ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៃកម្ពុជា
Raoul Jennar
ប្រែសំរួលក្រៅផ្លូវការ
****************************************
ថ្ងៃសៅរ៍ ទី26.មិថុនា 2021.ម៉ោង 11:31
ព្រិត្ដិការណ៍ ឆ្នាំ១៩៨១ -១៩៨៤
ព្រឹត្ដការណ៍ឆ្នាំ១៩៨១
ខែមីនា ថ្ងៃទី២៦ ការបង្កើតគណបក្សហ្វុនស៊ីប៉ិច នៅទីក្រុងបារីស ដែលមានសីហនុ ជាប្រធាន។
ខែមិថុនា ថ្ងៃទី២៤ សម័យប្រជុំសភាថ្មីលើកទីមួយ។ ជា ស៊ីម ជាប្រធាន។
ខែកក្កដា ពីថ្ងៃទី១៣ ដល់ ១៧សន្និសិទអន្ដរជាតិរបស់អង្គការសហប្រជាជាតិស្ដីពីប្រទេសកម្ពុជានៅក្រុងញូយ៉ក។ សន្និសិទនោះ បានទទួលយល់ព្រមតាមសំនើរបស់ចិន ដែលតំរូវអោយមានការដកថយកងទ័ពយួន បន្ទាប់ពីមានការឈប់បាញ់គ្នា និង អោយមានការបោះឆ្នោតមួយដែលមានអង្គការសហប្រជាជាតិជាអ្នកត្រួតពិនិត្យ ហើយក្រុមខ្មែរក្រហម នឹង មិនត្រូវដកអាវុធឡើយ។ សីហនុ ក៏ដូចជារដ្ឋាភិបាលក្រុងហាណូយ និង ក្រុងភ្នំពេញ ដែលមិនបានចូលរួមក្នុងសិន្និសិទនោះ បដិសេធនូវដំណោះស្រាយដែលអនុម័តដោយសន្និសិទ។ រចនាសម្ព័ន្ធ អចិនត្រៃយ៍មួយនៃសិន្និសិទត្រូវបានបង្កើតឡើង។
ខែធ្នូ ថ្ងៃទី៤ ប៉ែន សុវណ្ណ ត្រូវដកចេញពីដំនែងជាលេខាបក្សទី១ និង ជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្ដី ហើយត្រូវដាក់ ឃុំនៅក្នុងផ្ទះការពារនៅហាណូយ។ ថ្ងៃទី២៨ ការប៉ះទង្គិចគ្នាតាមផ្លូវទឹករវាងទាហានខ្មែរ និង ទាហានថៃនៅជិតខេត្ដកោះកុង។
ព្រឹត្ដការណ៍ឆ្នាំ១៩៨២
ខែមករា ថ្ងៃទី១ សីហនុដែលទើបចេញចាកពីប្រទេសបារាំង បានប្រកាសទាត់ចោល គំរោងការពិភាក្សាជាមួយហាណូយ។ ព្រះអង្គមានគោលបំនងបង្កើតរណសិរ្សរំដោះប្រជាពលរដ្ឋកម្ពុជាប្រឆាំងយួន ក្នុងករណីនេះព្រះអង្គអះអាងថា អាចមានមនុស្សចំនួន ១០០០០០ នៅលើទឹកដីកម្ពុជា ចូលរួមយ៉ាងឆាប់រហ័សក្នុងចលនារបស់ព្រះអង្គ។ ព្រះអង្គយល់ថាសឺន សាន ជាចំនែកមួយនៃកងកំលាំងតស៊ូប្រឆាំងវៀតណាម តែព្រះអង្គមានគំរោងការ ចូលរួមជាមួយកងកំលាំងទ័ពខ្មែរក្រហម ដោយមិនចាំបាច់មាន សឺន សាន ដែលជាសម្ព័នមិត្ដជាមួយអាមេរិកាំងនោះទេ។ ការបង្កើតអង្គការជំនួយមួយឈ្មោះយូអិនប្រូ (UNBRO) រួមជាមួយអង្គការយូនិសហ្វេ (UNICHEF) ដើម្បីជួយដល់ជនភៀសខ្លួនខ្មែរដែលគេពុំទទួលស្គាល់ ដូចជាជនភៀសខ្លួនខ្មែរនៅជំរុំក្នុងទឹកដីថៃ។ យូអិនប្រូ ជាអង្គការជំនួសអង្គការយូនីសហែ្វ ដែលមានការតិះទៀនយ៉ាងខ្លាំង ពីសំនាក់បណ្ដាប្រទេសដែលគាំទ្ររដ្ឋាភិបាលភ្នំពេញ។ ថ្ងៃទី១១ ចុះកិច្ចព្រមព្រៀង ធ្វើសហប្រតិបត្ដិការរួមរវាងកងទ័ពយួន RDA និងកងទ័ពកម្ពុជាប្រជាមានិត RPK។ ថ្ងៃទី៣០ ចុះកិច្ចព្រមព្រៀង លើវិស័យ វប្បធម៌ វិទ្យាសាស្រ្ដ កសិកម្ម រវាងកម្ពុជា RPK និង សូវៀត URSS។
ខែកុម្ភ ថ្ងៃទី៣ ហ៊ុន សែន ដឹកនាំគណប្រតិភូខ្មែរទៅចូលរួមក្នុងសមាជទី២៤ នៃគណបក្សកុំមុយនិស្ដបារាំងនៅទីក្រុងបារីស។ ថ្ងៃទី ៥ -១១ ប្រជុំសភាលើកទីពីរ សំរេចដាក់អោយប្រើរដ្ឋធម្មនុញ្ញ និង សំរេចយល់ព្រមធ្វើកំនែទំរង់ក្នុងរដ្ឋាភិបាល ថ្ងៃទី៦ -១២ សិក្ខាសាលាមួយអនុញ្ញាតិដោយភំ្នពេញចេញប្រកាសផ្សាយថា មានការកើនប្រជាជនច្រើនមែនទែន (បែកសំបុក) ប្រជាជនកើន៥,៥% ហើយ និង កើនឡើងចំនួន ៥,២៤%ទៀត ដែលជាកំនើនច្រើនបំផុតនៅលើពិភពលោក។
ថ្ងៃទី១១ ជំនួប សីហនុ ខៀវ សំផន នៅប៉េកាំង។ សឺន សាន ដែលមានការគាំទ្រពីបណ្ដាប្រទេសអាស៊ាន ហើយ ដែលមានការមិនទុកចិត្ដទៅលើប្រទេសចិន ដែលចេះតែមានការជ្រៀតជ្រែកយ៉ាងសំបើមនៅអាស៊ីអាគ្នេយ៍មិនបានចូលរួមក្នុងកិច្ចជំនួបនេះទេ។
ថ្ងៃទី ១៦-១៨ កិច្ចប្រជុំលើកទី៥នៅយួន នៃរដ្ឋមន្រ្ដីក្រសួងការបរទេសអិណ្ឌូចិនទាំងបី ងៀន កូថាច់(យួន) ហ៊ុន សែន (ខ្មែរ) កំផៃ បុបា្ផ(លាវ) ទំនាក់ទំនងនៃសេចក្ដីថ្លែងការ បានលើកឡើងថា កងទ័ពយួន នឹង ដកថយពីកម្ពុជា លុះត្រាតែឈប់មានអានុភាព និង ការជ្រៀតជ្រែកពីសំនាក់ចិន។ ថ្ងៃទី២៧ នៅទីក្រុងហ្សឺណែវ សហគមអង្គការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានប្រកាសថ្កោលទោស ពីការលុកលុយរបស់យួននៅកម្ពុជា ហើយគឺជាការរំលោភសិទ្ធិមនុស្សយ៉ាងខ្លាំងក្លានៅកម្ពុជា។
ខែមិនថុនា ថ្ងៃទី២២ ក្រោមការគៀបសង្កត់របស់ចិន និង ប្រទេសដ៏ទៃទៀត ខ្មែរក្រហម និង អ្នកគាំទ្រសំដេចនរោត្ដមសីហនុ និង រណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ បាន យល់ព្រម បង្កើតរដ្ឋាភិបាលចំរុះជាមួយគ្នា ដោយមានការទទួលស្គាល់ពីអង្គការហប្រជាជាតិ។
ខែកក្កដា ថ្ងៃទី៧ ការចុះសន្ធិសញ្ញា មិត្ដភាពខ្មែរយួន នៅទីក្រុងហូជីមិញ។ មានកងទ័ពយួនចំនួន ១៧៥០០០នាក់ នៅលើទឹកដីកម្ពុជា។ នៅថ្ងៃជាមួយគ្នានេះ សមាជិកនៃរណសិរ្សរំដោះកម្ពុជា GCKD បើកសម័យប្រជុំរបស់ខ្លួនមួយ នៅលើទឹកដីកម្ពុជាស្ថិតនៅម្ដុំជិតជំរុំខៅអ៊ីដាង។ ថ្ងៃទី១៥ ការដកទ័ពយួនលើកទី១ ពីកម្ពុជា។ ថ្ងៃទី១៦ របបភ្នំពេញ RPK ជ្រើសរើសកងទ័ពបន្ថែម ជាជំនួយកងកំលាំងយោធាដែលមានពីមុន។ ថ្ងៃទី១៩ រៀបចំរបងការពារហៅថា របងរស្សី រាំងតទល់ នឹង កងកំលាំងរណសិរ្សរំដោះ GCKD ដែលមានទីតាំងនៅតាមព្រំដែនខ្មែរថៃ។ ការបង្កើតប្លង់ក៥ ដែលរៀបចំតាមបណ្ដោយព្រំដែនថៃ។ ប្លង់ ក៥ បានសម្លាប់ប្រជារាស្រ្ដខ្មែរយ៉ាងហោចណាស់ ១០០០០០ នាក់ ដែលភាគច្រើនស្លាប់ដោយគ្រុនចាញ់ និង ជាន់មីន។
ខែកញ្ញា ថ្ងៃទី១៣ គោលការដឹកនាំបែបថ្មី ត្រូវរៀបចំដោយរ៉េស៊ីដង់វៀតណាម។ ថ្ងៃទី២២ របបភ្នំពេញ RPK ស្រែកប្ដឹង ពីការរំលោភ ២១៩ ករណីយពីកងទ័ពចម្បាំងថៃ និង ៤៦ករណីពីយន្ដហោះចម្បាំងថៃមកលើទឹកដីកម្ពុជា។
ខែតុលា ថ្ងៃទី៩ គោលការដឹកនាំទី៣ រៀបចំដោយយួន។ ថ្ងៃទី១៣ កិច្ចព្រមព្រៀងហ្វុនស៊ីប៉ិចក្នុងការលក់ឈើហុបចំនួន ១លានម៉ែត្រគីបអោយថៃ។ ថ្ងៃទី២៨ ខៀវ សំផន សីហនុ សឺន សាន នៅញូយ៉ក ចូលប្រជុំមហាសន្និបាតនៃអង្គការសហប្រជាជាតិ ដែល នៅតែទទួលស្គាល់ GCKD ជារដ្ឋាភិបាលស្របច្បាប់នៃប្រទេសកម្ពុជា ដំណោះស្រាយបានធ្វើការបោះឆ្នោត ដោយបណ្ដាប្រទេសអាស៊ី ហើយដែលមាន ១០៥ សម្លេងស្រប ២៣សម្លេងប្រឆាំង និង ២០សម្លេងអនុបវាទ។
ខែវិច្ឆិកា ថ្ងៃទី៤ ដល់ ២០ សីហនុ ខៀវ សំផន និង សឺន សាន ធ្វើទស្សនកិច្ចជាផ្លូវការនៅប៉េកាំង។ ថ្ងៃទី១០ ខៀវ ធិរិទ្ធ ភរិយារបស់ អៀង សារី មន្រ្ដីកម្ពុជាប្រជាធិបតេយ្យ KD ធ្វើទស្សនកិច្ចនៅតូក្យូ។ ថ្ងៃទី១៥ កងទ័ពសីហនុ និង សឺន សានត្រូវបានផ្ដល់សំភារៈ និង គ្រាប់រំសេវដោយប្រទេសលោកខាងលិច មានកោះសាំងហ្គាពួជាដើម។ ខែធ្នូ ថ្ងៃទី២៣ ការចុះសន្ធិសញ្ញារវាងកងទ័ពយួន និង របបភ្នំពេញ RPK។
ព្រឹត្ដការណ៍ឆ្នាំ១៩៨៣
ខែមករា ថ្ងៃទី១២ សីហនុ មានបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរត្រូវធ្វើការព្យាបាល ហើយត្រូវឈប់សំរាកច្រើនខែ។ ថ្ងៃទី២៧ កិច្ចប្រជុំសមាជិករដ្ឋាភិបាល GCKD នៅភ្នំម៉ាឡៃ។ សីហនុ ថ្លែងថាព្រះអង្គមានបំនងជួបប្រធានរដ្ន នៃរបបភ្នំពេញ RPK។
ខែកុម្ភ ថ្ងៃទី១៤ ចាប់ផ្ដើមមានពាក្យចចាមអារាមថា មានចលនាមិនស្របច្បាប់មួយឈ្មោះ សម្លេងអង្គ ANKD។ ថ្ងៃទី២៥ ចំនួនទីប្រឹក្សាយួនក្នុងគណរដ្ឋមន្រ្ដីនៃរបបភ្នំពេញ RPK ឡើងចំនួន២០នាក់ក្នុងគណរដ្ឋមន្រ្ដីនីមួយៗ។ លើកលែងតែក្រសួងខ្លះ ដូចជាក្រសួងការពារជាតិ និង ក្រសួងការបរទេស។
ខែមីនា ថ្ងៃទី៦ សីហនុ ថ្កោលទោសចំពោះអ្នកប្រឆាំង ដែលដាក់កៅអីកម្ពុជាអោយនៅទំនេរ ក្នុងពេលកំពុងរៀបចំរដ្ឋាភិបាលចំរុះ។
ថ្ងៃទី៣០ ការបើកការវាយលុករដូវប្រាំងរបស់កងទ័ពយួននៅភាគពាយព្យ ជាពិសេសទៅលើជុំរុំសីហនុ អូស្មាច់ តំបន់ KD ខ្មែរក្រហម ៥១៩ ក្នុងមណ្ឌលភ្នំឆាត និង ទីចាត់ការ FNLPK គណបក្ស សឺន សាន នៅអំពិល។ ថ្ងៃទី៣១ មីនាជនភៀសខ្លួន ២៥០០០នាក់ ភៀសខ្លួនពីសមរភូមិឆ្លងចូលព្រំដែនថៃ ហើយប្រមាណ ១៥០០០នាក់
កំពុងបន្ដចូលមកទៀត។
ខែមេសា ថ្ងៃទី៦-៩ ការវាយលុកបានចូលមកដល់ព្រំដែនថៃ កងទ័ពយួនបានប្រឈមមុខទល់ នឹង កងទ័ពថៃ។ ថ្ងៃទី១២ ប្រជុំវិសាមញ្ញរវាងរដ្ឋមន្រី្ដក្រសួងការបរទេសទាំងបីនៃអិណ្ឌូចិន យួនខ្មែរលាវ សុំអោយមានការពិភាក្សារវាង ប្រទេសសហគមអាស៊ាន។ ថ្ងៃទី២៨ ពិភាក្សារវាងប្រធានាធិបតីបារាំង ហ្រ្វង់ស្វាមីតឺរង់ និង សីហនុ នៅបារីស។
ថ្ងៃទី៣០ GCKD បើកកិច្ចប្រជុំជាលើកទី១ នៅភូមិថ្មី ត្រង់ម្ដុំភ្នំម៉ាឡៃ នៃ ទឹកដីកម្ពុជា ស្ថានទូតម៉ាឡេស៊ី ចិន បង់ក្លាដេស ប៉ាគិស្ថាន កូរេខាងជើង បានផ្ញើសំបុត្រផ្ដល់នូវសេចក្ដីទុកចិត្ដ។ ការប្រជុំបែបនេះបានធ្វើឡើងជាច្រើនលើកច្រើនសា នៅលើភូមិភាគ KD ខ្មែរក្រហមកាន់កាប់។
ពីខែឧសភា ទៅមិថុនា មនុស្សជាង ៩០០០នាក់ មកពីភូមិភាគនៃខេត្ដសៀមរាប បានភៀសខ្លួនចូលទៅជំរុអំពិល ក្រោមការត្រួតត្រាគណបក្ស សឺន សាន FNLPK ប្រជាជនទាំងនេះមិនចុះសំរុង រស់នៅក្រោមការគ្រប់គ្រងរបស់ អាជ្ញាធម៌ខេត្ដ ដែលនៅក្រោមការដឹកនាំដោយកងទ័ពយួន។
ខែឧសភា ថ្ងៃទី១ រដ្ឋមន្រ្ដីក្រសួងការបរទេសអាស៊ីថ្កោសទោសយួន ដែលបានឈ្លានពានចូលទឹកដីថៃ។ ថ្ងៃទី៣ ការដកទ័ពយួនមួយភាគ ១០០០០ នៃចំនួនកងទ័ពដែលនៅសល់ចំនួន ១៥០០០០នាក់ទៀតនៅកម្ពុជា។ ថ្ងៃទី១២ ទស្សនកិច្ចខៀវ ធិរិទ្ធ នៅជប៉ុន នៅទីនោះគាត់បានជួបរដ្ឋមន្រ្ដីក្រសួងការបរទេសរងជប៉ុន។ ថ្ងៃទី២៥ ក្រសួងពត៌មានយួនមួយឈ្មោះ ក១០ បោះទីតាំងនៅកម្ពុជា។
ខែមិថុនា ថ្ងៃទី១៣ សីហនុ ដាក់ពាក្យលាលែងពីប្រធាន GCKD ជូនខៀវ សំផន ហើយស្អែកឡើងទីប្រឹក្សារបស់ព្រះអង្គបានពន្យល់ថា មកពីមានការភាន់ច្រលំមួយ។
ខែកក្កដា ថ្ងៃទី២០ ពិភាក្សា មិត្ដភាពខ្មែរយួនដោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំងពីរ។
ខែសីហា ថ្ងៃទី១៦ រដ្ឋសភារបបគ្រប់គ្រង់ភ្នំពេញ RPK ប្រកាសថា មានប្រជាជន ២,៧ លាននាក់បានស្លាប់ក្នុងរបបគ្រប់គ្រងដោយ ប៉ុល ពត។
ខែតុលា ថ្ងៃទី២ សមាជិកមិនកុំមុយនិស្ដនៃរដ្ឋាភិបាល GCKD បានប្ដឹងថា កងកំលាំងប្រដាប់អាវុធរបស់គេបាន ត្រូវវាយប្រហារដោយកងកំលាំងខ្មែរក្រហម។ នៅញូយ៉ក សីហនុ បានប្ដឹងចោទថា យួនបានបញ្ជូនតំនាងអានានិគមចំនួន ៦០០០០០នាក់ ចូលមកកម្ពុជា។ ថ្ងៃទី១១ ប្រទេសអូស្រ្ដាលី មិនព្រមទទួលចុះហត្ថលេខាលើប្រធានបទដោះស្រាយញ្ហាកម្ពុជារៀបចំឡើងដោយបណ្ដាប្រទេសសហគមអាស៊ាន។
ខែតុលា ថ្ងៃទី២០ នៅអែអង្គការសហប្រជាជាតិ រដ្ឋាភិបាល GCKD បានទទួលការគ្រាំទ្រឡើងដល់៩០សម្លេង (ដែលនៅសម័យខ្មែរក្រហម ១៩៧៩ មានតែ ៧១សម្លេង) អោយទុកកៅអីកម្ពុជានៅអង្គការសហប្រជាជាតិ។ ថ្ងៃទី២៧ មហាសន្និបាតសាមញ្ញនៅអង្គការសហប្រជាជាតិ ទាមទារអោយយួនដកទ័ពថយពីកម្ពុជា មាន១០៥ សម្លេងស្រប ២៣ប្រឆាំង និង ១៩អនុបវាទ។
ខែធ្នូ ថ្ងៃទី១៥-២៧ មេដឹកនាំទាំងបី (ហ្វុនស៊ីប៉ិច សឺន សាន ខ្មែរក្រហម) នៃ GCKD បានទាញយកហេតុផល រៀងៗខ្លួនជាមួយមេដឹកនាំចិនក្នុងប្រការដែលចេះតែមានបដិបក្ខរវាងគ្នាកាន់តែខ្លាំងឡើងៗ។ ថ្ងៃទី២៦ នៅប៉េកាំង សំភាសន៍ រណរិទ្ធ និង រេហ្សីដេប្រាយ Regis Debray អ្នកនិពន្ធបារាំង និងជាទីប្រឹក្សាប្រធានាធិបតី ហ្រ្វង់ស្វាមីតឺរង់ ថាអាចមានជំនួយកងទ័ពបារាំងដោយផ្ទាល់តែម្ដង។
ព្រឹត្ដការណ៍ឆ្នាំ១៩៨៤
ព្រឹត្ដការណ៍ឆ្នាំ១៩៨៤
ខែមករា ថ្ងៃទី២៤ ប្រជុំ GCKD នៅជុំរុំអំពិល បន្ទាប់មក សីហនុធ្វើ ទស្សនកិច្ចនៅភូមិភាគទាំង បីនៃ GCKD (ភ្នំម៉ាឡៃ កាន់កាប់ដោយខ្មែរក្រហម KD, អំពិល កាន់កាប់ដោយគណបក្សសឺន សាន FNLPK , និង តាទុំ កាន់កាប់ដោយហ្វុនស៊ីប៉ិច FUNCIPEC។
ខែកុម្ភ ថ្ងៃទី៥ សីហនុ ធ្វើទស្សនកិច្ចនៅប្រទេសសហគមអាស៊ាន ហែហមដោយ ប៉ែន ថុល មកពីគណបក្ស សឺន សាន និង ឈន ហៃ ខ្មែរក្រហម។ ថ្ងៃទី១១ កងទ័ពខ្មែរក្រហមបើកកិច្ចប្រតិបត្ដិការដ៏សំខាន់មួយ ដែលតាំងពីឆ្នាំ១៩៧៩ ពុំដែលមានពួកគេបានកាន់កាប់អាកាសយានវាលបែកចាននៅបាត់ដំបង ទីក្រុងមួយភាគធំ និង ឃ្លាំងប្រេងកាតត្រូវបានកំទេចទាំងស្រុង។
ខែមីនា ថ្ងៃទី២ កងទ័ព GCKD ធ្វើការវាយទៅលើអាកាសយានដ្ឋានសៀមរាប។ នៅទីក្រុងបាងកករដ្ឋមន្រ្ដីក្រសួងការបរទេសថៃបានដាក់បទបញ្ជាទៅលើពួកកាសែតអោយឈប់ប្រើពាក្យ «ខ្មែរក្រហម» ដែលសំដៅទៅលើកងកំលាំងប្រដាប់អាវុធ ប៉ុល ពត ខៀវ សំផន។ ថ្ងៃទី៤ អ្នកនាំពាក្យសីហនុ បានបញ្ជក់ប្រាប់ថា ជុំរុំជនភៀសខ្លួន ដែលកាន់កាប់ដោយគណបក្សសីហនុនិយម និង ក្លាយទៅជាបន្ទាយទាហានរបស់អង្គ (ពួកទាហានសីហនុនិយមហៅថាអង្គ) គឺជាករណីមួយដែល GCKD ត្រូវតែដឹង។
ខែមេសា ថ្ងៃទី១៧នៅទីក្រុងតូក្យូ ខៀវ សំផន ធ្វើការត្រេះរិះទៅលើភាគីមិនកុំមុយនិស្ដនៃ GCKD។
ខែឧសភា ថ្ងៃទី២០ ការប្រារព្ធពីធី ទិវាចងកំហឹង ជាលើកទី១ រៀបចំដោយរបបភ្នំពេញ RPK ដើម្បីឧទ្ទិសកុសល ជូនដល់អ្នកបាត់បង់ជីវិត នាសម័យប្រល័យពូជសាសន៍ ដែលប្រព្រឹត្ដឡើងដោយ ប៉ុល ពត។ ថ្ងៃទី៣១ សីហនុ ប្រកាសប្រាប់នាយករដ្ឋមន្រ្ដីទី១ ជប៉ុនថា ព្រះអង្គបានទ្រៀមខ្លួនជាស្រេចហើយ ដើម្បីធ្វើជាប្រមុខស្ដីទី នៃរដ្ឋាភិបាលចតុភាគីដែលនឹងរៀបចំអោយមានការបោះឆ្នោត។ រូបមន្ដនេះដែលលើកឡើងមិនឈប់ឈរ ដែលជាយោបល់របស់ព្រះអង្គដោយផ្ទាល់។
ខែមិថុនា ថ្ងៃទី១២ ចិនបញ្ជូនកាំភ្លើងធុនធ្ងន់អោយកងទ័ព GCKD ។ ថ្ងៃទី១៤ ត្រួតពិនិត្យជប៉ុនថៃ កិច្ចព្រមព្រៀងធ្វើអោយរិតតែមានការរីកចំរើន ក្នុងកិច្ចដំណោះស្រាយ នៃ វិបត្ដទំនាស់ នៅកម្ពុជា ជប៉ុន គាំទ្រដំនើរនយោបាយរបស់សហគមប្រទេសអាស៊ានក្នុងនាម GCKD។ ថ្ងៃទី២០ ការដកទ័ពយួនលើកទី៣ ១០០០០នាក់។
ខែកក្កដា ថ្ងៃទី៣ -៦ កិចប្រជុំមេដឹកនាំ GCKD ទាំងបី (សីហនុ សឺនសាន ខៀសំផន)នៅទីក្រុងប៉េងកាំង។ ថ្ងៃទី១១ សីហនុ ប្រកាសថា គោលដៅរបស់ព្រះអង្គគឺ បង្រួបបង្រួមគ្រប់ភាគីគណបក្ស ឈានទៅរកកិច្ចដំណោះស្រាយនៃទំនាស់នៅកម្ពុជា ដែល ទទួលគាំទ្រដោយចិន។ ថ្ងៃទី១៤ នៅក្នុងតេលេក្រាមមួយផ្ញើអោយ ខៀវ សំផន សីហនុ នឹង អាចឈានដល់ការលាលែងពីតំនែង នៃ ប្រមុខរដ្ឋាភិបាលចំរុះរំដោះកម្ពុជា ប្រសិនបើពួកខ្មែរក្រហមមិនព្រមឈប់ធ្វើការវាយប្រហាទៅលើពួកទាហាន ដែលនិយមសីហនុ។ ថ្ងៃទី២០-២៥ ទស្សនកិច្ចគណប្រតិភូជាន់ខ្ពស់នៃសភាមិត្ដភាពបារាំង។ ថ្ងៃទី២៦ ហ៊ុន សែន ប្រកាសថា សីហនុ និង សឺន សាន អាចចូលប្រលូកនយោបាយ ប្រសិនបើសីហនុ និង សឺន សាន ចូលមកក្នុងប្រទេសវិញ ហើយ និង ត្រូវបានទួលស្គាល់ និង ផ្ដល់អំនាចអោយផង។
ខែសីហា ថ្ងៃទី៣ អាហែ្វប៉េ AFP បានផ្សាយថា ជួន ម៉ុម អតីតរដ្ឋមន្រ្ដីក្រសួងហេរញ្ញវត្ថុខ្មែរក្រហម និង គាតឆុន អតីតទីប្រឹក្សាផ្ទាល់របស់ប្រធានបក្សខ្មែរក្រហម បានធ្វើអោយខូចផែនការខ្មែរក្រហមលើកទី១ នៅខែកក្កដា ហើយលើកទី២ នៅខែមេសា។ ថ្ងៃទី៨ ជំនួប មីតឺរង់ សីហនុ នៅទីក្រុងបារីស។ ថ្ងៃទី១៤ សីហា នៅអូសឡូ សីហនុ បដិសេធសំនើរចតុភាគីរបស់មេដឹកនាំរបបភ្នំពេញ RPK។
ខែកញ្ញា ថ្ងៃទី៨ បន្ទាប់ពីកិច្ចប្រជុំសហគមអាស៊ាន ប្រធានអង្គប្រជុំរបស់កម្ពុជា បានប្រកាសថា យួនបានដាក់អាណានិគមយួន ៥០០០០០នាក់នៅលើទឹកដីកម្ពុជា។ ថ្ងៃទី២៣ ជំនួបប្រធានាធិបតី រីហ្គាន់ សីហនុ នៅញូយ៉ក សហរដ្ឋអាមេរិកយល់ថា ការដកទ័ពវៀតណាមចេញពីកម្ពុជាជាជំហានទី១ គ្រប់លើនិន្នាការទាំងអស់។
ខែតុលា ថ្ងៃទីថ្ងៃ ទី៣ ជំនួបមេដឹកនាំទាំងបីនៃ GCKD នៅប៉េកាំង សីហនុ និង សឺន សាន ខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធ្វើអោយកំលាំងឥទ្ធិពលរបស់ខ្មែរក្រហមថយចុះ (ប្ដូរទង់ជាតិ,ភ្លេងជាតិ និងឈ្មោះប្រទេស ដាក់តំណាងមន្រ្ដី GCKD ជាតំណាង។ ថ្ងៃទី១១ របបភ្នំពេញ RPK ទាត់ចោលសំនើររបស់ប្រធានអង្គប្រជុំអន្ដរជាតិទទួលបន្ទុកលើកម្ពុជា ដែលប្រកាសថា តំបន់ប្រាសាទអង្គរជាទីកន្លែងគ្មានទាហាន ព្រោះតំបន់នេះគឺជាកន្លែងសំរាប់ធ្វើសក្ការបូជារបស់កងកំលាំង GCKD។ សំនើរនេះត្រូវបានអនុវត្ដន៍ ហើយការធានារៀបចំជួសជុល នៃ ពួកបច្ចេកទេសអិណ្ឌៀដាក់កំរិតក្នុងរយពេល៦ឆ្នាំ។ ថ្ងៃទី១២ ប្រទេសជប៉ុនបដិសេធមិនចេញទិដ្ឋាកាអោយបណ្ដាមន្ដ្រីរដ្ឋកម្ពុជា RPK។ ថ្ងៃទី១៧ មហាសន្និបាតសាមញ្ញនៃសហរដ្ឋអាមេរិកបានធ្វើការប្រព្រឹត្ដទៅដោយគ្មានការបោះឆ្នោតពីដំនាងកម្ពុជា GCKD ចូលរួម។ ថ្ងៃទី៣០ មហាសន្និបាតសាមញ្ញនៅអង្គការសហប្រជាជាតិ បោះឆ្នោតបានលទ្ធផលដូចឆ្នាំ១៩៨៣ គឺ ១១០ស្រប ២២ប្រឆាំង និង ១៨អនុបវាទ។ នៅទីក្រុងហ្សីណែវ គណកម្មការអង្គប្រជុំនៃអង្គការសហប្រជាជាតិ ស្ដីពីការសិក្សាអប់រំ បានទទួលស្វាគមន៍មន្រ្ដី GCKD។
ខែវិច្ឆកា ថ្ងៃទី១៧ យួនបើកការវាយប្រហារទៅលើជុំរុំ GCKD។ ជុំរុំទី១ គឺ ណងចាន់ កាន់ក្ដាប់ដោយ FNLPK។
ខែធ្នូ ថ្ងៃទី១២ សេចក្ដីថ្លែងការរបស់អង្គការសិទ្ធិមនុស្សពិភពលោក (Lawyers Committee for International Human Rights) ចោទថា យួនបានចូលរួមធ្វើបាបកាប់សម្លាប់ប្រជាជនខ្មែរ ដែលចាប់ផ្ដើមដោយរបបភ្នំពេញ RPK។ ថ្ងៃទី២៤ តំណាងរាស្រ្ដអាមេរិកាំង សេ្ទហ្វិន សូឡាដ (Stephen Solarz) ចូលទៅភ្នំពេញ នៅទីនោះ គាត់បានជួបជាមួយហុន សែន។ ថ្ងៃទី២៧ វាយយកជុំរុំ បក្សី សុខ សាន និង ណងសាម៉េត គ្រប់គ្រងដោយ គណបក្សសឺន សាន FNLPK។ ថ្ងៃទី៣១សេចក្ដីថ្លែងការ ជា ស៊ីម នៅ ម៉ូស្គូ។