ព្រិត្ដិការណ៍ ឆ្នាំ២០០៣
ថ្ងៃសៅរ៍ ទី 15.មករា 2022.ម៉ោង 9:20

ថ្ងៃទី៣ មករា ព្រះអង្គម្ចាស់​នរោត្ដម​ចក្រ​ពង្ស បាន​ច្រាន​ចោល​នូវ​ពាក្យ​ ដែល​និយាយ​ថា​ ព្រះអង្គ​បាន​ចូល​រួម​ធ្វើ​រដ្ឋប្រ​ហារ​នៅ ខែកក្កដា ឆ្នាំ ១៩៩៤​។​

ថ្ងៃទី៤ មករា ព្រះ​មហា​ក្សត្រ​នរោត្ដម​សីហនុ​ទ្រង់​មិន​យល់​ស្រប​ អោយី​ជ្រើស​សមា​ជិក​ព្រឹត្ដ​សភា​នៅ​អនត្ដិ​ក្រោយ​ ដោយ​មិន​បាច់​មាន​ការ​បោះ​ឆ្នោត​ ដែល​លើក​ឡើង​ដោយ​ទ្រង់​រណរិទ្ធ​ និង​ជា ស៊ីម​ នោះ​ទេ​ ហើយ​ព្រះ​អង្គ​បាន​លើក​ឡើង​ថា នៅ​សម័​យ​សង្គម​រាស្រ្ដ​និយម​របស់​ព្រះ​អង្គ​ មាន​សមិទ្ធ​ផល​តូច​ធំ​ ផ្លូវ​ថ្នាល់​ជា​ច្រើន​ បាន​សាង​សង់​នៅ​សម័យ​នោះ​ ប៉ុន្ដែ​សមិទ្ធ​ផល​ទាំង​នេះ​ត្រូវ​បាន​ខូច​ខាត​អស់​ក្នុង​សម័យ​សង្រ្គាម​អស់​ទៅ​ហើយ​។ លោក​ប៊ុត​ រស្មី​គង្គា​ ប្រធាន​អង្គ​ការ​ព្រំ​ដែន​ខ្មែរ​ក្រៅ​រដ្ឋា​ភិបាល​ បាន​ធ្វើ​លិខិត​សុំ​ព្រះ​រាជ​អន្ដ​រា​គម​ពី​ព្រះ​មហា​ក្សត្រ​នរោត្ដម​សីហនុ​ ក្នុង​ការ​ ចុះ​ហត្ថ​លេខា​ព្រំ​ដែន​រវាង ហ៊ុន សែន និងយួន ដែល​គ្រោង​ធ្វើ​នៅ​ខែ​មីនា​​ខាង​មុខ​។

ថ្ងៃទី៧ មករា ដូចគ្នារាល់ៗឆ្នាំ ក្រុម​និស្សិត​ធ្វើ​បាតុ​កម្ម​ប្រឆាំង​ថ្ងៃ​៧​មករា ត្រូវ​បាន​ វាយ​ប្រតប់​គ្នា​ជា​មួយ​ក្រុម​និស្សិត​ គាំ​ទ្រ​រដ្ឋា​ភិបាល​ ហៅ​ថា​ក្មេង​វត្ដ​។​
ថ្ងៃទី៨ មករា រណរិទ្ធ​ចោទ​អង្គ​ការ​អាយ​អ័រ​អាយ​ (IRI)​ថា មាន​យុទ្ធ​សាស្រ្ដ​បំបែក​ហ្វុន​ស៊ី​ប៉ិច​។ តំណាង​រាស្រ្ដ ៣៣​រូប​ស្នើ​អោយ​ ហ៊ុន​ សែន លុប​កិច្ច​សន្យា​ជា​មួយ​ក្រុម​ហ៊ុន​យាន​តាយ​ដែល​សង់​សំណង់​ជុំ​វិញ​ពហុ​កីឡា​ដ្ឋាន​ ជាតិ​អូរ​ឡាំ​ពិជ​។

ថ្ងៃទី៩ មករា អង្គការ​សង្គម​ស៊ីវិល​ចេញ​សេច​ក្ដី​ថ្លែង​ការ​គាំ​ទ្រ​រាជ​តំរិះ​ព្រះ​មហា​ក្សត្រ​ក្នុង​ការ​ជំរុញ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា​។​
ថ្ងៃទី​១០ មករា លោក​សុខ អាន នៅ​អែ​អង្គ​ការ​សហ​ប្រជា​ជាតិ​ លោក​បាន​ជួប​ចរចា​ជា​មួយ​លោក ហាន់ គរែល​ ពី​រឿង​ការ​កាត់​ទោស​ខ្មែរ​ក្រហម​ ហើយ​លោក​បាន​ ជួប​ជា​មួយ លោក​កុហ្វី​អាណាន់​ផង​ដែរ​។​

ថ្ងៃទី១២ មករា សំណើ​រ​បស់​តាម៉ុក​ មេ​បញ្ជា​ការ​ខ្មែរ​ក្រហម​សុំ​បង់​ប្រាក់​ធានា​ នៅ​ក្រៅ​ឃុំ​ត្រូវ​បដិសេធ​។
ថ្ងៃទី១៣ មករា សំដេច​សង្ឃ ទេព វង្សចេញ​សេច​ក្ដី​ថ្លែង​ការ​មួយ មិន​អោយ​យក​វត្ដ​អារាម​ធ្វើ​ជា​កន្លែង​ចុះ​ឈ្មោះ​​បោះ​ឆ្នោត​។​

ថ្ងៃទី១៤ មករា អង្គ​ការ IRI បដិសេធ​ការ​ចោទ​ប្រកាន់​របស់​ទ្រង់​រណ​រិទ្ធ​ថា មាន​យុទ្ធ​សាស្រ្ដ​បំបែក​ហ្វុន​ស៊ី​ប៉ិច​។ នៅ​ស្រុក​ព្រៃ​ឈ ខេត្ដ​កំពុង​ចាម សកម្ម​ជន​ហ្វុន​ស៊ី​ប៉ិច​អ្នក​ស្រី ​សុខ ចាន់​ត្រូវ​បាន​ឃាត​ករ​មិន​ស្គាល់​មុខ​លួច​បាញ់​សំលាប់​។​

ថ្ងៃទី១៦ មករា អង្គ​ការ​សិទ្ធ​មនុស្ស​កម្ពុជា​ដឹក​នាំ​ដោយ​លោក កឹម សុខា ចេញ​សេច​ក្ដី​ថ្លែង​ការ​ថា ជា​រឿង​ធម្មតា​ អោយ​តែ​ជិត​ដល់​ពេល​បោះ​ឆ្នោត​ តែង​តែ​មាន​អំពើ​ហិង្សា​។
ថ្ងៃទី១៧ មករា ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ត្រូវ​បាន​បើក​យុទ្ធ​នា​ការ​ទូ​ទាំង​ប្រទេស​កម្ពុជា​ ហើយ​ដែល​ប្រព្រិត្ដ​​រហូត​ដល់​ថ្ងៃ​ទី ១៥ កុម្ភ​។

ថ្ងៃទី១៧ មករា លោក​សមរង្សី នៅ​អែ​ប្រទេស​អូស្រ្ដា​លី​ចេញ​សេច​ក្ដី​ថ្លែង​ការ​មួយ​ថា បើ​នាក់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ ៦​លាន​នាក់ កំលាំង​ប្រជា​ធិប​តេយ្យ នឹង ទទួល​ជោគ​ជ័យ​៥៨%​។
ថ្ងៃទី២០ មករា ម្ចាស់​ស្រ្ដី​នរោត្ដម​វិជ្ជរា ទទូច​ស្នើ​អោយ​រដ្ឋា​ភិបាល​បង្ហាញ​ នូវ គំរោង នៃ ការ​ចុះ​ហត្ថ​លេខា​ជា​មួយ​​ភាគី​យួន​។​

ថ្ងៃទី២២ មករា វិទ្យា​ស្ថាន​សាធា​រណ​រដ្ឋ​អន្ដរ​ជាតិ​របស់​អាមេ​រិក​ បាន​ចូល​គាល់​សំដេច​នរោត្ដម​សីហនុ​ ហើយ​ចេញ​សេច​ក្ដី​ថ្លែង​ការ​មួយ​ទាក់​ទង នឹង ការ​ចុះឈ្មោះ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ២០០៣​ ហើយ​រៀប​ចំ​អោយ​មាន​គណ​ប្រតិ​ភូ​ ១០​នាក់​ដែល​មាន​​សមាស​សភាព​មក​ពី​សង្គម​ស៊ីវិល​។ លោក​រុង ឈុន ប្រធាន​សមា​គម​គ្រូ​បង្រៀន​​កម្ពុជា​​អែក​រាជ​ ផ្ញើ​លិខិត​សុំ​ព្រះ​រាជ​អន្ដ​រា​គម​ពី​ព្រះ​មហា​ក្សត្រ​ សុំ​តំលើង​ប្រាក់​ខែ​​គ្រូប​ង្រៀន​ ៤០​ម៉ីន​រៀល​។​

ថ្ងៃ​ទី​២៧ មករា បាតុ​កម្ម​អហិង្សា​មួយ​ដឹក​នាំ​ដោយ​គណ​បក្ស​សម​រង្សី​ តវ៉ា​ចំពោះ​​ភាព​មិន​ប្រ​ក្រតី​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។ ដោយ​មាន​ពាក្យ​ចចាម​អារាម​ថា​ តួ​កុន​ថៃ នាង​កុប​សុវ​ណាន់គុន​យិង​ បាន​ចោទ​ថា​ ខ្មែរ​លួច​​អង្គវត្ដ​របស់​ខ្លួន​។ ក្នុង​ពិធី​​សំពោធ​អគារ​ គរ​ថ្លង់ នៅ​កំពុង​ចាម​ ហ៊ុន សែន ប្រតិ​កម្ម​យ៉ាង​ខ្លាំង​ហើយ​ថ្លែង​ថា កុំ​ថា​ឡើយ​អង្គរ​វត្ដ​ រូប​នាង​សូម្បី​តែ​ស្មៅ​ប៉ុន្មាន​គុម្ព​នៅ​អង្គរ​វត្ដ​មិន​ស្មើ​ផង​ ហើយ​ថា​ ការ​ចាក់​ផ្សាយទូរ​ទស្សន៍​រឿង​ថៃ​ក្នុង​ស្រុក​ បាន​បំពុល​វប្ប​ធម៌​ថៃ​ សូម​អោយ​ទូរ​ទស្សន៍​កង​យោធ​ពល​ភូមិន្ទ​ចាក់​រឿង​ថៃ​ត​ទៀត​ទៅ តែ​ប្រយ័ត្ន​គេ​លើក​គ្នា​ទៅ​​វាយ​ខ្ទិច​ ខ្ញុំ​មិន​ទទួល​ខុស​ត្រូវ​ឡើយ​។ នៅ​ភ្នំ​ពេញ​ លោក ជា សុផារា ចៅ​ហ្វាយ​ក្រុង​ភ្នំ​ពេញ សូម​អោយ​គេ​ ស៊ើប​អង្កេត​ក្នុង​រឿង​នេះ​ ហើយ​ព្រមាន​ទូរ​ទស្សន៍​ប៉ុស​លេខ​៣​ថា​ ប្រយ័ត្ន​គេ​រំលើង​អង់​ទែន​ចោល​។

ថ្ងៃទី២៩ មករា បាតុកម្ម​ហិង្សា​ដុត​ស្ថាន​ទូត​ថៃ និង​ អគារ​ក្រុម​ហ៊ុន​ថៃ​ទាំង​អស់​នៅ​ភ្នំពេញ ​ស្ថាន​ទូត​ខ្មែរ​ថៃ​ត្រូវកាត់​ផ្ដាច់​។

កកន ៖ កុបកម្មហិង្សាដុតស្ថានទូតថៃ លោកហ៊ុន សែនជាអ្នកដុតភ្លើងហិង្សានេះ នាងកុប សុវណាន់​ឃុន​យិង គ្រាន់​តែ​ជា​តួ​អែក​កុន​ថៃ​ ​ទោះ​បី​នាង​បាន​និយាយ​ពាក្យ​អ្វី​ក៏​ដោយ ក៏​វា​មិន​មាន​តំលៃ​អ្វី​ រហូត​លោក​ហ៊ុន សែន មាន​ប្រតិ​កម្ម​ខ្លាំង​ កាល​ពីថ្ងៃ ២៧មករា​ រហូត​ដល់​ឆេះ​ស្ថាន​ទូត​ថៃ ហើយបែរជាទៅចោទអ្នក​នេះ​អ្នក​នោះ​ ចាប់​មនុស្សយក​ទៅ​ដាក់​គុក​ទទេៗ ​ទៅ​...​។

ថ្ងៃទី៣០ មករា នាយក​​វិទ្យុ​​សំបុក​​ឃ្មុំ​​លោក ម៉ម សូណង់​ដូ និង​ លោក អិន ចាន់ ស៊ីវុត្ថា អ្នក​​ការ​​សែត​​ខ្មែរ​​ ត្រូវ​​ចាប់​​​ឃុំ​ខ្លួន​ពី​បទ​ចោទ​ប្រកាន់​ថា​ ញុះ​ញង់​អោយ​មាន​អំពើ​ហិង្សា​ ដុត​ស្ថាន​ទូត​ថៃ។​

ថ្ងៃទី៤ កុម្ភ អង្គ​​ការ​​ក្រៅ​រដ្ឋា​ភិបាល​ចំនួន​១៨ បាន​ចេញ​សេច​ក្ដី​ប្រកាស​អោយ​ដោះ​លែង​លោក ម៉ម សូណង់ដូ ដោយ​អិត​លក្ខ​ខ័ណ្ឌ​ នៅ​ថ្ងៃ​ជា​មួយ​គ្នា​នេះ​ដែរ​ អធិ​ការ​កិច្ច​កំពូល​របស់​ថៃ​ ធ្វើ​ដំនើរ​មក​កាន់​ទី​ក្រុង​ភ្នំ​ពេញ​ ដើម្បី​វាយ​តំលៃ​ពី​ការ​ខូច​ខាត​ ស្ថាន​ទូត​ថៃ​ និង ​ក្រុម​ហ៊ុន​ថៃ​ ក្រោយ​ពី​មាន​អំពើ​កុប​កម្ម​ហឹង្ស​ថ្ងៃ​ទី​២៩ មករា​។

ថ្ងៃទី៥ កុម្ភ លោក​ហោ ណាំហុង រដ្ឋ​មន្រ្ដី​ក្រសួង​ការ​បរ​ទេស​កម្ពុជា​ធ្វើ​ដំនើរ​ទៅ​ថៃ ជួប​ពិភាក្សា​ជា​មួយ ថាក់ ស៊ីន​ស៊ី​ណា​វ៉ា​ត្រា នាយក​រដ្ឋ​មន្រ្ដី​ថៃ ដើម្បី​ដោះ​ស្រាយ​វិវាទ​រវាង​ខ្មែរ​ថៃ​ ហើយ​លោក​បាន​ចូល​គាល់​ព្រះ​មហា​ក្សត្រ​ថៃ​ផង​ដែរ​។ នៅ​ទី​ក្រុង​ភ្នំ​ពេញ​សំដេច​ នរោត្ដម សីហនុ​មាន​ព្រះ​រាជ​បន្ទូល​ មិន​ព្រម​លាយ​ព្រហស្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ព្រំ​ដែន​យួន-ថៃ-ឡាវ ដែល​គំរោង​ នឹង ធ្វើ​នៅ​ខែ​មីនា​ខាង​មុខ​ ដោយ​ព្រះ​អង្គ​ទុក​អោយ​រដ្ឋ​សភា​ និង​ រដ្ឋា​ភិបាល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ បញ្ហា​ទឹក​ដី​ដ៏​រាំ​​រៃ​នេះ​ចុះ​។

ថ្ងៃទី ៩ កុម្ភ សម​រង្សី ស្ថិត​នៅ​ក្នុង​ការ​លាក់​ខ្លួន ផ្ញើ​លិខិត​ពីរ​ច្បាប់​មាន​ខ្លឹម​សា​រ​ដូច​គ្នា ទៅ​ព្រះ​រាជ​អាជ្ញា​អម​តុលា​​ការ​​យោធា​ និង ព្រះ​រាជ​អាជ្ញា​អម​តុលា​ការ​ក្រុង​ភ្នំ​ពេញ​ សួរ​តើ​លោក​ត្រូវ​ចោទ​ប្រកាន់​នៅ​ក្នុង​ការ​ពាក់​ពន្ធ​ក្នុង​រឿ ង​កុប​កម្ម​ប្រឆាំង​ទូត​ថៃ​មែន​ រឺ​ទេ​?​។​

ថ្ងៃទី ១០ កុម្ភ ស្ថាន​ទូត​អាមេ​រិក​ចេញ​សេច​ក្ដី​ប្រកាស​ ពី​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​ ពី​ស្ថាន​ភាព​នៅ​កម្ពុជា ប៉ុន្ដែ​អា​ជ្ញា​ធរ​ខ្មែរ​បាន​ដោះ​លែង លោក​ម៉ម សូណង់ដូ និង លោក​ចាន់ ស៊ីវុត្ថា អោយ​បាន​នៅ​ក្រៅ​ឃុំ​។​

ថ្ងៃទី១១ កុម្ភ នៅ​ភ្នំ​ពេញ​មាន​សភាព​អាប់​អួរ​យ៉ាង​ខ្លាំង​ លោក ជា សុផារ៉ា អភិបាល​ក្រុង​ភ្នំ​ពេញ​ដ៏​មាន​ប្រជា​ប្រីយ​ភាព​ត្រូវ​ប្ដូរ​តំនែង​ភ្លាម​ៗ​ តាម​រាជ​ក្រិត​លាយ​ព្រហស្ថ​លេខា​ដោយ​ព្រះ​មហា​ក្សត្រ​ខ្មែរ នរោត្ដម​ សីហនុ​ ចុះ​ថ្ងៃ​ទី​១០ កុម្ភ​ អោយ​ទៅ​កាន់​ជា​អែក​អគ្គ​រដ្ឋ​ទូត​វិសា​មញ្ញ និង ពេញ​សម្ថ​ភាព​ប្រចាំ​ប្រទេស​ភូមា​ លោក កែប ជុតិមា អភិបាល​ខេត្ដតា​កែវ ត្រូវ​មក​កាន់​តំនែង​អភិ​បាល​ក្រុង​​ភ្នំ​ពេញ​ជំនួស​វិញ​ វិធី​ ផ្ទេ​តំនែង​ត្រូវ​គេ​ធ្វើ​យ៉ាង​តន់​ហន់​ នៅ​​ក្នុង​ក្រសួង​មហា​ផ្ទៃ​ ដោយ​មាន​កង​កំលាំង​ប៉ូលិស​យាម​យ៉ាង​តឹង​រឹង​។​

ថ្ងៃទី ១២-២០ កុម្ភ ជំលោះ​ពាក្យ​សំដី​រវាង​ នរោត្ដ​វិជ្ជរ៉ា​តំនាង​រាស្រ្ដ​ និង លោក​នាយក​រដ្ឋ​មន្រ្ដី​ ហ៊ុន សែន មាន​ ស្ថាន​ភាព​តឹង​តែង​យ៉ាង​ខ្លាំង​ ហើយ​ត្រូវ​បញ្ចប់​ទៅ​វិញ​ដោយ​ព្រះ​​ម្ចាស់​ស្រ្ដី​សុខ​ចិត្ដ​ទទួល​សូម​ទោស ហ៊ុន សែន​។​

ថ្ងៃទី ១៦ កុម្ភ លោក ថាក់​ស៊ីន ស៊ីណាវ៉ាត្រា នាយក​រដ្ឋ​មន្រ្ដី​ថៃ​ ប្រកាស​ប្រាប់​សភា​ថៃ​ថា​ កម្ពុជា​សន្យា​សង​លើ​ការ​ខូច​ខាត​ស្ថាន​ទូត និង ផល​ប្រយោជន៍​ថៃ​ កាល​ពី​ថ្ងៃ​ទី​២៩ មករា ចំនួន​ទឹក​ប្រាក់​ ៥០លាន​ដុល្លា​អាមេ​រិក​។

ថ្ងៃទី១៧ កុម្ភ លោក ប៊ុតរស្មីគង្គា អង្គការ​ព្រំ​ដែន​ខ្មែរ​ក្រៅ​រដ្ឋា​ភិបាល​ ធ្វើ​លិខិត​ស្នើ​សុំ​អោយ​រដ្ឋា​ភិបាល​បង្កើត​ គណ​កម្ម​ការ​ព្រំ​ដែន​ចំរុះ​មួយ​ ដែល​មាន​​គណ​កម្ម​ការ​ព្រំ​ដែន​ខ្មែរទាំង​អស់​ចូល​រួម​ មាន​គណ​កម្ម​ការព្រំ​ដែន​ខ្មែរ​​អែក​រាជ​​ របស់​លោក ស៊ាន​ ប៉េងសែ មាន​ទី​តាំង​នៅ​ប្រទេស​បារាំង​ គណ​កម្ម​ការ​ព្រំដែន​ខ្មែរ​របស់​និសិត្ស​បញ្ញ​វ័ន្ដ​ និង គណ​កម្ម​ការ​ព្រំដែន​ខ្មែរ​របស់​រដ្ឋាភិ​បាល​ដឹក​ នាំដោយ លោក វ៉ាគិម ហុង​។

ថ្ងៃទី១៨ ឃាតកម្មកណ្ដាល​ថ្ងៃ​ត្រង់​ទៅលើ លោក អោម រដ្ឋ​សាឌី​ ទី​ប្រឹក្សា​ជាន់​ខ្ពស់​ម្នាក់​របស់​ទ្រង់​រណ​រិទ្ធ​ ប្រធាន​គណ​បក្ស​ ហ្វុន​ស៊ី​ប៉ិច និង ជា​ប្រ​ធាន​រដ្ឋ​សភា​ផង​ដែរ​។

ថ្ងៃទី២០ កុម្ភ ដោយ​ស្ថាន​ភាព​នយោ​បាយ​មាន​សភាព​តាន​តឹង​ ព្រះ​មហា​ក្សត្រ​ខ្មែ​រ នរោត្ដម​ សីហនុ បាន​លុប​ចោល​គំរោង​ការ​យាង​ទៅ​កាន់​ទី​ក្រុង​ប៉េកាំង​ ដើម្បី​ពិនិត្យ​ព្រះ​កាយ​រោគ​។​

ថ្ងៃទី២៣ កុម្ភ លោក​ហ៊ុន សែន ធ្វើ​ដំនើរ​ទៅ​ចូល​រូម​ប្រជុំ​នៅ​ទី​ក្រុង​ កូលា​លុម​ពួ​នៃ បណ្ដា​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន​ នៅ​ទី​នោះ ហ៊ុន សែន នឹង​ធ្វើ​កិច្ច​ជំនួប​ទ្វេ​ភាគី​រវាង​ លោក ថាក់​ស៊ីន ផង​ដែរ​។

ថ្ងៃទី ២៤ កុម្ភ នៅ​ទីក្រុង​ភ្នំ​ពេញ កង​ប៉ូលិស​ចំនួន​ប្រមាណ ២៥០​-​៣៥០​នាក់ បញ្ជា​ដោយ​ ហុក ឡង​ឌី ​អគ្គ​មេ​បញ្ជា​ការ​ប៉ូលិស​ជាតិ​ បាន​បើក​ក្បួន​សម​យុទ្ធ​បង្ហាញ​សាច់​ដុំ និង ហ្វឹក​ហាត់​ក្នុង​ការ​បង្ក្រាប​បាតុ​កម្ម​ជា​យថា​ហេតុ​ ដែល​កើត​មាន​ក្នុង​​ការធ្វើ​បាតុ​កម្ម តវ៉ា​ ប្រឆាំង និង ការ​បោះ​ឆ្នោត​មិន​ប្រ​ក្រតី​ ដែល​គ្រោង​ធ្វើ​នៅ​ខែ​កក្កដា​​ខាង​មុខ​។ នៅ​ អែ​ទី​ក្រុង​បាង​កក​លោក​ ថាក់​ស៊ីន​ ស៊ីណា​វ៉ាត្រា​ បាន​បញ្ជូន​កង​ស៊ើប​អង្កេត​មួយ​ក្រុម​មក​កម្ពុជា​ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ក្នុង​រឿង​កុប​កម្ម​ហិង្សា​ ដែល​កើត​កាល​ពី​ថ្ងៃ​ទី​២៩​មករា​។​

ថ្ងៃទី២៦ កុម្ភ លោកជា សុផារ៉ា ដែល​ទទួល​ភារ​​ជា​ទី​ប្រឹក្សា លោក​ហ៊ុន សែន បាន​បដិ​សេធ​មិន​ទទួល​តំនែង​ អែក​អគ្គ​រាជ​ទូត​ប្រ​ចាំ​​ប្រទេស​ភូមា​ទេ តំនែង​ដែល​​ឡាយ​ព្រហស្ថ​លេខា​ដោយ​សំដេច​នរោត្ដម​ សីហនុ ​។

ថ្ងៃទី២៧ កុម្ភ សំដេចនរោត្ដមសីហនុ មាន​ប្រតិ​កម្ម​ជា​លើក​ទី​១ ច្រាន​ចោល​នូវ​សេច​ក្ដី​អះ​អាង​ថា​ បញ្ហា​ព្រំ​ដែន​​ខ្មែរ​មាន​ការ​ពិបាក​ដោះ​ស្រាយ​ ហើយ​ត្រូវ​ប្រើ​កាល​វេលា​ដ៏​យូរ​ទៀត​ផង​ ព្រះ​អង្គ​ថ្លែង​ថា​ ព្រំ​ប្រទល់​ប្រ​ទេស​ខ្មែរ​ បាន​ទទួល​ស្គាល់​ដោយ​​ប្រទេស​ធំ​ៗ​​ជា​ច្រើន​ ដូចជាបារាំង​ អាមេរិក អូស្រ្ដាលី យួន​ខាង​ត្បូង តាំង​ពី​សម័យ​ សង្គម​រាស្រ្ដ​និយម​ម្ល៉េះ​។​ នៅ​ថ្ងៃ​ជា​មួយ​គ្នា​នេះ​ព្រះ​អង្គ​ក៏​សូម​អំពាវ​នាវ​ អោយ​រដ្ឋា​ភិបាល​ដោះ​លែង​និស្សិត​ កែន សារ៉ា និង កូន​ចៅ​និស្សិត​ ព្រម​ទាំង​សិស្សា​នុសិស្ស​ដែល​ត្រូវ​ចាប់​ហើយ​ឃុំ​ឃាំង​នោះ​វិញ​។​

ថ្ងៃទី៥ ខែមនា ប្រទេស​កម្ពុជា​បាន​ប្រកាស​បិទ​ព្រំដែន​ខ្មែរ​ថៃ​ ជា​អែក​តោ​ភាគី​ ចាប់​តាំង​ពី​មាន​បាតុ​កម្ម​ហិង្សា​ វាយ​ទូត​ថៃ​នោះ​ ថៃ​បាន​រាំង​ជន​ជាតិ​របស់​គេ​មិន​អោយ​ចូល​មក​កម្ពុជា​ទេ​ ហើយ​ការ​ធ្វើ​ អាជីវ​កម្ម​ក៏​មិន​​មាន​ការ​ដោះដូរ​ដោយ​ស្មើ​ភាព​គ្នា​ឡើយ​។​

ថ្ងៃទី៧ ខែមីនា ព្រះ​មហា​ក្សត្រ​ខ្មែរ​ព្រះ​បាទ​នរោត្ដម​សីហនុ​ប្រកាស​ថា​ ព្រះ​អង្គ​ និង ដាក់​រាជ​ ប្រ​សិន​បើ​មាន​ការ​យល់​ស្រប​ពី​មតិ​ ភាគ​ច្រើន​នៅ​ក្នុង​រដ្ឋ​សសភា​។​

ថ្ងៃទី១៣ ខែមិនា លោក​ហាន់​គរ​រែល​ អគ្គ​លេខា​ធិការ​រង​នៃ​អង្គ​ការ​ស​ហ​ប្រជា​ជាតិ​ រួម​ជា​មួយ​សហ​ការី​៦​នាក់ បាន​ធ្វើ​ដំនើរ​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ ដើម្បី​ធ្វើ​កិច្ច​ពិភាក្សាក្នុង​ការ​កាត់​ទោស​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ ដែល​ត្រូវ​បាន​ជាប់​គាំង​មក​អស់​ជា​យូរ​។​

ថ្ងៃទី១៥ ខែមីនា រដ្ឋា​ភិបាល​កម្ពុជា​ និង មន្រ្ដី​អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​ឈាន​ដល់​ការ​យល់​ព្រម​ជា​មួយ​គ្នា​ ដើម្បី​ធ្វើ​គំរោង​ការ​ច្បាប់​ កាត់​ទោស​ខ្មែរ​ក្រហម​។
ថ្ងៃទី២១ មិនា លោកសុខអាន ទីស្ដី​ការ​រដ្ឋ​មន្រ្ដី​ និង ទេស​រដ្ឋ​មន្រ្តី​បាន​ធ្វើ​ការ​ចរចា​​ ជា​មួយ​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរ​ទេស​ថៃ​ សូរគៀត នៅ​ស្រុក​អារញ្ញ​ ដោយ​បាន​ធ្វើ​កិច្ច​ ព្រម​ព្រៀង​អោយ​បើក​ព្រំ​ដែន​ខ្មែរ​ថៃ​ឡើង​វិញ​ ថៃ​-ខ្មែរ អាច​ធ្វើ​ការ​ឆ្លង​ព្រំ​ដែន​​ដោយ​សេរី​ឡើង​វិញ​។

ថ្ងៃទី១១ ខែ មេសារ លោកហោ ណាំហុង ក្រសួង​ការ​បរ​ខ្មែរ​ និង​លោក សូរេគៀត ក្រសូង​ការ​បរ​ទេស​ថៃ បើ​កិច្ច​ប្រជុំ​មួយ​នៅ​ទីក្រុង​សៀម​រាប​ ថៃ​ និង កម្ពុជា បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​មួយ​ ដើម្បី​បើក​អែក​អគ្គ​ស្ថាន​ទូត​ឡើង​វិញ​ ដែល​តាំង​ពី​មាន​វិបត្ដ​កាល​ពី​ថ្ងៃ​ទី​២៩ មករា ហើយ​ភាគី​នីមួយ​ៗ​ បាន​ធ្វើ​ការ​បិទ​ព្រំ​ដែន​ជា​អែក​តោ​ភាគី​ម្ដង​ម្នាក់​ ហើយ​ដែល​មាន​ការ​បើក​ឡើង​វិញ​ត្រឹម​ធារ​ធារី​ប៉ុណ្ណោះ​។​

ថ្ងៃទី១៣ មេសាលោកអ៊ុង សាន អគ្គ​រដ្ឋ​ទូត​ខ្មែរ បាន​វិល​ចូល​ទៅ​ធ្វើ​ការ​របស់​ខ្លូន​ នៅ​ទី​ក្រុង​បាង​កក​ឡើង​វិញ​ បន្ទាប់​ពី​មាន​ការ​រង្គោះ​រង្គើ​កាល​ពី​ថ្ងៃ​២៩ មករា​។​

ថ្ងៃទី២០ មេសា​លោក ហ៊ុន សែន​មាន​ប្រតិ​កម្ម​ធ្ងន់​ៗ ចំពោះ​ការ​ឆ្លើយ​ឆ្លង​ពាក្យ​សំដី​រវាង​លោក​ រួម​រិត ដែល​តែង​តែ​រិះ​គន់រដ្ឋាលោកហ៊ុន សែន​ជា​ប្រចាំ​ ហើយ​ដែល​ថា​ ជា​មិ​ត្ដ​សំលាញ់​ព្រះ​មហា​ក្សត្រ​ នរោត្ដម សីហនុ កាល​ពី​កុមារ​ភាព​ លោក​ហ៊ុន សែន​ បាន​សុំ​អោយ​ព្រះ​មហា​ក្សត្រ​ខ្មែរ​ ផ្ដល់​អាសយដ្ឋាន​ លោក រួមរិត ដើម្បី​បាន​ធ្វើ​ការ​ស្រាយ​បំភ្លឺ​ជា​មួយ​គ្នា​។

ថ្ងៃទី២២ មេសាលោកលោករួមរិត សរេសរ​សំបុត្រ​សុំទោស​ លោក​ហ៊ុន សែន ថា​លោក​មាន​វ័យ​ចាស់​ជរា​ វង្វេង វង្វន់​មិន​អាច​ធ្វើ​ការ​អោយ​បាន​ត្រឹម​ត្រូវ​បាន​នោះ​ទេ​។ លោក ហ៊ុន សែន បាន​លើក​លែង​ទោស​អោយ​ដោយ​ មាន​សំដី​យ៉ាង​ធ្ងន់​ដដែល​ថា​ លោក​រួម​រិត ចាស់​វង្វេង​វង្វន់ ប៉ុន្ដែ​មាន​សំដី​ថ្វី​មាត់​ណាស់ ខាង​រិះ​គន់​រដ្ឋា​ភិបាល​របស់​លោក​។

ថ្ងៃទី២៣ មេសា ឃាត​កម្ម​កណ្ដាល​ក្រុង​ភ្នំ​ពេញ​ទៅលើ​ចៅ​ក្រម សុខ សេដ្ឋា​មុន្នី ដែល​ជា​ចៅក្រម​ដ៏​ល្បី​ម្នាក់​ លោក​​បាន​កាត់​ទោស​អុក្រិត​កម្ម​ជា​ច្រើន​ ហើយ​បាន​កាត់​ទោស នួន ប៉ែត ឈូករិន សំប៊ិត អតីត​មេ​បញ្ជា​ការ​ខែ្មរ​ក្រហម ទាក់​ទិន​ នឹង ការ​សំលាប់​ជន​បរ​ទេស​ នៅ​ភ្នំ​វល្លិ​ អោយ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​។​

ថ្ងៃទី២៤ មេសាលោកឆាតឆាវិត ឆាតសុវណ្ណ អែក​អគ្គ​រាជ​ទូត​ថៃ​ បាន​មក​ដល់​ភ្នំពេញ និង បើក​ធ្វើ​ការ​ឡើង​វិញ​។ ការ​បើក​មហា​សន្និ​បាត​វិសា​មញ្ញ​ពីរ​ថ្ងៃ​ របស់​គណ​បក្ស​ប្រជា​ជន​ នៅ​​ទី​​ក្រុង​ភ្នំ​ពេញ ដើម្បី​វាយ​តំលៃ​គ្រប់​និន្នា​ការ​​នយោ​បាយ ហើយ​ដែល​ដាក់​អោយ​មាន​​បែក្ខ​ភាព​ ហ៊ុន សែន តែ​មួយ​នាក់​គត់​ ជា​បែក្ខ​ភាព​នាយក​រដ្ឋ​មន្រ្ដី​ មាន​មនុស្ស​ចូល​រួម​ចំនួន​៧០០​នាក់​។​

ថ្ងៃទី២៥ មេសា រដ្ឋា​ភិបាល​ខ្មែរ​ប្រកាស​ មិន​ចេញ​ច្បាប់​អនុញ្ញាតិ​អោយ គ្លូបាល​វិនេស​ Global Viness ធ្វើ​ការ​បន្ដ​ នៅ​ប្រទេស​កម្ពុជា​ទៀត​ទេ​អង្គ​ការ គ្លូបាល​​វិនេស​ ជា​អង្គ​ការ​ឃ្លាំ​មើល​ការ​កាប់​ព្រៃ​ឈើ​ដោយ​​ខុស​ច្បាប់​នៅ​ប្រ​ទេស​កម្ពុជា​ ហើយ​ដែល​បាន​ចប់​អាណត្ដិ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ ២២​ខែ​មេសា​។ រដ្ឋា​ភិបាល​ខ្មែរ​ មាន​ការ​មិន​សប្បាយ​​ចិត្ដ​ទេ​ អំពី​របាយ​ការ​នៃ​អង្គការ​នេះ​ ជូន​ទៅ​អង្គ​ការ​បរិដ្ឋាន​ពិភព​លោក​។​

ថ្ងៃទី២៩ មេសា លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​ទៅ​ចូល​រួម​ប្រជុំ​ជា​ប្រធាន​កិត្ដិ​យស​នៅ​ទី ក្រុង​បាង​កក អំពី​បញ្ហារ​ជំងឺ​សារ​ ជំងឺ​រលាក​សួត​ ដែល​កំពុង​រាត​ត្បាត​នៅ​បណ្ដា​ប្រទេស​អាស៊ី​ដែល​មាន​ប្រភព​ពី​ប្រទេស​ចិន​ ហើយ​បាន​ឆ្លង​​ចូល ហុង​កុង សិង្ហបូរី ថៃ វៀត​ណាម​ជា​ដើម​។ អង្គ​ការ អាយ​អា​អាយ ​IRI បាន​ចេញ​សេច​ក្ដី​ថ្លែង​ការ​របស់​ខ្លួន​មួយ​ថា រដ្ឋា​ភិបាល​កម្ពុជា​ត្រូវ​តែ​ហ៊ាន​ទទួល​ស្គាល់​ រាល់​អំពើ​ហិង្សា​នយោ​បាយ​ ហើយ​​ចាប់​អ្នក​​ប្រ​ព្រឹត្ដ​ខុស​មក​ផ្ដាន់​ទា​ទោស​តា​ច្បាប់​។ ដើម​ខែ​មិថុនា គណ​បក្ស​ធំ​ទាំង​ពីរ​គឺ​គណ​បក្ស​ហ្វុន​ស៊ី​ប៉ិច និង គណ​បក្ស​ប្រជា​ជន​ចោទ​​ប្រកាន់​គ្នា​ ទៅ​វិញ​ទៅ​មក​អំពី​ព្រឹត្ដិ​ការណ៏​ឆ្នាំ១៩៩៧​ ហើយ​ដែល​ធ្វើ​អោយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ចាក់​ផ្សាយ​ព្រឹត្ដ​ការណ៍​បង្ហូរ​ឈាម​ដ៏​ជូរ​ចត់​នេះ​តាម​ទូរ​ទស្ស​ជាតិ​។​

ថ្ងៃទី ៦ ខែមិថុនា នៅសាលចតុមុខភ្នំពេញ លោក​ហាន់គ័ររ៉ែល និង លោក​សុខ​អាន បាន​ចុះ​កិច្ច​ព្រម​ព្រៀម​បង្កើត​តុលា​ការ​អន្ដរ​ជាតិ​មួយ​ ដើម្បី​ធ្វើ​ការ​កាត់​ទោស​មេដឹកនាំខ្មែរក្រហម ហើយ​ដែល​បាន​ធ្វើ​ការ​ចរចា​​គ្នា​អស់​រយ​ពេល​ជាង​៥​ឆ្នាំមក​ហើយ​។

ថ្ងៃទី៨ មិថុនា ក្រុម​និស្សិត​ក្មេង​វត្ដ ដឹក​នាំ​ដោយ ម៉ៅ យី ដែល​គេ​បាន​ដឹង​ថា​ ត្រូវ​បាន​គ្រាំ​ទ្រ​ដោយ​រដ្ឋា​ភិបាល​របស់​​លោក ហ៊ុន សែន ហើយ​ដែល​តែង​តែ​បង្ក​អំពើ​ហិង្សា​ផ្សេង​ៗ​ ទៅ​លើ​ក្រុម​និស្សិត​ ដើម្បី​លិទ្ធិ​ប្រជា​ធិប​តេយ្យ​ជា​រឿយ​ៗ​ បាន​ចេញ​សេច​ក្ដី​ថ្លែង​ការ​មួយ​ សូម​អោយ​សំដេច​ក្រុម​ព្រះ​នរោត្ដម​រណរិទ្ធ ធ្វើ​ការ​សុំ​ទោស​ជា​សាធា​រណ ក្រោយ​ពី​ពួក​គេ​បាន​ចោទ​ប្រកាន់​ថា សំដេច​ក្រុម​ព្រះ​បាន​មើល​ងាយ​មើល​ថោក​ដល់​ពួក​គេ​។​

ថ្ងៃទី១៣ មិថុនា ក្រុមអាជ្ញាធរ​ប៉ូលិស​ខ្មែរ បាញ់​រះ​ទៅ​លើ​ហ្វូង​កូដ​កម្ម​អហិង្សា​មួយ​ របស់​រោង​ចក្រ​ធីរា​តេច ដែល បង្ក​អោយ​មាន​អំពើ​ហិង្សា​ ធ្វើ​អោយ​មាន​កម្ម​ករ​យ៉ាង​តិច​ម្នាក់​ស្លាប់​ និង របួស​ជា​ច្រើន​នាក់​ទៀត​ ខាង​អាជ្ញា​ធរ មាន​ប៉ូសិល​ម្នាក់​​ស្លាប់​ដោយ​ដុំថ្ម​ ដែល​ត្រូវ​បាន​គុប​ដោយ​ហ្វូង​កម្ម​ករ​។

ថ្ងៃទី១៦ មិថុនា ការ​បើក​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៣៦ រវាង​សមាគមន៏​អាស៊ាន​នៅ​ភ្នំ​ពេញ​ដែល​ប្រព្រឹត្ដ​ទៅ​ចំនួន​ពីរ​ថ្ងៃ​។​
ថ្ងៃទី១៧ មិថុនា រដ្ឋ​​មន្រ្ដី​ក្រ​សួង​ការ​បរ​ទេស​អាមេ​រិក លោក ខូលីន ផូ​វែល​ ធ្វើ​ដំនើរ​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​ ក្នុង​ការ​ធ្វើ​ទស្សន​កិច្ច​ចំនួន​ពីរ​ថ្ងៃ​ លោក​បាន​ចូល​រួម​ប្រជុំ​ក្នុង​វេ​ទិការ​ស្ដី​ពីសន្ដិ​សុខ​តំបន់​អាស៊ាន​ ហើយ​លោក​បាន​ជួប​ជា​មួយ ទ្រង់​នរោត្ដ​មរណ​រិទ្ធ​ ប្រធាន​រដ្ឋ​សភា​ លោក​ សម​រង្សី ប្រធាន​គណ​បក្ស​ប្រឆាំង​ និង លោក​ហ៊ុន សែន នាយក​រដ្ឋ​​មន្រ្ដី​កម្ពុជា​ផង​ដែរ​ លោក​ផូ​វែល​ សុំ​ស្នើ និង ជុំរុញ​​អោយ​មាន​ការ​ បោះ​ឆ្នោត​ដោយ​សេរី​ និង យុត្ដិ​ធម៌​នៅ​ខែ​កក្កដា​ខាង​មុខ​។

ថ្ងៃទី២៦ មិថុនា ថ្ងៃ​ដំបូង នៃ ថ្ងៃ​យុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោត គណ​បក្ស​ប្រជា​ជន​ និង គណ​បក្ស​សម​រង្សី​ បើក​​យុទ្ធនា​ការ​របស់​ខ្លួន​នៅ​ទី​ក្រុង​ភ្នំ​ពេញ​ ដែល​មាន​មនុស្ស​ចូល​រួម​ជា​ច្រើន​ពាន់​នាក់​។ ដោយ​លែក​គណ​បក្ស​ហ្វុនស៊ី​ប៉ិច បើក​យុទ្ធ​នា​ការ​ឃោសនា​របស់​ខ្លួន​នៅ​ខេត្ដ​កំពុង​ចាម​ មាន​មនុស្ស​ចូល​រួម​ចំនួន​៨០០​នាក់​។

ថ្ងៃទី ១៨ កក្កដា ការ​យាង​ត្រលប់​ពី​ចិន​វិញ​របស់​សំដេច​នរោត្ដម​សីហនុ​ ព្រះ​អង្គ​ថ្លែង​ប្រកាស​ថា​ ព្រះអង្គ​ នឹង ឈរ​ជា​អ្នក​ជួយ​សំរួល​អោយ​គ្រប់​ភាគី​បោះ​ឆ្នោត​ ប្រសិន​បើ​មាន​បញ្ហា​។

ថ្ងៃទី២៤ ក្កកដា អង្គការ​អន្ដរ​ជាតិ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ដោយ​សំដេច​នរោត្ដម​សីហនុ បាន​មាន​​បន្ទូល​តិះ​ទៀត​យ៉ាង​ខ្លាំង​ នៃ ដំនើរ​ការ​កាត់​ទោស​ខ្មែរ​ក្រហម​ ហើយ​ព្រះ​អង្គ​ប្រកាស​ថា​ នឹង មិន​ចូល​ធ្វើ​ជា​កសិន​សាក្សី​ ក្នុង​ការ​កាត់​ទោស​ខ្មែរ​ក្រហម​ដ៏សែន​លប់​លែ​នេះ​ទេ​ ហើយ​ដែល​ពី​មុន​ៗ ព្រះ​អង្គ​តែង​តែ​មាន​បន្ទូល​ថា​ នឹង ចូល​ធ្វើ​ជា​កសិន​សាក្សី​ អោយ​តុលា​ការ​កាត់​ទោស​ខ្មែរ​ក្រហម​ ប្រសិន​បើ​គេ​ត្រូវ​ការ​ព្រះ​អង្គ​។

ថ្ងៃទី២៥ ក្កកដា ថ្ងៃ​ចុង​ក្រោយ​ នៃ ការ​ឃោសនា​បោះ​​ឆ្នោត​ គេ​ឃើញ​​គណ​បក្ស​ធំ​ៗ​ទាំង​បី​ ធ្វើ​ការ​ឃោសនា​ជា​ចុង​ក្រោយ​នៅ​ទី​ក្រុង​ភ្នំ​ពេញ​ ហើយ​ជា​ពិសេស​គណ​បក្ស​សម​រង្សី​មាន​​​​​​ការ​ឃោសនា​យ៉ាង​គគ្រឹក​គគ្រេង​ធំជាង​គេ​ ហើយ​គណ​បក្ស​ប្រជា​ជន​ ធ្វើ​​ការ​ឃោសនា​ ដែល​មាន​ទ្រង់​ទ្រាយ​ធំ​នៅ​ខេត្ដ​កំពង់​ធំ​។ ការ​ឃោសនា​បោះ​ឆ្នោត​ បាន​ប្រព្រឹត្ដ​ទៅ​ ដោយ​មាន​លក្ខណ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​ៗ​ មាន​អំពើ​ហិង្សា គំរាម​គំហែង​ ២១៣​ករណី​ និង​ មាន​មនុស្ស​ស្លាប់ ១៧​នាក់​។ ដោយ​លែក សំដេច​នរោត្ដម​សីហនុ​ បាន​សរ​សេរ​អត្ថ​បទ​មួយ​ក្រោម​ចំនង​ជើង​ថា​ «អនា​គត​ដ៏​គួរ​អោយ​ភ័យ​ខ្លាច​របស់​កម្ពុជា​»​ ខ្មែរ​ក្រហម​នៅ​រស់​រាន​មាន​ជីវិត​នៅ​ឡើយ​ អ្វី​ដែល​ខ្ញុំ​មើល​ឃើញ​ គេ​គ្រប់​គ្នា​មើល​មិនេ​ឃីញ​ព្រោះ​គេ​មិន​ចង់​មើល​ ខ្មែរ​ក្រហម​ទាំង​ពីរ​បក្ស​ ដែល​ធ្វើ​សង្គ្រាម​កាល​ពី​ឆ្នាំ​១៩៧៨-៧៩ ម្នាក់​និយម​ចិន និង ម្នាក់​ទៀត​និយម​យួន​ និង​សូវៀត​ កំពុង​រស់​នៅយ៉ាង​មាន​អំនាច​នៅ​ចំពោះ​មុខយើង​គ្រប់​គ្នា​ ដោយ​​ឈរ​លើ​ពាក្យ​ ស្លោក​ថា​ សាមគ្គី​គ្នា​ជា​កំលាំង​ ប៉ុល ពត​ស្លាប់​ហើយ គេ​ស្រែក​ថា​ជ័យ​យោ ប៉ុល ពត​។

ថ្ងៃ ២៦ ក្កកដា លោក ហ៊ុន សែន នាយករដមន្រ្តីខ្មែរ​ប្រកាស​សូម​អោយ​ប្រជា​ជន​​ខ្មែរ​នាំ​គ្នាទៅ​បោះ​ឆ្នោត​ អោយ​បាន​គ្រប់​ៗ​គ្នា​ ហើយ​សូម​កុំ​អោយ​នាំ​គ្នា​ផឹក​ទឹក​ស្រ​វឹង​ដែល​អាច​ធ្វើ​អោយ​មាន​អំពើ​ហិង្សា​នៅ​ពេល​បោះ​ឆ្នោត​ សំដេចន​រោត្ដម​សីហនុ​ ប្រកាស​ថា​ កណ​បក្ស​ហ្វុនស៊ី​ប៉ិច​មាន​កំហុស​រំលោភ​លើ​បញ្ញាតិ​ព្រះ​អង្គ​ ក្នុង​ការ​យក​ព្រះ​ នាម​ព្រះ​អង្គ​ធ្វើ​ការ​ឃោសនា​បោះ​ឆ្នោត​។​

ថ្ងៃទី ២៧ ក្កកដា ការ​បោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា​ បាន​ប្រព្រឹត្ដ​ទៅ​ដោយ​សុវត្ដិ​ភាព​ ទី​ស្នាក់​ការ​បោះ​ឆ្នោត​ចំនួន​ ១២៨០០​កន្លែង​ បាន​បិទ​នៅ​វេលា​ម៉ោង ១៥​រសៀល​ថ្ងៃ​នេះ​។​មាន​គ្រាប់​មួយ​ផ្ទុះ​ឡើង​នៅ​ជិត​ទី​ស្នាក់​ការ​គណ​បក្ស​ហ្វុន​ស៊ី​ប៉ិច​ និង ពីរ​គ្រាប់​ទៀត​ មិន​ទាន់​ផ្ទុះ​ដាក់​បង្កៃ​ចោល​ក្នុង​ធុង​សំរាម​មុខ​វាំង​ដែល​សំដេច​នរោត្ដម​ស៊ីហនុ​ និង ព្រះ​អគ្គ​មេហ​សី​មុនី​នាដ្ឋ​ ទ្រង់​គង់​ប្រថាប់​នៅ​ទី​នោះ​ ត្រូវ​បាន​រកឃើញ​ដោយ​អាជ្ញា​ធរ​ប៉ូលិស​។​

ថ្ងៃទី ២៩ ក្កកដា គណ​បក្សសម​រង្សី​ ដែល​មាន លោក សម​រង្សី​ និង គណ​បក្ស​ហ្វុន​ស៊ី​ប៉ិច ដែល​មាន​ស្ដេច​ឃុន​សេរី​វុឌ្ឍ​ ដែល​ធ្លាប់​តែ​មាន​សង្រ្កាម​ពាក្យ​សំដី​ជា​មួយ​គ្នា​​យ៉ាង​តឹង​តែង​ បាន​ចូល​មក​អង្គុ​តុ​មូល​ ធ្វើ​សន្និ​សិទ្ធ​កាសែត​រួម​គ្នា​​មួយ​ ប្រកាស​​មិន​ទទួល​ស្គាស់​លទ្ធ​ផល​ នៃ ការ​បោះ​ឆ្នោត​បន្ដោះ​អាសន្ន​ ដែល​ប្រកាស​ដោយ​គណ​ប្រជា​ជន ទ្រង់​រណ​រិទ្ធ បាន​ប្រកាស​ថា បើ​មាន​លោក ហ៊ុន សែន​ជា​នាយក​រដ្ឋ​មន្រ្តី​ គណ​បក្ស​ហ្វុន​ស៊ីប៉ិច​ ក៏​មិន​ចូល​រួម​ធ្វើ​រដ្ឋា​ជា​មួយ​គណ​បក្ស​ប្រជា​ជន​ដូច​លោក​សម​រង្សី ដែល​ធ្លាប់​តែ​បាន​ប្រកាស​រួច​មក​ហើយ​ដែរ​។​ ដោយ​យោង​ទៅ​តាម​លទ្ធ​ផល​បន្ដោះ​អាសន្ន​ គណ​បក្ស​ប្រជា​ជន​មិន​អាច​មាន​កៅ​អី​គ្រប់​គ្រាន់​ក្នុង​​សភា​ដឹក​នាំ​តែ​ម្នាក់​អែង​ទេ​ ហើយ​បាន​ប្រ​កាស នឹង ​បង្កើតរដ្ឋាភិបាលចំរុះ។

ថ្ងៃទី ១ សីហា លោក សមរង្សី ចូល​គាល់ព្រះម​ហា​ក្សត្រ​ខ្មែរ​ សំដេច​នរោត្ដម​សីហនុ​ ហើយ​ដែល​ព្រះ​អង្គ​បាន​ទទួល​ថា នឹង ជួយ​ធ្វើ​ព្រះ​រាជ​អន្ដ​រា​គម​ដើម្បី​ទំលាយ​ការ​ទាល់​ច្រក​ក្នុង​ការ​បង្កើត​រដ្ឋា​។
ថ្ងៃទី ៣សីហា គណ​បក្ស​ហ្វុន​ស៊ីប៉ិច និង គណ​បក្ស​សម​រង្សី​ បាន​ចុះ​ហត្ថ​លេខា​រួម​មួយ លើ​កិច្ច​ព្រម​ព្រៀង​សហ​​ការ​រួម​ក្នុង​ការ​ពង្រឹង​លទ្ធិ​ប្រជា​ធិប​តេយ្យ​។

ថ្ងៃទី ៨សីហា គជប ប្រកាស​លទ្ធ​ផល​បោះ​ឆ្នោត​ជា​បន្ដោះ​អាសន្ន​ គណ​បក្ស​ប្រជា​ជន​បាន ២៤៤៧២៥៩ សំលេង​ គណ​បក្ស​សម​រង្សី​បាន ១១៣០៤២៣ សំលេង គណ​បក្ស​ហ្វុន​ស៊ី​ប៉ិច​បាន ១០៧២៣១៣​ សំលេង​។
ថ្ងៃទី ១១សីហា សំដេចន​រោត្ដ​មសីហនុ​រៀប​ចំ​លៀង​ភោជ​នា​ហារ​ដល់​មន្រ្ដី​គណ​បក្ស​ប្រជា​ជន​ ដើម្បី​​ជូន​ពរ​ដល់​បុណ្យ​ខួប​កំនើត​របស់​ លោក ហ៊ុន សែន ​ផង​ដែរ​។
ថ្ងៃទី ២៣ សីហា សម្ព័ន្ធ​ភាព​ប្រជា​ធិប​តេយ្យ​រវាង​គណ​បក្ស​ហ្វុន​ស៊ី​ប៉ិច​ និង គណ​បក្ស​សម​រង្សី​បាន​ប្រកាស​ជា​ផ្លូវ​ការ​ ដែល​មាន​ទ្រង់​នរោត្ដម​រណ​រិទ្ធ​ជា​ប្រធាន​ ហើយ​ លោក​សម​រង្សី​ជា​អនុ​ប្រធាន​ ទ្រង់​នរោត្ដម​សេរី​វុឌ្ឍ​ជា​អគ្គ​លេខា​ធិការ​។​

ថ្ងៃទី៣០ សីហា គជប ប្រកាស​លទ្ធ​ផល​បោះ​ឆ្នោត​ជា​ផ្លូវការ​ គណ​បក្ស​ប្រជា​ជន​​បាន ៧៣ អាសន​ គណ​បក្ស​ហ្វុន​ស៊ី​ប៉ិច​បាន​ ២៦អាសន និង គណ​បក្ស​សម​រង្សី​បាន ២៤​អាសន​។រហូត​តាំង​ពី​ការ​បោះ​ឆ្នោត​ថ្ងៃ​២៧​មក​ ការ​បង្កើត​រដ្ឋាភិ​បាល​កម្ពុជា​បាន​ជាប់​គាំង​ ដោយ​គណ​បក្ស​ជាប់​ឆ្នោត​ធំ​ៗ​ពីរ​ជំទាស់​ បេក្ខ​ភាព​លោក​ហ៊ុន សែន ជានាយក​រដ្ឋ​មន្រ្ដី​។​

ថ្ងៃទី៣១ សីហា អាជ្ញាធរ​ប៉ូលិស​កម្ពុជា​បាន​បង្រ្កាប​ពួក​បាតុ​ករ ប្រឆាំង​លទ្ធ​ផល​បោះ​ឆ្នោត និង អន្ដោ​ប្រវេស​ខុស​ច្បាប់​វៀត​ណាម​ មក​ពី​គណ​បក្ស​រណ​សិរ្ស​ជន​ជាតិ​ខ្មែរ​ ដោយ​អំពើ​ហិង្សា ​និង ធ្វើ​ការ​ចាប់​ខ្លួន​មនុស្ស​ចំនួន​ ១៩​នាក់​។

ថ្ងៃទី៣ កញ្ញា សំដេច នរោត្ដម សីហនុ ចេញ​រាជ​សារ​មួយ​ជូន​ប្រជា​រាស្រ្ដ​របស់​ព្រះ​អង្គ​ថា ព្រះ​អង្គ​ នឹង យាង​ទៅ​បើក​កិច្ច​ប្រជុំ​សភា​អាណត្ដិ​ទី​៣ នៅ​ថ្ងៃ ២៥ រឺ​២៦ រឺ ​២៧ បើ​គណ​បក្ស​ជាប់​ឆ្នោត​ទាំង​បី​ (សម រង្សី​ ហ្វុន​ស៊ី​ប៉ិច​ ប្រជា​ជន​)​ អញ្ជើញ​ទៅ​ចូល​រួម​ ដោយ​គ្មាន​អវត្ដ​មាន​ គណ​បក្ស​១ រឺ​ ២​។

ថ្ងៃទី៤ កញ្ញា គណ​បក្ស​ជាប់​ឆ្នោតទាំង​៣ ប្រកាស​ថា នឹង ចូល​ប្រជុំ​សភា​តាម​ការ​កោះ​ប្រ​ជុំ​របស់​ព្រះ​មហា​ក្សត្រ​។
ថ្ងៃទី ៩ កញ្ញា ក្រោយ​ពី​មាន​ភាព​តាន​តឹង​ និង​ភាព​ទាល់​ច្រក​ក្នុង​ការ​បង្កើត​រដ្ឋា​ភិបាល​ និងដោយ​មាន​ការ​ស្នើ​សុំ​ ពី​ពួក​និសិត្ស​ក្មេង​វត្ដ​ដែល​គេ​ដឹង​ថា​ ជា​អ្នក​គាំ​ទ្រ​រដ្ឋា​ភិបាល​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន សំដេច​សង្ឃ​ទេព វង្ស ព្រម​ទាំង​ព្រះ​សង្ឃ​ចំនួន​ប្រហែ​ល ១០០​អង្គ​ យាយ​ជី និង អ្នក​ចូល​រួម​ស្លៀក​ ស ពាក់​ស​ប្រា​រព្ធ​ពិធី​សូត្រ​មន្ដ​បួង​សុំ​សន្ដិ​ភាព​នៅ​ វត្ដ​អុណា​លោម​ទី​ក្រុង​ភ្នំ​ពេញ​។​

ថ្ងៃទី១២ កញ្ញា លោក​ហ៊ុន សែន ធ្វើ​ការ​គៀប​សង្កត់​គណ​បក្ស​ហ្វុន​ស៊ី​ប៉ិច ដែល​បាន​ធ្វើ​សម្ព័ន្ធ​ភាព​ប្រជា​ធិប​តេ យ្យ​ជា​មួយ​គណ​បក្ស​សម​រង្សី​ ដោយ​ដក​មន្រ្ដី​សំខាន់​ៗ​របស់​ហ្វុន​ស៊ីប៉ិច​ចំនួន​១៧​នាក់​ពី​មុខ​តំនែង​រដ្ឋ​។
ថ្ងៃ​ទី ១៣ កញ្ញា ប្រទេស​កម្ពុជា​ត្រូវ​គេ​អនុញាត្ដិ​អោយ​ចូល​ជា​សមា​ជិក​អង្គ​ការ​ពិភព​លោក​ WTO។

ថ្ងៃទី១៥ កញ្ញា​លោក​សម​រង្សី​នៅ​ស្រុក​បារាំង​ប្រកាស នឹង មិន​ទៅ​ចូល​រួម​ប្រជុំ​សភា​លើ​ដំបូង​ នៅ​ថ្ងៃ​ទី​២៦, ​២៧ ដូច​ដែល​​គ្រោង​ទុក​នោះ​ទេ​ ដោយ​សុំ​អោយ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ នៅ​ខេត្ដ​ស្វាយ​រៀង​ និង កំពង់ធំ​។
ថ្ងៃទី១៦ កញ្ញា សំដេច សីហនុ ចេញ​រាជ​សារ​ប្រកាស​ថា​ មិន​យាង​ទៅ​បើក​កិច្ច​ប្រជុំ​​សភា​ដំបូង​ដូច​ដែល​បាន​គ្រោង​ទុក​ នៅ​ថ្ងៃ​ទី ២៦, ២៧ នោះ​ទេ ដោយ​គណ​បក្ស​សម​រង្សី​ជូន​ដំនឹង​ថា​ ត្រូវ​នៅ​តវ៉ា​អំពី​ការ​រាប់​សន្លឹក​ឆ្នោត​អោយ​បាន​ត្រឹម​ត្រូវ​សិន​។​

ថ្ងៃទី ១៧ កញ្ញា​លោក ហ៊ុន សែន នាំ​សមា​ជិក​សភា​ជាប់​ឆ្នោត​ ៧៣​នាក់​ចូល​គាល់​ព្រះ​មហា​ក្សត្រ​នរោតម្ដ សីហនុ នៅ​ព្រះ​រាជ​វាំង​ ហើយ​ទូល​ថ្វាយ​ព្រះ​អង្គ​ថា ប៉ូលិស ទាហានភាគ​ច្រើន​សុំ​អោយ​ព្រះ​អង្គកោះ​ប្រជុំ​សភា​លើក​ដំបូង​។​

ថ្ងៃទី២០ កញ្ញា ក្រោយ​ពី​លោក ហ៊ុន សែន បាន​នាំ​ដំនាង​រាស្រ្ដ​ ៧៣​រូប​ចូល​គាល់​​​ព្រះ​មហា​ក្សត្រសំដេច​នរោត្ដម សីហនុ​ ព្រះ​អង្គ​បាន​ចេញ​ព្រះ​រាជ​សារ​មួយ​ផ្ញើ​ជូន​ជន​រួម​ជាតិ​របស់​​ព្រះ​អង្គ​ថា​ ព្រះ​អង្គ​ទទួល​ការ​គំរាម​គំហែង​ពី​សំនាក់​សង្គម​ស៊ីវិល​ ទាហាន ប៉ូលិស​ខ្លះ ដែល​កាន់​ជើង​គណ​បក្ស​ប្រជា​ជន​ ព្រះ​អង្គ​ទ្រង់​ព្រះ​តំរិះ​ថា​ បើ​ព្រះ​អង្គ​យាង​ទៅ​បើក​កិច្ច​ប្រ​ ជុំ​សភាព​ផ្ទាល់​ដូច​ជា​ព្រះ​អង្គ​ចុះ​ញ៉ម​គេ​ ដែល​មួយ​ជីវិត​ព្រះ​អង្គ​មក​ហើយ​ ព្រះ​អង្គ​មិន​ដែល​ចុះ​ញ៉ម​នរ​ណា​ទេ​ សូម្បី​អានា​និគម​និយម​បារាំង​ ចក្រពត្ដិ​អាមេ​រិក​ វៀត​ណាម​ សាធារណ​រដ្ឋ លន់ នល់​ ហើយ​ចុង​ក្រោយ​ ប៉ុល ពត ក៏​ព្រះ​អង្គ​មិន​ចុះ​ញ៉ម​ដែរ​។​

ថ្ងៃទី២៧ កញ្ញា​ដោយ​គ្មាន​វត្ដ​មាន​ព្រះ​មហា​ក្សត្រ គណ​បក្ស​ហ្វុន​ស៊ី​ប៉ិច និង​ គណ​បក្ស​សម​រង្សី​ ចូល​រួម​​ជាមួយ​គណ​បក្ស​ប្រជា​ជន​ជន ដែល​​ដឹក​នាំ​សមា​ជិក​សភា​របស់​ខ្លួន​ចំនួន ៧៣​នាក់​ បើក​កិច្ច​ប្រ​ជុំ​សភា​អាណត្ដិ​ទី​៣ លើក​ដំ​បូង ដោយ​ភាព​តតិ​តតាក់​ និង ដោយ​សង្ខេប​ក្រោម​អធិ​បតី​ភាព​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា។

ថ្ងៃទី២៩ កញ្ញា សំដេចនរោត្ដមសីហនុ ចេញ​រាជ​សារ​ប្រកាស​ថា​ ខ្ញុំ​ពុំ​មែន​មិន​ជួយ​គណ​បក្ស​ប្រជា​ជន​ គណ​បក្ស​ហ្វុនស៊ីប៉ិច និង គណ​បក្ស​សម​រង្សី​នោះ​ទេ​ ខ្ញុំ​បាន​ប្រកាស​ច្រើន​ដង​ហើយ​ថា​ បើ​ប្រធាន​គណ​បក្ស​ទាំង​បី​ព្រម​ចុះ​ហត្ថ​លេខា​លើ​លិខិត​តែ​មួយ​រួម​គ្នា​ មិន​មែន​លិខិត​២ រឺ លិខិត​៣ ស្នើ​សុំ​ធ្វើ​ការ​ជា​មួយ​ នឹង ​ខ្ញុំ នៅ​ក្នុង​បរម​រាជ​វាំង​ ដើម្បី​សំរេច​អោយ​បាន​រដ្ឋា​ភិបាល​ថ្មី​ នៃ កម្ពុជា​ ជូន​មាតុ​ភូមិ​​ប្រជា​ជាតិ​ ប្រជា​រាស្រ្ដ​នោះ​ ខ្ញុំ​ព្រម​ទទួល​ ហើយ​ស្វាគម​ន៍​ដ៏​កក់​ក្ដៅ​ ធ្វើ​ការ​ជា​មួយ​គ្នា​ទាំង​យប់​ទាំង​ថ្ងៃ​ ១​ថ្ងៃ​ ២​ថ្ងៃ ​រឺ​ ច្រើន​ថ្ងៃ ​រហូត​ស្រាយ​បញ្ហា​រាជ​រដ្ឋា​ភិបាល​ថ្មី​ អោយ​បាន​ជោគ​ជ័យ​ជា​ អុត្ដម​ប្រយោ​ជន៍ កិត្ដិ​យស កិត្ដិ​នាម កិត្យា​នុភាព​ មាតុ​ភូមិ ប្រជា​ជាតិ​ ប្រជា​រាស្រ្ដ​យើង​។
ថ្ងៃទី ៣០ កញ្ញា គណ​បក្ស​ទាំង​បី ប្រកាស​យល់​ព្រម​ជា​វិជ្ជ​មាន​ ថា​នឹង​ចូល​ប្រជុំ​សភា​អាណត្ដិ​ទី​៣ ដែល​គ្រោង ​នឹង​ ធ្វើ​នៅ​ថ្ងៃ​ទី៤​ តុលា​ខាង​មុខ​។​

ថ្ងៃទី១ តុលា គណ​បក្ស​ប្រជា​ជន​ប្រកាស​បញ្ជាក់​ថា​ ខ្លួន​ត្រៀម​ពិភាក្សា​ នឹង គណ​បក្ស​ណា​មួយ​ដែល​មាន​អាសន​​ក្នុង​ការ​បង្កើត​រដ្ឋា​ភិបាល​ថ្មី​ តែ​មិន​មែន​រដ្ឋា​ភិបាល​ត្រី​ភាគី​ទេ​ ការ​ប្រកាស​នេះ​ដែល​ផ្ទុយ​គ្នា​ស្រលះ ​ពី​អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ជន លោក ខៀវ កាពា្ញ​រឹទ្ធ ដែលបាន​អះ​​អាង​​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ អំពី​អានា​គត​រដ្ឋា​ភិបាល​បី​ភាគី​ ថា​វា​មិន​មាន​បញ្ហា​ទេ ប៉ុន្ដែ​គបក្ស​សម្ព័ន្ធ​ភាព​ប្រជា​ធិប​តេយ្យ​នោះ​ត្រូវ​បញ្ជាក់​ពី​បំណង​របស់​ខ្លួន​ចង់​បាន​អោយ​ច្បាស់​សិន​។​

ថ្ងៃទី៤ តុលា គណ​បក្ស​ប្រជា​ជន​ គណ​បក្ស​ហ្វុន​ស៊ី​ប៉ិច គណ​បក្ស​សម​រង្សី​ ដែល​បាន​ជាប់​ឆ្នោត​កាល​ពី​ថ្ងៃ ២៧ កក្កដា បាន​ព្រម​ព្រៀង​គ្នា​ចូល​ស្បថ​សច្ចា​កាន់​តំនែង​ នៅ​ក្នុង​បរម​រាជ​វាំង​ ក្រោម​អធិប​តេយ្យ​ភាព​ព្រះ​មហា​ក្សត្រ​ខ្មែរ​ ព្រះ​នរោត្ដម​សីហនុ​ ដោយ​វត្ដ​មាន​តែ​​ទុរទស្សន៍​ខ្មែរ​មួយ​ប៉ុណ្ណោះ​ ជា​អ្នក​ធ្វើ​ការ​យក​ព៌ត​មាន​ អ្នក​កាសែត​នានា​ទាំង​អស់​ត្រូវ​ហាម​ឃាត់​។

ថ្ងៃទី១៧ តុលា គណ​បក្ស​ធំ​ៗ​ទាំង​បី​សុខ​ចិត្ដ​ចូល​ប្រជុំ​រួម​គ្នា​នៅ​ក្នុង​រាជ​វាំង​ នៅ​ថ្ងៃ ច័ន្ទ​ទី​២០ តុលា តាម​ការ​កោះ​អញ្ជើញ​របស់​សំដេច​នរោត្ដម​សីហនុ​ ព្រះ​មហា​ក្សត្រ​ខ្មែរ​។
ថ្ងៃទី​១៨ តុលា ឃាត​កម្ម​ដ៏​សាហាវ​បំផុត​ ទៅ​លើ​រូប លោក ជួ ជេដ្ឋា​រិទ្ធ​ ជា​អ្នក​រាយ​​ការពត៌មានវិទ្យុ​តា​ព្រហ្ម​របស់​គណ​បក្ស​ហ្វុន​ស៊ី​ប៉ិច បន្ទាប់​ពី ហ៊ុន សែន ប្រកាស​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ទៅ​លើ​វិទ្យុ​នេះ​ថា​ បាន​ធ្វើ​ការ​តិះ​ដៀល​ជេរ​ដល់​រដ្ឋាភិ​បាល​របស់​លោក​។​

ថ្ងៃទី២០ តុលា ដោយ​មាន​អំពើ​ឃាត​កម្ម​ទៅ​លើ​សកម្ម​ជន​គណ​បក្ស​សម្ព័ន្ធ​ភាព​ជា​បន្ដ​បន្ទាប់​ ហើយ​ជា​ពិសេស ឃាត​កម្ម​ទៅ​លើ​រូប​លោក ជួ ជេដ្ឋា​រិទ្ធ​ គណ​បក្ស​សម្ព័ន្ធ​ភាព​ទាំង​ពីរ​បដិ​សេធ​មិន​ចូរ​ប្រជុំ​តាម​ការ​គ្រោង​ទុក​ឡើយ​។
ថ្ងៃទី២១ តុលា ដារា​ចំរៀង ទូច ស្រីនិច ដែល​ច្រៀង​ចំរៀង​ជា​ច្រើន​អោយ​គណ​បក្ស​ហ្វុន​ស៊ីប៉ិច បាន​ត្រូវ​គេ​បាញ់​នៅ​ចំកន្ដាល​ទី​ក្រុង​ភ្នំ​ពេញ ធ្វើ​អោយ​ម្ដាយ​របស់​នាង​ស្លាប់​ភ្លាម​ ហើយ​រូប​នាង​មិន​ទាន់​ដឹង​ថា​យ៉ាង​ណា​ឡើយ​ បើ​តាម​សម្ដី​របស់​វិជ្ជ​បណ្ឌិត​ ថា​មាន​សង្ឃឹម​តិច​ណាស់​។

ថ្ងៃទី​២៨ តុលា សំដេច​នរោត្ដម​សីហនុ ចេញ​រាជ​សារ​មួយ​ធ្វើ​កា​រ​កោះ​ប្រជុំ​គណ​បក្ស​ទាំង​បី​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​៥ វិច្ឆកា​ខាង​មុខ​។​
ថ្ងៃទី៥ វិច្ឆការ គណ​បក្ស​ទាំង​បី​ចូល​រួម​ប្រជុំ​នៅ​​ក្នុង​រាជ​វាំង​ក្រោម​អធិ​បតេយ្យ​ភាព​ សំដេច​នរោត្ដម​សីហនុ​ ហើយ​បាន​ឈាន​ដល់​ការ​យល់​ព្រម​អោយ​បង្កើត​​រដ្ឋា​​ភិបាល​ត្រី​ភាគី​ និង រដ្ឋា​សភា​ ដែល​មាន​លោក​ហ៊ុន សែន​ជា​នាយក​រដ្ឋ​មន្រ្ដី​។

ថ្ងៃទី១១ វិច្ឆកា សំដេច​នរោត្ដម​សីហនុ បានកោះ​ប្រជុំ​គណ​បក្ស​ទាំង​បី​​ជា​បន្ទាន់ អោយ​មក​ឆ្លើយ​បញ្ជាក់​ថា តើ​មហា​ក្សត្រ​នរោត្ដម​សីហនុ បាន​បង្ខំ​អោយ​គណ​បក្ស​ហ្វុនស៊ី​ប៉ិច​ និង គណ​បក្ស​សម​រង្សី​ អោយ​ចូល​ធ្វើ​រដ្ឋា​ភិបាល​ត្រី​ភាគី​ ដូច​កាសែត​ឌឺឃាំ​បូឌា​ដែលី​ចុះ​ផ្សាយ​មែន​រឺទេ? ការ​ប្រជុំ​នេះ​ត្រូវ​បាន​ផ្សាយ​បន្ដ​ផ្ទល់​ដោយ​ ទ.ទ.ក. ទៀត​ផង​។​

ថ្ងៃទី៤ ធ្នូ កិច្ច​ប្រជុំ​ការ​ងារ​របស់​គណ​បក្ស​ទាំង​បី​បាន​ចូល​ប្រជុំ​គ្នា តាម​ការ​កោះ​របស់​ព្រះ​មហា​ក្សត្រ​នរោត្ដម​សី​ហនុ អង្គ​ប្រ​ជុំ​បាន​ឈាន​ដល់​ការ​ទាល់​ច្រក​ដោយ​ គណ​បក្ស​ប្រជា​ជន​ ស្នើ​អោយ​មាន​ការ​បង្កើត​រដ្ឋស​ភា​​ទន្ទឹម​គ្នា​ នឹង ការ​បង្កើត​រដ្ឋា​ភិបាល​ដែរ​ គបក្ស​សម្ព័ន្ធ​ភាព​ថា នេះ​ជា​អំពើ​ខុស​ច្បាប់​រដ្ឋ​ធម្ម​នុញ្ញ​ខ្មែរ​។

ថ្ងៃទី៦ ធ្នូ ការ​ប្រជុំ​ការ​ងារ​ នៃ គណ​បក្ស​ជាប់​ឆ្នោត​ទាំង​បី មាន​ភាព​តាន​តឹង​យ៉ាង​ខ្លាំង​ ដែល​ប្រព្រឹត្ដ​ទៅ​អស់​រយៈ​ពេល​ ៨​ម៉ោង​នៅ​ក្នុង​រាជ​វាំង​ គណ​បក្ស​ប្រជា​ជន​បាន​​ស្នើ​ អោយ​បោះ​ឆ្នោត​ជា​កពា្ចប់​ ក្នុង​ការ​បង្កើត​រដ្ឋ​សភា និង រដ្ឋា​ភិបាល​ជា​មួយ​គ្នា ហើយ​ដែល​គណ​បក្ស​សម្ព័ន្ធ​ភាព​ប្រជា​ធិប​តេយ្យ​ថា ជា​ការ​ខុស​ច្បាប់​រដ្ឋ​ធម្ម​នុញ្ញ​ ដូច​ការ​ប្រជុំ​​កាល​ពី​ថ្ងៃ​ទី​៤ ធ្នូ​ដែរ​។​ ដោយ​លែក​ សំដេច​នរោត្ដម​សីហនុ​ មាន​បន្ទូល​ថា ព្រះ​អង្គ​ នឹង ប្ដឹង​លោក​វ៉ាគិម​ហុង​ អ្នក​ទទួល​បន្ទុក​ព្រំ​ដែន​ខ្មែរ​ទៅ​តុលា​ការ​ ដែល​លោក​លើក​ឡើង​ថា​ ព្រំ​ដែន​ខ្មែរ​យួន​សម័យ​សង្គ​ម​រាស្រ្ដ​និយម​ មិន​ច្បាស់​ លាស់​ពព្រុស​ៗ​ ដែល​យួន​បាន​ធ្វើ​សម្ប​ទាន​អោយ​ខ្មែរ​​។ នៅ​ក្នុង​វិប​សៃធេ​ស៊ីហ្គេម​ក្នុង​ប្រទេស​វៀត​ណាម​ បាន​បង្ហាញ​ថា​ប្រទេស​កម្ពុជា​ មាន​ទំហំ​តែ ១៧៦​ពាន់​គីឡូ​ម៉ែត្រ​ក្រលា​ជាង​ប៉ុណ្ណោះ​ មិន​មែន​ ១៨៥០៣៥​ទេ​

ថ្ងៃទី​១២ធ្នូ ក្រុម​ការ​ងារ​អង្គ​ការ​សហ​ប្រជាតិ​ និង ក្រុម​ការ​ងារ​កម្ពុជា​ ទទួល​បន្ទុក​រឿង​តុលា​ការ​កាត់​ទោស​ខ្មែរ​ក្រហម​ បាន​បើក​កិច្ច​ប្រជុំ​គ្នា​មួយ​នៅ​ភ្នំពេញ​។
ថ្ងៃ​ទី១៥ ក្រុម​ការ​ងារ​ នៃ គណ​បក្ស​ទាំង​បី​ បាន​ចូល​ប្រជុំ​គ្នា ​រយ​ប្រមាណ ២០​នាទី​ ក្រោម​អធិប​តេយ្យ​ភាព​ព្រឹទ្ធា​ចារ្យ​ ជា សុទ្ធ សមា​ជិក​រដ្ឋ​សភា។
ថ្ងៃ​១៧ ១៩ ធ្នូ ក្រុម​ការ​​ងារ​ នៃ គណ​បក្ស​ទាំង​បី បាន​ចូល​ប្រជុំ​គ្នា តែ​មិន​បាន​សំរេច​កិច្ច​ការ​អ្វី​ជា​ធំ​ដុំ​កំភួន​ឡើយ​ ភាព​ជាប់​គាំង​នៅ​តែ​បន្ដ​ទៅ​មុខ​ទៀត​។
ថ្ងៃទី៣០ ធ្នូ លោក ខៀវ សំផន អតីត​អ្នក​ដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​បាន​ទទួល​ស្គាល់​​ថា មាន​ការ​សំលាប់​ប្រល័យ​ពូជសាន៍​មែន​ នៅ​ក្នុង​សម័យ​ការ​គ្រប់​គ្រង​របស់​ខ្មែរ​ក្រហម​។