ថ្ងៃសៅរ៍ ទី31.កក្កដា 2021.ម៉ោង 9:03
ព្រិត្ដិការណ៍ ឆ្នាំ២០០០

ថ្ងៃទី ៥ មករា​អ្នក​​ប្រឹក្សា​ផ្នែក​ច្បាប់ របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​លោក Han Corell បាន​ជួប​ជា​មួយ អ៊ូច បូរិត ឯក​អគ្គ​រដ្ឋទូត​អចិន្ត្រៃយ៍ ប្រចាំ​នៅ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ដើម្បី​ប្រគល់​យោ​បល់ របស់​អង្គ​ការ​សហ​ប្រជា​ជាតិ លើ​សេច​ក្តី​ព្រាង​ច្បាប់​ទី​២ ទាក់​ទង​ នឹង សាលា​ក្តី​កាត់​ទោស​​ខ្មែរ​ក្រហម​។​

ថ្ងៃទី ៦ មករា គណៈ​រដ្ឋ​មន្រ្តី​រដ្ឋា​ភិបាលភ្នំ​ពេញ​​ RGC បាន​អនុ​ម័ត​លើ​សេច​ក្តី​ព្រាង​ច្បាប់​នេះ ដើម្បី​កាត់​ទោស​មេ​ដឹក​នាំ​ខ្មែរ​ក្រហម ដែល​នៅ​រស់​រាន​មាន​ជីវិត​ ពី​បទ​ប្រល័យ​ពូជ​សាសន៍ ទោះ​បី​មាន​ការ​ព្រួយ​បារម្ភ​ របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ ចំពោះ​ការ​ដាក់​កម្រិត​លើ​អ្នក​ច្បាប់​អន្តរ​ជាតិ​ក៏​ដោយ​។

ថ្ងៃទី ៦ មករា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​បដិ​សេធ​ការ​អញ្ជើញ​ របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ ឱ្យ​ធ្វើ​កិច្ច​ចរ​ចា​នៅ​ទី​ក្រុង​ញូវ​យ៉ក ដើម្បី​ពិភាក្សា​លើ​សេច​ក្តី​ព្រាង​ច្បាប់​នេះ​ប៉ុន្តែ​លោក​បាន​ស្នើ ឲ្យ​មាន​ការ​ចរ​ចា​បន្ថែម​ទៀត​នៅ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​។​

ថ្ងៃទី ១៤​មករា គណៈ​រដ្ឋមន្រ្តី នៃ រាជ​រដ្ឋា​ភិបាល​កម្ពុជា​ RGC ធ្វើ​វិសោ​ធន​កម្ម លើ​សេច​ក្តី​ព្រាង​ច្បាប់​របស់​សាលា​ក្តី​កាត់​ទោស​ខ្មែរ​ក្រ​ហម​ ដើម្បី​អនុញ្ញាត​ឱ្យ​មាន​ការ​ចូល​រួម​ ពី​ចៅ​ក្រម​បរ​ទេស​ម្នាក់​ នៅ​ក្នុង​ដំណើរ​ការ​ស៊ើប​អង្កេត​។​ សមា​ជិក​សភា​អាមេ​រិក Dana Rohrbacher មក​ដល់​ទី​ក្រុង​ភ្នំពេញ ហើយ​ត្រូវ​បាន​ស្វាគមន៍​ នៅ​ឯ​អាកាស​យាន​ដ្ឋាន​ពោធិ​ចិន​តុង​ ដោយ​មេ​ដឹក​នាំ​ប្រឆាំង​ លោក​សម រង្ស៊ី​។ លោក​ជួប​ជា​មួយ​​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​សែន ដើម្បី​ពិភាក្សា​អំពី​លទ្ធិ​ប្រជា​ធិប​តេយ្យ និង ការ​ស្នើ​សុំ​បើក​​សាលា​ក្ដី​សំរាប់​កាត់​ទោស​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​។​

ថ្ងៃទី ១៨មករា អង្គការ​សហ​ប្រជា​ជាតិ​ ទទួល​បាន​ការ​បក​ប្រែ​សេច​ក្តី​ព្រាង​ច្បាប់ ដែល បាន​ធ្វើ​វិសោធន​កម្ម​សម្រាប់​សាលា​ក្តី​ខ្មែរ​ក្រហម​។​

ថ្ងៃទី ១៩​មករា រដ្ឋ​មន្ត្រី​ខុទ្ទ​កា​ល័យ លោក​សុខ អាន ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា លោក​បាន​បញ្ជូន​សេច​ក្តី​ព្រាង​ច្បាប់ សាលា​ក្តី​កាត់​ទោស​ខ្មែរ​ក្រហម​ ទៅ​រដ្ឋ​សភា​ដើម្បី​ពិភាក្សា​។

ថ្ងៃទី ២៧មករា វេទិ​កា​សាធា​រណៈ​លើក​ទី​១ សម្រាប់​ការ​ពិភាក្សា​អំពី​សាលា​ក្តី​កាត់​ទោស​ខ្មែរ​ក្រហម​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ខេត្ត​បាត់​ដំបង​។

ថ្ងៃទី ២៩​មករា ព្រះ​អង្គ​ម្ចាស់​រណ​រិទ្ធិ ប្រធាន​រដ្ឋ​សភា សម្តែង​ការ​ខក​ចិត្ត​ ចំពោះ​អ្វី​ដែល​លោក​និយាយ​ គឺ​ភាព​ស្ងៀម​ស្ងាត់​យូរ​របស់​អង្គការ​សហ​ប្រជា​ជាតិ​ ចំពោះ​ផែន​ការ​សម្រាប់​សាលា​ក្តី​កាត់​ទោស​ខ្មែរ​ក្រហម​។

ថ្ងៃទី ១កុម្ភ ២០០០ កម្ពុជា និង ថៃ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ ស្តី​ពី​សេវា​កម្ម​អាកាស​ រវាង​ប្រទេស​ទាំង​ពីរ​។

ថ្ងៃទី ៤កុម្ភ ២០០០ ខៀវ​សំផន​ មាន​​ប្រសាសន៍​ថា គាត់​សុខ​ចិត្ត​ ចេញ​មុខ​និយាយ​នៅ​ក្នុង​វេទិ​កា​សាធា​រណៈ​។​

ថ្ងៃទី ៨កុម្ភ ២០០០ អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ លោក​កូហ្វី អាណាន់ មាន​ប្រសាសន៍​ថា លោក​មិន​យល់​ស្រប នឹង សេច​ក្តី​ព្រាង​ច្បាប់​សាលា​ក្តី​កាត់ទោស​ខ្មែរ​ក្រ​ហម​ ដែល​ត្រូវ​បាន​អនុម័ត​ ដោយ​រដ្ឋា​ភិបាល​កម្ពុជា​នោះ​ទេ​។ គាត់​កំណត់ បញ្ហា​សំខាន់​ៗ ចំនួន​បួន​ គឺ​ធានា​ថា ជន​ជាប់​ចោទ​ នឹង ត្រូវ​ចាប់​ខ្លួន​។ គ្មាន​ការ​លើក​លែង​ទោស​ ឬ ការ​លើក​លែង​ទោស​ ការ​តែង​តាំង​រដ្ឋ​អាជ្ញា​ អន្តរ​ជាតិ​ឯក​រាជ្យ និង ការ​តែង​តាំង​ចៅ​ក្រម​បរ​ទេស​ភាគ​ច្រើន​។​

ថ្ងៃទី ១២កុម្ភ ២០០០ នៅ​ខាង​ក្រៅ​សន្និ​សិទ​ពាណិជ្ជ​កម្ម របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​នៅ​ទី​ក្រុង​បាងកក​ លោក​កូហ្វី អាណាន់ មាន​ប្រសាសន៍​ថា លោក​មាន​សុទិដ្ឋិ​និយម​ថា​ បេសក​កម្ម​ថ្មី​របស់ អង្គ​ការ​សហ​ប្រជា​ជាតិ​ UN នៅ​កម្ពុជា នឹង ដោះ​ស្រាយ​ការ​ខ្វែង​គំនិត​គ្នា​ជា​មួយ​រដ្ឋា​ភិបាល​ លើ​ការ​បង្កើត​សាលាក្តី​​ ដើម្បី​កាត់​ទោស​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ ដែល​នៅ​រស់​រាន​មាន​ជីវិត​។​

ថ្ងៃទី ៦ ខែមីនាឆ្នាំ ២០០០ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន រិះ​គន់​អង្គ​ការ​សហ​ប្រជា​ជាតិ​ថា អតីត​អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ៣រូប គួរ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​កាន់​កាប់​របស់​ខ្មែរ​ក្រហម​ក្នុង UN នៅ​ចុង​ទស​វត្ស ១៩៧០ និង ១៩៨០​។ ព្រះ​អង្គ​ម្ចាស់​រណ​រិទ្ធិ ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា ព្រះ​អង្គ​យល់​ពី “ ភាព​ពិត” នៃ​មុខ​តំណែង​របស់​នាយក​រដ្ឋ​មន្ត្រី ប៉ុន្តែ​ព្រះ​អង្គ និង សម្តេច​សីហនុ​សង្ឃឹម​ថា​ អាច​មាន​ការ​សម្រប​សម្រួល​គ្នា​បាន​។​

ថ្ងៃទី ១៦ ខែ​មីនាឆ្នាំ ២០០០ អ្នក​ចរចា​ UN និង​ កម្ពុជា​រៀប​ចំ​កិច្ច​ប្រជុំ​លើក​ដំបូង​របស់​ខ្លួន​ នៅ​ក្នុង​ការ​ចរចា​ចុង​ក្រោយ ដើម្បី​ពិភាក្សា​អំពី​ភាព​ខុស​គ្នា​ដ៏​លេច​ធ្លោ លើ​ទម្រង់​ នៃ ​សាលា​ក្តី​ខ្មែរ​ក្រហម​។​

ថ្ងៃទី ២២ ខែមីនាឆ្នាំ ២០០០ ប្រទេស​កម្ពុជា និង UN ប្រកាស​ថា ពួក​គេ​មិន​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង ស្តី​ពី​វិធី​កោះ​ហៅ​សាលា​ក្តី​រួម​គ្នា នៃ​ការ​កាត់ក្ដី​​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​។

ថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០០០ វេ​ទិកា​សាធា​រណៈ​មួយ ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ក្រុង​ព្រះ​សីហនុ (កំពង់​សោម) ស្តី​អំពី​ថា​ តើ​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រ​ហម​ គួរ​ត្រូវ​បាន​កាត់​ទោស​ ឬ អត់​។ មនុស្ស​ប្រមាណ ១០០​នាក់ រួម​ទាំង​អតីត​ទាហាន​ខ្មែរ​ក្រហម និង អ្នក​រស់​រាន​ពី​របប​ប្រល័យ​ពូជ​សាសន៍​បាន​ចូល​រួម​។​

ថ្ងៃទី ១០ ខែមេសា ឆ្នាំ​២០០០ ស្ដេច​​នរោត្តម​សីហនុ ប្រកាស​ថា ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ប្រឈម​មុខ​ នឹង សាលា​ក្តី​ប្រល័យ​ពូជ​សាសន៍​ ដែល​គ្រប់​គ្រង​ដោយ​ប្រទេស​កម្ពុជា​ ឬ អន្តរ​ជាតិ​ដើម្បី​ពន្យល់​ពី​តួ​នា​ទី របស់​ព្រះ​អង្គ​ក្នុង​របប​ខ្មែរ​ក្រហម​។​

ថ្ងៃទី ១១ ខែមេសា ឆ្នាំ​២០០០ ហោ​ ណាំហុង រដ្ឋ​មន្ដ្រី​ក្រសួង​ការ​បរ​ទេស បាន​លើក​ឡើង​ថា កិច្ច​ពិភាក្សា​ រវាង​លោក​នាយក​រដ្ឋម​ន្ត្រី​ហ៊ុន សែន និង អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ កូហ្វី អាណាន់​ នៅ​ប្រ​ទេស​គុយ​បា នៅ​ថ្ងៃ​ ទី​១០ ខែ​មេសា មុន​កិច្ច​ប្រជុំ​កំពូល​ G-៧៧ អាច​ នឹង ធ្វើ​ឡើង​ដើម្បី​បំបែក​ភាព​ជាប់​គាំង​ ក្នុង​កិច្ច​ប្រឹង​ប្រែង​បង្កើត​សាលា​ក្តី​ ដើម្បី​កាត់​ទោស​មេ​ដឹក​នាំ​ខ្មែរ​ក្រហម ដែល​នៅ​រស់​ពី​អំពើ​ប្រល័យ​ពូជ​សាសន៍​។

ថ្ងៃទី ១៩ ខែមេសា ឆ្នាំ​២០០០ ប្រ​ទេស​ជប៉ុន​ដាក់​សេច​ក្តី​សំរេច​មួយ​ ទៅ​កាន់​គណៈ​កម្ម​ការ​សិទ្ធិ​មនុស្ស របស់​អង្គ​ការ​សហ​ប្រជា​ជាតិ រុញ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​ដោះ​ស្រាយ​ភាព​ខុស​គ្នា ​របស់​ខ្លួន​ ជា​មួយ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ស្តី​ពី​ការ​តែង​តាំង​តុលា​ការ​ប្រល័យ​ពូជ​សាសន៍ ពិសេស​ដើម្បី​កាត់​ទោស​មេ​ដឹក​នាំ​ខ្មែរ​ក្រហម ដែល​នៅ​រស់​រាន​មាន​ជីវិត​។

ថ្ងៃទី ២៩ ខែមេសា ឆ្នាំ​២០០០ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន យល់​ព្រម​ទទួល​យក​សំណើ​ ដែល​ដាក់​ដោយ​សមា​ជិក ព្រឹទ្ធ​សភា​អាមេ​រិក​ ចនឃែរី John Kerry ដែល នៅ​ក្រោម​ក្រុម​ចៅ​ក្រម​មួយ​ ដែល​មាន​ជន​ជាតិ​ខ្មែរ​ ៣​នាក់​ និង ជន​បរ​ទេស​ ២​នាក់ នឹង ដោះ​ស្រាយ​លើ​ជម្លោះ​ទាក់​ទង​ នឹង ការ​ចោទ​ប្រកាន់​។ ចៅ​ក្រម​បួន​រូប ត្រូវ​តែ​មាន​កិច្ច​ព្រម​ព្រៀង​ ដើម្បី​រា​រាំង​រឿង​ក្តី​ពី​ការ​បន្ត​នីតិ​វិធី​។ សមា​ជិក​ព្រឹទ្ធ​សភា​អាមេ​រិក​ ចនឃែរី John Kerry ចាក​ចេញ​ពី​ប្រ​ទេស​កម្ពុជា បន្ទាប់​ពី​ដំណើរ​ទស្សន​កិច្ច រយៈ​ពេល​ពីរ​ថ្ងៃ ដែល​ ភាគ​ច្រើន​ផ្តោត​លើ​សាលា​ក្តី​ខ្មែរ​ក្រហម​។

ថ្ងៃទី ១៩ ខែ​ឧសភា​ ឆ្នាំ​២០០០ លោក​​នា​យក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ផ្ញើ​លិខិត​ទៅ​អគ្គ​លេខា​ធិ​ការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ លោក​កូហ្វី អា​ណាន់ ដោយ​បង្ហាញ​ការ​គាំ​ទ្រ ​ចំពោះ​រូប​មន្ត​សម្រ​បសម្រួល​ ដែល​ធ្វើ​ឡើង​ដោយ​សមា​ជិក​ព្រឹទ្ធ​សភា ចនឃែរី កាល​ពី​ខែ​មេសា​ ចំពោះ​ការ​បង្កើត​សាលា​ក្តី ដើម្បី​កាត់​ទោស​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ ដែល​នៅ​រស់ ពី​អំពើ​ប្រល័យ​ពូជ​សាសន៍​។​

ថ្ងៃ​ទី១៤ ខែមិថុនា ឆ្នាំ ២០០០ កម្ពុជា និង ថៃ​ចុះ​ហត្ថ​លេខា​ លើ​កិច្ច​ព្រម​ព្រៀង​ ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​ នឹង ការ​ជួញ​ដូរ​ខុស​ច្បាប់ និង ការ​រត់​ពន្ធ​ព្រំ​ដែន​ នៃ សម្បត្តិ​វប្ប​ធម៌​ ដែល​អាច​ចល័ត​បាន​ និង ដើម្បី​ប្រគល់​ឱ្យ​ប្រទេស​ដើម​វិញ​ កិច្ច​ព្រម​ព្រៀង​ស្តី​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ សម្រាប់​ការ​វិល​ត្រឡប់​ នៃ រថ​យន្ត​ ដែល​ត្រូវ​បាន​លួច ឬ​ រឹប​អូស​យក​ និង អនុស្សា​រណៈ​យោគ​យល់ លើ​ការ​ស្ទង់​មតិ និង ការ​បោះ​បង្គោលព្រំ​ដី​ព្រំដែន​។

ថ្ងៃ​ទី៤ ខែកក្កដា ឆ្នាំ ២០០០ ទី​ប្រឹក្សា​ច្បាប់​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ ហាន់​ កូរ៉ែល Hans Corell មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ ដើម្បី​ជួប​ពិភាក្សា​ចុង​ក្រោយ ជា​មួយ​ក្រុម​តំណាង​រដ្ឋា​ភិបាល​កម្ពុ​ជា ដឹក​នាំ​ដោយ​រដ្ឋ​មន្ត្រី​ខុទ្ទ​កាល័យ​លោក​សុខ អាន​។​

ថ្ងៃ​ទី៦ ខែ​កក្កដា ឆ្នាំ ២០០០ កម្ពុជា​ និង UN បញ្ចប់​សេច​ក្តី​ព្រាង កិច្ច​ព្រម​ព្រៀង​ សម្រាប់​សាលា​ក្តី​ ដែល នឹង ក្លាយ​ជា​តុលា​ការ​កម្ពុជា​ ដោយ​មាន​ការ​ចូល​រួម​ពី​ចៅ​ក្រម​ និង​ ព្រះ​រាជ​អាជ្ញា​អន្តរ​ជាតិ​។​

ថ្ងៃ​ទី៧ ខែកក្កដា ឆ្នាំ ២០០០ អ្នក​ប្រឹក្សា​ផ្នែក​ច្បាប់ របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ ហាន់ កូរ៉ែល បង្ហាញ​សេច​ក្តី​ព្រាង​អនុស្ស​រណៈ ​នៃ ការ​យោគ​យល់​គ្នា ​ដែល​ នឹង​ គ្រប់​គ្រង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ UN និង​ប្រទេស​កម្ពុ​ជា ក្នុង​ការ​បង្កើត​ និង ដំណើរ​ការ​​តុលា​ការ​។ អនុស្ស​រ​ណៈ​យោគ​យល់​នេះ​ នឹង​ ត្រូវ​ចុះ​ហត្ថ​លេខា​ដោយ UN និង​ កម្ពុជា បន្ទាប់​ពី​រដ្ឋ​សភា​អនុម័ត​ច្បាប់​សាលា​ក្តី​។​

ប្រទេស​កម្ពុ​ជា និង ថៃ បាន​ព្រម​ព្រៀង​គ្នា ដើម្បី​រួម​កម្លាំង​គ្នា​ ក្នុង​ការ​ជំរុញ​ការ​ទាក់​ទាញ​ទេស​ចរណ៍​ សម្រាប់​ប្រទេស​ទាំង​ពីរ​ ដែល​មាន​ឈ្មោះ​ថា​ “ ព្រះ​រាជា​ណា​ចក្រ​ពីរ​ គោល​ដៅ​តែ​មួយ​”​។

ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ ២០០០ ប្រ​ទេស​កម្ពុជា និង កា​ណាដា ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ នៃ ការ​យោគ​យល់​គ្នា​ទាក់​​ទង នឹង គំរោង​ គំនិត​ផ្តួច​ផ្តើម ស្តី​ពី​សុខ​ភាព ​និង​ អាហារូ​បត្ថម្ភ​។ គោល​ដៅ​របស់​គម្រោង​ គឺ​ដើម្បី​កែ​លំអ​ ស្តង់​ដារ​សុខ​ភាព និង អាហា​រូបត្ថម្ភ​នៅ​តាម​តំបន់ ដែល​បាន​ជ្រើស​រើស​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​។ គម្រោង​នេះ នឹង​ ផ្តល់​វិភាគ​ទាន​រហូត​ដល់​ទៅ ៤លាន​ដុល្លារ​ កាណាដា​ ដែល​ត្រូវ​ប្រើ​សម្រាប់​ទិញ​ទំនិញ​ ម្ហូប​អាហារ​ នៅ​កាណាដា ដែល​ជា​ការ​រក​ប្រាក់​នៅ​លើ​ទី​ផ្សារ​ក្នុង​ស្រុក​ (កម្ពុជា)​។ ការ​រក​ប្រាក់ នឹង ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​មូល​និធិ​សុខ​ភាព និង អាហា​រូបត្ថម្ភ​។ គោល​បំណង​របស់​មូល​និធិ​ គឺ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សុខ​ភាព​ និង អាហា​រូបត្ថម្ភ​សំខាន់​ៗ ដោយ​ការ​កាត់​បន្ថយ​កង្វះ​អាហា​រូបត្ថម្ភ​ និង ការ​លុប​បំបាត់​ កង្វះ​ជីវ​ជាតិ​ទាំង​ស្រុង​តែម្ដង​ eliminating micro-nutrient deficiencies។ ជួយ​គ្រប់​គ្រង​ជំងឺ​រាត​ត្បាត​សំខាន់​ៗ និង លេច​ធ្លោ​ដោយ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ចំពោះ​ជំងឺ​របេង​។ ធ្វើ​អោយ​ប្រសើរ​ឡើង​ នូវ សុខ​ភាព​របស់​កុមារ​ និង​ លើក​កម្ពស់​សុខ​ភាព​ស្ត្រី និង សុខ​ភាព​បន្ត​ពូជ​។​

ថ្ងៃ​ទី​១៦-១៨ ខែ​សីហា ឆ្នាំ ២០០០ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដឹក​នាំ​គណៈ​ប្រតិ​ភូ​ទៅ​កាន់​ប្រទេស​ហ្វីលី​ពីន សម្រាប់​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​រដ្ឋ​។ កិច្ចព្រ​ម​ព្រៀង​ចំនួន​២ និង អនុស្សា​រណៈ​យោគ​យល់​ចំនួន​៣ ដែល​មាន​គោល​បំណង​ ជំរុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទ្វេ​ភាគី​ ត្រូវ​បាន​ចុះ​ហត្ថ​លេខា​ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ​ គឺ​ កិច្ច​ព្រម​ព្រៀង​ស្តី​ពី​ការ​បង្កើត​គណៈ​កម្ម​ការ​ចម្រុះ សម្រាប់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទ្វេ​ភាគី​ កិច្ច​ព្រម​ព្រៀង​ទាក់​ទង​ នឹង ការ​ជំរុញ និង ការ​ការ​ពារ ការ​វិនិ​យោគ អនុស្សា​រណៈ​យោគ​យល់​ ស្តី​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទេស​ចរណ៍​ អនុស្សា​រណៈ​យោគ​យល់​គ្នា ស្តី​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ អភិ​វឌ្ឍន៍​​សុខ​ភាព​​ជន​​បទ​ និង អនុស្ស​​រណៈ នៃ​ ការ​​យោគ​​យល់​​គ្នា​ ស្តី​ពី​ការ​លើក​លែង​ទិដ្ឋា​ការ​សម្រាប់​អ្នក​កាន់​លិខិត​ឆ្លង​ដែន​ការ​ទូត និង លិខិត​ឆ្លង​ដែន​ផ្លូវ​ការ​។

ថ្ងៃ​ទី​១៩-២១ ខែ​សីហា ឆ្នាំ ២០០០ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដឹក​នាំ​គណៈ​ប្រតិ​ភូ​ទៅ​កាន់​ប្រទេស​ប្រ៊ុយ​ណេ សម្រាប់​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​។ កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម និង កិច្ច​ព្រម​ព្រៀង​ស្តី​ពី​សេ​វា​កម្ម​អាកាស រវាង​រាជ​រដ្ឋា​ភិបាល​កម្ពុជា និង រដ្ឋា​ភិបាល​នៃ​ព្រះ​ចៅ ស៊ុលតង់ Sultan និង យ៉ាង​ឌី ផេ​ធុន​ Yang Di Pertuan នៃ​ប្រទេស​ព្រុយ​ណេ​ ដា​រូសា​ឡឹម ត្រូវ​បាន​ចុះ​ហត្ថ​លេខា​។

ថ្ងៃ​ទី​២៧-៣០ ខែ​សីហា ឆ្នាំ ២០០០ ឧប​នាយក​រដ្ឋ​មន្ត្រី​វៀត​ណាម លោក Nguyen Tan Dung តប​តាម​ការ​អញ្ជើញ​របស់​ នាយក​ដ្ឋាន លោក​ស ខេង​ ឧប​នាយក​រដ្ឋ​មន្ត្រី​ បាន​​ដឹក​នាំ​គណៈ​ប្រតិ​ភូ មក​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​កម្ពុជា​។ កិច្ច​ព្រម​ព្រៀង​ចំនួន​៣ ត្រូវ​បាន​ចុះ​ហត្ថ​លេខា​ រវាង​រដ្ឋា​ភិបាល​ នៃ ប្រទេស​ទាំង​ពីរ​ គឺ​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ វិទ្យា​សាស្ត្រ និង បច្ចេក​ទេស​ក្នុង​វិស័យ​ កសិ​កម្ម រុក្ខា​ប្រមាញ់​ និង នេសាទ​ កិច្ច​ព្រម​ព្រៀង​ស្តី​ពី​គណ​នេយ្យ​អត្រា​នុកូល​ដ្ឋាន​ និង​ ការ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​ នៃ អដ្ឋិធាតុ​ទាហាន​ស្ម័គ្រ​ចិត្ត​វៀត​ណាម​ ដែល ត្រូវ​បាន​ស្លាប់​​ក្នុង​ពេល​មាន​សង្គ្រាម​ក្នុង​ប្រទេស​កម្ពុជា​ និង អនុស្ស​រណៈ​ នៃ ការ​យោគ​យល់​គ្នា ស្តី​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អភិ​វឌ្ឍន៍​វិស័យ​សុខា​ភិបាល​។​

ថ្ងៃទី ២៤ ខែ​កញ្ញា ឆ្នាំ​២០០០ លោក​នាយក​រដ្ឋម​ន្រ្តី​ ហ៊ុន សែន បញ្ជាក់​ថា​ អតីត​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរ​ទេស​ខ្មែរ​ក្រហម អៀង សារី មិន​គួរ​ត្រូវ​បាន​នាំ​យក​មក​កាត់​ទោស​ឡើយ​ ចាប់​តាំង​ពី​លោក​ ត្រូវ​បាន​ព្រះ​មហា​ក្សត្រ​លើក​លែង​ទោស​ បន្ទាប់​ពីលោក​បាន​ចុះ​ចូល​ជា​មួយ​រដ្ឋា​ភិបាល​ក្នុង​ឆ្នាំ ១៩៩៦​។ លោក​អៀង​សារី​ ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត​ដោយ​កំបាំង​មុខ ក្នុង​ឆ្នាំ ១៩៧៩​។​ កកន ៖ លោកអៀង សារី គឺ​ជា​ឃាតករ​លាក់​​មុខ គឺ​ជា​អ្នក​ឃោស​នា​ប្រមែ​ប្រមូល​ កុហក​បោក​ប្រាស​ពួក​និស្សិត បញ្ញវ័ន្ដ​ ខ្មែរ​ នៅ​បរ​ទេស​​អោយ​វិល​ចូល​​ទៅកាន់​មាតុ​ភូមិ​ (ក្នុងសម័យឈ្នះសង្គ្រាម ១៩៧៥- ៧៩) ដើម្បី​ជួយ​កសាង​ប្រទេសឡើង​វិញ​ ​​ប៉ុន្ដែ​ពួក​បញ្ញវ័នទាំង​អស់​នេះ​ ត្រូវ​បានគេ​យក​ទៅ​​​សម្លាប់​​ចោល​ស្ទើរ​គ្មាន​សល់​ម្នាក់​ឡើយ​។

ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០០០ លោក​ហោ ណាំហុង រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​ ទទួល​ជួប​លោក​ស្រី Heidemarie រដ្ឋ​មន្រ្តី​ក្រសួង​សហ​ប្រតិ​បត្តិ​ការ​ សេដ្ឋ​កិច្ច​ និង អភិ​វឌ្ឍន៍​ អាល្លឺ​ម៉ង់ និង​ គណៈ​ប្រតិភូ របស់​លោក​ស្រី​នៅ​ឯ​ក្រសួង​ការ​បរ​ទេស​ ក្នុង​រាជ​ធានី​ភ្នំ​ពេញ​។ ប្រតិ​ភូ​កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុ​ជា​រយៈ​ពេល ៣​ថ្ងៃ​។​

ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​ ២០០០ ព្រះ​អង្គ​ម្ចាស់​រណរិទ្ធិ​ ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា សម្ដេច​​នរោត្តម​ សីហនុ បាន​បង្ហាញ​បំណង​ចង់​អោយ​សាលា​ក្តី​ពន្យា​ពេល​ ព្រោះ​ព្រះ​អង្គ​មាន​ការ​ព្រួយ​បារម្ភ​ អំពី​សន្តិ​ភាព និង ស្ថេរ​ភាព​នៅ​ក្នុង​ប្រទេស​។ លោក​ក៏​មាន​ប្រសាសន៍​ថា សេច​ក្តី​ព្រាង​ច្បាប់​ស្តី​ពី​សាលា​ក្តី​នេះ ទំនង​ជា​មិន​ត្រូវ​បាន​អនុ​ម័ត​នៅ​ឆ្នាំ​នេះ​ទេ​ ពី​ព្រោះ​រដ្ឋា​ភិបាល​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ចំពោះ​ទឹក​ជំនន់​ថ្មី​ៗ​នេះ​។

ថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០០០ លោកនាយករដ្ឋ​មន្រ្តី ហ៊ុន សែន ប្រកាស​តាម​វិទ្យុ​ជាតិ​ អំពី​ចេតនា​ជំរុញ​ច្បាប់​ របស់​សាលា​ក្តី​កាត់​ទោស​​ខ្មែរ​ក្រហម​ឲ្យ​បន្ត​ថា​ “យើង​ត្រូវ​មាន​តុលា​ការ​ឆាប់​ៗ​នេះ បើ​មិន​ដូច្នេះ​ទេ ខ្មោច​ខ្មែរ​ក្រហម នឹង លង​យើង​”​។

ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ ២០០០ ប្រទេស​ចំនួន​ ១១ រួម​មាន​ ជប៉ុន​ អូស្រ្តាលី កាណាដា និង នូ​វែល​សេ​ឡង់​ បាន​ដាក់​សេច​ក្តី​សំរេច​មួយ​ទៅ​គណៈ​កម្មា​ធិ​ការ​សិទ្ធិ​មនុស្ស​ របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ ស្នើ​សុំ​រដ្ឋា​ភិបាល​កម្ពុជា​ បង្កើត​តុលា​ការ​ដើម្បី​កាត់​ទោស​ពួក​ខ្មែរ​ក្រហម​។​

ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ ២០០០ លោក​ហោ ណាំហុង រដ្ឋ​មន្ដ្រី​ក្រសួង​ការ​បរ​ទេស​ សរ​សេរ​លិខិត​ទៅ​សាធា​រណ​រដ្ឋ​កូរ៉េ​ លោក​លេ​ ជុង​ប៊ិន Lee Joung Binn រដ្ឋ​​មន្ដ្រី​ក្រសួង​ការ​បរ​ទេស​កូរ៉េ​ ដែល​​​ជា​ម្ចាស់​ផ្ទះ​ នៃ​ កិច្ច​ប្រជុំ​អាស៊ី​ - អឺរ៉ុប​លើក​ទី​៣ ASEM ​រដ្ឋ​មន្ដ្រី​ក្រសួង​ការ​បរ​ទេស​បារាំង​​ លោក Hubert ប្រធាន​សហភាព​អឺរ៉ុប​ លោក​ Chairman និង សម​ភាគី​អាស៊ាន​ទាំង​​៧ របស់​លោក​ដែល​ស្វែង​រក​ការ​គាំ​ទ្រ​ដល់​ប្រទេស​កម្ពុជា​ ក្នុង​ការ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ ASEM ​។

ថ្ងៃទី ១៣ ខែ​វិច្ឆិកា​ឆ្នាំ ២០០០ ប្រធានា​ធិប​តី​ចិន Jiang Zemin មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ សម្រាប់​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ រយៈ​ពេល ២​ថ្ងៃ​តាម​ការ​អញ្ជើញ​របស់​សម្តេច​សីហនុ​។ សេច​ក្តី​ថ្លែង​ការណ៍​រួម​ របស់​ប្រទេស​កម្ពុជា និង ចិន PRC ស្តី​ពី​ក្រប​ខ័ណ្ឌ នៃ កិច្ច​សហ​ប្រតិ​បត្តិ​ការ​​ទ្វេ​ភាគី​​របស់​ពួក​គេ ពិធី​សារ​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​ ឧប​ករណ៍​ នៃ​ ការ​ផ្តល់​សច្ចា​ប័ន​លើ​សន្ធិ​សញ្ញា​ ស្តី​ពី​ការ​ធ្វើ​បត្យា​ប័ន កិច្ច​ព្រម​ព្រៀង​ ស្តី​ពី​ការ​បង្កើត​គណៈ​កម្ម​ការ​ចម្រុះ​ ស្តី​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ សេដ្ឋ​កិច្ច​ និង ពាណិជ្ជ​កម្ម​ ការ​ផ្តល់​ទំនិញ​ទូ​ទៅ​ សម្រាប់​ព្រះ​បរម​រាជ​វាំង​ កិច្ច​ព្រម​ព្រៀង​ ស្តី​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ សេដ្ឋ​កិច្ច និង បច្ចេក​ទេស​ការ​ផ្លាស់​ប្តូរ កំណត់​សំគាល់​ លើ​ការ​បន្ត​រយៈ​ពេល​ប្រាក់​កម្ចី​ និង​ អនុស្ស​រណៈ​នៃ​ ការ​យោគ​យល់​គ្នា​ ស្តី​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ កសិ​កម្ម ត្រូវ​បាន​ចុះ​ហត្ថ​លេខា​។

ថ្ងៃទី ១៦ ខែ​វិច្ឆិកា​ឆ្នាំ ២០០០ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ថ្លែង​ទៅ​កាន់​អង្គ​ប្រជុំ​ម្ចាស់​ជំនួយ​ស្តី​ពី​សកម្ម​ភាព​មីន​។​
លោក​ហោ ណាំ​ហុង​ និង​ ឯក​អគ្គ​រដ្ឋ​ទូត​ជប៉ុន ទទួល​បន្ទុក​ផ្លាស់​ប្តូរ​ឯក​អគ្គ​រដ្ឋ​ទូត​ អ៊ី​ជីយ៉ាម៉ាម៉ូតូ Eiji Yamamoto ស្តី​ពី​ជំនួយ​ឥត​សំណង​រហូត​ដល់​ចំនួន​ ១៥៩,០០០,០០០​យ៉េន​ ដែល​ផ្តល់​ដោយ​រដ្ឋា​ភិបាល​ជប៉ុន​ ក្នុង​គោល​បំណង​ចូល​រួម​ចំណែក​ ក្នុង​ការ​អនុ​វត្ត​គម្រោង​សម្រាប់​​អាហា​រូប​ករណ៍ អភិ​វឌ្ឍន៍​ធន​ធាន​មនុស្ស។​ ជំនួយ​ឥត​សំណង​នេះ​ នឹង ត្រូវ​ប្រើ​ប្រាស់​ដោយ​ប្រទេស​កម្ពុជា​ ដើម្បី​ផ្តល់​ឱកាស​សិក្សា​ ដល់​និស្សិត​កម្ពុជា​ ក្នុង​ការ​សិក្សា​នៅ​តាម​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​ របស់​ជប៉ុន​។​ ជំនួយ​នេះ​អាច​ឱ្យ​និស្សិត​កម្ពុជា​ចំនួន ២០​នាក់​ ទៅ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​ជប៉ុន​ ចាប់​ពី​ខែ​កញ្ញា​ឆ្នាំ ២០០១ លើ​ផ្នែក​សេដ្ឋ​កិច្ច (ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​ និង រូបិយ​វត្ថុសេដ្ឋ​កិច្ច​អន្តរ​ជាតិ​ ការ​គ្រប់​គ្រង​ពាណិជ្ជ​កម្ម​ច្បាប់​ ទំនាក់​ទំនង​អន្តរ​ជាតិ​ រួម​ទាំង​ច្បាប់​អន្ដរ​ជាតិ​ និង មុខ​ជំនាញ​សំខាន់​ៗ​ ដទៃ​ទៀត​ លើ​ការ​អភិ​វឌ្ឍ​ធន​ធាន​មនុស្ស)​ ជំនួយ​ឥត​សំណង​នេះ​ គឺ​ បន្ថែម​ទៅ​លើ​អាហា​រូបករណ៍​ របស់​រដ្ឋា​ភិបាល​ជប៉ុន​ ដូច​ជា​អាហា​រូប​ករណ៍ ម៉ូន​ប៊ូ​ហូ Monbusho ដែល​រដ្ឋា​ភិបាល​ជប៉ុន​ បាន​ផ្តល់​អាហា​រូប​ករណ៍​ ដល់​និស្សិត​ជាង​ ៣០​នាក់​ជា​រៀង​រាល់​ឆ្នាំ​។​

ថ្ងៃទី ១៨ ខែ​វិច្ឆិកា​ឆ្នាំ ២០០០ ប្រធាន​នាយ​កដ្ឋាន Chairman នៃ ប្រ​ទេស​រុស្ស៊ី​ និង លោក A. N. Tchilingarov មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ ​សម្រាប់​ដំណើរ​ទស្សន​កិច្ច​ ផ្លូវ​ការ​រយៈ​ពេល​ ៤​ថ្ងៃ​។​

ថ្ងៃទី ២១ ខែ​វិច្ឆិកាឆ្នាំ ២០០០ ហោ​ណាំ ហុង រដ្ឋ​មន្ដ្រី​ក្រ​សួង​ការ​បរ​ទេស ទទួល​គណៈ​ប្រតិ​ភូ មក​ពី​ប្រ​ទេស​ស៊ុយ​អែត​ ដឹក​នាំ​ដោយ​លោក​ Jan Bjerninger ជំនួយ​ការ​អគ្គ​នាយក​ប្រធាន​នាយក​ដ្ឋាន​ ប្រចាំ​តំបន់​អាស៊ី​ស៊ីដា​ ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​កម្ពុជា​ ពី​ថ្ងៃ​ទី ២០​-២៤ ខែ​វិច្ឆិ​កាឆ្នាំ​ ២ ០០០ ដើម្បី​ពិនិត្យ​ និង ពិភាក្សា​អំពី​ការ​បន្ត ​និង អនា​គត​នៃ​ការ​អភិ​វឌ្ឍ​ រវាង​ស៊ុយ​អែត និង ប្រទេស​កម្ពុ​ជា​។ រដ្ឋ​មន្ដ្រី​ក្រ​សួង​ការ​បទេស​ ក៏​បាន​ផ្លាស់​ប្តូរ​លិខិត​យោគ​យល់​គ្នា ជា​មួយ​លោក​ស្រី​ម៉ូ​នីកា​ មីឌីល Ms. Monika MIDEL នា​យក​​ប្រចាំ​​ប្រ​​ទេស​​ នៃ កម្ម​​វិធី​​ស្បៀង​​អាហារ​​ពិភព​លោក​ របស់​អង្គ​ការ សហ​ប្រជា​ជាតិ​ នៅ​កម្ពុជា​ ទាក់​ទង​ នឹង ជំនួយ ស្បៀង​បន្ទាន់​ ដល់​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​កម្ពុជា​។ ជំនួយ​ដែល​មាន​ទឹក​ប្រាក់​សរុប​ ៩.០៩៨.៤៤៤ ដុល្លារ​អាមេ​រិក នឹង ត្រូវ​ផ្តល់​ជូន​ជា ៣​ដំណាក់​កាល​៖
១- ជំនួយបន្ទាន់ (១ ខែ - អ្នកទទលផល ៥០០,០០០),
២- ស្ថេរភាព (២ ខែ - អ្នកទទួលផល ២៥០,០០០) និង
៣- ការ​ស្តារ​នីតិ​សម្បទា​ (៣ ខែ - ១១៥ អ្នក​ទទួល​ផល)​។ គម្រោង​នេះ​ នឹង ត្រូវ​អនុ​វត្ត​នៅ​ចន្លោះ​ថ្ងៃ​ទី​១០​ ខែ​តុលា​ឆ្នាំ ២០០០​ ដល់​ថ្ងៃ​ទី​ ៣១ ខែ​មីនា​ឆ្នាំ​ ២០០១​។

ថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ ២០០០ សមា​ជិក​​ព្រឹទ្ធ​​សភា​​ អាមេ​រិក ចន​ ឃែ​រី​ John Kerry បញ្ចប់​ដំណើរ​ទស្សន​កិច្ច​ រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា ក្នុង​អំឡុង​ពេល​នោះ​លោក​បាន​ពិភាក្សា​ អំពី​ការ​រីក​ចម្រើន​នៃ​ច្បាប់​របស់​សាលា​ក្តី​ ជា​មួយ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន រដ្ឋ​មន្ត្រី​ខុទ្ទ​កាល័យ​លោក​សុខ អាន និង ​ប្រធានរដ្ឋសភា រណរិទ្ធិ។ សមា​ជិក​ព្រឹទ្ធ​សភា ប្រកាស​ថា​មេ​ដឹក​នាំ​កម្ពុជា​ បាន​យល់​ព្រម​ពន្លឿន​សាលា​ក្តី​។

ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០០០ លោក​ហោ​ ណាំហុង ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​លោក Peter Leuprecht អគ្គ​លេខា​ធិ​ការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រ​ចាំ​នៅ​កម្ពុជា ដែល​បាន​មក​បំពេញ​ទស្សន​កិច្ច​ ផ្លូវ​ការ​នៅ​កម្ពុជា​ ពី​ថ្ងៃ​ទី ២៦ ខែ​​វិច្ឆិកា​ដល់​ថ្ងៃ​ទី​២ ខែ​ធ្នូ ២០០០​។

ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០០០ គណៈ​កម្មា​ធិការ​នីតិ​កម្ម​រដ្ឋ​សភា និង ក្រុម​ការ​ងារ​រដ្ឋា​ភិបាល​ បញ្ចប់​ការ​ពិភាក្សា​របស់​ពួក​គេ លើ​សេច​ក្តី​ព្រាង​ច្បាប់​របស់​សាលា​ក្តី​។ លោក​សុខ​ អាន​មាន​ប្រសាសន៍​ថា ឥឡូវ​នេះ​ច្បាប់​ បាន​ត្រៀម​រួច​រាល់​ហើយ ដែល នឹង ត្រូវ​ពិភាក្សា​ដោយ​សភា​។​
នៅ​ក្នុង​បទ​សម្ភាសន៍​ជា​មួយ​ទូរ​ទស្សន៍​ជប៉ុន​ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​បញ្ជាក់​ជា​ថ្មី​ថា​ ការ​កាត់​ទោស​លោក​អៀង​សារី​ អាច​នឹង​បង្កើត​បញ្ហា​ដល់​ប្រទេស​កម្ពុជា​។ ទោះ​យ៉ាង​ណា​លោក​មាន​ប្រសាសន៍​ថា មិន​មាន​បញ្ហា​អ្វី​ទេ សម្រាប់​ខៀវ​ សំផន និង នួន ជា​។​

ខែធ្នូ ៤, ២០០០ កម្ម​​វិធី​​ស្បៀង​​អាហារ​​ពិភព​​លោក និង​ កម្ពុជា​ចុះ​​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ ក្រោម​កិច្ច​ព្រម​ព្រៀង​ស្បៀង​អាហារ​ ដែល​មាន​ទឹក​ប្រាក់​ជាង ៩​លាន​ដុល្លារ​ សម្រាប់​ចែក​​ជូន​ដល់​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ជាង​ ៨០០.០០០​នាក់​ ក្នុង​រយៈ​ពេល ៦​ខែ​។ កិច្ច​ព្រម​ព្រៀង​នេះ​ ត្រូវ​បាន​ចុះ​ហត្ថ​លេខា​ ដោយ​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរ​ទេស​របស់​ប្រទេស​កម្ពុជា​ គឺ​ លោក​ហោ ណាំ​ហុង និង នាយក​អង្គ​ការ​ស្បៀង​អាហារ​ពិភព​លោក​ លោក​ម៉ូនីកា មិន​ដីល​ Monika Midel ។
ប្រធាន​សមាគម​កាក​បាទ​ក្រហម​កម្ពុជា​ ប៊ុន រ៉ានី ហ៊ុន សែន ចុះ​ចែក​អំណោយ​ដល់​ប្រជា​ពល​រដ្ឋ​រង​គ្រោះ ដោយ​ទឹក​ជំនន់​ប្រមាណ ១៥០០​នាក់ នៅ​ឃុំត្នោត​ចុង​ស្រង់​ ស្រុក​បន្ទាយ​មាស ខេត្ត​កំពត​។

ខែធ្នូ ៥, ២០០០ លោកហោ ណាំហុង និង ឯក​អគ្គ​រដ្ឋ​ទូត​បារាំង​លោក​ Andre Jean Libourel ចុះ​ហត្ថ​លេខា លើ​កិច្ច​ព្រម​ព្រៀង ដែល​បារាំង​បន្ត​ផ្តល់​ជំនួយ​ ក្នុង​ការ​ពង្រឹង​​កង​រាជ​អា​វុធ​ហត្ថ​ និង​ កង​យោធ​ពល​ខេមរ​ភូមិន្ទ​រយៈ​ពេល ៣​ឆ្នាំ​ទៀត​។​.
ស្ដេច​នរោត្តម​សីហនុ និង ព្រះ​មហា​ក្សត្រី​មុនី​នាថ បាន​សម្ពោធ​ជា​ផ្លូវ​ការ នូវ ការ​កសាង​អគារ​សិក្សា​ចំនួន ២ នៅ​ខេត្ត​ស្វាយ​រៀង​ និង កំពង់​ចាម នៅ​ឯ​ព្រះ​បរម​រាជ​វាំង​ ក្នុង​រាជ​ធានី​ភ្នំ​ពេញ​។ អ្នក​តំណាង​ មក​ពី​សាលា​រៀន​ និង សហ​គមន៍​ ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​ក្នុង​ពិធី​នេះ​។​
ប្រធាន​រដ្ឋ​សភា ព្រះ​អង្គ​ម្ចាស់​រណរិទ្ធិ បើក​សម្ពោធ​ ជំនួយ​សហ​រដ្ឋ​អាមេ​រិក​ចំនួន ៤០​ម៉ឺន​ដុល្លារ​ សម្រាប់​ការ​សង់​អគារ​ពី​ប្រទេស​ចិន​។

ខែធ្នូ ៧, ២០០០ លោកហោ ណាំហុង បាន​ជួប​ជា​មួយ​លោក​ Koichiro Matsuura អគ្គ​នា​យក​អង្គ​ការ​អប់​រំ​វិទ្យា​សាស្ត្រ និង វប្ប​ធម៌ នៃ អង្គ​ការ​សហ​ប្រជា​ជាតិ​ ដែល​បាន​មក​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​កម្ពុជា​ ចាប់​ពី​ថ្ងៃ​ទី​ ៦-៨ ខែ​ធ្នូ ២០០០ ។​

ខែធ្នូ ៨, ២០០០ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ព្រ​មាន​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល មិន​ឱ្យ​ផ្តល់​ជម្រក​ដល់​ភេរ​វ​ករ​ ហើយ​ថា​ពួក​គេ​ នឹង ត្រូវ​កាត់​ទោស​ពី​បទ​រារាំង​ដល់​យុត្តិ​ធម៌​។​ លោក​នាយក​រដ្ឋ​មន្រ្តី បាន​សំដៅ​ទៅ​លើ​សេច​ក្តី​ថ្លែង​ការណ៍ ដែល​ចេញ​ដោយ​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ ដែល​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​អ្នក​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ពាក់​ព័ន្ធ​ នឹង ការ​វាយ​ប្រហារ​ទៅ​លើ​ក្រសួង​ការ​ពារ​ជាតិ​ និង​ មូល​ដ្ឋាន​យោធា​នៅ​ខាង​ក្រៅ​ទី​ក្រុង​កាល​ពី​ថ្ងៃ​ទី​ ២៣ ខែ​វិច្ឆិកា​។​
ធនាគារ​អភិ​វឌ្ឍន៍​អាស៊ី (ADB) យល់​ព្រម​លើ​ប្រាក់​កម្ចី របស់​សហ​រដ្ឋ​អា​មេ​រិក​។ ថវិកា​ចំនួន ១៨,៦ លាន​ដុល្លារ​ សម្រាប់​ការ​កែ​លម្អ​ការ​ផ្គត់​ផ្គង់​ថាម​ពល​អគ្គី​សនី​ នៅ​តាម​បណ្តា​ខេត្ត​ចំនួន​ ៨ គឺ​ ក្រុង​សិរី​សោ​ភ័ណ បាន​លុង ស្ទឹង​ត្រែង កំពង់​ស្ពឺ តា​កែវ កំ​ពត ព្រៃ​វែង និង ស្វាយ​រៀង​ ដើម្បី​ផ្តល់​ផល​ប្រយោជន៍​ ដល់​ប្រជា​ជន​ចំនួន​ ២១,០០០ គ្រួសារ​។​

ខែធ្នូ ១១, ២០០០ រដ្ឋ​សភា​បោះ​ឆ្នោត​គាំ​ទ្រ​ការ​ធានា​ដល់​ក្រុម​ហ៊ុន​ចិន​ សម្រាប់​ប្រាក់​កម្ចី​ ដែល​ខ្លួន​កំពុង​ស្វែង​រក​ពី​កញ្ចប់​មួយ​ ដែល​ទី​ក្រុង​ប៉េ​កាំង​ បាន​ផ្តល់​ជូន​រាជ​ធានី​ភ្នំ​ពេញ​ សម្រា់ប់​គម្រោង​អគ្គិស​នី​ វារី​​អគ្គិសនី​ គីរី​រម្យ​។
ឧបនាយក​រដ្ឋ​មន្រ្តី​សខេង​បាន​ធ្វើ​យុទ្ធ​នា​ការ​ដក​ហូត​អាវុធ​ជន​ស៊ី​វិល និង រឹត​បន្តឹង​បញ្ហា​អាវុធ ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ ដើម្បី​បង្កើន​បទ​បញ្ជា​នេះ បន្ទាប់​ពី​មាន​ការ​ត្រួត​ពិនិត្យ​សន្តិ​សុខ​មួយ​ ដែល​ធ្វើ​ឡើង​ដោយ​ក្រសួង​មហា​ផ្ទៃ ​បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ភេរវ​កម្ម​ កាល​ពី​ថ្ងៃ​ទី​ ២៣ ខែ​វិច្ឆិកា​។​ លោក​ហោណាំ ហុង ដឹក​នាំ​គណៈ​ប្រតិ​ភូកម្ពុជា​ ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​អាស៊ាន​ - ​អឺរ៉ុប​លើក​ទី​១៣​ ដែល​ នឹង ប្រ​ព្រឹត្ត​ទៅ​នៅ​សាធា​រណ​រដ្ឋ​ ប្រជា​ធិប​តេយ្យ​ប្រ​ជាមា​និត​ឡាវ នៅ​ថ្ងៃ​ទី​១១-​១២ ខែ​ធ្នូ​ឆ្នាំ ២០០០​​។

ខែធ្នូ ១២, ២០០០ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន សម្តែង​ការ​ព្រួយ​បារម្ភ​របស់​លោក ចំពោះ​ការ​បិទ​ទន្លេ​មេ​គង្គ ដែល​ថ្មី​ៗ​នេះ បាន​បង្ក​ឱ្យ​មាន​ទឹក​ជំនន់​យ៉ាង​ខ្លាំង​ នៅ​ក្នុង​តំបន់​ ដែល​ត្រូវ​បាន​ពិពណ៌នា​ថា ជា​ស្ថាន​ភាព​អាក្រក់​បំផុត​នៅ​ក្នុង​ទស​វត្ស​។ គាត់​និយាយ​ថា ទឹក​ទន្លេ​មាន​លក្ខណៈ​តូច​ចង្អៀត​ ហើយ​បាន​ក្លាយ​ទៅ​ជា​រាក់​ ដែល​បណ្តាល​ឱ្យ​ទឹក​ហៀរ​ច្រាំង​នៅ​រដូវ​វស្សា​។​

ខែធ្នូ ១៤, ២០០០ លោកហោណាំ ហុង ទទួលជួបលោក Ludger Volmer រដ្ឋមន្រ្តីក្រសួងការបរទេស នៃ ការិយាល័យសហព័ន្ធស ហព័ន្ធអាល្លឺម៉ង់ ដែលមកបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជាពីថ្ងៃទី ១៣-១៤ ខែធ្នូឆ្នាំ ២០០០ ។

ខែធ្នូ ១៩, ២០០០ លោក​អៀង​សារី ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា គាត់​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​កសាង​ និង ការ​ផ្សះ​ផ្សា​ជាតិ​ឡើង​វិញ​ ចាប់​តាំង​ពី​ការ​ចុះ​ចូល​របស់​គាត់​នៅ​ឆ្នាំ ​១៩៩៦​។​
ខែធ្នូ ២៩, ២០០០ រដ្ឋសភា ទទួល​បាន​សេច​ក្តី​ព្រាង​ច្បាប់​របស់​សាលា​ក្តី​ ពី​ក្រុម​ការ​ងារ​រដ្ឋា​ភិបាល​។​