ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៃកម្ពុជា
ដោយកែវ ឈុន
****************************************
ព្រឹត្ដិការណ៍ ខែមីនា ២០០៦


ថ្ងៃសៅរ៍ ទី 23.មេសា 2022.ម៉ោង 9:19
ថ្ងៃទី ២ មីនា រដ្ឋសភាបើកកិច្ចប្រជុំអនុម័ត ធ្វើវិសោធកម្មរដ្ននុញ្ញ កែប្រែមាត្រាខ្លះ ដែលប្ដូរពី២ភាគ៣សំលេង មក៥០ បូកមួយសំលេងវិញ ដែលបើកអោយគណបក្សណាមួយឈ្នះឆ្នោតអាចបង្កើតរដ្ឋាភិបាលដឹកនាំប្រទេសបាន កុំអោយជាប់គាំងនយោបាយ ដូចធ្លាប់ជាប់គាំងរួចមកហើយ។ ភ្លាមៗនេះ លោកនាយករដ្ឋមន្រ្ដីហ៊ុន សែនបានប្រកាសលុបចោលសហរដ្ឋមន្រ្ដី ដែលក្នុងនោះមាន ស្ដេចឃុននរោត្ដម សេរីវុឌ្ឍសហរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ លោកញ៉ឹក ប៊ុនឆៃ សហរដ្ឋមន្រ្ដីក្រសួងការពារជាតិ ត្រូវចុះចេញពីមុខដំណែង។
ថ្ងៃទី៣ មីនា ក្រោយពីរដ្ឋសភាបានអនុម័តកែប្រែប្ដូរពី ២ភាគ៣ មក៥០ បូកមួយវិញ ហើយបន្ទាប់ពីមន្រ្ដីហ្វុនស៊ីនប៉ិចសំខាន់ពីររូប គឺ ស្ដេចឃុននរោត្ដមសេរីវុឌ្ឍ និង លោកញ៉ឹក ប៊ុនឆៃ ត្រូវដកហូតពីមុខតំណែង ទ្រង់នរោត្ដម រណរិទ្ធប្រធានរដ្ឋសភាជាតិកម្ពុជា និង ជាប្រធានគណបក្សហ្វុនស៊ីនប៉ិច បានផ្ញើលិខិតមួយសូមការយោគយល់ពីលោកនាយករដ្ឋមន្រ្ដីហ៊ុនសែន និង ប្រធានព្រិទ្ធសភាជា ស៊ីម សូមអនុញ្ញាតអោយព្រះអង្គធ្វើការលាលែងពីប្រធានរដ្ឋសភាជាតិ ព្រះអង្គបានលើកមូលហេតុថា ព្រះអង្គជាប្រធានរដ្ឋសភា មានការមមែញឹកជាច្រើនក្នុងកិច្ចការប្រជុំនានា ធ្វើអោយព្រះអង្គមិនអាចចុះផ្ទាល់ទៅសួរសុខទុក្ខប្រជានុរាស្រ្ដតាមខេត្ដខណ្ឌបាន។ ក្រុមប្រទេសផ្ដល់ជំនួយសំរាប់កម្ពុជា បានសន្យាផ្ដល់ជំនួយនូវទឹកប្រាក់ចំនួន ៦០១លានដុល្លារសហរដ្ឋអាមេរិក សំរាប់ឆ្នាំ ២០០៦ ដែលជំនួយនេះបានលើសពីសំនើសុំពីកម្ពុជាផង។
ថ្ងៃទី៥ មីនា ពីព្យុងយ៉ាង អតីតព្រះមហាក្សត្រខ្មែរ សំដេចនរោត្ដ សីហនុ បានបដិសេធមិនយាងចូលប្រទេសកម្ពុជាតាមសំនើសុំយាង របស់លោកហ៊ុន សែន អោយព្រះអង្គយាងវិវត្ដន៍ចូលកម្ពុជាវិញនៅមុនរដូវបុណ្យចូលឆ្នាំខ្មែរនោះទេ។ព្រះអង្គមានបន្ទូលថា បច្ចុប្បន្នកាលនេះ បើខ្ញុំហ៊ានវិលត្រលប់ទៅកាន់កម្ពុជាវិញ ច្បាស់ជាមានរឿងសៅហ្មងទៀត ហើយខ្ញុំក៏ត្រូវចាកចេញអំពីមាតុភូមិវិញដែរ។
ថ្ងៃទី ៦ មីនា នាយករដ្ឋមន្រ្ដីសង្គមនិយមវៀតណាម ផាន វ៉ាន់ខៃ ធ្វើដំណើរមកដល់ក្រុងភ្នំពេញដើម្បីធ្វើទស្សនកិច្ចចំនួនពីរថ្ងៃ ដើម្បីពង្រឹងមិត្ដភាពរវាងប្រទេសទាំងពីរ ក្នុងនេះលោកបានចុះហត្ថលេខាជាមួយលោកនាយករដ្ឋមន្រ្ដីហ៊ុន សែនក្នុងការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរអោយបានចប់នៅមុនបំនាច់ឆ្នាំ២០០៨។ ដោយលែករដ្ឋសភាខ្មែរបានបើកកិច្ចប្រជុំរបស់ខ្លួនជាធម្មតា ទោះបីជាអវត្ដមានប្រធានរដ្ឋសភា ទ្រង់រណរិទ្ធដែលលាលែងកាលពីចុងសប្ដាហ៍ក្ដី។
ថ្ងៃទី ៩មីនា ព្រះមហាក្សត្រនរោត្ដម សីហមុនី លាយព្រហត្ថលេខា ដាក់ច្បាប់ ៥០បូកមួយ អោយប្រើប្រាស់ជាផ្លូវការ។
ថ្ងៃទី ១៣មីនា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រកាសទាត់ចោលពីការបែងចែកកូត្ដាគណបក្សសំរាប់ការតែងតាំងប្រធានភូមិ អនុប្រធានភូមិ សេចក្ដីប្រកាសនេះធ្វើឡើងក្រោយពីទ្រង់រណរិទ្ធ បានជំរុញអោយមន្រ្ដីរបស់ព្រះអង្គធ្វើការជ្រើសរើសប្រធានភូមិ អនុប្រធានភូមិតាមកិច្ចព្រមព្រៀងរវាងគណបក្សប្រជាជន និង គណបក្សហ្វុនស៊ីនប៉ិច។
ថ្ងៃទី ១៤ មីនា ព្រះមហាក្សត្រខ្មែរនរោត្ដម សីហមុនី យាងទៅធ្វើទស្សនកិច្ចប្រទេសលាវពីរថ្ងៃ ហើយព្រះអង្គបន្ដយាងទៅធ្វើទស្សនកិច ប្រទេសវៀតណាម ចំនួនពីរថ្ងៃដែរ តាមការអញ្ចើញសុំយាង នៃ ប្រទេសទាំងពីរ ព្រះអង្គ នឹង យាងត្រលប់មកកាន់កម្ពុជាវិញនៅថ្ងៃសៅរ៍ខាងមុខ។
ថ្ងៃទី ១៥មីនា ទ្រង់នរោត្ដម រណរិទ្ធអតីតប្រធានរដ្ឋសភាដែលទើបលាលែងពីដំណែង បានប្រកាសដកខ្លួនពីឆាកនយោបាយមួយរយៈ បន្ទាប់ពីមានការវាយប្រហារពាក្យសំដីផ្ទួនៗ ពីលោកនាយករដ្ឋមន្រ្ដីហ៊ុន សែនពីរឿងពុករលួយ កញ្ជ្រោងបីសាច និង ខ្វះសមត្ថភាពក្នុងវិស័យកីឡា មុន នឹង យាងទៅកាន់បរទេស ព្រះអង្គបានលាយហត្ថប្រគល់សិទ្ធ ជូនស្ដេចឃុននរោត្ដម សេរីវុឌ្ឍ ម្ចាស់មាព្រះអង្គជាប្រធានស្ដីទីដឹកនាំបក្សជំនួសព្រះអង្គ។
អង្គការសង្គមស៊ីវិលប្រមាណជាង១០ ដឹកនាំដោយលោកកឹម សុខា បានចូលប្រជុំធ្វើសវនាការជាមួយ លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន ស្ដីពីវិបត្ដិដីធ្លី និង ការជួញដូរផ្លូវភេទ ចំនុចលើកឡើងដោយសង្គមស៊ីវិលចំនួន ៨ខ ត្រូវបានយល់ស្របជាវិជ្ជមាន ហើយមានតែ១ខប៉ុណ្ណោះត្រូវបានបដិសេធ។
ថ្ងៃទី១៨ មីនា រយៈពេល៣៦ឆ្នាំព្រឹត្ដិការណ៍ ១៨មីនា ឆ្នាំ១៩៧០ ដែលរបបសាធារណរដ្ឋលោក លន់ នល់ ធ្វើការទំលាក់សំដេចនរោត្ដមសីហនុ ពីមុខដំណែងប្រមុខរដ្ឋបានកន្លងផុតទៅ ថ្ងៃនេះសំដេចនរោត្ដម សីហនុ អតីតព្រះមហាក្សត្រខ្មែរដែលនិរទេសខ្លួនទៅប៉េកាំង ដែលគង់នៅស្ងៀមអស់រយៈពេលដ៏យូរមក បានប្រកាសថា ព្រះអង្គមិនធ្វើអន្ដរាគមន៍ណាមួយទេក្នុងអរិភាពរវាងទ្រង់រណរិទ្ធ និង សំដេចហ៊ុន សែន បន្ទាប់ពីមានមន្រ្ដីហ្វុនស៊ីប៉ិចម្នាក់សូមស្នើជំនួយអន្ដរាគមពីព្រះអង្គ ដើម្បីអោយទ្រង់រណរិទ្ធបានធ្វើប្រធានរដ្ឋសភាវិញ។ ព្រះមហាក្សត្រខ្មែរនរោត្ដម សីហមុនី ដែលយាងទៅធ្វើទស្សនកិច្ច ស្រុកលាវ និង ស្រុកយួន បានយាងត្រលប់មកដល់ភ្នំពេញវិញ ដោយមានមន្រ្ដីជាន់ខ្ពស់ជាច្រើនរូប មាននាយករដ្ឋមន្រ្ដីហ៊ុន សែនជាដើម បានទៅទទួលស្វាគមព្រះអង្គនៅព្រលានយន្ដហោះពោធិចិនតុង។
ថ្ងៃទី ១៩មីនា គណបក្សសមរង្សីបានសំរេចបញ្ជូនបញ្ជីឈ្មោះ ប្រធានពីរ អនុប្រធានពីរ និងសមាជិកចំនួនពីរ នៃគណបកម្មការទី៩ ជាផ្លូវការទៅរដ្ឋសភា។ លោកសុន ឆ័យ និង លោកយឹម សុវណ្ណ ប្រធាន លោក កែវ រីមី និង លោក ជាម ចន្នីអនុប្រធាន។ តំណែងអគ្គលេខាធិការបក្ស ស្ថិតនៅទំនេរដដែល។ ចំនែករឿងចំរូងចំរាស់ អគ្គលេខាគណបក្សហ្វុនស៊ីនប៉ិចដែលទាមទារដោយលោកញឹក ប៊ុនឆៃមិនព្រមអោយទ្រង់នរោត្ដចក្រពង្សធ្វើជាអគ្គលេខាធិការបក្ស ហើយដែលទ្រង់នរោត្ដមចក្រពង្សក៏សុខចិត្ដបោះបង់តំណែងនេះមក ទ្រង់រណរិទ្ធបានលាយព្រហត្ថលេខាតែងតាំង អោយលោកអុត្ដមសនីញឹក ប៊ុន ឆៃ ជាអគ្គលេខាធិការបក្សវិញ។
ថ្ងៃទី ២០មីនា តាមការអញ្ជើញរបស់លោក រ៉ូម៉ូយន់ លោកហ៊ុន សែន ដឹកនាំគណប្រតិភូជាន់ខ្ពស់មួយក្រុម ទៅធ្វើទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េខាងត្បូងចំនួនបីថ្ងៃ នៅក្នុងទស្សនកិច្ចនេះ ភាគីទាំងពីរ នឹង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមមួយចំនួន។
ព្រះមហាក្សត្រនរោត្ដមសីហមុនី បានយាងទៅបើកកិច្ចប្រជុំលើកដំបូងនៃព្រឹទ្ទសភានិតិកាលទី២ ហើយព្រះអង្គបានប្រកាសផ្ដល់សុពលភាពចំពោះសមាជិក ព្រឹទ្ធសភាទាំង ៦១នាក់។ ក្នុងសម័យប្រជុំ លោកជា ស៊ីម មកពីបក្សប្រជាជនត្រូវជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា លោកស៊ីសុវត្ដិ ជីវ័នមុនីរក្ស មកបក្សហ្វុនស៊ីនប៉ិចជាអនុប្រធានទី១ លោកទេព ងន មកពីបក្សប្រជាជន អនុប្រធានទី២។ សូមរំលឹកថា សម័យបោះឆ្នោតអសកល កាលពីថ្ងៃទី ២២ មករានោះ គណបក្សប្រជាជនឈ្នះបាន ៤៥សំលេង គណបក្សហ្វុនស៊ីនប៉ិចបាន១០ សំលេង គណបក្សសមរង្សី បាន២សំលេង ព្រះមហាក្សត្រតែងតាំងចំនួន២រូប រដ្ឋសភាតែងតាំង២រូប បូករួមអាសនៈទាំងអស់មាន ៦១រូប។
ថ្ងៃទី ២១មីនា រដ្ឋសភាបានបោះឆ្នោតគាំទ្រលោកហេង សំរិន អោយធ្វើជាប្រធានរដ្ឋសភា លោកងួន ញឹល អនុប្រធានទី១ លោកយូ ហុកគ្រី អនុប្រធានទីពីរ រដ្ឋភាក៏បានបោះឆ្នោតដកសហរដ្ឋមន្រ្ដីពីររូប ដោយគាំទ្រអោយលោកស ខេងស្ថិតនៅជា អុបនាយករដ្ឋមន្រ្ដី និង រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ លោក ទា បាញ់ ស្ថិតនៅជាអុបនាយករដ្ឋមន្រ្ដី និង រដ្ឋមន្រ្ដីក្រសួងការពារជាតិដដែល។ ស្ដេចឃុន នរោត្ដម សេរីវុឌ្ឍ និង ញឹក ប៊ុនឆៃ ដែលត្រូវដកហូតពីដំណែងសហរដ្ឋមន្រ្ដី មានតែលោកញឹក ប៊ុនឆៃ ទេ ដែលមានតំណាងរាស្រ្ដមកពីគណបក្សប្រជាជនជាច្រើនបានគាំទ្រអោយស្ថិតនៅជាអុបនាយករដ្ឋមន្រ្ដី អែស្ដេចឃុននរោត្ដម សេរីវុឌ្ឍវិញ ត្រូវបានដកសេចក្ដីទុកចិត្ដទាំងស្រុងក្នុងដំណែងអុបនាយករដ្ឋមន្រ្ដី។
ថ្ងៃទី ២២មីនា ស្ដេចឃុននរោត្ដម សេរិវុឌ្ឍ ដែលរដ្ឋសភាបានបោះឆ្នោតដកតំណែងអុបនាយករដ្ឋមន្រ្ដី និង សហរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃកាលពីម្សិលមិញ ថ្ងៃនេះទ្រង់បានសុំលាលែងពីតំណែងប្រធានស្ដីទីគណបក្សហ្វុនស៊ីនប៉ិច ដែលទ្រង់រណរិទ្ធទើបតែបានផ្ទេរជូនទ្រង់ថ្មីៗនេះ តំណែងប្រធានស្ដីទីត្រូវធ្លាក់ទៅលើ លោកញឹក ប៊ុនឆៃ ដែលមានមុខនាទីជាអគ្គលេខាធិការបក្សផងដែរ។
ថ្ងៃទី ២៤ មីនា អភិបាលខេត្ដបីរូបមកពីគណបក្សហ្វុនស៊ីប៉ិច ត្រូវបានដកចេញពីមុខតំណែងហើយ តាមរាជក្រិត្យបីផ្សេងគ្នាលាយព្រហត្ថលេខាដោយព្រះមហាក្សត្រនរោត្ដម សីហមុនី លោក ស៊ីម សុន អភិបាលខេត្ដសៀមរាប លោក ឡៅ ប៊ុនប៉ា អភិបាលខេត្ដកណ្ដាល លោក ហេង ចន្ថា អភិបាលខេត្ដបន្ទាយមានជ័យ មុន នឹង ធ្វើការដកដំណែងនេះ លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានជួបសន្ទនាទូរសព្ទសំរុះសំរួលស្រាយបំភ្លឺ នូវ បញ្ហាមួយចំនួនជាមួយទ្រង់រណរិទ្ធដែលកំពុងស្ថិតនៅប្រទេសបារាំងអស់រយពេលជាងមួយម៉ោង។
ថ្ងៃទី ២៧ មីនាព្រះមហាក្សត្រខ្មែរ នរោត្ដម សីហមុនីយាងទៅធ្វើទស្សនកិច្ចនៅប្រទេសម៉ាលេស៊ីចំនួន៣ថ្ងៃ ហើយព្រះអង្គ នឹង យាងបន្ដទៅធ្វើទស្សនកិច្ចនៅសិង្ហបុរី។
ថ្ងៃទី ២៩ មីនា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ខឹងច្រលោតតោតតូង ប្រកាសវាយសំពងទៅលើលោកយាស្ហហ្កាយមន្រ្ដីអង្គការសហប្រជាជាតិដើម្បីសិទ្ធមនុស្សប្រចាំកម្ពុជាថា ជាមនុស្សគ្មានសមត្ថភាព គ្មានចំនេះវិជ្ជាចេះដឹងហើយសូមអោយលោកកុសហ្វីអាណាន់ដករូបលោកចេញ ប្រតិកម្មដ៏ក្ដៅគគុកនេះធ្វើឡើងបន្ទាប់ពីលោកយាស្ហហ្កាយ បានប្រកាសពីម្សិលមិញថា ប្រទេសកម្ពុជា ពុំបានធ្វើអ្វីអោយមានការរឺកចំរើនក្នុងផ្នែកសិទ្ធមនុស្សនោះទេ អំណាចបានប្រមូលផ្ដុំទៅលើតែបុគ្គលម្នាក់ប៉ុណ្ណោះ។