ថ្ងៃសៅរ៍ ទី4.កញ្ញា 2021.ម៉ោង 20:50
ព្រិត្ដិការណ៍ ឆ្នាំ២០០២ ខែមករា -កុម្ភ

ថ្ងៃទី ១ ខែ​មករា​ឆ្នាំ ២០០២ សេច​ក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​ការ​បរទេស​ ប្រកាស​អំពី​ដំណើរ​ទស្សន​កិច្ច​ការ​ងារ នៅ​ប្រទេស​វៀត​ណាម​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន តាម​ការ​អញ្ជើញ​របស់​លោក​ផាន់ វ៉ាន់​ខាយ​ នាយក​រដ្ឋ​មន្ត្រី​វៀត​ណាម។ លោក​ហ៊ុន សែន នឹង ដឹក​នាំ​គណ​ប្រតិ​ភូ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​លើក​ទី​២ របស់​នាយក​រដ្ឋ​មន្ត្រី​ នៃ ប្រទេស​ទាំង​បី វៀត​ណាម កម្ពុជា និង ឡាវ លើ​ការ​កសាង​តំបន់​ត្រី​កោណ​អភិវឌ្ឍន៍ ដែល នឹង ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០០២ នៅ​ទី​ក្រុងហូ​ជី​មិញ​។

ថ្ងៃទី ៧ ខែ​មករា​ ឆ្នាំ ២០០២ មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​ លោក​សម​រង្ស៊ី​ប្រាប់​តុលា​ការ​ថៃ ក្នុង​ការ​ផ្តល់​សក្ខី​កម្ម​ក្នុង​នាម​ជា​សាក្សី​របស់​លោក​សុខ យឿន​ថា លោក​នាយក​រដ្ឋ​មន្រ្តីហ៊ុន សែន នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​ដោយ​រ៉ុក្កែត​ លើ​កំណាត់​ផ្លូវ​ទៅ​កាន់​ខេត្ត​សៀម​រាប ដើម្បី​ផល​ប្រយោជន៍​នយោ​បាយ​ផ្ទាល់​ខ្លួន​។ លោក​សុខ យឿន ដែល​ជា​សកម្ម​ជន​គណ​បក្ស​សម​រង្ស៊ី​ គឺ​ជា​ជន​ជាប់​ចោទ​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ​បត្យា​ប័ន​។ រដ្ឋា​ភិបាល​បាន​ចោទ​ប្រកាន់​គាត់​ថា​ ជា​មេ​ក្លោង​នៃ​ការ​វាយ​ប្រហារ​នេះ​។ រ៉ុក្កែត​បាន​តម្រង់​គោល​ដៅ​ទៅ​លើក្បួន​រថយន្ដ​ របស់​សមា​ជិក​សភា​ដែល​បាន​ជាប់​ឆ្នោត​ថ្មី​ ទៅ​វិមាន​ក្នុង​ខេត្ត​សៀម​រាប សម្រាប់​ពិធី​សច្ចា​ប្រណិ​ធាន​ក្រោម អធិប​តី​ភាព​របស់​ស្តេច​ ន. សីហនុ​។ រ៉ុក្កែត​បាន​បាញ់​ខុស​គោល​ដៅ ហើយ​បាន​ធ្លាក់​នៅ​លើ​ផ្ទះ​មួយ​ ដោយ​បាន​សម្លាប់​មនុស្ស​ពីរ​នាក់​។ លោក​ហ៊ុន​ សែន​មិន​បាន​ធ្វើ​ដំណើរ​តាម​ក្បួន​រថ​យន្ដ​នោះ​ទេ។​ [THE NATION - Regional - 01/08/02]

ថ្ងៃ ទី៨ ខែ មករា ឆ្នាំ ២០០២ ក្រុម​ហ៊ុន​ប្រឹក្សា​ពិគ្រោះ​យោ​បល់​អ៊ីតាលី​ I.Ge.S.n.c (វិស្វ​កម្ម​សំណង់​ធរណី​មាត្រ​រូប​វិទ្យា)​ និង អាជ្ញា​ធរ​ជាតិ​អប្សរា​ ចាប់​ផ្តើម​គម្រោង​ស្តារ​ឡើង​វិញ​ នៃ ស្ពាន​​បេ​តុង​​ប្រវែង​ ៦០​​ម៉ែ​ត្រ ដែល​បាន​​ធ្លាក់​​ចូល​ទៅ​ក្នុង​ទឹក​ខាង​លិច​ នៃ ប្រាសាទ​អង្គរ​វត្ត​ នៅ​ខែ​កញ្ញា​ឆ្នាំ ១៩៩៧ ។ អង្គការ​យូណេស្កូ​ផ្តល់​មូល​និធិ​ដល់​គម្រោង​នេះ​។​​ [Yashodhara N° 6]

ថ្ងៃ ទី​១៥ ខែ មករា ឆ្នាំ ២០០២ មន្ត្រី​នៅ​ច្រក​ព្រំ​ដែន​ថៃ​ បាន​និយាយ​កាល​ពីម្សិល​មិញ​ថា​ មន្រ្តី​កម្ពុជា​កំពុង​ចរចា​បើក​ច្រក​ឆ្លង​ព្រំ​ដែន​ថ្មី​មួយ​នៅ​ខេត្ត​ព្រះ​វិហារ​ បន្ទាប់​ពី​អាជ្ញា​ធរ​ថៃ ​បាន​បិទ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នៅ​ជើង​ភ្នំ​ប្រាសាទ​ព្រះវិ​ហារ​ កាល​ពី​ខែ​មុន​។ មន្ត្រី​មូល​ដ្ឋាន​មក​ពី​ខេត្ត​ព្រះ​វិហារ​ កំពុង​ជួប​ពិភាក្សា​ជា​មួយ​សម​ភាគី​ថៃ​ បើក​ច្រក​ឆ្លង​ព្រំ​ដែន​ថ្មី​ នៅ​ខេត្ដ​ស៊ីសា​កេត​។ ក្រុម​មន្រ្តី​បាន​និយាយ​ថា​ ការ​ស្នើ​សុំ​ឆ្លង​ដែន​ ដែល​មាន​ចម្ងាយ ៧​គីឡូ​ម៉ែត្រ​ ភាគ​ខាង​កើត​នៃ​ប្រាសាទ​ នៅ​តាថាវ​ក្នុង​ស្រុក​ជាំក្សាន្ត នឹង ជំនួស​កន្លែង​ត្រួត​ពិនិត្យ​ប្រាសាទ​ ដែល​ត្រូវ​បាន​បិទ​ដោយ​ប្រទេស​ថៃ បន្ទាប់​ពី​មាន​ជំលោះ​ជុំ​វិញ​បញ្ហា​អនាម័យ​មិន​ល្អ​ របស់​អ្នក​តាំង​ទី​លំ​នៅ​កម្ពុជា​ក្បែរ​នោះ​។ [THE NATION - Latest news]

នាយ​ករដ្ឋ​មន្រ្តី​ហ៊ុន សែន សម្ពោធ​អគារ​សិក្សា​ចំនួ​ន ១០​ខ្នង​ជា​អំណោយ​របស់​រដ្ឋា​ភិបាល​បារាំង​ តាម​រយៈ SIPAR នៅ​បាភ្នំ ខេត្ត​ព្រៃ​វែង​។ [CNV]

ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០០២ នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ថ្លែង​បញ្ជាក់​បង្ហាញ​ការ​​ងារ ទៅ​កាន់​ការ​ប្រជុំ​ឃ្លាំ​មើល​របស់​រដ្ឋា​ភិបាល​ - ម្ចាស់​ជំនួយ​នៅ​ទី​ក្រុង​ភ្នំពេញ​។
ថ្ងៃទី២៦ ខែមករា ឆ្នាំ ២០០២ កិច្ច​ប្រជុំ​កំពូល​ឥណ្ឌូ​ចិន​លើក​ទី​២ ធ្វើ​ឡើង​នៅ​ទី​ក្រុងហូ​ជី​មិញ មាន​គោល​បំណង​ដើម្បី​សំរេច​បាន “តំបន់​ត្រី​កោណ​អភិវឌ្ឍន៍ វៀត​ណាម - ឡាវ - កម្ពុជា” ។ [VN FM news conference 01/10/02]

ថ្ងៃទី ៦ ខែកុម្ភៈឆ្នាំ ២០០២ លោក​ហោ ណាំ​ហុង មន្ត្រី​ក្រសួង​ការ​បរ​ទេស និង ឯក​អគ្គ​រដ្ឋ​ទូត​ជប៉ុន​ហ្គូ​តារ៉ូ OGAWA ចុះ​ហត្ថ​លេខា​នៅ​ទី​ក្រុង​ភ្នំ​ពេញ​ ផ្លាស់​ប្តូរ​កំណត់​សំគាល់​លើ​ជំនួយ​អិត​សំណង​ចំនួន​ ៦៦​លាន​យ៉េន​ ផ្តល់​ដោយ​ប្រទេស​ជប៉ុន សម្រាប់​ការ​អនុ​វត្ត​គម្រោង​ការ​ពារ​ទឹក​ជំនន់​ និង កែ​លំអ​ប្រឡាយ​បង្ហូរ​ទឹក​នៅ​ក្នុង​ក្រុង​ភ្នំពេញ​។ ជំនួយ​នេះ​ នឹង ត្រូវ​បាន​ដាក់​អោយ​ប្រើ​ប្រាស់​នៅ​ចន្លោះ​កាល​បរិច្ឆេទ​ នៃ​ ការ​ចូល​ជា​ធរ​មាន នៃ ការ​រៀប​ចំសំរប​សំរួល​ អោយ​ត្រូវ​រូវ​ នឹង បច្ចុប្បន្ន ​និង ថ្ងៃ​ទី ០៥ ខែកុម្ភៈ​ ឆ្នាំ ២០០៣​ ។

ថ្ងៃទី​១២ ខែកុម្ភះ ឆ្នាំ ២០០២ អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ បាន​ឃ្លាំ​មើល​គណៈ​កម្មា​ធិការ​ ដើម្បី​ធ្វើ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង យុត្តិ​ធម៌ រួម​​និង​អ្នក​សម្ព័ន្ធ​ភាព​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​ យុត្តិ​ធម៌ និង​ គណ​កម្មា​ធិការ​អព្យា​ក្រឹត​ និង ឯក​រាជ្យ​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​អិត​គិត​ថ្លៃ ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា យុទ្ធ​នា​ការ​ឃោសនា​ទិញ​សន្លឹក​ឆ្នោត​ ដែល​កំពុង​រីក​រាល​ដាល​នៅ​មុន​ថ្ងៃ​បោះឆ្នោត​ ក្នុង​តំបន់​ ដែល​កំពុង​ប្រព្រិត្ដ​ធ្វើ​ឡើង​ដោយ​គណ​បក្ស CCP ហើយ​ដែល​ត្រូវ​បាន​គណបក្ស​នេះ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​។ [AP]

ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ ២០០២ មេ​ធាវី​តាម៉ុក គឺ​លោក​ប៊ិនសុន សាម៉ៃ Benson Samay ជំរុញ​រដ្ឋា​ភិបាល​បើក​សវនា​ការ​ជំនុំ​ជម្រះ​កូន​ក្តី​របស់​គាត់​ រឺ ដោះ​លែង​គាត់ ឲ្យ​នៅ​ក្រៅ​ឃុំ ​ដោយ​ប្រាប់​អ្នក​សារព័ត៌​មាន​ថា ចាប់​តាំង​ពី​ការ​ឃុំខ្លួន​រយ​ពេល ៣​ឆ្នាំ​ អតិ​បរមា​​ការ​​ឃុំ​ខ្លួន​របស់​តាម៉ុក​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​៦ ខែ​មីនា គាត់​គួរ​តែ​ត្រូវ​បាន​ដោះ​លែង​ជា​បណ្តោះ​អាសន្ន​នៅ​ថ្ងៃ​នោះ​ លើក​លែង​តែ​រដ្ឋា​ភិបាល​ចាប់​ផ្តើម​ដំណើរ​ការ​ជំនុំ​ជម្រះ។ [Kyodo]

សម​មិត្ដកែ ពក អតីត​មន្រ្តី​យោធា​ខ្មែរ​ក្រហម​ ដែល​បាន​ដឹក​នាំការ​បោស​សម្អាត​បង្ហូរ​ឈាម និង ដែល​ជា​បេក្ខ​ជន​សំខាន់​បំផុត​ ដើម្បី​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​សាលា​ក្តី​ប្រល័យ​ពូជ​សាសន៍ នា​ពេល​អនាគត​ បាន​ទទួល​មរណ​ភាព​នៅ​ថ្ងៃសុក្រ​ នៅ​ភាគ​ខាង​ជើង​ប្រទេស​កម្ពុជា​។ លោក​ទៀ បាញ់​រដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ បាន​និយាយ​ថា​ លោក​កែ ពក ដែល​បាន​ចូល​រួម​ក្នុង​ជួរ​កង​ទ័ព​ បន្ទាប់​ពី​ចាក​ចេញ​ពី​របប​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ ១៩៩៨ បាន​ស្លាប់​ដោយ​សារ​មូល​ហេតុ​ធម្ម​ជាតិ​ ទាក់​ទង នឹង ជំងឺ​ថ្លើម​ នៅ​អន្លង់​វែង​ អតីត​ទី​តាំង​រឹង​មាំ​របស់​ខ្មែរ​ក្រហម​នៅ​ជិត​ព្រំ​ដែន​ថៃ​។ កែ ពក ត្រូវ​បាន​គេ​ស្គាល់ថា​ជា​មេ​ដឹក​នាំ ​បង្ហូរ​ឈាមដ៍​សំ​ខាន់​ ​នៅ​ភូមិ​ភាគ​ខាង​ជើង​ និង​ ភាគ​ខាង​កើត​នៃ​ប្រទេស​កម្ពុជា​ ក្នុង​អំឡុង​របប​ខ្មែរ​ក្រហម​ឆ្នាំ ​១៩៧៥-៧៩ ដែល​ត្រូវ​បាន​គេ​ស្តីបន្ទោស​ចំពោះ​ការ​ស្លាប់​របស់​ប្រជា​ជន ១,៧ លាន​នាក់ ដោយ​សារ​ភាព​អត់​ឃ្លាន ជំងឺ​ ការ​ប្រហារ​ជីវិត​ និង ធ្វើ​ការ​ងារ​ហួស​កំរិត​។​ [AP]

ថ្ងៃទី​១៨ ខែកុម្ភះ ឆ្នាំ ២០០២ មនុស្ស CFF ចំនួន ២០​នាក់ ដែល​ត្រូវ​បាន​គេ​សង្ស័យ បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលា​ការ​ក្រុង​ភ្នំ​ពេញ​ ដើម្បី​ប្រ​ឈម​មុខ នឹង​ ការ​ចោទ​ប្រកាន់​ពី​បទ​ សម​គំនិត​អំពើ​ភេរ​វ​កម្ម និង ការ​ជាប់​ពាក់​ព័ន្ធ​ នឹង​ ក្រុម​ប្រដាប់​អាវុធ​ខុស​ច្បាប់​។ ជន​សង្ស័យ​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​កញ្ញា និង ​តុលា ឆ្នាំ​មុន​ ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ ជា​សមា​ជិក​ នៃ ក្រុម​ប្រឆាំង​ ជា​ក្រុម​ដែល​ដឹក​នាំ​ដោយ​ជន​ជាតិ​ខ្មែរ​អាមេរិក​ ឈុន យ៉ាសិទ្ធ Yasith មាន​មូល​ដ្ឋាន​នៅ​ឡុង​ប៊ិច​រដ្ឋ​កាលី​ហ្វ័រ​ញ៉ា។ កាល​ពី​ខែ​មិថុនា និង តុលា​ ឆ្នាំ​មុន​តុលា​ការ​ ដដែល​បាន​កាត់​ទោស​សមា​ជិក​ក្រុម​ចំនួន ៥៦​នាក់ ឲ្យ​ជាប់​ពន្ធ​នា​គារ​រយៈ​ពេល ៣​ឆ្នាំ​ ពី​បទ​វាយ​ប្រហារ​ប្រឆាំង​ នឹង​ រដ្ឋា​ភិបាល​។[Kyodo]

ថ្ងៃទី​២០ ខែកុម្ភៈ ​ឆ្នាំ ២០០២ លោក​អ៊ុច គី​មាន រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​បរ​ទេស និង​ ឯក​អគ្គ​រដ្ឋទូត​ចិន ​លោក​នឹងហ្វូ​ហ្គី Ning Fukui ចុះ​ហត្ថ​លេខា​នៅ​ទី​ក្រុង​ភ្នំ​ពេញ​ផ្លាស់​ប្តូរ​កំណត់​សំគាល់​ លើ​គម្រោង​ជួស​ជុល​ផ្លូវ ​លើ​មហា​វិថី​ម៉ៅសេ​ទុង ដែល​ត្រូវ​អនុវត្ត​ដោយ​ប្រទេស​ចិន​។ ការ​ចំណាយ​សម្រាប់​ការ​អនុវត្ត​គម្រោង​នេះ​ នឹង ត្រូវ​បង្វែរ​ចេញ​ពី​ប្រាក់​កម្ចី​គ្មាន​ការ​ប្រាក់​ ដែល​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ ស្តី​ពីកិច្ច​សហ​ប្រតិ​បត្តិ​ការ សេដ្ឋ​កិច្ច និង បច្ចេក​ទេស​ដែល​បាន​ចុះ​​ហត្ថ​លេខា​ នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ​ឆ្នាំ២០០១ រវាង​រដ្ឋា​ភិបាល​ទាំង​ពីរ​។

គណបក្ស​ប្រឆាំង​បាន​ដាក់​ញត្តិ​អំពាវ​នាវ​ អោយ​រដ្ឋា​ភិបាល ពន្យល់​ពី​មូល​ហេតុ​ដែល UN ដក​ខ្លួន​ចេញ​ពី​សាលា​ក្តី​ប្រល័យ​ពូជ​សាសន៍​។ សំណើ​ដែល​ត្រូវ​បាន​ចុះហត្ថ​លេខា​ដោយ​សមា​ជិក​ទាំង ​១៤​រូប​ នៃ គណ​បក្ស​សម​រង្ស៊ី​ បាន​ស្នើ​​ឲ្យ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ថ្លែង​ទៅ​កាន់​រដ្ឋ​សភា​ អំពី​អ្វី​ដែល​ហៅ​ថា​ ការ​ចរចា​ ដែល​បរា​ជ័យ​គួរ​អោយ​អាម៉ាស់​។ នៅ​​ក្នុង​​សេច​ក្តី​ប្រកាស​ ដ៏​គួ​រអោយ​ភ្ញាក់​ផ្អើល​របស់​ខ្លួន កាល​ពី​ដើម​ខែ​នេះ​ អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​និយាយ​ថា​ ខ្លួន​បាន​បោះ​បង់​ចោល​ការ​ចរ​ចា​រយ​ពេល​ ៥​ឆ្នាំ​ ស្តី​ពី​ការ​បង្កើត​តុលា​ការ​ ដើម្បី​កាត់​ទោស​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ ពី​ព្រោះ​វា​មិន​អាច​ធានា​នូវ​ភាព​មិន​លំអៀង​របស់​សាលា​ក្តី ទន្ទឹម​នឹង​នេះ​ដែរ​ ជន​ជាប់​ចោទ​សំខាន់​ម្នាក់​ ដែល​អាច​មាន​នៅ​ក្នុង​ការ​កាត់​ក្តី​បែប​នេះ​ គឺ​អតីត​មេ​បញ្ជា​ការ​យោធា​ខ្មែរ​ក្រហម​ឈ្មោះ​តា ម៉ុក ត្រូវ​បាន​គេ​និយាយ​ថា​ កំពុង​មាន​ជំងឺ​ធ្ងន់​ធ្ងរ​ នៅ​ក្នុង​ពន្ធនា​គារ​យោធា​មួយ​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​។ មេធាវី​របស់​គាត់​បាន​និយាយ​ថា គាត់​កំពុង​ឈឺ​ក្បាល​វិល​មុខ និង លើស​ឈាម​។ [BBC]

ថ្ងៃទី២១ ខែ​កុម្ភះ ឆ្នាំ​២០០២ ក្រសួង​ការ​បរ​ទេស​វៀត​ណាម​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​មួយ​ថា​ “​នៅ​ថ្ងៃ​ទី​២១ ខែកុម្ភះ ឆ្នាំ ២០០២ ឯក​ឧត្តម​ង្វៀន ឌីញ ប៊ីន Nguyen Dinh Bin អនុ​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរ​ទេស និង ជា​ប្រេ​សិត​ពិសេស​របស់​នាយក​រដ្ឋ​មន្ត្រី នៃ សាធារ​ណ​រដ្ឋ​សង្គម​និយម​វៀត​ណាម បាន​ប្រគល់​លិខិត​ជូន​​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​។ ក្នុង​អំលុង​ពេល​ ​នៃ កិច្ច​ប្រជុំ​របស់​ពួក​គេ​ កិច្ច​ព្រម​ព្រៀង​ត្រី​ភាគី​កម្ពុជា - វៀត​ណាម - UNHCR ឯក​ឧត្តម​ផាន់ ​វ៉ាន់​ខៃ បាន​ចុះ​ហត្ថ​លេខា​នៅ​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ ២០០២ ស្តី​ពី​ការ​វិល​ត្រឡប់​របស់​ជន​ជាតិ​ម៉ុង​តា​ញ៉ា​ វៀត​ណាម​មក​កាន់​ប្រទេស​វៀត​ណាម​ ត្រូវ​បាន​ពិភាក្សា​។ កម្ពុជា​ និង វៀត​ណាម​បាន​ឯក​ភាព​គ្នា ព្យាយាម​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ខាង​លើ ស្តី​ពី​ការ​វិល​ត្រឡប់​របស់​ជន​ជាតិ​ម៉ុងតាញ៉ា​វៀត​ណាម​ទាំង​នោះ​មុន​រដូវ​ភ្លៀង​ឆ្នាំ​នេះ​”​។

ជន​ជាតិ​វៀត​ណាម​ចំនួន ១៥​នាក់​ដំបូង​ មក​ពី​តំបន់ Tay Nguyen (តំបន់​ខ្ពង់​រាប​កណ្តាល) ដែល​បាន​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ប្រទេស​កម្ពុជា​ កាល​ពី​ឆ្នាំ​មុន​បាន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ហើយ​។ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀត​ណាម​ លោក​ផាន ធុយ​ថាញ Phan Thuy Thanh បាន​ថ្លែង​ថា ការ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​បាន​ធ្វើ​ឡើង​ក្រោម​កិច្ច​ព្រម​ព្រៀង​ត្រី​ភាគី​ ២១​មករា រវាង​ប្រទេស​វៀតណា​ម​កម្ពុជា​ និង UNHCR ។[VNS]

មន្រ្តី​ម​ក​ពី​ទី​ភ្នាក់​ងារ​អូស្ត្រាលី សម្រាប់​ការ​អភិ​វឌ្ឍន៍​អន្តរ​ជាតិ បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ប្រទេស​អូស្រ្តា​លី​បាន​ជួយ​ប្រទេស​កម្ពុជា​ ក្នុង​ការ​កែ​លំអ​គុណ​ភាព​កសិ​កម្ម​ចាប់​តាំង​ពី​ខែ​សីហា ឆ្នាំ​២០០០​។ ពួក​គេ​បាន​ប្រាប់​សិក្ខា​សាលា​ជាតិ​ ស្តី​ពី​ការ​កែ​លំអ​គុណ​ភាព​កសិ​កម្ម​ថា តាម​អនុស្ស​រណៈ​រវាង​ប្រទេស​ទាំង​ពីរ​ ដែល​បាន​ចុះ​ហត្ថ​លេខា​​នៅ​ ឆ្នាំ​២០០០ អូស្រ្តាលី បាន​ផ្តល់​ជូន​កសិករ​កម្ពុជា នូវ សេ​វា​កម្ម ដែល​មាន​គុណ​ភាព​ខ្ពស់​ក្នុង​ការ​ផលិត​ពូជ​ស្រូវ​ បច្ចេក​វិទ្យា​ក្រោយ​ប្រមូល​ផល​ និង ​ទីផ្សារ​ផ្លែ​ឈើ និង បន្លែ​។ ពួក​គេ​បាន​កត់​សម្គាល់​ថា​ អ្នក​ជំនាញ​អូស្ត្រាលី​ បាន​ធ្វើ​ការ​រួម​គ្នា​ ជា​មួយ​ប្រជា​ជន​កម្ពុជា​ នៅ​​ក្នុង​ខេត្ត​ចំនួន​បួន នៅ​ក្នុង​ប្រទេស ដើម្បី​កែ​លម្អ​សន្តិ​សុខ​ស្បៀង​ និង ប្រាក់​ចំណូល​ជា​សាច់​ប្រាក់​សម្រាប់​គ្រួសារ​កសិ​កម្ម​មួយ​ចំនួន​ធំ​។[Xinhuanet]

ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ ២០០២ គណ​កម្មា​ធិការ​ជាតិ​ រៀប​ចំ​ការ​បោះ​ឆ្នោត (NEC) (គជប) ចេញ​លទ្ធ​ផល​ចុង​ក្រោយ​ នៃ ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ - សង្កាត់ ទូ​ទាំង​ប្រ​ទេស​កម្ពុជា​ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ ២០០២ ដែល​បង្ហាញ​ថា​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ទទួល​បាន​ជ័យ​ជំនះ​។ មាន​គណ​បក្ស​នយោ​បាយ​ចំនួន​៨ រួម​មាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច និង គណ​បក្ស​សម​រង្ស៊ី​ ដែល​បាន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​នៅ​មូល​ដ្ឋាន ១៦២១​ស្រុក និង ឃុំ នៃ ២៤​ខេត្ត ក្រុង ទូ​ទាំង​ប្រទេស​។ លទ្ធ​ផល​ចុង​ក្រោយ នៃ ការ​បោះ​ឆ្នោត​ក្នុង​តំបន់ ​បាន​បង្ហាញ​ថា​ គណបក្ស​ប្រជា​ជន, គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច និង គណ​បក្ស​សម​រង្ស៊ី​ បាន​ឈ្នះ​ក្នុង​ចំនួន ១.៥៩៧, ១០ និង ១៣ រៀង​គ្នាខណៈ​ ដែល​គណបក្ស​តូច​ៗ​ចំនួន​៥ ផ្សេង​ទៀត​បាន​បរាជ័យ​។ គជប បាន​បន្ត​ថា​ រហូត​ដល់​ថ្ងៃ​ទី២៦ ខែ​កុម្ភះ មាន​តែ​ឃុំ​មួយ​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ​កែ​ទម្រង់​ឡើង​វិញ​។ [Xinhuanet]

ថ្ងៃទី២៧ ខែ​កុម្ភះ ឆ្នាំ ២០០២ កិច្ច​ប្រជុំ​អ្នក​ជំនាញ​ការ​អន្តរ​ជាតិ​ ស្តី​ពី​ការ​ព្រមាន​ដំបូង​សំរាប់​ទន្លេ​មេគង្គ​ បាន​បើក​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ពិភាក្សា​ពី​វិធី​ ដើម្បី​ធ្វើ​អោយ​មាន​ប្រព័ន្ធ​ប្រកាស​អាសន្ន​ជា​មុន ស្តី​ពី​ទឹក​ជំនន់​ ដែល​អាច​ប៉ះ​ពល់​សម្រាប់​ប្រទេស​ទាំង​​៤ នៃ ទន្លេ​មេ​គង្គ​ក្រោម​។ វេ​ទិកា​ ដែល​ត្រូវ​បាន​កោះ​ប្រជុំ​ ដោយ​គណ​កម្ម​ការ​ទន្លេ​មេគង្គ​ និង​ គាំទ្រ​ដោយ​ការិ​យា​ល័យ ដោះ​ស្រាយ​គ្រោះ​មហន្ត​រាយ របស់​អាល្លឺ​ម៉ង់ បាន​ប្រមូល​ផ្តុំ​ អ្នក​ជំនាញ អ្នក​សិក្សា និង​ អ្នក​ជួយ​សង្គ្រោះ​ ពី​គ្រោះ​មហន្ត​រាយ​ ពី​រដ្ឋា​ភិបាល​ ទី​ភ្នាក់​ងារ​នៅ​កម្ពុជា​ឡាវ​ថៃ​ និង​ វៀត​ណាម​ និង​ អង្គ​ការ​ឧតុ​និយម​ពិ​ភព​លោក និង អង្គការ​អន្តរ​ជាតិ​ដទៃ​ទៀត​។ នៅ​ក្នុង​សុន្ទរ​កថា​ បើក​វេ​ទិកា​របស់​ខ្លួន​នៅ​ឯវេ​ទិកា​ ដែល​គ្រោង​ធ្វើ​នៅ​ចន្លោះ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ​ ដល់​ថ្ងៃ​ទី​១ ខែ​មីនា រដ្ឋ​មន្រ្តី​ក្រសួង​សាធារ​ណការ​ និង ដឹក​ជញ្ជូន​​កម្ពុជា​ លោកឃី តាំង​លីម Khy Tainglim បាន​មាន​ប្រសាសន៍​ថា “​ត្រូវ​ចាត់​វិធាន​ការ​ជាក់​ស្តែង​ ឥឡូវ​នេះ​ជា​រៀង​រាល់​ឆ្នាំ​ មនុស្ស​ជា​ច្រើន​ទៀត​ប្រ​ឈម នឹង ហានិ​ភ័យ​ខ្ពស់​ដោយ​សារ​ទឹក​ជំនន់​។ [Xinhuanet]

ប៉ុន្មាន​ខែ​បន្ទាប់​ពី​ក្រុម​ហ៊ុន​រ៉ូយ៉ាល់​អ៊ែរ​ខេម​បូឌា​ ដែល​ជា​ក្រុម​ហ៊ុន​អាកាស​ចរណ៍ បណ្តាក់​ទុន​រួម​គ្នា​​ជា​មួយ​ប្រទេស​ម៉ាឡេ​ស៊ី បាន​ក្ស័យ​ធន មន្ត្រី​ក្នុង​រដ្ឋា​ភិបាល​ម្នាក់​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា កិច្ច​ព្រម​ព្រៀង​ថ្មី​ ជា​មួយ​ក្រុម​ហ៊ុន​អាកាស​ចរណ៍ហៃ​ណាន​ Hainan Airlines របស់​ចិន​ បាន​ចាប់​ផ្តើម​នៅ​សប្តាហ៍​នេះ​។ លោក​ទា សុថា Tea Sotha អនុ​រដ្ឋ​លេខា​ធិការ​អាជ្ញា​ធរ​អាកាស​ចរណ៍​ស៊ី​វិល បាន​មាន​ប្រសាសន៍​ថា “​កម្ពុជា និង ហៃណាន​អ៊ែរ​ឡាញ​ Hainan Airlines បាន​យល់​ព្រម​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​នេះ​កាល​ពី​ថ្ងៃ​ច័ន្ទ​”​។ លោក​បាន​បន្ត​ថា​ ដើម​ទុន សម្រាប់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​កម្ពុជា​ថ្មី​ ត្រូវ​បាន​ចុះ​បញ្ជី ១០​លាន​ដុល្លារ ៤៩​ភាគ​រយ​ពី​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ហៃណាន ៤១ ភាគ​រយ​ពី​រដ្ឋា​ភិបាល​កម្ពុជា​។ និង​ ១០% ពី​ក្រុម​ទី​បី​។ ជា​ជំហាន​ដំបូង​ ក្រុម​ហ៊ុន​អាកាស​ចរណ៍​ហៃណាន​ នឹង​ ផ្តល់​យន្ត​ហោះ​ប៊ូអ៊ីង ៧៣៧-៤០០ ចំនួន ២​គ្រឿង​ សម្រាប់​ជើង​ហោះ​ហើរ​ទៅ​កាន់​ហុង​កុង​ គូឡា​ឡាំ​ពួ សិង្ហ​បុរី និង បាង​កក។ [Kyodo]

ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០០២ ក្រសួង​ការ​បរ​ទេស​ចេញ​សេច​ក្តី​ប្រកាស​ព័ត៌​មាន​ថា “នៅ​ក្នុង​សន្និ​សីទ​ថ្នាក់​តំបន់​ ស្តី​ពី​ការ​រត់​ពន្ធ​មនុស្ស​ ការ​ជួញ​ដូរ​មនុស្ស និង ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ ដែល​បាន​ប្រា​រព្ធ​ធ្វើ​នៅ​កោះ​បាលី​ ប្រទេស​ឥណ្ឌូ​នេស៊ី​នៅ​ថ្ងៃ​ទី ២៧-២៨ ខែ​កុម្ភៈ ឆ្នាំ២០០២ គណ​ប្រតិ​ភូ​កម្ពុជា​វៀត​ណាម​ និង UNHCR បាន​យល់​ព្រម​កោះ​ប្រជុំ​ត្រី​ភាគី​។ ប្រជុំ​អោយ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​នៅ​ហាណូយ​។ កិច្ច​ប្រជុំ​នេះ​ គឺ​ដើម្បី​ពិភាក្សា ពី​វិធាន​ការណ៍​ធ្វើ​អោយ​ប្រសើរ​ឡើង​ ដែល​ចាំ​បាច់​ដើម្បី​អនុ​វត្ត​ កិច្ច​ព្រម​ព្រៀង​ក្រប​ខ័ណ្ឌ​ត្រី​ភាគី​ ដែល​បាន​ចុះ​ហត្ថ​លេខា ដោយ​ប្រទេស​ទាំង​បី​ កាល​ពី​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ២០០២ នៅ​ទី​ក្រុង​ភ្នំពេញ ស្តី​ពី​ការ​ធ្វើ​មាតុភូ​មិនិ​វត្តន៍​របស់​ជន​ជាតិ​ភាគ​តិច​ ហាណូយ​ភាគ​កណ្តាល​វៀត​ណាម​ ដែល​បាន​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ប្រទេស​កម្ពុជា​។

អ្នក​ស្រាវ​ជ្រាវ​ម្នាក់​ឈ្មោះ​លី គឹម​ហេង និយាយ​ថា ប៉ុល​ ពត​គ្រោង​ នឹង ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​មួយ​យប់​ មុន​ពេល​គាត់​ស្លាប់​ក្នុង​ឆ្នាំ ១៩៩៨ ដើម្បី​ចៀស​វាង​ការ​ចាប់​ខ្លួន​ពី​អំពើ​ឃោរ​ឃៅ ​ដែល​បាន​ប្រព្រឹត្ត​ក្រោម​ការ​គ្រប់​គ្រង​របស់​គាត់​។ ការ​រត់​គេច​របស់​ប៉ុល ពតត្រូវ​បាន​រា​រាំង​ រំខាន​យ៉ាង​ខ្លាំង​ ដោយ​មាន​ការ​បាញ់​គ្រាប់​ផ្លោង​ពី​រដ្ឋា​ភិបាល​ស្រោច​មក​លើ​តំបន់​គាត់​ស្នាក់​នៅ​។ កង​ទ័ព​ការ​ពារ​ខ្មែរ​ក្រហម​ ដែល​នៅ​ក្បែរ​ការ​ពារ ខ្ទម​របស់​គាត់​នៅតាម​ព្រំ​ដែន​ថៃ ជា​កន្លែង​ដែល​គាត់​បាន​ចំណាយ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​របស់​គាត់​ បាន​បាត់​បង់​ការ​គ្រប់​គ្រង​ទាំង​ស្រុង​។ [AP]