ពណ៌នាផ្សេងៗ

ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
ថ្ងៃសៅរ៍ ទី29.មេសា 2017.ម៉ោង 8:38
សិក្សាអត្ថបទរបស់លោកឈាន-វ៉ម អំពី.
ការបាត់បង់ដែនដីកម្ពុជាក្រោមទៅវៀតណាមក្នុងឆ្នាំ១៩៤៩
ដោយ សុទ្ធ-ប៉ូ លិន
មុនពេលលោកទទួលអនិច្ចកម្មនៅក្នុងឆ្នាំ១៩៩៩ លោកឈាន-វ៉ម អតីតរដ្ឋមន្ត្រីទី១ខ្មែរនៅក្នុងឆ្នាំ១៩៤៨ (កាលនោះ លោកបន្តតំណែងពីទ្រង់ស៊ីសុវត្តិ-យុត្តិវង្ស) បានបន្សល់ទុកនូវអែកសារមួយយ៉ាងខ្លី មានតែ៨ទំព័រប៉ុណ្ណោះជាភាសាបារាំង ហើយដែលមានចំណងដូចនេះ “រឿងបញ្ហាដែលគេហៅថា កូសាំងស៊ីន”។ ប៉ុន្តែនឹងចូលដល់សាច់រឿង និងទីជំរៅរបស់អែកសារ លោកឈាន-វ៉ម បានធ្វើការព្រមានទុកមុនជាស្រេច “ថ្ងៃខែមួយចំនួន ព្រមទាំងសាច់រឿងដ៏ពិស្តារខ្លះៗ (កកន គួរអោយឆ្ងល់ បើមិនច្បាស់ទេ ម្តេចហៅថាពិត?) ដែលលើកយកមកនិយាយជាសក្ខីភាពនេះ ត្រូវចាត់ទុកថាជាទង្វើប្រហាក់ប្រហែលស្រពិចស្រពិល (កកន លោកឈាន-វ៉មមានប្រសាសន៍ថាអែកសាររបស់គាត់គ្មានតំលៃទេ រឿងរ៉ាវទាំងអស់គាត់ចាំមិនច្បាស់)... ពីព្រោះដោយហេតុថា៖
- ម៉្យាងព្រឹត្តិការណ៍បានកន្លងផុតទៅជាយូរយារណាស់មកហើយ (ពីខែមេសា១៩៤៩ មកខែមេសា១៩៩៩) ពោលគឺ មានរយៈវេលា៥០ឆ្នាំ (កកន គំលាតនៃពេលវេលាមានតែ៥០ឆ្នាំទេតើ ម្តេចបានជាលោកឈាម-វ៉ម ដែលគាត់ទុកថាជា អ្នកស្នេហាជាតិខ្មែរ ភ្លេចរឿងរ៉ាវដ៏សំខាន់ជាងគេបំផុតនៅក្នុងជីវិតរបស់លោក គឺការបាត់បង់ទឹកដីកម្ពុជាក្រោមទៅវៀត ណាម? ធម្មតា ទោះជាគំលាតមានរាប់ពាន់ឆ្នាំក៏ដោយ ក៏អ្នកស្នេហាជាតិតែងតែនឹករលឹកឃើញជានិច្ច ហើយតែងតែមានអែកសារប្រចាំខ្លួនជានិច្ចកាល ស្តីអំពីកាលៈទេសៈដ៏ពិស្តារនៃការបាត់បង់ទឹកដីរបស់ខ្លួន។ អ្នកប្រាជ្ញចិត្តសាស្ត្រដ៏ល្បីល្បាញជាងគេនៅពិភពខាងលិច ហ្វ្រឺដ(Freud) បាននិយាយថា “ការភ្លេចភ្លាំងជាសញ្ញានៃការស្អប់ខើ្ពម L'oubli est un signe de l'inimitié គេមិនដែលភ្លេចអ្វីៗ ដែលគេជាប់ចិត្តស្រលាញ់នោះទេ)។
ជាបន្តមកទៀត លោកឈាន-វ៉មបានសរសេរថា “ហើយម៉្យាងវិញទៀត គឺបណ្ដាលមកពីកង្វះអែកសារដ៏សំខាន់ៗ (កកន អែកសារនៃការបាត់បង់ទឹកដីកម្ពុជាក្រោម មានគរដឹកនៅប្រទេសបារាំង)... អែកសារអស់ទាំងនេះ បានត្រូវបំផ្លិចបំផ្លាញអស់រលីងទៅហើយ ដោយពួកខ្មែរក្រហម។ គឺជាការច្បាស់ណាស់ ក្រុមគ្រួសារខ្ញុំហើយនិងរូបខ្ញុំ បានត្រូវបង្ខំនៅថ្ងៃទី១៧ មេសា១៩៧៥ អោយបោះបង់ចោលផ្ទះសំបែងរបស់យើង ព្រមទាំងអ្វីៗទាំងអស់ ដែលនៅក្នុងនោះ (កកន គិតសព្វៗទៅ មេខ្មែរយៀកមិញដ៏កំពូល ឈាន-វ៉ម ដែលត្រូវជាគ្រូរបស់ប៉ុល-ពត កំពុងតែថ្ងូរថា ខ្លួនជាអ្នករងគ្រោះរបស់ខ្មែរក្រហមដែរ, ប្រហែលគ្នានឹងសេចក្តីតម្អូញរបស់មេខ្មែរយៀកមិញម្នាក់ទៀត គឺជួន-មុំ, ប្អូនថ្លៃរបស់ឈាន-វ៉ម ដែលបាននិយាយប្រាប់លោក William Shawcross នៅក្នុងឆ្នាំ១៩៧៩ នៅព្រំប្រទល់ដែនខ្មែរ-ថៃ។ គួរជ្រាបថា កាលនោះ ជួន-មុមទើបរត់ចេញពីប៉ុល-ពត ជាមួយនិងគាត-ឈន់ “ខ្លួនខ្ញុំ (ជួន-មុម) បានប្រឆាំងនឹងគំនិតដែលថា យើងអាចកសាងប្រទេសមួយ ដោយមិនបាច់មានបញ្ញាជន។ ខ្ញុំបានប្រឆាំងនឹងការដុតបំផ្លាញសៀវភៅអែកសារផងដែរ។ ម៉្លោះហើយ គេក៏បានកាត់ខ្ញុំចេញពីពួកមេក្រុមអ្នកដឹកនាំ (ខ្មែរក្រហម)។ ពីឆ្នាំ១៩៧៧ ទៅ១៩៧៨ ខ្ញុំរស់នៅតែក្នុងក្ហារ៉ាសឡាន ហើយមានភារៈឃ្លាំមើលសត្វមាន់។ បើខ្ញុំបានរិះគន់ដល់ពួកមេដឹកនាំ ហើយមិនបានទៅស្លាប់នៅទួលស្លែងនោះ គឺជាសំណាងរបស់ខ្ញុំហើយ), ស្រង់ចេញពី The Quality of Mercy - By William Shawcross,p.337)
*** លោកឈាន-វ៉មក៏ដូចលោកជួន-មុម គឺជាមេក្លោងយៀកមិញ ដែលបានយកសង្គ្រាមមកដុតស្រុកខ្មែរ ព្រមទាំងជាអ្នកបង្កើតរបបប៉ុល-ពត។ មុននឹងរត់ចូលព្រៃ មេខ្មែរក្រហមដែលមានឈ្មាះថា អៀង-សារី, សាឡុត-សរ, ខៀវ-សំ ផន, ហ៊ូ-នឹម, ហ៊ូ-យន់... បានទៅស្នាក់អាស្រ័យនៅផ្ទះឈាន-វ៉មគ្រប់ៗគ្នា។ ដូច្នេះឈាន-វ៉ម មិនមែនជាជនរងគ្រោះនៃ ថ្ងៃ១៧មេសាទេ... គឺជាមហាចោរដែលភ្លាត់ចំណាប់ ត្រូវរបួសឆេះរលាកនឹងអគ្គីភ័យ ដែលខ្លួនអែងជាអ្នកបានរៀបចំ (Les apprentissorciers)។
មុខការរបស់លោកឈាន-វ៉ម គឺការបង្វែងដាន លោកឈាន-វ៉ម ហើយនិងលោកសឺន-សាន ជាអ្នកស្នេហាជាតិក្លែងក្លាយ (ជាអ្នកស្នេហាជាតិយួន មិនមែនស្នេហា ជាតិខ្មែរនោះទេ)។ ក្នុងអែកសារបារាំង Essai sur la Démocratie du Cambodge par Philippe Preschez- p.7 បានសរសេរថា កាលពីសម័យអាណានិគមបារាំង ប្រើតែជនជាតិយួនប៉ុណ្ណោះ យកមកធ្វើក្របខ័ណ្ឌអ្នករាជការថ្នាក់កណ្ដាលដើម្បីត្រួតត្រាលើក្បាលជនជាតិខ្មែរ
“ជាការពិត ពួកអាណានិគមមិនបានរវីរវល់បង្កើតអោយមានក្របខ័ណ្ឌនៃពួកជនដែលមានជាតិកំនើតក្នុងស្រុកនោះទេ។ រដ្ឋការថ្នាក់លើបានត្រូវជនជាតិបារាំងកាន់ទៅហើយ។ ចំណែករដ្ឋការថ្នាក់មធ្យម បានត្រូវប្រគល់អោយជនជាតិយួន ដែលពួកបារាំងចូលចិត្តបង្ហាត់បង្រៀន ដោយព្រោះមានគោលដៅផ្សេងៗ... ជាជាងណែនាំបង្ហាត់បង្ហាញជនជាតិខ្មែរ អោយចេះធ្វើការជាក្របខ័ណ្ឌ។ ម៉្យាងទៀត អព្ភូតហេតុសង្គមបែបដូចនេះ មិនមែនតែនៅប្រទេសកម្ពុជានោះទេ។ នៅក្នុងគោលគំនិតចក្រពត្រាធិរាជ, ពួកអាណានិគមមិនសូវរវីរវល់នឹងសភាពការណ៍ទូទៅនោះទេ ម៉្លោះហើយពួកគេបង្កើតក្របខ័ណ្ឌអ្នកចេះដឹង ដោយយោងទៅតាមគំនិតនេះអែង ដោយគ្មានយកចិត្តទុកដាក់អំពីលក្ខណៈទឹកដី និង ជាតិសាសន៍ផ្សេងៗ គឺនៅក្នុងប្រការនេះហើយ បានជាគេឃើញពួក អិណ្ឌាត្រូវយកមកប្រើប្រាស់ជាក្របខ័ណ្ឌរដ្ឋបាលនៅភូមា, ពួកចិននៅប្រទេសម៉ាឡេ, ពួកយួននៅកម្ពុជានិងលាវ។ ចំណែកពួកជនជាតិខ្មែរវិញ សឹងតែជាទូទៅបានត្រូវគេយកទៅបញ្ចូលក្នុងក្របខ័ណ្ឌថ្នាក់ទាបជាទីបំផុត ដែលចំណាត់ការមានលក្ខណៈចាំបាច់ចៀសវាងមិនបាន(ស្មៀនស្មេរ,គូលី, ប្លង់តុង)។ ដោយគេ បង្ហាត់បង្រៀនអោយបំពេញតែកិច្ចការបន្ទាប់បន្សំ ពួកជនជាតិខ្មែរដ៏ភាគច្រើនលើសលប់ បានបង្ហាញនូវកង្វះសមត្ថភាពដ៏ជាក់ស្តែង ក្នុងប្រការបង្កើតអ្នកចេះដឹង ដែលជាសេចក្តីត្រូវការរបស់ប្រទេសជាតិ។
***យោងតាមអត្ថបទខាងលើនេះ យើងឃើញថា ពួកអាណានិគមបារាំងបានយកអ្នកចេះដឹងយួនយកមកធ្វើអោយរាំងស្ទះបញ្ញារបស់ជនជាតិខ្មែរទាំងមូល, តើធ្វើម្តេចអោយកម្ពុជាមានការលូតលាស់ស្មើវៀតណាមទៅបាន? ជាឧទាហរណ៍ធំបំផុតបារាំងបានយកស្តេចយួនម្នាក់ឈ្មោះ “វាំងជួន” មានអំណាចដូចទ្រឿង-មិញយ៉ាំងអោយមកត្រួតត្រាលើក្បាល ស្តេចខ្មែរអស់ពីជំនាន់រាជ្យស្តេច គឺស្តេចស៊ីសុវត្ថិ និង ស្តេចមុនីវង្ស។ ដូច្នេះអង្គការកំពូលលើរបស់ខ្មែរ គឺជាអង្គការរបស់យួន, គឺជាអង្គការ “ភ្នែកម្នាស់” តែជាភ្នែករបស់យួន... បញ្ញាបាធីនៅកំពូលលើទាំងប៉ុន្មាន សុទ្ធសឹងតែជារបស់យួនទាំងអស់... តើវាំងជួនជាជនជាតិយួន ត្រូវការអ្វីទៅដណ្ដើមទឹកដីកម្ពុជាក្រោមមកអោយខ្មែរវិញនោះ ? ខ្មែរយើងច្រើនគ្នាណាស់ដៀលខ្មែរគ្នាអែង ដែលរៀនភាសាបារាំងថា ជាមនុស្សវង្វេងជាតិ។ ប៉ុន្តែអ្នកដែលមានភ័ព្វវាសនាបានរៀនសូត្រភាសាបារាំង កាលពីសម័យអាណានិគម (ក្រៅពីពូជស្តេច) គឺសុទ្ធសឹងតែជាអ្នកស្នេហាជាតិយួន។ ពួកអ្នកស្នេហាជាតិខ្មែរ ចេះបារាំងតិចតួចណាស់ ម៉្លោះហើយពេលដែលបារាំងផ្ទេរទឹកដីកម្ពុជាក្រោមអោយទៅវៀតណាម ក៏គ្មានខ្មែរណាដឹងដែរ រឺក៏ដឹងហួសពេលវេលាទៅហើយ!។
***ពួកក្រុមដែលចេះភាសាបារាំងជ្រៅជ្រះជាងគេបំផុត កាលពីសម័យអាណានិគម ក៏គឺពូជពង្សវង្សត្រកូល វាំងជួននេះអែង។ ជួន-មុមជាកូនរបស់វាំងជួនមានឋានៈជាវិស្វករពហុបច្ចេកទេស Ingénieur Polytechnique ឋានៈមួយដែលសូម្បីតែជនជាតិបារាំងក៏ពិបាកដណ្ដើមយកដែរ។ ជួន-ប្រសិទ្ធ ជាវិស្វករចេញពី Ecole Centrale, ជួន-ជឿនជាវេជ្ជបណ្ឌិត (សព្វថ្ងៃរស់នៅជាមួយអៀង-សារី និង ខៀវ-សំផននៅឡើយ), ឈាន-វ៉ម (កូនប្រសាររបស់វាំងជួន) បានសិក្សាអក្សរសាស្ត្របារាំងជាប់សញ្ញាប័ត្រ Licencié Es-Lettres, នៅក្នុងទសវត្ស១៩៤០, សឺន-សាន (ទ្រឿង-មីញយ៉ាំងជំនាន់ថ្មី ដែលបានចូលមកក្នុងដែនដីប្រទេសកម្ពុជា តាំងពីឆ្នាំ ១៩៣៦... ក្នុងគោលបំណងមកធ្វើជាស្តេចយួនត្រួតត្រាលើក្បាលស្តេចខ្មែរបន្តតំណែងពីវាំងជួន) បានប្រលងជាប់សញ្ញាប័ត្រជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មនៅប្រទេសបារាំង តាំងពីឆ្នាំ១៩៣២ មកម៉្លេះ Diplôme des Hautes Etudes Commerciales ពោលគឺនៅក្នុងសម័យមួយ ដែលប្រទេសខ្មែរមិនទាន់មានវិទ្យាល័យ សំរាប់ថ្នាក់មធ្យមសិក្សាប័ត្រនោះផង (គួរកត់សំគាល់ថា អ្នកទាំងអស់គ្នាខាងលើនេះ អិតចេះភាសាខ្មែរទេ ចេះត្រឹមតែនិយាយ តែអិតចេះភាសាសរសេរទេ, ហើយចំណែកលោកសឺន-សាន សូម្បីតែនិយាយខ្មែរក៏មិនត្រូវជ្រុងផង។
***នៅក្នុងឆ្នាំ១៩៤៩ ព្រះករុណា នរោត្តម-សីហនុ បានបញ្ជូនលោកសឺនសានហើយ និង លោកឈាន-វ៉ម ទៅទាមទារទឹកដីកម្ពុជាក្រោមពីបារាំង។ ប៉ុន្តែអ្នកទាំងពីរនេះ ជាបញ្ញាជនអ្នកស្នេហាជាតិយួនដ៏កំពូល តើពួកគេត្រូវការអ្វីមកបំរើផលប្រយោជន៍របស់ជនជាតិខ្មែរទៅវិញនោះ? ម៉្លោះហើយពួកគេបានត្រឹមតែដើរតួបង្វែងដានតែប៉ុណ្ណោះ គឺបង្វែងដានទំលាក់ទោសកំហុសទៅលើបារាំង និង ទៅលើស្តេចសីហនុដើម្បីអោយជនជាតិខ្មែរវង្វេងវង្វាន់!។ ម៉្យាងវិញទៀត ១៩៤៩ វាហួសពេលវេលាទាមទារកម្ពុជាក្រោមទៅហើយ... គឺអង្ករបានក្លាយទៅជាបាយរួចទៅហើយ ដោយបារាំងបានស៊ីញេដីកម្ពុជាក្រោម អោយស្តេចបាវដាយរួចទៅហើយ។ ការផ្សំដំនេក រវាងបារាំង-យួន បានប្រព្រឹត្តទៅនៅក្នុង ឆ្នាំ១៩៤៨ ដូច្នេះការសេពមេថុនធម្ម នៅក្នុងឆ្នាំ១៩៤៩ គ្រាន់តែជាការបង្គ្រប់កិច្ចជាទង្វើ “បង្គ្រប់ដៃជើង” រឺគ្រាន់តែជាការបង្វែងដាន អោយជនជាតិខ្មែរបែកបាក់គ្នាតែប៉ុណ្ណោះ។
នៅក្នុងអែកសាររបស់លោកឈាន-វ៉ម (ទំព័រទី១) បានសរសេរដូច្នេះថា៖ “ទង្វើបត់បែនរបស់បារាំងក្នុងប្រការបោះបង់កម្ពុជាក្រោមអោយទៅវៀតណាម “ដើម្បីប្រឈមមុខតទល់ នឹង ហូ-ជីមិញ ដែលកំពុងតែកាន់កាប់ទីក្រុងហាណូយ ក្នុងឋានៈជាចៅហ្វាយម្ចាស់ បន្ទាប់ពីការចុះចាញ់របស់ជប៉ុននៅក្នុងឆ្នាំ១៩៤៥រដ្ឋាភិបាលបារាំងបាននឹកស្មានថា អាចរួចខ្លួនដោយលើកយកអតីតព្រះចៅអធិរាជបាវ-ដាយ ដែលកាលនោះបានក្លាយទៅ “ពលរដ្ឋវិញធុយ” មកតែងតាំងជាប្រមុខរដ្ឋាភិបាលមួយនៅភាគខាងត្បូង ហៅថា “រដ្ឋាភិបាលរបស់ព្រះករុណាបាវដាយ”។ ម៉្យាងវិញទៀត (កកន កន្លែងនេះជាបញ្ហាសំខាន់ណាស់ តែលោកឈាន-វ៉មសរសេរបែបរំភើយ ហាក់ដូចជាបញ្ហាតូចតាច ដោយប្រើពាក្យថា“ម៉្យាងវិញទៀត”) ម៉្យាងវិញទៀតរដ្ឋាភិបាលបារាំងក៏បានចុះហត្ថលេខា នៅក្នុងខែមករា១៩៤៨ ជាមួយបាវដាយទៅលើ“សន្ធិសញ្ញានៃឆកអាឡុង” (Les accords de la Baie d'Along) ដែលទទួលស្គាល់អំពីគោលការណ៍បង្រួបបង្រួមអាណាខេត្តយួនទាំងបី (L'union des 3 Ky គឺ តុងកឹង, អណ្ណាម, កូសាំងស៊ីន)។
*** ពុំមានខ្មែរអ្នកស្នេហាជាតិណាម្នាក់ដឹងអំពីសន្ធិសញ្ញាបារាំង-យួននៃ “ឆកអាឡុង” នៅក្នុងឆ្នាំ១៩៤៨នោះទេ ចុះហេតុអ្វីបានជាលោកឈាន-វ៉មដឹង ?? គឺមកពីគាត់ជាជនជាតិយួន!! ហេ ! ហេ ! ឆ្នាំ១៩៤៨ ឈាន-វ៉មជានាយករដ្ឋមន្ត្រីខ្មែរម្តេចគាត់មិនថាអីថាវ៉ាន់បានមួយម៉ាត់ផង? បើបារាំងយល់ព្រមកាត់ដីកម្ពុជាក្រោម អោយទៅយួននៅក្នុងឆ្នាំ១៩៤៨ ទៅហើយ លោកសឺន-សានហើយនិងលោកឈាន-វ៉ម ទើបបានមកភ្ញាក់រលឹកនៅក្នុងឆ្នាំ១៩៤៩ តើវាបានផលប្រយោជន៍អ្វីដែរ?។
*** លោកឈាន-វ៉មបានសរសេរថា ជាទង្វើបត់បែនរបស់បារាំង ដើម្បីបោះបង់កម្ពុជាក្រោមអោយទៅយួន”. តាមពិតគឺជាទង្វើបត់បែនរបស់ជនជាតិយួន...តាមពិតគឺជាទង្វើបត់បែនរបស់ឈាន-វ៉ម ហើយនិងសឺន-សាន។ ក្នុងប្រការ បោះបង់ទឹកដីកម្ពុជាក្រោមអោយទៅយួន គឺជនជាតិយួនជាអ្នកបានចំណេញ។ នៅគ្រប់អុក្រឹដ្ឋកម្មអ្វីក៏ដោយ អ្នកដែលបានចំណេញនោះហើយ គឺជាអ្នកធ្វើ។ ក្បាលនរណាសក់របស់អ្នកនោះ!។
*** យើងនិយាយថា បារាំងកាត់ដីខ្មែរអោយទៅយួន គឺជាការមិនសមរម្យទាល់តែសោះ។ មុនពេលបារាំងមកដល់កម្ពុជា គឺជាសម័យទ្រឿង-មិញយ៉ាំង, ក្នុងរាជ្យម្ចាស់ក្សត្រីអង្គម៉ី (១៨៣៤-១៨៤១) (មុនព្រះអង្គដួង), គឺជាសម័យដែលយួនបានដាក់ឈ្មោះភ្នំពេញថាជា “ណាំយ៉ាំង”។ កាលនោះសៀមបានកាត់យកខែត្របាត់ដំបង, កំពង់ធំ, សៀមរាប, ស្ទឹងត្រែងបាត់អស់ទៅហើយ... ចំណែកយួនបានមកវាតទីតាំងបន្ទាយនៅខេត្តកំពត, ភ្នំពេញ និងពោធិសាត់។ ក្នុងសម័យនោះ កុំថាឡើយស្រុកមួយដុំ សូម្បីកូនទូកមួយនៅជ្រោយចង្វារ ក៏ខ្មែរមិនសល់ដែរ។ យួនមកដុតវត្តអារាម វាយកំទេចព្រះពុទ្ធបដិមាករ ប្រមូលច្បាប់ក្រមគម្ពីរអែកសាររបស់ខ្មែរ “បោះចោលទៅក្នុងទន្លេមេគង្គ ឡើងអន្តែតត្រៀបត្រា ខ្មៅងងិតគួរអោយអាណាចអធម្មពន់ពេក”។
“ព្រះរាជាណាចក្រខ្មែរកាលសម័យនោះ ខិតនៅក្រោមព្រះរាជក្រឹត្យមួយនៃស្តេចអណ្ណាម បានត្រូវគ្រប់គ្រងដោយ មន្ត្រីជាន់ខ្ពស់បីរូបគឺ ទ្រឿង-មិញយ៉ាំង, ផាំយ៉ាំងដៀងហើយនិងត្រាំង-យ៉ាំងណាង ដែលទទួលបន្ទុកកាន់កាប់ស្រុកខ្មែរដោ យមានជំនួយពីក្រុមរដ្ឋមន្ត្រីនិងចៅហ្វាយខេត្តខ្មែរ។ “កាលនោះទីក្រុងភ្នំពេញ បានបាត់បង់ទាំងឈ្មោះខ្លួនអែងទៀតទៅហើយ គឺបានទទួលឈ្មោះថ្មីថា ត្រាំងតាយ រឺត្រាំងណាំយ៉ាំង (ទីក្រុងភ្នំ)...។ .
“លោករេស៊ីដង់អណ្ណាម (ទ្រឿង-មិញយ៉ាំង) នឹកស្មានថាខ្លួនអែងខ្លាំងពូកែសំបើមណាស់ ជាពិសេសនឹកថា ខ្លួនជាចៅហ្វាយម្ចាស់នៃផែនដីនេះទៅហើយ ក៏បានទាមទារអោយក្រុមមន្ត្រីខ្មែរទាំងឡាយស្លៀកពាក់ជាយួន ហើយទុកសក់បួង ព្រមទាំងផ្តល់មុខងារជាយួន ដល់ក្រុមអ្នករាជការជាន់ខ្ពស់ទាំងអស់ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងបានដាក់រេស៊ីដង់អណ្ណាម (មេកម្មាភិបាល) នៅជាប់ជាមួយចៅហ្វាយខេត្តគ្រប់ៗរូប ដើម្បីឈ្លបមើលសកម្មភាពនិងការគ្រប់គ្រងរបស់ពួកគេ (កកន បើយើងធ្វើការប្រៀបធៀបសម័យទ្រឿង-មិញយ៉ាំង មកកាលសម័យសម្ដេចសឺន-សាន គឺមិនសូវខុសគ្នាប៉ុន្មានទេ ពីព្រោះនៅក្នុងកាលសម័យ“សង្គមរាស្ត្រនិយម” របស់ស្តេចសីហនុ ក៏មានមេកម្មាភិបាលយួនត្រួតត្រាលើក្បាលខ្មែរទាំងអស់ សម្ដេចយួនស្រីស្រឹង្គារចៅហ៊្វាប៉ែន-នុត ត្រួតលើរាជការខ្មែរជាទូទៅ។ ប៉ែន-នុតមានថៅកែចិនម្នាក់ជាអ្នកចិញ្ចឹម ផ្តល់លុយកាក់ ស្រីញី និងអាភៀនឈ្មោះ ចៅ-ខុង។ គឺចៅខុងនេះហើយ ដែលធ្វើអោយទំនិញឡើងថ្លៃ និង ចុះថ្លៃស្រេច នឹងចិត្តនៅប្រទេសកម្ពុជា, ចំណែក អេង-ហ៊ុន នាយកមន្ទីរប្តូរប្រាក់ គ្រាន់តែមានឋានៈជាគូលី... ទៅណាមកណាយួរកាតាបអោយចៅខុងតែប៉ុណ្ណោះ។ សម្ដេចយួនបវរសេដ្ឋាមហាសម្បត្តិសឺន-សាន ត្រួតត្រាកាន់កាប់សេដ្ឋកិច្ច និងកិច្ចការបរទេសទាំងអស់... គឺសឺន-សាននេះហើយដែលបោះពុម្ពប្រាក់៥០០រៀលទាំងហឹបៗ នៅថ្មីចែស មិនទាន់ទាំងកាត់ផង យកទៅដាក់បំពោកនៅក្នុងជំរំយៀកកុង និងមេមត់... សម្ដេច ចក្រីយួនញឹក-ជូឡុង ជាអ្នកត្រួតត្រាលើកងទ័ពទាំងអស់... លោកនល់-នល់ជាមេទ័ពពិតមែន តែញឹក-ជូឡុងជាចៅហ្វាយខេត្តកំពង់ចាម, លោកលន់-នល់មានឋានៈត្រឹមតែជាចៅហ្វាយស្រុកព្រែកពោធិតែប៉ុណ្ណោះ) ។
*** លោក Adhémare Leclère បានសរសេរបន្តមកទៀតថា “ទ្រឿង-មិញយ៉ាំងចង់បានច្រើនជាងនេះទៅទៀត ពោលគឺជននេះកំពុងតែយលសប្តិយលសូងចង់អោយស្រុកខ្មែរបាត់បង់លក្ខណៈជាខ្មែរទាំងស្រុង ដោយកែប្រែដូរឈ្មោះ ស្រុកភូមិខ្មែរ អោយទៅជាយួនមិនអោយមានសេសសល់... (ដកស្រង់ចេញពី Histoire du Cambod ge par Adhé mar Leclère- pages 42!-422) ។
***យោងតាមអែកសារខាងលើនេះ ប្រសិនបើមហាអំណាចបារាំងមិនបានធ្វើដំណើរមកដល់អិណ្ឌូចិននោះទេ.. នោះ ប្រទេសកម្ពុជានឹងត្រូវរលាយបាត់សូនស្យុងពីផែនទីពិភពលោកតាំងពីសតវត្សទី១៩មកម៉្លេះ... នៅពេលនោះទន្លេមេគង្គនឹងក្លាយទៅជាព្រំប្រទល់ចុងក្រោយនៃប្រទេសវៀតណាមនិងថៃជាប្រាកដ។ ដូច្នេះ គឺជនជាតិសៀមហើយនិងយួន ជាខ្មាំងសត្រូវជាមួយបារាំង មិនមែនជនជាតិខ្មែរទេ។ បារាំងដែលបានមកកាន់កាប់ រឺមកគាំពារដែនដីកម្ពុជាចំនួន១០០ឆ្នាំ (Protectorat)... គឺបានមកប្រឆាំងនឹងមហិច្ឆិតារបស់ជនជាតិយួនហើយនិងសៀម មិនអោយពួកនេះលេបត្របាក់ដែនដីសេសសល់ចុងក្រោយនៃមហានគរខ្មែរទាំងប៉ុន្មានរហូតរលាយរលត់បាត់ឈ្មោះបោះសំលេងដូចស្រុកចំប៉ា... ពោលគឺបានបន្សល់ទុកកម្ពុជាកណ្ដាលមួយដែរ សំរាប់ជាមោទនភាព (ទីក្រុងអង្គរ) និងជាទីកន្លែងសំរាប់ជនជាតិខ្មែររស់នៅរហូតមកដល់សព្វថ្ងៃនេះ។ ដូច្នេះពេលដែលបារាំងបានមកកាន់កាប់កម្ពុជាចំនួន១០០ឆ្នាំ បារាំងមិនបានធ្វើអោយជនជាតិខ្មែរ បាត់បង់ទឹកដីនោះទេ ផ្ទុយទៅវិញ គឺបានធ្វើអោយខ្មែរចំណែញទឹកដី !!។
*** ដូច្នេះ ពួកជនដែលបាននាំអាទិអោយខ្មែរធ្វើចំបាំងជាមួយបារាំង តាំងពីពេលបារាំងមកដល់ មានអាចារ្យស្វា, ពោធិកំបោរ ហើយបន្ទាប់មកទៀត មានឈាន-វ៉មហើយនិងសឺន-សាន គឺសុទ្ធតែជាជនជាតិយួន។ គឺពួកយួនវាបោកប្រាជ្ញាជនជាតិខ្មែរ អោយអារមែកឈើដែលជាទ្រនុំរបស់ខ្លួនអែង!!។ ជនជាតិយួនបានណែនាំខ្មែរទាមទារអែករាជ្យ ជាឧបាយកលជំរុញបារាំងប្រគល់កម្ពុជាក្រោមទៅយួន នៅក្នុងអែកសារ Essai sur la Démocratie au Cambodge របស់លោក Philippe Preschez នៅទំព័រទី ១១ មានសរសេរថា៖
“ព្រឹត្តិការណ៍នៃខែមិនា១៩៤៥ មានលំនាំដូចជាខ្សែភ្លើងឆក់ ដែលបណ្ដាលអោយប្រទេសកម្ពុជាមានការភ្ញាក់រលឹក ចំពោះអ្វីៗ ដែលទាក់ទងនឹងសតិសម្បជញ្ញៈរបស់ជាតិ។ នៅថ្ងៃទី៩មិនា, កងទ័ពជប៉ុនបានកំចាត់រដ្ឋការបារាំង និងកងទ័ពបារាំងអស់រលីងពីប្រទេសកម្ពុជា។ ដោយក្លាយទៅជាចៅហ្វាយម្ចាស់ផ្តាច់មុខនៅពីលើគ្រប់សភាពការណ៍ ជប៉ុនក៏បានអនុញ្ញាតអោយប្រទេសកម្ពុជា ទទួលអែករាជ្យតាមផ្លូវទ្រឹស្តី (Une indépendance théorique: គឺអែករាជ្យក្លែងក្លាយ)។ ហើយនៅថ្ងៃ១២មិនា ព្រះករុណានរោត្តម-សីហនុក៏បានថ្លែងប្រកាសចោទប្រកាន់លែងទទួលស្គាល់ ទៅលើគ្រប់សន្ធិសញ្ញា ដែលធ្វើឡើងក្នុងសម័យរដ្ឋការប្រូតិចតូរ៉ាបារាំង ព្រមទាំងប្រកាសអែករាជ្យនៃប្រទេសកម្ពុជា ដោយថ្លែងអញ្ជើញប្រជាជាតិខ្មែរទាំងមូលអោយកត់សំគាល់ពីទង្វើដ៏មហាឧឡារិកនេះ” ។
***យើងគួរពិនិត្យមើលអោយច្បាស់, ការប្រកាសអែករាជ្យនេះ មិនមែនជាទង្វើរបស់លោកសឺង-ង៉ុកថាន់ទេ គឺជាទង្វើរបស់សីហនុ។ ការប្រកាសអែករាជ្យនៅពេលនោះ គឺជាអំពើចង្រៃឧបទ្រពមួយដ៏ធំណាស់ចំពោះប្រទេសកម្ពុជា ពីព្រោះថា ជប៉ុនទើបនឹងបានកាត់ទឹកដីខេត្តបាត់ដំបងនិងខេត្តសៀមរាបអោយទៅសៀម បើយើងប្រកាសអែករាជ្យ នៅពេលនោះគឺយើងបានទទួលអែករាជ្យមួយ ដែលគ្មានដីខេត្តបាត់ដំបងនិងសៀមរាប។ ការទាត់ចោលសន្ធិសញ្ញាទាំងអស់ដែលធ្វើឡើងជាមួយបារាំង ក៏ជាអំពើល្ងង់ខ្លៅហៅមិនលឺមួយទៀតរបស់ស្តេចខ្មែរ ពីព្រោះជាការបោះបង់ទឹកដីខេត្តបាត់ដំបង, សៀមរាប និងស្ទឹងត្រែង ដែលបារាំងបានដណ្ដើមពីសៀមយកមកអោយខ្មែរ នៅក្នុងសន្ធិសញ្ញានៃឆ្នាំ ១៩០៤ និង១៩០៧។
នៅក្នុងអែកសារ Histoire du Cambodge របស់លោក A. Dauphin Meunier ទំព័រ១០៩ និង១១០ បានសរសេរថា “ស៊ីសុវត្ថិហើយនិងសហការបារាំង-ខ្មែរ “នៅក្នុងរាជ្យរបស់ព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៧) ដែលប្អូនប្រុសបន្ទាប់របស់ហ្លួងនរោត្តម, ដោយសន្ធិសញ្ញាស៊ីញេជាមួយសៀមក្នុងឆ្នាំ១៩០៤ និង១៩០៧ ប្រទេសបារាំងក៏បានផ្តល់ទ្រង់ទ្រាយដល់ប្រទេសកម្ពុជាឡើងវិញ ដូចដែលធ្លាប់មានមុនអំពើក្បត់របស់នាយបែន (កកន នាយបែន រឺចៅហ៊្វាបែន ជាជីលួតជីលារបស់ខ្សែប៉ុក មានប៉ុក-ធួន, ប៉ុក- ធឿន, ប៉ុក-ម៉ូណា, ប៉ុក-ដើសកុមារ ប៉ុក-ថន គឺជាសែខ្មែរក្រហមទាំងអស់! ពូជសាច់ថ្លៃរបស់វាំងជួន!) ម៉្លោះហើយតែក្នុងមួយរំពេជប្រទេសកម្ពុជាក៏មានទំហំរីកធំឡើងវិញមួយជាពីរ។ ព្រំដែនខាងជើងក៏ថយទៅនៅលើជួរភ្នំដងរែក និងប្រទេសលាវ។ ទោះជាយ៉ាងនេះក្តី ប្រទេសសៀមនៅរក្សាកាន់កាប់ខេត្តខ្មែរទាំងអស់ ដែលស្ថិតនៅខាងត្បូងនៃតំបន់សេមូន (សីរមាន់?) និងខាងកើតនៃដងស្ទឹងប្រាជិន (ប្រាជិនបូរី) ដែលនៅទីនោះ ប្រជាជននៅជនបទទាំងអស់ សុទ្ធសឹងតែជាជនជាតិខ្មែរ មានចំនួន ៥០០,០០០នាក់។
អន្តរាគមន៍បារាំងនេះ ជាជំនួយមួយធំណាស់សំរាប់កម្ពុជានិងប្រជាពលរដ្ឋខ្មែរ។ អន្តរាគមន៍នេះបានបញ្ចប់ការវាតទឹកដី ដែលបានកាត់ពុះបែងចែកព្រះរាជាណាចក្រចំនួន៤សតវត្សមកហើយ មិនត្រឹមតែប៉ុណ្ណោះ គឺបានថែរក្សាប្រជាជនខ្មែរ អោយរស់នៅគង់វង្សបន្ទាប់ពីសង្គ្រាម, វិវាទផ្ទៃក្នុង, ទូរភឹក្ស និងជម្ងឺអាសន្នរោគបានពង្រួញពីចំនួន១៥លាននាក់ កាលពីសម័យមហានគរ អោយនៅសល់តែ ៨០០,០០០នាក់ គឺប្រជាជនខ្មែរកណ្ដាល ពេលដែលបារាំងរៀបចំស្រុកឡើងវិញ។
*** បន្ទាប់ពីសេចក្តីប្រកាសអែករាជ្យពីបារាំង នៅថ្ងៃទី១២មិនា១៩៤៥ នៅពេលដែលបារាំងកំពុងទ្រោមខ្លួន ដោយត្រូវជប៉ុនសំលាប់អស់, ស្តេចនរោត្តម-សីហនុត្រូវប្រឈមនឹងការរលាយអន្តរធានពីរយ៉ាង ប្រសិនបើជប៉ុនឈ្នះបារាំង នៅពេលចប់សង្រ្គាមនោះស្តេចខ្មែរនឹងត្រូវបាត់បង់ទឹកដីខេត្តបាត់ដំបង, សៀមរាប និងស្ទឹងត្រែងជាស្ថាពរ ប៉ុន្តែបើសភាពការណ៍ក្រលាប់ ហើយបារាំងប្រែជាឈ្នះជប៉ុនវិញ ហើយបើស្តេចសីហនុនៅរក្សារាជសម្បត្តិនិងកម្ពុជាកណ្ដាលបានឡើងវិញនោះ ត្រូវចាត់ទុកថាប្រទេសបារាំង មានធម៌មេត្តាពេកណាស់ហើយ... ប៉ុន្តែរឿងដែនដីកម្ពុជាក្រោម កុំត្រូវសង្ឃឹមថាយកបានវិញអោយសោះ!!
***ដូច្នេះអែករាជ្យដែលស្តេចសីហនុបានប្រកាស នៅថ្ងៃទី១៤មិនា១៩៤៥ នោះ មិនមែនជាអែករាជ្យចំណេញទេ តែជាអែករាជ្យបាត់បង់ទឹកដី។ ចំណែកជនដែលណែនាំស្តេចអោយប្រកាសអែករាជ្យនេះ គឺលោកអគ្គមហាសេនា អ៊ឹង- ហ៊ី ដែលបន្តតំណែងបណ្ដោះអាសន្នពីវាំងជួន។ គិតសព្វៗទៅ សំបុកយួនដែលសំងំស៊ីរូងផ្ទៃក្នុងព្រះរាជវាំងខ្មែរ ក៏មានលំនាំដូចតែសំបុកកណ្ដៀរដែលស៊ីសសរផ្ទះ កាលណាគេមើលឃើញក្បាល គេមើលឃើញកន្ទុយ កាលណាគេមើលឃើញកន្ទុយគេមើលឃើញក្បាល។ អ៊ឹង-ហ៊ី នេះជាចៅហ្វាយរបស់ប៉ែន-នុត និងជាពុកក្មេករបស់លោកចេង-ហេង។ លោកចេង-ហេងធ្លាប់បានប្រាប់ខ្ញុំផ្ទាល់ ថាលោកប៉ែន នុតជាពុកធម៌របស់គាត់ ចំណែកប្រពន្ធលោកចេង-ហេង កូនស្រីរបស់អ៊ឹងហ៊ី ធ្លាប់បានប្រាប់ខ្ញុំថា គាត់ត្រូវជាប្អូនជីដូនមួយនឹងអ្នកម្នាងម៉ូនិក។ ក្រោយថ្ងៃ១៨ មិនា១៩៧០ គេអាចមើលឃើញលោកចេង-ហេង ជាប្រមុខរដ្ឋខ្មែរនៅខាងលន់-នល់... ចំណែកប៉ែន-នុតជារដ្ឋមន្ត្រីទី១ខ្មែរក្រហមនៅខាងស្តេច សីហនុនិងអ្នកម្នាងម៉ូនិក, ក៏ដូចតែឈាន-វ៉មនៅខាងលន់-នល់ ចំណែកជួន-មុមនៅខាងប៉ុល-ពតដូច្នោះ។ ពួកសំបុកយួន ទាំងនេះ គឺលេងល្បែងយកជនជាតិខ្មែរមកលាបពណ៌អោយខ្មែរសំលាប់ខ្មែរទាល់តែផុតពូជទេតើ... ដើម្បីអោយកម្ពុជាក្លាយទៅជាស្រុកដែលគ្មានខ្មែរ ស្រួលអោយយួនចូលមករស់នៅ។
***សីហនុប្រកាសអែករាជ្យបង់ខាតទឹកដី នៅថ្ងៃ១២មិនា១៩៤៥ មិនទាន់គ្រប់គ្រាន់ទេ ពួកសំបុកយួននៅក្នុងព្រះរាជវាំង ថែមទាំងរៀបចំទំលាក់ទោសកំហុសទៅលើលោកសឺង-ង៉ុកថាន់ថែមទៀត។ នេះជាការថ្ពិនភ្នែកក្រលៃប្រវត្តិសាស្ត្រដ៏កាចសាហាវបំផុត ពីសំណាក់ជនជាតិយួន។ នៅក្នុងអែកសារ Essai sur la Démocratie du Cambodge en នៅទំព័រទី១២ មានសរសេរថា៖
“..ក៏ប៉ុន្តែនៅពេលនោះ ពួកជនជាតិជប៉ុនក៏បានណែនាំអោយលោកសឺង-ង៉ុកថាន់ត្រលប់មកពីតូក្យូវិញ នៅដើមខែឧសភា (១៩៤៥)។ នៅដើមខែមិថុនា លោកសឺងង៉ុកថាន់ ក៏បានត្រូវតែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស។ យោងតាមក្រមនៃថ្ងៃទី៧មិថុនា ព្រះអង្គម្ចាស់មុនីរេត ក៏បានត្រូវតែងតាំង (ដោយជប៉ុន) អោយធ្វើជាទីប្រឹក្សានៃរាជរដ្ឋាភិបាល ដោយមានសំលេងសំរេចនៅក្នុងគណរដ្ឋមន្ត្រី (កកន សម្ដេចក្រុមព្រះស៊ីសុវត្ថិ-មុនីរេត ក៏ជាកូនប្រសាររបស់វាំងជួន ដូចលោកឈាន-វ៉មដែរ ចំណែកគណរដ្ឋមន្ត្រីបេស់អ៊ឹង-ហ៊ី ក៏ជាកូនចៅរបស់វាំងជួនទាំងអស់គ្នា ដូច្នេះព្រឹត្តិការណ៍ទាំងប៉ុន្មាន ដែលកើតឡើងក្នុងសម័យនោះ ក៏មិនមែនជាទង្វើរបស់លោកសឺង-ង៉ុកថាន់ទេ តែជាទង្វើរបស់សំបុកកណ្ដៀរយួននៅក្នុងព្រះរាជវាំងទាំងអស់)។
យោងតាមអែកសារដដែល ពីរខែក្រោយមក, ថ្ងៃទី១៤សីហា, លោកសឺង-ង៉ុកថាន់ បានបញ្ជាអោយចាប់ខ្លួនមន្ត្រីទាំងអស់ ហើយតាំងខ្លួនលោកជានាយករដ្ឋាភិបាលទី១ នៃប្រទេសកម្ពុជាអែករាជ្យ”។ (កកន តាមពិតលោកសឺង-ង៉ុកថាន់ អិតមានចាប់រដ្ឋមន្ត្រីណាម្នាក់ទេ គ្រាន់តែធ្វើអោយស្តេចភ័យ រត់ទៅពួននៅវត្តលោកប៉ុណ្ណោះ អ្នកចំណាត់ការគឺខ្មែរក្រោម ម្នាក់ដែលមានឈ្មោះថា ចៅ-សែនកុសល ហៅឈុំ យោងតាមសៀវភៅ Souvenirs doux et amers របស់ស្តេចសីហនុ, ចំណែកក្រុមរដ្ឋមន្ត្រីរបស់លោកសឺង-ង៉ុកថាន់ គឺសុទ្ធសឹងជាភ្នាក់ងាររបស់វាំងជួន ដែលបានណែនាំលោកសឺង-ង៉ុកថាន់ អោយប្រឆាំងជាមួយបារាំង រួចហើយក៏បានណែនាំបារាំង អោយចាប់ខ្លួនលោកទៅដាក់គុកនៅព្រៃនគរវិញទៅ ។ សមាសភាពមានដូចតទៅ សឺងង៉ុកថាន់ រដ្ឋមន្ត្រីទី១ ទទួលបន្ទុកក្រសួងការបរទេស, នរោត្តម-ម៉ុងតាណា កសិកម្ម ស៊ុំ- ហ៊ាង មហាផ្ទៃ, វ៉ារ-កាមែល ធម្មការ, ប៉ាជ-ឈឺន ក្រសួងផ្តល់ភស្តុភារ, ពីទូ-ដឺម៉ុងតេរ៉ូ យុត្តិធម៌, ឃឹម-ទិត ក្រសួងការពារជាតិ ឃឹម-ទិត ជាក្រុមតស៊ូជាមួយលោកសឺង-ង៉ុកថាន់ តែបែរទៅជាទៅហៅបារាំង អោយមកចាប់លោកសឺង-ង៉ុកថាន់ទៅវិញ ដោយទំលាក់ទោសកំហុសទៅលើសីហនុ, ជូឡុង ក្រសួងសេដ្ឋកិច្ចជាតិ, ប៉ែន-នុត ក្រសួងហិរញ្ញវត្ថុ ដូច្នេះ ក្រុមទាំងអស់នេះ មិនមែនជាក្រុមលោកសឺង-ង៉ុកថាន់ទេ តែជាក្រុមរបស់ស៊ីសុវត្ថិ-មុនីរេត ដែលជាកូនប្រសាររបស់វាំងជួន)។
នៅក្នុងអែកសារដដែល លោក Philippe Preschez បានសរសេរថា “នៅក្នុងគណរដ្ឋមន្ត្រីរបស់សឺង-ង៉ុកថាន់ មានឈ្មោះ ប៉ាជ-ឈឺន ដែលបានប្រោះកាសែត “នគរវត្ត” អោយរស់ឡើង បន្ទាប់ពីពួកជប៉ុនបានរំដោះលោកអោយចេញពីគុក (កកន លោកប៉ាជ-ឈឺន ជាបងជីដូនមួយរបស់លោកឌុក-រ៉ាស៊ី។ ទៅថ្ងៃមុខទៅ លោកប៉ាជ-ឈឺន ណែនាំលោក សឺង-ង៉ុកថាន់ អោយរត់ចូលពួកអិស្សរៈ រួចបន្ទាប់មក ប៉ាជឈឺនក៏រត់ទៅចូលខាងបារាំង ដើម្បីចាប់ពួកអិស្សរៈទាំងនោះវិញ។ បន្ទាប់ពីការចុះចាញ់នៃប្រទេសជប៉ុននៅថ្ងៃទី១៥មិនា១៩៤៥, លោកសឺង ង៉ុកថាន់ក៏បានប្រកាសអំពីគោលបំ ណងរបស់លោកដើម្បីបន្តរក្សាអែករាជ្យរបស់ប្រទេសខ្មែរ។ សារពត៌មាន «Cambodge» (កម្ពុជា ជាភាសាបារាំង) បានបោះផ្សាយអត្ថបទដ៏ហឹង្សាក្រៃលែង សរសេរដោយជនជាតិអណ្ណាម ដែលថ្កោលទោសទៅលើបារាំងហើយដែលលើក សរសើរតំកើងអំពីសេចក្តីស្នេហាជាតិមោះមុតរបស់ជនជាតិខ្មែរ។ កាលណាយួនសរសើរខ្មែរ នោះយួនកំពុងតែសំលាប់ជាតិខ្មែរហើយ។
***ទាំងអស់នេះជាភស្តុតាងជាក់ស្តែង ស្ទើរតែបណ្ដាលអោយខ្វាក់ភ្នែក ថាជនជាតិយួនជាអ្នកណែនាំខ្មែរអោយទាមទារអែករាជ្យ ដែលបង់ខាតទឹកដី។ បើយើងវិលត្រលប់មកពិនិត្យអែកសាររបស់ឈាន-វ៉មវិញ, គឺនៅក្នុងឆ្នាំ១៩៤៩ លោកសឺន សាននិងលោកឈាន-វ៉ម មិនបានទៅទាមទារដែនដីកម្ពុជាក្រោមអោយខ្មែរទេ តែបាននាំគណប្រតិភូខ្មែរ អោយទៅទាមទារអែករាជ្យពីបារាំងអោយមានមុខយួន គឺជាអែករាជ្យដែលខ្មែរត្រូវខាតបង់ទឹកដីកម្ពុជាក្រោម។ នៅក្នុងទំព័រទី១ នៃអែកសាររបស់លោក លោកឈាន-វ៉មបានសរសេរថា “ការចរចាដើម្បីបង្កើតសន្ឋិសញ្ញាខ្មែរ-បារាំង ដើម្បីជំនួយលក្ខន្តិកៈសំរុះសំរួលបណ្ដោះអាសន្ន le Modus Vivendis ។
“នៅអែសហភាពបារាំងអែណោះ, នៅក្នុងកិច្ចប្រជុំការងារមួយ នៃថ្ងៃទី១៤មេសា១៩៤៩, បួនក្រុមប្រឹក្សាខ្មែរ.មានស៊ឺម- វ៉ារ, ថុន-អ៊ុក និងសុក-ឆុង ហើយនិង ម្ចាស់ក្សត្រីយ៍ពីងពាង-យុគន្ធរ ដែលមានការគាំទ្រពីបួនទីប្រឹក្ស ជាមិត្តដ៏ច្រើន(?) បានបង្ហាញនូវគំរោងការមួយ ដែលអញ្ជើញអោយរដ្ឋាភិបាលបារាំង ធ្វើការចរចាជាមួយនឹងរដ្ឋាភិបាលខ្មែរ អំពីសន្ធិសញ្ញាមួយ ដែលសមស្របនឹងមាត្រា៦១ នៃរដ្ឋធម្មនុញ្ញបារាំងដែលអនុញ្ញាតអោយជំនួសលក្ខន្តិកៈព្រមព្រៀងបណ្ដោះអាសន្ន Mo- dus Vivendis នៃថ្ងៃ៧មករា១៩៤៦ ដែលជាគំនាបនៃរដ្ឋការយោធាបារាំងមកលើប្រទេសកម្ពុជា ដែលត្រលប់មកអិណ្ឌូចិនវិញ បន្ទាប់ពីមានការចុះចាញ់ពីសំណាក់ប្រទេសជប៉ុន។
***បើយើងពិនិត្យមើលអត្ថបទរបស់លោកឈាន-វ៉មយូរទៅ យើងត្រូវឈឺក្បាល ព្រោះមើលមិនឃើញទំព័រណាសោះ ដែលឈាន-វ៉មបានទាមទារទឹកដីកម្ពុជាក្រោមមកអោយជាតិខ្មែរ។ វាទៅជាឃើញមានការទាមទារអោយយកសន្ធិសញ្ញាបារាំង-ខ្មែរ អោយមកជំនួស Modus Vivendis!។
***ប៉ុន្តែពេលដែលបារាំងបានចាប់លោកសឺង-ង៉ុកថាន់ទៅឃុំឃាំង (១៦តុលា១៩៤៥) បារាំងបានតែងតាំងសម្ដេចក្រុមព្រះ ស៊ីសុវត្ថិ-មុនីរេត (កូនប្រសាររបស់វាំងជួន) ជានាយករដ្ឋមន្ត្រី ដោយបានរក្សាទុកសមាសភាពនៃគណរដ្ឋមន្ត្រី របស់លោកសឺង-ង៉ុកថាន់ទាំងអស់ ដែលសុទ្ធសឹងជាភ្នាក់ងាររបស់វាំងជួន។ សម្ដេចមុ នីរេតក៏បានតែងតាំងគណៈកម្មាធិការសិក្សាចំរុះបារាំង-ខ្មែរ ដែលមានភារកិច្ចនិពន្ធលក្ខន្តិកៈសំរុះសំរួលបណ្ដោះអាសន្ន «?», គំរោងរដ្ឋធម្មនុញ្ញ និង គំរោងសន្ធិសញ្ញាបារាំង-ខ្មែរ ដែលជាគំរោងរដ្ឋបាល និង ភូមិសាស្ត្រ សំរាប់ការបោះឆ្នោតនៅកម្ពុជាកណ្ដាល ដែលនៅក្នុងនោះគ្មានដែនដីកម្ពុជាក្រោមទេ ពោលគឺគំរោងទាមទារអែករាជ្យពីបារាំង ដោយខាតបង់ទឹកដីកម្ពុជាក្រោម។ ក្រុមនិពន្ធដែលសរសេរគំរោងទាំងបីនេះជាភាសាបារាំង គឺជាក្រុមនិពន្ធតែមួយដែលមានសមាសភាពដូចតទៅ ផ្នែកខាងខ្មែរ ព្រះអង្គម្ចាស់ស៊ីសុវត្តិ-មុនីពង្ស, ឃឹម-ទិត, ញឹក-ជូឡុង, ចាន់-ណាក់ និងឈាន-វ៉ម។ ខាងបារាំងមានSaint Mleux, Ponge, Roux, Boiffier, Mary។ ឃើញថាក្រុមនេះជាក្រុមត្រូវរ៉ូវគ្នាចាក់ទឹកមិនលេចជ ជាមួយនឹងបារាំងទេតើ!! តើហេតុអ្វីបានជាមានការទាមទារអោយយកលក្ខន្តិកៈនៃសន្ធិសញ្ញាបារាំង-ខ្មែរមកជំនួស Modus Vivendis ទៅវិញ ដែលជាអត្ថបទតែមួយ សរសេរដោយក្រុមនិពន្ធតែមួយ ហើយដែលមានន័យដូចគ្នាតែមួយ គឺការទាមទារអែករាជ្យពីបារាំងដោយខាតបង់ទឹកដីកម្ពុជាក្រោម។
សេចក្តីបញ្ចប់ ៖ រដ្ឋសភាបារាំងបានបោះឆ្នោតសំរេចជាផ្លូវការ (នៅថ្ងៃទី២១ ឧសភា ១៩៤៩) ផ្ទេរទឹកដីកម្ពុជាក្រោមទៅអោយវៀតណាម។ លោកឈាន-វ៉ម ក៏បានវិលត្រលប់មកប្រទេសកម្ពុជាដោយដៃទទេ ដោយមិនខ្ចីទាំងធ្វើសេចក្តីរាយការណ៍អោយស្តេចសីហនុនោះផង។ លោកឈាន-វ៉មបានដាក់ទោសកំហុស ទៅលើលោកយ៉ែម-សំបូរ ដែលបានកោះហៅលោកអោយវិលត្រលប់មកវិញ រកតែលោកសំរេចអ្វីមិនបាន “គឺជាការចាក់សំលាប់ពីក្រោយខ្នង”, លោកឈាន-វ៉មពោល។ ប៉ុន្តែលោកយ៉ែម-សំបូរនេះ ជាកូនចៅរបស់វាំងជួនម្នាក់ទៀត ដែលបានធ្វើរដ្ឋប្រហារធម្មនុញ្ញក្នុងឆ្នាំ១៩៤៩ ដើម្បីលើកអំណាចបរិបូណ៌ថ្វាយព្រះកូណានរោត្តម-សីហនុ គឺជាការខ្ចីដៃរបស់ស្តេចប្រើ ដើម្បីចុះហត្ថលេខាទៅលើសន្ធិសញ្ញាបារាំង-ខ្មែរ ដោយគ្មានហត្ថលេខារបស់ប្រធានរដ្ឋសភា ពោលគឺលោកអៀវ-កើស។ នេះជាឧបាយកលរបស់យួន ដើម្បីទំលាក់ទោសនៃការបាត់បង់ទឹកដីកម្ពុជាក្រោម ទៅលើស្តេចសីហនុតែប៉ុណ្ណោះ។
***ជាបន្ទាប់មក លោកឈាន-វ៉មធ្វើរិកជាអាក់អន់ស្រពន់ចិត្តនឹងស្តេចសីហនុ ហើយរត់ទៅធ្វើការបំរើយួនយៀកកុង នៅក្នុងក្រុមហ៊ុនដឹកនាំចេញចូល Import Export) ដែលថ្ងៃមុខទៅមានឈ្មោះថា ក្រុមហ៊ុនរដ្ឋសូនិចស៊ីម (ឆ្នាំ១៩៦៤)។ នៅពេលនោះ ក្នុងនាមជាប្រធានអគ្គនាយក លោកឈាន-វ៉មក៏មានមុខមាត់ធ្វើជាមេដឹកនាំភស្តុភារអោយយៀកកុងជាផ្លូវការ ដោយសហការជាមួយនឹងមេខ្មែរយៀកមិញម្នាក់ទៀតឈ្មោះ លី-គឹមហេង (ជាអគ្គនាយកសូនិចស៊ីម ព្រមទាំងជាអ្នកកាន់ហឹបប្រាក់ “សង្គមរាស្ត្រនិយម” របស់ស្តេចសីហនុ រហូតដល់មេសា ១៩៧៥ ខែរងកម្មឆ្នាំព្រាត់ប្រាស់ (!!)។