ព្រិត្ដិការណ៍ ឆ្នាំ១៩០០ -១៩៤៥
ថ្ងៃសៅរ៍ ទី1.ឧសភា 2021.ម៉ោង 12:00

១៩០០ ថ្ងៃ​ទី​១៦ ខែ​មករា ប៉ូល​ល្វី​លុច Paul Louis Luce, ជា​រេ​ស៊ី​ដង់​ស៊ុ​ប៉េ​រីយឺ​ស្ដី​ទី​។ ថ្ងៃ​ទី៥ ខែតុលា ក្នុង​ពេល​កំពុង​ធ្វើ​ទស្សន​កិច្ច​នៅ​ប្រ​ទេស​បារាំង​ ទ្រង់​យុគន្ធ​ ដែល​ជា​កូន​របស់​ស្ដេច​នរោ​ត្ដម បាន​សរ​សេរ​អត្ថ​បទ​មួយ​ បោះ​ពុម្ព​ផ្សាយ​តាម​កាសែត​បារាំង​មួយ​ឈ្មោះ​ឡឺ​ម៉ា​តាំង ក្នុង​គោល​បំណង​ធ្វើ​អោយ​រដ្ឋាភិ​បាល​បារាំង​ បាន​ដឹង​អំពី​ការ​រំលោភ​បំពាន​របស់​ពួក​អាជ្ញា​ធរ​អណានិគម​និយម​បារាំង​នៅ​ស្រុក​ខ្មែរ​។ ការ​ចេញ​ផ្សាយ​នេះ​បាន​បង្កើត​អោយ​មាន​ជា​រឿង​អា​ស្រូវ​មួយ​យ៉ាង​ធំ​នៅ​ស្រុក​បារាំង​។

១៩០១ ថ្ងៃទី៣ ខែ​មិថុនា​ឡេ​អុង​ប៉ូល​ហ្សុល​ប៊ូ​ឡុស​ Léon Pol Jules Boulloche,ជា​រេ​ស៊ី​ដង់ ល៊ុ​បេ​ប៉​រីយឺ។
១៩០២ ថ្ងៃ​ទី១៧ ខែ​កក្កដា ហ្សាល​ប៉ាលិយេ Charles Pallier, ជា​រេ​ស៊ី​ដង់​ស៊ុ​ប៉េ​រិ​យើ​ស្ដី​ទី​។ ថ្ងៃ​ទី​២៦ ខែ​តុលា ហង់​រី​ហ្វេលី​ដឺឡា​ម៉ូថ​ Henri Félix de Lamothe, ជា​រេស៊ី​ដង់​ស៊ុ​ប៉េរិ​យឺ។​

១៩០៤ ថ្ងៃទី២៥ ខែមេសា ស្ដេច នរោត្ដម សោយ​ទិវង្គត នៅ​ថ្ងៃ​ដដែល​ស្ដេច ស៊ី សុវត្ដិ ត្រូវ​បាន​តែង​តាំង​ជា​ស្ដេច​ដោយ​មន្រ្ដី​ចំនួន​ ៥​រូប ប្រធាន​សង្ឃ​ទាំង​ពីរ​និកាយ​ និង​ ប្រធាន​សាសនា​ព្រាហ្មណ៍​ក្រោម​ការ​ដឹក​នាំ​ប្រជុំ​របស់​រេស៊ី​ដង់​ស៊ុប​ប៉េរី​យើ​បារាំង​។ ថ្ងៃទី​២៥ ខែកញ្ញា ល្វី​ហ្សុល​ម៉ូ​រេល Louis Jules Morel, ជា​រេស៊ី​ដង់​ស៊ុប៉េរិ​យើ។​

១៩០៥ ថ្ងៃទី១៧ ខែសីហា ការ​បង្កើត​សារ​មន្ទីរ​វត្ថុ​បុរាណ​នៅ​ភ្នំពេញ​ ដែល​លទ្ធ​ផល​នៃ​ការ​ផ្ចុង​ផ្ដើម​ការ​ងារ​ដោយ​សាលា​បារាំ​ចុង​បូព៌ា​។ ថ្ងៃទី​១៦ ខែ​តុលា អូលី​វីយេ​ហ្សាល​ អា​ទៀ​ដឺ​ឡា​ឡង់​ការ​ឡង់​ ជា​រេ​ស៊ី​ដង់​ស៊ុ​ប៉េរិយើ​ស្ដី​ទី​។ ថ្ងៃ​ទី​២៩ ខែ​ធ្នូ ប៉ូល​លុក Paul Louis Luce, ជា​រេ​ស៊ី​ដង់​ស៊ុប៉េ​រិយើ​។

១៩០៦ ថ្ងៃទី​២៣ ខែ​មីនា សទ្ធិ​សញ្ញា​បារាំង​សៀម​ គឺ​ការ​ប្រគល់​ខេត្ដ​បាត់​ដំបង ស៊ី​សុផុន និង​ សៀម​រាប​អោយ​កម្ពុជា​វិញ​។ ១៩០៨ កំនើត សឹង ង៉ុក ថាញ់ នៅ​ត្រា​វិញ​ (កូសាំង​ស៊ីន)។ រៀន​បថម​សិក្សា​នៅ​សៃហ្គន​។ ថ្ងៃ​ទី​១ ខែ​កក្កដា មាន​ការ​បះ​បោរ​ជា​លើក​ទី​១​ នៅ​ខេត្ដ​បាត់​ដំបង ដឹក​នាំ​ដោយវិសេ​ញី ដែល​មាន​រយៈ​ពេល​ពេញ​១​ខែ​។​

១៩០៩ ថ្ងៃទី១០ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​២៩ ខែមីនា មាន​ការ​បះ​បោរ​ជា​ថ្មី​ម្ដង​ទៀត​ដឹក​នាំ​ដោយ វិសេ​ញី។ ថ្ងៃទី​១៤ ខែ​មេសា ពួក​អុទ្ទាម​បាន​វាយ​ដំណាក់​រេ​ស៊ី​ដង់​នៅ​កំពត​។​ មាន​មនុស្ស​ស្លាប់​ចំនួន​ ២៣​នាក់​។

១៩១១ ថ្ងៃទី២៦ ខែ​កក្កដា អឺ​ណេស​អ៊ូត្រាយ ជា​រេ​ស៊ីដង់​ស៊ុ​ប៉េ​រិយើ​ស្ដី​ទី។ ថ្ងៃទី​៨ ខែតុលា អឺណេសអ៊ូត្រាយ ជា​រេ​ស៊ីដង់​ស៊ុប៉េរិ​យើ។​

១៩១២ ការអនុម័តនូវច្បាប់ក្រុមព្រហ្មទណ្ឌ។
១៩១៣ ថ្ងៃទី១៣ ខែវិច្ឆិកា កំនើត លន់ ណុល។ ថ្ងៃទី​២៨ ខែ​មិនា ការ​បះ​បោរ​នៅ​តំបន់​កំពុង​ស្វាយ​ និង បារាយ​ដឹក​នាំ​ដោយ​ឈ្មោះ អ៊ូច​។ ការ​បះ​បោរ​នេះ​មាន​លក្ខណ​ភ្លិប​ភ្លែត​ៗ​ រហូត​ដល់​ឆ្នាំ​១៩១៦​។

១៩២០ ថ្ងៃទី២៥ ខែកុម្ភៈ មាន​ការ​អនុម័ត​ក្រម​រដ្ឋ​បវេ​ណី និង ក្រម​និតិ​រដ្ឋ​បវេ​ណី។ ថ្ងៃទី ១៣ ខែ​មេសា​ធ្វើ​ការ​សម្ពោធន៍​សារ​មន្ទីរ​ អាល់​ប៊ែ​សារ៉ូ​ ក្រោយ​មក​ជា​សារ​មន្ទីរ​ជាតិ​។ ថ្ងៃ​ទី​១៥ ខែ​មេសា ដល់ ថ្ងៃទី៦ ខែ​ធ្នូ ហ្គាស្ដុ រើ​នេ ហ្សក ម៉ា​សេ្ដ​រ៉ូ Gaston René Georges Maspéro ជា​រេ​ស៊ី​ដង់​ស៊ុ​ប៉េ​រិយើ​ស្ដី​ទី​។ ថ្ងៃទី៦ ខែ​ធ្នូ ហិក​ទ័រ​ក្លែរ​ហង​ រី​ហ្សូស​បេ​ឡេ​តង់​ Hector Clair Henri Jospeh Létang ជា​រេ​ស៊ី​ដង់​ស៊ុ​ប៉េ​រិយើ​ស្ដី​ទី​។

១៩២១ ថ្ងៃទី១៥ ខែកុម្ភៈ ការ​បង្កើត​បណ្ណា​ល័យ​កម្ពុ​ជា​។ ក្រោយ​មក​នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ១៩២៥​ក្លាយ​ជា​បណ្ណា​ល័យ​ភូមិន​។ ថ្ងៃទី ២១ ខែ​កុម្ភៈ បូ​ដ្វាំង​ Baudoin ត្រ​លប់​មក​កាន់​តំនែង​ជា​រេស៊ី​ដង់​ស៊ុ​បេ​ប៉​រីយើ​វិញ​។

១៩២២ ថ្ងៃទី១០ ខែមេសា វិក​ទ័រឡែលហ្គូ​អាល​ជា​រេ​ស៊ី​ដង់​ស៊ុប៉េរីយើ​ស្ដី​ទី។ ថ្ងៃទី៣១ ខែតុលា​កំនើត​ នរោត្ដម​សីហនុ​។

១៩២៤ ថ្ងៃទី១០ ខែឧសភា បូដ្វាំ Baudoin ត្រលប់មកកាន់តំនែង ជារេស៊ីដង់ ស៊ុបេប៉រីយើវិញ។
១៩២៥ ថ្ងៃទី ១៤ ខែកុម្ភៈ សិទ្ធិ​សញ្ញា​មិត្ដ​ភាព​បារាំង ​សៀម ការ​បញ្ជាក់​ព្រំ​ដែន​ដែល​បាន​កំនត់​នៅ​ឆ្នាំ ១៩០៧​។ ពី​ថ្ងៃ​ទី​១ កញ្ញា ដល់​ថ្ងៃ​ទី​១៨​ ខែ​មេសា​ ការ​យក​ពន្ធ​ពី​ប្រជា​រាស្រ្ដ​ខ្មែរ​មាន​កំរិត​ខ្ពស់​ជាង​គេ​ទាំង​អស់​ ក្នុង​បណ្ដា​ប្រទេស​​ក្រោម​ចក្រ​ភព​អណានិគម​បារាំង​។ ការ​សំរេច​ចិត្ដ​តំឡើង​ពន្ធ​នេះ​ ធ្វើ​អោយ​មាន​ការ​ក្រេវ​ក្រោធ​យ៉ាង​ខ្លាំង​ ​ពីសំណាក់​ប្រជា​រាស្រ្ដ​ទូ​ទៅ​ ដែល​ប្រឆាំង​ នឹង ការ​រំលោភ​​បំពាន​ពី​សំណាក់​ពួក​អណានិគម​និយម​។ មូល​ហេតុ​នេះ​ហើយ​ ដែល​រេស៊ី​ដង់​បារាំង ប្រចាំ​ខេត្ដ​កំពង់​ឆ្នាំង​ឈ្មោះ​ បា​ដេស ត្រូវ​បាន​ប្រជា​រាស្រ្ដ​បះ​បោរ​សំលាប់​ចោល​នៅ​ក្រាំង​លើ​។ ការ​បង្រ្កាប​មាន​លក្ខណៈ​សាហាវ​យ៉ាង​សំបើម​ណាស់​។ ប្រជា​ជន​ប្រុស​ស្រី កុមារ​ទាំង​អស់​ជា​ង​៣០០​នាក់ ត្រូវ​ជាប់​គុក​ ភូមិ​ទាំង​មូល​ត្រូវ​កំទេច​។ សវនា​ការ​កាត់​ទោស​ប្រជា​រាស្រ្ដ​ម្នាក់​ប្រហា​ជីវិត​ និង ៥​នាក់​ទៀត ដាក់​គុក​មួយ​ជីវិត​។ រវាង​ខែ​មេសា​ និង ធ្នូ អ្នក​និពន្ធ​ជាតិ​បារាំង​ម្នាក់​ឈ្មោះ អង់​ដ្រេ​ម៉ារ៉ូ André Malraux, បាន​សរ​សេរ​អត្ថ​បទ​ក្នុង​កាសែត​របស់​គាត់​នៅ​សៃហ្គង​ឈ្មោះ (អិណ្ឌូ​ចិន​ជាប់​ច្រវាក់) បដិ​សេធ​នូវ​ការ​ចោទ​ប្រ​កាន់​ របស់​អាជ្ញា​ធរ​ដែល​ថា​ ការ​បះ​បោរ​នេះ​ជា​អំពើ​ចោរ​ប្លន់​ ហើយ​បាន​រិះ​គន់​នូវ​ការ​កាត់​ទោស​មិន​ត្រឹម​ត្រូវ​របស់​តុលា​ដែល​ធ្វើ​ការ​ទៅ​តាម​សំពៀត​ខ្សែ​ញាក់​។

១៩២៧ ថ្ងៃទី២០ មករា អាស្ដីដ​ឡី​ហ្វល​ជា​រេ​ស៊ីដង់​ស៊ុ​ប៉េរី​យើ។ ថ្ងៃទី៩ ខែសីហា កា​រសោយ​ទិវង្គត​របស់​ស្ដេច​ស៊ីសុវត្ដិ។
១៩២៨ ថ្ងៃទី២៥ ខែឧសភា កំនើត សាឡុត ស ហៅ​ប៉ុល ពត។ ថ្ងៃ​ទី២០ ខែកក្ក​ដា ការ​ឡើង​សោយ​រាជ​របស់​ស្ដេចស៊ី​សុវត្ដិ មុនី​វង្ស​។

១៩២៩ ថ្ងៃទី១ ខែមករា អាហ្សីល​ល្វីអូហ្សុ​ស្ដ​ស៊ីល​វសេ Achille Louis Auguste Silvestre ជា​រេ​ស៊ី​ដង់​ស៊ុប៉េ​រីយើ​ស្ដី​ទី។ ថ្ងៃទី១២ ខែ​មករា ហ្វែណង់​ម៉ា​រី​ហ្សូ​ហ្សែប​អង់​ទន់​ឡា​វិត​ Femand Marie Joseph Antoine Lavit ជា​រេ​ស៊ី​ដង់​ស៊ុ​ប៉េរី​យើ។​

១៩៣០ ថ្ងៃទី៣ ខែកុម្ភៈ ការ​បង្កើត​បក្ស​កុំមុ​និស្ដ​អិណ្ឌូ​ចិន​ដោយ ហូ​ជីមិញ​។ ថ្ងៃ​ទី​១២ ខែ​ឧសភា សម្ពោធន៍​វិទ្យា​ស្ថាន​ពុទ្ធ​សាសន​បណ្ឌិត​ ដែល​ជា​ជំរក​នៃ​ជីវិត​បញ្ញា​វន្ដ​ថ្មី​។​ ការ​បង្កើត​នេះ​ជា​គំនិត​របស់​ស្ដេច​ខ្មែរ​ និង ស្ដេច​ក្រុង​លួង​ព្រះ​បាង​។ ក្រិត្យ​របស់​អគ្គ​ទេសា​ភិបាល​អិណ្ឌូ​ចិន​បាន​សំរេច​អោយ​នៅ​ថ្ងៃ​ទី២៥ ខែ​មករា ១៩៣០​។ បណ្ណា​ល័យ​នៃ​ប្រ​ទេស​កម្ពុជា​ ក៏​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​វិទ្យា​ស្ថាន​នេះ​ដែរ​។​

១៩៣១ ថ្ងៃ​ទី​២៧ ខែកក្កដា កំនើត ខៀវ សំផន។
១៩៣២ ថ្ងៃទី ៤ ខែមិនា អាហ្សីល​ស៊ីល​វេស Achille Silvestre ជា​រេ​ស៊ីដង់​ស៊ុប៉េ​រីយើ​ស្ដី​ទី​។ ថ្ងៃ​ទី​៧​ខែធ្នូ អាហ្សីល​ស៊ីល​វេស Achille Silvestre ជា​រេ​ស៊ីដង់​ស៊ុ​ប៉េ​រីយើ​។​

១៩៣៣ សឹង ង៉ុក​ថាញ់ ត្រលប់​មក​អិណ្ឌូ​ចិន​វិញ បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​មធ្យម​ភាគ​នៅ ម៉ុង​ប៉ឺលី​យេ​ និង ឧត្ដម​សិក្សា​នៅ​បារីស​។ គាត់​មាន​តំនែង​ជា​តុលា​ការ​ប្រចាំ​ខេត្ដ​ពោធិ​សាត់ បន្ទាប់​មក​ជា​រដ្ឋ​អាជ្ញា​នៅ​ភ្នំ​ពេញ​ ក្រោយ​មក​ជា​នាយក​វិទ្យា​ស្ថាន​ពុទ្ធ​សាសន​បណ្ឌិត​។

១៩៣៥ ថ្ងៃទី១៥ ខែ​មករា ហង់​រីល្វី​ម៉ារី​រី​ចូម Henri Louis Marie Richomme ជា​រេ​ស៊ី​ដង់​ស៊ុ​ប៉េ​រី​យើ​ស្ដី​ទី។
១៩៣៦ សឹង ង៉ុកថាញ់ ជា​មួយ បាច ឈឿន បង្កើត​កាសែត​ជា​ភាសា​ខ្មែរ​លើក​ដំបូង​ឈ្មោះ​អង្គរ​វត្ដ​។ ជា​កា​សែត​និយម​ការ​កែ​ទំរង់​បែប​កណ្ដាល​មិន​ឆ្វេង​ ជាតិ​និយម​ តែ​មិន​ប្រឆាំង​យួន ផ្ទុយ​ទៅ​វិញ​ប្រឆាំង​បារាំង​យ៉ាង​ខ្លាំង​ ។ សឹង ង៉ុក​ថាញ់​តាំង​ខ្លួន​អែង​ជា​នាក់​ជាតិ​សង្គម​និយម​។ ថ្ងៃទី​១២ ខែ​ធ្នូ ឡេ​អុង​អេ​ម៉ា​នុយ​អែល​ធី​បូដូ​ Léon Emmanuel Thibaudea ជា​រេស៊ី​ដង់​ស៊ុ​ប៉េ​រីយើ​ស្ដី​ទី​។

១៩៣៧ ថ្ងៃទី១៦ ខែមិថុនា ឡេ​អុង​អេ​ម៉ា​នុយ​អែល​ធី​បូដូ​ ជា​រេ​ស៊ី​ដង់​ស៊ុ​ប៉េរី​យើ។ ថ្ងៃ​ទី៧ ខែធ្នូ សិទ្ធិ​សញ្ញា​បារាំង​ សៀម​បញ្ជាក់​អំពី​សិទ្ធិ​សញ្ញា​ឆ្នាំ ១៩២៥​។ ភាគី​ទាំង​ពីរ​បាន​យល់​ព្រម​ប្រគល់​សិទ្ធិ​នៃ​ដំណោះ​ស្រាយ​រាល់​ជំលោះ​ទាំង​ឡាយ​ទៅ​អោយ​តុលា​ការ​ក្រុង​ឡា​អេ​។​

១៩៣៩ ថ្ងៃទី៣១ មករា លិខិត​ពី​អគ្គ​ទេសា​ភិបាល​អិណ្ឌូ​ចិន ហ្សុល​ប្រឺ​វី​លិ​យេ ទាក់​ទង​ទៅ​ នឹង ព្រំ​ដែន​សមុទ្រ​រវាង​ខ្មែរ និង កូសាំង​ស៊ីន​។

១៩៤០ ថ្ងៃទី១០ ខែកក្កដា សាធារ​ណ​រដ្ឋ​បារាំង​ត្រូវ​ប្ដូរ​ពី​មហា​អំណាច​អាណា​និគម មក​ជា​រដ្ឋ​បារាំង​វិញ​មាន​ការ​ងាយ​​ស្ដាប់​ជាង​មុន​ចំពោះ​ការ​ហៅ​របស់​ របប​វីស៊ី​នេះ​។​ ថ្ងៃ​ទី​៣០ ខែ​សីហា សិទ្ធិ​សញ្ញា​បារាំង​ជប៉ុន​ អិណ្ឌូ​ចិន​ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួត​ត្រា​ផ្នែក​យោធា​ពី​ជប៉ុន ចំនែក​ផ្នែក​រដ្ឋា​ភិបាល​ និង សន្ដិ​សុខ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​ពី​របប​វីស៊ី​ដដែល​។ ថ្ងៃ​ទី​១៧ ខែ​កញ្ញា របប​ផ្ដាច់​ការ​យោធា​ក្រុង​បាង​កក​ទាម​ទា​អោយ​ប្រទេស​បារាំង​ប្រគល់​ប្រទេស​កម្ពុជា​ និង មួយ​ភាគ​ធំ​នៃ​ប្រទេស​លាវ​ទៅ​ពួក​គេ​។​ ថ្ងៃ​ទី​១ ខែ​ធ្នូ រដ្ឋា​ភិបាល​រណប​ជប៉ុន​នៃ​ទី​ក្រុង​បាង​កក​ សំរេច​ឈ្លាន​ពាន​កម្ពុជា​។ ការ​បរា​ជ័យ​នៃ​ទាហាន​ថ្មើ​ជើង​បារាំង​។ ខែ​ធ្នូ ការ​បង្កើត​គណ​កម្ម​ធិការ​អិស្សរ​ទី​១ នៅ​បាង​កក​ដឹក​នាំ​​ដោយ ប៉ុក ឃុន​។

១៩៤១ ថ្ងៃទី​១៧ ខែ​មករា​ ជ័យ​ជំនះ​នៃ​ទ័ព​ជើង​ទឹក​បារាំង​លើ​កង​ទ័ព​ជើង​ទឹក​សៀម​នៅ​មុខ​កោះ​ចាង​។ ថ្ងៃ​ទី​២៣ ខែ​មេសា ការ​ចូល​ទិវង្គត​នៃ​ស្ដេច​ស៊ីសុវត្ដិ មុនិ​វង្ស​។ ឧត្ដម​នាវី​ដឺ​គូ តំណាង​អោយ​ប្រទេស​បារាំង​បាន​ជ្រើស​រើស​​ស្ដេច​នរោត្ដម​ សីហនុ អោយ​ឡើង​សោយ​រាជ្យ​បន្ដ​ពី​ស្ដេច​ស៊ីសុ​វត្ដិ មុនិ​វង្ស ដែល​ត្រូវ​ជា​ជីតា​ខាង​ម្ដាយ​របស់​ព្រះ​​អង្គ​។ ថ្ងៃ​ទី​៩ ខែ​ឧសភា ការ​ចុះ​ហត្ថ​លេខា​រវាង​បារាំង​ និង សៀម​នៅ​តូក្យូ​ ប្រទេស​បារាំង​ត្រូវ​ផ្ទេរ​សិទ្ធិ​កាន់​កាប់ ខេត្ដ​បាត់​ដំបង​ និង មួយ​ភាគ​ធំ​នៃ​ខេត្ដ​សៀម​រាប​កំពង់​ធំ និង ស្ទឹង​ត្រែង លើក​លែង​តែ​តំបន់​អង្គរ​ចេញ​អោយ​ទៅ​ប្រ​ទេស​ថៃ​។ ថ្ងៃ​ទី​២៩ ខែ​កក្កដា​ កិច្ច​ព្រម​ព្រៀង​ ដា​ឡាន​កាតូ​ ចុះ​ហត្ថ​លេខា​នៅ​វីស៊ី​ ជប៉ុន​ចូល​កាន់​កាប់​កម្ពុជា​។ ថ្ងៃ ទី​២៨ ខែ​តុលា ពិធី​អភិសេក​ស្ដេច សីហនុ អោយ​ឡើង​គ្រង​រាជ​។ ថ្ងៃ​ទី​២៩ ខែ​ធ្នូ ហ្សង​ដឺ​ឡេន​ ជា​រេ​ស៊ី​ដង់​ស៊ុ​ប៉េ​រី​យើ​។

១៩៤២ ថ្ងៃទី​១៨ ខែ​កក្កដា ការ​ចាប់​ខ្លួន​អាចារ្យ ហែម ជៀវ និង នួន ដួង​ពី​បទ​សូត្រ​ធម៌​ប្រឆាំង​បារាំង​ក្នុង​ពេល​​ប្រោះ​ព្រំ​ទាហាន​ខ្មែរ​នៃ​ទ័ព​អាណានិគម​។ ថ្ងៃ​ទី​២០ ខែ​កក្កដា​ សង្រ្គាម​ឆ័ត្រ​មាន​មនុស្ស​ ២០០០​នាក់​បាន​ចូល​រួម ក្នុង​នោះ ក៏​មាន​ព្រះ​សង្ឃ​ចំនួន​៥០០​អង្គ​ ប្រដាប់​ដោយ​ឆ័ត្រ​ បាន​បះ​បោរ​នៅ​ភ្នំ​ពេញ​ប្រឆាំង​ នឹង បារាំង​។ សឹង ​ង៉ុក​ថាញ់​ និង បក្ស​ពួក​របស់​គេ​ដោយ​មាន​ជំនួយ​ពី​ជប៉ុន​ បាន​ប្រកាស​ទាម​ទារ​អោយ​មាន​ទំនាក់​ទំនង​អោយ​កាន់​តែ​ជិត​ស្និទ្ធិ​ជា​មួយ​ប្រទេស​ជប៉ុន​ និង ទាម​ទារ​អោយ​មាន​ការ​អនុ​ម័ត​ នូវ រដ្ឋ​ធម្ម​នុញ្ញ ដើម្បី​បង្កើត​នូវ​របប​រាជា​ជាតិ​និយម​មួយ​ មនុស្ស​ចំនួន​ ២០០នាក់​ត្រូវ​ចាប់​ខ្លួន​ និង ផ្សេង​ទៀត​ត្រូវ​រត់​គេច​ខ្លួន​។ ក្នុង​ចំនោម​នោះ​មាន​អាចារ្យ​ មាន​សាស្រ្ដា​ចារ្យ​បាលី​ នៅ​វត្ដ​ឧណា​លោម​ បាន​រត់​គេច​ទៅ​វត្ដ យាយ​ទេព នៅ​កំពង់​ឆ្នាំង​។ នៅ​ទី​នោះ​ហើយ​ ដែល​គាត់​បាន​បង្កើត​ខ្សែ​រយៈ​ បក្ស​កុំ​មុយ​នីស្ដ​អិណ្ឌូ​ចិន​សំ​ងាត់​មួយ​ក្រោម​ឈ្មោះ សឹង​ង៉ុក​មិញ​។ កា​សែត​អង្គរ​វត្ដ ត្រូវ​បិទ​។ ថ្ងៃ​ទី​៤ ខែ​សីហា សឹង ង៉ុក​ថាញ់​ ដែល​បាន​រ​ត់ទៅ​បាង​កក​បាន​ស្នើ​សុំ​អន្ដ​រា​គមន៍​ពី​កង​ទ័ព​ជប៉ុន​។ ថ្ងៃ​ទី ​១៩​ ខែ​ធ្នូ​អាចារ្យ ហែម ជៀវ និង នួន ដួង ត្រូវ​កាត់​ទោស​ប្រហា​ជីវិត​។ ទោស​នេះ​ត្រូវ​សំរាល​មក​ត្រឹម​ជាប់​គុក​មួយ​ជីវិត​ ហើយ​ត្រូវ​បញ្ជូន​ទៅ​ គុក​ពូឡូ​កុង​ដ័រ​ (កោះ​ត្រលាច)​ ដែល​នៅ​ទី​នោះ​ហើយ​ពួក​គេ​បាន​ជួប​នាក់​ទោស​​ផ្សេង​ទៀត​ជា​ពិសេស​ពួក​កុំមុយ​និស្ដ​យួន​ ដូច​ជា ផាម វាន់​ដុង ជា​ដើម​។ ថ្ងៃ​ទី​២៦​ ខែ​ធ្នូ សឹង​ ង៉ុក​ថាញ់ ទៅ​ដល់​ តូក្យូ​។ គាត់​បាន​និយាយ​ការ​ពារ​ផែន​ការ​នយោ​បាយ​អាស៊ី​ទាំង​មូល​ ដែល​ដឹក​នាំ​ដោយ​ប្រទេស​ជប៉ុន​។​

១៩៤៣ ថ្ងៃទី២ ខែមិនា ហ្សក​អាម៉ង់​ឡេ​អុង​ហ្គោ​ជេ ជា​រេស៊ី​ដង់​ស៊ុ​ប៉េរី​យើ។
១៩៤៤ ថ្ងៃ​ទី​២ ខែ​មករា កំនើត នរោត្ដម រាណា​រិទ្ធិ​។ ថ្ងៃ​ទី​៣០ ខែ​មករា សន្ទរ​កថា​នៅ​ប្រាសា​វីល​របស់ឧត្ដម សេនីយ៍​ដឺ​ហ្គោល ថ្លែង​​ពិពណ៌​នា អំពី​ទំនាក់​ទំនង​ទៅ​អនា​គត​រវាង​ប្រទេស​បារាំង​ ជា​មួយ​បណ្ដា​ប្រទេស​ក្រោម​អាណា​និគម​និយម​បារាំង​នៅ​ក្នុង​សហ​ព័ន្ធ​បារាំង​។ គណ​កម្មធិការ​អិស្សរៈ​នៅ​បាងក​ក មាន​សកម្ម​ភាព​យ៉ាង​សកម្ម​ នៅ​តាម​តំបន់​ដែល​សៀម​កាន់​កាប់ ដូច​ជា បាត់​ដំបង និង សៀម​រាប ជា​ដើម​។ ខែ​វិច្ឆិកា អង់​ដ្រេហ្សូ​ហ្សេវ​ប៊ែ ហ្សូ​អង់​ ជា​រេស៊ី​ដង់​ស៊ុប៉េ​រីយើ​ស្ដី​ទី។

ព្រឹត្ដការណ៍ឆ្នាំ១៩៤៥
ថ្ងៃទី៧ ខែ​កុម្ភ យន្ដ​ហោះ​បេ​២៩​ ជា​ច្រើន​គ្រឿង​របស់​អាមេ​រិក​ទំលាក់​គ្រាប់​បែក​នៅ​វត្ដ​ឧណ្ណា​លោម​ក្រុង​ភ្នំ​ពេញ ស្លាប់​ព្រះ​សង្ឃ​អស់​២០​អង្គ និង ប្រជា​ជន​ជា​ច្រើន​ទៀត​។ ទូសា​មុត​ដែល​ជា​សាស្រ្ដា​ចារ្យ​បាលី​នៅ​វត្ដ​ឧណ្ណា​លោម ហើយ​ដែល​ជា​ជន​បាន​ចូល​រួម​ក្នុង​មហា​បាតុ​កម្ម​ឆ័ត្រ​ដែរ​នោះ បាន​រត់​គេច​ទៅ​ស្រុក​យួន​ ហើយ​ចូល​រួម​ក្នុង​បក្ស កុំមុយ​និស្ដ​អិណ្ឌូ​ចិន​នៅ​ទី​នោះ​។ ថ្ងៃ​ទី៩ ខែមិនា ការ​កាន់​កាប់​របស់​ទាហាន​ជប៉ុន​លើ​អិណ្ឌូ​ចិន​ ស្ទើរ​ទាំង​អស់​នៃ​ទាហាន​អាណា​និគម​ និង​ ពួក​មន្រ្ដី​បារាំង​ត្រូវ​ឃុំ​ខ្លួន​។ ថ្ងៃ​ទី​១២ ខែ​ឧសភា ស្ដេច សីហនុ បដិ​សេធ​មិន​ទទួល​ស្គាល់​សិទ្ធិ​សញ្ញា​បារាំង​ខ្មែរ​ ហើយ​ប្រកាស​អធិប​តេយ្យ​ភាព​ នៃ ប្រ​ទេស​កម្ពុ​ជា​ និង ការ​ចូល​រួម​របស់​ព្រះ​អង្គ​ក្នុង​ចលនា​​សហ​គម​​ ក្ដី​សង្ឃឹម​នៃ​អាស៊ី​ខាង​កើត​។ ហើយ​ព្រះអង្គ​ប​ង្កើត​រដ្ឋា​ភិបាល​មួយ​ដែល​មាន​ព្រះ​អង្គ​ផ្ទាល់​ជា​ប្រធាន​។ ថ្ងៃ​ទី​២៤​ ខែ​​ឧសភា​ សេច​ក្ដី​ថ្លែង​ការ​របស់​ឧត្ដម​សនីយ៍​​ដឺ​ហ្គោល​ ស្ដី​អំពី​សេរី​ភាព​លើ​របប​គ្រប់​គ្រង​អិណ្ឌូ​ចិន និង ការ​បញ្ចូល​តំបន់​អិណ្ឌូ​ចិន​ទៅ​ក្នុង​សហ​ភាព​បារាំង​។ ថ្ងៃ​ទី​៣០ ខែ​ឧសភា សឹង ង៉ុក ថាញ់​ ត្រលប់​មក​ភ្នំ​ពេញ​វិញ​ ហើយ​កាន់​តំនែង​ជា​រដ្ឋ​មន្រ្ដី​ការ​បរ​ទេស​។ ថ្ងៃទី១៣ ខែ​មេសា ស្ដេច សី​ហនុ ថ្លែង​សសើរ​ ចក្រ​ភព​អរុណោ​ទ័យ (ជប៉ុន) ថា​ជា​អ្នក​រំដោះ​ប្រជា​ជាតិ​អាស៊ី​។

ខែមិថុនា ការ​តែងតាំង​ក្រុម​អិស្សរៈ​មួយ​នៅ​ បាត់​ដំបង។ ថ្ងៃ​ទី​១៨ ខែ​មិថុនា​ អធិ​រាជ​យួន​ឈ្មោះ​ បាវ ដាយ ប្រ​កាស​អែក​រាជ​ភាព និង ការ​បង្រួប​បង្រួម​ប្រទេស​យួន​ដោយ​រួម​បញ្ចូល​តុង​កឹង​ អាណាម​ និង ទឹក​ដី​ចក្រ​ភព​ដ៏​ទៃ​​ទៀត។ ថ្ងៃ​២៥​ខែ​មិថុនា សីហនុ ថ្លែង​អះ​អាង​អំពី​សិទ្ធិ​របស់​ប្រទេស​កម្ពុជា​លើ​ទឹក​ដី​កូសាំង​ស៊ីន​។ ថ្ងៃទី​៩ ខែ​សី​ហា ក្រុម​អ្នក​ជាតិ​និយម និង ប្រឆាំង​រាជា​និយម​ក្មេង​ៗ​ ចំនួន ៧​នាក់ ដែល មាន​ការ​មិន​សប្បាយ​ចិត្ដ​ នឹង រដ្ឋា​ភិបាល​ដែល​ពួក​គេ​ចោទ​ថា​ ជា​រដ្ឋា​ភិបាល​មាន​នយោ​បាយ​រង់​ចាំ​និយម​ អភិ​រក្ស​និយម​ជ្រុល​នោះ​ គ្រោង​ នឹង ធ្វើ​ការ​វាយ​ប្រហា​មួយ​ដោយ​មាន​ការ​គាំ​​ទ្រ​ពី​លោក​សង្ឃ​មួយ​ចំនួន​ធំ រួម​មាន​អាចារ្យ​ មាន ហៅ ​សឹង​ង៉ុក មិញ​ និង​សមា​គម​អតីត​សិស្ស​វិទ្យា​ល័យ​ស៊ីសុ​វត្ដិ​ផង​នោះ ពួក​គេបា​ន​វាយ​លុក​ចូល​រាជ​វាំង​ក្នុង​ពេល​យប់​ ហើយ​ទាម​ទារ​អោយ​ស្ដេច​ដាក់​រាជ​ និង បាន​ចាប់​ស្ទើរ​តែ​ទាំង​អស់ នៃ​សមា​ជិក​រដ្ឋា​ភិបាល​ឃុំ​ទុក​ដោយ​ខុស​ច្បាប់​។ សឹង​ ង៉ុក​ថាញ់ បាន​អោយ​គេ​ចាប់​ជន​ទាំង​នោះ​។ ប្រាំ​នាក់​បាន​រត់​រួច​ហើយ​បាន​ទៅ​ចុះ​ចូល​បក្ស​កុំមុយ​និស្ដ​អិណ្ឌូ​ចិន ក្នុង​ឆ្នាំ១៩៤៦។ ថ្ងៃទី១៤ ខែ ឧសភា សឹង ង៉ុក​ថាញ់ ក្លាយ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ​មន្រ្ដី។ ថ្ងៃទី​១៥ ខែឧសភា ការ​ចុះចាញ់​នៃ​ប្រទេស​ជប៉ុន​ក្នុង​សង្រ្គាម​លោក​លើក​ទី​២​។ ថ្ងៃ២៨ ខែកញ្ញា សិខិត​របស់ សីហនុ ទៅ​អោយ​ឧត្ដម​នាវី​បារាំង​ ធៀ​រី​ដាស្សង់​លី​យឺ​ ស្នង​ការ​ជន​ខ្ពស់​ប្រចាំ​អិណ្ឌូ​ចិន​ស្នើ​អោយ​មាន​ការ​ចរ​ចា​ស្ដី​ពី​អែក​ករាជ​ភាព​កម្ពុ​ជា។

ថ្ងៃ១ ខែ​តុលា ការ​មក​ដល់​នៃឧត្ដម​សនីយ៍​ ឡឺគ្លែ នៅ​សៃហ្គង​។ ថ្ងៃ​ទី​៨ ខែ​តុលា កង​ទ័ព​អង់​គេ្លស​ចូល​ភ្នំពេញ ក្រោម​បញ្ជា​ការ​របស់​វរស​នីយ​ទោ អឺ​ដេ​មុយ​វ៉ាយ​ ក្នុង​នាម​ជា​បញ្ជា​ការ​ជាន់​ខ្ពស់​ ទទួល​ខុស​ត្រូវ​ដក​អាវុធ​ពី​ទ័ពជប៉ុន។ ថ្ងៃ​ទី​១៥ ខែ​តុលា ឡឺ​គ្លែ មក​ដល់​ភ្នំ​ពេញ មាន​ការ​ចាប់​ខ្លួន​សឹង ង៉ុក​ថាញ់​ ហើយ​ត្រូវ​យក​ទៅ​ដាក់​គុក​នៅ​ ស្រុក​បារាំង​។ រដ្ឋ​មន្រ្ដី​ការ​ពារ គីម ទីត ចុះ​ចូល​ជា​មួយ​បារាំង​ ចំនែក​អែ​រដ្ឋ​មន្រ្ដី​ក្រសួង​សេដ្ឋ​កិច្ច ប៉ាច ឈឿន រត់​ ចូល​ព្រៃ​។ វរ​សេនីយ​អែក​អ៊ុយ​អាដ​ ជា​ស្នង​ការ​នៃ​សាធារ​ណ​រដ្ឋ​ប្រចាំ​​កម្ពុជា​។ ថ្ងៃ​ទី​១៧ ខែ​តុលា រដ្ឋា​ភិបាល មុនី​រ៉េត​។ ថ្ងៃទី​២៣ ខែ​តុលា នរោត្ដម សីហនុ ទទួល​អាន​អត្ថ​បទ​មួយ​ដែល​រៀប​ចំ​ដោយ​រេ​ស៊ី​ដង់​ស៊ុ​ប៉េ​រី​យឺ​បារាំង​ ដោយ​មាន​ថ្លែង​បញ្ជាក់​នូវ​ភាព​ស្មោះ​ត្រង់​របស់​ព្រះ​អង្គ និង ប្រជា​រាស្រ្ដ​ខ្មែរ​ចំពោះ​ប្រទេស​បារាំង និង ការ​គាំ​ទ្រ​របស់​ព្រះ​អង្គ ចំពោះ​ផែន​ការ​បារាំង​ក្នុង​ការ​បង្កើត​សហ​ព័ន្ធ​អិណ្ឌូ​ចិន​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​សហភាព​បារាំង​។