហេតុ​ នៃ ការ​ដក​តំនែង​ លោក ឡាយ​ព្រហស្ថ​ ដែល​ជា​មន្រ្តី​មក​ពី​គណ​បក្ស​ហ្វុន​ស៊ិន​ប៉ិច​ ដែល​ជា​ដៃ​គូ​ក្នុង​រដ្ឋា​ភិបាល​នោះ​ទេ​។

ថ្ងៃ ទី ៩ ឧសភា លោក​នាយក​រដ្ឋ​មន្រ្តី​ខែ្មរ បាន​ត្អូញ​តែ្អរ​ថា​ ជីវិត​ជា​នាយក​រដ្ឋ​មន្រ្តី​ គឺ ពិបាក​​ក្នុង​ការ​បង្ហាញ​ខ្លួន​ នៅ​តាម​ទីសា​ធា​រណ​ប្រជុំ​ជន​អ៊ូរ​អរ​​នោះ​ណាស់​ លោក​ថ្លែង​ថា គេ​បាន​ទៅ​ផ្សារ​សូរិយា​ ផ្សារ​ឡាក់​គី អភ័ព្វ​តែ​អែង​ហ្នឹង​ វា​មិន​ដែល​បាន​ទៅ នឹង គេ អីលូវ​បើ​ទៅ​ មិន​ផ្អើល​ផ្សារ​ អី​ចឹង មាន​តែ​មើល​គេ​ផ្សាយ​ពាណិជ្ជ​កម្ម​។​ បង​ប្អូន​ខ្លះ​ ហើយ​មន្រ្តី​របស់​យើង​មួយ​ចំនួន​ គ្នា​បាន​ដើរ​ទៅ​ផ្សារ​ទៅ​ទទួល​ទាន​គុយ​ទាវ​ កាហេ្វ​ យើង​ហ្នឹង បើ​គុយ​ទាវ​ គុយ​ទាវ​រីក​​ទៅ​ណា ​? ហើយ​ បើ​ទៅ​តាម​សណ្ឋា​គារ​ ទាល់​តែ​ជប់​លៀង​​អោយ​ភ្ញៀវ​។ យីង​រស់​បាន​ប៉ុន្មាន​ទៀត​ យើង​និយាយ​អី​ចេះ​ ចំពោះ​ ខ្ញុំ​វិញ​ ខ្ញុំ​គិត​ថា​ ខ្ញុំ​រស់​បាន ៣០​ឆ្នាំ​ទៀត​ ក៏​វា​គ្រាន់​បើ​ដែរ​ ប៉ុនែ្ត​អាច​បាន​។ ប៉ុនែ្ត មិន​មែន​បាន​សេចក្តី​ថា​ កាន់​អំនាច​បាន​ទាំង​ ៣០​ឆ្នាំ​ទេ​ បញ្ហា​ដែល​យើង​ធ្វើ​នៅ​ថៃ្ង​នេះ​ ម៉្យាង​ គឺ​យើង​តែ​​ម៉្យាង កូន​​ចៅ​យើង​ ជំនាន់​ក្រោយ​ យើង​ត្រូវ​ទុក​អោយ​ពួក​គេ​ នូវ​ផល​ល្អ នូវ​មរតក​ល្អ ​សំរាប់​កុំ​អោយ​ពួក​គេ​រង​គ្រោះ​ដូច​ជា​ជំនាន់​យើង​។

ថ្ងៃ ទី២៤ ឧសភា ខេត្ត​កំពត ចក​ព្រំ​ដែន​ព្រែក​ចាក​ជាប់​ នឹង ខេត្ត​គៀង​យ៉ាង​​ប្រទេស​វៀត​ណាម​ ត្រូវ​បាន​ប្រា​រព្ធ​ពិធី​ដ៏​អោ​លា​រិក​មួយ​ នៅ​ថៃ្ង​នេះ (២៤ ឧសភា) ដែល​ភាគី​ប្រ​ទេស​ទាំង​២​ បាន​អែក​ភាព​បើក​ច្រក​ទ្វារ​ព្រំ​ដែន​នេះ​ ជា​ច្រក​ទ្វារ​​អន្តរ​ជាតិ​ ហើយ​ជា​មួយ​នេះ​ក៏​មាន​ពិធី​គួរ​អោយ​កត់​សំគាល់​មួយ​ទៀត​នោះ​ គឺ​ ការ​ចុះ​បឋម​សិលា​បង្គោល​​ព្រំ​ដែន​ផ្លូវ​ការ​រវាង​ប្រទេស​ទាំង​២​ ផង​ដែរ​ តាម​ប្រ​ភព​ព័ត៌‌​មាន​ពី​លោក អុំ ស៊ីណាត​ អភិ​បាល​រង​ស្រុក​ កំពង់​ត្រាច​ បាន​អោយ​ដឹង​ថា​ ក្នុង​ពិធី​នេះ​មន្រ្តី​ផ្លូវ​ការ​កម្ពុជា​ និង វៀត​ណាម​ នឹង ចូល​រួម​ផង​ដែរ​។

ថ្ងែទី ២៥ ឧសភា មន្រ្តី​រដ្ឋា​ភិបាល​កម្ពុជា មាន​ប្រតិ​កម្ម​តប​ទៅ​ នឹង របាយ​ការណ៍​ របស់​អង្គ​ការ​ការ​ពារ​សិទិ្ធ​មនុ​ស្ស​ អន្តរ​ជាតិ​ ឈ្មោះ Amnesty International ដោយ​ចោទ​ថា​ របាយ​ការណ៍​នោះ​ បាន​បំភៃ្ល​​ស្ថាន​ការណ៍​ពិត​នៅ​កម្ពុជា​ លោក ​អោម យិន​ទៀង បាន​មាន​ប្រសាសន៍​ថា «អ្នក​ដែល​សរ​សេរ​ របាយ​ការណ៍​ ពី​កម្ពុជា​ហ្នឹង​ គឺ​ គាត់​​នយោ​បាយ​ពេក​ ហើយ​គាត់​ មិន​បាន​កាន់​ប៊ិច​​សរ​សេរ​ទេ​ គឺ​ គាត់​កាន់​តែ​ជក់​មួយ​លាប​ពណ៌‌​យក​តែ​ម្តង​។ អី​ចឹង​បាន​ខ្ញុំ​សុំ​ថា អស់​លោក​អើយ​ ល្មម​ហើយ​ សុំ​ធ្វើ​ចិត្ត​ធម៌‌​ផង​ទៅ​ សុំ​ធ្វើ​ចិត្ត​កន្តាល​ផង​ទៅ​ កុំ​ផ្តន្ទា​ទោស​​ ដាក់​កម្ពុជា​ មិន​ចេះ​ចប់​មិន​ចេះ​ហើយ​​អីចឹង​ បើ​ចង់​ជួយ​បក្ស​ប្រ​ឆាំង​ ស្រែក​ជួយ​បក្ស​ប្រឆាំង​ត្រង់​ៗ​ តែ​ម្តង​ទៅ​ ចាំ​បាច់​មក​ មួល​បង្កាច់​គេ​​ចុះ​ឡើង​ នាំ​ខូច​កេរ​ឈ្មោះ​ខ្លួន​អែង​»​។​

ប្រតិ​កម្ម​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​អង្គ​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​ អន្តរ​ជាតិ​ ឈ្មោះ ​Amnesty International បាន​ចេញ​របាយ​ការណ៍​​ប្រ​ចាំ​ឆ្នាំ ពី ២០០៦ - ២០០៧ ពី​ម្សិល​មិញ​ ដោយ​បង្ហាញ​អំពី​ភាព​ធ្លាក់​ចុះ​ នូវ សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រ​ទេស​ ជា​ច្រើន​ ក្នុង​ពិភព​លោក​ ដែល​ក្នុង​នោះ​ មាន​កម្ពុជា​​ផង​ដែរ​។​
ទ្រង់រណរិទ្ធ​បាន​សរសេរ​ខិត​មួយ​ ដាក់​អុសា​នុវាទ​ចំនួន​ ៣០​ថ្ងៃ​ ចំពោះ​គណ​បក្ស​ហ្វុនស៊ីន​ប៉ិច​ អោយ​បើក​សមាជ​ប្រ​ជុំ​ដក​ឈ្មោះ​ព្រះ​អង្គ​ចេញ​ពី​ប្រធាន​ប្រវត្ដិ​សាស្ដ្រ​គណ​បក្ស​ហ្វុន​ស៊ីន​ប៉ិច​។

ថ្ងៃ ទី ២៨ ឧសភា ពិធី​បញ្ចុះ​បឋម​សិលា​ សាង​សង់​​បង្គោល​ព្រំ​ដែន​លេខ​៦៩​ នៅ​ច្រក​ព្រំ​ដែន​ អន្តរ​ជាតិ​ ត្រពាំង​ស្រែ​ ស្រុក​ស្នួល​ ខេត្ដ​ក្រ​ចេះ​ និង​ច្រក​ វ៉ា​លឹស​​បូនូ​អេ​ ប្រ​ទេស​វៀត​ណាម​។

ថ្ងៃ ទី ២៩ ឧសភា លោក យ៉ាស្ហ ហ្កាយ បេ​សក​ជន​ពិសេស​ អង្គ​ការ​សហ​ប្រជា​ជាតិ​ (អ.ស.ប.) ទទួល​បន្ទុក​ផែ្នក​ សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បាន​អញ្ជើញ​មក​ដល់​ភ្នំ​ពេញ​ ក្នុង​ដំនើរ​ទស្សន​កិច្ច​ ៣​ថៃ្ង​។ កាល​ពី​ឆ្នាំ​ទៅ​មិញ​ លោក​ យ៉ាស្ហ​ ហ្កាយ​ បាន​ត្រូវ​​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន និង មន្រ្តី​រដ្ឋា​ភិបាល​កម្ពុជា​ វាយ​ប្រហារ​យ៉ាង​ខ្លាំ​ង​ ព្រោះ​លោក​បាន​រិះ​គន់​រដ្ឋា​ភិបាល​​ថា អំនាច​ស្ថិត​នៅ​តែ​លើ​បុគ្គល​ម្នាក់​ ហើយ​ពុំ​បាន​គាំ​ពារ​ សិទ្ធិ​មូល​ដ្ឋាន​​របស់​ពល​រដ្ឋ​។​ លោក ហ៊ុន សែន ថែម​ទាំង​បាន​ ទាម​ទារ​អោយ​ អ.ស.ប. ដក​ហូត​លោក​ ពី​តំនែង​​បេ​សក​ជន​ពិសេស​ ហើយ​ អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​ លោក ខៀវ កាញា​រិទ្ធ ក៏​ធ្លាប់​ហៅ​លោក​ថា​ ជា​បុគ្គលិក​ អ.ស.ប. ដែល​ខ្ជិល​ច្រ​អូស​បំផុត​​ទៀត​ផង​​។

លោក យូ ហុក​គ្រី ត្រូវ​បាន​តែង​តាំង​ ជា​អគ្គ​លេខា​ធិកា​​គណ​បក្ស​នរោត្ដម​រណ​រិទ្ធ ជំនួស​លោក​ ឈឹម សៀកលេង​ ដែល​ត្រូវ​តែង​តាំង​ជា​អនុ​ប្រធាន​គណ​បក្ស​វិញ​ អែ​ព្រះ​អង្គ​ម្ចាស់​ធម្មិ​កោ​ ដែល​ធ្វើ​សមាជ​ លើក​គណ​បក្ស​របស់​ព្រះ​អង្គ​ទៅ​ចូល​រួម​ជា​មួយ​គណ​បក្ស​នរោត្ដម​រណ​រិទ្ធ​នោះ​ ពុំ​ទាន់​មាន​ឈ្មោះ​តែង​តាំង​តំនែង​អ្វី​ជា​ផ្លូវ​ការ​​នៅ​ឡើយ​ទេ​។​

ថ្ងៃ ទី ៣០ ឧសភា មេ​ដឹក​នាំ​រដ្ឋា​ភិបាល​ លោក ហ៊ុន សែន នៅ​ថៃ្ង​ពុធ​នេះ​ បាន​បញ្ជាក់​ជា​ថ្មី​​ឡើង​វិញ​ថា​ គ្មាន​ផ្លូវ​ ដែល​ត្រូវ​​លើក​លែង​ទោស​ អោយ​ទ្រង់ ​រណ​រិទ្ធ​ ប្រធាន​គណ​បក្ស​នរោត្តម​ រណ​រិទ្ធ​ឡើយ​ បើ​ទោះ​បី​ជា​មាន​ស្នាម​មេ​ដៃ​ រាប់​ម៉ឺន​នាក់​ សុំ​អោយ​មាន​ ការ​លើក​លែង​ទោស​ពី​សំនាក់​ព្រះ​មហា​ក្សត្រ​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ​ក៏ដោយ​។​