V. សេចក្តីថ្លែងការណ៍ស្តីពីការស្ដារ និង
ការកសាងប្រទេសកម្ពុជាឡើងវិញ


ថ្ងៃសៅរ៍ ទី11.ធ្នូ 2021.ម៉ោង 9:40

១ ​- គោល​ទិស​ដៅ​ចំ​បង​ នៃ​ ការ​កសាង​ប្រ​ទេស​កម្ពុជា​ឡើង​វិញ​គឺ​ ការ​អភិ​វឌ្ឍន៍​ ប្រ​ទេស​ជាតិ​ និង ប្រ​ជា​ជន​កម្ពុ​ជា​ ដោយ​គ្មាន​ការ​រើស​អើង​ រឺ​ ការ​មិន​ធ្វើ​​អោយ​ខូច​ប្រ​យោ​ជន៍ ដោយ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ សេរី​ភាព​ សំរាប់​ប្រ​ជា​ជន​ទាំង​អស់​​គ្នា​​ជា​មូល​ដ្ឋាន​។​ ដើម្បី​​អោយ​​សំ​រេច​បាន នូវ​ គោល​ការណ៍​ទាំង​​អស់​​នេះ​ គឺ​ទាម​ទារ​អោយ​​មាន​ការ​អនុវត្ត​ពេញ​លេញ​ នូវ​ ដំណោះ​ស្រាយ​នយោ​បាយ​រួម​ ដ៍​​ទូលំ​ទូ​លាយ​មួយ​។​

២ - ការ​ទទួល​ខុស​ត្រូវ​ចម្បង​ ក្នុង​ការ​សំរេ​ច​បាន​ នូវ សេច​ក្តី​ត្រូវ​ការ​ និង​ ផែន​ការ​ទាំង​​ឡាយ​ សំរាប់​ការ​កសាង​កម្ពុជា​ឡើង​វិញ​ ដែល​ត្រូវ​តែ​ស្ថិត​នៅ​ជា​មួយ​ប្រ​ជា​ជន​កម្ពុជា​ និង​ រដ្ឋា​ភិបាល​ ដែល​បាន​បង្កើត​ឡើង​ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ ត្រឹម​ត្រូវ​ និង​ យុត្តិ​ធម៌​។​ គ្មាន​ការ​ប៉ុន​ប៉ង​ណា​មួយ​ ពី​ប្រភព​ខាង​ក្រៅ​ ក្នុង​ការ​ដាក់​ចេញ​ នូវ​ យុទ្ធ​សាស្ត្រ​បង្អាក់​ការ​អភិ​​វឌ្ឍន៍​ មក​លើ​​ប្រ​​ទេស​កម្ពុជា​ រឺ​ រា​​រាំង​ម្ចាស់​ជំ​នួយ​ ដែល​មាន​សក្តា​នុពល​ មិន​រួម​ចូល​រួម​ចំណែក​ ក្នុង​ការ​កសាង​ប្រទេស​កម្ពុ​ជា​ឡើង​វិញ​ឡើយ​​។

៣ - ជំនួយ​អន្តរ​ជាតិ​ ដល់​តំបន់​ទ្វេ​ភាគី​​​កម្ពុជា​ គួរ​តែ​ត្រូវ​បាន​សម្រប​សម្រួល​តាម​លទ្ធ​ភាព​ ដែល​អាច​ធ្វើ​ទៅ​បាន​ បំពេញ​បន្ថែម​ និង​ បន្ថែម​ធន​ធាន​ក្នុង​ស្រុក​ និង​ ត្រូវ​ផ្តល់​អោយ​ដោយ​មិន​លំ​អៀង​ ដោយ​​គោរព​យ៉ាង​ពេញ​លេញ​ ចំពោះ​អធិប​តេយ្យ​ភាព​ អាទិ​ភាព​ គឺ​គ្មាន​ស្ថាប័ន​ណា​មួយ​ អោយ​​រិះ​រក​មធ្យោ​បាយ​ រឺ​ មាន​​សមត្ថ​ភាព​ស្រូប​យក​ជំនួយ​របស់​កម្ពុជា​ឡើយ​។​

៤ - នៅ​ក្នុង​បរិ​បទ​ នៃ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​កសាង​ឡើង​វិញ​នេះ​ ជំនួយ​សេដ្ឋ​កិច្ច​ ត្រូវ​តែ​ផ្តល់​ផល​ប្រ​យោ​ជន៍ ដល់​គ្រប់​តំបន់​ នៃ​ ប្រ​ទេស​កម្ពុជា​ ជា​ពិសេស​ ក្នុង​តំបន់​ ក្រី​ក្រ​ជាង​គេ ដែល​មាន​អ្នក​ដែល​ជួប​ទុក្ខ​លំបាក​ ហើយ​​ឈាន​ទៅ​ដល់ការ​ធ្វើ​អោយ​មាន​​ភាព​វិក​វរ​នៅ​ក្នុង​សង្គម​។​

៥ ​- ការ​អនុវត្ត​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជំនួយ​អន្តរ​ជាតិ​ នឹង ត្រូវ​អនុវត្ត​ជា​ដំណាក់​កាល​ៗ ក្នុង​រយ​ពេល​ដែល​មាន​ការ​ទទួល​ស្គាល់​ ទាំង​ភាព​ប្រាកដ​និ​យម​ ទាំង​ភាព​ចាំបាច់​ ខាង​នយោ​បាយ​ និង​ បច្ចេក​ទេស​។ វា​ក៏​ នឹង ត្រូវ​ការ​ នូវ កិច្ច​សហ​ប្រតិ​បត្តិ​ការ​មួយ​កម្រិត​ធំ​ រវាង​រដ្ឋា​ភិបាល​កម្ពុជា​ នា​ពេល​អនាគត​ និង​ អ្នក​ផ្តល់​ជំនួយ​ទ្វេ​ភាគី​តំបន់​ និង​ អន្តរ​ជាតិ​។​

៦ - តួ​នា​ទី​ដ៏​សំខាន់​មួយ​ នឹង ត្រូវ​បាន​អនុ​វត្ត​នៅ​ក្នុង​ការ​ស្តារ​ និង​ កសាង​​ឡើង​វិញ​ដោយ​ប្រ​ព័ន្ធ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ ការ​ចាប់​ផ្តើម​ផែន​ការ​កសាង​ឡើង​វិញ​ ជា​អន្តរ​ជាតិ​ និង​ ការ​អំ​ពាវ​នាវ​អោយ​មាន​ការ​រួម​ចំណែក​ ត្រូវ​តែ​ប្រ​ព្រឹត្ត​ទៅ​តាម​ពេល​វេលា​សម​ស្រប​ ដើម្បី​ធានា​បាន​ នូវ ជោគ​ជ័យ​របស់​ខ្លួន​។​

៧ - គ្មាន​កម្ម​វិធី​ ដែល​មាន​ប្រ​សិទ្ធ​ភាព​ នៃ​ ការ​កសាង​ជាតិ​ឡើង​វិញ​ អាច​ត្រូវ​បាន​ផ្តួច​ផ្តើម​​ ដោយ​​គ្មាន​​កា​រ​វាយ​​តំលៃ​​ អោយ​ល្អិត​ល្អន់​​ទុក​ជាមុន​នោះ​ទេ​​ អំពី​ទ្រព្យ​សម្បត្តិក្ដី​ ធន​ធាន​​មនុស្សក្ដី​ ធម្ម​​ជាតិ​ក្ដី​ និង​ សេដ្ឋ​កិច្ច​ដទៃ​ទៀតក្ដី​ សុទ្ធ​តែ​​ជា​របស់​កម្ពុជាទាំង​អស់​​។ វា​ នឹង ចាំ​បាច់​សំរាប់​ការ​ធ្វើ​ជំរឿន​ ដែល​ត្រូវ​បាន​កំណត់​ ជា​អាទិ​ភាព ​នៃ ការ​អភិ​វឌ្ឍន៍​ ដែល​បាន​កំណត់​ និង​ លទ្ធ​ភាព នៃ​ ធន​ធាន​ខាង​ក្នុង​ និង​ ខាង​ក្រៅ​ ដែល​បាន​កំណត់​។​
ដើម្បី​ឈាន​ដល់​គោល​ដៅ​នេះ​ និង​ ធ្វើ​អោយ​មាន​វិសាល​​ភាព​ពិត​ប្រាកដ​ គ្រប់​គ្រាន់​បាន​ ត្រូវ​បញ្ជូន​បេ​សក​កម្ម​ ស្វែង​រក​ការ​ពិត​មក​កម្ពុជា​ ពី​ប្រព័ន្ធ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ស្ថាប័ន​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ​ និ​ង ទី​ភ្នាក់​ងារ​ដទៃ​ទៀត​ដោយ​មាន​ការ​យល់​ព្រម​ ពី​រដ្ឋា​ភិបាល​កម្ពុជា​ នា​ពេល​អនាគត​ផង​ដែរ​។​

៨ ​- ជា​មួយ​ នឹង សមិទ្ធ​ផល​នៃ​ដំណោះ​ស្រាយ​នយោ​បាយ​ដ៏​ទូ​លំ​ទូលាយ​ឥឡូ​វ​នេះ​ វា​អាច​ទៅ​រួច និង​ មាន​បំណង​ផ្តួច​ផ្តើម​ ដំណើរ​ការ​ស្តារ​នីតិ​សម្បទា​ ដោះ​ស្រាយ​តម្រូវ​ការ​ភ្លាម​ៗ​ និង​ រៀប​ចំ​មូល​ដ្ឋាន​សំរាប់​ការ​រៀប​ចំ​ផែន​ការ​កសាង​ឡើង​វិញ​ រយ​ពេល​មធ្យម​ និង​ វែង​ទៅ​អនាគត​។

៩ - សម្រាប់​រយ​ពេល​ នៃ​ ការ​ស្តារ​នីតិ​សម្បទា​នេះ​ អគ្គ​លេខា​ធិ​ការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ត្រូវ​បាន​ស្នើ​សុំ​អោយ​ជួយ​សំ​រប​សំរួល​ កម្ម​វិធី​ ដែល​ដឹក​នាំ​ដោយ​មនុស្ស​ម្នាក់​ ដែល​បាន​តែង​តាំង​ក្នុង​គោល​បំណង​នេះ។​​​

១០ - ក្នុងដំណាក់កាលស្តារនីតិសម្បទានេះ ការយកចិត្តទុកដាក់ជាពិសេស ត្រូវផ្តល់ដល់សន្តិសុខស្បៀង សុខភាព លំនៅដ្ឋាន ការបណ្តុះបណ្តាលការអប់រំ បណ្តាញដឹកជញ្ជូន និង ការស្តារឡើងវិញ នូវ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងមូលដ្ឋាន ដែលមានស្រាប់របស់ប្រទេសកម្ពុជា។

១១​ - ការ​អនុ​វត្ត​ផែន​ការ​អភិ​វឌ្ឍន៍​អន្តរ​ជាតិ​ រយ​ពេល​វែង​ សំរាប់​ការ​កសាង​កម្ពុជា​ឡើង​វិញ​នេះ ត្រូវ​តែ​រង់​ចាំ​ការ​បង្កើត​រដ្ឋា​ភិ​បាល​មួយ​របស់​កម្ពុជា​ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ដោយ​សុក្រិត​ត្រឹម​ត្រូវ​ ការ​ប្តេជ្ញា​ចិត្ត​ និង ការ​អនុ​ម័​ត​ គោល​នយោ​បាយ ជា​អាទិ​ភាព​ធំ​ផ្ទាល់​ខ្លួន​។​

១២ - ដំណាក់​កាល​ការ​កសាង​កម្ពុជា​ឡើង​វិញ​នេះ​ ត្រូវ​តែ​លើក​កម្ពស់​សហ​គ្រិន​ភាព​កម្ពុជា​ និង ប្រើ​ប្រាស់​វិស័យ​អែក​ជន​ ក្នុង​ចំណោម​វិស័យ​ដទៃ​ទៀត​ ដើម្បី​ជួយ​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​ ប្រកប​ដោយ​និរន្តរ​ភាព​។​ វា​ក៏​ នឹង ទទួល​បាន​អត្ថ​ប្រ​យោជន៍​ ពី​វិធី​សាស្រ្ត​ ក្នុង​តំបន់​ផង​ដែរ​ ដែល​ពាក់​ព័ន្ធ​ នឹង​ ស្ថា​ប័ន​ផ្សេង​ៗ​ ដូច​ជា​គណ​កម្ម​ការ​សេដ្ឋ​កិច្ច​ និង​ សង្គម​សំ​រាប់​អាស៊ី​ប៉ា​ស៊ីហ្វិក​ (ESCAP) និង​ គណ​កម្មា​ធិ​ការ​មេ​គង្គ​ និង​ រដ្ឋា​ភិបាល​នៅ​ក្នុង​តំបន់​ រួម​ជា​មួយ​ការ​ចូល​រួ​ម​ ពី​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​។​

១៣ - ដើម្បី​សម្រប​សម្រួល​ និង​ ឃ្លាំ​មើល​ការ​រួម​ចំណែក​ ដែល​សហ​គមន៍​អន្តរ​ជាតិ​ នឹង​ ធ្វើ​ក្នុង​ការ​កសាង​ប្រ​ទេស​កម្ពុជា​ឡើង​វិញ​ បន្ទាប់​ពី​ការ​បង្កើត​រដ្ឋា​ភិបាល​ ដែល​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី​យុត្ដិ​ធរ​នោះ​ ស្ថា​ប័ន​ពិគ្រោះ​យោ​បល់​មួយ​ ដែល​ត្រូវ​បាន​គេហៅ​ថា ​គណ​កម្មា​ធិ​ការ​អន្តរ​ជាតិ​ ស្តី​ពី​ការ​កសាង​ប្រ​ទេស​កម្ពុជា​ឡើង​វិញ​ (ICORC) ) គួរ​តែ​ត្រូវ​បាន​បង្កើត​ឡើង​ តាម​ពេល​វេលា​សម​ស្រប​ និង​ បើក​ចំហ​ចំពោះ​ម្ចាស់​ជំនួយ​ ដែល​មាន​សក្តា​នុព​ល​ និង ភាគី​ពាក់​ព័ន្ធ​ផ្សេង​ទៀត​។ អគ្គ​លេខា​ធិ​ការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ត្រូវ​បាន​ស្នើ​ សុំ​​អោ​យ​ធ្វើ​ការ​រៀប​ចំ​ ជា​​ពិសេស​ សំរាប់​ប្រ​ព័ន្ធ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ ដើម្បី​គាំ​ទ្រ​ដល់​ ICORC នៅ​ក្នុង​ការ​ងារ​របស់​ខ្លួន​ ជា​ពិសេស​ក្នុង​ការ​ធានា​ អោយ​មាន​ការ​ផ្លាស់​ប្តូរ​ ដោយ​រលូន​ ពី​ការ​ស្តារ​នីតិ​សម្បទា​ ទៅ​ដំណាក់​កាល​សាង​សង់​ឡើង​វិញ​។​

ចប់បរិបូណ៌