ពណ៌នាផ្សេងៗ

ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
ថ្ងៃសៅរ៍ ទី4.មីនា 2017.ម៉ោង 9:35
មហានគរខ្មែរកំពុងតែរស់ឡើងវិញ !
ដោយ សុទ្ធ-ប៉ូលិន ថ្ងៃទី៣១ សីហា ២០០៥
ក្នុងបច្ចុប្បន្ននេះ ជនជាតិសៀមក្តី, យួនក្តី សុទ្ធសឹងតែជាជនភាគតិចនៅក្នុងប្រទេសរបស់ខ្លួនអែង, ចំនែកជនភាគច្រើនលើសលប់ គឺសុទ្ធសឹងតែជាជនជាតិខ្មែរ។ ពួកជនព្រៃភ្នំនៅវៀតណាមកណ្ដាល ដែលកំពុងមានទំនាស់ជាមួយរដ្ឋការហាណូយ គឺសុទ្ធសឹងតែជាពួកខ្មែរលើ (នគរចាមកាលពីសម័យអតីតកាលមានឈ្មោះថា “នគរពិជ័យ”)។ ចំនែកប្រទេសភូមាវិញ យើងមិនបាច់នឹងថ្លែងទេ គឺជាប្រទេសខ្មែរ-មនសុទ្ធសាធ (សព្វថ្ងៃនេះភូមាដូរមកឈ្មោះដើមវិញជា “ម៉ីអង្គម៉ា” រឺ “ព្រះអង្គម៉ែ” មានន័យដូច“ខ្មែរ” គឺជាទឹកដីដែលព្រះម៉ែបានចងដៃ?? ដោយជនជាតិខ្មែរដើមគ្រប់ទីកន្លែងទុកមេបាជាព្រះបង្កើតលោក។ នៅទីបំផុតប្រទេសម៉ាឡេ រឺ ម៉ាឡាយូ, ម៉ាឡៃ រឺ មេឡៃ ក៏មានន័យដើមថា “ម៉ែអាល័យ” រឺ “ព្រះម៉ែចងដៃ” ដូចប្រទេសខ្មែរដែរ (“ព្រះ”ស្រង់ន័យដើមពីពាក្យខ្មែរ “បារះ” រឺ ព្រះអាទិត្យជាឋានសួគ៌ ឋានសុវណ្ណ បើគ្មានព្រះអាទិត្យដែលផ្តល់ពន្លឺ និង កំដៅនោះទេ ជីវិតសត្វលោកនឹងត្រូវវិនាសសាបសូន្យ??? ព្រះអាទិត្យ រឺ ព្រះសូរ្យត្រូវប្រៀបធៀបជាមួយនឹង “ព្រះលឹង្គ” ដោយអាទិត មានន័យដើមថា ព្រះលឹង្គ) អាទិទេវមានន័យដើមថា “ទេវា រឺ ទ្វារ” រឺ ព្រះស្រីទៅជាឡាតាំងថា Théo ទៅជាបារាំងថា Dieu)។ ភស្តុតាងដ៏ធំបំផុតដែលបានបង្ហាញថា ព្រះចាមនិងព្រះខ្មែរជាព្រះតែមួយ គឺគ្រាន់តែមានដូរឈ្មោះពីអក្សរ“រ” មកអក្សរ “ល” ប៉ុណ្ណោះ គឺ ព្រះអារី-អារ៉ា នៅអង្គរវត្ត (ហរី ហរៈ ឡាយ៉ា - ព្រះនរាយ និង ព្រះអិសូរបង្កើតលោក) ដែលបានក្លាយទៅជាព្រះចាម “អាលី-អាឡាហ៍៍-អាឡោះ-អាល័យ” បង្កើតលោកដូចគ្នា។
****ជាអុទាហរណ៍តូចមួយ (នៃជនជាតិយួនជាប្រជាជនភាគតិច) នៅក្នុងឆ្នាំ១៧៧២ ចិនកន្តាំងម្នាក់ឈ្មោះ ម៉ាក់គូ ដែលរកស៊ីមានបាន ដោយបើកបនល្បែងនៅភ្នំពេញ ក៏បានទៅតាំងខ្លួនធ្វើជាមេចោរចិននៅស្រុកពាម ហើយក៏បានប្លន់រឹប អូសខេត្តខ្មែរចំនួន៦ យកទៅថ្វាយស្តេចអណ្ណាម មានស្រុកពាម (យួនហៅហាទៀង) “ស្រែលួងកៃ” (កៃ រឺ កាអ៊ី ក្នុងភាសាខ្មែរដើមគឺជាព្រះអិសូរ) រឺ ស្រែអំបិល, “វួងធំ” (កំពង់សោម) កាលពីដើមមានឈ្មោះថា ក្រមួន-ស, “កាន់-វ៉ុត” (កំពត) កាម៉ៅ, កាលពីដើមឈ្មោះថាទឹកខ្មៅ នៅភូមិភាគខាងត្បូង។ (យោងតាមសាវតារនៃប្រទេសកម្ពុជា របស់លោក Histoire du Cambodge p.356) ។ ។
***នៅក្នុងអត្ថបទមួយរបស់ព្រះចៅអង្គឌួង ផ្ញើទៅព្រះអធិរាជណាប៉ូឡេអុងទី៣ កាលពីឆ្នាំ១៨៥៣ មានសេចក្តីដូច្នេះថា៖
“ខេត្តកម្ពុជាដែលជនជាតិអណ្ណាមបានប្លន់យកទៅមាន ដូងណាយ ដែលត្រូវប្លន់យកទៅចំនួនជាង២០០ឆ្នាំមកហើយ។ ប៉ុន្តែមានខេត្តច្រើនទៀតណាស់ ដែលយួនទើបនឹងប្លន់យកទៅថី្មៗ គឺ សៃគ្ហង, លង់ហោរ, ផ្សារដែក, មី-ថ, ព្រះត្រពាំង, អុងម៉រ, ក្រមួន-ស, ទឹកខ្មៅ, ពាម រឺ ហាទៀង, កោះត្រល់ និងកោះត្រឡាច” ហើយព្រះអង្គឌួងក៏ធ្វើសេចក្តីអង្វរករទៅស្តេចបារាំង បែបដូចជាថា “ប្រសិនបើដោយចៃដន្យ ជនជាតិអណ្ណាមលើកខេត្តណាមួយក៏ដោយក្នុងតំបន់ទាំងនេះ ទៅថ្វាយព្រះកូណា, សូមព្រះអង្គកុំទទួលយកអោយសោះ ពីព្រោះគឺជាខេត្តរបស់ខ្មែរ។ ខ្ញុំសូមអោយព្រះកូណាមានសេចក្តី អានិតអាសូរ ចំពោះរូបខ្ញុំនិងប្រជាពលរដ្ឋរបស់ខ្ញុំផង ដើម្បីកុំអោយមានការបាត់បង់តទៅទៀត និង ដើម្បីកុំអោយយើងដាច់ខ្យល់ស្លាប់នៅ ក្នុងព្រះរាជាណាចក្រសព្វថ្ងៃដែលនៅរួមតូចមួយក្រវិច” (ស្រង់ចេញពីសៀវភៅ Les Frontières du Cambodge» par Sarin Chhak, p.!52) ។
*** យោងតាមលិខិតព្រះអង្គឌួង “ដូងណាយ” ជាខេត្តខ្មែរ ដែលបានធ្លាក់ទៅក្នុងកណ្ដាប់ដៃយួនជាយូរមកហើយដូច្នេះ សូមអានអត្ថបទមួយរបស់លោក (ដៅហមៃរាដ ឡចេលèរេ) ទាក់ទងនឹងតំបន់ដូងណាយ “គឺនៅក្នុងពេលនោះហើយ ក្នុងកំលុងឆ្នាំ១៦៨០ មានអុត្តមសេនិយចិនម្នាក់ឈ្មោះ ដួង-ង៉ាន់ឌិច ដែលជាក្រុមបក្សរបស់ស្តេចមីង ដែលបានប្រយុទ្ធចាញ់កងទ័ពរបស់ (ខាំងហ) ព្រះអធិរាជថ្មីនៃរាជវង្សថាញ់, បានបញ្ជាអោយកងទ័ពខ្លួន ចុះសំពៅចំនួន២០០ ឆ្លងកាត់ខ្យល់ព្យុះសមុទ្រ ឆ្ពោះទៅប្រទេសអណ្ណាម។ ដោយនៅសល់សំពៅតែ៥០ ហើយនិងមនុស្សតែ៣,០០០ នាក់ប៉ុណ្ណោះ នៅពេលទៅដល់ជ្រោយអណ្ណាម អុត្តមសេនិយរូបនេះ ក៏ធ្វើដំណើរទៅ ទួរ៉ាន ទៅសុំដីជំរកស្នាក់នៅចំពោះស្តេចយួន។ ព្រះចៅអណ្ណាម ដោយមិនចង់បានជនបរទេសទាំង ៣០០០នាក់នៅក្បែរខ្លួន ហើយដោយមិនបានភ្លេចបញ្ជូនដំណឹងនេះទៅព្រះជ័យជេដ្ឋា (ទី៤) ក៏បានបញ្ជូនជនជាតិចិនទាំងនេះអោយទៅរស់នៅក្នុងទឹកដីខ្មែរ នៅក្នុងខេត្តបារីយ៉ា និងដូងណាយ (Dâung-Nay) ដែលនៅទីនោះមានជនអន្តោប្រវេសន៍យួន ដែលគោរពតែស្តេចយួនចុះមកនៅខ្លះៗហើយៗដែលចាត់ទុកទឹកដីខ្មែរជាទឹកដីរបស់ខ្លួន។ អុត្តមសេនិយចិន ដួង-ង៉ាន់ឌិច ដោយមិនសប្បាយចិត្តនឹងទឹកដីដែលស្តេចយួនលើកអោយ ក៏បានជ្រើសរើសយកមីថ ហើយ តាំងនៅទីនោះជាមួយនឹងទ័ពពាក់កណ្ដាលរបស់ខ្លួន។ ចំនែកទ័ពពាក់កណ្ដាលទៀត ជាមួយនឹងមេទ័ពរង ត្រាំង ក៏បានសំរេចរស់ នៅក្នុងទឹកដីដែលស្តេចយួនចែកអោយនៅបារីយ៉ា (បារីយ៉ា, បារ៉ាយ, ភរិយា... ពាក្យខ្មែរដើមមានន័យថា ព្រះអារិយ៉ា, គឺជាដែនដីដែលព្រះសូរិយ៉ាចងដៃ)។
“ពួកចិនអស់ទាំងនេះ ក៏មានការស៊ុំគ្រលុំត្រូវរ៉ូវគ្នាជាមួយនិងពួកអណ្ណាមមួយរំពេជ ព្រោះជាជនបរទេសដូចគ្នា ព្រមទាំងមិនសូវចុះសំរុងនឹងជនជាតិខ្មែរហើយ និងអាជ្ញាធរខ្មែរ ដែលគ្រប់គ្រងតាងនាមស្តេចខ្មែរនោះទេ។ ម៉្យាងវិញទៀត ពួកគេចូលចិត្តអំពើហឹង្សាកាប់ចាក់ មិនសូវរាប់អានបំពេញកិច្ចការងារ ហើយលើសពីជនជាតិអណ្ណាមទៅទៀត មិនព្រមគោរពច្បាប់គ្រប់គ្រងនៃព្រះរាជាណាចក្រខ្មែរនោះទេ។ ពួកគេរស់នៅជាក្រុមចោរ ហើយមិនអាចចាត់ទុកថាជាប្រជាជនបានទេ ដោយពួកនេះនៅតែនឹកស្រណោះសង្គ្រាមដែលគេធ្លាប់បានធ្វើពីអតីតកាល ម៉្លោះហើយពួកគេមិនសូវជាស្រលាញ់ពេញចិត្ត នឹងសន្តិភាព ដែលពួកគេបានជួបប្រទះនៅប្រទេសកម្ពុជានោះទេ (ស្រង់ចេញពី Histoire du Cambodge P.356។
*** យោងតាមអត្ថបទខាងលើនេះ ខ្ញុំបានសង្កេតឃើញថា ពួកជនជាតិយួន ជាប្រជាជនភាគតិច ជាព្នងរបស់ចិន (ពួក ម៉ុងហ្គោល) ដែលបានចាញ់សង្គ្រាមនៅប្រទេសចិន ដូចជាជនឈ្មោះ ម៉ាក់គូ, ដួង-ង៉ាន់ឌិច, ត្រាំង??? ហើយចុះមកតាំងនៅដែនដីចំប៉ា ហើយនិងកម្ពុជាក្រោម រួចក៏ប្រើវិធីលេបទឹកដីទាំងនេះ ដោយល្បិចកលដូចដែលពួកម៉ុងហ្គោលធ្លាប់បានធ្វើ នៅប្រទេសចិន គឺដោយបង្កើតសង្គ្រាមស៊ីវិលរវាងខ្មែរនិងខ្មែរ ពោលកេណ្ឌទ័ពពីកម្ពុជាក្រោមមកវាយប្រហារពួកកម្ពុជាកណ្ដាលា។
ខ្លួនខ្ញុំធ្លាប់ត្រូវមិត្តភក្តិជាច្រើន ហើយសូម្បីតែប្អូនបង្កើតក៏បានចោទថា ខ្ញុំជាជន “យល់សប្តិយល់សូង” (A dreamer)។ ពាក្យចោទនេះពិតជាត្រឹមត្រូវ ពីព្រោះខ្ញុំចេះតែស្រមើស្រមៃរវើរវាយថា “មហានគរខ្មែររស់ឡើងវិញ”។ ក៏ប៉ុន្តែនៅក្នុងពេលសព្វថ្ងៃនេះ វាមានសញ្ញាច្រើនណាស់ដែលមិនអាចភូតភរបាន ហើយដែលបង្ហាញថា ដំណើរត្រលប់វិលវិញនៃមហានគរកម្ពុជា គឺជារឿងមួយដែលមិនអាចឃាត់ឃាំងបាន (unstoppable!)។
ទី១- ស្តេចខ្មែរសព្វថ្ងៃ (នរោត្តម-សីហនុ) ចុះពីពូជត្រសក់ផ្អែម ជាពូជព័រ, ពូជសំរែទន្សោងគោព្រៃ ខ្មែរលើនៅខេត្តព្រះវិហារ។ ស្តេចសៀមចុះមកពីពូជខ្មែរនៅខេត្តតាកែវ រឺ អង្គរបូរី គឺពិតជាពូជខ្មែរក្រោម។ ចំនែកអគ្គលេខាធិការនៃគណបក្សកុម្មុយនិស្ត ជាពួកព្រៃភ្នំ គឺជាពូជខ្មែរលើនៅដែនដីចំប៉ា។ គឺជាសញ្ញាថា យួននិងសៀម ជាជនភាគតិចនៅក្នុងប្រទេសរបស់ខ្លួន (!!)។
ទី២- នៅក្នុងពិភពលោកសព្វថ្ងៃ ទោះនៅទីកន្លែងណាក៏ដោយ ពួកជនរាតត្បាតគេកំពុងតែធ្វើដំណើរថយក្រោយ។ ជាការដែលមិនគួរអោយជឿបាន នៅមជ្ឈឹមបូព៌ា ពួកជនជាតិអ៊ីស្រាអែលកំពុងតែធ្វើការដកថយពីទឹកដីអារ៉ាប់ ដែលជាដែនដីរបស់អរិយជន។ ប្រធានាធិបតីបច្ចុប្បន្ននៃប្រទេសអិណ្ឌូណេស៊ីកំពុងតែផ្តល់ “ស្វ័យភាព” (លទ្ធិគ្រប់គ្រងខ្លួនដោយខ្លួនអែង) ទៅដល់ពួកបះបោរ“អច្ឆេះ” ដែលសុទ្ធសឹងតែជាពួកអរិយជនផងដែរ។ ដូច្នេះតើមានប្រការអ្វី ដែលអាចទប់ទល់ជនជាតិយួន មិនផ្តល់“ស្វ័យភាពទៅដែនដីចំប៉ា ហើយនិងកម្ពុជាក្រោម?” ហើយតើមានប្រការអ្វីដែលអាចឃាត់ឃាំងពួកសៀម មិនផ្តល់ស្វ័យភាពទៅកម្ពុជាលើ ? (ដែនដីកម្ពុជាក្នុងសម័យជ័យវរ្ម័នទី៧ មានទល់ដែនខាងលិចជាប់នឹងជ្រោយម៉ាឡាកាប្រទេសម៉ាឡេ, ខាងកើតជាប់ នឹងសមុទ្រចិន, នៅខាងជើងជាប់ទន្លេសាឡូវិននៃប្រទេសភូមា និង ជាប់ព្រំប្រទល់នៃប្រទេសចិន)។
ទី៣- ភូមិសាស្ត្រនៃប្រទេសយួនសព្វថ្ងៃ គឺជានាគរាជដែលវាត់កន្ទុយក្តោបក្តាប់ប្រទេសកម្ពុជា។ ប៉ុន្តែ នារាជនេះត្រូវចិនវាយបែកក្បាល ពោលគឺខេត្តយួនដ៏សំខាន់៤ នៅជាប់នឹងព្រំដែនចិន ត្រូវខ្ទេចម៉ដ្ឋជាផេះតាំងពីខែកុម្ភៈ១៩៧៩។ កន្ទុយ របស់នាគរាជគ្មានកំលាំងរុំព័ទ្ធប្រទេសកម្ពុជាបានទៀតទេ គឺត្រូវតែរលាយ។ យួនធ្លាក់ខ្លួនក្រ ហើយត្រូវបណ្ដាសាររបស់ពុទ្ធទំនាយ “អាកន្ទប អោបកន្ទិន ស៊ីកន្ទក់ បក់កន្ទុយ នៅក្រោមដើមកន្ទួត”។ ពួកមេដឹកនាំយួនសព្វថ្ងៃ មិនហ៊ានទៅស្រុកចិនទេ ពីព្រោះជំពាក់លុយចិន (២០ពាន់លានដុល្លារ) មិនហ៊ានទៅស្រុករុស្ស៊ីទេ ពីព្រោះជំពាក់លុយរុស្ស៊ី, មកបក់កន្ទុយនៅសហរដ្ឋអាមេរិក គ្មាននរណាមើល គឺបានត្រឹមតែបក់កន្ទុយនៅក្រោមដើមកន្ទួតនៃប្រទេសកម្ពុជាទៅវិញ។ ចំនែកសៀមកំពុង តែមានបញ្ហាយ៉ាងធ្ងន់ធ្ងរនៅខេត្តខាងត្បូងបំផុត ដែលសៀមបានប្លន់ពីជនជាតិចាម-ម៉ាឡេជាង២០០ឆ្នាំមកហើយ។ សៀមពុំមានដំណោះស្រាយអ្វីក្រៅពីការប្រគល់ស្វ័យភាព ទៅជនជាតិចាមតែប៉ុណ្ណោះ ហើយនៅក្នុងពេលជាមួយគ្នានោះក៏ត្រូវប្រគល់ស្វ័យភាព ទៅគ្រប់ខេត្តសៀមទាំងអស់ដែលជាខេត្តរបស់ខ្មែរ។
មិនមែនតែជនជាតិយួនទេ ដែលបានប្រើរូបសំរស់របស់ស្រី មកបំពុលស្តេចខ្មែរ ដើម្បីរំលាយរាជវង្ស និង នគរខ្មែរ ជនជាតិសៀម (ដែលជាពួកម៉ុងហ្គោល ចុះមកពីខេត្តយូណាន់ដូចគ្នា) ក៏បានប្រើកលល្បិចបែបដូចនេះមុនយួនទៅហើយ។ ជនជាតិសៀមជាជនជាតិមួយ ដែលមានចិត្តច្រណែន នឹង អរិយធម៌របស់ក្រុងអង្គរខ្លាំងណាស់ ហើយមានគោលប្រាថ្នារំលើងរិសគល់នៃអរិយធម៌នេះតែម្តង។ ក្នុងប្រការនេះ យើងមើលឃើញថា នៅពេលដែលស្តេចខ្មែរជ័យវរ្ម័នទី៧ កំពុងតែបង្កើនរិទ្ធានុភាព និង កិត្យានុភាពជាស្តេចកំពូលភព នៅពេលនោះក៏មានកត្តានៃការស្រុតរលំនៃក្រុងអង្គរផងដែរ, គឺព្រះទេពី របស់ទ្រង់ព្រះនាងអិន្ទ្រទេវី ដែលជាក្សត្រីកំពូលចេះដឹង និង ជាគ្រូអុប្បជ្ឈាយ៍របស់ស្តេច បានណែនាំទ្រង់អោយដូរលទ្ធិសាសនា, លែងគោរពសញ្ញាព្រះលឹង្គ (ព្រះលឹង្គនៅអង្គរវត្ត គឺជាសញ្ញានិមិត្តរូបនៃអក្សរ“ក”អិតសក់) តែមកអោយគោរពរូបព្រះពោធិសត្វស្មឹងស្មាធ “វិបស្សនា” បាវ៉ាលោកកេស្សវ៉ារ៉ា (គឺជាព្រះអិសូរបង្កើតលោកដដែលគ្រាន់តែដូរតែឈ្មោះ)។ ព្រះរាជាចូលវ័យចាស់ជរាក៏កើតមានជម្ងឺឃ្លង់??? គឺជាស្តេចគំលង់ (ខ្មែរក្រោមហៅថា “កាឡុង” យួនហៅថា “កាឡូង” គឺជារោគស្រី), ម៉្លោះហើយព្រះអង្គចេះតែអាណិតខ្លួន ហើយត្រូវការដោះដូរអោយមានជំនឿថី្ម។ ក៏ប៉ុន្តែសញ្ញាព្រះលឹង្គជាមូលដ្ឋាននៃអរិយធម៌ក្រុងអង្គរតែម្តង ប្រការដែលស្តេចចូលសាសនាថ្មីដោយយកព្រះពុទ្ធអង្គមកជំនួសព្រះទេវរាជ្យ (ថ្វីត្បិតតែជា អ្នកមានបុណ្យដូចគ្នា) គឺជាប្រភពនៃជំលាះរវាងខ្មែរនឹងខ្មែរ ហើយដែលបណ្ដាលអោយក្រុងអង្គរទាំងមូលវិនាសអន្តរាយក្លាយ ទៅជាផ្នូរខ្មោចនៃពួកអរិយជន។ ព្រះនាងអិន្ទ្រទេវីច្បាស់ជាមិនមែនស្រីខ្មែរទេ តែជាស្រីសៀមដែលមានគំនុំជាមួយនឹង ពូជសាសន៍ខ្មែរ។ បដិវត្តន៍៍ រឺ សង្គ្រាមស៊ីវិលបានផ្ទុះឡើងនៅសតវត្សរ៍ទី៍១៤ នៅក្រោមរាជ្យស្តេចជ័យវរ្ម័នទី៩ ហៅសីហនុ ព្រះបរមៈអិស្សវ៉ារ៉ា (១៣២៧-១៣៣៦) ស្តេចដែលកាន់សាសនាព្រះសេវលឹង្គ??? ចំនែកបណ្ដាមុខមន្ត្រីកាន់លទ្ធិពុទ្ធនិយម។ កាលនោះអ្នកយាមចំការត្រសក់របស់ស្តេច ឈ្មោះនាយ ឆាយ បានទទួលព្រះរាជបញ្ជាអោយពិឃាតដោយចោលលំពែង ទៅលើចោរពានវាំងអែណាក៏ដោយ ដែលហ៊ានប្រមាថចូល “ចំការត្រសក់ផ្អែម” ។
“នៅពេលក្រោយមក នៅក្នុងរាត្រីមួយដ៏សែនងងិត ព្រះរាជាក៏ចុះទៅក្នុងចំការត្រសក់ ហើយក៏ត្រូវអ្នកយាមចំការម៉ៃច្រលំថា ជាចោរ ម្លោះហើយព្រះរាជាក៏ត្រូវពិឃាតដោយលំពែងរបស់នាយឆាយនៅពេលនោះទៅ ។ “យោងតាមសេចក្តីតំណាលដែលមាននិយាយតៗគ្នា, ព្រះរាជបុត្រឈ្មោះច័ន្ទ បានយកធាតុរបស់ទ្រង់ទៅដំកល់នៅប្រាសាទ “ប្រែរូប” (ប្រែរូបជា ព្រះកាលា, ព្រះនៃពេលវេលា ពោលគឺព្រះអីសូរ រឺ ព្រះសេវលឹង្គដដែល)។ តាមពិតព្រះពុទ្ធជាអវតានៃព្រះអីសូរ ជាកូន និង ឳពុក ក៏ប៉ុន្តែជនជាតិសៀមមានជោគជ័យក្នុងប្រការណែនាំអោយខ្មែរសំលាប់ឳពុកខ្លួនអែង!។
“ពួកវរជននិងមន្ត្រីក៏បានរួមប្រជុំគ្នា ដើម្បីជ្រើសរើសស្តេចថ្មី សំរាប់ឡើងគ្រងរាជបល្ល័ង្ក។ ពួកគេមិនបានធ្វើការផ្តន្ទាទោសទៅលើឃាតករ បែរជាលើកតំកើងនាយឆាយ អោយពាក់ម្កុដសោយរាជ្យ (ពីឆ្នាំ១៣៣៦ ទៅ ១៣៤១) ព្រមតាំងអោយរៀបអភិសេកជាមួយបុត្រីស្តេច ដើម្បីអោយមានលក្ខណៈស្របច្បាប់”។ (ស្រង់ចេញពី Histoire du Cambodge par A-Dauphin Meunier- p.52) ។
តាមពិតរឿងត្រសក់ផ្អែមជារឿងឆ្នៃលំអ សំរាប់បន្ធូរសម្បជញ្ញៈរបស់នាយត្រសក់ផ្អែមប៉ុណ្ណោះ។ ការពិឃាតស្តេចនេះ ជាបដិវត្តន៍ដ៏កាចសាហាវ ដែលកើតមានឡើងក្នុងព្រះរាជវាំងអង្គរ។ នាយឆាយជាមេទ័ពរបស់ស្តេច ព្រមទាំងជាព្រះរាជសុណ្ណិសារផងដែរ ចំនែកកូនស្រីរបស់ទ្រង់ បានលួចព្រះខ័ន្ធយកមកអោយប្តីដើម្បីពិឃាតឳពុករបស់ខ្លួនអែង ព្រមទាំងកាត់ ដៃកាត់ជើងប្អូនប្រុសរបស់ខ្លួនអែងយកទៅញាត់គុក ព្រោះជាកូនស្តេចស្នងរាជ្យ។
រាជវង្ស (ពុទ្ធនិយម) របស់តាត្រសក់ផ្អែម បានកើតចេញមកពីអុក្រិដ្ឋកម្ម និង ការបង្ហូរឈាម។ ម៉្លោះហើយជននេះក៏មាន វិប្បដិសារីគ្រប់ជំហាន។ បន្ទាប់មកទ្រង់បានរត់ទៅសាងផ្នួស ក្រោយពីបានសោយរាជ្យក្នុងរយៈពេលតែ៤ឆ្នាំ។ កូនរបស់តាឆាយ ឈ្មោះព្រះនិព្វានបាទ (សោយរាជ្យពីឆ្នាំ១៣៤០ - ១៣៤៦) គិតតែពីរឿងសេចក្តីស្លាប់ និង ការចូលនិព្វាន, លែងរវីរវល់ នឹង ការគ្រប់គ្រងព្រះនគរ គឺ យករួចតែខ្លួនអែង។ តាំងពីនោះមក ស្តេចខ្មែរលែងបានសាងសង់ប្រាសាទថ្មីអ្វីទៀតហើយ មិនត្រឹមតែប៉ុណ្ណោះ បានបោះបង់ចោលនយោបាយទឹក ដែលអនុញ្ញាតអោយមានផលិតកម្មស្រូវ ៣ - ៤ ដងក្នុងមួយឆ្នាំ ដែលស្តេចវរ្ម័នពូជអំបូរព្រះសូរិយ៉ាធ្លាប់បានប្រារព្វធ្វើចំនួន១៥សតវត្សរ៍មកហើយ។ គឺជាការស្រុតចុះដែលគ្មានអ្វីទប់បាននៃអរិយធម៌ក្រុងអង្គរ។ ជាមួយនឹងការបាត់បង់នៃព្រះរាជវង្សព្រះអាទិត្យ នយោបាយសេដ្ឋកិច្ចនៃទីក្រុងនេះ ក៏បានដួលរលំទៅតាមគ្នា។
“នៅពេលដែលគេលែងទំនប់ដើម្បីចែកទឹកជាអចិន្ត្រៃយ៍ទៅលើភ្លឺស្រែ, ផលិតកម្មមួយឆ្នាំ៣ - ៤ដង ក៏ត្រូវរួញមកនៅតែមួយដង។ កាលណាផលិតកម្មស្រុតចុះ កំណើនប្រជាជនក៏ត្រូវអន់ថយ។ ក្នុងពេលជាមួយគ្នានោះ បរាជ័យនៃសឹកសង្គ្រាម និង ការចាប់ប្រមូលប្រជាជនខ្មែរជាឈ្លើយ ពីសំណាក់ពួកសៀម បណ្ដាលអោយសភាពការណ៍រឹ៍តតែធ្ងន់ធ្ងរ” (ស្រង់ចេញពីសំនេររបស់លោក Bernard Philippe Groslier)។ គឺនៅក្នុងរាជ្យព្រះលំពង់ ចៅរបស់តាត្រសក់ផ្អែម (១៣៤៦ - ១៣៥១) ដែលស្តេចសៀមរាមាធិបតី ធ្វើការវាយប្រហារដោយចំហទៅលើទីក្រុងអង្គរ។
“នៅក្នុងឆ្នាំ១៣៥០, ស្តេចនៅសុខោទៃ, រាមាធិបតី បានលើករាជធានីមកតាំងនៅលើកោះមួយនៃទន្លេមេណាម ក្បែរព្រំប្រទល់នៃប្រទេសកម្ពុជា គឺអយុធ្យា ដែលក្លាយទៅជារាធានីរបស់សៀមរហូតដល់ឆ្នាំ១៧៦៨។ ការផ្លាស់ប្តូររាជធានីនេះ បង្ហាញនូវគោលបំណងច្បាស់លាស់របស់ស្តេចសៀម គឺរាតត្បាតប្រទេសកម្ពុជា បើប្រទេសនេះមិនព្រមធ្វើការចំនុះចុះចូល។ នៅក្នុងឆ្នាំ១៣៥១ រាមាធិបតីក៏បានសំរេចចិត្តលោតចូលប្រលូក។ ស្តេចនេះបានកេណ្ឌកងទ័ពប្រយុទ្ធពីរកង។ (កកន ពីក្នុងដីខ្មែរយកទៅសំលាប់ខ្មែរ, គឺដូចគ្នានឹងល្បិចកលរបស់ជនជាតិយួននៅទិសខាងកើត សង្គ្រាមសាសនាក៏បានក្លាយទៅ ជាសង្គ្រាមវាតទឹកដី!) ។ ស្តេចសៀមក៏បានវាយឆ្មក់ទៅលើបន្ទាយពីររបស់ខ្មែរនៅតាមព្រំប្រទល់ ហើយក៏ធ្វើដំណើរឆ្ពោះទៅអង្គរ។ ដោយត្រូវពួកខ្មែរប្រយុទ្ធទប់ទល់ នៅត្រង់កំពែងរាជធានីតែម្តង ទ័ពសៀមក៏វិលត្រលប់បកក្រោយ។ នៅពេលដែលស្តេចលំពង់រាជានឹកស្មានថាបានទទួលជោគជ័យ ដោយធ្វើការរំសាយកងទ័ព ព្រមទាំងបញ្ឈប់កំនែនទ័ពដែលទ្រង់ទើប បានបញ្ជាពីពេលមុននេះបន្តិច, ស្តេចសៀមជាខ្មាំងសត្រូវ ក៏បន្ថែមទ័ពមួយកងទៀត ទៅលើទ័ពពីរកងលើកមុន ហើយក៏ចាប់ផ្តើមវាយលុកចូលក្នុងក្រុងអង្គរជាថ្មី។
“ការឡោមព័ទ្ធបានប្រព្រឹត្តទៅអស់ជាង១ឆ្នាំ ដែលនៅក្នុងពេលនោះ ព្រះលំពង់រាជាក៏បានចូលមរណកាលដោយរោគាពាធ។ ការប្រយុទ្ធតស៊ូក៏ត្រូវធ្វើបន្តទៅទៀត ក្រោមការដឹកនាំនៃអនុជម្នាក់របស់ទ្រង់។ គេលឺតែសំរែកទួញយំរបស់ប្រជាជន។ ពួកអុត្តមសេនិយ ពួកមេទ័ពទាំងឡាយត្រូវដេកដួលស្លាប់ម្នាក់ម្តងៗ។ សូម្បីតែសត្វស្លាប ក៏បញ្ចោញសំរែកដ៏អភ័ព្វរបស់ខ្លួននៅក្នុងទីក្រុង ដែលគេឡោមជុំជិត”, នេះជាសេចក្តីដំណាលរបស់ព្រះរាជពង្សាវតារខ្មែរ ( កកន ស្តាប់ៗទៅ ការរលត់រលាយនៃទីក្រុងអង្គរ ក៏ដូចការរលត់រលាយនៃទីក្រុងភ្នំពេញ ក្នុងសម័យខ្មែរសាធារណរដ្ឋ!)។ រាមាធិបតី ( កកន ស្តេចសៀមដែលបញ្ចូលលទ្ធិពុទ្ធនិយមទៅក្រុងអង្គរ នៅរក្សាឈ្មោះខ្លួនអែងជាព្រះអិសូរធិបតី ហើយមកប្រកបមុខរបរបង្ហូរឈាមជាតិខ្មែរជាត្រីមុខ។ ពួកម៉ុងហ្គោលសៀមយួន ជាទមិឡអិតសាសនាដូចគ្នា។ ពួកវាគ្មានជំនឿអ្វីទេ ពីព្រោះពួកវាយកសាសនាធ្វើជាឈ្នាន់!) ស្តេចសៀមរាមាធិបតី ដឹកនាំការប្រយុទ្ធដោយខ្លួនអែងផ្ទាល់។ ទ្រង់បានកំចាត់កងទ័ពខ្មែរជំនួយ ដែលមកវាយបំបែកការឡោមព័ទ្ធ។ នៅតាមទីរួមខេត្តទ្រង់ក៏បានបញ្ជាអោយបំបែកកងទ័ពខ្មែរ ដែលកេណ្ឌឡើងដោយប្រញាប់ប្រញាល់។ នៅទីបញ្ចប់ បន្ទាប់ពីធ្វើការស្ទង់ស្ទាបនូវចំនុចខ្សោយជាច្រើនកន្លែងនៃការតស៊ូ ស្តេចសៀមក៏បញ្ជាអោយមានការ វាយលុកពីគ្រប់ច្រកល្ហក។ នៅទីបំផុត ទ្វារខាងកើតក៏ត្រូវរបើក។ នៅក្នុងទីក្រុងមានការប្រយុទ្ធគ្នា នៅតាមផ្លូវថ្នល់។ ( កកន ការរបើកទ្វារខាងកើត គឺច្បាស់ជាមានជនជាតិខ្មែរក្បត់ ធ្វើការអោយសៀម !!) “ ពួកយុទ្ធជនខ្មែរបីបួនរូប ដែលជាអ្នកថែរក្សាព្រះខ័ន្ធមាសនិងលំពែងរបស់នាយឆាយ សំរាប់ព្រះរាជវង្សថ្មី ក៏បានអោបខ្ចប់របស់ជាទីសក្ការៈទាំងនេះ រត់គេចដោយឆ្លងកាត់ជួរខ្មាំងសត្រូវ។ ក៏ប៉ុន្តែព្រះរាជធានីទាំងមូលបានធ្លាក់ចូលក្នុងកន្តាប់ដៃសៀមរួចទៅហើយ។
“រាមាធិបតីក៏ចាប់ប្រមូលប្រជាជនអង្គរភាគច្រើន ទៅធ្វើជាខ្ញុំបំរើដាច់ថ្លៃ ( កកន សៀមអោយរួចខ្លួនតែពួករនុកក្នុងប៉ុណ្ណោះ)។ ទ្រង់បានប្រមូលយកមាស និង ប្រាក់ពីព្រះរាជវាំងនិងពីប្រាសាទនានា ហើយក៏ដាក់ខេត្តខ្មែរអោយនៅក្រោមការ គ្រប់គ្រងនៃក្រុមគ្រួសារទ្រង់”។ (ដកស្រង់ចេញពី Histoire du Cambodge par ADauphin Meunier p.56-57)។
“ប្រាសាទសិលា កំបាំងកណ្ដាលព្រៃ គួរអោយស្រមៃ នឹកដល់យសស័ក្តិ មហានគរ ជាតិខ្មែរដូចថ្ម គង់វង់នៅល្អ រឹងប៉ឹងជំហរ យើងសង្ឃឹមពរ ភ័ព្វព្រេងសំណាងរបស់កម្ពុជា មហារដ្ឋ កើតមានយូរអង្វែងហើយ” បទនគររាជ តែងដោយសំដេចសង្ឃជួន-ណាត។
*** នៅក្នុងសតវត្សទី១៩ ក្រុងអង្គរក៏បានធ្លាក់ចូលទៅក្នុងសករាជសូន្យ។ នៅពេលដែលជនជាតិបារាំង Mouhot បានរកឃើញអង្គរនៅក្នុងដីសៀម គឺជាទីកន្លែងរហោដ្ឋានមួយដែលគ្មានមនុស្សនៅ ។ លោក Mouhot នឹកស្មានថា អង្គរ ជា “ផ្នូរខ្មោចដ៏មហាសំបើមធំធេងនៃជនជាតិសាសន៍មួយ ដែលរលត់រលាយទៅ គ្មានពេលវិលត្រលប់”។ ( Mouhot Il me sembla que se dessinait les contours gigastesques du tombeau de toute une race morte» )។ ទីក្រុងអង្គរដែលធ្លាប់មានប្រជាជនខ្មែរពីរលាននាក់រស់នៅក្នុងសម័យអតីតកាល ក៏បានត្រូវជនជាតិសៀម ដែលវាច្រនែនខ្មែរ យកទៅបង្កប់ចោលក្នុងព្រៃប្រឹក្សាលតាវល្លិ ជាមហាផ្នូរខ្មោច។ ទើបតែក្នុងពេលថ្មីៗនេះទេ ដែលជនជាតិសៀមស្រែកស្តាយស្រណោះ ដោយចោទថា ជនជាតិខ្មែរលួចអង្គរវត្តរបស់ពួកវា ប្រៀបបាននឹងរឿងកុន “យក្សដែក” អាមេរិកាំង The Terminator កាលណាដួងកែវនៅមានពន្លឺ ក៏យក្សដែកនៅតែរស់ ហើយប្រមូលកំលាំងបានឡើងវិញ។ ចំនែកអង្គរ គឺជា ដួងកែវរបស់មហារដ្ឋកម្ពុជា កាលណាអង្គរនៅមានពន្លឺ គឺមហាយក្សខ្មែរនៅតែរស់ ដូចសង្ឃដីការបស់សម្តេចជួន-ណាត “ជាតិខ្មែរដូចថ្ម គង់វង់នៅល្អ រឹងប៉ឹងជំហរ!”។
ក្រុងសៀមរាបអង្គរសព្វថ្ងៃ ជាសម្បត្តិវប្សធម៌របស់ពិភពលោកទាំងមូល ជារដ្ឋធានីនៃអាស៊ីអាគ្នេយ៍៍ ទាំងផ្នែកសិល្បៈ, អុស្សាហកម្ម (ទេសចរណ៍៍) និងពាណិជ្ជកម្ម។ មហានគរខ្មែរ កំពុងតែរស់ឡើងវិញហើយ (!!)។,