ពណ៌នាផ្សេងៗ

ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
ថ្ងៃសៅរ៍ ទី18.មីនា 2017.ម៉ោង 7:30
សិក្សាអំពីបទប្រល័យពូជសាសន៍នៅកម្ពុជា!
តើនរណាជាឃាតករ?
Qui a commis le crime du génocide ?
ដោយ សុទ្ធ-ប៉ូលិន ថ្ងៃទី២៤ មេសា ២០០៦
*** ដរាបណាយួនហាណូយលើកសរសើរដម្កើងអំពីរបបប៉ុល-ពត, ពិភពលោកទាំងមូលអិតចាប់អារម្មណ៍ នឹងបទប្រល័យពូជសាសន៍នៅប្រទេសកម្ពុជាទេ។ នៅពេលដែលយួនចាប់ផ្តើមកាត់ទោសពួកខ្មែរក្រហមថា ជារបប «ឃាតក ចេញមកពីឋាននរកអវិចី»...នោះក៏ស្រាប់តែបញ្ហាខ្មែរក្លាយទៅជាបញ្ហាសម្បជញ្ញនៃអន្តរជាតិ។ ដូច្នេះគេឃើញថា “បទប្រល័យពូជសាសន៍នៅកម្ពុជា” ស្ថិតនៅក្រោមខ្សែញាក់របស់យួនទាំងអស់ គឺយួននេះហើយជាអ្នកបង្កើតរបបប៉ុល-ពត ហើយគឺ យួននេះដដែលជាអ្នកសំលាប់ប៉ុល-ពតទៅវិញ។
នៅក្នុងទំព័រ៦៣និង៦៤នៃសៀវភៅ The Quality of Mercy លោក William Shawcross (អ្នកសារពត៌មានអង់គ្លេស ដែលមានអត្ថបទចុះផ្សាយប្រចាំនៅក្នុង (Washington Post) បានសរសេរថា៖ “នៅទីបំផុត, នៅក្នុងឆ្នាំ១៩៧៨, ប្រទេសកម្ពុជាក៏បានក្លាយទៅជាបញ្ហាមួយ សំរាប់អន្តរជាតិធ្វើការដំណោះស្រាយ។ បញ្ហានេះលេចឡើងដោយសារតែមានជំលោះ ដ៏សំងាត់ និង ដ៏ល្វីងជូរចត់ អំពីការដណ្ដើមព្រំប្រទល់ រវាងពួកខ្មែរក្រហម នឹងពួកអតីតបក្សសម្ព័ន្ធខ្លួន គឺពួកវៀតណាម ដែលបានរីកដាលទៅជាសឹកសង្គ្រាមដោយចំហ និងជាការចោទប្រកាន់គ្នាទៅវិញទៅមកយ៉ាងធ្ងន់ធ្ងរក្រៃលែង។ រឿងរំលោភសិទ្ធិមនុស្ស មិនបានធ្វើអោយពិភពលោកចាប់អារម្មណ៍ អោយស្មើនឹងសង្គ្រាមដែលមានកើតឡើងនៅក្នុងប្លុកកុម្មុយនិស្តនោះទេ” ។
“រឿងបញ្ហានេះ បានកើតឡើងមួយភាគដោយសារតែវៀតណាម និង បក្សសម្ពន្ធរបស់ខ្លួននៅក្នុងប្លុកសូវៀត បែរតំរង់ការឃោសនាដ៏សំបើមរបស់ពួកខ្លួន ដើម្បីសំអុយកេរ្តឈ្មោះពួកខ្មែរក្រហម។ នៅពេលនោះ គឺជាការឃោសនាបញ្ច្រាស់ទិស ទៅវិញទាំងស្រុងដោយហាណូយបានសំរេចចិត្តយកការចោទប្រកាន់ដ៏អាក្រក់បំផុត។ ជាអុទាហរណ៍ ទីក្រុងហាណូយបានថ្លែងថា “បនប៉ុលពត-អៀងសារី បានប្រហារប្រជាជនខ្មែរអស់រាប់លាននាក់ទៅហើយ ប្រទេសកម្ពុជាជាទឹកដីឈាម និង ទឹកភ្នែក ជាឋាននរកនៅលើផែនដី” (កកន ការពិឃាតរង្គាលនេះជាស្នាដៃរបស់ផាំ-យ៉ាំងដុង ដែលរដ្ឋាភិបាលយួនលើកទំលាក់ទៅអោយប៉ុលពត-អៀងសារី)។ វិទ្យុហាណូយបានផ្តើមផ្សាយអត្ថបទស្រង់ចេញពីសៀវភៅ “កម្ពុជាឆ្នាំសូន្យ” របស់ François Ponchaud និង អត្ថបទ Murder of a Gentle Land នៃ Reader's Digest។ ការឃោសនារបស់យួន ក៏បានក្លាយទៅជាយុទ្ធនាការយូរអង្វែងឆ្នាំ ដើម្បីប្រៀបធៀបប៉ុល-ពតទៅនឹង Hitler” (កកន យើងសង្កេតឃើញថា ក្នុងការឃោសនាសំអុយឈ្មោះពួកខ្មែរក្រហមដ៏យូរអង្វែងនេះ??? ទីក្រុងហាណូយបានទទួលជំនួយការដ៏សំខាន់ ពីសង្ឃកាតូលិកឈ្មោះ François Ponchaud និងពួកកាសែតសេអ៊ីអាដែលធ្វើការនៅក្នុង Reader's Digest)។
*** នៅទំព័រទី៥៤ និង ទី៥៥នៃសៀវភៅ The Quality of Mercy លោក William Shawcross បានសរសេរថា “កាលសម័យនោះ បណ្ដាអ្នកកាសែតមួយចំនួនតូច ដែលធ្វើការស្រាវជ្រាវជាមួយពួកជនភៀសខ្លួន មានមួយនាក់ឈ្មោះ Anthony Paul នៅ Reader's Digest។ ខ្ញុំបានស្តាប់បទសម្ភាសន៍ដែលជននេះបានថតទុក ឃើញថា កិច្ចការរបស់គាត់បានធ្វើឡើង ដោយហ្មត់ចត់ត្រឹមត្រូវល្អណាស់។ ក៏ប៉ុន្តែជាបន្ទាប់មក កិច្ចការទាំងអស់នេះ ដែលត្រូវស្រង់ពី Reader's Digest យកទៅបោះផ្សាយនៅក្នុងសៀវភៅមួយមានចំណងជើងថា Murder of a Gentle Land (ការសំលាប់ដែនដីមួយដ៏ស្លូតបូត), ដែលមានសហការជាមួយអ្នកនិពន្ធ John Barron ក៏ត្រូវសាបរលាបអស់រលីង ដោយសារតែការពឹងផ្អែកទៅលើការឃោសនា ដែលជាលក្ខណៈកាចសាហាវឃោរឃៅរបស់ពួកខ្មែរក្រហម គឺបណ្ដាលមកពីមេដឹកនាំម្នាក់ឈ្មោះ ខៀវ-សំផន ដែលត្រូវខូចប្រដាប់បន្តពូជ។ សហរដ្ឋអាមេរិកដែលបានទំលាក់គ្រាប់បែក និង ការបំផ្លិចបំផ្លាញសង្គមខ្មែរ ពីចន្លោះឆ្នាំ១៩៧០ និង ១៩៧៥ ត្រូវបានបំភ្លេចចោលអស់រលីង”។ (កកន គេអាចមើលឃើញក្រុមសេអ៊ីអារបស់គីស្សីគ្ហើរ ដែលសហការជាមួយទីក្រុងហាណូយ ដើម្បីបំផ្លាញប្រទេសកម្ពុជា ខំប្រឹងប្រែងបង្កើតរឿងបំផ្លើស ដើម្បីលាក់បំបាំងអុក្រិដ្ឋកម្មនៃការប្រល័យពូជសាសន៍របស់ពួកខ្លួន ដោយចោទថាលោកខៀវ-សំផនមាន “អង្គជាតិស្លាប់”។ នរណាៗក៏ដឹងដែរថា លោកខៀវ-សំផនមានប្រពន្ធមានកូន សព្វថ្ងៃនេះរស់នៅទីក្រុងប៉ៃលិន)។
*** ជាការដែលគេមិនអាចនឹកស្មានបាន ក្នុងការឃុបឃិតនៃពួកឃាតករយួន ដើម្បីសំលាប់ប្រទេសកម្ពុជា វាមានពួកក្រុមសេអ៊ីអាអាមេរិកាំងផងដែរ ហើយក៏មានពួកសង្ឃកាតូលិកបារាំងថែមទៀត។ នៅក្នុងទំព័រ៥៥នៃសៀវភៅ The Quality of Mercy , លោក William Shawcross បានសរសេរថា “នៅក្នុងខែកុម្ភៈឆ្នាំ១៩៧៦, សារពត៌មាន Le Monde បានបោះពុម្ពផ្សាយអត្ថបទមួយចំនួន ដែលរៀបរាប់អំពីជីវិតនៅក្រោមរបបខ្មែរក្រហម សរសេរដោយសង្ឃកាតូលិកបារាំងម្នាក់ឈ្មោះហ្វ្រង់ស្វា-ប៉ុងស្ហូ ដែលធ្លាប់រស់នៅជាយូរឆ្នាំណាស់មកហើយនៅប្រទេសកម្ពុជា ហើយអាចយល់អំពី វប្បធម៌និងប្រវត្តិសាស្ត្រនៃប្រទេសនេះ បានច្បាស់លាស់ជាងក្រុមបរទេសដទៃទៀតជាច្រើន។ សៀវភៅរបស់ប៉ុងស្ហូ“កម្ពុជាឆ្នាំសូន្យ” Cambodge Année Zéro) ក៏បានត្រូវបោះពុម្ពផ្សាយជាលើកដំបូងនៅប្រទេសបារាំងក្នុងឆ្នាំ១៩៧៧ ហើយ នៅក្នុងប្រទេសដទៃទៀត នៅក្នុងឆ្នាំ១៩៧៨ (កកន ទៅថ្ងៃមុខទៅ, នៅពេលដែលអុត្តមសេនីយ៍ សក់-សថលុតសាខន បាន ត្រូវគ្រូពេទ្យយួន ម៉ី-សាមើឌី បំពុលស្លាប់នៅទីក្រុងភ្នំពេញ គឺសង្ឃបារាំងហ្វ្រង់ស្វា-ប៉ុងស្ហូនេះអែង ដែលបានផ្សាយឃោសនាបំផ្លើសថា “អុត្តមសេនីយ៍សក់-សថលុតសាខនត្រូវពួកខ្មែរក្រហមបាញ់ស្លាប់”)។
*** ក្នុងករណីដែលវិទ្យុហាណូយបានស្រង់យកអត្ថបទរបស់ហ្វ្រង់ស្វា-ប៉ុងស្ហូ ទៅផ្សាយនៅក្នុងឆ្នាំ១៩៧៨ ដើម្បីធ្វើការឃោសនាសំអុយកេរ្តិ៍ឈ្មោះរបស់ពួកខ្មែរក្រហម គេអាចឃើញនូវការស៊ុំគ្រលុំដ៏ជាក់ស្តែងរវាងអង្គការជាន់ខ្ពស់ នៃសាសនាកាតូលិកបារាំង ជាមួយ នឹង ពួកឃាតករយួនកុម្មុយនិស្ត ដើម្បីរួបរួមធ្វើកម្ពុជាអោយទៅជា “ឆ្នាំសូន្យ”, ទៅជាស្រុកខ្មែរដែលអិតមានខ្មែរ, អោយទៅជាទីលានពិឃាតរង្គាល រួចហើយទំលាក់ទោសកំហុសនេះទៅលើជនជាតិខ្មែរខ្លួនអែង ពោលគឺដោយចោទថា ជនជាតិខ្មែរខ្លួនអែង ជាអ្នកធ្វើការប្រល័យពូជសាសន៍ ទៅលើជនជាតិខ្មែរដូចគ្នា (Auto-génocide)។ ដូច្នេះទៅស្លាបប៉ាការបស់ហ្វ្រង់ស្វា-ប៉ុងស្ហូ ខំប្រឹងបំភ្លេចចោល រឺ ខំប្រឹងលុបបំបាត់ការពិតនៅក្នុងប្រវត្តិសាស្ត្រ ដែលបង្ហាញថា ជនជាតិយួនបានប្រល័យពូជសាសន៍ខ្មែរ “កំពប់តែអុង” តាំងពីសម័យដូនតា ហើយបានដឹកជញ្ជូនពួកយួនគ្នាវាមកតាំងនៅស្រុកខ្មែរ តាំងពីសម័យស្តេចជ័យជេដ្ឋាទី២ រហូតមកដល់សម័យស្តេចសីហនុ តាំងពីដែនដីកម្ពុជាក្រោម មកដល់ដែនដីកម្ពុជាលើ ។
*** តាមពិត “កម្ពុជាឆ្នាំសូន្យ” ជាគំនិតរបស់ទ្រឿង-មិញយ៉ាំងទៅវិញសោះ។ ចំនែកអង្គការកាតូលិកបារាំង ដែលមានសំដេចសង្ឃ Miche ជាមេក្លោង ក៏បានបង្កើតអុងកូកាតូលិកយួនជាច្រើននៅប្រទេសកម្ពុជា តាំងពីសម័យទ្រឿង-មិញយ៉ាំងដូចគ្នា។ អង្គការកាតូលិកនេះមានអិទ្ធិពលអំណាចខ្លាំងណាស់ ទៅលើប្រូតិចតូរ៉ាបារាំងនៅកម្ពុជា (មុខងារដឹកជញ្ជូនពួកយួនមកបញ្ចូលក្នុងរដ្ឋការខ្មែរ)។ ចំនែកស្រីយួនកាតូលិកឈ្មោះ ម៉ូនិក ក៏មានអំណាចខ្លាំងណាស់ដែរ ទៅលើស្តេចខ្មែរនរោត្តម-សីហនុ ប្រហែលគ្នានឹងព្រះនាងកូជិន ដែលមានអំណាចបារមីទៅលើព្រះជ័យជេដ្ធាទី២។ ដូច្នេះទៅពួកអ្នកចេះដឹងជាន់ដំបូងនៅប្រទេសកម្ពុជាសម័យអាណានិគម មានសុទ្ធតែពួកខ្មែរ-យួនទាំងខាងឆ្វេង និង ទាំងខាងស្តាំ ឈាន-វ៉ម, កេង-វ៉ាន់ សាក់, ម៉ៅ-សាយ, ផ្លែក-ឆាត, សុន-វ៉ឺនសៃ។ ចំនែកនៅសាលាកាតូលិក Miche នៅទីក្រុងភ្នំពេញមានសុទ្ធតែកូនយួនមករៀនសូត្រ (អុត្តមសេនីយ៍) សុស្តែន-ហែ្វរណង់ដែស, ថោង-វ៉ាន់ហ្វាន់មឿង, ហែម-ស៊ីវេត, អ្នកប្រដាល់យូជិនហុង, (អ្នក សារពត៌មាន) វ៉ាន់-ឌីកាអុន, តាន់-ឡេកហោ (អតីតចាងហ្វាងវិទ្យុបារាំង RFI)។
*** នៅឆ្នាំ១៩៨០ លោក ហាំាចឹរៀសស បានទៅធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ព្រមទាំងបានធ្វើបទសម្ភាសន៍ជាមួយចៅហ្វាយខេត្តកំពតក្នុងរបបហេង-សំរិន។ នៅក្នុងទំព័រទី៣២ និង៣៣ នៃសៀវភៅ The Quality of Mercy - In Cambodia, លោក Shawcross បានសរសេរថា “ចំពេលដែលភ្លើងអគ្គីសនីរលត់ក្នុងទីក្រុង នៅពេលម៉ោង៩យប់ត្រឹម, លោកចៅហ្វាយខេត្តកំពតបានមកជួបខ្ញុំ។ គាត់ជាអតីតគ្រូបង្រៀនម្នាក់, គាត់ពោល។ គាត់ធ្លាប់បានធ្វើការក្នុងស្រែក្រោមប៉ុល-ពត ហើយបានរត់ទៅវៀតណាមក្នុងឆ្នាំ១៩៧៧។ នៅក្នុងខែកក្កដាឆ្នាំ ១៩៧៨ គាត់ត្រូវបានគេសុំអោយបង្កើតកងទ័ពមួយក្នុងចំនោមពួកប្រជាជនខ្មែរភៀសខ្លួន នៅក្នុងទឹកដីថៃ, ពួកយួនក៏ចាប់ផ្តើមបង្កើតចលនាតស៊ូរំដោះ នៅក្នុងបណ្ដាប្រជាជនខ្មែរភៀសខ្លួននៅវៀតណាម នៅក្នុងពេលតំណាលគ្នា។ ទាំងនេះគឺជាគំរោងការដ៏ខ្មៅក្រខ្វក់របស់យួនទេតើ គឺបោកប្រាជ្ញាអោយជនជាតិខ្មែរសំលាប់ខ្មែរគ្នាអែង, គឺជាគំរោងបំបាត់ជនជាតិខ្មែរអោយអស់ ដើម្បីយកជនជាតិយួនមកតាំងនៅជំនួស។
“គាត់ពោលថា គាត់បានទុកប្រពន្ធនិងកូននៅក្រោយខ្នង មុនពេលដែលគាត់រត់ទៅ។ គាត់មានសេចក្តីបារម្ភថា ប្រពន្ធ និងកូនរបស់គាត់ប្រហែលជាស្លាប់អស់ទៅហើយក៏មិនដឹង។ ខ្ញុំ (Shawcross) ក៏បាននិយាយថា ខ្ញុំសង្ឃឹមថាប្រពន្ធកូនរបស់គាត់ ប្រហែលជាមិនទាន់ស្លាប់ទេ។ ខ្ញុំមិនគួរនិយាយពាក្យទាំងនេះសោះ ពីព្រោះគាត់មានអាការៈក្តៅក្រហាយមួយរំពេជ។ “តើគាត់ជឿថា ប៉ុល-ពតសំលាប់មនុស្ស រឺ ក៏មិនជឿ ?”, គាត់សួរមកខ្ញុំតាមរយៈអ្នកបកប្រែ។ “ខ្ញុំជឿប្រាកដហើយ” ខ្ញុំឆ្លើយតបព្រមទាំងសួរត្រលប់ទៅវិញ “តើពួកខ្មែរក្រហមកើតឡើងដោយបុព្វហេតុអ្វី?”។ “គាត់ឆ្លើយតបថា “គោលជំហររបស់ប៉ុល-ពត គឺពិឃាតពួកបញ្ញាជន ពួកនិស្សិត ពួកអ្នកជំនួញ ពួកគណៈរដ្ឋាភិបាល ពួកបរទេស ព្រះសង្ឃ ពួកកម្មាភិបាល និងយោធាមិនអោយមានសល់”។
- - តើដើម្បីអ្វី, ខ្ញុំសួរ ។
- - ពីព្រោះប៉ុល-ពតលក់ប្រទេសជាតិទៅអោយចិន (នេះជាចម្លើយ)។
- - ប៉ុន្តែគេប្រាប់ខ្ញុំថា ចិនចង់អោយទាហានខ្មែរសំលាប់ពួកវៀតណាមទៅវិញទេ, ខ្ញុំពោល ។
- - ប៉ុល-ពតសំលាប់គ្រប់គ្នា អោយតែនរណាហ៊ានជំទាស់នឹងវា (នេះជាចម្លើយ)។
- - តើលក់កម្ពុជាទៅអោយចិននោះ មានន័យយ៉ាងដូចម្តេចដែរ ? ខ្ញុំសួរ ។
- - - ជំនាន់ប៉ុល-ពត វាមានវត្តមាននៃជនជាតិចិននៅប្រទេសកម្ពុជា។ ពួកនេះមិនទាំងផឹកទឹករបស់យើងផង ផឹកតែទឹកដូងប៉ុណ្ណោះ ពីព្រោះពួកចិនដឹងថា នៅក្នុងអណ្ដូងមានខ្មោចស្លាប់នៅទីនោះ។ ខ្ញុំធ្លាប់ឃើញពួកចិននៅព្រៃនប់, កាលនោះខ្ញុំជាអ្នកស្រែម្នាក់, ខ្ញុំឃើញតែពួកវាផឹកតែទឹកដូងប៉ុណ្ណោះ។ “ការឃោសនារបស់រដ្ឋាភិបាលមានគោលជំហរលាតត្រដាងបង្ហាញថា អុក្រិដ្ឋកម្មរបស់ពួកខ្មែរក្រហម គឺជា “ការប្រល័យពូជសាសន៍” ចំនែកអុក្រឹដ្ឋករនោះគឺ ជាប៉ុល-ពត ដែលធ្វើការក្រោមបង្គាប់របស់ចិន”។
*** នៅពេលដែលពួកយួន ដោយមានជំនួយសំភារៈពីសហភាពសូវៀត លើកកងទ័ពចំនួន៤០០,០០០នាក់ ដេញប្រហារជនជាតិខ្មែរ, ទាំងខ្មែរក្រហម និង ទាំងប្រជាជនខ្មែរស៊ីវិល ភៀសខ្លួនរហូតទៅដល់ព្រំប្រទល់ថៃ, មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងបានដឹកបញ្ជូនជនជាតិយួនរាប់សែននាក់ មកពង្រឹងរដ្ឋការហេង-សំរិន ដែលជារដ្ឋាភិបាលខ្មែរក្រហមប្រល័យពូជសាសន៍ទី២ ប្រគុំលលេងដោយពួកមេខ្មែរក្រហមសំណល់ពីប៉ុល-ពតទាំងអស់។ ការឃោសនារបស់វៀតណាម គឺទំលាក់ទោសកំហុសទៅលើប្រទេសចិន ដើម្បីបិទបាំងអុក្រឹដ្ឋកម្មរបស់ខ្លួន។ បូករួមសេចក្តីទៅ របបប៉ុល-ពត ក៏យួនជាអ្នកបង្កើត របបហេង-សំរិនក៏យួនជាអ្នកបង្កើតដូចគ្នា គោលបំណងដ៏ខ្មៅក្រខ្វក់របស់យួន គឺធ្វើអោយរបបទាំងពីរមានកំលាំងរឹងប៉ឹង ក្នុងប្រការពិឃាតគ្នាទៅវិញទៅមក។ អុក្រឹដ្ឋកម្មប្រល័យពូជសាសន៍បែបនេះ ប្រហែលជាមិនអាចចេញរូបរាងទេ ប្រសិនបើពុំមានសហការនៃក្រុមប្រទេសខាងលិច។ ត្រង់នេះលោក Shawcross បានសរសេរថា៖
“គេតំរូវបញ្ជូនជំនួយមនុស្សធម៌ ក៏ព្រោះតែមានបរាជ័យផ្នែកនយោបាយដ៏ធ្ងន់ធ្ងរ។ ទោះជាយ៉ាងណាក្តី ជំនួយមនុស្សធម៌ពុំមានគោលប្រាថ្នា ព្រមទាំងពុំមានសមត្ថភាព ក្នុងប្រការដំណោះស្រាយវិបត្តិនយោបាយ ដែលពួករដ្ឋាភិបាលបានបង្កើត រឺ ក៏មិនអាចរងទទួលថ្មបាក់។ នៅក្នុងករណីនៃប្រទេសកម្ពុជា គឺការបន្តវិបត្តិនយោបាយមិនអោយមើលឃើញទីចប់។ នៅក្នុងឆ្នាំ១៩៧៩ ពួកវៀតណាមបានស្នើសុំព្រមទាំងបានទទួលផលចំណេញពីអង្គការមនុស្សធម៌ នូវអ្វីៗគ្រប់យ៉ាង ដែលជាសំភារៈចាំបាច់ ដើម្បីកសាងរដ្ឋការមួយ ដែលសហគមអន្តរជាតិយល់ថា ជារដ្ឋាភិបាលខុសច្បាប់នៅទីក្រុងភ្នំពេញ។ ពួកថៃ និង ពួកចិនបានស្នើសុំអោយជួយចលនាតស៊ូមួយដែលមានពួកខ្មែរក្រហមជាមូលដ្ឋាន។ ចំនែកក្រុមប្រទេសផ្តល់អំណោយវិញបាន ស្នើសុំដោយមានគោលបំណងទីទៃពីគ្នា ពួកខ្លះដោយមានបុព្វហេតុនយោបាយ និង ពួកខ្លះទៀតដោយមានតណ្ហាជាន់ជើងម្ខាងៗ គឺស្នើសុំអោយជួយបរបទាំងសង្ខាង។ ជាលទ្ធផល របបហេង-សំរិនដែលទើបកើតថ្មី និង របបពួកខ្មែរក្រហមដែលទើបតែទទួលបរាជ័យ ក៏ក្លាយទៅជារបបត្រឹមត្រូវ សមរម្យទាំងសង្ខាង (ស្រង់ចេញពី The Quality of Mercy.414។ (កកន គោលបំណងរបស់យួនឈ្លានពាន គឺធ្វើអោយក្រុមខ្មែរក្រហមទាំងសង្ខាងប្រល័យគ្នាទៅវិញទៅមក។ ម៉្លោះហើយ បរាជ័យនយោបាយរបស់យួន ហើយក៏គឺជាជោគជ័យនយោបាយនៃប្រទេសចិនផងដែរ គឺក្រុមខ្មែរក្រហមទាំងសង្ខាង មិនបានសំលាប់គ្នាទេ, នៅក្នុង“ការជំលោះរវាងរណរិទ្ធិ ហើយនិងហ៊ុន-សែន នៅក្នុងឆ្នាំ១៩៩៧.. Le guerre des Khmers Rouges n'aura pas lieu...)
*** ការកាត់ទោសរបបប៉ុលពត-អៀងសារីទៀតសោត (កក្កដា១៩៧៩)ក៏ជារឿងល្ខោនកំប្លុកកំប្លែង ដែលក្រុងហាណូយ បានរៀបចំឡើងដោយមានជំនួយការពីប្រទេសខាងលិច។ នៅក្នុងទំព័រ១១២-១២០-១២១ នៃសៀវភៅ The Quality of Mercy - Joint Mission, លោក Shawcross បានសរសេរថា៖
“គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម បានជ្រើសរើសក្នុងឋានៈជាបេសកជនពិសេសសំរាប់បញ្ជូនទៅទីក្រុងភ្នំពេញ នូវមេធាវីម្នាក់ François Bugnion (បារាំង) ដែលមានបទពិសោធន៍ ជាគណៈប្រតិភូប្រកបដោយជោគជ័យក្នុងការដំណោះស្រាយថ្មីៗនៃបញ្ហាប្តូរអ្នកទោសសង្គ្រាម រវាងចិននិងវៀតណាម។ អង្គការ UNICEF បានជ្រើសរើស Jacques Beaumont បារាំងម្នាក់ដែលធ្លាប់មានបទពិសោធន៍ដ៏យូរអង្វែងនៅអិណ្ឌូចិន។ តាំងពីខែមករាឆ្នាំ១៩៧៩ Beaumont បានសាកល្បងពន្យល់ពួកបេសកជនយួននៅ អ.ស.ប. អោយទទួលយល់ព្រម UNICEF ចូលក្នុងប្រទេសកម្ពុជា។ នៅក្នុងរយៈពេលជាច្រើនឆ្នាំបន្តមក Beaumont បានលេចឡើងជាមនុស្សប៉ិនប្រសប់ ប្រកបដោយបញ្ញានិងសេចក្តីមានៈ ជាស្ថាប្យករដ៏សំខាន់ជាងគេក្នុងករណីផ្តល់ជំនួយមនុស្សធម៌នៅប្រទេសកម្ពុជាទាំងមូល (កកន Beaumont នេះជាម្ចាស់ចំការកៅស៊ូជប់ ដែលមានសហការជាមួយសេអ៊ីអា ដើម្បីទំលាក់ស្តេចសីហនុពីមុខតំណែង - សូមអាន My war with the CIA ហើយក៏បានសហការជាមួយនឹងយួនកុម្មុយនិស្តផងដែរ ក្នុងគំរោងប្រល័យពូជសាសន៍ប្រជាជនកម្ពុជា ព្រោះ Beaumont នេះរាប់អានតែជនជាតិយួន ហើយប្រើតែយួនយៀកមិញប៉ុណ្ណោះ នៅក្នុងចំការកៅស៊ូរបស់ខ្លួន)។
“Beaumont និង Bugnion មានការភ្ញាក់ផ្អើលជាខ្លាំង ដោយបានឃើញពួកបរទេសជាច្រើនធ្វើដំនើរមកដល់ទីក្រុង (ភ្នំពេញ)។ តាមពិតអ្នកតំណាងជាន់ខ្ពស់នៃអង្គការមនុស្សធម៌ទាំងពីរនាក់ មានការតព្វកិច្ចត្រូវចាកចេញ ដើម្បីទុកកន្លែងអោយពួកមកដល់ថ្មី។ ប៉ុន្តែពួកក្រោយនេះ មិនមែនមកជួយពួកអ្នកជម្ងឺ រឺ ពួកអ្នកក្រីក្រដែលអត់បាយក្រហាយទឹកនោះទេ។ ផ្ទុយទៅវិញ ពួកគេមកធ្វើជាកសិណសាក្សីនៅក្នុង “តុលាការបដិវត្តន៍ ដើម្បីកាត់ទោសបទប្រល័យពូជសាសន៍ ប្រព្រឹត្តឡើងដោយបនប៉ុលពត-អៀងសារី” (កកន ខ្ញុំបានមើលដោយផ្ទាល់ តាមរយៈទូរទស្សន៍បារាំង ខែសីហា ១៩៧៩ ឃើញលោកវ៉ាន់ឌីកាអុន ជាប្រធានទីងមោងនៃតុលាការនេះ)។ យោងតាមរដ្ឋាភិបាល (ហេង-សំរិន)មានបរទេសនិងខ្មែរចំនួន៥០០នាក់ដែល បានមកចូលរួបរួមក្នុងការកាត់សេចក្តីនេះ ។ មានការប្រឹងប្រែងរៀបចំយ៉ាងល្អិតល្អន់ល្អណាស់ ដើម្បីអោយសមភ្នែកដល់ពួកជនបរទេស។ Beaumont និង Bugnion បានសង្កេតឃើញថា មានរថយន្តទទេយ៉ាងច្រើនសំបើម ដែលគេបើកបរមកពីទីក្រុងហូ-ជីមិញ (ព្រៃនគរ)។ លេខឡានយួនក៏ត្រូវបានដូរជាលេខឡានខ្មែរ។ ពួកស្រីក្រមុំយួនដ៏ល្អស្ទាតជាច្រើនគ្នាបានត្រូវដឹកបញ្ជូនយកមកដែរ (កកន ច្បាស់ជាស្រីពេស្យាយួនសំរាប់ទាក់ភ្ញៀវអាមេរិកាំង)។ ពួកស្រីយួននេះស្លៀកសារុងខ្មែរ ហើយកាត់សក់តាមម៉ូដស្រីខ្មែរ។ នៅពេលរយៈកាលនៃការកាត់សេចក្តីពួកស្រីយួនទាំងអស់នេះ ត្រូវចាត់ទុកថាជា “បុគ្គលិកស្រីខ្មែរ” នៅអូតែលសាមគ្គី (អតីតសណា្ឋគារឡឺភ្នំ)។ បើសំលឹងមើលអោយដិតដល់ទៅ គេគួរតែចោទសំនួរថា ហេតុអ្វីបានជាពួកយួន ដែលគ្មានថវិកាចិញ្ចឹមកុមារកំព្រា និងពួកក្មេងអត់ឃ្លាននោះផង អាចរៀបចំការកាត់សេចក្តីមួយដ៏អធិកអធម្មសំបើមម៉្លេះ ?។
ភស្តុតាងដែលគេលើកយកមកលាតត្រដាងនៅពេលកាត់សេចក្តី អាចចាត់ទុកថាមានតំលៃ ហើយសាក្សីខ្មែរជាច្រើនគ្នា បានរៀបរាប់យ៉ាងគួរអោយតក់ស្លុត អំពីសេចក្តីទុក្ខវេទនា និងទំងន់អមនុស្សធម៌ ដែលពួកគេព្រមទាំងប្រទេសជាតិទាំងមូលបានរងទទួល។ ក៏ប៉ុន្តែមានពេលខ្លះ បរិយាកាសនៃការកាត់សេចក្តីនេះ បានធ្វើអោយនឹករលឹកដល់ទីក្រុងម៉ូស្គូ កាលសម័យទសវត្ស១៩៣០។ ជាពិសេសសេចក្តីថ្លែងការណ៍របស់ Hope Stevens ដែលតាំងខ្លួនជា “សហប្រធាននៃសន្និសិទជាតិនៃក្រុមមេធាវីស្បែកខ្មៅ តំណាងសហរដ្ឋអាមេរិកនិងកាណាដា”។ ជននេះបានបង្ហាញខ្លួនឡើង ជាមេធាវីសំរាប់ ការពារផលប្រយោជន៍របស់ប៉ុលពត-អៀងសារី។ Hope Stevens បានចាប់ផ្តើមសុន្ទរកថារបស់ខ្លួនដោយសេចក្តីដូច្នេះ ថា “ខ្ញុំមិនមែនធ្វើដំណើរពីចំងាយជើងមេឃមកទីនេះ ដើម្បីមកគាំទ្រអុក្រឹដ្ឋកម្មដ៏មហាបិសាច រឺ ក៏មកសុំសេចក្តីអាណិតអាសូរ ចំពោះអុក្រឹដ្ឋជននោះទេ។ ទេ! ទេ! គឺមួយពាន់ទេ”។
បន្ទាប់ពីការលើកតំលៃអំពីការកាត់សេចក្តីមួយដ៏ត្រឹមត្រូវ និង យុត្តិធម៌ ដែលទុកអ្នកចុងចោទជាជនអិតមានទោសពៃរ៍ ល្គឹកណាមិនទាន់មានសេចក្តីសំរេចរបស់តុលាការ, Stevens ក៏បន្តសេចក្តីថ្លែងការណ៍របស់ខ្លួន “ពេលនេះគឺជាការច្បាស់ណាស់ សំរាប់បន្តាជនទាំងអស់គ្នាថា ប៉ុលពត-អៀង សារី ជាអុក្រឹដ្ឋជនតិរច្ឆានឆ្គួតលីលា ដែលចាត់ចែងកម្មវិធីដឹកនាំរឿងមួយ សរសេរឡើងពីកន្លែងផ្សេងរបស់ពួកគេ។ ម៉្លោះហើយបើគេតំរូវអោយខ្លួនខ្ញុំជាអ្នកសំរេចជាមួយ នឹង ក្រុមមេធាវីនៃ ពិភពលោក ដែលមានវត្តមាននៅទីនេះ, អស់លោកមិនត្រឹមតែបានដាក់ទោសទៅលើប៉ុលពត អៀងសារី និងពួកភ្នាក់ងារនៃរបបនេះ និង ពួកក្រុមរណបដែលស្ម័គ្រចិត្ត មកឈរអោយគេកាត់ទោសនៅទីនេះទេ។ ដើម្បីជាយុត្តិធម៌ដល់ពួកគេ យើងត្រូវនាំមកកាត់ទោសជាមួយគ្នា នូវពួកទាញខ្សែញាក់ពីចំងាយ ក្នុងឋានៈជាពួកឃុបឃិត និង ស៊ុំគ្រលុំ, ពួកចក្រពត្តិនិយម, ពួកកេងចំណេញ និងពួកនិន្នាការអាណានិគម, ពួកទស្សនវិទូហ្វាស៊ីស្ត, ពួកវាតទឹកដីនិយម, ពួកគាំទ្រ Zionism (ទ្រឹស្តីស្នេហាជាតិរបស់អ៊ីស្រាអែល), ពួកប្រកាន់ពូជសាសន៍ apartheid (ស្បែកសទៅលើស្បែកខ្មៅ) (កកន គឺពួកសេអ៊ីអា Kissinger ហើយនិង John Gunther Dean នោះអែង), ពួករបបប្រតិកិរិយានៅពាសពេញពិភពលោក ពួកអ្នកទាំងនេះត្រូវតែមកឈរអោយគេកាត់ទោសនៅទីនេះអែង ជាមួយនឹងពួកមេដឹកនាំសង្គមនិយមក្លែងក្លាយ និង ហ្វាស៊ីស្តនៅប្រទេសចិន ដើម្បីមកទទួលការកាត់សេចក្តីរួមគ្នា (កកន ជាមួយប៉ុលពត-អៀងសារី)។
នៅទីបញ្ចប់ Stevens បានពោលថា៖ “ព្រះតេជគុណប្រធាននៃយុត្តិធម៌ដ៏ខិង់ខ្ពស់ និង ជានាយកនៃក្រុមតុលាការ, ពួកយើង និង ពិភពលោក កំពុងរង់ចាំការកាត់សេចក្តីរបស់ព្រះតេជគុណ“ សូមអោយសិទ្ធិច្បាប់បានសំរេចនៅពេលនេះ”។ “ប៉ុល-ពត និង អៀង-សារី ក៏បានរកឃើញថា ជាអុក្រឹដ្ឋជន ហើយត្រូវទទួលទោសប្រហារជីវិត ដែលជារបបមួយដែលមានសុទ្ធតែភូឈួយប៉ុល-ពត កំពុងឈរត្រៀបត្រា ទោះគ្រាន់តែជានាម នៅលើអំណាច។
*** យោងតាមអត្ថបទខាងលើ គេអាចសង្កេតឃើញថា មេធាវីដែលការពារផលប្រយោជន៍របស់ប៉ុលពត អៀងសារី ឈ្មោះ Hope Stevens គឺគ្រាន់តែជាភ្នាក់ងារសេអ៊ីអាស្បែកខ្មៅម្នាក់ទៀតប៉ុណ្ណោះ។ ភ្នាក់ងារស្បែកខ្មៅម្នាក់នេះ មកបង្កើត ជំលោះក្លែងក្លាយជាមួយភ្នាក់ងារស្បែកស ដើម្បីគ្រាន់តែជាការបង្វែងដាន តាមពិតគឺជាក្រុមសេអ៊ីអាតែមួយ។ Hope Stevens ជាភ្នាក់ងាររបស់ Kissinger គឺជាកេងនិយមដូចគ្នា គ្រាន់តែម្នាក់ជាអ្នកកេងនិយមផ្នែកខាងស្តាំ និងម្នាក់ទៀតជាអ្នកកេងនិយមខាងកុម្មុយនិស្ត។ ជាជនជាតិជ្វីហ្វដូចគ្នា គ្រាន់តែម្នាក់ជាជ្វីហ្វស្បែកខ្មៅ ហើយម្នាក់ទៀតជាជ្វីហ្វ ស្បែកស។ ទាំង Hope Stevens ទាំង Henry Kissinger ជាអ្នកវាតទឹកដីនិយមដូចគ្នា ព្រមទាំងជាឃាតករប្រល័យពូជសាសន៍ដូចគ្នា។ អ្នកទាំងពីរនេះបំរើមនោគមវិជ្ជារបស់ហាណូយដូចគ្នា ក្នុងប្រការរុញច្រានអោយជនជាតិយួនលេប ទឹកដីនៃប្រទេសកម្ពុជា។ ការលេបទឹកដីនេះហើយ ជាការប្រល័យពូជសាសន៍នៃកម្ពុជា។ បើគ្មានការប្រល័យទៅលើប្រ ជាជនកម្ពុជានោះទេ តើធ្វើម្តេចយួនអាចលេបទឹកដីខ្មែរទៅបាន..។
*** នៅទីបំផុត វៀតណាមបានបង្ហាញដល់ភពផែនដីទាំងមូលថា ពួកគេមិនរវីរវល់ នឹង បនប្រល័យពូជសាសន៍នោះទេ, ពួកគេរវីរវល់តែ “បកស្រាយយកផែនដីខ្មែរប៉ុណ្ណោះ។ នៅក្នុងឆ្នាំ១៩៧៩ ពួកគេមិនបាននឹកស្មានបានជាមុនថា សហភាពសូវៀត នឹង ត្រូវដួលរលំនៅក្នុងរយៈពេល១០ឆ្នាំក្រោយមកនោះទេ ហើយខ្លួនគេក៏ត្រូវដួលមូរនប ទៅតាមក្រោយកន្ទុយក្បិននៃសហភាពសូវៀតផងដែរ។ លើសពីនេះទៅទៀត, នៅក្នុងឆ្នាំ១៩៧៩ វៀតណាមត្រូវការវត្តមានចាំបាច់ នៃបនប្រល័យពូជសាសន៍ប៉ុលពត-អៀងសារី ដើម្បីពួកខ្លួនមានសិទ្ធិតោងទាមដូចសត្វឈ្លើងក្រាញនៅលើទឹកដីកម្ពុជា។
*** នៅទំព័រទី៣៥៧ និង៣៥៩ នៃសៀវភៅ The Quality of Mercy - Feeding the Khmer Rouge, លោក Shawcross បានសរសេរថា៖ “បន្ទាប់ពីបានចូលកាន់កាប់ទីក្រុងភ្នំពេញនៅខែមករា១៩៧៩, ហាណូយគួរតែផ្តល់នូវសញ្ញាថា ពួកគេមានចំណង់ចង់សំរុះសំរួល ជាមួយនឹងក្រុមប្រទេសជិតខាង។ គេមិនអាចដឹងជាមុនបានទេថា សញ្ញាបែបដូចនេះ នឹងត្រូវទទួលយល់ព្រមដោយ ប្រទេសចិន រឺ ក៏ដោយក្រុមប្រទេសអេស៊ាននោះទេ, ប៉ុន្តែតាមការពិត វៀតណាមគ្មានបានផ្តល់នូវសញ្ញាអ្វីទាំងអស់។ ជា ច្រើនដងណាស់ នៅរយៈពេលជាច្រើនខែបន្ទាប់ពីការលុកលុយ, ពួកយួនបានធ្វើសេចក្តីថ្លែងការណ៍ដដែលៗថា សហការនៅប្រទេសកម្ពុជា មិនវិលត្រលប់ថយក្រោយវិញទេ, បើទោះជាប្រទេសដទៃទៀតជាច្រើន បានយល់ឃើញថា ប្រការនេះ (កកន ការប្លន់ទឹកដីទាំងកណ្ដាលថ្ងៃត្រង់) មិនអាចទទួលយកបានក៏ដោយ។ ម៉្លោះហើយនៅក្នុងក្របខណ្ឌសាច់រឿងបែបដូចនេះ គេគួរតែយល់ថា ប្រទេសដទៃទៀតនឹងស្វែងរកគំនាបគ្រប់យ៉ាងដើម្បីធ្វើអោយហាណូយកែប្រែគំនិតរបស់ខ្លួន។ ហើយពួកយួនក៏គួរតែដឹងជាមុនថា នៅក្នុងចំណោមគំនាបផ្សេងៗ វាមានប្រការជួយគាំទ្រពួកខ្មែរក្រហមផងដែរ។
កាលពេលដែលខ្ញុំធ្វើដំនើរទៅប្រទេសកម្ពុជា ខ្ញុំហាក់ដូចជាមានអារម្មណ៍ថា រឿងខ្មែរក្រហមនេះគ្រាន់តែជាលេសសំរាប់ អោយយួនបានស្រួលខ្លួនតែប៉ុណ្ណោះ។ អ្វីៗដែលជាសេចក្តីសង្ឃឹមរបស់ពួកគេ ថាមានលក្ខណៈស្របច្បាប់នៅក្នុងប្រទេសមួយដែលស្អប់ខ្ពើមពួកគេ ប្រហែលគ្នា នឹង ពួកបិសាចទី២ (បន្ទាប់ពីខ្មែរក្រហម) គឺសេចក្តីសំអាងថា ការកាន់កាប់ទឹកដីរបស់ពួកគេ នឹងអាចខាខាំងពួកខ្មែរក្រហមមិនអោយត្រលប់វិលវិញ។ នៅពេលដែលប្រទេសថៃ និង ពួកចិនកំពុងកសាង កំលាំងទ័ពរបស់ពួកខ្មែរក្រហមឡើងវិញ នៅតាមព្រំប្រទល់ថៃ មានខ្មែរតិចណាស់ រឺ ក៏គ្មានទាល់តែសោះ ដែលចង់អោយយួនធ្វើដំនើរចាកចេញ។ នៅក្នុងប្រទេសកម្ពុជានោះវិញ ការឃោសនាជាអចិន្ត្រៃយ៍របស់ពួកយួន គឺការផ្សាយបំប៉ោងនូវការភ័យខ្លាចអំពីអ្វីៗ ដែលត្រូវកើតឡើង ល្គឹកណាបើទ័ពយួនដកថយចេញទៅ ។ ពួកគេទំលាក់ទោសកំហុស តែទៅលើ បនប៉ុលពត-អៀងសារីប៉ុណ្ណោះ ប៉ុន្តែពួកគេពុំបានធ្វើយុទ្ធនាការបំបាត់លក្ខណៈ ណាស៊ីនិយម រឺ ក៏បំបាត់លក្ខណៈ ស្តាលីននិយម នៃរបបប្រល័យពូជសាសន៍នេះទាល់តែសោះ។ ផ្ទុយទៅវិញគេបានបញ្ចូលក្នុងរដ្ឋការហេង-សំរិន នូវពួកក្របខណ្ឌដែលធ្លាប់ធ្វើការបំរើប៉ុល-ពតគ្រប់ៗគ្នា។ ហេង-សំរិន ខ្លួនអែង, ហ៊ុនសែនរដ្ឋមន្ត្រីការបរទេស ហើយសូម្បីរដ្ឋមន្ត្រីយុត្តិធម៌អ៊ុក-ប៊ុនឈឿន នោះក៏ដោយ ក៏សុទ្ធសឹងជាពួកកម្មាភិបាលជាន់ខ្ពស់របស់ពួកខ្មែរក្រហមទាំងអស់ សឹងតែពេញ រយៈកាលបីឆ្នាំនៃរបបពួកួខ្មែរក្រហម។
“ប្រការដែលយួនយោគយល់និងអត់អោនដល់ក្របខណ្ឌនៃពួកខ្មែរក្រហមពិតប្រាកដ ធ្វើអោយរឹតតែអាក្រក់មើលថែមឡើងទៀត អំពីករណីដែលថា ការឃោសនារបស់យួន មិនត្រឹមតែលើកទង្វើអុក្រឹដ្ឋកម្មពិតៗរបស់ពួកខ្មែរក្រហម មកបរិហារប៉ុណ្ណោះទេ ថែមទាំងធ្វើការបំប៉ោងបំផ្លើស រហូតដល់ពេលខ្លះ ទៅជារឿងអិតន័យរកជឿមិនបាន។ ដូចជាការចោទថា ប៉ុល-ពតជាមនុស្សឆ្គួត សំលាប់ប្រជាជនកម្ពុជា ក្រោមបញ្ជារបស់ចិន ស្រណុកយកប្រជាជនចិនមកដាក់ជំនួស។ គឺភាសា ឆ្គួតៗបែបដូចនេះហើយ ដែលអនុញ្ញាតអោយពួកអ្នកនាំពាក្យរបស់ខ្មែរក្រហម ដូចជាអៀងសារីហើយនិងមិត្តថុន អះអាងដោយសមរម្យថា ការចោទប្រកាន់របស់យួនមិនអាចអោយជឿបានទេ។
អុទាហរណ៍ដូចជាការឃោសនាដែលថា មន្ទីរពេទ្យ “ថ្ងៃទី៧មករា” នៅភ្នំពេញ (អតីតពេទ្យចិន) ក៏ដូចជាមន្ទីរពេទ្យដទៃៗ ទៀតទាំងអស់ បានត្រូវបិទទ្វារក្នុងសម័យខ្មែរក្រហម។ ប៉ុន្តែពួកអ្នកនិពន្ធបីនាក់នៃប្រទេសខាងលិច ដែលពួកខ្មែរក្រហមបានអញ្ជើញទៅ នៅចុងឆ្នាំ១៩៧៨, Elizabeth Becker, Richard Dudman និង Malcolm Caldwell (អ្នកប្រាជ្ញអង់គ្លេសម្នាក់ដែលត្រូវបានគេពិឃាតនៅទីនោះ) ក៏បានត្រូវគេអញ្ជើញអោយទៅធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យ “ថ្ងៃទី៧មេសា” នោះដែរ ព្រមទាំងបានសង្កេតឃើញថា មានវត្តមាននៃពួកយោធាខ្មែររបួសពេញពាសនៅទីនោះ បណ្ដាលមកពីសង្គ្រាមនៅ តាមព្រំប្រទល់ជាមួយនឹងវៀតណាម។ យោងតាមការឃោសនា ស ដដែលទៀត មានការអះអាងថា គ្មានអុស្សាហកម្មទាល់តែសោះ នៅក្នុងសម័យពួកខ្មែរក្រហម។ ប៉ុន្តែអ្នកកាសែតបរទេសទាំងបីនាក់ ក៏ត្រូវបានគេអញ្ជើញអោយទៅទស្សនារោងចក្រជាច្រើន នៅក្នុងឆ្នាំ១៩៧៨។ នៅពេលដែលអ្នកស្រី Becker បានត្រលប់វិលវិញនៅក្នុងឆ្នាំ១៩៨៣ គាត់បានសង្កេតឃើញថា រោងចក្រទាំងអស់នោះបានត្រូវបិទទ្វារ ហើយគាត់មានអារម្មណ៍ថា ជីវិតអុស្សាហកម្មនៅក្នុងសម័យយួន វាស្តួចស្តើងជាងកាលសម័យរបស់ពួកខ្មែរក្រហមទៅទៀត។
*** យោងតាមអត្ថបទខាងលើនេះ យួនបានធ្វើការឃោសនាមួលបង្កាច់ពួកខ្មែរក្រហមហួសហេតុពេកទៅ... រហូតដល់ក្លាយទៅជាការ “កាច់មួលត្រកូលខ្លួនអែង” សូម្បីតែពួកអ្នកគាំទ្រយួន ដូចជា Elizabeth Becker ក៏លែងជឿសំដី របស់ពួកយួនទៀតទៅហើយ។ ភូតគេគឺដើម្បីអោយគេជឿ កាលណាគេលែងជឿ នោះវាក្លាយទៅជាការភូតភរខ្លួនអែង។ ជាអុទាហរណ៍ យួនចោទថាប៉ុល-ពតជាមនុស្សឆ្គួតប៉ុន្តែអ្នកផងមើលទៅ ឃើញថាពួកយួនវាឆ្គួតខ្លួនវា មនុស្សដែលភូតភរខ្លួនអែង គឺជាមនុស្សដែលភ័ន្តវង្វេង។ ចំនែកពួកខ្មែរក្រហមវិញ ពួកវាភូតភរដើម្បីអោយគេជឿ ហើយកាលណាវានិយាយការពិតវិញ គឺដើម្បីមិនអោយគេជឿ នេះគឺជាស្នៀតចិនដើម្បីសំលាប់ខ្មាំងសត្រូវ (គឺធ្វើអោយសត្រូវវាឡប់សតិ)
ទី១- យួនវាចោទថា ប៉ុល-ពតជាឃាតករប្រល័យពូជសាសន៍។ ប៉ុន្តែពិភពលោកទាំងមូលបានមើលឃើញថា ផាំ យ៉ាំងដុង បានបញ្ជូនរថក្រោះ ទៅបាញ់ប្រហារប្រជាជនខ្មែរស៊ីវិល រហូតដល់ជំរំថៃ ដូច្នេះតើនរណាជាឃាតករ? ជាប៉ុល-ពត រឺ ក៏ជាផាំ-យ៉ាំងដុង? ពួកខ្មែរក្រហមថែមទាំងបានយករទេះតង់ទាំងនេះ ទៅតាំងបង្អួតនៅទីក្រុងប៉ៃលិនថែមទៀត ជាសំនាក (ស្លាកស្នាម) នៃសង្គ្រាម។ ម្តេចក៏អ្នកផងមើលមិនឃើញ ថាជាសំណើចចំអករបស់ពួកខ្មែរក្រហម ដែលហាក់ដូចជានិយាយថា “ពួកអាយួនឃាតករ អែងចង់មកកាត់ទោសយើងពីបទប្រល័យពូជសាសន៍រឺ? ទាំងនេះហើយគឺជាស្លាកស្នាមអុក្រឹដ្ឋកម្មរបស់ពួកអែង !!។
ទី២- ការឃោសនាយួនចោទថា ប៉ុល-ពតជាមនុស្សឆ្គួត សំលាប់ប្រជាជនកម្ពុជាខ្លួនអែង ដើម្បីយកចិនមកដាក់ជំនួស។ ប៉ុន្តែមនុស្សឆ្គួតដែលសំលាប់ប្រជាជនខ្លួនអែង គឺផាំ-យ៉ាំងដុង។ កាលសម័យព្រឹត្តិការណ៍ ១៨មីនា១៩៧០, ផាំ-យ៉ាំងដុងដោយមានគោលប្រាថ្នាដុតស្រុកខ្មែរអោយទៅជាផេះ អោយទៅជា“ឆ្នាំសូន្យ” បានបញ្ជាអោយពួកយៀកកុង បាញ់ប្រហារពួកយួនកាតូលិកនៅកម្ពុជា ៥,០០០នាក់ បន្ដែតទឹកត្រៀបត្រាពេញទន្លេមេគង្គ ហើយទំលាក់ទោសកំហុស នៃការប្រល័យពូជសាសន៍នេះទៅលើអុត្តមសេនីយ៍លន់-នល់។ អិលូវនេះ “ប្រាក់ក៏បង់ថង់ក៏ដាច” ពួកយួនកាតូលិក ក៏ស្លាប់អស់រលីងទៅហើយ ចំនែកដីខ្មែរក៏យកមិនបាន។ សព្វថ្ងៃ, ដោយអស់ពីសហភាពសូវៀតទៅ ពួកយួនគ្មាននរណាលក់ខ្លួនទៅអោយ ក្រៅតែពីប្រទេសចិននោះទេ។ មានដំណឹងថា បច្ចុប្បន្នយួនកំពុងលក់ផែខាំរ៉ាញ់ទៅអោយប្រទេសចិន។
ទី៣- តាមពិតប៉ុល-ពតទាន់ពុតឃាតករយួនពីយូរយារណាស់មកហើយ ប៉ុន្តែពាក្យចាស់លោកថា “ដេញទាន់កុំអោយជាន់កែង” ម៉្លោះហើយប៉ុល-ពតទុកយួនវាជាន់កែងខ្លួនវា។ សព្វថ្ងៃ, អុក្រឹដ្ឋកម្មរបស់យួនទាំងប៉ុន្មាន កំពុងលេចចេញធ្លោនៅកណ្ដាលពន្លឺថ្ងៃ។ គឺជា“ឈាមស្រែកស្បែកហៅ...” តាមច្បាប់ក្រុងរ៉ូមបូរាណ អ្នកដែលបានចំនេញនោះអែង គឺជាអ្នកប្រព្រឹត្ត (ឃាតកម្ម) ។ ដោយមិនចាំបាច់រៀបរាប់អំពីអុក្រឹដ្ឋកម្មប្រល័យពូជសាសន៍ ដែលយួនបានធ្វើទៅលើប្រជាជនខ្មែរ តាំងពីសម័យជ័យជេដ្ឋាទី២ យើងសូមធ្វើសាដើមរឿងត្រឹមតែសម័យខ្មែរទទួលអែករាជ្យពីបារាំងប៉ុណ្ណោះ៖
- ក- ឃាតកម្មទៅលើទ្រង់ស៊ីសុវត្ថិ-យុត្តិវង្ស, លោកអៀវ-កើស, លោក Jean de Raymond គឺយួនជាអ្នកធ្វើ ពីព្រោះពួកវាបានចំណេញខេត្តទាំង១៨ នៅកម្ពុជាក្រោមជាផ្លូវការ។
- ខ- ព្រឹត្តិការណ៍ថ្ងៃ១៨មីនា ១៩៧០ គឺយួនជាអ្នកធ្វើ ពីព្រោះវាបានចំណេញដីកម្ពុជាកណ្ដាលយកមកក្តោបក្តាប់ ។
- គ- អុក្រឹដ្ឋកម្មនៃការប្រល័យពូជសាសន៍នៃថ្ងៃ១៧មេសា១៩៧៥ គឺយួនជាអ្នកបង្កើត ដើម្បីរុញច្រានប្រទេសកម្ពុជាអោយធ្លាក់ទៅក្នុង “ឆ្នាំសូន្យ” ទៅជាស្រុកដែលមាន “ផ្ទះអិតមនុស្សនៅ មានផ្លូវអិតមនុស្សដើរ”។ គឺជាការរៀបចំដំណើរព្យុហយាត្រារបស់យួន ឆ្ពោះទៅថ្ងៃទី៧មករា១៩៧៩ ពោលគឺការលុកលុយផ្តាច់ព្រ័ត្ររបស់យួន តាំងពីព្រំប្រទល់ខ្មែរទិសខាងកើត រហូតដល់ព្រំប្រទល់ខ្មែរទិសខាងលិច ។