IV. កិច្ចព្រមព្រៀងស្តីអធិបតេយ្យភាព មិនលំអៀង ភាពមិន
ស្របច្បាប់ និរន្តរភាពភាពនៅកណ្តាល អព្យាក្រឹតភាព
ឯករាជ​បូរណភាព មិនអាចរំលោភបាន នៃដែន អែកភាពជាតិនៃកម្ពុជា​


ថ្ងៃសៅរ៍ ទី4.ធ្នូ 2021.ម៉ោង 10:22

អូស្ត្រាលី ប្រ៊ុយ​ណេដា​រូសា​ឡឹម កម្ពុជា​ កា​ណា​ដា​ សាធា​រណ​រដ្ឋ ​ប្រជា​មានិត​ចិន​ សាធា​រណ​រដ្ឋ​ បារាំង​ សាធា​រណ​រដ្ឋ​ឥណ្ឌា​ សាធា​រណ​រដ្ឋ​ឥណ្ឌូ​នេ​ស៊ី ជប៉ុន​ សាធា​រណ​រដ្ឋ​ប្រជា​ធិប​តេយ្យ​ ប្រជា​មា​និត​លាវ ម៉ា​ឡេ​ស៊ី សាធា​រណ​រដ្ឋ​ហ្វី​លី​ពីន​ សាធា​រណ​រដ្ឋ​សិង្ហ​បុរី​ ព្រះ​រាជា​ណា​ចក្រ​ថៃ សហ​ភាព​សាធា​រណ​រដ្ឋ​សង្គម​និយម​សូវៀត​ ចក្រ​ភព​អង់​គ្លេស​ អៀរ​ឡង់​ខាង​ជើង​ សហ​រដ្ឋ​អាមេ​រិក​ សាធា​រណ​រដ្ឋ សង្គម​និយម​វៀត​ណាម សាធា​រណ​រដ្ឋ​សហ​ព័ន្ធ​សង្គម​និយម​យូ​ហ្គោ​ស្លាវី​។​

នៅ​ចំពោះ​មុខ​អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​៖
ជឿជាក់ថា ដំណោះស្រាយ​នយោបាយ​រួម​មួយ​សំរាប់​កម្ពុជា គឺជា​ការ​ចាំ​បាច់​​ដ៍​មាន​​សារ​ខាន់បំផុត​ សំរាប់​​គោល​បំ​ណង​ក្នុង​រយ​​ពេល​វែង​ នៃ​ ការ​រក្សា​សន្តិ​ភាព និង សន្តិ​សុខ​នៅ​អាស៊ី​អាគ្នេយ៍​។​
រំលឹក​ឡើង​វិញ នូវ កា​តព្វ​កិច្ច​របស់​ពួក​គេ​ក្រោម​ធម្ម​នុញ្ញ​អង្គ​ការ​សហ​ប្រជា​ជាតិ​ រួម​ជាមួយ បទបញ្ញត្ដិ​​ផ្សេង​ទៀត នៃ ច្បាប់​អន្តរ​ជាតិ​។​
ដោយចាត់ទុកថា ការ​គោរព​យ៉ាង​ពេញ​ទំហឹង​ នៃ គោល​ការណ៍​មិន​ជ្រៀត​ជ្រែក និង មិន​អន្ត​​រាគមន៍​ ក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​ និង ខាង​ក្រៅ​ប្រទេស​ របស់​​រដ្ឋ​​នីមួយៗ មាន​សារៈ​សំខាន់​បំផុត​ សំរាប់​ការ​ថែ​រក្សា​សន្តិ​ភាព​ និង សន្តិ​សុខ​អន្តរ​ជាតិ​។​
បញ្ជាក់​ជា​ថ្មី នូវ​សិទ្ធិ​របស់​រដ្ឋ​ដែល​មិន​អាច​កាត់​ផ្តាច់​បាន​ ដោយ​​សេរី​ដើម្បី​កំណត់​ប្រ​ព័ន្ធ​នយោ​បាយ​ សេដ្ឋ​កិច្ច​ វប្ប​ធម៌​ និង សង្គម​ផ្ទាល់​ខ្លួន​របស់​ពួក​គេ ស្រប​តាម​ឆន្ទ​ របស់​ប្រជា​ជន​របស់​ពួក​គេ​ ដោយ​គ្មាន​ការ​ជ្រៀត​ជ្រែក​ពី​ខាង​ក្រៅ ​ការ​ជិះ​ជាន់​ការ​បង្ខិត​បង្ខំ​ រឺ ការ​គំរាម​កំហែង​ក្នុង​ទំរង់​ណាក៏​ដោយ​។​
មាន​បំណង​​លើក​កំពស់​ ការ​គោរព​ចំពោះ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង សេរី​ភាព​ជា​មូល​ដ្ឋាន​ ស្រប​តាម​ធម្ម​នុញ្ញ​ អង្គ​ការ​សហ​ប្រជា​ជាតិ​ និង ច្បាប់​អន្តរ​ជាតិ​ពាក់​ព័ន្ធ​ដទៃ​ទៀត​។​
បាន​ឯក​ភាពព្រម​ព្រៀង​ដូច​​តទៅ៖

មាត្រា១

១ - កម្ពុជា​ប្រកាន់​យក​យ៉ាង​ម៉ឺង​ម៉ាត់​ ក្នុង​ការ​រក្សា​ការ​ពារ​ និង ការ​ពារ​អធិប​តេយ្យ​ភាព​អែក​រាជ្យ បូរ​ណ​ភាព​ទឹក​ដី​ និង ភាព​មិន​អាច​រំលោភ​បាន​ នៃ​ អព្យា​​ក្រឹត​ភាព និង អែក​ភាព​ជាតិ​។​ អព្យា​ក្រឹត​ភាព​របស់​កម្ពុ​ជា​ ត្រូវ​ប្រកាស​ និង តំកល់​ទុក​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា​ ដើម្បី​អនុ​ម័ត​ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ ដោយ​​យុត្តិ​ធម៌​ត្រឹម​​ត្រូវ​។

២ - ដើម្បីសំរេច​បាន​នូវ​គោល​បំណង​នេះ​ប្រទេស​កម្ពុ​ជា ​សន្យា​ទទួល​យក​៖​
ក - ​ដើម្បីចៀស​វាង​ពី​សកម្ម​ភាព​ណា​មួយ​ ដែល​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​អធិ​ប​តេយ្យ​ភាព អែក​រាជ្យ​ភាព​ បូរណ​ភាព​ទឹក​ដី​ និង ភាព​មិន​អាច​រំលោភ​បាន​របស់​រដ្ឋ​ផ្សេង​ទៀត​​។
ខ - ដើម្បី​ចៀស​វាង​ការ​ចូល​ទៅ​ក្នុង​សម្ព័ន្ធ​ភាព​យោធា​ណា​មួយ​ រឺ កិច្ច​ព្រម​ព្រៀង​យោធា​ផ្សេង​ទៀត​ ជា​មួយ​រដ្ឋ​ដ​ទៃ​ទៀត​ ដែល​មិន​ត្រូវស្រប​​ នឹង អព្យា​ក្រឹត​ភាព​របស់​ខ្លួន​ ដោយ​មិន​មាន​ការ​រើស​អើង​ប៉ះ​ពាល់​​សិទ្ធិ​របស់​កម្ពុជា​ ក្នុង​ការ​ទទួល​បាន​ នូវ ឧបករណ៍សម្ភារ​យោធា អាវុធ​ អាវុធ​យុទ្ធ​ភ័ណ្ឌ​ ជំនួយ​ចាំ​បាច់​ ដែល​អាចអោយ​កម្ពុជា​​អនុ​​វត្ត​​សិទ្ធិ​របស់​ខ្លួន ដើម្បី​ការ​ពារ​ និង រក្សា​ច្បាប់​​សណ្តាប់​ធ្នាប់​។
គ - ដើម្បីជៀស​វាង​ការ​ជ្រៀត​ជ្រែក​ក្នុង​ទម្រង់​ណា​ក៏​ដោយ​ មិន​ថា​ដោយ​ផ្ទាល់​ រឺ ដោយ​ប្រយោល​នៅ​ក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​រដ្ឋ​ផ្សេង​ទៀត​។
ឃ - ដើម្បីបញ្ចប់​សន្ធិ​សញ្ញា​ និង កិច្ច​ព្រម​ព្រៀង​ ដែល​មិន​ស្រម​ត្រូវ នឹង អធិប​តេយ្យ​ភាព​ អែក​រាជ្យ​ បូរ​ណភាព​ទឹក​ដី ​និង ភាព​មិន​អាច​រំលោភ​បាន​ អព្យាក្រឹត​ភាព និង អែក​ភាព​ជាតិ​។
ង - ដើម្បីចៀសវាង ការ​គំរាម​កំហែង​ រឺ ការ​ប្រើ​ប្រាស់​កម្លាំង​ប្រឆាំង នឹង បូរ​ណភាព​ទឹក​ដី រឺ​ អែក​រាជ្យ​ភាព​នយោ​បាយ​របស់​រដ្ឋ​ណា​មួយ​ រឺ​ ក្នុង​លក្ខណ​ផ្សេង​ទៀត​ដែល​មិន​ស្រប ​នឹង​ គោល​បំណង​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​។
ច - ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជំលោះ​ទាំង​អស់ ​ជា​មួយ​រដ្ឋ​ផ្សេង​ទៀត​ដោយ​សន្តិ​វិធី​។
ឆ - ចៀស​​វាង​ការ​ប្រើ​ប្រាស់​ទឹក​ដី​របស់​ខ្លួន​ រឺ ទឹក​ដី​របស់​រដ្ឋ​ដទៃ​ទៀត​ ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​អធិ​បតេយ្យ​ភាព​ អែក​រាជ្យ​ភាព​ បូរណ​ភាព​ទឹក​ដី​ និង​ ភាព​មិន​អាច​រំលោភ​បាន​របស់​រដ្ឋ​ផ្សេង​ទៀត​។
ជ - ដើម្បី​មិន​អនុញ្ញាត​អោយ​មាន​ការ​ណែ​នាំ​ រឺ​ ការ​ដាក់​ទីតាំង​​កង​កំលាំង​ទ័ព​​បរ​ទេស​ រួម​ទាំង​បុគ្គ​លិក​យោធា​ ក្នុង​ទំរង់​ណា​ក៏​ដោយ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង ដើម្បី​ការ​ពារមិន​អោយ​មាន​​ការ​​បង្វឹក​ រឺ ការ​ថែ​រក្សា​មូល​ដ្ឋាន​យោធា​​បរ​ទេស​ ទុក​ជាបង្អែក​​ រឺ គ្រឿង​បរិក្ខារ​នៅ​កម្ពុជា​ លើក​លែង​តែ​អនុ​លោម​តាម​អង្គ​ការ​សហ​ប្រជា​ជាតិ​ អនុញ្ញាត​អោយ​​អនុវត្ត​ ក្នុង​គោល​ការណ៍​ដំណោះ​ស្រាយ​នយោ​បាយ​យោ​ធា​ណា​មួយ​​។

មាត្រា2

១ - គ្រប់ភាគីទាំង​ឡាយ​ ក្នុង​កិច្ច​ព្រម​ព្រៀងនេះ​ នឹង​ សន្យា​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ យ៉ាង​ម៉ឺង​ម៉ាត់​ ក្នុង​ការ​ទទួល​ស្គាល់​ និង​ គោរព​គ្រប់​បែប​យ៉ាង​ នូវ អធិប​តេយ្យ​ភាព​ អែក​រាជ្យ​បូរណ​ភាព​ទឹក​ដី​ និង ភាព​មិន​អាច​រំលោភ​បាន​ អព្យា​ក្រឹត​ភាព​ និង​ អែក​ភាព​ជាតិ​របស់​កម្ពុជា​។​

២ - ដើម្បី​សំរច​ទិសដៅ​នេះ គាគី​ទាំងឡាយសន្យា​ថា ៖
ក - ដើម្បី​ចៀស​វាង​ការ​ចូល​ទៅ​ក្នុង​សម្ព័ន្ធ​ភាព​យោធា​ណា​មួយ​ រឺ កិច្ច​ព្រម​ព្រៀង​យោធា​ផ្សេង​ទៀត​ជា​មួយ​កម្ពុជា​ ដែល​មិន​​សមស្រប​​ នឹង អព្យា​ក្រឹត្យ​ភាព​របស់​កម្ពុជា​ តែ​មិន​​មាន​​ការ​​ប៉ះ​ពាល់ ចំពោះ​សិទ្ធិ​របស់​កម្ពុជា​ ក្នុង​ការ​ទទួល​បាន​នូវ​ សម្ភារ​យោធា​​ សព្វា​វុធ​ អាវុធ​យុទ្ធ​ភ័ណ្ឌ​ ចាំ​បាច់​ និង ជំនួយ​ ដើម្បី​អាច​អោយ​កម្ពុជា​អនុវត្ត​ នូវ សិទ្ធិ​ដើម​របស់​ខ្លួ​ន ការ​ពារ​ខ្លួន​ និង រក្សា​ច្បាប់ និង សណ្តាប់​ធ្នាប់;
ខ - ដើម្បី​ចៀស​វាង​ការ​ជ្រៀត​ជ្រែក​ក្នុង​ទម្រង់​ណា​​ ក៏ដោយ​ មិន​ថា​ដោយ​ផ្ទាល់​ រឺ ដោយប្រយោល នៅ​ក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​;
គ - ដើម្បី​ចៀស​វាង​ការ​គំរាម​កំហែង​ រឺ ការ​ប្រើ​កំលាំង​ប្រឆាំង​ នឹង បូរណ​ភាព​ទឹក​ដី​ រឺ អែក​រាជ្យ​ភាព​នយោ​បាយ​របស់​ប្រទេស​កម្ពុជា​ រឺ ក្នុង​លក្ខណៈរូប​ភាព​ណា​មួយ​​ផ្សេង​​ទៀត​ ដែល​មិនសមស្រប​ នឹង គោល​បំណង​របស់​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​។​
ឃ - ដោះ​ស្រាយ​បញ្ហា​ជំលោះ​ទាំង​អស់​ ជា​មួយ​កម្ពុជា​ដោយ​សន្តិ​វិធី​។
ង - ដើម្បី​ចៀស​វាង​ការ​ប្រើ​ប្រាស់​ទឹក​ដី រឺ ទឹក​ដី​របស់​រដ្ឋ​ដទៃ​ទៀត​ ដែល​ធ្វើ​អោយ​​ប៉ះ​ពាល់​ដល់​អធិប​តេយ្យ​ភាព​ អែក​រាជ្យ​បូរណ​ភាព​ទឹក​ដី​ និង​ ភាព​មិន​អាច​រំលោភ​បាន​ អព្យា​ក្រឹត​ភាព​ និង អែក​ភាព​ជាតិ​របស់​កម្ពុជា​។​
ច - ដើម្បី​ចៀស​វាង​ការ​ប្រើ​ប្រាស់ទឹក​ដី​កម្ពុជា​ ដាក់​កង​កម្លាំង​ទ័ព​​បរ​ទេស​ រួម​ទាំង​បុគ្គ​លិក​យោធា​ មិន​ថា​ក្នុង​ទម្រង់​ណា​ក៏​ដោយ​​ ធ្វើអោយប៉ះ​ពាល់​ដលើ​ធិប​តេយ​ភាព​ អែក​រាជ​ បូរ​ណ​ភាព​ និង ភាព​មិន​អាច​រំ​លោភ​បាន​ នៃ​ដែន​ដី​រដ្ឋ​ដ​ទៃ​ទៀតនៅ​ លើក​លែង​តែ​អនុ​លោម​តាម​អង្គ​ការ​សហ​ប្រជា​ជាតិ​ អនុញ្ញាត​អោយ​​អនុវត្ត​ ក្នុង​គោល​ការណ៍​ដំណោះ​ស្រាយ​នយោ​បាយ​យោ​ធា​ណា​មួយ​​។
ឆ - ចៀស​វាង​បញ្ចូល​ រឺ​ តាំង​មូល​ដ្ឋាន​កង​ទ័ព​បរ​ទេស​ រួម​ទាំង​បុគ្គ​លិក​យោធា​ក្នុង​កម្ពុជា​ ទោះក្នុង​រូប​ភាព​ណា​ក៏​ដោយ​ និង ​ចៀស​វាង បង្កើត​​ រឺ​ រក្សា​ទុក​នូវ​មូលដ្ឋាន​យោធា​ ទុក​ជាចំនុច​បង្អែក​ រឺ ជា​ទី​តាំង​មធ្យោបាយ​នៅ​ក្នុង​កម្ពុជា​ លើក​លែង​តែ​អនុ​លោម​តាម​អង្គ​ការ​សហ​ប្រជា​ជាតិ​ អនុញ្ញាត​អោយ​​អនុវត្ត​ ក្នុង​គោល​ការណ៍​ដំណោះ​ស្រាយ​នយោ​បាយ​យោ​ធា​ណា​មួយ​​។

មាត្រា៣

១ - មនុស្ស​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នឹង ទទួល​បាន​នូវ​សិទ្ធិ​ និង សេរី​ភាព ដែល​មាន​ចែង​នៅ​ក្នុង​សេច​ក្តី​ប្រកាស​ជា​សកល​ ស្តី​ពី​សិទ្ធិ​មនុស្ស​ និង ច្បាប់​អន្ដរ​ជាតិ​ពាក់​ព័ន្ធ​ នឹង​ សិទ្ធិ​មនុស្ស​ដទៃ​ទៀត​។​

២ - ក្នុងគោ​ដៅ​នេះ
ក - កម្ពុជាសន្យាទទួលយក៖
- ធានាការគោរព និង ការ​គោរ​ព​សិទ្ធិ​មនុស្ស និង សេរី​ភាព​ជា​មូល​ដ្ឋាន​នៅ​កម្ពុជា​។​
- គាំទ្រ​សិទ្ធិ​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ទាំង​អស់​ ក្នុង​ការ​ធ្វើ​សកម្ម​ភាព​ ដែល​នឹង​លើក​កម្ពស់​ ការ​ពារ​សិទ្ធិ​មនុស្ស​ និង​ សេរី​ភាព​ជា​មូល​ដ្ឋាន​។​
- ចាត់​វិធាន​ការ​ប្រកប​ដោយ​ប្រ​សិទ្ធ​ភាព​ ដើម្បី​ធានា​ថា​ គោល​នយោ​បាយ​ និង ការ​អនុវត្ត​ពី​អតីត​កាល នឹង​ មិន​ត្រូវ​បាន​អនុញ្ញាត​អោយ​ត្រឡប់​មក​វិញ​ជា​ដាច់​ខាត​។​
- ប្រកាន់​ខ្ជាប់​ និង ចូល​រួម​ក្នុង​​កិច្ច​​ព្រ​ម​​ព្រៀង​​អន្ដរ​ជា​​តិ​​ ស្ដី​ពី​​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ដែល​ពាក់​ព័ន្ធ​។
ខ - ភាគី​ផ្សេង​ទៀត​ នៃ កិច្ច​ព្រម​ព្រៀង​នេះ ​អនុ​វត្ត​ដើម្បី​លើក​កម្ពស់​ លើក​ទឹក​ចិត្ត​អោយ​​មាន​ការ​គោរព​​សិទ្ធិ​មនុស្ស​ និង សេរី​ភាព​មូល​ដ្ឋាន​ នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​អន្តរ​ជាតិដទៃ​ទៀត​ដែល​​​ពាក់​ព័ន្ធ​ ជា​ពិសេស ដើម្បី​ការ​ពារ​កុំ​អោយ​​ការ​រំលោភ​សិទ្ធិ​មនុស្ស​កើត​ឡើង​វិញ​បាន​។​

៣ - គណ​កម្ម​ការ​សិទ្ធិ​មនុស្ស​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ ត្រូវ​តែ​បន្ត​តាម​ដាន​យ៉ាង​ដិត​​អំពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​ក​ម្ពុជា​ រួម​ទាំង​​ក្នុង​ករណី​ចាំ​បាច់​ គឺ​តែង​តាំង​អ្នក​រាយ​ការណ៍​ពិសេស​ម្នាក់​ ដែល​ត្រូវ​រាយ​ការណ៍​ ពី​លទ្ធ​ផល​​ និង ការ​​រក​ឃើញ​របស់​ខ្លួន​ជា​រៀង​រាល់​ឆ្នាំ ​ជូន​​អោយ​ដល់​គណ​កម្ម​ការ​ និង មហា​សន្និ​បាត​។

មាត្រា៤

ភាគី នៃ កិច្ច​ព្រម​ព្រៀង​នេះ​អំពាវ​នាវ​ដល់​រដ្ឋ​ដទៃ​ទៀត​ អោយ​​ទទួល​ស្គាល់​ និង គោរព​តាម​គ្រប់​រូប​ភាព​ នូវ អធិ​ប​តេយ្យ​ភាព​ អែក​រាជ្យ​បូរណ​ភាព​ទឹក​ដី និង ភាព​មិន​អាច​រំលោភ​បាន​ អព្យា​ក្រឹត​ភាព​ និង​ អែក​ភាពជាតិ​របស់​កម្ពុជា​ និង ចៀស​វា​ង​ពី​សកម្ម​ភាព​ណា​មួយ​ ដែល​មិន​សម​ស្រប​ នឹង គោល​កា​រណ៍​ទាំង​នេះ​ រឺ បទ​បញ្ញត្តិ​ផ្សេង​ទៀត​ នៃ កិច្ច​ព្រម​ព្រៀង​នេះ​​។​

មាត្រា៥

១ - ក្នុងករណី​មាន​ការ​រំលោភ​បំពាន​ រឺ​ ការ​គំរាម​កំហែង​រំលោភ​ អធិ​ប​តេយ្យ​ភាព​ អែក​រាជ្យ​បូរណ​ភាព​ទឹក​ដី និង​ ភាព​ មិន​​អាច​រំលោភ​បាន​ អព្យា​ក្រឹត​ភាព​ រឺ​ អែក​ភាព​ជាតិ​របស់​កម្ពុ​ជា​ រឺ ការ​ប្តេជ្ញា​ចិត្ត​ណា​មួយ​ផ្សេង​ទៀត​ ភាគី​ នៃ​កិច្ច​ព្រម​ព្រៀង​នេះ​ បណ្ដាភាគី នៃ កិច្ច​ព្រម​ព្រៀង​នេះ ត្រូវ​​ធ្វើ​កា​រ​ពិគ្រោះ​​យោ​បល់​ភ្លាម​ៗ​ ដោយ​​ប្រ​កាន់​​ខ្ជាប់​ នូវ ជំហាន​សម​ស្រប​ទាំង​អស់​ ដើម្បី​ធានា​ការ​គោរព​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​ទាំង​នេះ​ និង​ដោះស្រាយ​ការ​រំលោភ​បំពាន​ណា​មួយ​ តាម​រយៈ​មធ្យោ​បាយ​សន្តិ​ភាព​។​

២ - វិធា​ការបែបនេះអាចរួមបញ្ចូលទាំង របាយការណ៍ពីបញ្ហានេះទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រឺ ការស្វែងរកមធ្យោបាយ សំរាប់ការដោះស្រាយវិវាទដោយសន្តិវិធី ដែលមានចែងក្នុងមាត្រា៣៣ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។​

៣ - ភាគី នៃ កិច្ច​ព្រម​ព្រៀង​នេះ ក៏​អាច​សុំ​ជំនួយ​ពី​សហ​ប្រធាន​ នៃ សន្និ​សិទ​ប៉ារីស​ស្តី​ពី​កម្ពុជា​ផង​ដែរ​។​​

៤ - ក្នុងករណីមានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើសិទ្ធិមនុស្សនៅកម្ពុជា ភាគី​ក្នុង​កិច្ច​ព្រម​ព្រៀង ត្រូវ​ស្នើ​ដល់​ស្ថា​ប័ន​មាន​សមត្ថ​កិច្ច​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ចាត់​វិធាន​ការ​ផ្សេង​​ទៀត​​ ដែល​សម​ស្រប​សំរាប់​ការ​បង្ការ​ និង បង្ក្រាប​ការ​រំលោភ​បំពាន​ទាំង​នេះ​ ដោយ​អនុ​លោម​តាម​ច្បាប់​អន្តរ​ជាតិ​ពាក់​ព័ន្ធ​។​​

មាត្រា៦

កិច្ច​ព្រម​ព្រៀង​នេះ​ នឹង ចូល​ជា​ធរ​មាន​នៅ​ពេល​ចុះ​ហត្ថ​លេខា​។​

មាត្រា៧

កិច្ចព្រមព្រៀងនេះ នៅ​តែ​បើក​ចំហ​ចំពោះ​ការ​ចូល​ជា​សមា​ជិក​របស់​រដ្ឋ​ទាំង​អស់​។​ ពាក្យ​​សុំ​​ចូល​​ជា​សមា​ជិក​ត្រូវ​តម្កល់​ទុក​ជា​មួយ​រដ្ឋា​ភិបាល​ នៃ សាធា​រណ​រដ្ឋ​បារាំង​ និង សាធា​រណ​រដ្ឋ​ឥណ្ឌូ​នេ​ស៊ី​។​ ចំពោះ​រដ្ឋ​នីមួយ​ៗ​ ដែល​សុំ​ចូល​លើ​កិច្ច​​​ព្រម​ព្រៀង​​នេះ​​ ត្រូវ​បាន​​​ចូល​ជា​ធរ​មាន​ នៅ​ថ្ងៃ​​ដំកល់​ទុក​ពាក្យ​សុំ​​ចូល​​ជា​​សមា​​ជិកនេះ​​​របស់​​ខ្លួន​​។​​​

មាត្រា៨

ច្បាប់​ដើម​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​ដែល​មាន​អត្ថ​បទ​ ជាភាសា​ចិន​ អង់​​គ្លេស​ បារាំង​ ខ្មែរ​ និង រុស្ស៊ី​ មាន​ភាព​ត្រឹម​ត្រូវ​ដូច​គ្នា ​នឹង​ ត្រូវ​តំកល់​ទុក​ជា​មួយ​រដ្ឋា​ភិបាល​ នៃ សាធា​រណ​រដ្ឋ​បារាំង​ និង​ សាធា​រណ​រដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ ដែល​ នឹង បញ្ជូន​ច្បាប់​ចំលង​​ពិត​​ប្រាកដ​ ដែលបាន​បញ្ជាក់​ត្រឹម​ត្រូវ​ហើយ​ អោយ​ទៅ​​រដ្ឋា​ភិបាល​ នៃ រដ្ឋ​ផ្សេង​ៗ​ទៀត​ ដែល​ចូល​រួម​ក្នុង​សន្និ​សីទ​ប៉ារីស​ ស្តី​ពីកម្ពុជា​ និង​ ជូន​​អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​។​​

ដើម្ប​សក្ខីកម្ម ដោយ​មានការ​អនុញ្ញាត​ត្រឹម​ត្រូវ​ហើយ​ អ្នក​តំណាង​រាស្រ្ត​ចូល​រួមនៃរដ្ឋនានា​ បាន​​ចុះ​ហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង​នេះដោយ​ពេញ​បរិបូណ៌​។ ​

ធ្វើនៅទីក្រុងប៉ារីសថ្ងៃទីម្ភៃបី នៃ ខែតុលា មួយពាន់ប្រាំបួនរយកៅសិបមួយ