ព្រឹត្ដិការណ៍ ខែ តុលា ២០០៦


ថ្ងៃសៅរ៍ ទី 11.មិថុនា 2022.ម៉ោង 9:35

ថ្ងៃ ទី១ តុលា លោក​ស្រីវា សុធី​ អតីត​អាជី​ករ​លក់​សៀវភៅ និង កាសែត​នៅ​ស្ដង់​ ដែល​គេ​បាញ់​សំលាប់​លោក​ជា វិជ្ជា​បាន​ចេញ​សេច​ក្ដី​ថ្លែង​ការ​កំរាស់​ ៤​ទំព័រស្ដី​ពី​ឃាត​កម្ម​ទៅ​លើ​លោក​ជា វិជ្ជា​មេ​សហ​ជីព​កម្មករ​។ លោក​ស្រី​បាន​​ថ្លែង​ថា លោក​ស្រី​បាន​ឃើញ​ឃាត​ករ​ចូល​មក​អាន​កា​សែត​ នៅ​ស្ដង់​របស់​លោក​ស្រី​ចំនួន​២០​ នាទី ​ហើយ​ឃាត​ករ​ក៏​បាន​ឃើញ​លោក​ជា វិជ្ជា​កំពុង​អាន​កាសែត​នៅ​ទី​នោះ​ដែរ​ មុន​ នឹង ធ្វើ​ការ​បាញ់​សំលាប់​។ ឃាត​ករ​មាន​កំពស់​ប្រមាណ ១,៦០ម អាយុ​ប្រហែល ២៧ ទៅ​៣០​ឆ្នាំ​។ ប្រហែល​មួយ​ខែ​ក្រោយ​មក​ ឃាត​ករ​រូប​នេះ​ បាន​ចូល​ទៅ​កាន់​ស្ដង់​របស់​លោក​ស្រី​ម្ដង​ទៀត​ ហើយ​សួរ​ថា​ លក់​​​កាសែត​អស់​ប៉ុន្មាន​ហើយ​ថ្ងៃ​នេះ​។ លោក​ស្រី​ពោល​ថា​ គ្រា​នោះ​លោក​ស្រី​មាន​ការ​ភ័យ​តក់​ស្លុត​​ញ័រ​រន្ធត់​ក្នុង​ចត្ដិ​ខ្លាំង​ណាស់​ ព្រោះ​មនុស្ស​នោះ​ គឺ​ជន​ឃាត​ករ​បាញ់​សំលាប់​លោក​ជា​វិជ្ជា​ ដែល​លោក​ស្រី​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​។​ ការ​ផ្ដន្ទា​ទោស​ ប៊ន សំណាង និង សុក សំអឿន ដោយ​តុលាការ​ក្រុង​ភ្នំពេញ​ គឺ​ជា​អំពើ​អយុត្ដិ​ធម៌​មួយ​មិន​អាច​ទទួល​យក​បាន​ឡើយ​។​ ប៊ន សំណាង សុក សំអឿន គឺ​ពិត​ជា​ជន​ស្លូត​ត្រង់​ គ្មាន​ពាក់​ពាន់​ នឹង អំពើ​ឃាត​កម្ម​ទៅ​លើ​លោក​ជាវិ​ជ្ជា​នោះ​ទេ​។

ថ្ងៃ ទី ២ តុលា មន្រ្ដី​ធំ​ៗ​គណ​បក្ស​ហ្វុន​ស៊ីន​ប៉ិច​ បើក​កិច្ច​ប្រ​ជុំ​មួយ​ ក្រោយ​អធិ​បតី​ព្រះ​ប្រធាន​បក្ស​ គឺ​ទ្រង់​នរោត្ដម​ រណ​រិទ្ធ​ដែល​មើល​ទៅ​ឃើញ​ដូច​ជា​មាន​ការ​ធូរ​ស្រាល​ខ្លះ​ ជំលោះ​ផ្ទៃ​ក្នុង​ ហាក់​ដូច​ជា​បាន​ដោះ​ស្រាយ​បាន​ដោយ​រួច​រាល់​ លោក​ញឹក ប៊ុនឆៃ ត្រូវ​តែង​តាំង​ អោយ​ស្ថិត​នៅ​ជា​អគ្គ​លេខា​ធិការ​បក្ស​ដដែល​ លោក​ទា ចំរ៉ាត់, លោក​ខាន់​ សាវឿន​ ត្រូវ​តែង​តាំង​ជា​អគ្គ​លេខា​ធិការ​រង​, លោក​ឈឹម​ សៀក​លេង​ ត្រូវ​តែង​តាំង​អោយ​ទៅ​ទទួល​ភារ​កិច្ច​ថ្មី​គឺ​ អនុ​ប្រធាន​អចិន្រ្ដៃ​យ៍​។​ ដោយ​លែក​លោក​ លឺ ឡាយ​ស្រេង​ រដ្ឋ​មន្រ្ដី​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ ជា​អ្នក​រិះ​គន់​ប្រធាន​បក្ស​​មិនសំ​ចៃ​មាត់​ ត្រូវ​គេ​រុញ​ច្រាន​អោយ​ចេញ​ពី​បក្ស​។​

ថ្ងៃ ទី ៤ តុលា សំដេច​ហេង សំរិន​ប្រធាន​រដ្ឋ​សភា​ជាតិ​ មាន​ប្រសាសន៍​ថា​ ដល់​ពេល​ព្រះ​រាជ​វង្ស​ឈប់​ធ្វើ​នយោ​បាយ​ហើយ​ សមា​ជិក​សមា​ជិការ​រាជ​វង្ស​ធ្វើ​នយោ​បាយ​ធ្វើ​អោយ​រាជា​និយម​ធ្លាក់​ចុះ​ជា​លំដាប់​ ភ្លាម​នោះ​លោក​សម​រង្សី​ប្រធាន​គណ​បក្ស​ប្រឆាំង​ បាន​ប្រកាស​គាំ​ទ្រ​ប្រសាសន៍​សំដេច​ហេង សំរិន​ ភ្លាម​ដែរ​ លោក​សម​រង្សី​មាន​ប្រសាស​ថា​ យើង​មិន​ចង់​ឃើញ​រាជ​វង្ស​ចូល​ប្រលូក​ក្នុង​ឆាក​នយោ​បាយ​ ដែល​មាន​ការ​ត្មះ​តិះ​ដៀល​គ្នា​ទៅ​វិញ​ទៅ​មក​ទេ​ លោក​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា​ «ខ្ញុំ​ចង់​អោយ​ ប្រទេស​កម្ពុជា​យើង​ មាន​របប​រាជា​និយម​ ដូច​នៅ​ប្រទេស​ថៃ​, ប្រ​ទេស​អេស្ប៉ាញ​, ប៊ែល​ហ្សីក​, ហុល្លង់, ស៊ុយ​អែត, នរ​វេស, ដាណា​ម៉ាក, ជប៉ុន, ជា​ដើម​។ ដែល​នៅ​ក្នុង​ប្រ​ទេស​ទាំង​អស់​នោះ​ គឺ​គេ​គោរព​សេ្តច​ណាស់​ គេ​គោរព​​រាជ​វង្សា​នុវង្ស​ណាស់​ តែ​នៅ​ក្នុង​ប្រទេស​ទាំង​អស់​នោះ​ មាន​លក្ខ​ខណ្ឌ​មួយ​ ដែល​គេ​គោរព​សេ្តច​ គឺ​ រាជ​វង្សា​នុវង្ស​ មិន​ធ្វើ​នយោ​បាយ​ យើង​មិន​ដែល​ឃើញ​ទេ​ ថា​មាន​ព្រះ​អង្គ​ម្ចាស់​ អ្នក​អង្គ​ម្ចាស់​ណា​ នៅ​ស្រុក​ដែល​ខ្ញុំ​បាន​រៀប​រាប់​ អំបាញ់​មិញ​ ធ្វើ​នយោ​បាយ​​ឡើយ»​។

ថ្ងៃ ទី៦ តុលា សំដេច​ក្រុម​ព្រះ​រណ​រិទ្ធ ដែល​ប្រកាស​ទទូច​ចង់​ជួប​ពិភាក្សា​ផ្ទាល់​ជា​មួយ​លោក​នាយក​រដ្ឋ​មន្រ្ដី​ហ៊ុន សែន ដែល​ព្រះ​អង្គ​ទ្រង់​លើក​សំអាង​ថា​ ដើម្បី​រក្សា​ស្ថិ​រភាព​សង្គម​ ហើយ​ដែល​គេ​មើល​មិន​ឃើញ​ទាល់​តែ​សោះ​ថា​ ស្ថិ​រភាព​សង្គម​វា​ស្ថិត​នៅ​លើ​គណ​បក្ស​ហ្វុន​ស៊ីន​ប៉ិច លោក​នាយក​រដ្ឋ​មន្រ្ដី​ហ៊ុន សែន​មាន​ប្រសាសន៍​ កាល​ពីម្សិល​មិញ​នៅ​ខេត្ដ​ពោធិ​សាត់​ទាក់​ទង​ នឹង ព្រះ​បន្ទូល​ទ្រង់​រណ​រិទ្ធ​ ដែល​ថា សមា​ជិក​ហ្វុន​ស៊ីន​ប៉ិច​ នឹង ត្រៀម​មិន​បោះ​ឆ្នោត​គាំ​ទ្រ​បេក្ខ​ភាព​សមា​ជិក​រដ្ឋា​ភិ​បាល​ដែល​ដាក់​ស្នើ​ដោយ​រដ្ឋ​សភា​នោះ​ គបក្ស​ប្រជា​ជន​ក៏​មិន​បោះ​ឆ្នោត​គាំ​ទ្រ​បេក្ខ​ភាព​ប្រធាន​គណ​កម្ម​ការ​សភា​មក​ពី​គណ​បក្ស​ហ្វុន​ស៊ីន​ប៉ិច​ដែរ​។ «ខ្ញុំ​ប្រាប់​ទៅ​វិញ​អោយ​ហើយ​ទៅ​ រឿង​មិន​ចេះ​គិត​ តែ​ចេះ​បូក​លេខ​ លី ធុច​ជា​ហ្វុន​ស៊ីន​ប៉ិច​ ហើយ​ដាក់​ជំនួស​ដោយ​ហ្វុន​ស៊ីន​ប៉ិច​ បើ​ហ្វុន​ស៊ីន​ប៉ិច​ មិន​បោះ​ដោយ​ហ្វុន​ស៊ីន​ប៉ិច​ រឿង​អី​គណ​បក្ស​ប្រជា​ជន​ទៅ​បោះ​អោយ​»​។​

ថ្ងៃទី ៨ តុលា លោក​នាយក​រដ្ឋ​មន្រ្ដី​ហ៊ុន សែន ដឹក​នាំ​គណ​ប្រតិ​ភូ​មួយ​ក្រុម​ទៅ​ធ្វើ​ទស្សន​កិច្ច​នៅ​ប្រទេស​អូស្រ្ដា​លី​។​ថ្ងៃទី ១២ តុលា ក្រុម​បាតុ​ករ​មួយ​ក្រុម​ ដែល​ជា​ប្រជា​ពល​រដ្ឋ​ខ្មែរ​រស់​នៅ​ក្នុង​ប្រទេស​អូស្រ្ដា​លី​ បាន​លើក​គ្នា​មក​ធ្វើ​បាតុ​កម្ម​ប្រ​ឆាំង​ នឹង វត្ដ​មាន​លោក​នាយក​រដ្ឋ​មន្រ្ដី​ហ៊ុន​ សែន​ ដែល​កំពុង​ធ្វើ​ទស្សន​កិច្ច​នៅ​ទី​នោះ​ ក្រុម​បាតុ​កម្ម​បាន​ទាម​ទារ​សុំ​អោយ​រដ្ឋា​ភិ​បាល​លោក​ហ៊ុន សែន​ធ្វើ​ការ​កែ​ប្រែ​របៀប​ដឹក​នាំ​នយោ​បាយ​របស់​ខ្លួន​ សូម​អោយ​ឈប់​ធ្វើ​ការ​រំលោភ​លើ​ដី​ធ្លី​ប្រ​ជា​ពល​រដ្ឋ​ក្រី​ក្រ​ទៀត​។ ​ក្រុម​បាតុ​ករ​ដែល​ឈរ​ចាំ​លោក​នាយក​រដ្ឋ​មន្រ្ដី​ហ៊ុន​ សែន នៅ​មុខ​ផ្លូវ​ច្រក​ចូល​ ដែល​គេ​បញ្ជៀ​ស​អោយ​ចេញ​តាម​ទ្វារ​ក្រោយ​ មិន​បាន​ជួប​បង្ហាញ​បដា​របស់​ខ្លួន​ដល់​លោក​នាយក​រដ្ឋ​មន្រ្ដី​បាន​ទេ​។​

ថ្ងៃទី ១៥ តុលា លោក​នាយក​រដ្ឋ​មន្រ្ដី​ស្ដី​ទី ស៊ូ​រ៉ា​យុត​ ជលា​នុន​ ចូល​មក​ធ្វើ​ទស្សន​កិច្ច​នៅ​កម្ពុជា​ជា​លើក​ដំបូង​តាំង​ពី​លោក​បាន​ឡើង​កាន់​តំណែង​នាយក​រដ្ឋ​មន្រ្ដី​ តាំង​ពី​មាន​ការ​ធ្វើ​រដ្ឋា​ប្រហារ​ទំលាក់​ លោក​ថាក់​ ស៊ីន​ស៊ី​ណា​វ៉ា​ត្រា​ កាល​ពី​ខែ​មុន​ ទស្សន​កិច្ច​នេះ​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​មិត្ដ​ភាព​ និង កិច្ច​សហ​ប្រត្ដិ​បត្ដិ​ការ​រួម​ ដែល​លោក​នាយក​រដ្ឋ​មន្រ្ដី​បណ្ដោះ​អាសន្ន​ថៃ​ប្រ​កាស​ថា​ ពុំ​មាន​អ្វី​ផ្លាស់​ប្ដូរ​ទេ​ ថៃ​នៅ​តែ​រក្សា​កិច្ច​សហ​ប្រតិ​បត្ដិ​ការ​រួម​ដែល​បាន​ធ្វើ​រួច​មក​ហើយ​ដដែល​ លោក​ ស៊ូ​រ៉ា​យុត ​ជូលានុន នឹង ចូល​ជួប​ពិភាក្សា​ជា​មួយ​លោក​នាយក​រដ្ឋ​មន្រ្ដី​ហ៊ុន សែន​នៅ​ទី​ស្ដី​ការ​គណ​រដ្ឋ​មន្រ្ដី ហើយ​នឹង ទៅ​បរិ​ភោគ​អាហារ​ថ្ងៃ​ត្រង់​នៅ​ សណ្ឋគា​រផ្កា​យប្រាំ​ កុង​ទី​នង់​តាល​។​

ថ្ងៃទី ១៨ ព្រិត្ដិ​ការណ៍​ដ៏​ក្រលាប់​ចក្រ​​មួយ​​កើត​ក្នុង​គ​ណបក្ស​ហ្វុន​ស៊ីន​ប៉ិច​ ហើយ​ជា​កម្ម​ពៀរ​ដ៏​ជូរ​ចត់​មួយ​កើត​ឡើង​ចំពោះ​ទ្រង់​រណ​រិទ្ធ​ លោក ញឹកប៊ុន ឆៃ អគ្គ​លេខា​ធិការ​គណ​បក្ស​ហ្វុន​ស៊ីន​ប៉ិច​ ដឹក​នាំ​សមាជ​វិសា​មញ្ញ​បក្ស​មួយ​ដោយ​មាន​ការ​យាម​កាម​យ៉ាង​តឹង​រឹង​ ហើយ​ដែល​ពុំ​មាន​ការ​អនុញ្ញាត​ពី​ប្រធាន​បក្ស​គឺ ទ្រង់​រណ​រិទ្ធ​ផង​ទេ​។​ សមាជ​បក្ស​បាន​អនុ​ម័ត​ទំលាក់​ទ្រង់​រណ​រិទ្ធ​ចេញ​ពី​ប្រធាន​បក្ស​ និង លើក​បន្តុប​ព្រះ​អង្គ​អោយ​ខ្ពស់​ផុត​ ជា​ប្រធាន​បក្ស​ប្រវត្ដិ​សាស្រ្ដ​ ហើយ​សមាជ​បាន​តែង​តាំង​ លោក កែវ ពុធ​រស្មី​ អែក​អគ្គ​រាជ​ទូត​ប្រចាំ​ប្រទេស​អាល្លឺ​ម៉ង​ ជា​ប្រធាន​ថ្មី​ជំនួស​វិញ​, លោក​លឺ ឡាយ​ស្រេង​ ដែល​ជា​អ្នក​រិះ​គន់​ទ្រង់​រណ​រិទ្ធ​មិន​សំចៃ​មាត់​ ត្រូវ​បាន​តែង​តាំង​ជា​អនុ​ប្រធាន​ទី​១​ រូប​សញ្ញា​សំគាល់​របស់​គណ​បក្ស​ត្រូវ​បាន​ប្ដូរ​ លប់​ព្រះ​ឆាយា​លក្ខ​ទ្រង់​រណ​រិទ្ធ​ចេញ​។​ ឆ្លើយ​តប​ នឹង សំបុត​ប្រធាន​ហ្វុន​ស៊ីន​ប៉ិច​ថ្មី​ លោក​កែវ​ ពុធ​រស្មី លោក​ជា​ ស៊ីម ប្រធាន​គណ​បក្ស​ប្រជា​ជន​ ហើយ​ជា​ប្រធាន​ព្រិទ្ធ​សភា​ សំដែង​ នូវ ការ​គាំ​ទ្រ​យ៉ាង​កក់​ក្ដៅ ​លោក​បាន​ថ្លែង​ថា​ នេះ​គី​ជា​មហា​ជោគ​ជ័យ​ដ៏​ធំ​មួយ​ នៃ ថ្នាក់​ដឹក​នាំ​គណ​បក្ស​ហ្វុន​ស៊ីន​ប៉ិច​។ អែ​លោក​សម​រង្សី​ប្រ​ធាន​គណ​បក្ស​សម​រង្សី​ ក៏​បាន​សរ​សេរ​លិខិត​មួយ​ទៅ​សំដែង​ការ​គាំ​ទ្រ​ ជូន​ព័រ​ជ័យ​ដល់​ប្រធាន​ដែល​តែង​តាំង​ថ្មី​របស់​ហ្វុន​ស៊ីន​ប៉ិច​ផង​ដែរ​។​

ទ្រង់​រណរិទ្ធ​ដែល​កំពុង​ស្ថិត​នៅ​ប្រទេស​បារាំង​ មាន​ប្រតិ​កម្ម​ភ្លាម​ៗ​ ក្នុង​បទ​សំភាស​ជា​មួយ​វិទ្យុ​សំលេង​នៅ​បរ​ទេស​មាន​វិទ្យុ​អាស៊ី​សេរី​ វិទ្យុ​បារាំង​ RFI វិទ្យុ​វីអូ​អេ​ជា​ដើម​ថា​ ការ​ធ្វើ​សមាជ​បក្ស​ដោយ​អគ្គ​លេខា​ធិការ​ញ៉ឹក​ ប៊ុនឆៃ​ គឺ​ធ្វើ​ឡើង​ដោយ​ខុស​លក្ខ​ន្ដិ​ក​ច្បាប់​បក្ស​ទាំង​ស្រុង​ វា​ជា​ការ​រំលោភ​ធម្ម​នុញ្ញ​បក្ស​ ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទាស់​តែ​សោះ​ ខ្ញុំ​ នឹង ប្ដឹង​ដល់​ក្រសួង​មហា​ផ្ទៃ​ ទោះ​ជា​ខ្ញុំ​ដឹង​ថា​ តុលា​ការ​មិន​អាច​​រក​យុត្ដិ​ធម៌​អោយ​ដល់​ខ្ញុំ​ក៏​ដោយ​ ប៉ុន្ដែ​ខ្ញុំ​ចង់​ប្ដឹង​ដើម្បី​បង្ហាញ​អោយ​ឃើញ​ថា​ក្រសួង​យុត្ដិ​ធម៌​មិន​អាច​រក​យុត្ដិ​ធម៌​ជូន​ខ្ញុំ​បាន​ទៅ​ហើយ​ ចុះ​ទំរាំ​ប្រជា​រាស្រ្ដ​ក្រី​ក្រ​ ដែល​មាន​បញ្ហា​ដី​ធ្លី​នោះ​ វា​យ៉ាង​ណា​ទៅ​វិញ​។​ ត​ទៅ​មុខ​ខ្ញុំ​ នឹង បង្កើត​គណ​បក្ស​ថ្មី​មួយ​ ឈ្មោះ​គណ​បក្ស​រណ​រិទ្ធ​ ដើម្បី​កុំ​អោយ​គេ​លួច​យក​បាន​ដូច​ពី​ព្រឹក​មិញ​នេះ​ដើម្បី​អោយ​អ្នក​ស្នេហា​ជាតិ​ដែល​គេ​ធ្លាប់​គាំ​ទ្រ​ខ្ញុំ​ ធ្លាប់​ស្រលាញ់​ខ្ញុំ​ អស់​រយ​ពេល​ជាង​​ ២០​ឆ្នាំ ​មក​ហើយ​នេះ​ បាន​ចូល​រួម​ធ្វើ​កិច្ច​ការ​បំរើ​ជាតិ​ បំរើ​ប្រជា​រាស្រ្ដ​ត​ទៅ​។​

ថ្ងៃ ទី១៩ តុលា ព្រះ​មហា​ក្សត្រ​ខ្មែរ​នរោត្ដម សីហមុនី ទ្រង់​យាង​ត្រលប់​មក​ដល់​កម្ពុជា​វិញ​ បន្ទាប់​ពី​ព្រះ​អង្គ​យាង​ទៅ​បរ​ទេស​ និង​ ទៅ​ពិនិត្យ​រោគ​នៅ​ប្រទេស​បារាំង​ តាំង​ពី​ខែ​កញ្ញ​មក​។

ថ្ងៃ ទី២៤ តុលា​សភា​ជាតិ​កម្ពុ​ជា​បាន​ធ្វើ​ការ​បោះ​ឆ្នោត​ ដោយ​សំងាត់​តែង​តាំង​លោក កែវ ពុធរស្មី​ ប្រធាន​បក្ស​ហ្វុន​ស៊ីន​ប៉ិច​ថ្មី​ ជា​អុប​នាយក​រដ្ឋ​មន្រ្ដី​ ជា​មួយ​គ្នា​នេះដែរ​ សភា​ក៏​បាន​បោះ​ឆ្នោះ​តែង​តាំង​អតី​ត​ជយា​ទ្រង់​រណ​រិទ្វ​ ព្រះ​អម្ចាស់​ត្សត្រី​ម៉ារី​ជា​ទេស​រដ្ឋ​មន្រ្ដី​ ការ​បោះ​ឆ្នាត​មាន​ ៨៣​សំលេង​ស្រប​ ១១​សំលេង​ប្រឆាំង​ ៣​សំលេង​អនុប​វាទ​ និង​ ៨​សំលេង​មោឃ​។​

ថ្ងៃទី ២៥ តុលា ច្បាប់​តព្វ​កិច្ច​យោធា​ ត្រូវ​បាន​សភា​ជាតិ​កម្ពុជា​បោះ​ឆ្នោត​សំរេច​ជា​អែក​ច្ឆ័ន​ បន្ទាប់​ពី​សភា​ជាតិ​កម្ពុជា​បើក​​កិច្ច​ប្រជុំ​អស់​រយ​ពេល​ពីរ​ថ្ងៃ​ ច្បាប់​នេះ​តំរូវ​អោយ​យុវជន​ពេញ​វ័យ​ចាប់​ពី​អាយុ ១៨ - ​៣០ ឆ្នាំ​ ចូល​បំរើ​យោធា​ចំនួន ​១៨​ខែ​ជន​​ណា​គេច​វះ​ មិន​ចូល​បំរើ​យោធា​ អាច​ជាប់​គុក​ ពី​១​ឆ្នាំ ពេល​ស្រុក​មាន​សន្ដិ​ភាព​ ៣​ឆ្នាំ​ក្នុង​ពេល​ស្រុក​មាន​សង្គ្រាម​​ ជន​គេច​វះ​ទៅ​បរ​ទេស​ អាច​ជាប់​គុក​ ២​ឆ្នាំ​ ពេល​ស្រុក​មាន​សន្ដិ​ភាព​ ៥​ឆ្នាំ​ពេល​ស្រុក​មាន​សង្គ្រាម​។ គណ​បក្ស​សម​រង្សី​ជជែក​ទាស់​ទែង​ខែង​គំនិត​គ្នា​យ៉ាង​ខ្លាំង​ ហើយ​មិន​បោះ​ឆ្នោត​គាំ​ទ្រច្បាប់​នេះ​ទេ​ លោក​សម​រង្សី​ថ្លែង​ថា​ ការ​បង្កើត​ច្បាប់​តព្វ​កិច្ច​យោធា​ វាជា​អុបករ​ច្បាប់​មួយ​សំរាប់​គៀប​សង្កត់​ទៅ​លើ​យុវជន​កូន​អ្នក​ក្រី​ក្រ​ប៉ុណ្ណោះ​។​

ថ្ងៃ ទី២៧ តុលា ទ្រង់​រណរិទ្ធ ដែល​កំពុង​បាត់​បង់​ជំហរ​នយោ​បាយ​អស់​រលីង​ទៅ​ហើយ​នោះ​ ថ្ងៃ​នេះ​ព្រះ​អង្គ​បាន​ដាក់​ពាក្យ​ទៅ​ក្រសួង​មហា​ផ្ទៃ​ ដើម្បី​សុំ​បង្កើត​គបក្ស​ថ្មី​មួយ​របស់​ព្រះ​អង្គ​ ដែល​មាន​ឈ្មោះ​ថា​ គណ​បក្ស​រណ​រិទ្ធ​ ដើម្បី​ឈាន​ចូល​ប្រលូក​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ដែល​ នឹង​ប្រ​ព្រឹត្ដ​ទៅ​នៅ​ឆ្នាំ​ក្រោយ​នោះ​ ទ្រង់​រណ​រិទ្ធ​សង្ឃឹម​ថា​ ព្រះ​អង្គ​នឹង​អាច​ចូល​ធ្វើ​នយោ​បាយ​ជា​ថ្មី​ទៅ​តាម​គណ​បក្ស​ថ្មី​របស់​ព្រះ​អង្គ​នេះ​។ វា​ជា​ស្វះ​ស្វែងប្រវេ​ប្រវា​របស់​ទ្រង់​រណ​រិទ្ធ ប៉ុន្ដែ​មើល​ទៅ​អ្វី​ៗ​របស់​បក្សហ្វុន​ស៊ីន​ប៉ិច និង​ បក្ស​រណរិទ្ធ​ថ្មី​ គឺជា​មនុស្ស​​បក្ស​តែ​មួយ​ ហើយ​ដែល​ប្រជា​រាស្ដ្រ​លែង​ជឿ​ទុក​ចិត្ដ​ទៅ​ហើយ​ មិន​មាន​សមត្ថិ​ភាព​ណា​មួយ​ទាក់​ទាញប្រ​ជា​ជារាស្ដ្រ​អោយ​គាំ​ទ្រ​បាន​ឡើយ​ បក្ស​ទាំង​ពីរ​ នឹង ​ត្រូវ​លាយ​នៅ​ថ្ងៃ​អនាគត​ខាងមុខ​ ព្រោះ​ជាការ​ប៉ុន​ប៉ង​បំបែក​បំបាក់​ និង ជា​គោល​បំណង ​​ពី​​គណ​​បក្ស​កាន់​អំណាចរួច​ស្រេច​ទៅ​ហើយ​។​

ថ្ងៃទី ២៩តុលា លោកហ៊ុន សែន ដឹក​នាំគណ​ប្រតិ​ភូ​រដ្ឋា​ភិបាល​មួយ​ក្រុម​ទៅ​ធ្វើ​ទស្សន​កិច្ច​នៅ​ប្រទេស​ចិន​ ដើម្បី​ទៅ​ចូល​រួម​មហា​សន្និ​បាត​រំលឹក​ពី​​ទំនាក់​ទំនង​រវាង​ចិន​អាស៊ាន​ តាម​ការ​អញ្ជើញ​របស់​មេ​ដឹក​នាំ​ចិន​។​