ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៃកម្ពុជា
Raoul Jennar
ប្រែសំរួលក្រៅផ្លូវការ
****************************************
ថ្ងៃសៅរ៍ ទី15.ឧសភា 2021.ម៉ោង 12:00
ព្រិត្ដិការណ៍ ឆ្នាំ១៩៥២ -១៩៥៥
- ព្រឹត្ដការណ៍ឆ្នាំ១៩៥២
- គណកម្មាធិការមជ្ឈឹមបណ្ដោះអាសន្នរំដោះប្រជាជន បានបង្កើតរដ្ឋាភិបាលតស៊ូខ្មែរមួយដែលមានរចនាសម្ព័ន្ធដូចតទៅ៖
- សឹង ង៉ុកមិញ ប្រធាន
- ចាន់ សម័យ អនុប្រធាន
- ទូ សាមុត មហាផ្ទៃ
- កែវ មុនី ការបរទេស
- ជូ យីន អប់រំ
- ស៊ីវហេង ការពារជាតិ
- លីវ កែវ មុនី កិច្ចការជនជាតិ និង
- សុល ម៉ន សាសនា។
ខែមករា ថ្ងៃទី១១ សឹង ង៉ុក ថាញ់ បង្កើតកាសែតឈ្មោះ ខ្មែរក្រោក។ គាត់បានស្នើអោយមានការកែទំរង់យ៉ាងខ្លាំងដែលធ្វើអោយមានការបំបែកពួកប្រជាធិបតេយ្យ។ មួយខែក្រោយមក កាសែតនេះត្រូវបានហាមឃាត់។ ថ្ងៃទី៩ ខែមិនា សឹង ង៉ុក ថាញ់ ចេញពីភ្នំពេញ ទៅចុះចូលក្នុងចលនាអិស្សរៈនិយមសៀម។ ថ្ងៃទី៤ ខែមេសា កំនើតហ៊ុន សែន។ ខែឧសភា ថ្ងៃទី៦ មានបាតុកម្មប្រឆាំងបារាំងនៅភ្នំពេញ ដឹកនាំដោយគណបក្សប្រជាធិបតេយ្យ ដែលមានមេបាតុករឈ្មោះ ហ៊ូ នឹម។ ថ្ងៃទី១៥ ជំហានទី១ នៃរដ្ឋប្រហារភូមិន្ទ។ ពេលនោះទាហានបារាំងធ្វើចលនាទ័ពពេញទីក្រុងភ្នំពេញ សីហនុ បញ្ចប់រដ្ឋាភិបាលប្រជាធិបតេយ្យ ហើយកាន់អំនាចពេញសំរាប់រយពេល ៣ឆ្នាំ។ គឺជាការចាប់ផ្ដើមនៃរាជបេសកម្ម។ ថ្ងៃទី១៦ ហ្សងរីស្ទែរុស្សី ជាស្នងការសាធារណរដ្ឋ។ ថ្ងៃទី១៩ មានបាតុកម្មប្រឆាំងបារាំងនៅបាត់តំបង ដឹកនាំដោយគណបក្សប្រជាធិបតេយ្យ ដែលមេបាតុករឈ្មោះ វ៉ន វេត។ ថ្ងៃទី២៦ មានបាតុកម្មប្រឆាំងបារាំងនៅភ្នំពេញ បាត់ដំបង និង កំពង់ចាម តាមគំនិតផ្ដួចផ្ដើមរបស់គណបក្សប្រជាធិបតេយ្យ។
ខែមិថុនា ដើមខែ រដ្ឋាភិបាលប្រជាធិបតេយ្យចាប់ខ្លួនពួកអ្នកនយោបាយជាច្រើន ដែលក្នុងចំនោមជនដែលត្រូវគេចាប់ទាំងនោះ មានឈ្មោះ លន់ នល់ និង យ៉ែម សំបូរ ពីរឿងដែលពួកគេរួមជាមួយ កំលាំងទាហានមួយចំនួនស្នើអោយរំលាយរដ្ឋាភិបាល និង រដ្ឋសភាចោល។ ថ្ងៃទី១៦ រដ្ឋាភិបាល សីហនុ។
ខែកក្កដា ថ្ងៃទី៦ លិខិតពីសមាគមនិស្សិតខ្មែរពីបារីសប្រឆាំង នឹង ការបណ្ដេញរដ្ឋាភិបាលប្រជាធិបតេយ្យ។ លិខិតនេះចុះហត្ថលេខាដោយ ហ៊ូ យន់។
ខែសីហា ព្រឹត្ដិបត្ដិប្រចាំខែរបស់សមាគមនិស្សតខ្មែរឈ្មោះ ខ្មែរនិស្សិត បានបោះពុម្ពផ្សាយនូវអត្ថបទទី១ របស់សាឡុតស ដែលសរសេរអំពី របបរាជានិយម និង ការបដិវត្ដន៍បារាំង រុស្សី និងចិនដោយចុះហត្ថលេខា (ខ្មែរដើម) នៅខាងចុងអត្ថបទ។
ខែកញ្ញា ថ្ងៃទី២៤ គណកម្មាធិការជាតិខ្មែររំដោះ និង រណសិរ្សអិស្សរៈបានរួមកំលាំងគ្នា។ ថ្ងៃទី ២៧ សឹង ង៉ុកថាញ់ អ្នកនិយមអាមេរិកាំង និង សឹង ង៉ុក មិញ និយមយួន ម្នាក់ៗព្យាយាមអោយគេទទួលស្គាល់ខ្លួនជាប្រធាននៃចលនាអិស្សរៈរួម តែបំនងនេះមិនបានសំរេចឡើយ។ ការពិភាក្សាគ្នាជាថ្មីរវាងភាគីទាំងពីរ បានប្រព្រឹត្ដិទៅនៅខែធ្នូ ដោយគ្មានបានលទ្ធផលអ្វីឡើយ គឺគ្រាន់តែមានកិច្ចព្រមព្រៀងធានាសន្ដិសុខសំរាប់ ក្រុមនីមួយៗ តែប៉ុណ្ណោះ។ កិច្ចព្រមព្រៀងនេះត្រូវបានគោរពរហូតដល់ឆ្នាំ១៩៥៤។
ព្រឹត្ដការណ៍ឆ្នាំ១៩៥៣
ខែមករា ថ្ងៃទី១១ សីហនុ ស្នើអំនាចពិសេសទៅរដ្នសភាជាតិ។ ថ្ងៃទី១៣ រដ្ឋប្រហារភូមិន្ទដំនាក់កាលទី២ សីហ នុ រំលាយសភាជាតិ។ សីហនុ ប្រកាសអោយប្រើក្រឹត្យស្ដីពី ប្រទេសជាតិមានគ្រោះថ្នាក់ និង ផ្ដល់អំនាចទាំងអស់ អោយទៅរដ្ឋាភិបាល។ សមាជិកសភាពីខាងគណបក្សប្រជាធិបតេយ្យ ៩រូបត្រូវចាប់ខ្លួនពីបទចោទប្រកាន់ថា ចូលរួមជាមួយពួកយៀកមិញ និង ពួកអិស្សរ។ ថ្ងៃទី១៤ ការត្រលប់ចូលស្រុកខ្មែរវិញរបស់ សាឡុត ស។ ថ្ងៃទី២៤ រដ្ឋាភិបាល សីហនុ។ ថ្ងៃទី២៧ ការបង្កើតក្រុមប្រឹក្សាជាតិពិគ្រោះយោបល់ដែលមានសមាសភាពជាសមាជិកសភាជើងចាស់។
ខែកុម្ភ ថ្ងៃទី៩ ការចាប់ផ្ដើមរាជបូជនីយកិច្ចដើម្បីអែករាជ្យភាព។ សីហនុប្រគល់រាជានុសិទ្ធអោយទៅព្រះបិតា ហើយព្រះអង្គចេញដំនើរទៅប្រទេសបារាំង។ នៅបារីសតាមរយសំនើរបស់ព្រះអង្គ រដ្ឋាភិបាលបារាំងបាន រំលាយសមាគមនិសិត្សខ្មែរដែលដឹកនាំដោយ ហ៊ូ យន់ តាំងពីឆ្នាំ ១៩៥១នោះចោល។
ខែមិនា ថ្ងៃទី២៥ សីហនុ ជួបជាមួយប្រធានាធិបតីបារាំង វាំងសង់ អូរីយ៉ូល។ ព្រះអង្គមិនអាចបញ្ចុះបញ្ចូលប្រធានាធិបតីបារាំង អោយប្រគល់អែករាជ្យមកខ្មែរវិញបានទេ។
ខែមេសា ថ្ងៃទី១៣ សីហនុ ចេញពីប្រទេសបារាំងទៅកាណា សហរដ្ឋអាមេរិក ជប៉ុន ប៉ុន្ដែព្រះអង្គមិនអាចបញ្ចុះបញ្ចូលប្រទេសទាំងនោះអោយជួយគាំទ្រព្រះអង្គ ក្នុងរាជបូជនីយកិច្ចបានឡើយ។ ថ្ងៃទី ១៩ កាសែត ញ៉ូយកថេម បោះពុម្ពនូវកិច្ចសំភាសន៍របស់សេម្ដចសីហនុ ដែលព្រះអង្គបង្ហាញពីការព្រួយ បារម្ភរបស់ក្រុងបារីស នៅពេលដែលកងទ័ពបារាំងទទួលការបរាជ័យនៅអិណ្ឌូចិន។ ថ្ងៃទី២៧ ក្រឹត្យអោយមានការរៀបចំឡើងវិញ នូវអ្នកតំណាងរបស់ប្រទេសបារាំងប្រចាំនៅរដ្ឋជាសមាជិកនៅ អិណ្ឌូចិន។ ស្នងការក្លាយជាស្នងការជាន់ខ្ពស់ ហ្សង់រីស្ទែរុស្សី ជាស្នងការជាន់ខ្ពស់។
ខែឧសភា ថ្ងៃទី១៤ កំនើត នរោត្ដម សីហមុនី គឺនៅថ្ងៃដែលស្ដេចសីហនុ យាងត្រលប់មកប្រទេសវិញ។
ខែមិថុនា ថ្ងៃទី១២ សីហនុ ប្រកាស នារទេសខ្លួនអែងទៅខេត្ដសៀមរាប។ ព្រះអង្គប្រកាសនូវឆន្ទរបស់ព្រះអង្គនូវការចង់បានអែករាជ្យរបស់ប្រទេសជាតិ។ ថ្ងៃទី១៤ សីហនុ យាងទៅបាងកក ដែលព្រះអង្គត្រូវសេនាប្រមុខថៃឈ្មោះ ភិបុលសង្រ្គាមទទួលយ៉ាងសោះអង្គើយបំផុត។ ថ្ងៃទី២៦ ពីខេត្ដបាត់ដំបង ស្ដេច សីហនុ ធ្វើសេចក្ដីអំពាវនាវអោយមានកំនែនទូទៅមួយ។ មានមនុស្ស ចំនួន ២០០០ ០០០ នាក់បានឆ្លើយតបភ្លាមៗ។
ខែកក្កដា ថ្ងៃទី៣ ប្រទេសបារាំងប្រកាសត្រៀខ្លួនជាសេ្រច ដើម្បីផ្ដល់អែករាជ្យ និង អធិបតេយ្យភាពពេញលេញទៅប្រទេសកម្ពុជាវិញ។ ថ្ងៃទី២៩ រដ្ឋាភិបាល សីហនុ។
ខែសីហា សឡុត ស និង យុនសឿនធ្វើដំនើរទៅកាន់បន្ទាយធំរបស់ពួកអិស្សរៈនៅភាគខាងកើតនៃខេត្ដកំពង់ចាមដើម្បីបង្កើតសង្រ្គាមឈ្លប។ ពួកគេនៅទីនោះអស់រយពេលមួយឆ្នាំ។ ថ្ងៃទី២៥ ការចាប់ដំនើរការនៃការចរចាបារាំងខ្មែរ។ ថ្ងៃទី២៩ កិច្ចព្រមព្រៀងបារាំងខ្មែរ ស្ដីពីការផ្ទេរអំនាចតុលាការ និង ប៉ូលិស។
ខែតុលាថ្ងៃទី១៧ កិច្ចព្រមព្រៀងបារាំង ខ្មែរ ស្ដីពីការផ្ទេរអំនាចយោធា។
ខែវិច្ឆិកា ថ្ងៃទី៧ ប្រទេសបារាំងបានផ្ទេរអោយប្រទេសកម្ពុជាទាំងស្រុងនូវអធិបតេយ្យភាពផ្នែកការពារប្រទេស។ ថ្ងៃទី៩ សីហនុ ប្រកាសអែករាជ្យនៃប្រទេសកម្ពុជា។ ថ្ងៃទី២៣ រដ្ឋាភិបាល ចាន់ ណាក់។
ខែធ្នូ ពីថ្ងៃទី១៧ ដល់ថ្ងៃទី៣០ ប្រតិបត្ដិការសឹកសាមគ្គី ដោយមានការគាំទ្រពីកងទ័ពអាកាសបារាំងដែលមានមូលដ្ឋាននៅសៃហ្គន ដើម្បីកំទេចពួកព្រៃ យៀកមិញ នៅខេត្ដបាត់ដំបង។
ព្រឹត្ដការណ៍ឆ្នាំ១៩៥៤
ខែកុម្ភ ថ្ងៃទី២០ ការចុះចាញ់របស់ពួកមេៗអិស្សរៈ។
ខែមេសា ថ្ងៃទី៧ រដ្ឋាភិបាល សីហនុ។ ថ្ងៃទី១១ ខែមេសា ដល់ថ្ងៃទី១៩ ខែកក្កដា ប្រតិបត្ដិការសឹកក្រចេះ កំទេច
ក្រុមយៀកមិញនៅផ្នែកខាងកើត និង ខាងជើងនៃខេត្ដ។ ថ្ងៃទី១៨ រដ្ឋាភិបាល ប៉ែន នុត។
ខែឧសភា ថ្ងៃទី៣ ដោយមានការគាំទ្រពីពួកយៀកមិញ សឹង ង៉ុកមិញ ស្នើអោយមានវត្ដមានជាផ្លូវការនៃរដ្ឋាភិបាលតស៊ូខ្មែរ នៅអែសន្និសិទនៅទីក្រុងហ្សឺណែវ។ កងកម្លាំងអិស្សរពេលនោះមានចំនួន ៣៥០០នាក់ ហើយគ្រប់គ្រងទឹកដីចំនួនមួយភាគបីនៃប្រទេស។ ពួកកុំមុយនិស្ដ ជាពិសេសប្រទេសចិន (ដែលសង្ស័យចំពោះ ការ ចែកទឹកដីនៃប្រទេសកម្ពុជា និង ការតាំងមូលដ្ឋាននៃទ័ពអាមេរិកនោះ) មិនហ៊ានគាំទ្រសំនើនេះឡើយ។ សីហនុ ត្រូវបានគេទទួលស្គាល់ជាអ្នកតំនាងស្របច្បាប់ តែមួយគត់នៃប្រទេសកម្ពុជានៅអែសន្និសិទ។ ខែឧសភា ថ្ងៃទី៧ ការបញ្ចប់សង្រ្គាមនៅ ឌៀនបៀនភូ។ ថ្ងៃទី៨ ការបើកសន្និសិទនៅទីក្រុងហ្សឺណែវ។
ខែកក្កដា ថ្ងៃទី២០ ការចុះហត្ថលេខាលើសិទ្ធិសញ្ញាក្រុងហ្សឺណែវ គ្មានភាគណាមួយនៃទឹកដីប្រទេសកម្ពុជា ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់អិស្សរឡើយ។ ក្រុមនេះត្រូវដាក់អាវុធ។ អែករាជ្យភាពរបស់កម្ពុជាត្រូវបាន គេទទួលស្គាល់។ ថ្ងៃទី២១ អាមេរិក បដិសេធចុះហត្ថលេខាលើសទ្ធិសញ្ញាក្រុងហ្សឺណែវ។
ខែសីហា ថ្ងៃទី១ រដ្ឋាភិបាល ប៉ែន នុត។ រដ្ឋាភិបាលអះអាងថាមានវត្ដមានប៉ូលិសថៃ នៅតំបន់ប្រាសាទព្រះវិហារ។ កំនត់ហេតុមួយផ្ញើទៅអោយទីក្រុងបាងកក ដោយបញ្ជាអោយដកប៉ូលិសចេញ។ ការបង្រ្កាបយ៉ាងសាហាវមួយបានធ្វើឡើងចំពោះពួកឆ្វេងនិយមទាំងអស់។ ការបង្រ្កាបនេះមានរហូតដល់ការបោះឆ្នោតឆ្នាំ១៩៥៥ ថ្ងៃទី១២ ការបោះទីតាំងនៅស្វាយរៀង របស់គណកម្មាធិការចំរុះដើម្បីត្រួតពិនិត្យព្រំដែន កម្ពុជាយួន។ ថ្ងៃទី២៧ រដ្ឋាភិបាល ប៉ែន នុត។ ក្រុងវ៉ាស៊ីនតោន បានញ្ជូនជំនាញការយោធា ហិរញ្ញវត្ថុ សេដ្ឋកិច្ច និង វប្បធម៌ ជាច្រើននាក់មកភ្នំពេញដោយប្រកាសថា មកជំនួស (ការត្រួតត្រារបស់អានានិគមនិយមបារាំង)។
ខែតុលា ថ្ងៃទី១៨ ការបែកខែ្ញកនៃពួកបក្សប្រជាជនបដិវត្ដន៍ខ្មែរ។ ខ្លះរត់ទៅជ្រកក្រោមការការពារនៃគណកម្មាធិការត្រួតពិនិត្យអន្ដរជាតិនៅហាណូយ (ដូចជា សឹង ង៉ុកមិញ កែវ មុនី ម៉ៃ ផូ រ៉ាត សាមឿន ប៉ែន សុវណ្ណ) ខ្លះទៀតលាក់ខ្លួន (ដូចជា ទូសាមុត ស៊ីវ ហេង នួន ជា ស ភឹម ណៃ សរ៉ាន) ខ្លះទៀតបានបង្កើតគណបក្សស្របច្បា ប់មួយគឺ គណបក្សប្រជាជន ដើម្បីចូលរួមការបោះឆ្នោតនៅឆ្នាំ ១៩៥៥ (មានដូចជា ណុន សួន កែវ មាស ជាលេខាបក្សប្រជាជនប្រចាំភ្នំពេញ ប៉ែន យុត)។ បក្សប្រជាជនបដិវត្ដន៍ខ្មែរសំងាត់មាន ១៧ គណកម្មាធិការខេត្ដ និង គណកម្មាធិការមជ្ឈឹមបណ្ដោះអាសន្នមួយដែលមានឈ្មោះ ស៊ីវ ហេង ជាលេខា។ ឈ្មោះនេះទទួលខុសត្រូវតំបន់ក្រុង និង ឈ្មោះ ទូ សាមុត ទទួលខុសត្រូវតំបន់ជនបទ។ ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងកម្មាភិបាលបក្សប្រជាជនបដិវត្ដន៍ខ្មែរ និង កម្មាភិបាលគណបក្សប្រជាជន នៅរក្សាដដែលបើនិយាយអោយចំទៅ គណបក្សប្រជាជន ជាបក្សស្របច្បាប់ជួសអោយបក្សប្រជាជនបដិវត្ដន៍ខ្មែរ។ ថ្ងៃទី៣១ ដំនើរទស្សនកិច្ចរបស់ នេរុ នាយករដ្ឋមន្រ្ដីអិណ្ឌា ដែលជាអ្នកនិយាយការពារអំពីសន្ដិសហវិជ្ជមាន និង ចលនាមិនចូលបក្សសម្ព័ន្ធ។
ខែធ្នូ ថ្ងៃទី២ សីហនុ បដិសេធជួបសវនាការជាមួយ សឹង ង៉ុកថាញ់។ ថ្ងៃទី ២៣ ការបង្កើតធនាគាជាតិកម្ពុជា គឺ ជាការចាប់ផ្ដើមការបោះពុម្ព ប្រាក់រៀល អោយប្រើ។
ព្រឹត្ដការណ៍ឆ្នាំ១៩៥៥
ខែមករា ថ្ងៃទី២៥ រដ្ឋាភិបាល ឡេង ញេត។
ខែកុម្ភ ថ្ងៃទី៧ ការធ្វើប្រជាមតិលើ បេសកកម្មភូមិន្ទ ៩៩,៨០% ផ្ដល់ចំលើយវិជ្ជមាន។ ថ្ងៃទី១៩ ស្ដេចសីហនុ ប្រកាសនូវផែនការដ៏ធំមួយស្ដី ពីការកែទំរង់ស្ថាប័នរដ្ឋដែលត្រូវបានបដិសេធដោយពួកប្រជាធិបតេយ្យ។ ការបោះទីតាំងនៅលើទឹកដីថៃ នូវមូលដ្ឋានខ្មែរសេរីមួយ មានចំនួន ២០០០នាក់ ដែលជាក្រុមនិយមស្ដាំជ្រុលដឹកនាំដោយ សឹង ង៉ុកថាញ់ ហើយមានការគាំទ្រពីប្រទេសថៃ និង សហរដ្ឋ។ ថ្ងៃទី២៨ រដ្ឋលេខាធិការអាមេរិក ហ្វស្ទឺ ឌុល មកទស្សនកិច្ចនៅភ្នំពេញ ក្នុងគោលបំនងជំរុញអោយប្រទេសកម្ពុជាចូលជាសមាជិកអង្គការសិទ្ធិសញ្ញាអាស៊ីអាគេ្នយ៍ ប្រឆាំងកុំមុយនិស្ដ ប៉ុន្ដែត្រូវស្ដេចសីហនុ បដិសេធ។
ខែមីនា ថ្ងៃទី៣ ស្ដេចសីហនុ ដាក់រាជ្យអោយព្រះបិតា គឺ នរោត្ដម សុរាម្រិត។ ថ្ងៃទី៥ ការឡើងសោយរាជ្យរបស់ស្ដេច សុរាម្រិត។ ថ្ងៃទី២៣ ការបង្កើតរបបសង្គមរាស្រ្ដនិយម។ ពួកគណបក្សស្ដាំនិយមចូលរួមទាំងអស់។ ស៊ីម វ៉ា ដែលជាស្ថាបនិកម្នាក់របស់គណបក្សប្រជាធិបតេយ្យក្លាយជា អគ្គលេខានៃបក្សសង្គមរាស្រ្ដនិយម។ គណបក្សប្រជាធិបតេយ្យ និង គណបក្សប្រជាជន បដិសេធមិនចូលរួម ដែលក្រោយមកក្លាយជាអ្នករងគ្រោះនៃការសំលុតបំភ័យ និង អំពើហឹង្សាគ្រប់រូបភាព។
ខែមេសា ថ្ងៃទី១ ការបង្កើតកាសែតប្រជាជន។ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ សន្និសិទក្រុងបានឌុង ដែលមានសមាជិកចូលរួមដូចជា ជូអេនឡាយពីប្រទេសចិន នេរុ ពីប្រទេសអិណ្ឌា សៀម កាណូ ពីប្រទេសអិណ្ឌូនេស៊ី ណា សៀម ពីអេហ្សីប ទីតូ ពីយូហ្គោស្លាវី សីហនុ ពីកម្ពុជា។ គោលការណ៍សន្ដិសហវិជ្ជមានដែលរៀបចំឡើងដោយក្រុមកូឡំបូ រួមមានប្រទេស (ភូមា សិរីល័ង្កា អិណ្ឌា អិណ្ឌូនេស៊ី ប៉ាគីស្ថាន) ត្រូវបានអនុម័ត។ ទ្រឹស្ដីនៃចលនា មិនចូលបក្សសម្ព័ន្ធ ត្រូវបានបង្កើតឡើង។
ខែឧសភា ថ្ងៃទី១៦ កិច្ចព្រមព្រៀង អាមេរិកខ្មែរ ស្ដីពីជំនួយយោធា។
ខែមិថុនា ថ្ងៃទី១០ កាសែតប្រជាជនត្រូវហាមឃាត់ ហើយនិពន្ធនាយកឈ្មោះ ចឹមគឹម អាន ត្រូវចាប់ខ្លួន។ ថ្ងៃទី១៣ សមាជលើកទីមួយនៃរបបសង្គមរាស្រ្ដនិយម។
ថ្ងៃទី២០ ការបង្កើតកាសែតឈ្មោះ សាមគ្គីរបស់ សឡុត ឆាយ ដែលជាបងប្រុសរបស់ឈ្មោះ សាឡុតស។ ក្រោយមកគេបានចាប់ឈ្មោះនេះ ពីបទរិះគន់កិច្ចព្រមព្រៀងផ្នែកយោធាជាមួយអាមេរិក។
ខែកក្កដា ថ្ងៃទី២៥ ការបង្កើតវិទ្យាស្ថានស្រាវជ្រាវកៅស៊ូ។
ខែកញ្ញា ថ្ងៃទី១១ ការបោះឆ្នោតសភាធម្មនុញ្ញ។ គណបក្សសង្គមរាស្រ្ដនិយមឈ្នះបានកៅអីក្នុងសភាទាំងអស់។ ថ្ងៃទី១៤ ការអនុញ្ញាតអោយប្រទេសកម្ពុជាចូលជា សមាជិកអង្គការសហប្រជាជាតិ។ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ សមាជលើកទីពីរ នៃគណបក្សសង្គមរាស្រ្ដនិយម។ គេបានស្នើអោយមានស្រី មានសិទ្ធបោះឆ្នោត និង គោលការណ៍បោះឆ្នោតជ្រើសរើសសភាតាមខេត្ដ។
ខែតុលា ថ្ងៃទី៣ ការចាប់ផ្ដើមនៃសម័យកាលសង្គមរាស្រ្ដនិយម គឺជាឈ្មោះនៃគណបក្សតែមួយគត់។ រដ្ឋាភិបាលសង្គមរាស្រ្ដនិយមទី១ គឺរដ្ឋាភិបាល សីហនុ។ ថ្ងៃទី១៨ ក្នុងអត្ថបទបោះពុម្ពផ្សាយតាមកាសែតឈ្មោះអ្នកជាតិនិយម សីហនុ បានពិពណ៌អំពីរបបពួកខ្មែរក្រហម តាំងពី២០ឆ្នាំមុនការកាន់អំនាចរបស់ពួកគេ គឺដូចពេលដែលពួកកុំមុយនិស្ដនេះឡើងកាន់អំនាចពិតប្រាកដមែន។
ខែវិច្ឆិកា ថ្ងៃទី១ គណបក្សប្រជាជនបង្កើតសហជីពកម្មករ។ ថ្ងៃទី១៥ ការបោះពុម្ពផ្សាយសៀវភៅរបស់ស្ដេចសីហនុ ដែលមានចំណងជើងថា ទឹកដីកូសាំងស៊ីន បរិហាអំពីការធ្វើយួនតូបនីយកម្មលើជនជាតិខ្មែរក្រោម។