ព្រះពុទ្ធសាសនានៅវៀតណាម


ថ្ងៃអាទិត្យ ទី29.កញ្ញា 2019.ម៉ោង 7:18

    ដើម្បី​ងាយ​ស្រួល ​ក្នុង​ការ​សឹក្សា​រឿង​ព្រះ​ពុទ្ធ​សាសនា​នៅ​វៀត​ណាម​ សូម​បែង​ដែន​ដី​នែ​ប្រ​ទេស​វៀត​ណាម​បច្ចុប្បន្ន​ចេញ​ជា​ ៣​អាណា​ខេត្ត​ (តាម​បែប​ដែល​បារាំង​សេស​ ធ្លាប់​បែង​ក្នុង​សម័យ​ដែល​វៀត​ណាម​ជា​អាណា​និគម)​ គឺ​តុង​កឹង​ (Tongkinh បាន​ដល់​ផែន​ដី​ទូលាយ​ខាង​លើ​បរិ​វេណ​វាល​រាប​ទន្លេ​ក្រហម​) អណ្ណាម​ (Annam បាន​ដល់​ផែន​ដី​ទទឹង​វែង​ បត់​តាម​សមុទ្រ​ដែល​នៅ​ខាង​ក្រោម​រវាង​តុង​កឹង​ និង​ កូ​ចិន​សិន​) ហើយ​កូចិន​សិន​ ( Co chin xin បាន​ដល់​ផែន​ដី​ភាគ​ខាង​ក្រោម​បរិ​វេណ​វាល​រាប​ទន្លេ​មេ​គង្គ​ទាំង​អស់​) អាណា​ខេត្ត​ទាំង​៣​នេះ​ ប្រៀប​បាន​ នឹង​ អាណា​ចក្រ​ផ្សេង​ៗ​ ដែល​មាន​នៅ​ក្នុង​ភាគ​ដំបូង​ប្រ​វត្តិ​សាស្រ្ត​ គឺ​តុង​កឹង​ និង ភាគ​ខាង​ជើង​របស់​អណ្ណាម​ ជា​អាណា​ចក្រ​អណ្ណាម​ និង​ បាន​រីក​ចម្រើន​ត​មក​ជា​ប្រទេស​វៀត​ណាម​។​ បច្ចុប្បន្ន​នេះ​អណ្ណាម​ ភាគ​​ខាង​ត្បូង​ ជា​អាណា​ចក្រ​ចម្ប៉ា​ ចំណែក​ កូចិន​សិន​ ជា​មួយ​ភាគ​របស់​​អាណា​ចក្រ​ហ្វូ​ណន​ ដែល​មាន​មជ្ឈម​ណ្ឌល​នៅ​ប្រទេស​កម្ពុ​ជា​ បច្ចុប្បន្ន​ (អាន​ប្រ​វត្តិ​ពុទ្ធ​សាសនា​ នៅ​ប្រទេស​កម្ពុជា​)​ អាណា​ចក្រ​អណ្ណាម​ មាន​អារ្យ​ធម៌​ដំណ​មក​ពី​ចិន​ ចំណែក​ចម្ប៉ា​ និង​ ហ្វូណន​មាន​អារ្យ​ធម៌​ដែល​ត​មក​ពី​ឥណ្ឌា​។​

    អាណាចក្រ​របស់​ពួក​អណ្ណាម​នោះ​ មាន​ប្រ​វត្ត​មិន​ជា​ផ្លូវ​ការ​ថា​ មាន​អាយុ​ប្រ​មាណ ៣០០០​ឆ្នាំ​ មក​ហើយ​ តែ​មិន​មាន​រឿង​រ៉ាវ​ជា​ភ័ស្តុ​តាង​ប្រាកដ​ រហូត​ដល់​ ព.ស ​៣៣៧ ទើប​បាន​ចាត់​តាំង​ឡើង​ជា​អាណា​ចក្រ​ណាម​វៀត​ (ប្រែ​ថា អាណា​ចក្រ​ភាគ​ខាង​ត្បូង)​ តែ​ត​មក​ក្នុង​ ព.ស. ​៤៣៣ ​អាណា​ចក្រ​ណាម​វៀត​បាន​ធ្លាក់​ជា​ចំណុះ​ចិន​ និង​ ត្រូវ​ចិន​កាន់​កាប់​អស់​វេលា​យូរ​ដល់ ១០០០​ឆ្នាំ​ រយ​ពេល​វេលា​នេះ​ ហៅ​ឈ្មោះ​តាម​ចិន​ហៅ​ថា​ អណ្ណាម​ ឬ​ អាណាម​ (ប្រែ​ថា​ សន្តិ​ទក្សិណ​ ឬ​ បក្ស​ខាង​ត្បូង​ដែល​ស្ងប់​)​ ក្រោយ​ពី​បាន​ធ្លាក់​ក្រោម​អំណាច​ចិន​ អស់​វេ​លា​យូរ​អង្វែង​ ​សាសនា​ និង​ វប្ប​ធម៌​របស់​ជន​ជាតិ​អណ្ណាម​ លើក​ស្ទួយ​ឥទ្ធិ​ពល​ចិន​ស្ទើរ​តែ​ទាំង​អស់​ ពេល​ដល់​ ព.ស. ​១៤៨២​ ជន​ជាតិ​អណ្ណាម​ រំដោះ​ឯក​រាជ្យ​ប្រកាស​ឥស្សរៈ​ ពី​ចិន​បាន​សំរេច​។ ត​ពី​នោះ​អា​ណាចក្រ​អណ្ណាម​ ឬ​ វៀត​ណាម​បាន​ពង្រីក​ដែន​ដី​ចុះ​មក​ខាង​ត្បូង​ជា​លំ​ដាប់​ ក្លាយ​ជា​គូ​សង្គ្រាម​ជា​មួយ​អាណា​ចក្រ​ចម្ប៉ា​ និង​ ចូល​គ្រប់​គ្រង​ដែន​ដី​របស់​ចម្ប៉ា​នៅ​ទី​បំផុត​ ដូច​មាន​រឿង​រ៉ាវ​ដោយ​សង្ខែប​ដូច​ត​ទៅ​នេះ ៖

ក. អាណាចក្រចម្ប៉ា

​    ចម្ប៉ា​ គឺ​អាណា​ចក្រ​របស់​ពួក​ចាម​ សឹង​សន្និដ្ឋាន​ថា​ ជា​ជន​ជាតិ​ឥណ្ឌូ​នេ​ស៊ី​មួយ​ពួក​ជា​អ្នក​ដើរ​សមុទ្រ ចូល​ចិត្ត​ដើរ​លក់​ដូរ​ ធ្វើ​នេសាទ​ និង ចោរ​​ចល័ត​ និយាយ​ភាសា​ចាម​ ដែល​សរ​សេរ​ដោយ​អក្សរ​ឥណ្ឌា​ តែ​ភាសា​អក្សរ​សិល្ប​ ប្រើ​ភាសា​សំស្ក្រឹត​ មាន​វប្ប​ធម៌​ស្រដៀង​ហ្វូ​ណន​ ​ដែល​បាន​ទទួល​ឥទ្ធិ​ពល​មក​ពី​ឥណ្ឌៀ​ដូច​គ្នា​ ខេត្ត​ដែន​របស់​អាណា​ចក្រ​ចម្ប៉ា​នោះ​​កំណត់​ព្រាវ​​ៗ តាំង​ពី​ទី​ក្រុង​ដា​ណាំង​ ឬ​ តូរេន​ ( Da Nang ឬ Tourane នៅ​ភាគ​ខាង​ក្រោម​ទី​ក្រុង​វេ​ចុះ​ទៅ​បន្តិច)​ ចុះ​ទៅ​ដល់​ឈូង​សមុទ្រ​កាំ​រាញ​ (Cam Ranh) និង ស៊ី​ជ្រៅ​ទៅ​ដល់​ផែន​ដី​ខេត្ត​ស្ទឹង​ត្រែង​ ប្រ​ទេស​កម្ពុ​ជា​បច្ចុប្បន្ន​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ អាណា​ខេត្ត​នេះ​ មិន​ថិត​នៅ​ នឹង​ តែ​មួយ​កន្លែង​ដូច​ជា​ពេល​រាជ​វង្ស​ថ័ង​ អស់​ទៅ​នៅ​ក្នុង​ ព.ស.​១៤៥០​ មាន​ខេត្ត​ដែន​ខាង​ជើង​ដល់​ Ported’Annam ឬ ខែ្ស​ស្រប​ទី​ ១៨ តែ​សម័យ​ក្រោយ​ សន្សឹម​ៗ រួញ​ចូល​មក​ពី​ខាង​ជើង​ តាម​លំដាប់​ រហូត​ដល់​អស់​រលីង​ផែន​ដី​របស់​ខ្លួន​​អាណា​ចក្រ​ ចម្ប៉ា​ប្រកប​ដោយ​ដែន​ដី​សំខាន់​មាន​ ៤​ដែន​ គឺ អម​រាវ​តី (ត្រូវ​ នឹង​ ក្រុង​ក្វាង​ណាម​ = Quang Nam ​បច្ចុប្បន្ន​) វិជ័យ​ (ត្រូវ​ នឹង​ ក្រុង​ ប៊ិនហ៍​ដិនហ៍​ = BinhDinh) កោដ្ឋ​រៈ (ត្រូវ​ នឹង ក្រុងញ៉ាត្រាង=Nha Trang) នឹង បណ្ឌុ​រង្គ​ (ត្រូវ​ នឹង​ ខេត្ត​ហ្វាន​រ៉ាង​ Phan Rang )កោដ្ឋរៈ​ និង​ បណ្ឌុ​រង្គ​ ធ្លាប់​ជា​ដែន​ដី​របស់​ហ្វូ​ណន​ មក​ពី​មុន​ ហើយ​ក្លាយ​ទៅ​ជា​របស់​ចម្ប៉ា​ គ្រា​ដែល​ហ្វូ​ណន​ចាញ់​ចេន​ឡា​ (កម្ពុជា) ក្នុង​រវាង​ ព.ស.​១១០០​ (ដែន​ដី​ហ្វូណន​ដែល​នៅ​សល់​ពី​នេះ​ រួម​ទាំង​ កូចិន​ស៊ិន​ ខាង​ក្រោម​ចុះ​ទៅ​ សុទ្ធ​សឹង​តែ​ដែន​ដី​របស់​អាណា​ចក្រ​កម្ពុ​ជា​សម័យ​បុរាណ​)​។

    ប្រទេស​ចម្ប៉ា​ មាន​​ប្រ​វត្តិ​ដំបូង​បង្អស់​ប្រាកដ​នៅ​ក្នុង​សៀវ​ភៅ​កំណត់​ហេតុ​របស់​ចិន​ថា​ ​៖ កកើត​ឡើង​នៅ​ ព.ស.៧៣៥ ក្នុង​រយៈ​ដែល​រាជ​វង្ស​ហ័ន​ កំពុង​ទន់​ខ្សោយ​ មាន​ឈ្មោះ​ជា​ភាសា​ចិន​ថា​ អាណា​ចក្រ​ ឡិន​អ៊ី (LinYi) តាំង​រាជ​ធានី​នៅ​ក្នុង​បរិ​វេណ​ក្រុង​ក្វាង​ណាម​ ក្សត្រ​ខ្លាំង​ពូកែ​ ​អង្គ​ដំបូង​ ដែល​ប្រាកដ​ឈ្មោះ​គឺ​ ព្រះ​បាទ​ភទ្រ​វរ្ម័ន​ ដែល​គ្រង​រាជ្យ​ក្នុង​រវាង​ ព.ស.​៩២០​ ទ្រង់​បាន​សាង​ ម៉ីសន​ (Mison) នគរ​សក្តិ​សិទ្ធិ (នៅ​ក្បែរ​ក្វាង​ណាម​) និង​ ប្រតិស្ឋាន​ទេវា​ល័យ​កន្លែង​ដំបូង​ ព្រម​ដោយ​សិវៈ​លិង្គ​ ឧទ្ទិស​ដល់​ព្រះ​សិវៈ​ភទ្រេ្ទ​ស្វារៈ​ ជា​ភ័ស្តុ​តាង​ សំដែង​ច្បាស់​ថា​ សាសនា​ហិណ្ឌូ​ និកាយ​សៃវៈ​ ជា​សាសនា​ប្រចាំ​ជាតិ​ ឬ ដោយ​ហោច​ក៏​ជា​សាសនា​ផ្លូវ​ការ​របស់​ចម្ប៉ា​។​ អាណា​ចក្រ​ចម្ប៉ា​មាន​ការ​ករ​ណី​វិវាទ​​រឿង​ដែន​ដី​ជា​មួយ​ នឹង​ ចិន​រឿយ​ៗ​ សឹង​នឹង​ លើក​ទ័ព​ទៅ​វាយ​ជាយ​ដែន​របស់​ចិន​ (គឺ​អណ្ណាម​នូវ​វេលា​នោះ​នៅ​ក្នុង​គ្រប់​គ្រង​របស់​ចិន​)​ ជា​ញឹក​ញាប់​ដោយ​ឆ្ពោះ​តុង​កឹង​ ជា​ហេតុ​នាំ​ឲ្យ​ចិន​លើក​ទ័ព​មក​វាយ​រាជ​ធានី​ ដែល​តាំង​នៅ​ក្នុង​បរិ​វេណ​ក្រុង​វេ​ បច្ចុប្បន្ន​ ដល់​ពីរ​លើក​ធំ​ៗ​ក្នុង​ ព.ស.៩៨៩ និង​ ១០៨៨ ដោយ​ជា​ពិសេស​គ្រា​ដំបូង​បាន​វាយ​កំទិច​ក្រុង​​វិនាស​ហិន​ហោច​យ៉ាង​ខ្លាំង​​ និង​ ដឹក​ជញ្ជូន​មាស​បរិ​សុទ្ធិ​ទៅ​ប្រ​មាណ​ ១០០.០០០​ ប៉នដ៍​ និង​ ក្បួន​កំណត់​ហេតុ​ចិន​ បាន​នៅ​​កត់​ត្រា​ទុក​ទៀត​ថា​ ពួក​ចិន​បាន​ប្រមូល​ដឹក​ជញ្ជូន​គម្ពីរ​ព្រះ​ពុទ្ធ​សាសនា​ ទៅ​អំពី​ក្រុង​នោះ​ដោយ​ចំនួន​ ១.៣៥០​ក្បាល​ ដែល​ជា​ភស្តុ​តាង​ សំដែង​ឲ្យ​ឃើញ​ច្បាស់​ថា​ ព្រះ​ពុទ្ធ​សាសនា​គង់​ នឹង​ រីក​ចម្រើន​ក្នុង​ប្រ​ទេស​ចម្ប៉ា​ ក្នុង​សម័យ​នោះ​ ក្រៅ​ពី​នេះ​នៅ​មាន​ព្រះ​ពុទ្ធ​រូប​ សិល្បៈ ​ត្រកូល​អម​រាវតី​ អាច​សន្និដ្ឋាន​បាន​ថា​ ព្រះ​ពុទ្ធ​សាសនា​ នឹង បាន​មក​ប្រតិស្ឋាន​នៅក្នុង​ប្រទេស​ចម្ប៉ា​មុន​ពុទ្ធ​សត​វត្សរ៍​ទី​ ៨​។

    ពេល​រាជ​វង្ស​ថ័ង​ឡើង​គ្រប់​គ្រង​ផែន​ដី​ចិន​ក្នុង​ ព.ស. ​១១៦១​ ចម្ប៉ា​ក៏​ត្រឡប់​មក​ចង​សម្ព័ន្ធ​មិត្ត​ សម្តែង​សេច​ក្តី​ទទួល​ស្គាល់​ អំណាច​របស់​ចិន​ ឈប់​លើក​ទ័ព​ទៅ​វាយ​ជាយ​ដែន​ចិន​ ក្នុង​វេលា​ត​ពី​នោះ​ ការ​ដែល​ជ្រួល​ច្របល់​ខាង​ន​យោ​បាយ​ និង ការ​ធ្វើ​សង្គ្រាម​តិច​តួច​ ធ្វើ​ឲ្យ​កើត​រយៈ​នៃ​សេច​ក្តី​សន្តិ​ភាព​ និង​ រីក​ចម្រើន​ មាន​ស​មិទ្ធិ​ផល​ផ្នែក​ខាង​សិល្បៈ​ និង​ ស្ថាបត្យ​កម្ម​កើត​ឡើង​ច្រើន​ណាស់​ តំបន់​ម៉ីសន​ និង​ ត្រា​កៀវ​ ( Tra kieu ) ដែល​ភាគ​ច្រើន​សាង​ឡើង​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ ប្រកាស​ធម្ម​វិក​រន្ត​វរ្ម័ន​ (ព.ស.១១៩៦-រវាង ​១២២៨) អ្នក​បួស​ចិន​ អ៊ី​ ចីង​ ដែល​បាន​និមន្ត​សិក្សា​សើប​សាសនា​ ចេញ​ដំណើរ​ និង​ ត្រឡប់​រវាង​ចិន​ និង​ ឥណ្ឌា​បាន​ឆ្លង​កាត់​ភូមិ​ភាគ​នេះ​ក្នុង​រវាង​ ព.ស.១២១៤-​១២៣៨​ បាន​កត់​​ត្រា​ទុក​ថា​ ឡិន​អ៊ី​ជា​ប្រ​ទេស​មួយ​កាន់​ព្រះ​ពុទ្ធ​សាសនា​ ផ្ទុយ​អំពី​ហ្វូ​ណន​ ដែល​បំផ្លាញ​​ព្រះ​ពុទ្ធ​សាសនា​ស្ទើ​តែ​សាប​សូន្យ​ (មាន​ន័យ​ថា​ ចំពោះ​តែ​ក្នុង​រជ្ជ​កាល​មួយ​ ឬ​ សម័យ​មួយ​ដែល​ត្រូវ​ នឹង​ ឬ​ស្រដៀង​ជា​មួយ​ នឹង វេលា​ដែល​ព្រះ​តេជ​គុណ​ អ៊ី​ ចីង​ ធ្វើ​ដំណើរ​ទៅ​)​ ពុទ្ធ​បរិ​ស័ទ​ចម្ប៉ា​ទូ​ទៅ​ ជា​ពួក​ដែល​កាន់​និកាយ​ អារ្យ​សម្មិ​តេយ្យ​ តែ​មាន​ពួក​ដែល​កាន់​និកាយ​សរ​វាស​តិវាទ​ នៅ​បន្តិច​បន្តួច​ មួយ​ទៀត​នៅ​ក្នុង​រជ្ជ​កាល​ ព្រះ​បាទ​វិក​រន្ត​វរ្ម័ន​នេះ​ ចម្ប៉ា​បាន​ពង្រីក​ដែន​ដី​ចុះ​ទៅ​ខាង​ត្បូង​ទៀត​ផង​។​

    រវាង ​ព.ស. ​១៣០១ ​ដល់​ ១៤០២​ រាជ​វង្ស​ថ្មី​របស់​ចម្ប៉ា​បាន​រំកិល​មជ្ឈ​មណ្ឌល​ដែល​ជា​អាណា​ចក្រ​ចេញ​ពី​អម​រាវ​តី​ (ក្វាង​ណាម)​ ចុះ​ទៅ​តាំង​នៅ​បណ្ឌុ​រង្គ​ (ហ្វាង​រាង​)​ និង​ កោដ្ឋរៈ​ (ញ៉ា​ត្រាង​)​ ក្នុង​វេ​លា​ដដែល​ ចិន​ក៏​ឈប់​ហៅ​ចម្ប៉ា​ថា​ឡិន​អ៊ី​ តែ​ផ្លាស់​ឈ្មោះ​ថ្មី​ថា​ ហួន​ ហ្វាង​ (Huan-wang)​។​ រាជ​វង្ស​ថ្មី​នេះ​សំដែង​សេច​ក្តី​គោរព​លទ្ធិ​សៃវៈ​ យ៉ាង​តឹង​រឹង​ណាស់​ និង​ កាន់​គតិ​បូជា​សិវៈ​​លិង្គ​លេច​ឮ​ច្បាស់​ជាង​អាណា​ចក្រ​ខ្មែរ​ទៀត​ផង​ មាន​ការ​សាង​ មុខ​លិង្គ​ (ផ្ទាំង​សីលា​សិវៈ​លិង្គ​ មាន​លោហ​បិត​ជុំ​វិញ​ តែ​ជា​រូប​មុខ​មនុស្ស​ មុខ​មួយ​ខ្លះ​មុខ​ច្រើន​ខ្លះ​)​ ឡើង​ជា​ច្រើន​ ជា​ការ​សំដែង​ឲ្យ​ឃើញ​ច្បាស់​ប្រាកដ​ថា​ព្រះ​រាជា​ គឺ​ព្រះ​សិវៈ​ យ៉ាង​ណា​ក៏​ដោយ​ ពេល​បំលាស់​រាជ​ធានី​មក​បាន​មិន​យូរ​ប៉ុន្មាន​ ដល់​ ព.ស.​១៣១៧ ចម្ប៉ា​ក៏​ត្រូវ​ជ្វា​រុក​រាន​យ៉ាង​ធ្ងន់​ ធ្វើ​ឲ្យ​វិហារ​ពោ​នគរ​ នៅ​ញ៉ា​ត្រាង​ត្រូវ​ដុត​កំទិច​អស់​ និង​ ទេវ​រូប​ឈើ​ត្រូវ​ដឹក​ជញ្ជូន​ទៅ​ វិហារ​ពោ​នគរ​ជា​ទី​ស្ថិត​របស់​​ព្រះ​ម៉ែ​ភគ​វតី​ ដែល​មិន​ប្រាកដ​ថា​ផ្តើម​ឡើង​ពី​ត្រឹម​ណា​។​ អ្នក​ខ្លះ​សន្និដ្ឋាន​ថា​ អាច​ជា​ព្រះ​ម៉ែ​ដែល​អ្នក​ស្រុក​គោរព​ពី​មុន​ តាំង​តែ​សម័យ​បុរាណ​ ពេល​ពួក​ចាម​កាន់​សាសនា​ហិណ្ឌូ​ ហើយ​ក៏​ដាក់​ឈ្មោះ​ឲ្យ​ជា​ភាសា​សំស្ក្រឹត​ខណៈ​ពេល​ព្រះ​វិហារ​​ហិន​ហោច​ ហើយ​​ព្រះ​បាទ​សត្យ​វរ្ម័ន​ទ្រង់​បាន​ជួស​ជុល​ឡើង​ថ្មី​នៅ​ក្នុង​វេលា​បន្ទាប់​ពី​នោះ​ដែរ​ តែ​ត​មក​មិន​ទាន់​ដល់​ពី​រ​សតវត្សរ៍​ គឺ ក្នុង​ ព.ស.​១៤៨៨​ ព្រះ​បាទ​រា​ជេន្រ្ទ​វរ្ម័ន​ទី​​២​ នៃ​អាណា​ចក្រ​ខ្មែរ​ក៏​បាន​វាយ​លុក​ចម្ប៉ា​ និង​ រឹប​យក​ទេវ​រូប​មាស​ របស់​ព្រះ​ម៉ែ​ភគវតី​នាំ​ទៅ​ខ្មែរ​ផង​ ពេល​ដល់ ​ព.ស.១៥៩៣ ព្រះ​បាទ​បរ​មេស្វារៈ​ ទ្រង់​បាន​សាង​ទេវ​រូប​អង្គ​ថ្មី​មួយ​អង្គ​ទៀត​ រួម​ព្រះ​សិវៈ​ និង​ ព្រះ​ភគវតី​ រួម​ចូល​គ្នា​ឧទ្ទិស​ ចំពោះ​វិហារ​ពោន​គរ​នេះ​ ហៅ​ឈ្មោះ​ថា​ ព្រះ​ភគវតី​ស្វារៈ​ ធ្វើ​ឲ្យ​ឃើញ​ថា​ ព្រះ​ម៉ែ​ភគ​វតី​គង់​ និង​​ បាន​ទទួល​សេច​ក្តី​គោរព​ដូច​ជា​ព្រះ​ឧមា​។​

    ប្រមាណ ​ព.ស. ១៤១៨ ព្រះ​បាទ​ឥន្រ្ទ​វរ្ម័ន​ទី ​២ ទ្រង់​បំលាស់​មជ្ឈ​មណ្ឌល​នៃ​អាណាចក្រ​ឡើង​ទៅ​ភាគ​ខាង​ត្បូង​ទៀត​ ដោយ​ទ្រង់​សាង​រាជ​ធានី​ថ្មី​ឈ្មោះ​ ឥន្ទ្រ​បុរៈ​ ក្នុង​មណ្ឌល​ក្វាង​ណាម​ (អម​រាវតី)​ នឹង​បង្កើត​រាជ​វង្ស​ថ្មី​ ព្រម​ជា​មួយ​នោះ​ ចិន​ក៏​ផ្លាស់​ឈ្មោះ​ហៅ​ចម្ប៉ា​ថ្មី​ទៀត​ថា​ ចាង​ចើង​ (Chang-cheng ត្រូវ​ជា​មួយ​សំស្ក្រឹត​ថា​ ចម្ប៉ា​បុរៈ​)​ ព្រះ​បាទ​ឥន្ទ្រ​វរ្ម័ន​ទី​២​ ទ្រង់​ជ្រះ​ថ្លា​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ណាស់​ រហូត​ដល់​ទ្រង់​សាង​វត្ត​យ៉ាង​សម្បើម​មួយ​នៅ​ដុង​យ៉ឿង​ (Dong-duong) នៅ​ទិស​អគ្នេយ៍​នៃ​ម៉ីសន​ ឧទ្ទិស​ចំពោះ​ព្រះ​លក្ស្មិ​ន្ទ្រ​លោ​កេ​ស្វារៈ​ (គឺ​ព្រះ​អវ​លោ​កិ​តេ​ស្វារៈ​ពោធិ​សត្វ​នេះ​ឯង​ ចំណែ​ក​លក្ស្មិ​ន្ទ្រ​ជា​ព្រះ​នាម​របស់​ព្រះ​បាទ​ឥន្ទ្រ​វរ្ម័ន​ទី​២​ មុន​ឡើង​គ្រង​រាជ​សម្បត្តិ)​ ដែល​ប្រកាន់​ថា​ ជា​ភស្តុ​តាង​ខាង​សិល្បៈ​បុរាណ​វិទ្យា​ដំបូង​ដែល​ស្តែង​ថា​ ព្រះ​ពុទ្ធ​សាសនា​ផ្នែក​ខាង​មហា​យាន​រីក​ចំរើន​នៅ​ក្នុង​ចម្ប៉ា​ (ព្រះ​ពុទ្ធ​សាសនា​ដែល​ផ្សាយ​ចូល​ទៅ​ចម្ប៉ា​មុន​ពេល​នេះ​ទៀត​ ប្រាជ្ញ​យល់​ថា​គង់​ជា​បែប​ថេរ​វាទ​)​ ក្សត្រ​អង្គត​ៗ​ មក​ក្នុង​រាជ​វង្ស​ឥន្ទ្រ​វរ្ម័ន​ សុទ្ធ​សឹង​តែ​ទ្រង់​ប្រកប​ដោយ​សទ្ធា​ ​និង​ ទ្រង់​ឧបត្ថម្ភ​កិច្ច​ការ​ខាង​សាសនា​យ៉ាង​ម៉ឺង​​ម៉ាត់​ជាង​ក្សត្រ​​ក្នុង​សម័យ​មុន​ៗ​ ទ្រង់​សាង​សាសន​ស្ថាន​ថ្មី​ៗ​ និង​ យក​ព្រះ​ទ័យ​ទុក​ដាក់​ការ​ពារ​សាសន​ស្ថាន​ផ្សេង​ៗ​ អំពី​ពួក​ចោរ​ចល័ត​ បើ​សាសន​ស្ថាន​ត្រូវ​បំផ្លាញ​ ក៏​ទ្រង់​សាង​ឡើង​ថ្មី​ នឹង​ ចូល​ចិត្ត​សាង​សីលា​ចារឹក​ ប្រ​កាស​ការ​ បរិ​ចាគ​វត្ថុ​ផ្សេង​ៗ​ ព្រះ​រាជ​ទាន​ចំពោះ​វត្ត​ និង​ ទេវា​ល័យ​ទាំង​ឡាយ​ ក្រៅ​ពី​នេះ​នៅ​បាន​រក្សា​សម្ព័ន្ធ​មេត្រី​ ជា​មួយ​នឹង​ ជ្វា​ យ៉ាង​ល្អ​ ជា​ហេតុ​នាំ​ឲ្យ​សិល្បៈ​បែប​ជ្វា​ មាន​ឥទ្ធិ​ពល​ចំពោះ​សិល្ប​ចម្ប៉ា​ក្នុង​សម័យ​ត​ៗ​មក​ផង​។​

    លុះ-ដល់- ព.ស.​១៤៥០ រាជ​វង្ស​ថ័ង​ នៃ​ប្រ​ទេស​ចិន​អស់​អំណាច​ ពួក​អណ្ណាម​ បាន​ឱកាស​រួប​រួម​រំដោះ​ឯក​រាជ្យ​ ប្រ​កាស​ឥស្សរ​ភាព​សម្រេច​ តាំង​ជា​អាណា​ចក្រ​ហៅ​ថា​ ដៃ​កូវៀត​ (បាន​ដល់​អណ្ណាម​ និង ​តុង​កឹង)​ សម្រេច​ក្នុង​ ព.ស.​១៤៨២​ និង​ បាន​ក្លាយ​ជា​គូ​សត្រូវ​ប្រចាំ​ជា​ហេតុ​នាំ​ឲ្យ​ចម្ប៉ា​ឈាន​ដល់​យុគ​នៃ​សេច​ក្តី​ទ្រុឌ​ទ្រោម​ រហូត​ដល់​បាត់​បង់​សាប​សូន្យ​នៅ​ទី​បំផុត​។ រាប់​តាំង​តែ​ពី​នេះ​ទៅ​ ចម្ប៉ា​ចាំ​បាច់​រេ​រា​ចំពោះ​ការ​ការ​ពារ​ និង​ រួប​រួម​ជួយ​ខ្លួន​ឯង​ ដែន​ដី​ក៏​ខើច​ខ្លី​ទៅ​ៗ​ ខ្វះ​កម្លាំង​ និង​ ធន​ធាន​ មិន​អាច​មាន​សមត្ថ​ភាព​សាង​សិល្បៈ​វត្ថុ​ ស្ថាន​ទី​ស្រស់​ល្អ​ធំ​សម្បើម​ ដូច​សម័យ​ដើម​ទៀត​។ សភាព​បែប​នេះ​ចាប់​ផ្តើម​ឡើង​ក្នុង ​ព.ស.​១៥២២​ ដោយ​មាន​ហេតុ​តែ​មួយ​ ធ្វើ​ឲ្យ​ចម្ប៉ា​វិវាទ​ជា​មួយ​ពួក​អណ្ណាម​ ពួក​អណ្ណាម​ បាន​ចោម​វាយ​បំផ្លាញ​ក្រុង​ឥន្ទ្រ​បុរៈ​ ព្រម​ទាំង​ប្រហារ​ជីវិត​ព្រះ​មហា​ក្សត្រ​ចាម​ទៀត​ផង​។​ ចម្ប៉ា​ចាំ​បាច់​សាង​រាជ​ធានី​ថ្មី​នៅ​វិជ័យ​ (ត្រូវ​នឹង​ Binh-Dinh ​បច្ចុប្បន្ន​ តែ​តម្រា​ខ្លះ​ថា​ ត្រូវ ​នឹង​ ក្រុង Qui Nhon ដែល​នៅ​ជិត​ខាង​គ្នា)​ សូម្បី​បំលាស់​ត្រឡប់​ទៅ​នៅ​ក្រុង​ឥន្ទ្រ​បុរៈ​បាន​ម្តង​ទៀត​ ក៏​បាន​ត្រឹម​តែ​មួយ​រយៈ​ខ្លី​ៗ​ ពេល​ដល់​ ព.ស.​១៥៤៣​ ក៏​ត្រូវ​លះ​ក្រុង​នោះ​ មក​ប្រថាប់​នៅ​ក្រុង​វិជ័យ​ទៀត​ ត​ពី​នេះ​ទៅ​ចម្ប៉ា​ត្រូវ​ធ្វើ​សង្គ្រាម​ដេញ​ពួក​រុក​រាន​ទន្រ្ទាន​អណ្ណាម​ខ្លះ​ ជា​មួយ​ខ្មែរ​ខ្លះ​ ជា​រឿយ​ៗ​ស្ទើរ​តែ​មិន​ស្រាក​ល្ហែ ​ពេល​ខ្លះ​ធ្លាក់​ទៅ​ជា​ប្រទេស​ចំណុះ​របស់​ខ្មែរ​ ពេល​ខ្លះ​ធ្លាក់​ទៅ​ជា​ប្រទេស​ចំណុះ និង​ បាត់​បង់​ដែន​ដី​ឲ្យ​ដល់​អាណាម​ អាណា​ចក្រ​ ក៏​រួញ​ចូល​ៗ​ដោយ​លំដាប់​។​

    មាន​វេលា​យ៉ាង​ខ្លី​ៗ​ តែ​មួយ​ដង​គត់​ ដែល​ចម្ប៉ា​មាន​អំណាច​ខាង​នយោ​បាយ​យ៉ាង​មាំ​ទាំ​ គឺ​ក្នុង​សម័យ​ព្រះ​បាទ​ ជេ បង​ង៉ា​ បាន​ឡើង​គ្រង​រាជ្យ​ក្នុង​ ព.ស.​១៩០៣​ អ្នក​ប្រវត្តិ​សាស្ត្រ​ចាត់​ទុក​ថា​ជា​ព្រះ​មហា​ក្សត្រ​ ដែល​ឃ្លាំង​ពូកែ​បំផុត​របស់​ចម្ប៉ា​ និង​ នៅ​ក្នុង​ពេល​ដដែល​ ក៏​ជា​រង្សី​ចុង​ក្រោយ​បង្អស់​ នៃ​ព្រះ​អាទិត្យ​អស្តង្គត់​ ព្រះ​បាទ​ជេ​បង​ង៉ា​ ជា​ព្រះ​មហា​ក្សត្រ​ ដ៏​ខ្លាំង​ក្លា​បំផុត​ ជា​អ្នក​មាន​ទេព​កោ​សល្យ​ពិសេស​ក្នុង​ពិជ័យ​សង្គ្រាម​ បាន​វាយ​ដណ្តើម​យក​ទី​ក្រុង​ផ្សេង​របស់​ចម្ប៉ា​ទាំង​អស់​ត្រឡប់​មក​វិញ​ និង​ ថែម​ទាំង​រុក​រាន​ចូល​ទៅ​ក្នុង​ដែន​ដី ​របស់​អណ្ណាម​ទៀត​ផង​ វាយ​លុក​រហូត​ដល់​ទី​ក្រុង​ហា​ណូយ​ ធ្វើ​ឲ្យ​អណ្ណាម​ ត្រឡប់​ជា​ខ្លប​ខ្លាច​គ្រប់​ពេល​វេលា​ រហូត​ដល់​ព្រះ​បាទ​ ជេបង​ង៉ា សោយ​ទិវង្គត​​ក្នុង​សមរ​ភូមិ​កខាង​ផ្លូវ​ទឹក​ កណ្តាល​ទន្លេ​នៅ​ ព.ស.​១៩៣៣​ តែ​ពេល​ផុត​រជ្ជ​កាល​របស់​ព្រះ​អង្គ​មិន​យូរ​ប៉ុន្មាន​ ដែន​ដី​ដែល​បាន​មក​ក៏​ត្រូវ​បាត់​បង់​ទៅ​វិញ​ទាំង​អស់​។​

    វារៈ​ចុង​ក្រោយ​របស់​ចម្ប៉ា​មក​ដល់​ ព.ស ២០១៤ ខណៈ​ដែល​ចម្ប៉ា​អន់​ថយ​ក្រោយ​ពី​កើត​ហេតុ​ជ្រួល​ច្របល់​ សង្គ្រាម​កណ្តាល​ប្រទេស​ក្នុង​កាល​ផ្លាស់​ផែន​ដី​ និង​ ត្រូវ​អណ្ណាម​វាយ​លុក​ម្តង​ហើយ​ ពួក​អណ្ណាម​ ក៏​វាយ​លុក​មួយ​លើក​ធំ​ទៀត​ វាយ​ដណ្តើម​យក​រាជ​ធានី​ ប្រជា​ជន​ត្រូវ​សម្លាប់​មិន​តិច​ជាង​ ៦០.០០០ នាក់​ ពួក​អណ្ណាម​ប្រល័យ​ បោស​សម្អាត​ឥស្សរ​ជន​ក្នុង​រាជ​ត្រកូល​ ​និង​ ប្រជា​ជន​ទៅ​ជា​ឈ្លើយ ៣០.០០០ ​នាក់​ ហើយ​ផ្គួប​ដែន​ដី​ទាំង​អស់​រហូត​ដល់​ Cap Varella រួប​រួម​ចូល​ក្នុង​អាណា​ចក្រ​អណ្ណាម​ ចំណែក​ខាង​ត្បូង​ចុះ​ទៅ​ពី​នោះ​​ បណ្តោយ​ឲ្យ​ពួក​ចាម​គ្រប់​គ្រង​ មាន​អាណា​ចក្រ​តូច​ៗ​ជា​ដើម​។​

    រហូត​ដល់​ ព.ស.២២៦៣ ព្រះ​មហា​ក្សត្រ​ចាម​អង្គ​ចុង​ក្រោយ​ អត់​ទ្រាំ​ពួក​អណ្ណាម​គាប​​សង្កត់​​មិន​រួច​ ក៏​នាំ​ប្រជា​រាស្ត្រ​ភាគ​ច្រើន​របស់​ខ្លួន​ ភាស​ខ្លួន​ចូល​មក​អា​ស្រ័យ​នៅ​ដែន​ដី​របស់​កម្ពុជា​ អាណា​ចក្រ​ចម្ប៉ា​បាត់​បង់​ទៅ​អស់​រលីង​ ហើយ​ត​មក​វង្ស​ព្រះ​មហា​ក្សត្រ​ចាម​ ក៏​សាប​សូន្យ​ទៅ​ដែរ​។​ នៅ​ពេល​ពូជ​ក្សត្រ​ចុង​ក្រោយ​បង្អស់​របស់​ចាម​ អស់​ព្រះ​ជន្ម​ ដើម​គ្រឹស្ត​សត​វត្សរ៍​ទី ​២០​ ពេល​អាណា​ចក្រ​បាន​រលំ​រលាយ​ហើយ​ ជន​ជាតិ​ចាម​ភាគ​ច្រើន​ត្រូវ​លេប​បំបាត់​ទាំង​សញ្ជាតិ​ និង​ វប្ប​ធ៌ម​ មនុស្ស​ភាគ​ច្រើន​ក្នុង​បច្ចុប្បន្ន​ ដែល​នៅ​ក្នុង​ដំបន់​ធ្លាប់​ជា​ដែន​ដី​របស់​ចាម​​ក្នុង​អតីត​ គឺ​ប្រ​ជា​ជន​វៀត​ណាម​ ដែល​កាន់​ព្រះ​ពុទ្ធ​សាសនា​មហា​យាន​ មាន​​សម្ព័ន្ធ​អំបូរ​មក​ពី​ចិន​ ​និង​ មាន​វប្ប​ធ៌ម​ដែល​បា​ន​ទទួល​ឥទ្ធិ​ពល​អំពី​ចិន​ ចំណែក​ជន​ជាតិ​ចាម​ ឯង​ក្លាយ​ជា​អ្នក​កាន់​សាសនា​ឥស្លាម​ ជា​ជន​ភាគ​តិច​ដែល​នៅ​សល់​ក្នុង​បច្ចុ​ប្បន្ន​។ ក្នុង​វៀត​ណាម​ភាគ​កណ្តាល​ និង​ ភាគ​ខាង​ត្បូង​មាន​ប្រមាណ ២០.០០០ នាក់​ (តម្រា​មួយ​ចំនួន​ថា​ ៣០.០០០ ដល់​ ៣៥,០០០ ​នាក់)​ អាស្រ័យ​នៅ​តាម​ជើង​ភ្នំ​ និង​ ដំបន់​ជ្រៅ​ៗ​ ប្រកប​អាជីព​ធ្វើ​ស្រែ​ចំការ​ និង​ លក់​ដូរ​របស់​បន្តិច​បន្តួច​ ជា​អ្នក​កណ្តាល​រវាង​ជន​ជាតិ​វៀត​ណាម​ និង​ ជន​ជាតិ​តំបន់​ភ្នំ​ នៅ​និយាយ​ភាសា​ចាម​តាម​តំបន់​របស់​ខ្លួន​ ព្រម​ជា​មួយ​ប្រជា​ជន​មួយ​ចំនួន​ទៀត​ប្រមាណ​ ១០០.០០០ ​នាក់​អាស្រ័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​តែ​រក្សា​ទំនៀម​ទំលាប់​ដើម​ ដែល​កាន់​ខ្សែ​ខាង​ម្តាយ​ជា​ធំ​ តែ​និយាយ​ភាសា​ខែ្មរ​ មាន​អាជីព​តំបាញ​ ​និង ​លក់​ដូរ​កាន់​សាសនា​ឥស្លាម​ដូច​គ្នា​ យ៉ាង​ណា​ក៏​ដោយ​ ​សូម្បី​អាណា​ចក្រ​ចម្ប៉ា​ និង​ សូន្យ​រលាយ​ទៅ​ហើយ​តែ​វប្បធម៌​​ចាម​ ​ក៏​មាន​ចំណែក​សំខាន់​ក្នុង​ការ​ក​រូប​រាង​សាង​ប្រ​ទេស​វៀត​ណាម​ ជា​ពិសេស​ឥទ្ធិ​ពល​ផ្នែក​ខាង​សិល្បៈ​ ដែល​សម្តែង​យ៉ាង​ច្បាស់​ក្រឡែត​ក្នុង​ផ្លូវ​តន្ត្រី​វៀត​ណាម​បច្ចុ​ប្បន្ន​ អ្នក​ប្រាជ្ញ​ពោល​ថា​ វប្បធម៌​ចាម​នោះ​ យើង​​ដឹង​រឿង​តិច​ណាស់​ និង​ ផ្តល់​សេច​ក្តី​សំខាន់​តិច​តួច​ពេចក។​ ស្ថា​បត្យ​កម្ម​របស់​ចាម​មាន​នៅ​លស់​មិន​ច្រើន​ប៉ុន្មាន​ ​និង​ មិន​ធំ​មហា​សាល​ មិន​វិចិត្រ​ពិស្តារ​ដូច​ខ្មែរ​, សា​ហេតុ​មួយ​ដែល​នៅ​សល់​មិន​ច្រើន​ ពី​ព្រោះ​ជា​វត្ថុ​កសាង​ដោយ​ឈើ​សូម្បី​ត​មក​ នឹង ធ្វើ​ឲ្យ​មាំ​មួន​ឡើង​ ​ក៏​សាង​ដោយ​ឥដ្ឋ​ជា​ធំ​តិច​ណាស់​ និង​ ធ្វើ​ដោយ​ថ្ម​ដា​ដោយ​សំខាន់​។ ប្រាជ្ញ​នៅ​ឃើញ​សេច​ក្តី​សំខាន់​ខាង​វប្ប​ធម៌​របស់​ចម្ប៉ា​ថា​ ជា​រឿង​គួរ​សិក្សា​យ៉ាង​ច្រើន​ណាស់​ និង ប្រកាន់​ថា​ ជា​វប្ប​ធម៌​ ​បែប​ជ្វា​នៅ​តាម​ដង​ទន្លេ​ធំ​បំផុត​លើ​ទ្វីប​អាស៊ី​។