ថ្ងៃសៅរ៍ ទី16.តុលា 2021.ម៉ោង 9:36
ព្រិត្ដិការណ៍ ឆ្នាំ២០០២ សីហា

ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០០២ បន្ទាប់​ពី​ការ​ជជែក​ដេញ​ដោល​អស់​រយ​ពេល​សែ​សិប​ថ្ងៃ​ រដ្ឋ​សភា​ជាតិ​ កាល​ពី​ថ្ងៃ​អង្គារ​ បាន​អនុ​ម័ត​សេច​ក្តី​ព្រាង​ច្បាប់​ ស្តី​ពី​ព្រៃ​ឈើ ដែល​មាន​ចំនួន​សមា​ជិក​សភា​ ៨៣​រូប​ ក្នុង​ចំណោម​ ៩៥​រូប​ បាន​បោះ​ឆ្នោត​អនុម័ត​សេច​ក្តី​ព្រាង​ច្បាប់​នេះ​។ មាន​តែ​សមា​ជិក​សភា​ពីរ​រូប​ប៉ុណ្ណោះ​ ដែល​បោះ​ឆ្នោត​ប្រឆាំង​ នឹង ​ច្បាប់​ដែល​មាន​ ១៨​ជំពូក​ និង​ ១១៩​មាត្រា​។ លោក​ច័ន្ទ​ សារុន រដ្ឋ​មន្រ្តី​ក្រសួង​កសិ​កម្ម​ រុក្ខា​ប្រមាញ់​ និង នេ​សាទ​ បាន​សម្តែង​ការ​សាទរ​ ចំពោះ​ការ​អនុម័ត​ច្បាប់​នេះ​ ដោយ​និយាយ​ថា​ វា​ជា​ការ​ឆ្លើយ​តប​ទៅ​ នឹង បំណង​ប្រាថ្នា​របស់​ប្រទេស​ និង​ សហ​គមន៍​អន្តរ​ជាតិ​។

ថ្ងៃទី ២ ខែសីហា ឆ្នាំ ២០០២ យោង​​តាម​បទ​បញ្ជា​របស់​ព្រះ​មហា​ក្សត្រ ន. សីហនុ ដែល​កំពុង​ទទួល​ការ​ព្យា​បាល​នៅ​ទី​ក្រុង​ប៉េ​កាំង​ ក្រុម​មន្ត្រី​ នៃ​ ព្រះ​បរម​រាជ​វាំង​ កាល​ពី​ថ្ងៃ​អង្គារ​ បាន​នាំ​យក​អំណោយ​របស់​ព្រះ​មហា​ក្សត្រ​ចំនួន ៧.៨០០​គីឡូ​ក្រាម​ សម្រាប់​លោក​ភី​ ថាច ប្រធាន​ខុទ្ទ​កា​ល័យ​គណ​បក្ស​សម​រង្ស៊ី​ ចែក​ជូន​ដល់​កសិ​ករ​ក្រី​ក្រ​ ដែល​បាន​តវ៉ា​ សុំ​ជំនួយ​ពី​រដ្ឋា​ភិបាល​ កាល​ពី​ថ្ងៃ​​​ចន្ទ​​មុន​។​ ការ​ចែក​ចាយ​នេះ​បាន​ចាប់​ផ្តើម​កាល​ពី​ម្សិល​មិញ​ នៅ​ទី​ស្នាក់​ការ​កណ្តាល​គណ​បក្ស​សម​រង្ស៊ី​ ដែល​មាន​ប្រជា​ជន ៣៩០​គ្រួសារ​ ទទួល​បាន​អង្ករ ​២០​គីឡូ​ក្រាម​ ពី​តំណាង​គណ​បក្ស​ប្រឆាំង​។​ កសិករ​ទាំង​នោះ​មក​ពី​ខេត្ត​ស្វាយ​រៀង​ ព្រៃ​វែង និង​ កំពង់​ស្ពឺ​។​ វា​គឺ​ជា​ពេល​វេលា​ចាប់​តាំង​ពី​ក្រុម​ប្រឆាំង​បាន​បង្កើត​ឡើង​ ក្នុង​ឆ្នាំ ១៩៩៥ ដែល​ព្រះ​មហា​ក្សត្រ​ បាន​ចូល​រួម​ចំណែក​ ជួយ​ជន​ក្រី​ក្រ​តាម​រ​យ​គណ​បក្ស​ប្រឆាំង​ ឈាន​មុខ​គេ​។ នៅ​រសៀល​ថ្ងៃ​ច័ន្ទ​ មេ​ដឹក​នាំ​ប្រឆាំង​លោក​សម​រង្ស៊ី​ បាន​ដឹក​នាំ​ក្រុម​បាតុករ​ ទៅ​កាន់​ទី​ស្នាក់​ការ​កណ្តាល​ធនា​គារ​ពិភព​លោក​ ដើម្បី​ជំរុញ​អោយ​អង្គ​ការ​នេះ​ដាក់​សម្ពាធ​លើ​រដ្ឋា​ភិបាល​ អោយ​ជួយ​ដល់​ជន​ក្រី​ក្រ។ [កោះ​សន្តិភាព​)​

ក្រសួង​ព័ត៌​មាន​បញ្ជា អោយ​ផ្អាក​ការ​​​ផ្សាយ​កាសែត​ប្រឆាំ​ងឈាន​មុខ​មួយ​ឈ្មោះ ​មនសិការខ្មែរ រយ​ពេល ១​ខែ ពី​បទ​ផ្សាយ​អត្ថ​បទ​រិះ​គន់​គណ​បក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​។ ក្រសួង​បាន​ចោទ​ប្រកាន់​ ការ​សរ​សេរ​អត្ថ​បទ​ ដែល​គំរាម​កំហែង​ដល់​សន្តិ​សុខ​សាធារណ​។ ក្រុម​អ្នក​គាំ​ទ្រ​គណ​បក្ស​សម​រង្ស៊ី​ Moneaksekar Khmer បាន​រិះ​គន់​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច កាល​ពី​ថ្ងៃ​ទី ១ ខែ​សីហា​ដោយ​អះ​អាង​ថា​ គណ​បក្ស​នេះ​បាន​ត្រៀម​ខ្លួន​ ដើម្បី​បណ្តេញ​សមា​ជិក​របស់​ខ្លួន​ឈ្មោះ​ថាច់​ សាង​ ដែល​ជា​មេ​ដឹក​នាំ​ខ្លួន​ឯង​ ដែល​ជា​សមា​ជិក​រណ​សិរ្ស​រំដោះ​ជាតិ​កម្ពុជា​ក្រោម​ ដែល​ទើប​បង្កើត​ថ្មី​។ និពន្ធ​នាយក​ លោក​ដាំ​ សិទ្ធ​ហេក​ Dam Set Hek បាន​និយាយ​ថា​ អត្ថ​បទ​នេះ​មាន​ចំណង​ជើង​ថា​ “ហ៊្វុន​ស៊ិន​ប៉ិច​គ្រោង​ នឹង​ កាត់​សាច់​ខ្លួន​អែង​អោយ​ក្រពើ​ស៊ី​ ពី​ព្រោះ​វា​ខ្លាច​អំណាច​របស់​អាយ៉ង​របស់​វា​”​។ [កោះ​សន្ដិ​ភាព​ប្រចាំ​ថ្ងៃ​ ០៨​/​០៤​/​០២​]​

ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០០២ ប្រ​ធាន​គណ​បក្ស​ប្រ​ឆាំង​លោក​សម​រង្ស៊ី​ បាន​ថ្លែង​ថា​ សមា​ជិក​សភា​គួរ​ តែ​​ត្រូវ​បាន​អនុញ្ញាត​អោយ​រក្សា​មុខ​តំណែង​របស់​ពួក​គេ​ ប្រសិន​បើ​ពួក​គេ​សម្រេច​ចិត្ត​ បោះ​បង់​ចោល​គណ​បក្ស​នយោ​បាយ​។ លោក​សម​រង្ស៊ី​បាន​ប្រៀប​ធៀប​ ការ​ផ្លាស់​ប្តូរ​គោល​នយោ​បាយ​របស់​លោក​ ទៅ​នឹង​ប្រព័ន្ធ​ច្បាប់​របស់​សហ​រដ្ឋ​អាមេ​រិក​ ដោយ​និយាយ​ថា​ គំនិត​របស់​លោក​ នឹង​ ជំរុញ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ ពី​ព្រោះ​វា នឹង អនុញ្ញាត​អោយ​អ្នក​តាក់​តែង​ច្បាប់​ ធ្វើ​តាម​មន​សិការ​របស់​ពួក​គេ​ ដោយ​មិន​ភ័យ​ខ្លាច​ការ​សង​សឹក​ ពី​មេ​ដឹក​នាំ​គណ​បក្ស​។​ លោក​បាន​និយាយ​ថា​ លោក​ នឹង​ ធ្វើ​ជា​គំរូ​ ដោយ​អនុញ្ញាត​អោយ​សមា​ជិក​គណ​បក្ស​ណា​មួយ​ របស់​លោក​ស្ថិត​នៅ​ក្នុង​រដ្ឋ​សភា​ រឺ ព្រឹទ្ធ​សភា ប្រសិន​បើ​ពួក​គេ​ជ្រើស​រើស​លា​ឈប់​ពី​គណ​បក្ស​របស់​លោក​។ បន្ទាប់​មក​លោក​សម​រង្ស៊ី​ បាន​អំពាវ​នាវ​ អោយ​ប្រធាន​គណ​បក្ស​ប្រជា​ជន​ និង ហ៊្វុន​ស៊ិន​ប៉ិច មាន​ភាព​ក្លាហាន​ និង​ គាំ​ទ្រ​សំណើរ​បស់​លោក​។ [កោះ​សន្តិ​ភាព​)

ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០០២ ព្រះ​សង្ឃ​ប្រ​ហែល ៩០​អង្គ​ និង ដូនជី ២០​អង្គ​ ផ្សេង​ទៀត​បាន​ពុល នៅ​ពេល​ដែល​ព្រះ​សង្ឃ និង ដូន​ជី​ទាំង​អស់​នោះ​ បាន​ឆាន់​អាហារ​ថ្ងៃ​ត្រង់​នៅ​វត្ត​នីរុ​វ័ន​ ក្នុង​ភូមិ​កោះ​ក្របី​ ​ឃុំ​ព្រែក​ថ្មី​ ស្រុក​គៀន​ស្វាយ​ ខេត្ត​កណ្តាល​។ ក្នុង​ចំណោម​ព្រះ​សង្ឃ​ទាំង​ ៩០​​អង្គ​នោះ មាន ១៤​អង្គ រាគ​រូស​ ហើយ​បាន​សន្លប់​បាត់​ស្មារតី​ភ្លាម​ៗ​ បន្ទាប់​​ពី​បាន​ឆាន់​ចង្ហាត់​ថ្ងៃ​ត្រង់​ នៅ​ក្នុង​វត្ត​កាល​ពី​ថ្ងៃ​ទី ​៥​ ខែ​សីហា​ មួយ​ថ្ងៃ​ក្រោយ​មក​នៅ​ថ្ងៃ​ទី ៦​ ខែ​សីហា អ្នក​ដែល​នៅ​សល់​បាន​ធ្លាក់​ខ្លួន​ឈឺ​ បណ្តាល​អោយ​ឧបា​សក​ជា​ច្រើន​មាន​ការ​ភ័យ​ស្លន់​ស្លោ​ សុំ​ជំនួយ​ពី​អ្នក​ភូមិ​ដែល​នៅ​ក្បែរ​នោះ​ ខណ​ដែល​ម្នាក់​ទៀត​បាន​ទូរ​ស័ព្ទ​ទៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ ដើម្បី​ស្នើ​សុំ​រថ​យន្ត​សង្គ្រោះ​បន្ទាន់​ពីរ​បី​គ្រឿង​ ដើម្បី​ដឹក​ពួក​គេ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ ដើម្បី​ធ្វើ​ការ​សង្គ្រោះ​បន្ទាន់​។​ គ្មាន​នរ​ណា​ម្នាក់​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា បាន​ស្លាប់​ទេ ​រហូត​មក​ដល់​ថ្ងៃ​នេះ​។ លោក​ឡាយ ពេជ្រ​សម្បត្តិ​ មាន​ប្រសាសន៍​ថា អាហារ​បី​ប្រភេទ​ត្រូវ​បាន​ប្រគេន​ព្រះ​សង្ឃ​សម្រាប់​ចង្ហាន់​ថ្ងៃ​ត្រង់​ រួម​មាន​បន្លែ​ ស្ងោរ​ត្រី​ និង​ ឆាសាច់​ជ្រូក​។ លោក​សង្ស័យ​ថា ទឹក​​ត្រីជូរ​អែម (ទឹក​ត្រី​ផ្អែម​) អាច​ជា​មូល​ហេតុ​ចំបង​នៃ​ជំងឺ​។ [កោះ​សន្តិ​ភាព​]

សីហា ១១, ២០០២ ទីស្តី​ការ​គណ​រដ្ឋ​មន្រ្តី​ បាន​អនុ​ម័ត​សេច​ក្តី​ព្រាង​អនុ​ក្រឹត្យ​មួយ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​បង្កើត​លក្ខ​​ន្តិក​ សម្រាប់​វេជ្ជ​បណ្ឌិត​បរ​ទេស​ រឺ ជំនួយ​ការ​វេជ្ជ​បណ្ឌិត​ ដើម្បី​ប្រតិ​បត្តិ​ការ​អាជីវ​កម្ម​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​។ យោង​តាម​អនុ​ក្រឹត្យ​ គ្រូ​ពេទ្យ​បរ​ទេស​ត្រូវ​គោរព​តាម​រដ្ឋា​ភិបាល​ចំនួន​ ៨​ចំណុច​ដូចត​ទៅ​៖​ (១) - គ្រូ​ពេទ្យ​បរ​ទេស​ ត្រូវ​តែ​មក​ពី​ប្រ​ទេស​ ដែល​ជា​សមា​ជិក​អង្គ​ការ​សុខ​ភាព​ពិភព​លោក​។​ (២) - មាន​បទ​ពិសោ​ធន៍​យ៉ាង​តិច ៥​ឆ្នាំ ក្នុង​វិជ្ជា​ជីវ​សុខា​ភិបាល​។ (៣) - បាន​ចុះ​បញ្ជី​ជា​សមា​ជិក​ នៃ​ គណ​កម្មា​ធិការ​វិជ្ជា​ជីវ​សុខ​ភាព​ ប្រទេស​របស់​ខ្លួន​ រឺ គ្រូពេទ្យស្រី រឺ ប្រុស​នោះ​ ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ក្រសួង​សុខា​ភិបាល​ រឺ ស្ថាន​ទូត​សុខ​ភាព​របស់​ពួក​គេផ្ទាល់ រឺ ស្ថាន​ទូត​នៅ​ប្រទេស​កម្ពុជា​។​ (៤) - បាន​ទទួល​វិញ្ញា​បន​ប័ត្រ​សុខ​ភាព​ជំនាញ​ណា​មួយ​ ដែល​ទទួល​ស្គាល់​ដោយ​ស្ថា​ប័ន​មាន​សមត្ថ​កិច្ច​ របស់​ប្រទេស​របស់ខ្លួន។ (៥) - មាន​សុខ​ភាព​ល្អ​ ដែល​អាច​បំពេញ​ភារ​កិច្ច​របស់​ខ្លួន​បាន​ល្អ​។ (៦) - ត្រូវ​គោរព​វប្ប​ធម៌​ និង ប្រពៃ​ណី​ខ្មែរ​។​ (៧)​ - ​ត្រូវ​បាន​ចុះ​បញ្ជី​ជា​មួយ​គណ​កម្មា​ធិការ​ជំនាញ​ សុខ​ភាព​កម្ពុជា​។ មិន​ដែល​ត្រូវ​បាន​ផ្តន្ទា​ទោស​ ពី​បទ​ឧក្រិដ្ឋ​តូច​តាច​ រឺ ដើម​ទុន​ណា​មួយ​ឡើយ​។

សីហា ១៦, ២០០២ លោក​​នាយក​រដ្ឋ​មន្រ្តី​ហ៊ុ​ន សែន​ បាន​បដិ​សេធ​សំណើរ​ សុំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ព្រះ​មហា​ក្សត្រ​ថ្មី​ ដោយ​មាន​ប្រសាសន៍​ថា “វា​មិន​មែន​ជា​គំនិត​ល្អ​ទេ​ ដែល​ស្នើ​អោយ​ព្រះ​មហា​ក្សត្រ​បន្ទាប់​ បោះ​ឆ្នោត​ពី​សំណាក់​ប្រជា​ជន​កម្ពុជា​ ហើយ​វាជា​គំនិត​មិន​ធម្មតា​មួយ​… ​យើង​ត្រូវ​តែ​ពិចា​រណា​អោយ​បាន​ហ្មត់​ចត់​”​ វា​មិន​មែន​ជា​រឿង​ល្អ​នោះ​ទេ​ ពី​ព្រោះ​វា​ជា​នីតិ​វិធី​ពីរ​ផ្សេង​គ្នា ​- ​តាម​នីតិ​វិធី​របស់​ព្រះ​មហា​ក្សត្រ​ ព្រះ​មហា​ក្សត្រ​ត្រូវ​តែ​ ត្រូវ​បាន​ជ្រើស​តាំង​ដោយ​ក្រុម​ប្រឹក្សា​រាជ​បល្ល័ង្ក​ ប៉ុន្តែ​នីតិ​វិ​ធី​ នៃ​ របប​សាធា​រណ​រដ្ឋ​​ ប្រធា​នា​ធិប​តី​ត្រូវ​តែ​បោះ​ឆ្នោត​ជ្រើស​រើស​ដោយ​ប្រជា​ជន​”​ សំណើ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ព្រះ​អង្គ​ម្ចាស់ ន. ចក្រ​ពង់​ នៅ​ថ្ងៃ​ទី១​០ សីហា​ ដែល​ប្រជា​ជន​កម្ពុជា​ ត្រូវ​បាន​អនុញ្ញាត​អោយ​បោះ​ឆ្នោត​ ជ្រើស​រើស​ព្រះ​ម​ហាក្សត្រ​ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​របស់​សមា​ជិក​គ្រួសារ​រាជ​វង្ស​។ ព្រះ​អង្គម្ចាស់​ចក្រ​ពង់​ ជា​​រាជ​បុត្រ​របស់​ស្តេច​ នរោត្តម​សីហនុ​ ដែល​ជា​អ្នក​ពូកែ​និយាយ​ផ​ង​ ជា​អ្នក​នយោ​បាយ​បដិ​វត្ត​ផង​ និង​ ជា​ប្រធាន​ក្រុម​ហ៊ុន​រ៉ូយ៉ាល់​ភ្នំ​ពេញ​អ៊ែរ​វ៉េ​ផង​​ ​បាន​និយាយ​ដែរ​ថា នេះ​នឹង​រារាំង​ស្តេច​បន្ទាប់​ ដែល​​មិន​អើ​ពើ​យក​ចិត្ត​ទុក​ដាក់ អំពី​​ផល​ប្រយោ​ជន៍​នយោ​បាយ​ស្រុក​ទេស​។ [កោះ​សន្តិ​ភាព​នៅ​ថ្ងៃ​អាទិត្យ​ទី ០៨/១៨/០២]

គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច ចេញ​សេច​ក្តី​ប្រកាស​ព័ត៌​មាន​ រិះ​គន់​គណ​បក្ស​សម​រង្ស៊ី ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​មួយ ដែល​ចេញ​កាល​ពី​ថ្ងៃ​សុក្រ ដោយ​ហៅ​មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​ លោក​សម​រង្ស៊ី​ថា ជា​មនុស្ស​ដែល​មិន​ចេះ​ដឹង​គុណ​ ហើយ​បាន​ជំរុញ​អោយ​សមា​ជិក​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច កុំ​ចាញ់​បោក​ដោយ​ការ​ញុះ​ញង់​របស់​លោក​សម​រង្ស៊ី​។ លោក​សម​រង្ស៊ី តើ​លោក​បាន​ធ្វើ​អ្វី​ដើម្បី​ប្រទេស​ជាតិ​?​។​ លោក​សម​រង្ស៊ី​មិន​បាន​ធ្វើ​អ្វី​ក្រៅ​ពី​ជំរុញ​អោយ​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ ​តវ៉ា និង បង្កើត​ភាព​វឹក​វរ​ និង​ អស្ថិរ​ភាព​សង្គម​ដែល​ធ្វើ​អោយ​វិនិ​យោ​គិន​បរ​ទេស​ភ័យ​ខ្លាច​”​។​
សេច​ក្ដី​ប្រកាស​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​សមា​ជិក​ សភា​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច បាន​បញ្ចប់​ការ​ធ្វើ​ពហិ​ការ​រយ​ពេល ៤​ថ្ងៃ ដែល​បាន​ចាប់​ផ្តើម​បន្ទាប់​ពី​ រដ្ឋ​សភា​បាន​ច្រាន​ចោល​ RACF Dep ។ លោក​ខាន់​ សា​វឿន​ ជា​អគ្គ​មេ​បញ្ជា​ការ​ ជា​បេក្ខ​ជន​តែង​តាំង​របស់​ហ៊្វុន​ស៊ិន​ប៉ិច​ ជា​សហ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​។ ដោយ​សារ​តែ​សមា​ជិក​សភា​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​មិន​គាំ​ទ្រ​ លោក​ខាន់ សា​វឿន មិន​បាន​ទទួល​សំឡេង​គាំ​ទ្រ ២​ភាគ​៣​ ចាំ​បាច់​ទេ​។ តំណាង​រាស្ត្រ​គណ​បក្ស​សម​រង្ស៊ី​ ក៏​បាន​ធ្វើ​ពហិ​ការ​ផង​ដែរ​ ជុំវិញ​ការ​បដិ​សេធ​របស់​លោក​ខាន់​ សា​វឿន​។ នៅ​ក្នុង​អ្វី​ដែល​ជា​ផ្នែក​សំខាន់​បំផុត​ នៃ ​សេច​ក្តី​ថ្លែង​ការ​ណ៍​ហ៊្វុន​ស៊ិន​ប៉ិច​នោះ​ គឺ​បាន​ប្រៀប​ធៀប​លោក​សម​រង្ស៊ី​ទៅ​ នឹង​ ឪពុក​របស់​លោក​ គឺ​លោក​សម​ សារី ដែល​សេច​ក្តី​ថ្លែង​ការណ៍​នេះ​ ត្រូវ​បាន​ចោទ​ប្រកាន់ ពី​បទ​ក្បត់​ព្រះ​មហា​ក្សត្រ​។ លោក​សម សារី ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ជន​ក្បត់​ជាតិ​ក្នុង​ទស​វត្ស​ឆ្នាំ​ ១៩៦០​ ដោយ​សារ​គាត់​បាន​ចូល​រួម​ជា​មួយ​ចលនា​ខ្មែរ​សេរី​ ដែល​ជា​ចលនា​ប្រឆាំង​ នឹង ​ព្រះ​សី​ហនុ​ ដឹក​នាំដោយ​សឺង​ ង៉ុក​ថាញ់​។​
​ ជា​មួយ​ការ​រិះ​គន់​វា​ប្រហារ​លោក​សម​រង្សី​ សេច​ក្ដី​ថ្លែង​ការណ៍​បាន​កោត​សរ​សើរ​ ដល់​ប្រធាន​គណ​បក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច ព្រះ​អង្គ​ម្ចាស់ ន. រណរិទ្ធិ ដែល​ថ្មី​ៗ នេះ​ បាន​រង​​ការ​វាយ​ប្រហារ​ពី​សំណាក់​ក្រុម​អ្នក​រិះ​គន់​ -​ រួម​មាន​ទាំង​គណ​បក្ស​សម​រង្ស៊ី​ផង​ដែរ​ ដែល​បាន​ចោទ​ប្រកាន់​ថា​ ព្រះ​អង្គ​ជា​មេ​ដឹក​នាំ​អស​មត្ថ​ភាព ក្នុង​គណ​បក្ស​របស់​ព្រះ​អង្គ​។ ព្រះ​អង្គ​ម្ចាស់​ដែល​បាន​រិះ​គន់ ការ​ធ្វើ​ពហិ​ការ​កាល​ពី​សប្តាហ៍​មុន​នោះ​ ក៏​ត្រូវ​បាន​គេ​ស្តី​បន្ទោស​ផង​ដែរ​ ចំពោះ​ការ​ចោទ​ប្រកាន់​ថា មិន​បាន​គាំ​ទ្រ​ដល់​លោក​​ខាន់​ សាវឿន ដែល​បង្ក​អោយ​មាន​ការ​ភ័យ​ខ្លាច នៃ ជម្លោះ​នៅ​ក្នុង​ហ៊្វុន​ស៊ិន​ប៉ិច​។ កាល​ពី​ថ្ងៃ​សៅរ៍​សមា​ជិក​សភា​ គណ​បក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​ លោក​ណាន់ ស៊ី បាន​បដិ​សេធ​រាល់​ជម្លោះ​ណា​មួយ​ នៅ​ក្នុង​គណ​បក្ស​ ដោយ​និយាយ​ថា​ ការ​ធ្វើ​ពហិ​ការ​ មិន​មែន​គ្រាន់​តែ​ជា​ការ​បង្ហាញ​នូវ​ភាព​មិន​សប្បាយ​ចិត្ត​ ជា​មួយ​ នឹង​ របៀប​ដែល​គណ​បក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​ ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​គណ​បក្ស​ប្រជា​ជន​នោះ​ទេ។ [កោះ​សន្តិ​ភាព​នៅ​ថ្ងៃ​ច័ន្ទ​ទី​ ១៩ ២០០២]

ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០០២ លោក ថាច់ រ៉េង អ្នក​យុទ្ធ​សាស្រ្ត​សង្គ្រាម​ទ័ព​ព្រៃ​ សមា​ជិក​សភា​ និង​ ជា​ទី​ប្រឹក្សា​របស់​ប្រធាន​រដ្ឋ​សភា ព្រះ​អង្គ​ម្ចាស់​ ន.រណរិទ្ធិ បាន​ទទួល​មរណ​ភាព​ក្នុង​ជន្មាយុ​ ៧០​ឆ្នាំ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​សារ​ជំងឺ​។ លោក​ប៉ុល ហម អនុ​ប្រធាន​នាយក​ប្រតិ​បត្តិ​ នៃ​ វិទ្យា​ស្ថាន​សិទ្ធិ​មនុស្ស​កម្ពុជា​ មាន​ប្រសាសន៍​ថា ការ​បាត់​បង់​លោក​ថាច់ រ៉េង គឺ​ជា​ការ​បាត់​មនុស្ស​ដ៏​សំខាន់​ សំរាប់​ប្រ​ជា​ជន​ដែល​គោរព​ស្រលាញ់​លោក​។ លោក​ប៉ុល ហម មាន​ប្រសាសន៍​ថា “លោក​ជា​មនុស្ស​ចាស់​របស់​ខ្ញុំ​ ដែល​ខ្ញុំ​គោរព​ខ្លាំង​ណាស់​”​។ គាត់​គឺ​ជា​អ្នក​ចូល​រួម​ចំណែក​ក្នុង​សន្តិ​ភាព​នៅ​កម្ពុជា​។ លោក​កឹម សុខា​ អតីត​សមា​ជិក​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ សេរី​និយម​ព្រះ​ពុទ្ធ​សាសនា​ (BLDP) និង ជា​សមា​ជិក​ព្រឹទ្ធ​សភា​ហ៊្វុន​ស៊ិន​ប៉ិច​បច្ចុ​ប្បន្ន បាន​ថ្លែង​ថា លោក​មាន​ការ​សោក​ស្តាយ​ ដែល​បាត់​បង់​ជន​រួម​ជាតិ​ លោក​បាន​មាន​ប្រសា​សន៍​បន្ថែម​ថា​ “​គាត់​គឺ​ជា​អ្នក​ដែល​ប្រឆាំង​ នឹង​ ការ​ឈ្លាន​ពាន​របស់​បរ​ទេស​… ​គាត់​ជា​អ្នក​ស្រឡាញ់​លទ្ធិ​ប្រជា​ធិប​តេយ្យ​ជាតិ​និយម​”​។ លោក​ថាច់ រ៉េង ត្រូវ​បាន​គេ​ជ្រើស​រើស​អោយ​ចូល​រួម​ក្នុង​សភា​ នៅ​ឆ្នាំ​ ១៩៩៧ បន្ទាប់​ពី​ការ​ចូល​និវត្តន៍​របស់​សម្តេច​វិបុល​ បវរ​សេដ្ឋា​ សឺន សាន ប្រធាន​គណបក្ស​។ ពីរ​ឆ្នាំ​ក្រោយ​មក​ គាត់​បាន​ក្លាយ​ជា​ទី​ប្រឹក្សា​របស់​ព្រះ​អង្គ​ម្ចាស់​រណរិទ្ធិ​។​ អតីត​មេ​បញ្ជា​ការ​រណ​សិរ្ស​រំដោះ​ជាតិ​ប្រជា​ជន​កម្ពុជា​ (KPNLF) ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​ប្រឆាំង​ នឹង​ រដ្ឋា​ភិបាល​ដែល​គាំ​ទ្រ​ដោយ​វៀត​ណាម​។ ក្នុង​ទស្ស​វត្ស​ ១៩៨០ លោក​ថាច់ រ៉េង គឺ​ជា​សមា​ជិក​ម្នាក់​ក្នុង​ចំណោម​សមា​ជិក​សភា​ទាំង​ ៥​រូប​ នៅ​ក្នុង​ក្រុម​ BLDP របស់​សឺន​សាន​ ដែល​បាន​ស្នាក់​នៅ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​រវាង​បក្ស​ពួកកាល​ពី​ខែ​កក្កដា​ ១៩៩៧​​។ សមា​ជិក​សភា​ដែល​និយាយ​មិន​ចំ​ៗ គឺ​មាន​តែ​សមា​ជិក​សភា​ម្នាក់​គត់​ ដែល​បោះ​ឆ្នោត​ប្រ​ឆាំង នឹង​ ការ​ដក​ព្រះ​អង្គ​ម្ចាស់​ន.រណរិទ្ធិ​ ពី​អភ័យ​ឯក​សិទ្ធិ​តំណាង​រាស្រ្ត​របស់​ព្រះ​អង្គ​ នៅ​ក្នុង​សម័យ​ប្រជុំ​រដ្ឋ​សភា​នៅ​ថ្ងៃ​ទី ៦​ខែ​សីហា​ឆ្នាំ ១៩៩៧ ។ ពិធី​ដង្ហែ​សព និង បូជា​សព របស់​លោកថាច់ រ៉េង​ ដែល​មាន​ការ​ចូល​រួម​ពី​សមា​ជិក​គ្រួសារ មិត្ត ភក្តិ បង​ប្អូន​ មួយ​ចំនួន​។​ មន្ត្រី​ និង សមា​ជិក​សភា​ ត្រូវ​បាន​ចូល​រួម​ក្នុង​ពីធី​កាល​ពី​ថ្ងៃ​ច័ន្ទ នៅ​ឯ​វត្ត​បទុម​។

មន្រ្តីកម្ពុជា បាន​ស្វា​គមន៍​សំណើ​ថ្មី​របស់ UN ដើម្បី​ចាប់​ផ្តើម​ការ​ចរ​ចា​ឡើង​វិញ​ ស្តី​ពី​ការ​បង្កើត​សាលា​ក្តី​ប្រល័យ​ពូជ​សាសន៍ សម្រាប់​កាត់​ទោស​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​។ អ្នក​ការ​ទូត​ជាន់​ខ្ពស់​ នៅ​ទី​ក្រុង​ភ្នំ​ពេញ​បាន​និយាយ​ថា​ ការ​ផ្តល់​ជូន​នេះ​ នឹង​ ជួយ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ ដើម្បី​ស្វែង​រក​យុត្តិ​ធម៌​សម្រាប់​ប្រជា​ជន​ជិត ២​លាន​នាក់​ ដែល​បាន​​ស្លាប់​ក្រោម​របប​ខ្មែរ​ក្រហម​កុម្មុយ​និស្ត​ នៅ​ចុង​ទស​វត្ស​ ១៩៧០​។ កាល​ពី​ដើម​សប្តាហ៍​នេះ​ អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ លោក​កូហ្វី​អា​ណាន់​ បាន​និយាយ​ថា​ លោក ​នឹង​ ធ្វើ​កិច្ច​ចរចា​ឡើង​វិញ​ ប្រសិន​បើ​លោក​ទទួល​បាន​អាណត្តិ​ ពី​មហា​សន្និ​បាត​ រឺ ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​។ ប៉ុន្តែ​មន្ត្រី​កម្ពុជា​ខ្លះ​និយាយ​ថា​ អាណត្តិ​ខាង​មុខ​របស់​កូហ្វី​អាណាន់ ប្រ​ហែល​ជា​មិន​ចាំ​បាច់​ទេ ពី​ព្រោះ​ការ​ជំនុំ​ជម្រះ​នេះ​ មាន​ការ​គាំ​ទ្រ​ជា​អន្តរ​ជាតិ​យ៉ាង​ទូលំ​ទូលាយ​រួច​ទៅ​ហើយ​។ មេ​ដឹក​នាំ​ក្រុម​ឧទ្ទាម​ គឺ​ប៉ុល ពត បាន​ទទួល​មរណ​ភាព​ក្នុង​ឆ្នាំ ១៩៩៨​។​ ប៉ុន្តែ​អនុ​សេនីយ​កំពូល​ៗ​ ជា​ច្រើន​របស់​គាត់​ នៅ​​តែ​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ គ្មាន​សមា​ជិក​ខ្មែរ​ក្រហម​ណា​ម្នាក់​ ធ្លាប់​ប្រឈម​មុខ​ នឹង តុលាការ​ពី​បទ​ឧក្រិដ្ឋ​ ដែល​បាន​ប្រព្រឹត្ត​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្លួន​ឡើយ​។ [ព័ត៌​មាន​ ​VOA]​

រដ្ឋសភា​ អនុ​ម័ត​ច្បាប់​បោះ​ឆ្នោត​ជាតិ ដែល​បាន​ធ្វើ​វិសោធ​ន​កម្ម បន្ទាប់​ពី​ការ​ជជែក​ដេញ​ដោល​យ៉ាង​ក្តៅ​គគុ​ក​រយ​ពេល ៤​ថ្ងៃ​។ ច្បាប់​បោះ​ឆ្នោត ដែល​ត្រូវ​បាន​អនុ​ម័ត​ថ្មី​ នឹង​ រៀប​ចំ​រចនា​សម្ព័ន្ធ​គណ​កម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ (គជប) (NEC) មុន​ការ​បោះ​ឆ្នោត​នីតិ​កាល​ឆ្នាំ​ក្រោយ​ ដែល​គ្រោង​ នឹង ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៧ ខែ​កក្កដា​ឆ្នាំ ២០០៣​។ តាម​ច្បាប់​ គជប​ (NEC) ដែល​មាន​សមា​ជិក​ ៥​រូប​ នឹង​ត្រូវ​បាន​បង្កើត​ឡើង​ ដែល​រួម​មាន​ “ឥស្សរ​ជន” ដែល​ត្រូវ​បាន​ជ្រើស​រើស​ដោយ​ក្រសួង​មហា​ផ្ទៃ​ និង​ អនុម័ត​ដោយ​រដ្ឋ​សភា​ជាតិ​។ ច្បាប់​ នឹង ទៅ​ដល់​ព្រឹទ្ធ​សភា​ ដើម្បី​អនុ​ម័ត​ជា​លើក​ចុង​ក្រោយ​។ ការ​ធ្វើ​វិសោ​ធន​កម្ម​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ច្បាប់​បោះ​ឆ្នោត​ឆ្នាំ ១៩៩៨ ដែល​ផ្តល់​ជូន​ គជប ដែល​មាន​សមា​ជិក ១១​រូប​ ទទួល​ខុស​ត្រូវ​លើ​ការ​ធ្វើ​និយត​កម្ម​ យុទ្ធ​នា​ការ​បោះ​ឆ្នោត និង​ វាយ​តម្លៃ​ពាក្យ​បណ្តឹង​ការ​បោះ​ឆ្នោត​។​ ប្រធាន​រដ្ឋ​សភា​ព្រះ​អង្គម្ចាស់ ន. រណរិទ្ធិ មាន​ប្រសា​សន៍​ថា​ គជប តូច​ជាង​មួយ​ នឹង​ កាន់​តែ​មាន​ប្រសិទ្ធ​ភាព​។ ក្នុង​ចំណោម​សមា​ជិក​សភា ​១០១​​រូប ដែល​មាន​វត្ត​មាន​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​សភា​មាន ៨៩​នាក់​ បាន​បោះ​ឆ្នោត​គាំ​ទ្រ​ច្បាប់​ហើយ​អ្នក​ផ្សេង​ទៀត​បាន​បដិ​សេធ​។ មេធាវី​ចំនួន​ប្រាំ​បួន​រូប​ មក​ពី​គណ​បក្ស​ប្រឆាំង​សម​រង្ស៊ី​ បាន​ដើរ​ចេញ​ពី​ការ​ប្រជុំ​តវ៉ា​ មុន​ពេល​បោះ​ឆ្នោត​។​ [Xinhuanet 08/22/02]

ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០០២ បន្ទាប់​ពី​ការ​ជជែក​ដេញ​ដោល​យ៉ាង​ក្តៅ​គគុក​រយ​ពេល​ ៤​ថ្ងៃ​ ស្តី​ពី​ការ​ស្នើ​ធ្វើ​វិសោ​ធន​កម្ម​ច្បាប់​បោះ​ឆ្នោត​ ជ្រើស​តាំង​រដ្ឋ​សភា​កាល​ពី​ថ្ងៃពុធ​ រដ្ឋសភា​បាន​អនុម័ត​ ដោយ​គ្មាន​ការ​ផ្លាស់​ប្តូរ​ច្បាប់​ដែល​ នឹង​ រៀប​ចំរចនា​សម្ព័ន្ធ​ គណ​កម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ នៅ​មុន​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ឆ្នាំក្រោយ​។ ក្នុង​ចំណោម​សមា​ជិក​សភា ១០១​រូប មាន ៨៩​នាក់​ បាន​បោះ​ឆ្នោត​ជ្រើស​រើស​ច្បាប់​ ហើយ​សមា​ជិក​ដទៃ​ទៀត​បាន​បដិសេធ​។ សមា​ជិក​សភា​គណ​បក្ស​សម​រង្ស៊ី​ បាន​ដើរ​ចេញ​ពី​រដ្ឋ​សភា​ ដោយ​ធ្វើ​ការ​តវ៉ា​នៅ​មុន​ពេល​បោះ​ឆ្នោត​ ដោយ​និយាយ​ថា​ ពួក​គេ​ត្រូវ​បាន​គេ​បំបិទ​មាត់​ ដោយ​អយុត្តិ​ធម៌​​ ហើយ​មិន​ត្រូវ​បាន​អនុញ្ញាត​អោយ​បង្ហាញ​ការ​ប្រឆាំង​ លើ​អ្វី​ដែល​ពួក​គេ​បាន​និយាយ​ថា​ ជា​ច្បាប់​អាក្រក់​ឡើយ​។ ទន្ទឹម​ នឹង ការ​រិះ​គន់​ដទៃ​ទៀត​ រួម​ទាំង​អង្គ​ការ​ក្រៅ​រដ្ឋាភិ​បាល​ ដែល​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត និង​ សមា​ជិក​នៃ​គណ​បក្ស​ហ្វុនស៊ីន​ប៉ិច​ គណ​បក្ស​ប្រឆាំង​បាន​អះ​អាង​ថា​ ច្បាប់​នេះ​ នឹង មិន​ធ្វើ​អោយ​ប្រ​សើរ​ឡើង​នូវ គជប ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​លំអៀង​ទៅ​រក​គណ​បក្ស​កាន់​អំណាច​។ ច្បាប់​បោះ​ឆ្នោត​ឆ្នាំ ​១៩៩៨​ បាន​បង្កើត​ គជប ដែល​មាន​សមា​ជិក​ចំនួន ១១​នាក់​ ដែល​ជា​ជន​អព្យាក្រឹត​ ដែល​បាន​កំណត់​យុទ្ធ​នា​ការ​ឃោសនា​បោះ​ឆ្នោត​ និង វាយ​តម្លៃ​ពាក្យ​បណ្តឹង​បោះ​ឆ្នោត​។ កាល​ពី​មុន​អំឡុង​ពេល​ និង​ ក្រោយ​ពេល​បោះ​ឆ្នោត​ឃុំ​សង្កាត់​ ៣​កុម្ភៈ​ឆ្នាំ​នេះ​ វា​ត្រូវ​បាន​គេ​រិះ​គន់​ សូម្បី​តែ​សមា​ជិក​ខ្លះ​ របស់​ខ្លួន​ចំពោះ​ភាព​លំអៀង​ និង ការ​រឹត​ត្បិត​សិទ្ធិ​ទទួល​បាន​ព័ត៌​មាន​របស់​អ្នក​បោះ​ឆ្នោត​។ ការ​ធ្វើ​វិសោធ​ន​កម្ម ដែល​ព្រាង​ដោយ​ក្រសួង​មហា​ផ្ទៃ​ តាម​គំនិត​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បង្កើត​ គជប ដែល​មាន​សមា​ជិក​ ៥​រូប មាន​សមាស​ភាព “ឥស្សរ​ជន”​ ដែល​ត្រូវ​បាន​ជ្រើស​រើស​ដោយ​ក្រសួង​មហា​ផ្ទៃ​ និង ត្រូវ​បាន​អនុ​ម័តដោយ​រដ្ឋ​សភា​។​ ប្រធាន​សភា​ព្រះ​អង្គ​ម្ចាស់​ន.រណរិទ្ធិ ដែល​ជា​ប្រធាន​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ផង​ដែរ​ បាន​មាន​បន្ទូល​ថា គជប តូច​ជាង​នេះ នឹង​ មាន​ប្រសិទ្ធ​ភាព​ជាង​។