ថ្ងៃសៅរ៍ ទី 29.មករា 2022.ម៉ោង 21:02
ព្រឹត្ដិការណ៍ ២០០៤ មីនា មេសា

ថ្ងៃទី ១មីនា តាមពត៌​មាន​ក្នុង​ស្រុក​បាន​អោយ​ដឹង​ថា លោក​សម​រង្សី ដែល​បាន​ដាក់​ពាក្យបន្ដឹង​លោក​ហ៊ុន​ សែន​ ពី​បទ​អុក្រិដ្ឋ​ចូល​រួម​គំនិត​ក្នុង​ករណី​បោក​គ្រប់​បែក​ខែមីនា ១៩៩៧ នឹង​ចូល​ទៅ​បំភ្លឺ​តុលាការ​ក្នុង​អាទិត្យ​នេះ​។​

ថ្ងៃទី ៣ មីនា មន្រ្ដីធំៗ មួយ​ក្រុម​នៃ​គណ​បក្យ​ហ្វុន​ស៊ីន​ប៉ិច​ មាន​លោក សេរី​កុសល លោក ញ៉ឹក ប៊ុនឆៃ លោក​ប៉ោ ប៊ុនស្រឺ លោក​ឡាយ វិរៈ ចង់​ធ្វើ​រដ្ឋា​ភិបាល​ទ្វេ​បក្ស​ជា​មួយ​គណ​បក្ស​ប្រជា​ជន​ ក្រោយ​ពី​លឺ លោក​ហ៊ុន សែន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៥ កុម្ភៈ​ថា គាត់​ចូល​ចិត្ដ​ធ្វើ​ការ​ជា​មួយ​ហ្វុន​ស៊ីនប៉ិច ហើយ​សន្យា​ថា​ នឹង បង្កើត​ដំនែង​អនុ​ខេត្ដ​ អនុ​ក្រុង​សំរាប់​មន្ដ្រី​ហ្វុនស៊ិន​ប៉ិច​។

ថ្ងៃទី៤ មីនា ផ្ទះ​ខ្មែរ​នៅ​ទី​ក្រុង​បារីស​ដែល​សង់​ឡើង​កាល​ពី​ឆ្នាំ ១៩៥៧ ហើយ​ត្រូវ​បាន​បិទ​ទ្វារ​តាំង​ពី​ឆ្នាំ១៩៧៣ ដោយ​និស្សិត​ខ្មែរ​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​ផ្ទះ​នេះ ក្រោយ​ពី​ពួក​និស្សិត​​ខ្មែរ​ ប្រកាន់​សាធារ​ណ​រដ្ឋ និង និស្សិត​ប្រ​កាន់​ខ្មែរ​ក្រហម​ មាន​ទំនាស់​វាយ​ប្រតប់​គ្នា​។​

ថ្ងៃទី ៥ មីនា គណបក្សហ្វុនស៊ីន​ប៉ិច កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ចំរោង​ចំរាស់​ អំពី​ការ​ស្វែង​រក​ច្រក​ចេញ​នយោ​បាយ​ ដែល​បាន​ជាប់​គាំង​មក​ជាង ៧​ខែ​មក​ហើយ​ ជំហ​ដែល​ចង់​អោយ​គណ​បក្ស​ប្រជា​ជន​បង្កើត​រដ្ឋា​ភិបាល​ម្នាក់​អែង​ ហាក់​ដូច​ជា​មើល​ឃើញ​ថា មិន​មាន​ការ​អែក​ភាព​ពី​ទ្រង់​រណ​រិទ្ធ ១០០%​នោះ​ទេ ហើយ​ការ​ធ្វើ​បែប​នេះ​នាំ​អោយ​ហ្វុន​ស៊ីន​ប៉ិច​មាន​ការ​បាត់​បង់​ជា​ច្រើន​។​

ថ្ងៃទី៨ មីនា សំដេច​ក្រុម​ព្រះ​នរោត្តម​រណរិទ្ធ ដែល​ទើប​យ៉ាង​ចូល​មក​កម្ពុជា​កាល​ពី​ថ្ងៃ​សុក្រ បាន​ប្រកាស​ពី​ជំហ​​របស់​ព្រះ​អង្គ​ថា​ ព្រះ​អង្គ​ នឹង ចូល​រួម​ធ្វើ​រដ្នា​ភិបាល​ត្រី​ភាគី​ រឺ ក៏​អោយ​គណ​បក្ស​ប្រជា​ជន​ធ្វើ​រដ្នាភិ​បាល​ម្នាក់​អែង​ជា​អែក​តោ​ភាគី​។

ថ្ងៃទី ៩ មីនា កាសែត​ប្រចាំ​ថៃ្ង​រាយ​ការណ៍​ថា មន្រ្តី​ធនា​គារ​ពិភព​លោក​បាន​សរ​សេរ​លិខិត​មក​កាន់​មេ​ដឹក​នាំ​ក្រុម​សម្ព័ន្ធ​ភាព​អ្នក​ប្រជា​ធិប​តេយ្យ​ថា ថ្វី​បើ​ធនា​គារ​ពិភព​លោក​មិន​អាច​ចុះ​ហត្ថ​លេខា ផ្តល់​ប្រាក់​កំចី​ថ្មី​ រហូត​ដល់​មាន​រដ្ឋា​ភិបាល​ថី្ម​ ក៏​ប៉ុនែ្ត​កម្ម​វិធី​នានា​ ពី​មុន​មក​ នឹង នៅ​តែ​ដំនើរ​ការ​ក្នុង​ប្រទេស​នេះ​ដដែល​ អនុ​ប្រធាន​ធនាគារ​ពិភព​លោក​ប្រចាំ​នៅ​អាស៊ី​បូព៌ា‌ និង តំបន់​ប៉ាស៊ី​ហ្វិក បាន​សរ​សេរ​ក្នុង​នាម​ប្រធាន​ធនាគារ​ពិភព​លោក​កាល​ពី​ថៃ្ង​ទី​៥ មីនា​ជូន​ក្រុម​សម្ព័ន្ធ​ភាព​ថា​ កម្ពុជា​នៅ​មាន​សេច​ក្តី​ត្រូវ​ការ​ធំធេង​ណាស់​ ហើយ​ធនា​គារ​នេះ​មាន​បំនង​បន្ត​ចូល​រួម​នៅ​កម្ពុជា​ ថ្វី​បើ​ដំនើរ​ការ​ខ្លះ​មាន​ការ​យឺត​យ៉ាវ​ក៏​ដោយ តែ​យ៉ាង​ណា​ក៏​លោក​អនុ​ប្រធាន​ ​Jamalud-kin Kassum បញ្ជាក់​ថា កម្ពុជា​កំពុង​តែ​ប្រឈម​ នឹង បញ្ហា​​ក្រី​ក្រ អភិ​បាល​កិច្ច និង ពុក​រលួយ​ដែរ​នា​ពេល​បច្ចុប្បន្ន​។​

ថ្ងៃទី ១០ មីនា គណ​ប្រតិ​ភូ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​បាន​មក​ដល់​កម្ពុជា ដើម្បី​ធ្វើ​ការ​ពិភាក្សា​ រៀប​ចំ​កិច្ច​ការ​ និង​ហិរញ្ញ​វត្ថុ សំរាប់​សាលា​ជំនំ​​ជំរះ​កាត់​ក្ដី​ខ្មែរ​ក្រហម សាលា​ក្ដី​នេះ​ នឹង គ្រប់​គ្រង​ដោយ​ចៅ​ក្រម​មក​ពី​ប្រទេស​ចំនួន​៨ ហើយ​ត្រូវ​ចំនាយ​ថវិ​ការ​រហូត​ដល់ ៥៦​លាន​ដុល្លារ​។​

ថ្ងៃទី ១១ មីនា មាន​លិច​លឺ​ពត៌​មាន​ថា ទ្រង់​រណរិទ្ធ និង លោក​ហ៊ុន សែន បាន​ជួប​ពិភាក្សា​គ្នា​ដោយ​ស្ងាត់​ៗ​ លោក​សម​រង្សី​អនុ​ប្រធាន​ទិ​១ នៃ​សម្ព័ន្ធ​ភាព​ បាន​ថ្លែង​ប្រាប់​អ្នក​កា​សែត​ថា លោក និង សមា​ជិក​គណ​បក្ស​របស់​លោក​នៅ​តែ​មាន​ជំនឿ​លើ​ទ្រង់​រណរិទ្ធ​ ក្នុង​ការ​រួម​សម្ព័ន្ធ​ភាព​ជា​មួយ​គ្នា​ យើង​បាន​ប្ដេជ្ញា​ជា​មួយ​គ្នា​ថា​ បើ​ចូល​រដ្ឋា​ភិបាល​ គឺ​ចូល​ទាំង​អស់​គ្នា បើ​នៅ​ក្រៅ​រដ្ឋា​ភិបាល​ គឺ​នៅ​ក្រៅ​ទាំង​អស់​គ្នា​។​

ថ្ងៃទី ១២ មីនា សាលា​បន្ដុះ​បន្ដាល​វិជ្ជា​ជីវ​ក្រលា​បញ្ជី​មួយ​ បើក​ជា​លើក​ដំបូង​នៅ​ក្នុង​រាជា​ណាច​ក្រកម្ពុជា​។
ថ្ងៃទី១៥ មីនា ជំនួប​លើក​ដំបូង​ រវាង​រណរិទ្ធ ហ៊ុន សែន នៅ​វិមាន​វាល​ស្បូវ​ជាយ​ទី​ក្រុង​ភ្នំពេញ រាជ​តំណាក់​ទ្រង់​រណ​រិទ្ធ​ ក្នុង​គោល​បំនង​ស្វែង​រក​កិច្ច​ដោះ​ស្រាយ​ភាព​ទាល់​ច្រក​នយោ​បាយ​ ដែល​អូស​បន្លាយ​មក​អស់​រយ​ពេល​ជាង​៨​ខែ​មក​ហើយ​។ លោក ហ៊ុន សែន និង ទ្រង់​រណរិទ្ធ បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​មួយ​ អោយ​បង្កើត​រដ្ឋា​ភិបាល​ទ្វេ​ភាគី​កន្លះ​ ដែល​មាន​គណ​បក្យ​ប្រជា​ជន​ និង​ គណ​បក្ស​ហ្វុន​ស៊ិន​ប៉ិច​ចូល​រួម​ ហើយ​គណ​បក្ស​ហ្វុន​ស៊ីន​ប៉ិច​មាន​សិទ្ធ​អាច​ជ្រើស​សមា​ជិក​រដ្ឋា​ភិបាល​មក​ពី​គណ​បក្ស​ណា​ក៏​បាន​។​

ថ្ងៃទី ១៧ មីនា គណ​កម្ម​ការ​ការ​ងារ​ នៃ ​គណ​បក្ស​ទាំង​ពីរ​ដែល​ចូល​រួម​ចុះ​ហត្ថ​លេខា​កាល​ពី​ថ្ងៃ​ទី​១៥ នឹង ជួប​ប្រជុំគ្នា​ក្នុង​ពេល​ឆាប់​ៗ ដើម្បី​បង្កើត​រដ្ឋា​ភិបាល​ថ្មី​។ ព្រះ​អង្គ​ម្ចាស់​រណ​រិទ្ធ​ បាន​លាយ​ព្រហត្ថ​លេខា​តែង​តាំង​ក្រុម​ការ​​ងារ​ផ្ញើ​មក​គណ​បក្ស​ប្រជា​ជន​រួច​ហើយ​ គឺ ស្ដេច​ឃុន​សេរី​វុឌ្ឍ​ ប្រធាន និង មាន​លោក​លឺឡាយ​ស្រេង លោក​ញឹក ប៊ុន​ឆៃ លោក​គង់​វិ បុល និង លោក ស៊ុន ចាន់ថុល​។ក្រុម​ការ​ងារ​គណ​បក្ស​ប្រជា​ជន​មាន លោក​សាយ ឈុំ​ ប្រធាន និង មាន​លោក ស ខេង, សុខ អាន, ទៀ បាញ់, និង លោកអ៊ីម ឈុនលឹម​។ តាម​ការ​ផ្ដល់ពត៌​មាន​ថា និង មាន​ការ​លុប​បំបាត់​តំនែង​សហ​រដ្ឋ​មន្រ្ដី​ទាំង​អស់​ចោល​។​

ថ្ងៃ ទី ២១ មីនា ក្រោយ​ពី​មាន​ខិត្ដ​​ប័ណ្ណ​អនា​មិក ដែល​គេ​ប្រទះ​ឃើញ​វេលា​ទៀប​ភ្លឺ​នៅ​ទី​ក្រុង​ភ្នំពេញ ដោយ​​មាន​ប្រើ​ផ្លាក​គណ​បក្ស​សម​រង្សី​ គណ​បក្ស​បាន​ធ្វើ​សេច​ក្តី​ប្រកាស​ភ្លាម​មួយ​ បដិ​សេធ​ភ្លាម​ៗ​ ចំពោះ​ខិត្ត​ប័ណ្ណ​អ​នា​មិក​នោះ​ រួច​ចោទ​ថា ខិត្ត​ប័ណ្ណ​នោះ​មាន​បំនង​មិន​ល្អ​។ ក្នុង​ខិត្ត​ប័ណ្ណ​នោះ​មាន​លើក​ឡើង​ថា គណ​បក្ស​ប្រ​ឆាំង​ស្ថិត​ក្រោម​ឃ្លៀក​គណ​បក្ស​ហ្វុន​ស៊ិន​ប៉ិច ខាង​ហ្វុន​ស៊ិន​ប៉ិច បាន​ប្រើ​ប្រាស់​គណ​បក្ស​ប្រឆាំង​ ដើម្បី​បង្កើន​​តំលៃ​ខ្លួន​ និង​ បង្កើន​កំលាំង​ក្នុង​រដ្ឋា​ភិបាល​ថ្មី​ គណ​បក្ស​សម​រង្ស៊ី​ ល្មម​ដល់​ពេល​រំលាយ​សម្ព័​ន្ធភាព​ ដែល​គេ​ចាត់​​ទុក​ខ្លួន​ថា​ អាកន្លះ​ក្អម​នោះ​ រួច​វិល​មក​ធ្វើ​អ្នក​ប្រឆាំង​ក្នុង​កិត្តិ​យស​វិញ​ ដោយ​ត្រូវ​ប្រឆាំង​ទាំង​មិត្ត​ទ្រូស្ត​មិត្ត​ គឺ​ព្រះ​​អង្គ​ម្ចាស់​ នរោត្តម​រណ​រិទ្ធិ ​ផង​។​

ថ្ងៃទី ២២មីនា នៅក្នុង​ពីធី​បុណ្យ​ខួប​លើក​ទី​២៣ ព្រះ​អង្គ​ម្ចាស់ រណ​រិទ្ធប្រកាស​នៅ​ចំពោះ​មុខ​សមា​ជិក​សមា​ជិកា​​ចំនួន​​ប្រហែល​៣០០ នាក់​ថា​ ព្រះ​អង្គ​ នឹង មិន​ជំទាស់​ ចំពោះ​សំនើ​អោយ​មាន​ការ​បោះ​ឆ្នោះ​កញ្ចប់​ ដើម្បី​តែង​​តាំង​មេ​ដឹក​នាំ​រដ្ឋ​សភា និង រដ្ឋា​ភិបាល​ថ្មី​ដែល​ដាក់​ស្នើ​ដោយ​គណ​បក្ស​ប្រជា​ជន​នោះ​ទេ​ វា​មាន​សារ​សំខាន់​ណាស់​ប្រសិន​បើ​យើង​មាន​គោល​នយោ​បាយ​ជាតិ​ល្អ​ គណ​បក្ស​ទាំង​អស់​អាច​ទទួល​យក​បាន​។​

ថ្ងៃទី២៣ មីនា លោកស្រី វូយី អុប​នាយក​រដ្ឋ​មន្រ្តី​ចិន​ អម​ដំនើរ​ដោយ សមា​ជិក​ប្រតិ​ភូ​មួយ​ក្រុម​បាន​ចូល​មក​ ធ្វើ​ទស្សន​កិច្ច​នៅ​កម្ពុជា​ លោក​ស្រី​បាន​សន្យា​ជា​មួយ​រដ្ឋា​ភិបាល​ក្រុង​ភ្នំ​ពេញ​ថា ចិន​ នឹង ជួយ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​ កសិ​កម្ម​ ហើយ​ក៏​បាន​ចុះ​ហត្ថ​លេខា​លើ​ពិធី​សារ​សំខាន់​ៗ​ ចំនួន​៩ ជា​មួយ​គ្នា រួម​មាន​៖
១ - ពិធីសារស្តីពីជំនួយលើការសិក្សារគំរោងសាងសង់បណ្ណាល័យជាតិ
២ - ស្តីពីការបន្តុះបន្តាលធនធានមនុស្ស
៣ - ស្តីអំពីការសិក្សាវាយតំលៃលើគំរោងសាងសង់ផ្លូវរថភ្លើងអាស៊ី-គន់មីង
៤ - ពិធីសារស្តីអំពីជំនួយ សំភារដល់ក្រុមសំដេចអូវមានទឹកប្រាក់ ២លានយន់
៥ - ពិធីសារខាងពាណិជ្ជកម្ម ស្តីអំពីគំរោងវាយនភ័ណ្ឌនៅកំពង់សោមក្រុង
៦ - អនុស្សរណ ស្តីអំពីគំរោងវារីអគិ្គសនីគីរីរម្យ៣
៧ - ស្តីអំពីអិនទានគ្មានការប្រាក់ សំរាប់សង់ផ្លូវជាតិលេខ៧ ពីខេត្តក្រចេះទៅព្រំប្រទល់ប្រទេសលាវ
៨ - ស្តីអំពីការផ្តល់ទោចក្រយានយន្តដល់នគរបាលជាតិ ចំនួន ៤០០គឿ្រង និង
៩ - អំពីការជំរុញធ្វើពាណិជ្ជកម្មអន្តរជាតិ នៃសភាពាណិជ្ជកម្មក្រុងភ្នំពេញ និងក្រុមប្រឹក្សាពាណិជ្ជកម្មចិន។

ថ្ងៃទី ២៨ មីនា ក្រុម​ការងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង គណ​បក្ស​ហ្វុន​ស៊ិន​ប៉ិច​ បាន​ជួប​ចរ​ចា​គ្នា​ជា​លើក​ដំបូង​ ដើម្បី​លំអិត​លើ​គោល​ការណ៍​នានា​ ដែល​មេ​ដឹក​នាំ​បក្ស​ទាំង​ពីរ​បាន​ព្រម​ពៀ្រង​គ្នា​កាល​ថៃ្ង​ទី​១៥​មីនា​ ប៉ុនែ្ត​បើ​តាម​សំដី​អ្នក​នាំ​ពាក្យ​ ដែល​បង្ហើប​អោយ​ដឹង​ថា ការ​ជួប​គ្នា នៃ ក្រុម​ការ​ងារ​ទាំង​ពីរ​នេះ​មិន​សំរេច​បាន​លទ្ធ​ផល​អ្វីជា​សំខាន់​ឡើយ​។​

ថ្ងៃទី ១មេសា ការ​បំផ្លាញ​ចោល​​កំាជ្រួច​ធុន​ស្រ្ដេលា​ចំនួន ២៣៣​ដើម ដែល​មាន​ការ​ចូល​រួម​ដោយ​មន្ដ្រី​ជាន់​ខ្ពស់​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា និង អែក​អគ្គ​រដ្ឋ​ទូត​អាមេ​រិក ឆាល រ៉េ​ផង​ គឺ​ជា​កំាជ្រួច​ដែល​ផលិត​នៅ​សហ​ភាព​សូវៀត​នា​ឆ្នាំ​១៩៦០ ហើយ​ត្រូវ​បាន​នាំ​ចូល​មក​កម្ពុជា​ក្នុង​សម័យ​ឆ្នាំ ១៩៨២-​៨៣ ត្រូវ​ធ្វើ​ការ​បំផ្លាញ​រយ​ពេល ៩​​ថៃ្ង​ (ចាប់​ពី​ថៃ្ង​ទី ២៤​មីនា-​២ ​មេសា) ដោយ​មួយ​ថៃ្ង​ៗ​ ត្រូវ​បំផ្លាញ​ពី​១៥​ទៅ​២០​ដើម​ ប្រតិ​បត្តិ​ការ​ជា​ប្រវត្តិ​សាស្រ្ត​នេះ​ សហ​រដ្ឋ​អាមេ​រិក​បាន​ផ្តល់​ជំនួយ​ ២៣៣​លាន​ដុល្លារ​ កាល​ពី​ដើម​ខែ​មីនា​។

ថ្ងៃទី ៣ មេសា ការ​ទាម​ទារ​ចោទ​សួរ​របស់​លោក​កែវ រ៉េមី​ តំណាង​រាស្រ្ដ​មក​ពី​គណ​បក្ស​សម​រង្សី​ អំពី​ករ​ណី​ប្រេង​​សាំង​ឡើង​ថ្លៃ​នៅ​កម្ពុជា​ លោក​ទេស​រដ្ឋ​មន្រ្តី រដ្ឋ​មន្រ្តី​ក្រសួង​សេដ្ឋ​កិច្ច ហិ​រញ្ញ​វត្ថុ គាត ឈន់ បាន​ឆ្លើយ​​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា ប្រេង​ឡើង​ថៃ្ល មិន​មែន​មក​ពី​ប្រ​ព័ន្ធ​ពន្ធ​ដារ​ទេ គឺ​មក​ពី​តំលៃ​ប្រេង​ឆៅ​នៅ​លើ​ពិភព​លោក​វា​​ឡើង​ថៃ្ល​ដែរ​។​

ថ្ងៃទី ៤ មេសា លោកហ៊ុន សែន​ទើប​តែ​បាន​ទទួល​សញ្ញា​ប័ត្រ​ថ្នាក់​បណ្ឌិត​កិត្តិ​យស​ផែ្នក​ទស្សន​វិជ្ជា​ និង វិទ្យាសាស្រ្ត​នយោ​បាយ​មួយ​ទៀត​ ដែល​ផ្តល់​ដោយ​សកល​វិទ្យា​ល័យ Irish International University នៃ​ក្រុង​កូលា​លំពូរ​ ប្រ​ទេស​ម៉ាឡេ​ស៊ី​ លោក ហ៊ុន សែន ថែ្លង​ថា បណ្ឌិត ​រឺ​ មិន​បណ្ឌិត​មិន​សំខាន់​ទេ​ ពិសេស​បើ​ប្រ​សិន​យើង​​អាច​ធ្វើ​បាន​ លោក​ថា អ្នក​ខ្លះ​មាន​សញ្ញា​ប័ត្រ​ច្រើន​ ប៉ុនែ្ត​ពួក​គេ​មិន​អាច​ធ្វើ​ការ​បាន​ តាម​ពត៌‌​មាន​ថា លោក​ហ៊ុន សែន​មាន​សញ្ញា​ប័ត្រ​បណ្ឌិត​កិត្តិ​យស​យ៉ាង​ច្រើន​ ប៉ុនែ្ត​លោក​មិន​បាន​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យា​ល័យ​ទេ យោង​តាម​កំណត់​ត្រា​ប្រវត្តិ​សាស្រ្ត នៃ កម្ពុជា ដែល​គេ​ស្រង់​មក​ថា លោក ហ៊ុន សែន បាន​ចាក​ចេញ​ពី​វិទ្យា​ល័យ​អិន្រ្ទ​ទេវី​ នៅ​ក្រុង​ភ្នំពេញ​ កាល​ពី​ឆ្នាំ​១៩៦៨​ ហើយ​បាន​ទៅ​ចូល​រួម​ក្នុង​ចលនា​និយម​ទ្រឹស្តី​ចិន​កុម្មុយ​នីស្ត​ ហើយ​ក្រោយ​មក​ ចូល​រួម​ជា​មួយ​ចលនា​ ខែ្មរ​ក្រហម​។

ថ្ងៃទី ៦ មេសា ក្រុម​ការ​ងារ​គណ​បក្ស​ហ្វុន​ស៊ិន​ប៉ិច​ និង​គណ​បក្ស​ប្រជា​ជន​ ដែល​បាន​ណាត់​ជួប​ចរ​ចា​គ្នា​លើ​កម្ម​វិធី​នយោ​បាយ​រួម ​៧៣​ចំនុច​សំរាប់​អនា​គត​រដ្ឋា​ចំរុះ​ ត្រូវ​បាន​សុំ​ពន្យា​ពេល​ជួប​ចរ​ចា​គ្នា​​ដោយ​គណ​បក្ស​ហ្វុន​ស៊ិនប៉ិច​ មូល​ហេតុ​ដែល​លើក​អះ​អាង​ថា​ មក​ពី​លោក តុល ឡោះ បាន​ចូល​មរណ​ភាព​កាល​ពី​ម្សិល​មិញ​ ហើយ​គណ​បក្ស​ហ្វុន​ស៊ីន​ប៉ិច​ជាប់​រៀប​ចំ​បុណ្យ​សព និង ចូល​រួម​កាន់​ទុក្ខ​ចំពោះ​មរ​ណ​ភាព​លោក​។​

ថៃ្ងទី ៧ មេសា ព្រះ​មហា​ក្សត្រ សំដេច​ព្រះ នរោត្តម​សីហនុ បាន​ផ្ញើ​រាជ​សារ​មួយ​ក្នុង​វេប​សាយ​ធេ​របស់​ព្រះ​​អង្គ​ ប្រ​គេន​ព្រះ​សង្ឃ​ និង ជន​រួម​ជាតិ​ទាំង​អស់ ដោយ​ព្រះ​អង្គ​បញ្ជាក់​ថា​ នឹង មិន​ទាន់​យាង​មក​កម្ពុជា​ទេ​ ព្រោះ​​កុំ​អោយ​អ្នក​នយោ​បាយ​ខ្លះ​ចោទ​ព្រះ​អង្គ​ថា ទៅ​សង្កត់​សង្កិន​អោយ​ទទួល​យក​ការ​ដោះ​ស្រាយ​នយោ​បាយ​ខុស​​បំនង​គេ​ ទើប​ទ្រង់​ត្រូវ​រង់​ចាំ​ការ​ដោះ​ស្រាយ​វិបត្តិ​នយោ​បាយ​ នៃ គណ​បក្ស​នយោ​បាយ​បាន​ចប់​សព្វ​គ្រប់​ និង មាន​ស្ថិរ​ភាព​សិន​ ម៉្យាង​ព្រះ​អង្គ​ត្រូវ​គោរព​វេជ្ជ​បញ្ជា​របស់​គ្រូ​ពេទ្យ​ចិន​ ដែល​គប្បី​ត្រូវ​ពិនិត្យ​ព្រះ​រោគ​អោយ​បាន​​ដិត​ដល់​រយ ៦​ខែ​ម្តង​ផង​ ហេតុ​នេះ​ទ្រង់​ នឹង គង់​នៅ​ព្យុង​យាង​ប្រទេស​កូរ៉េ​ រួច​ហើយ​ នឹង ត្រលប់​មក​ប៉េកាំង​ជា​ថ្មី​ដើម្បី​ព្យា​បាល​បន្ត​ទៀត​ មុន​យាង​មក​​កម្ពុជា​។​

ថ្ងៃទី ៨ មេសា ក្រុម​មន្រ្តី​ នៃ សង្គម​ស៊ី​វិល​ធំ​ៗ ចំនួន ១៥​នាក់ បាន​ផ្ដើម​សរ​សេរ​ញត្តិ​មួយ​ដោយ​លោក​ សុន ឆៃ​សមា​ជិក​សភា​ និង លោក​ឡៅ ម៉ុងហៃ អ្នក​វិភាគ​អែក​រាជ​ ស្នើ​អោយ​មាន​ការ​ចាប់​ឃុំ​ខ្លួន​ អ តីត​មេ​ដឹក​នាំ​ខែ្មរ​ក្រហម​កំពូល​ៗ​ មាន​លោក នួន ជា, អៀង សារី, ខៀវ សំផន ដែល​ដឹក​នាំ​ធ្វើ​អោយ​មាន​ការ​កាប់​សំលាប់​ប្រជា​ជន​កម្ពុជា​អស់​ជិត​ពីរ​លាន​នាក់​ ក្នុង​អំលុង​ឆ្នាំ ១៩៧៥ -៧៩​ ។

ថ្ងៃទី ៩ មេសា នៅព្រំដែនក្នុងខេត្ត​បន្ទាយ​មាន​ជ័យ ក្នុង​ស្រុក​អូរ​ជ្រៅ ឃុំ​ប៉ោយ​ប៉ែត ទាហាន​ខែ្មរ​ នៃ កង​ការ​ពារ​ព្រំ​ដែន​ជិត​ប៉ុស្តិ៏​៩១១ បាន​ប្រឈម​ នឹង កង​ទាហាន​ឈុត​អាវ​ខ្មៅ​ថៃ​ មាន​គ្នា​ប្រមាណ​២០០​នាក់​ និង មាន​រថ​ពាស​ដែក​ពី​បី​គ្រឿង​ផង​ ចូល​មក​វាយ​កំទេច​របង​ការ​ពារ​របស់​ខែ្មរ​ ដែល​នៅ​ជ្រៅ​ពី​ព្រំ​ដែន​ ក្រៅ​ពី​តំបន់​ស​អស់​ប្រ​វែង​១០០​ម៉ែត្រ​ នៃ​របង ៩០០​ម៉ែត្រ​។​

ថ្ងៃទី ១៦ មេសា ការ​បើកិច្ច​ប្រជុំ​លើក​ទី​៧ នៃ ក្រុម​ការ​ងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង គណ​បក្ស​ហ្វុន​ស៊ិន​ប៉ិច​​ក្រោម​ស្មារ​តី​កិច្ច​ប្រជុំ​កំពូល​ ទ្រង់​នរោត្តម​រណរិទ្ធ និង លោក ហ៊ុន សែន កាល​ពី​ថៃ្ង​ទី​១៥​ មីនា អង្គ​ប្រជុំ​បាន​សំរេច​លទ្ធ​ផល​ចុះ​ហត្ថ​លេខា​លើ​កំនត់​ហេតុ​ ដែល​ព្រម​ព្រៀង​អែក​ភាព​គ្នា​បាន​៥០ ចំនុច នៃ កម្ម​វិធី​ទាំង​៧៣​ចំនុច​ដែល​ត្រូវ​ចរចា​គ្នា​។

ថ្ងៃទី ១៩ មេសា ស្រម​តាម​ការ​អញ្ជើញ​របស់​លោក វេន ជា​ប៉ាវ​ នាយក​រដ្ឋ​មន្រ្ដី​ នៃ ក្រុម​ប្រឹក្សា​រដ្ឋ​នៃ​សាធារ​ណ​រដ្ឋ​ចិន លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន រួម​អម​ដំនើរ​ជា​មួយ​មន្រ្តី​ប្រតិភូ​ប្រមាណ​៥៧ ​រូប បាន​ចេញ​ដំនើរ​ពី​ភ្នំ​ពេញ​ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​រយ​ពេល​៦​ថៃ្ង (គឺ​រហូត​ដល់​ថៃ្ង​ទី​២៥​មេសា)​ នៅ​សាធារ​ណ​រដ្ឋ​ប្រជា​មានិត​​ចិន​ ដើម្បី​ពង្រឹង​ថែម​ទៀត​នូវ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។ លោក​ហ៊ុន សែន​គ្រោង​ នឹង អញ្ជើញ​ទៅ​ក្រុង​ប៉េកាំង​, ក្រុង​សៀង​ហៃ, ក្រុងយីចាង, ទំនប់​ទឹក​យ៉ាង​សេ​។​

ថ្ងៃ ទី២០ មេសា ការ​ធ្វើ​ដំនើរ​មក​ដល់​កម្ពុជា នៃ គណ​មេ​ធាវី​អាមេ​រិក លោក ដេនីស អារឆឺរ Dennis Archer និង គណ​ប្រតិ​ភូ​មួយ​ក្រុម ក្នុង​បំនង​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​មួយ​ ដើម្បី​បង្កើន​​ទំនាក់​ទំនង​កិច្ច​សហ​ប្រតិ​បត្តិ​​ការ​ជា​មួយ​គណ​មេធាវី​ នៃ ប្រទេស​កម្ពុជា​ លោក​បាន​សំដែង​ នូវ មោទន​ភាព​ផង​ដែរ​ ដែល​បាន​មក​កាន់​ប្រ​ទេស​កម្ពុជា ជា​លើក​ដំបូង​នេះ​។​

ថ្ងៃទី ២១ មេសា ផ្សាយ​តាម​វេប​សាយ សំដេច​នរោត្តម​សីហនុ ទ្រង់​បាន​ចំណារ​លើ​ព្រះ​រាជ​សារ​មួយ​ស្ដី​ពី​តុលា​ការ​កាត់​ក្ដី​ខ្មែរ​ក្រម ដែល​បង្កើត​រួម​គ្នា​រវាង​អង្គ​ការ​សហ​ប្រជាតិ​ ព្រះ​អង្គ​ទ្រង់​ព្រះ​លិខិត​ថា​ តុលា​ការ​កាត់​ក្តី​ខែ្មរ​​ក្រហម​ និង រដ្ឋា​ភិបាល​ភ្នំ​ពេញ ជា​ឆាក​កំបែ្លង​មួយ ព្រះ​អង្គ​ នឹង មិន​បង្ហាញ​ព្រះ​វត្ត​មាន​ក្នុង​តុលាការ​ ដែល​មាន​​ចៅ​ក្រម​ភាគ​ច្រើន​ពុក​រលួយ​ និង អ​សមត្ថ​ភាព​នោះ​ទេ និង ថា​ទ្រង់​បាន​ព្រះ​លិខិត​ច្រើន​គគោក​ហើយ​អំពី​បញ្ហា​​ខែ្មរ​ក្រហម​នេះ​ មាន​តាំង​ពី​ឆ្នាំ ១៩៥០,១៩៦០, ១៩៧០, និង ១៩៨០ ហេតុ​នេះ​ព្រះ​អង្គ​មិន​ចាំ​បាច់​ឡាយ​បញ្ជាក់​ប​នែ្ថម​ទៀត​ឡើយ​។​

ថ្ងៃទី ២២ មេសា ក្នុង​នាម​ជា​អគ្គ​រដ្ឋ​ទូត​សុឆន្ទ​ របស់​អង្ការ​សហ​ប្រជា​ជាតិ​ លោក​ឈិន ឡុង (ចេក​ឃី​ចាន) ដារ៉ា​តួ​កុន​ហូលី​វុធ​ ដ៏​ល្បី​ល្បាញ​ម្នាក់​ មក​ធ្វើ​ទស្សន​កិច្ច​នៅ​កម្ពុជា​ ចំនួន​មួយ​សប្ដាហ៍​ ការ​ងារ​សំខាន់​របស់​ឈិន ឡុង​ គឺ​ផ្ដោត​លើ​កិច្ច​ការ​មនុស្ស​ធម៌​ មាន​ជួយ​ដល់​ជន​រង​គ្រោះ​ដោយ​ជំងឺ​អេដ៍ -គ្រាប់​មីន​ជា​ដើម​។​

ថ្ងៃ ទី២៣ ទាហាន​ឈុត​អាវ​ខ្មៅ​ នៃ កង​ពល​លេខ​១២ និង ក្រុម​ដោះ​មីន​ថៃ​ប្រមាណ​២៥​នាក់​ បាន​រំលោភ​ចូល​​មក​ក្នុង​ព្រំ​ដែន​ខ្មែរ​ ត្រង់​ភូមិ​ព្រៃ​គប់ ឃុំ​ប៉ោយ​ប៉ែត​ ស្រុក​អូរ​ជ្រៅ​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ពីរ​លើក​ ហើយ​បាន​បំ​ផ្លាញ​របង​ថ្ម​របស់​ខែ្មរ​ដែល​សល់​ពី​ការ​បំផ្លាញ​កាល​ពី​ដើម​ខែ​ទាល់​តែ​អស់​ ទើប​ចាក​ចេញ​ដោយ​សុវត្ថិ​ភាព​ទៅ​​វិញ​ សូម​បញ្ជាក់​ថា​ នេះ​ទំនាស់​ម្ដង​ហើយ​ម្ដង​ទៀត​ អំពី​អំពើ​ព្រៃ​ផ្សៃ​របស់​ទាហាន​ថៃ​។​

ថ្ងៃទី ២៨ មេសា សំដេចព្រះ​នរោត្តម​សីហនុ មហា​ក្សត្រ​ នៃ ព្រះ​រាជ​ណាចក្រ​កម្ពុជា ដែល​ព្រះ​អង្គ​មាន​រឿង​ជំ​​ពាក់​វាក់​វិន​ នឹង ខ្មែរ​ក្រហម​យ៉ាង​ជ្រាល​ជ្រៅ ទ្រង់​បាន​ចេញ​រាជ​សារ​ប្រកាស​ថា​ ដោយ​មាន​អ្នក​ខ្លះ​តិះ​​តៀន​ព្រះ​​អង្គ​ អំពី​ការ​ប្តូរ​ព្រះ​ទ័យ ម្តង​ថា​យល់​ព្រម​បង្ហាញ​ខ្លួន​ ម្តង​ថា​មិន​យល់​ព្រម​បង្ហាញ​ខ្លួន​ នៅ​ចំពោះ​មុខ​តុលាការ​ជា​តិ​-អង្គ​ការ​សហ​ប្រជា​ជាតិ​ ដែល​ នឹង បង្កើត​ឡើង​ដើម្បី​កាត់​ទោស​មេ​ដឹក​ខែ្មរ​ក្រហម​នោះ​ ព្រះ​អង្គ​សូម​ប្រកាស​​ជា​ឧឡា​រិក​ថា​ ព្រះ​អង្គ​ នឹង បង្ហាញ​ព្រះ​កាយ​នៅ​មុខ​តុលា​ការ ក្រោយ​ពេល​ដែល​តុលាការ​ជាតិ​-សហ​ប្រជា​ជាតិ​​បង្កើត​ឡើង​។

ថ្ងៃ ទី ២៩ មេសា ក្រុមការងារ ហ្វុនស៊ីនប៉ិច និង ក្រុម​ការ​ងារ​គណ​បក្ស​ប្រជា​ជន​បើក​កិច្ច​ប្រជុំ​គ្នា អំពី​ការ​បង្កើត​រដ្ឋា​ភិបាល​ថ្មី​ សំរេច​បាន​១០ ចំនុច​បន្ដ​ទៀត​។​