សិក្សាកថា អំពីលោកបណ្ឌិតសាស្ដ្រាចចារ្យ
កេង វ៉ាន់សាក់
ដោយកែ ឈុន
****************************************
គុកកម្មកិលេស
ដោយបណ្ឌិតសាស្ដ្រាចចារ្យ
កេង វ៉ាន់សាក់
Prof.Dr. Keng Vannsak
ថ្ងៃសៅរ៍ ទី00.កញ្ញា 0000.ម៉ោង 23:3
ចំរៀងចាប៉ី កេង វ៉ាន់សាក់ | |||
១ | អន្ដ្រែងអន្ដ្រែង | ក៎ល៉ិតតក្ដអែង | អន្ដ្រែងអោយគេ |
អោយអេងក៎ល៉ិត | នៅក្ដិតទទេ | អន្ដ្រែងអោយគេ | |
ស៊ីមេស៊ីកូន។ | |||
អន្ដ្រែងចំបាំង | ក៎ល៉ិតតតាំង | ស្លាប់បងស្លាប់ប្អូន | |
ឪម៉ែមីងមា | ជីលាតាដូន | ខ្មែរអើយសាបសូន្យ | |
រំដោះពីអី?។ | |||
វ៉ើយ វ៉ើយឪយើង | គាត់អួតកន្ទើង | ថាមានបារមី | |
ឈ្នោះខ្មែរគ្នាអែង | អន្ដ្រែងក្រញី | សល់តែទឹកដី | |
អោយយួននៅស្រួល។ | |||
អន្ដ្រែងអន្ដ្រែង | ឪដេកអេះស្រែង | កង្កែបជ្រើមជ្រួល | |
ដេកអេះស្រុកគេ | ធើមេស៊ីឈ្នួល | នាំគេមកស្រួល | |
ស៊ីទឹកដីខ្មែរ។ | |||
អន្ដ្រោយអន្ដ្រែង | មើលអស់អាដែង | អួតអែងពូកែ | |
នាំជាតិរំដោះ | ពីពោះពូជខ្មែរ | អោយអស់សល់តែ | |
ពួកវាខ្ញុំគេ។ | |||
វ៉ើយវ៉ើយ«កម្មរ៉ាត» | ពួកយើងស្អំស្អាត | មិនលួចគេទេ | |
លួចអីធនធាន | ច្បាំងបានទទេរ | ម្ចាស់វាអត់ជេរ | |
យើងខ្វៃវាហ្មត់។ | |||
អន្ដ្រែត់អន្ដ្រែង | ស្រណោះកន្លែង | ផ្ទះខ្ទមកំសត់ | |
គោស្រែឆ្កែឆ្មា | គេថាអោយអត់ | អស់ទ្រព្យទើបបត់ | |
បែរកែខ្មែរថ្មី។ | |||
អន្ដ្រៃអន្ដ្រែង | ស្រែស្រូវហួតហែ | ឈាមក្រាលផែនដី | |
ហូរហាចរំដោះ | ដាមពោះដំរី | ទើបបានសេរី | |
ធើខ្មែរខ្មោចខ្មុក។។ | |||
វ៉ើយអ្នកកំប្លែង | ក្រីក្រអំបែង | អណ្ដែតចាក់ស្មុក | |
លីគ្រាប់អោយយួន | វាពួនបែនបុក | ងាប់ក្រក្រាញមុខ | |
ឈាមជីដាំស្រូវ។ | |||
ជយោអ្នកស្រុក | គេហ៊ានឈមមុខ | ស្លាប់ជួសស្ដេចឪ | |
អោយតែបានទ្រ | អាភរអស់ផ្លូវ | អ្នកស្រុកតែងត្រូវ | |
គ្រប់ជួសឪ-យួន។ | |||
អន្ដ្រែងអីអី | ស្រេចលើសេរី | រាស្ដ្រទាសដឹងខ្លួន | |
សប្បាយគេត្រួត | បានអួតក្រអួន | អាង«អុង»ចិនយួន | |
ឈឺអីសត្វទា។ | |||
អន្ដ្រែងចាំមើល | កុំទាន់ព្រើតព្រើល | មើលងាយប្រជា- | |
ជនខ្មែរអស្ចារ្យ | សង្ហាការពារ | អាញ៉ឺង-អាហ៊ា | |
អាណាអោយថ្លៃ។ | |||
អន្ទ្រីអន្ដ្រែង | សងសឹកគ្នាអែង | លេងអោយអស់ដៃ | |
ខ្មែរសល់តិចទេ | សាសន៍គេកន្ទៃ | ញិចខ្មែរដូចចៃ | |
ទុកតែមេមេ។ | |||
អន្ដ្រែងកូនកូន | ពូជខ្មែសាបសូន្យ | ចៅហ្វាយស្រួលទេ | |
ឆាប់ណាស់ផ្លាស់អាវ | ធ្វើបាវសាសន៍គេ | ដៃដល់ផ្គាប់មេ | |
បង្ក្រាបគ្នាអែង។ | |||
វ៉ើយវ៉ើយ«កម្មរ៉ាត» | កាប់កោរពីបាត | អោយជាតិហួតហែង | |
ភ្លេចទៅយួនខ្មែរ | រស់តែអែកអែង | រឿងអីចំបែង | |
ឈាមខ្មែររលួយ។ | |||
អន្ដ្រែងអន្ដ្រាស | ខ្មែរអើយបំរាស | ងាប់ហាលរងួល | |
យួនចិនមកចោះ | មកដោះមួយមួយ | ច្រើនហើយសឹមពួយ | |
ពឹតអស់ស្រុកខ្មែរ។ | |||
ក្បត់ហើយឆោតទៀត | ក្បត់ហើយចោលម្សៀត | ល្ងើកល្ងង់តែវ៉េ | |
សូត្រតែតាមគ្នា | គ្រូវាបត់បែរ | អោយស្អប់ជាតិខ្មែរ | |
ពិតពូជអ្នកជា | |||
ម្ដេចឡើយជួជាតិ | ទាបថោកមារយាទ | ស៊ីសាច់គ្នីគ្នា | |
គេចេះឈប់ច្បាំង | ឈប់សាំងដើរទា | ខ្មែរវិញស្មាលា | |
កុំជាគ្នាបាន។ | |||
អន្ទ្រីតអន្ដ្រែង | រឿងខ្មែរសែនវែង | រឿងអីមិនមាន | |
តែរឿងគម្ពីរ | វក់វីរុករាន | ចង់ច្បាំងចង់ឃ្លាន | |
គឺសូត្រតាមគេ។ | |||
អន្ដ្រែងចូលខ្លួន | ចងចិត្ដគំគួន | សូត្រសែបបំពេ | |
ជក់វក់ប្រកាន់ | ជិះជាន់ជែញជេរ | អស់ហើយរិះរេ | |
ស្រេចគេបត់បែន។។ | |||
នេះទេព្រះអញ | ត្រះអែងអញបាញ់ | កាប់កាច់កៀរកែន | |
សាហាវពេញខ្លួន | គំកួនពួនណែន | សំលាប់រាប់សែន | |
អិតញញើតដៃ។ | |||
អន្ដ្រាក់អន្ដ្រែង | ញាក់ដៃខ្លួនអែង | ឬមួយកន្ទៃ | |
គេញល់ញាក់អោយ | ពីក្រោយគេវ៉ៃ | អាណាគាស់កៃ | |
អានោះក្បត់ខ្មែរ។ | |||
លបលាក់នៅស្ងៀម | គ្នាគ្រាន់ទ្រីមទ្រៀម | សំលាប់គ្នាដែរ | |
ក្រពលពោរឈាម | ដេញតាមឪម៉ែ | ដុតផ្ទះដុតស្រែ | |
អោយតែទាស់ចិត្ដ។ | |||
ទាស់តែក្រាបក្រោម | ទុលក-ន្ថោរផោម | បានបុណ្យក្រោមក្ដិត | |
ក្រោមល្អងធូលី | មូលមីរលូនលិត | ហែហមអមហិត | |
គំរង់បារមី។ | |||
អន្ដ្រីបអន្ដ្រែង | រដ្ឋរាស្ដ្រតាក់តែង | របបច្បាប់ថ្មី | |
ក៏ទាស់ចិត្ដវា | អាទាគិតខ្លី | ស្រប៉ាបក្រាបដី | |
ក្រញ៉រាស្ដ្រវិញ។ | |||
អន្ទ្រមអន្ដ្រែង | ខ្លបខ្លាចគម្ដែង | គេទរគេទិញ | |
គែទឹមទាក់ក | អ្នកក្រស្ងោរស្ញេញ | ធើជើងគេវិញ | |
ស្រួលជាន់អ្នកជា។ | |||
ខ្មែរសង់អង្គរ | គេមិនទ្រមទ្រ | ជើងស្ដេចលីលា | |
គេឃើញជើងធាក់ | គឆ្លាក់ប្រាប់គ្នា | កុំអោយដើរទា | |
សុំទានជាត្រើយ។ | |||
កូនអើយជឿទៅ1 | ឪជាប់ប្រឡៅ1 | អេះស្រែងអើងអើយ1 | |
អោយតែបានទា1 | អាហ៊ាស៊ីហើយ1 | លក់អស់កោះក្រើយ1 | |
លក់ «កម្ម-ម៉ារ៉ាត»។។ | |||
អន្ទ្រាក់អន្ដ្រែង1 | តាំងលក់គ្នាអែង1 | ហែកកេរសំរាត1 | |
អមួយចោទមួយ1 | រលួយលុងបាត1 | ចាញ់ហើយអាម្ហាត1 | |
អាត្រែងអីទៀត?។។ | |||
វ៉ើយវ៉ើយអា ឪ | ដឹងដែរអស់ផ្លូវ | នៅតែឈ្លបឆ្លៀត | |
សំលាប់ជាតិខ្មែរ | អោយតែឪទៀត | លឺឈ្មោះចោលម្សៀត | |
ក្បត់ជាតិលាំងលាំង។។ | |||
អ្នកណាអួតខ្លួន | ធ្វើខ្មែរពាក់ដួន | ទីងទរកំលាំង | |
កាត់ផ្លូវកាត់ស្ពាន | អួតហ៊ានតតាំង | លបលួចកំបាំង | |
បាញ់ខ្មែរក្រោយខ្នង។ | |||
លប់លាក់បានអី | លីលុបផែនដី | ជាប់ហើយចំណង | |
ខ្ចីលុយអាចឹក | វាកឹកអោយសង | បានស្រុកណាបង | |
សងលុយថៅកែ។ | |||
«ក្រហម»ឈាមច្រាល | ហែហមភូបាល | ពើតពើងពូកែ | |
ម៉េចមកខកខ្លួន | ពឹងពួនឆើតតែ | ដៃជើងថៅកែ | |
កន្ទៃទះក្បាល។ | |||
អន្ដ្រាញ់អន្ដ្រែង | ក្នាញ់ណាស់អាដែង | មិនចុះរាងចាល | |
ប្រមង់ប្រមាត់ | ស្ដេចចាត់បាវបាល | ខ្វេះខ្មែរក្រសាល | |
ផ្គាប់ស្ដេចស្រុកចិន។ | |||
ស្ដេចខ្មែរ-ស្ដេចអួច | អោយតែរាជរួច | ស៊ីសោយបង្ហិន | |
ប្រមាត់ខ្មែរមួយ | ខ្វេះជួយចិនព្រិន | ថ្វាយស្ដេចក្រុងចិន | |
ធ្វើថ្នាំចិនសែ។ | |||
វ៉ើយវ៉ើយ«ក្រហម» | អើត ក អេះកម | អាញ៉ឺងណាស់ដែរ | |
«កំពុបតែអុង!» | គេប្រុងអែងប្រែ | ខួរអីដុះស្លែ | |
មិននឹកឃើញសោះ?។ | |||
អន្ដ្រែងអន្ដ្រែ | ស្រុកក្រមិនក្រែង | យក ក្រ មកដោះ- | |
អ្នកក្រ អោយស្មាន | ថាបានពេញពោះ | ឈប់ឈ្លើមលែងឈ្លោះ | |
ចង់រស់តាមចិត្ដ។ | |||
ខិតខំចេះអី | ពូកែស៊ីដី | ធើទាជាប់ក្ដិត | |
នោះទើបគាប់គុណ | បានបុណ្យក្លឹកក្លឹក | តាមចិនរកពិត | |
ពមពាក្យអាចឹក។ | |||
ល្បើមណាស់កនអញ | អំណាចលើបាញ់ | កៀរកែនគគឹក | |
ព្រះគ្រូបង្រៀន | របៀបភ្លើភ្លឹក | គម្ពីរអាចឹក | |
ខ្មាស់អីខ្មែរលី!។ | |||
ពឹងគេធើខែង | លុះលុបជាតិអែង | គម្ពីរអ្នកជី | |
អ្នកជាតិខ្មែរសុត | តាមដុតញក់ញីរ | ក្រោមល្អងធូលី | |
ចិន ក្លឹង ធ្វើហ្ម។ | |||
ដឹងទេខ្មែរខម | ពូចពិតក្រហម | អ្នកតាស្បង់ស | |
កគាត់ក្រហម | ចិត្ដខមខំល្អ | ធ្លាប់បូនបើកបរ | |
នាំជាតិខែងរ៉ែង។ | |||
មេបូន-បារាយ | បាលើកបន្ទាយ | បាគោង-បាខែង | |
បាយ៉ូនបូនឡើង | ថ្កុំថ្កើងក្ដាត់ក្ដែង | ម៉េចធើឆែង-ម៉ែង | |
អន្ដ្រែងក្លិតក្លិត?។ | |||
អន្ដ្រែងអន្ដ្រែង | ចាប់ចងគ្នាអែង | អ្នកថ្លែងពាក្យពិត | |
អោយតែគម្ពីរ | គេវីគំនិត | ចិន-ក្លឹង ល្អល្អិត | |
ខ្មែរវិញទាបថោក។ | |||
អន្ដ្រោះអន្ដ្រែង | ស្រណោះចារចែង | ពីជាតិកោកកោក | |
មិនដឹងអីទេ | គេជេរគេបោក | អោយពាក់ត្រដោក | |
បន្ថោកខ្មែរដើម។ |