ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៃកម្ពុជា
មិនមានប្រភពច្បាស់លាស់
ទទួលបានតាមប្រភពមិនច្បាស់លាស់
****************************************
ថ្ងៃសៅរ៍ ទី24.កក្កដា 2021.ម៉ោង 13:41
ព្រិត្ដិការណ៍ ឆ្នាំ១៩៩១ -១៩៩៩
ព្រឹត្ដការណ៍ឆ្នាំ១៩៩១
ថ្ងៃទី២៣ តុលា បក្សនយោបាយទាំងបួនព្រមទាំង នាក់គាំទ្ររបស់គេចុះហត្ថលេខាកិច្ចព្រមព្រៀងនៅទីក្រុងបារីស។ ថ្ងៃទី១៤ វិច្ឆកា សំដេចសីហនុយាងមកកាន់ទីក្រុងភ្នំពេញវិញ បន្ទាប់ពីភៀសព្រះកាយអស់រយពេល១៣ ឆ្នាំមក។
ព្រឹត្ដការណ៍ឆ្នាំ១៩៩៣
ថ្ងៃទី២៣-២៨ ឧសភា អង្គការសហប្រជាតិរៀបចំការបោះឆ្នោតជាសាកលមួយ។ គណបក្សហ្វុនស៊ីនប៉ិចដែលបង្កើតដោយសំដេចសីហនុ និង មានព្រះអង្គម្ចាស់ នរោត្ដម រណរឺទ្ធិ ជាប្រធានទទួលបាន៥៨ ក្នុងចំនោមអាសនទាំងអស់១២០។ បន្ទាប់ពីមានវិបត្ដនយោបាយបន្ដិចមក ទ្រង់រណរិទ្ធក៏ទទួលចែកអំនាចជាមួយគណបក្សប្រជាជនកម្ពុជារបស់ ហុន សែន ដែលបាន៥១ អាសន (CCP)។ គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា (សឺន សាន) បាន១០អាសន និង គណបក្សមូលីណាការបាន១ អាសន ក្នុងអាសនអាណត្ដិទី១ ទាំងអស់១២០អាសន។ ថ្ងៃទី២៤ កញ្ញា សភាបង្កើតអោយមានឡើងវិញរបបរាជាណាចក្រអាស្រ័យរដ្ឋធម្មនុញ្ញ។ សំដេចនរោត្ដម សីហនុឡើងគ្រងរាជជាព្រះមហាក្សត្រ។
ព្រឹត្ដការណ៍ឆ្នាំ១៩៩៧
ថ្ងៃទី៣០ មិនា មនុស្សយ៉ាងតិច១៦នាក់ស្លាប់ ក្នុងការផ្ទុះគ្រាប់បែកចំនួន៤គ្រាប់ ក្នុងពេលជួបជុំបាតុកម្មមួយដឹកនាំដោយនាក់រិះគន់នយោបាយ សម រង្ស៊ី។ ថ្ងៃទី៥-៦ កក្កដា ការប្រយុទ្ធគ្នា ដ៏សហាវពីរថ្ងៃនៅកន្ដាលទីក្រុងភ្នំ រវាងកងទ័ពហ្វុនស៊ីនប៉ិច នឹង កងទ័ព ហ៊ុន សែន។ នាយករដ្ឋមន្រ្ដីទី២ ហ៊ុន សែន បានទំលាក់នាយករដ្ឋមន្រ្ដីទី១ ទ្រង់នរោត្ដម រណរិទ្ធិ ដែលបានរត់ភៀសព្រះអង្គទៅកាន់ប្រទេសថៃ។ ថ្ងៃទី២៥ កក្កដា មេដឹកនាំខ្មែរក្រហម ប៉ុល ពតត្រូវគេចោទជាជនឧទ្ទាម ក្នុងការកាត់ក្ដីមួយនៅអែបន្ទាយអន្លង់វែង បន្ទាប់ពីមានការប្រយុទ្ធគ្នាក្នុងចំនោមទ័ពរបស់មេដឹកនាំទាំងឡាយ។
ព្រឹត្ដការណ៍ឆ្នាំ១៩៩៨
ថ្ងៃទី៣០ មិនា ទ្រង់ រណរិទ្ធិត្រលប់ចូលភ្នំពេញវិញជាលើកទី១ តាំងពីធ្លាក់តំនែងមកបន្ទាប់ពីបីតាព្រះអង្គ (នរោត្ដមសីហនុ) ប្រកាសលើកលែងទោសចេញពីការចោទប្រកាន់ពីរ ដែលធ្វើឡើងដោយតុលាការនៅភ្នំពេញពីដើមខែមីនាស្ដីបទធ្វើអោយមានអសន្ដិសុខ។
ថ្ងៃទី១៥ មេសា ប៉ុល ពត ស្លាប់ក្នុងតំបន់កាន់កាប់ដោយខ្មែរក្រហមនៅតាមព្រំដែនថៃ។ ខែកក្កដា ថ្ងៃទី២៦ ការបោះឆ្នោតជាសាកល។ កណបក្សប្រជាជនកម្ពុជារបស់ ហ៊ុន សែន ឈ្នះបាន៦៤ គណបក្សហ្វុនស៊ីនប៉ិចបាន៤៣ និង គណបក្សសមរង្សីបាន ១៥។ នាក់សង្កេតការនិយាយថា ការបោះឆ្នោតអាចយកជាការបាន គណបក្សប្រឆាំងបានប្រកាសទាត់ចោលលទ្ធផលថា មានការកែ្លងបន្លំមិនប្រក្រដី ហើយសូមអំពាវនាវអោយមានការតវ៉ា។ ថ្ងៃទី២៨ គណបក្សហ្វុនស៊ីនប៉ិច និង គណបក្សសមរង្សី រួមគ្នាច្រានចោលលទ្ធផលនៃការបោះឆ្នោតដោយនិយាយថា "មានភាពមិនប្រក្រដីជាច្រើននៅពេលបោះឆ្នោត ពេលរាប់សន្លឹកឆ្នោត និង ការរាយការពីលទ្ធផល នៃ ការបោះឆ្នោត។ ថ្ងៃទី៣០ នៅរាជវាំងទីក្រុងសៀមរាប មានកិច្ចប្រជុំមួយរវាង ហ៊ុន សែន ស ខេង សាយ ឈំ ទៀ បាញ់ និង សុខ អាន។
ខែសីហា ថ្ងៃទី១ នៅគេហដ្ឋាន ហ៊ុន សែន ប្រាប់អគ្គរដ្ឋទូតអង់គេ្លស បារាំង អូស្រ្ដាលីថា រដ្ឋាភិបាល ហ៊ុន សែន បានចាប់ខ្លួន នួន ប៉ែត មេទ័ពខ្មែរក្រហមដែលត្រូវចោទប្រកាន់ថា បានសម្លាប់ទេសចរណ៍បរទេស។
ថ្ងៃទី៧ កញ្ញា គ្រាប់បែកពីរគ្រប់ផ្ទុះនៅបរិវេណផ្ទះ ហ៊ុន សែន នៅភ្នំពេញ (ហ៊ុន សែន មិននៅផ្ទះទេ) ការផ្ទុះនេះមិនបន្ដាលអោយមានមនុស្សរបួស រឺ ស្លាប់ទេ។ មន្រ្ដីយោធាប៉ូលិសម្នាក់ និយាយថាមនុស្ស៤នាក់ជិះម៉ូតូ២គ្រឿងបានឈប់នៅខាងក្រៅគេហដ្ឋាន ភ្ជង់នាក់យាមដោយកាំភ្លើងខ្លី ហើយបោះគ្រប់បែក២គ្រាប់នោះចូលទៅក្នុងគេហដ្ឋានោះទៅ។
៣០ វិច្ឆកា រដ្ឋាភិបាលចំរុះមួយទៀតបានកើតឡើងពីគណបក្សប្រជាជន និង គណបក្សហ្វុនស៊ីនប៉ិចត្រូវបានសភាអនុម័ត។
ថ្ងៃទី៤ ធ្នូ កងទ័ពរបស់ខ្មែរក្រហមចុងក្រោយបានចុះចូលជាមួយរដ្ឋាភិបាល។ ថ្ងៃទី២៥ ធ្នូ មេដឹកនាំនយោបាយសំខាន់របស់ខ្មែរក្រហម ខៀវ សំផន នួន ជា ចុះចូលជាមួយរដ្ឋាភិបាល។ ថ្ងៃទី២៩ ធ្នូ ខៀវ សំផន ធ្វើការសុំទោសជាសាធារណដល់ក្រុមគ្រួសាររបស់ជនរងគ្រោះក្រោមរបបគ្រប់គ្រងខ្មែរ ក្រហម។
ព្រឹត្ដការណ៍ឆ្នាំ១៩៩៩
ខែកុម្ភ ថ្ងៃទី៩ ទ័ពខ្មែរក្រហមចុងក្រោយបង្អស់បានចុះចូលជាកងទ័ពរដ្ឋាភិបាល។ ថ្ងៃទី២៥-២៦ នាយករដ្ឋមន្រ្ដី ហ៊ុន សែន ចេញដំនើរទៅប្រទេសជប៉ុន ដើម្បីចូលរួមសន្និសិទកំពូលស្ដីពីជំនួយ CG។ នៅទីនោះបន្ដាប្រទេសផ្ដល់ជំនួយបានផ្ដល់ជំនួយចំនួនទឹកប្រាក់ ៤៦០លានដុល្លារសហរដ្ឋអាមេរិក។ សម រង្សី ស្នើអោយរដ្ឋាភិបាលជប៉ុនឃាត់ខ្លួន ហ៊ុន សែនក្នុងពេលដែលកំពុងតែស្នាក់នៅប្រទេសជប៉ុននោះ។
ខែមិនា ថ្ងៃទី៤ សភាជាតិអនុម័តច្បាប់ពីការបង្កើតព្រឹទ្ធសភា។ ថ្ងៃទី៥ ប្រធានសុភាចារបុរសអុក្រិដ្ឋសង្រ្គាម Louise Arbour និយាយថា តុលាការអន្ដរជាតិអាច នឹង បង្កើតតុលាការ ដ៏ល្អមួយដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហម។ ថ្ងៃទី៦ តា ម៉ុក ត្រូវចាប់ខ្លួនពេលដែលគាត់ឆ្លងពីប្រទេសថៃចូលក្នុងប្រទេសកម្ពុជា ហើយត្រូវគេនាំខ្លួនមកភ្នំពេញដោយកងកម្លាំងការពារយ៉ាងច្រើន។ ភ្លាមៗក្រសួងការពារជាតិសហរដ្ឋអាមេរិក ប្រកាសគាំទ្រការចាប់ខ្លួនមេដឹកនាំខ្មែរក្រហម តា ម៉ុក។
ថ្ងៃទី៧ រដ្ឋាភិបាលនិយាយថា តា ម៉ុក និងត្រូវកាត់ទោសដោយតុលាការយោធា ដោយប្រើច្បាប់កម្ពុជា។ ថ្ងៃជាមួយគ្នានេះអុត្ដមសេនីយ៍ ញឹក ប៊ុនឆ័យ អគ្គមេបញ្ជាការជាន់ខ្ពស់ នៃ កងប្រដាប់អាវុធហ្វុនស៊ីនប៉ិចដែលតស៊ូ នៅជាយដែនថៃ បានត្រលប់ចូលមកកាន់ភ្នំពេញ។ ថ្ងៃទី២២-២៨ គណប្រតិភូព្រំដែនកម្ពុជាដឹកនាំដោយ វ៉ា គិមហុង មាន ឡុង វិសាលោ, ប៊ុន សែម, ប៊ុន ហំ, អូន មុន្នី, ទូច ណារ៉េត, ឈុំ ប៊ុនខន, ឈួង ស៊ីវុធ, មុំ សាមាន, ហូន សាវង្ស, ចាន់ អ៊ាន, ឈុន សុជាតិ, អ៊ុង សំខាន់,អ៊ុក សូមារី បានចូលប្រជុំចរចារព្រំដែនជាមួយភាគីវៀតណាម។ ថ្ងៃទី២៩ កម្ពុជា បង្កើតអោយមាននាយកដ្ឋានប៉ូលិសប្រចាំតំបន់។
ខែមេសា ថ្ងៃទី១ មេធាវីកម្ពុជាអាយុ៣៣ឆ្នាំ ឈីវ សុងហាក់ ត្រូវបញ្ជូនដើម្បីការពារក្ដីអោយ តា ម៉ុក។ ថ្ងៃទី២ មេធាវីការពារក្ដីអោយជនជាតិខ្មែរ២រូប ដាក់ពាក្យបណ្ដឹងអតីតមេដឹកនាំខ្មែរក្រហម៣រូប តា ម៉ុក ខៀវ សំផន និង អៀង សារីពីបទរិបអូសទ្រព្យសម្បត្ដិដោយខុសច្បាប់ ធ្វើទណ្ឌកម្ម និង សម្លាប់ដោយខុសច្បាប់។ ថ្ងៃទី៧ នាយករដ្ឋមន្រ្ដី ហ៊ុនសែនជួបពិភាក្សាជាមួយព្រឹទ្ធសភាអាមេរិកាំង។ គោលនយោបាយថ្មីមួយបានផ្លាស់ប្ដូរគោលជំហរនយោយរបស់ ហ៊ុន សែន ហើយ ហ៊ុន សែនទទួលយល់ព្រមតាមគោលនយោយបាយថ្មីនោះ។ ថ្ងៃទី១១ កិច្ចប្រជុំសាធារណមួយធ្វើឡើងជាមួយព្រឹទ្ធសភាអាមេរិក រិចហ្គារេល្លា Rich Garella ដែលធ្វើការជាមួយប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩៥ នៅក្នុងកិច្ចប្រជុំនោះមានមនុស្សប្រហែល ២៥នាក់មានវត្ដមាន តំនាងគណបក្សប្រជាជន ចលនាជាតិដើម្បីប្រជាធិបតេយ្យកម្ពុជា (NMDC) គណបក្សសមរង្ស៊ី ទស្សនាវដ្ដី Executive Intelligence Review (Eir Magazine) និងសារពត៌មាន The Seattle Time Newspaper។ ថ្ងៃទី២៨ ទស្សនាវដ្ដីហុកុង ស្ដីពីសេដ្ឋកិច្ចចុងបូព៌ាបានរាយការថា ប្រធានសន្ដិសុខខ្មែរក្រហមដែលបញ្ជអោយគេធ្វើទណ្ឌកម្ម និង សំលាប់កុមារ ស្រ្ដី និង បុរសអស់យ៉ាងតិច១៤០០០ នាក់ក្នុងអំឡុងទសវត្សន៍ឆ្នាំ១៩៧០) ត្រូវគេរកឃើញ។ ឌុច ហៅពិត កាំង ហ្កិចអៀវ តើតនៅឆ្នាំ១៩៤២ បានដឹកនាំអង្គការសន្ដិសុខផ្ទៃក្នុង និង ជាប្រធានគុកសួរចំលើយទួលស្លែង ដែលពីដើមជាវិទ្យាល័យមួយនៅភ្នំពេញ។
ថ្ងៃទី៣០ មីនា ប្រទេសកម្ពុជាចូលជាសមាជិកពេញសិទ្ធិទី១០របស់អាស៊ាន។ ខែឧសភា ថ្ងៃទី៥ ហ៊ុន សែន ធ្វើជាអធិបតីក្នុងពិធីបំផ្លាញកាំភ្លើងរិបអូសបានជិត ៤០០០ដើម ដើម្បីចូលរួមលុបបំបាត់ការប្រីអាវុធខុសច្បាប់ និង ពង្រឹងសន្ដិសុខជាតិ។ ហ៊ុន សែន ឡើងជិះត្រាក់ទ័របើកកិនកំទេចកាំភ្លើងដែលដាក់រៀបជាជួរ។ ហ៊ុន និយាយថា "សង្រ្គាមចប់ហើយ ប៉ុន្ដែមិនបានន័យថា មានសន្ដិភាពពេញលេញនោះទេបើសិនការលួចប្លន់នៅតែមាន សន្ដាប់ធ្នាប់សង្គមមិនបានពង្រឹង និង ប្រជាពលរដ្ឋនៅតែរស់នៅក្នុការភ័យក្លាច។ ថ្ងៃ២៦ តាម៉ុក ថា ប៉ុលពត ដែលបានស្លាប់នៅជំរំឧទ្ទាម កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨នោះ តាមពិតត្រូវគេធ្វើឃាត។
ខែកក្កដា ថ្ងៃទី១ នៅវេលាម៉ោង៧ព្រឹក ម៉ោងនៅកម្ពុជា មាននិស្សតយ៉ាងហោចណាស់១០០នាក់ ប្រមូលផ្ដុំគ្នានៅក្រៅស្ថានទូតថៃនៅទីក្រុងភ្នំពេញ ដើម្បីប្រឆាំង នឹង ការរំកិលព្រំដែនមកលើប្រទេសកម្ពុជា ហើយដែលការចោទប្រកាន់នោះធ្វើទៅដោយគ្មានភស្ដុតាង។ ថ្ងៃទី៣ កក្កដា សហរដ្ឋអាមេរិកផ្ដល់ថវិការចំនួន ៣,៤ លានដុល្លារ អោយសិទ្ធិមនុស្សកម្ពុជា និង ក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ ដើម្បីពង្រឹងសេរីភាពបេញ្ចញមតិ។ សហរដ្ឋអាមេរិកបង្កើតជាមូនិធិអាស៊ី ដែលជួយអង្គការក្រៅរដ្ឋាភិជាច្រើន រួមមានក្រុមសិទ្ធិមនុស្សលីកាដូ Licadho និងវិទ្យាស្ថានខ្មែរដើម្បីលិទ្ធិប្រជាធិបតេយ្យ Khmer Institute for Democracy think-tank ។
ថ្ងៃទី២០ នាយករដ្ឋមន្រ្ដី ហ៊ុន សែន បានការពារការបកស្រាយរបស់រដ្ឋាភិបាលស្ដីពីជេម្លាះព្រំដែន ដោយសូមអោយនាក់តវ៉ាប្រឆាំងចោទប្រកាន់មានភាពអត់ធ្មត់។ នាក់ទាំងនោះបានធ្វើការតវ៉ាប្រឆាំងចោទប្រកាន់អិតភស្ដុតាង ពីបទរំកិលព្រំដែនរបស់ប្រទេសជិតខាង។ ហ៊ុនសែន និយាយថា ខ្លួនមិនអាចទាមទារមកវិញនូវដែនដីកម្ពុជាដែលប្រទេសថៃ និង ប្រទេសយួនរំលោភយកតាំងពីយូរយារនោះបានទេ ប៉ុន្ដែប្រសិនបើសកម្មជនណាចង់ទាមទារយកមកវិញនោះពួកគេទទួលស្វាគមជានិច្ច។
ថ្ងៃទី៣០ មេធាវិរបស់ តាម៉ុក ឈ្មោះ បិន សុនសម័យ និយាយថា ការកាត់ក្ដី នឹង ធ្វើឡើងនៅចុងខែកក្កដា។ គាត់ទទូចថា បើសិន ជាមិនអាចចាប់ផ្ដើមនៅពេលនោះទេ គាត់នឹងទទូចអោយដោះលែងកូនក្ដីរបស់គាត់នៅពេលដែលអំឡុងពេល៦ ខែនោះកន្លងផុតទៅ។ ហ៊ុន សែន និយាយថា ការកាត់ក្ដីរបស់មេដឹកនាំពួកឧទ្ទាមខ្មែរក្រហមរូបនោះ អាចធ្វើអោយខូចកត្ដិនាមប្រទេសថៃ ដែលបានគាំទ្រពួកឧទ្ទាមអស់ពេលដ៏យូរ។
ថ្ងៃទី១១ សីហា សភាជាតិអនុម័តពន្យារការឃាត់ខ្លួនរហូតដល់៣ឆ្នាំ ដើម្បីធ្វើការស្រាវជ្រាវបទប្រល័យពូជសាសន៍។ និតិកម្មនោះអនុញ្ញាតអោយតុលាការ ពន្យារពេលនៃការឃាត់ខ្លួនរហូតដល់៦ខែ ដែលពីមុនគេសម្រេចថានឹង កាត់ទោសមេដឹកនាំឧទ្ទាមអាយុ ៧២ឆ្នាំ តាម៉ុកក្នុងអំឡុងពេលមួយខែបន្ទាប់ពីការចាប់ខ្លួន។
ខែកញ្ញា ថ្ងៃទី៧ តា ម៉ុក ដែលត្រូវចោទប្រកាន់ពីបទប្រល័យពូជសាសន៍តាមច្បាប់កំនត់ឆ្នាំ ១៩៧៩ មានបំនងចង់អោយគេធ្វើអោយស្របច្បាប់នូវការបន្ដ ការឃុំខ្លួនរបស់គាត់។
ថ្ងៃទី៨ នាយករដ្ឋមន្រ្ដីកម្ពុជា ហ៊ុន សែន បានទៅដល់ប្រទេសគុយបា ក្នុងដំនើរទស្សនកិច្ច៥ថ្ងៃ ដើម្បីពង្រឹង ការទាក់ទងរវាងអតីតប្រទេសសម្ព័័នមិត្ដក្នុងអំឡុង នៃ សង្រ្គាមត្រជាក់ប្រទេសទាំងពីរ។ ថ្ងៃទី១០ កាំង ហ្គិចអៀវ ដែលគេធ្លាប់ស្គាល់ក្នុងសម័យបដិវត្ដន៍ឈ្មោះថា ឌុច ត្រូវបានឃាត់ខ្លួននៅខែឧសភា ឆ្នាំ១៩៩៩ និង ត្រូវបានចោទប្រកាន់ផងដែរពីបទប្រល័យពូជសាសន៍ដោយក្រិតមួយធ្វើនូវឆ្នាំ១៩៧៩។
ថ្ងៃទី២៤ កញ្ញា ប្រទេសជប៉ុនបានចុះកិច្ចព្រមព្រៀងប្រគល់ប្រាក់អោយខ្ចីចំនួន ៣៩,៤ លានដុល្លារ សហរដ្ឋអាមេរិក ដើម្បីជួសជុលកំពង់ផែកម្ពុជាឡើងវិញ។ ភាគីជប៉ុន ដែលចុះកិច្ចព្រមព្រៀងនោះគឺ មូលនិធិសហប្រតិបត្ដិការសេដ្ឋកិច្ចក្រៅប្រទេសរបស់ប្រទេសជប៉ុន (Japan's Overseas Economic Cooperation Fund)។