ព្រះពុទ្ធសាសនាហូរចូលប្រទេសជប៉ុន(ត)


ថ្ងៃសៅរ៍ ទី20.កក្កដា 2019.ម៉ោង 5:54

ការគ្រប់គ្រងរបស់ជោកុន

    នៅ​ក្នុង​សម័យ​កាមា​កុរៈ​នោះ​ មិន​បាន​ជា​ងាយ​ស្រួល​ប៉ុន្មាន​ទេ​ ពេ​វេលា​កន្លង​ទៅ​មិន​យូរ​ប៉ុន្មាន​ អំណាច​ ក៏​បាន​ធ្លាក់​ទៅ​លើ​កណ្តាប់​ដៃ​របស់​អ្នក​ក្តាប់​អំ​ណាច​​រាជ​ការ​ ហើយ​ជោ​កុន​ ក៏​គ្រាន់​តែ​ជា​ទីង​មោង​ម្នាក់​ ដូច​ដែល​សេ្តច​ចក្រ​ពត្តិ​​ ធ្លាប់​ធ្លាក់​ខ្លួន​មក​ហើយ​។ នៅ​ពេល​ចុង​ក្រោយ​ភាព​អន្ត​រាយ​របស់​រាជ​ការ​រឹត​តែ​ដុន​ដាប​ខ្លាំង​ឡើង​ ទន្ទឹម​ នឹង ត្រូវ​គ្រោះ​ធម្ម​ជាតិ​រុក​រាន​ទន្ទ្រាន​មាន​ គ្រោះ​ទុរ​ភិក្ខ​កើត​ឡើង​ជា​ដើម​ ប្រជា​ជន​ ក៏​បាត់​ជំនឿ​ទុក​ចិត្ត​ទៅ​លើ​អ្នក​កាន់​អំណាច​គ្រប់​គ្រង​ស្រុក​ទេស​នៅ​កាមា​កុរៈ​ គ្រា​ក្រោយ​មក​ស្តេច​ចក្រ​ពត្តិ​នៅ​ក្រុង​តូក្យូ​ ក៏​ទ្រង់​ទំនាស់​ នឹង​ របប​ជោ​កុន​ ​នៅកាមា​កុរៈ​ កើត​ចម្បាំង​រាំង​ជល់​យ៉ាង​ឃោ​ឃៅ ​រហូត​ដល់​របប​ជោ​កុន​ ក៏​ត្រូវ​កំចាត់​បង់​អំណាច​ ក៏​បាន​ត្រឡប់​មក​លើ​ស្តេច​​ចក្រ​ពត្តិ​ដូច​ដើម​វិញ​។

    ពេល​មិន​យូរ​ប៉ុន្មាន​ ក្រោយ​មក​មាន​នាយ​ទាហាន​ម្នាក់​ឈ្មោះ​អជិ​កាងៈ​ បាន​ប្រកាស​ខ្លួន​ថា​ជា​ជោកុន​នៅ​ក្នុងឆ្នាំ ព.ស. ​១៨៧៨ នៅ​តូក្យូ ​ស្តេច​ចក្រ​ពត្តិ​ ក៏​ទ្រង់​បាន​គេច​ខ្លួន​ទៅ​គ្រប់​គ្រង​ នៅ​ក្នុង​ដំបន់​យោ​ជិនោ​ ជារាជ​ធានី​។ ចំណែក​ឯ​ជោ​កុន ក៏​បាន​ប្រកាស​ តែង​តាំង​ស្តេច​ចក្រ​ពត្តិ​អង្គ​ថ្មី​នៅ​តូក្យូ​ ធើ្វ​ឲ្យ​មាន​ស្តេច​ចក្រ​ពត្តិ​ពីរ​អង្គ​គ្រប់​គ្រង​រាជ​វាំង​ភាគ​ខាង​ត្បូង​ (គឺ​យោ​ជិនោ)​ ហើយ និង រាជ​វាំង​ភាគ​ខាងជើង​​ (គឺ​តូក្យូ)​ រៀង​រហូត​មក​តាម​ក្រិត្យ​ ច្បាប់​របស់​រាជ​វាំង​ទាំង​ពីរ​នេះ​ ម្នាក់​ក៏​បាន​នាំ​យក​កិច្ច​ការ​ខាង​សាសនា​ មក​ប្រើ​ប្រាស់​ឲ្យ​កើត​ផល​ប្រ​យោជន៍​ដល់​ខ្លួន​ រហូត​ដល់​គៀង​គរ​ព្រះ​សង្ឃ​ និង​ វត្ត​វ៉ា​អារាម​មាន​ការ​ពាក់​ព័ន្ធ​ទៅ​ នឹង កិច្ច​ការ​ស្រុក​ទេស​ និង ធើ្វ​សង្រ្គាម​ដោយ​មិន​អាច​ផ្តាច់​ខ្លួន​ចេញ​បាន​។ ស្ថាន​ការណ៍​យ៉ាង​នេះ​ កើត​មាន​ឡើង​អូស​បន្លាយ​អស់​រយៈ​ពេល​៥៦ ឆ្នាំ​ អំណាច​នៃ​រាជ​វាំង​ភាគ​ខាង​ត្បូង​ ក៏​បាន​រលាយ​បាត់​នៅ​សល់​តែ​ស្តេច​ចក្រ​ពត្តិ​មួយ​អង្គ​គត់​នៅ​តូក្យូ​ដូច​ដើម​។​

    ចាប់​ផ្តើម​តាំង​តែ​អាជិ​កាងៈ​ ប្រកាស​ខ្លួន​ជា​ជោ​កុន​មក​ ក៏​រាប់​ថា​ជា​សម័យ​ថ្មី​ហៅ​ថា​សម័យ​អជិកាងៈ​ ជា​សម័យ​ដែល​ជោ​កុន​គ្រប់​គ្រង​អំណាច​នៅ​តូក្យូ​។ អស់​រយៈ​ពេល​ប្រមាណ​១៥០​ឆ្នាំ​ដំបូង​ ដែល​ត្រកូល​ជោ​កុន​នេះ​កំពុង​ទទួល​អំណាច​រីក​ចំរើន​ល្អ​ ព្រះ​ពុទ្ធ​សាសនា​និកាយ​សេន​ ក៏​បាន​រីក​ចំរើន​សាយ​ភាយ​យ៉ាង​ទូលំ​ទូលាយ​ ព្រះ​សង្ឃ​អាច​ធ្វើ​ដំណើរ​ទៅ​មក​រវាង​ប្រទេស​ជប៉ុន​ និង ប្រ​ទេស​ចិន​។ ជោ​កុន​ក៏​បាន​ចាត់​ឲ្យ​កសាង​វត្ត​អារាម​ឡើង​បន្ថែម​ទៀត​ វប្ប​ធម៌ អក្សរ​សាស្រ្ត​ ក៏​រិត​តែ​រីក​ចំរើន​រុង​រឿង​យ៉ាង​ខ្លាំង​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។ ល្ខោន​ដែល​មាន​ឈ្មោះ​ថា​ (​នោ)​ ក៏​ត្រូវ​បាន​បង្កើត​ឡើង​ វិចិត្រ​ករ​ស្នា​ដៃ​ឆ្នើម​ក៏​កើត​ឡើង​ ពីធី​ទទួល​ទឹក​តែ​ និង រៀប​ចំ​ផ្កា​ភ្ញី​ ក៏​បាន​ដុះ​ដាល​យ៉ាង​សាយ​ភាយ​ជា​ទី​ពេញ​និយម​របស់​ប្រជា​ជន​ទូ​ទៅ​។ ព្រះ​សង្ឃ​នៃ​និកាយ​សេន​ដែល​មាន​ភាព​ស្ទាត់​ជំនាញ​ មិន​ត្រឹម​តែ​ពាក្យ​ប្រៀន​ប្រដៅ​ក្នុង​និកាយ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​ ថែម​ទាំង​ធ្វើ​ការ​រួប​រួម​អក្សរ​សាស្ត្រ​ចិន​ និង លទ្ធិ​ខុង​ជឺ ផង​ដែរ​។ បរិយា​កាស​ក្នុង​វត្ត​អារាម​ក៏​មាន​ភាព​ត្រ​ជាក់​ត្រជំ​ មាន​ការ​រៀប​ចំ​សួន​ច្បារ​ជា​លក្ខណៈ​ជាតិ​ ជប៉ុន​ (ឧទ្យាន​ជប៉ុន​) វត្ត​ក៏​បាន​ក្លាយ​ជា​មជ្ឈ​ដ្ឋាន​ជាតិ​ ក្នុង​ខណៈ​ជា​មួយ​គ្នា​នេះ​ផង​ដែរ​ និកាយ​សេន​ និង និកាយ​និជិ​រេន​ ក៏​បាន​ផ្សព្វ​ផ្សាយ​សាស​នារបស់​ខ្លួន​យ៉ាង​ទូលំ​ទូលាយ​ទូ​ទាំង​ប្រ​ទេស​ជប៉ុន​។

    ក្រោយមក​អំណាច​របស់​ជោ​កុន​ក៏​បាន​ស្រុត​ចុះ​ មន្ត្រី​រាជ​ការ​ណា​ដែល​ពូកែ​មាន​ស​មត្ថ​ភាព​អាច​ប្រមូល​ផ្តុំ​បាន​បក្ស​ពួក​ច្រើន​ ក៏​តាំង​ខ្លួន​ជា​ធំ​ ជ្រៀត​ជ្រែក​អំណាច​ និង​ គ្រប់​គ្រង​ប្រ​ទេស​តាម​អំពើ​ចិត្ត​របស់​ខ្លួន​ ក្រៅ​ពី​រាជ​ធានី​ទៅ​ នៅ​តាម​បណ្តា​ខេត្ត​ពួក​ទាហាន​ក៏​បាន​តាំង​ខ្លួន​ជា​ឥស្ស​រៈ​។​ នរ​ណា​មាន​កម្លាំង​ និង​ សមត្ថ​ភាព​ក្នុង​ការ​ធ្វើ​ចម្បាំង​ក៏​ពង្រីក​អំណាច​ ហើយ​រឹប​យក​ដី​ធ្លី​ជា​កម្ម​សិទ្ធិ​របស់​ខ្លួន​កាន់​តែ​ច្រើន​ឡើង​។​ នៅ​តាម​បណ្តា​វត្ត​អា​រាម​ ក៏​បាន​ត្រៀម​ទ័ព​ដើម្បី​រក្សា​ខ្លួន​ឯង​។ ​ព្រះ​សង្ឃ​និកាយ​ឈិន​ ដែល​មាន​គ្រួសារ​បាន​ ក៏​បន្ត​ដំណែង​ និង​ គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​តាម​វង្ស​ត្រកូល​ មាន​ជីវិត​រស់​នៅ​តាម​លក្ខណៈ​នា​ហ្មឺន​មន្ត្រី​។​ ក្នុង​ខណៈ​នេះ​ កំពុង​មាន​ចម្បាំង​រក​ភាព​សុខ​សាន្ត​គ្មាន​ ទី​បំផុត​ក៏​មាន​មន្ត្រី​ម្នាក់​ ឈ្មោះ​នោ​ប៉ុណា​ង៉ៈ​ និង​ ជំនួយ​ការ​ម្នាក់​ឈ្មោះ​ហិ​ដេ​យោជិ​ បាន​ពង្រីក​អំណាច​ គ្រប់​គ្រង​វត្ត​នានា​ រួច​បាន​លើក​ទ័ព​ទៅ​វាយ​រឹប​យក​ទី​ក្រុង​តូក្យូ​ភាគ​ខាង​ត្បូង​។​ ប្រ​ទេស​ជប៉ុន​ទើប​មាន​ការ​រួប​រួម​គ្នាម្តង​ទៀត​ ដោយ​មាន​មណ្ឌល​គ្រប់​គ្រង​តែ​មួយ​គត់​។​

    នៅ​ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​​ ជាតិ​បស្ចឹម​ប្រ​ទេស​ដំបូង​គឺ​ ព័រ​ទីហ្គាល​ មាន​អ្នក​​បង្រៀន​​សាស​នា​គ្រិស្ត និកាយ​យ៉េ​ស៊ូ​អិត​ ចូល​មក​ប្រទេស​ជប៉ុន​ដែរ​​ ព្រម​ទាំង​បាន​ទទួល​បាន​ការ​ស្វា​គមន៍​យ៉ាង​ពេញ​ទំហឹង​។ នោប៉ុ​ណាង៉ៈ ​បាន​ឧបត្ថម្ភ​គាំ​ទ្រ​ក្រុម​អ្នក​ផ្សាយ​សាស​នា​ទាំង​អស់​ រហូត​ធ្វើ​ឲ្យ​សាស​នាគ្រិស្ត​ ផ្សព្វ​ផ្សាយ​ទូលំ​ទូលាយ​យ៉ាង​ឆាប់​រហ័ស​។​ រី​ឯ​ព្រះ​ពុទ្ធ​សាសនា​ដែ​ធ្លាប់​ជា​បដិ​បក្ស​ នឹង​ នោ​ប៉ុណា​ង៉ៈ ​នោះ​ ពេល​ដែល​នោ​ប៉ុណា​ង៉ៈ បង្រ្កាប​ពួក​សត្រូវ​រួច​ស្រេច​ហើយ​ ក៏​លើក​ទ័ព​ទៅ​វាយ​លុក​ភ្នំ​ហិអេអិ​ បាន​ធ្វើ​គត់​ព្រះ​សង្ឃ​ និង​ បំផ្លាញ​វត្ត​អា​​រាម​​ប្រមាណ​ ៣០០០​វត្ត​។​ តែ​គ្រា​ក្រោយ​នៅ​អូសា​កា​ មាន​វត្ត​ដ៏​រឹង​មាំ​មួយ​កន្លែង​ នោ​ប៉ុណា​ង៉ៈ​ បាន​លោម​ព័ទ​តែ​មិន​អាច​ណា យក​ឈ្នះ​បា​ន​រហូត​ដល់​ស្តេច​ចក្រ​ពត្តិ​បញ្ចប់​សង្គ្រាម​ទាំង​សង្ខាង​។​

    ក្រោយ​មក ហិដេ​យោ​ជិ​បាន​បន្ត​អំណាច​ ពេល​ដែល​នោ​ប៉ុណា​ងៈ ​ចូលទី​វង្គត​ផុត​ទៅ​ ហើយ​បាន​បង្ក្រាប​បណ្តា​ពួក​អ្នក​កាន់​អំណាច​រឹង​ត្អឹង​ទាំង​អស់​។ ហិដេ​យោជិ​ មិន​បាន​មាន​បដិ​កិរិយា​ប្រ​ឆាំង​តប​ ចំពោះ​សាស​នា​គ្រិស្ត​ទេ​ តែ​ក្រោយ​មក​គាត់​បាន​កំណត់​សំគាល់​ អា​កប្ប​កិរិ​យា​ផ្សេង​ៗ​ យល់​ថា​ក្រុម​អ្នក​ផ្សាយ​សាស​នា​អស់​ទាំង​នេះ​ ជា​ឧ​បករ​ណ៍​សម្រាប់​ជន​បស្ចឹម​ប្រ​ទេស​ ចូល​មក​គ្រប់​គ្រង​ប្រទេស​ជប៉ុន​ គាត់​ចាប់​ផ្តើម​ចាត់​វិធាន​ការ​កំ​ចាត់​ និង​ រិត​ត្បិត​ពួក​អ្នក​ផ្សាយ​សាស​នា​អស់​ទាំង​នេះ​។ មិន​យូរ​ប៉ុន្មាន​ ជាតិ​អេ​ស្ប៉ាញ​ ក៏​បាន​ចូល​មក​ប្រទេស​ជប៉ុន​ជា​មួយ​ នឹង ការ​នាំ​ចូល​នូវ​គ្រិស្ត​សាស​នា​និកាយ​ផ្រាន​ស្សិស្ក័ន​ផង​ដែរ​។​​ អ្នក​បួស​ជន​ជាតិ​ព័រ​ទីហ្គាល​ និង​ អេស្ប៉ាញ​ ក៏​មាន​ការ​វិវាទ​ទំនាស់​គ្នា​ រហូត​ដល់​ប្តឹង​ស្តេច​ចក្រ​ពត្តិ​។ មាន​សម័យ​ថ្ងៃ​មួយ​ នាវិក​ជន​ជាតិ​អេស្បាញ​ម្នាក់​ ត្រូវ​ការ​ចង់​ឲ្យ​ជន​ជាតិ​ជប៉ុន​ខ្លាច​ញញើត​ អំណាច​ប្រទេស​ខ្លួន​ក៏​បាន​និយាយ​ថា​ ព្រះ​មហាក្សត្រ​កា​តូ​លិក​ ទ្រង់​ប្រទាន​ព្រះ​គុណ​ម្ចាស់​អស់​ទាំង​​នេះ​ មក​ផ្សព្វ​ផ្សាយ​ព្រះ​សាសនា​ ដើម្បី​ប្តូរ​សាស​នា​របស់​ជន​ជាតិ​ម្ចាស់​ស្រុក​ ជា​មុន​សិន​ រួច​សឹម​ព្រួត​ដៃ​ជា​មួយ​ទ័ព​របស់​ព្រះ​មហា​ក្សត្រ​ ឲ្យ​រឹប​យក​នូវ​ដី​ធ្លី​យ៉ាង​ងាយ​ស្រួល​ជា​ខាង​ក្រោយ​។​

    ពំនោល​ខាង​លើ បាន​បន្ថែម​ភាព​មន្ទិល​សង្ស័យ​ ចំពោះ​ហិ​ដេ​យោជិ​ ខ្លាំង​ឡើង​ ទើប​រៀប​​ចំ​កំចាត់​ និង កំទេច​ពួក​អ្នក​ផ្សាយ​សាស​នា​ ព្រម​ទាំង​ប្តូរ​ទៅ​កាន់​គ្រិស្ត​សាស​នា​​កាន់​តែ​ខ្លាំង​ក្លា​ឡើង​ តែ​ទង្វើ​ខាង​លើ​មិន​បាន​ចប់​សព្វ​គ្រប់​ផង​ ស្រាប់​តែ​ហិដេ​យោ​ជិ​ ក៏​សោយ​ទី​វង្គត​មុន​ទៅ​។​

    ខណៈ​ពេល​ដែល​ហិដេ​យោជិ​អស់​ព្រះ​ជន្ម​នោះ​សង្គ្រាម​រវាង​ជប៉ុន​, កូរ៉េ និង​ ចិន កំពុង​ស្កុន​នៅ​ អិយេយៈ​សុ ក៏​បាន​ឡើង​បន្ត​អំណាច​ បញ្ឈប់​សង្គ្រាម​ហើយ​នៅ​ ព.ស​​​​​ ២១៣៣ ក៏​បាន​ផ្លាស់​ប្តូរ​មជ្ឈ​មណ្ឌល​គ្រប់​គ្រង​កិច្ច​ការ​ផែន​ដី​ទៅ​តាំង​នៅ​យេ​ឌោ​ (ដែល​សព្វ​ថ្ងៃ​ហៅ​ថា​តូក្យូ​)​ ដែល​កំណត់​ថា​ជា​ការ​ផើ្ដម​នូវ​សម័យ​ថ្មី​ ហៅ​ថា​សម័យ​តោ​កុង៉ាវៈ​ គ្រា​នោះ​ជន​ជាតិ​ហូល​ឡង្គ​ និង អង់​គ្លេស​បាន​ចូល​មក​ធើ្វ​អា​ជីវ​កម្ម​ជួញ​ដូរ​។​ តែ​ជន​ជាតិ​អង់​គ្លេស​បាន​បន្ត​ការ​ជួញ​ដូរ​បាន​តែ​១០​ឆ្នាំ​ ក៏​បញ្ឈប់​ទៅ​ នៅ​សល់​តែ​ជន​ជាតិ​ហូល​ឡង្គ​។​ នៅ​គ្រា​ចាប់​ផ្តើម​ការ​គ្រប់​គ្រង​អំណាច​ អិ​យេយៈ​សុ​មិន​មាន​ការ​រើស​អើង​ស្អប់​ខ្ពើម​សាស​នា​គ្រិស្ត​ទេ​ តែ​ក្រោយ​មក​ក៏​មាន​ការ​ឆ្វេង​យល់​ថា​ ក្រុម​អ្នក​ផ្សាយ​សាសនា​អេស្បាញ​ និង​ ​ព័រ​ទិហ្គាល​ ជា​កល​ឧបាយ​សំរាប់​នយោ​បាយ​ដ៏​គ្រោះ​ថ្នាក់​គួរ​ឲ្យ​ភ័យ​ខ្លាច​។ ជន​ជាតិ​អង់​គ្លេស​ម្នាក់​ បាន​អ​ធិប្បាយ​ពន្យល់​​អិ​យេ​យៈ​សុ​ ឲ្យ​ជ្រា​បច្បាស់​ពី​លក្ខណៈ​ផ្សេង​គ្នា​រវាង​ Protestain និង  Roman Catholic និង​ ប្រារព្ធ​ដល់​ករ​ណី​ប្រទេស​ប្រ៉ូ​តេស​ស្តង់​​ នៃ​អឺ​រុប​ បាន​បណ្តេញ​​អ្នក​បួស​និកាយ​កាតូ​លិក​ ឲ្យ​ចាក​ចេញ​ពី​ប្រទេស​ ទន្ទឹម​ និង​ នេះ​អ្នក​បួស​នៃ​និកាយ​យេ​ស៊ូ​អិត ​របស់ព័រ​ទីហ្គាល​ ក៏​ព្យា​យាម​ចោទ​ប្រកាន់​ក្រុម​អ្នក​បួស​និកាយ​ផ្រាន​ស្សិ​ក័ន​របស់​អេស្បាញ​ ហើយ​បាន​ស្នើ​សូម​ឲ្យ​រដ្ឋា​​ភិបាល​ជប៉ុន​ ឲ្យ​បណ្តេញ​ពួក​ផ្រាន​ស្សិ​ក័ន​ចេញ​ពី​ប្រទេស​ផង​ដែរ​។ ចំណែក​ពួក​អេ​ស្បាញ​ ក៏​ចាប់​ផ្តើម​ធ្វើ​ការ​បណ្តេញ​ក្រុម​អ្នក​បួស​ និង សាស​និក​នៃ​គ្រិស្ត​សាស​នា​យ៉ាង​ខ្លាំង​ក្លា ​រហូត​ដល់​មាន​ការ​កាប់​សម្លាប់​ និង​ លះ​បង់​សាស​នា​ជា​ដើម​។​ ទី​បំផុត​ អិយេ​យៈ​សុ​ ក៏​ចាប់​ផ្ដើម​កំចាត់​​អ្នក​​បួស​​ និង​ សាស​និក​នៃ​គ្រឹស​សាស​នា​យ៉ឃោរ​ឃៅ​ មាន​ការ​ប្រហារ​ជីវិត​ និង​ ​លះ​បង់​​សាសនា​​​ជា​ដើម អិយ៉េ​យៈសុ​​ ពង្រឹង​ចំណង​មេត្រី​ភាព​ ទំ​នាក់​ទំនង​ក្នុង​ការ​ជួញ​ដូរ​ រវាង​បស្ចឹម​ប្រទេស​ដដែល​ តែ​ទ្រង់​មិន​ឧបត្ថម្ភ​គាំ​ទ្រ​ កិច្ច​ការ​ផ្សព្វ​ផ្សាយ​សាស​នា ​ដូច​ដើម​ទៀត​។​

    នៅ​ព.ស ឆ្នាំ ២១៥៩ អិ​យេយៈ​សុ​ ក៏​សោយ​ទី​វង្គត​ទៅ​ អ្នក​ទទួល​តំណែង​ចក្រ​ពត្តិ​បន្ត​ ក៏​បាន​កម្ចាត់​បង់​នៅ​សាស​នា​គ្រិស្ត​ដល់​​ទី​បំផុត ហើយ​​ប្រ​កាស បម្រាម​ជន​ជាតិ​ជប៉ុន​ដែល​កាន់​គ្រិស្ត​សាសនា​ ឬ ទំនាក់​ទំនង​ជា​មួយ​ និង​ អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ ត្រូវ​ផ្តន្ទា​ទោស​ដុត​ទាំង​រស់​ និង​ រឹប​យក​ទ្រព្យ​សម្បត្តិ​ទាំង​អស់​។​

    រហូត​មក​ដល់​ឆ្នាំ ​ព.ស ២១៦៧ ក៏​បាន​បញ្ជា​ឲ្យ​បណ្តេញ​ជន​ជាតិ​អេស្បាញ​ទាំង​អស់​ឲ្យ​ចុះ​ចេញ​ពី​ប្រទេស​។ ១២ ឆ្នាំ​ក្រោយ​មក​  ក៏​បាន​បម្រាម​មិន​ឲ្យ​ជន​ជាតិ​ជប៉ុន​ចេញ​ទៅ​បរ​ទេស​ ហើយ​ហាម​មិន​ឲ្យ​ធ្វើ​ទូក​ទ្រង់​ទ្រាយ​ធំ​ ដែល​អាច​ឆ្លង​សមុទ្រ​បាន​ ក្រោយ​មក​ក៏​បាន​ផ្ដាច់​ការ​ទំនាក់​ទំនង​ជា​មួយ​ នឹង ជន​ជាតិ​ព័រ​ទីហ្គាល​ ទី​បំផុត​ធ្វើ​ឲ្យ​ប្រទេស​ជប៉ុន​កាត់​ផ្ដាច់​ពី​ ពិ​ភព​លោក​ នៅ​តែល​តោល​​​តែ​ម្នាក់​​ឯង​ មាន​តែ​ជន​ជាតិ​ហូឡង់​ដ៍​​ មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​រស់​នៅ​ តែ​ត្រូវ​អនុ​វត្ត​តាម​លក្ខ័ន្តិ​កៈ​ដែល​កំណត់​ឲ្យ​។​ 

    រី​ឯ​ផ្ទៃ​ក្នុង​ ស្តេច​ចក្រ​ពត្តិ​ ដែល​មាន​កង​ទ័ព​របស់​ខ្លួន​រក្សា​សន្តិ​សុខ​យ៉ាង​មធ្យ័ត​ ព្រះ​ទ្រង់​បាន​លាក់​ខ្លួន​មិន​ឲ្យ​នរ​ណា​ឃើញ​ ព្រះ​អង្គ​ និង មិន​អនុញ្ញាតិ​ឲ្យ​ចូល​គាល់​លើក​លែង​តែ​មន្ត្រី​ជាន់​ខ្ពស់​​ ទ្រង់​មាន​តួ​នា​ទី​គ្រាន់​តែ​ជា​មជ្ឈ​ន្តិករ​ រវាង​អាទិ​ទេព​ និង​ ​អ្នក​បម្រើ​ប្រទេស​ជាតិ​ ទ្រង់​មិន​មាន​សិទ្ធិ​ក្នុង​​ការ​គ្រប់​គ្រង​ប្រទេស​ និង ​មាន​និតិ​បញ្ញត្តិ​មួយ​មាត្រា​សរ​សេរ​ថា ​“បើ​ប្រសិន​ជា​ស្តេច​ចក្រ​ពត្តិ​ ជា​អ្នក​ល្ងង់​ខ្លៅ​ មាន​ការ​​ទំនាក់​ទំនង​ជា​មួយ​សត្រូវ​របស់​ជោ​កុន​ ឲ្យ​ជោ​កុន​ដក​ហូត​​ព្រះ​អង្គ​ ហើយ​តែង​តាំង​អ្នក​ផ្សេង​ជា​ស្តេច​ចក្រ​ពត្តិ​ជំនួស​ ព្រះ​អង្គ​វិញ​”​។ ទន្ទឹម​ នឹង​ នោះ​ជោ​កុន​បាន​តែង​តាំង​មេ​ទ័ព​ទូទាំង​ប្រទេស​ដើម្បី​បំណង​ក្នុង​ការ​ផ្តល់​អំណាច​ដល់​គ្នា នឹង​ គ្នា​ ហើយ​បញ្ញត្តិ​ឲ្យ​មេ​ទ័ព​ចូល​មក​រាជ​ធានី​ក្នុង​មួយ​ឆ្នាំ​ម្តង​ ដើម្បី​រក្សា​អំណាច​ជា​រដ្ឋា​ភិបាល​មជ្ឈិម​ឲ្យ​គង់​វង់​។​

    ផែ្នក​ខាង​ព្រះ​ពុទ្ធ​សាសនា​ ពេល​រដ្ឋា​ភិបាល​ជោ​កុន​បាន​កំចាត់​គ្រឹស​សាស​និក​ ក៏​បាន​​ឲ្យ​ប្រជា​ជន​នៅ​ក្នុង​ចំណុះ​ជើង​វត្ត​ ឬ ជា​ទាយក​នៃ​វត្ត​ណា​មួយ​ ហើយ​ឲ្យ​រៀប​ចំ​ពិធី​ការ​ដូច​ជា​កំណើត​ អាពាហ៍​ពិពាហ៍​ មរណ​ភាព​ និង​ ពិធី​ដំកល់​សព​នៅ​ក្នុង​វត្ត​នោះ​។ ​ក្នុង​ខណៈ​ពេល​ជា​មួយ​គ្នា​ ក៏​បាន​ផ្តើម​រឹត​យក​អំណាច​អំពី​វត្ត​ឲ្យ​នៅ​ក្នុង​អំណាច​គ្រប់​គ្រង​របស់​រដ្ឋា​ភិបាល​ដោយ​វិធី​ផ្សេង​ៗ​ ដូច​ជា​ ញែក​អំ​ណាច​ពី​និកាយ​នី​មួយ​ៗ​ ឲ្យ​ចេញ​ពី​គ្នា​ ឲ្យ​មាន​មជ្ឈ​មណ្ឌល​ ឬ​ទី​ស្នាក់​ការ​ធំ​ ចែក​ចេញ​ជា​ពី​រ​កន្លែង​គឺ​ នៅ​យេ​ដូ​មួយ​កន្លែង​ និង​ ក្រុង​តូ​ក្យូ​មួយ​កន្លែង​ ដូច​ជា​៖ និកាយ​ឈិន​ឲ្យ​មាន​វត្ត​ហិកា​ឈិ ​ហង​អញ្ចិ​ ជា​ដើម​។ វត្ត​បាន​ក្លាយ​ជា​ឧប​ករណ៍​ម្យ៉ាង​ សំរាប់​ជោ​កុន​ កេង​ប្រ​វ័ញ្ច​​ដើម្បី​ប្រ​យោជន៍​ ក្នុង​ការ​គ្រប់​គ្រង​ប្រទេស​។​ សម័យ​នេះ​អាច​ចាត់​ទុក​ថា​ ជា​សម័យ​ផ្អាក់​កិច្ច​ការ​សាសនា​។​ ព្រះ​សង្ឃ​ក៏​ស្ម័គ្រ​ចិត្ត​ព្រម​សម្ងំ​ក្នុង​ការ​គ្រប់​គ្រង​ និង​ សន្តិ​សុខ​ពី​រដ្ឋា​ភិបាល​ ក៏​នឹង​ យក​ចិត្ត​ទុក​ដាក់​សិក្សា​ស្រាវ​ជ្រាវ​ធម៌​អាថិ​ក្នុង​និកាយ​របស់​ខ្លួន​ឯង​ប៉ុណ្ណោះ​ នឹង​ ជា​គ្រូ​បង្ហាត់​បង្រៀន ហាត់​ឲ្យ​ចេះ​សរ​សេរ​ចេះ​អាន និង គិត​លេខ​ដល់​ក្មេង​ដែល​នៅ​ក្នុង​វត្ត​ព្រម​ទាំង​បង្រៀន​ផ្នែក​ខាង​សីល​ធម៌​ចរិយា​ធម៌​ទូ​ទៅ​ ដូច​ជា សេច​ក្តី​អត់​ធ្មត់​សេច​ក្តី​ព្យា​យាម​ជា​ដើម​។ ប្រ​ជា​ជន​ជា​ទូ​ទៅ​ស្វែង​រក​សេច​ក្តី​សុខ​វិស័យ​លោ​កីយ៍​ និង ពេញ​ចិត្ត​រឿង​ជួញ​ដូរ​ វត្ត​ក៏​បណ្តោយ​ឲ្យ​​ជំ​នឿ​ដែល​ឥត​ខ្លឹម​សារ​កើត​មាន​ឡើង​​ដោយ​គ្រាន់​តែ​កៀង​​គរ​បរិស័ទ​ចូល​វត្ត​ ហើយ​កេង​ប្រ​វ័ញ្ច​ផល​ប្រយោ​ជន៍​ ព្រះ​សង្ឃ​និកាយ​សេន​ ដែល​នាំ​យក​លទ្ធិ​ខុងជឺ​ ចូល​មក​ ក៏​មាន​ភាព​រីក​ចំរើន​រុង​រឿង​ជំនួស​ព្រះ​ពុទ្ធ​សាស​នា​ ​ព្រោះ​លទ្ធិ​នេះ​បាន​រួម​ចំណែក​ក្នុង​ការ​ជួយ​រក្សា​សង្គម​នៅ​សម័យ​នោះ​ ឲ្យ​គង់​វង់​ ទើប​ទទួល​បាន​ការ​ឧបត្ថម្ភ​គាំ​ទ្រ​ ពី​សំណាក់​រដ្ឋា​ភិបាល​ដ៏​ល្អ​។

    នៅ​ក្នុង​សម័យ​នេះ​ និកាយ​សេន​ ក៏​បាន​បែក​ជា​សាខា​ថ្មី​មួយ​ទៀត​ គឺ​សាខា​អូបា​កុ​​ដែល​នាំ​ចូល​ដោយ​លោក​អេង​ង៉េន​ ជា​និកាយ​ដែល​នាំ​យក​នេម​បុត​សុ​មក​ប្រើ​ផង​ និង​ ដំណើរ​ករ​ណី​សង្គ្រោះ​ប្រជា​ជន​ក្រី​ក្រ​ ហើយ​បាន​រៀប​ចំ​បោះ​ពុម្ព​ព្រះ​ត្រៃ​បិដក​ច្បាប់​ឧបា​កុ​​សម្រេច​ក្នុង​ឆ្នាំ ​ព.ស ២២២៤​។​ នៅ​ឆ្នាំ ព.ស ២៣៩៦ នាវិក​អាមេរិ​កាំង​ម្នាក់​ឈ្មោះ​ បើ​រី​បាន​នាំ​កង​កម្លាំង​ជើង​ទឹក​មក​សំដែង​សក្តា​នុពល​ចំពោះ​ជន​ជាតិ​ជប៉ុ​ន ជា​ហេតុ​នាំឲ្យ​ជប៉ុន​បញ្ចប់​នយោ​បាយ​បិទ​ប្រទេស​ ហើយ​ក៏​ចាប់​ផ្តើម​ផ្សា​ផ្ជាប់​សម្ពន្ធ​ភាព​ នឹង ​បរ​ទេស​សា​ជា​ថ្មី​។

    មូល​ហេតុ​នៃ​បរិយា​កាស​ផ្សេង​ៗ​ បាន​ធ្វើ​ឲ្យ​ប្រជា​ជន​បាត់​ជំ​នឿ​ទុក​ចិត្ត​ លើ​ចម​ទ័ព​ហើយ​មាន​អា​រម្មណ៍​ថា ស្ថាន​ការណ៍​គួរ​តែ​មាន​ស្តេច​ចក្រ​ពត្តិ​ កាន់​អំណាច​តែ​ម្នាក់​ឯង​ នៅ​ទី​បំផុត​ចម​ទ័ព​ មេ​ទ័ព និង​ សាមូ​រ៉ៃ​ទាំង​អស់​ក៏​ស្ម័គ្រ​ចិត្ត​ចុះ​ចេញ​ពី​ដំណែង​ និង​ ប្រគល់​អំណាច​ថ្វាយ​ស្តេច​ចក្រពត្តិ​ ដើម្បី​ធ្វើ​ប្រ​យោជន៍​រួម​ជូន​ប្រទេស​ជាតិ​ទាំង​មូល​ ជា​គ្រា​អវសាន​នៃ​យុគ​ជោ​កុន​ ឬ ចម​ទ័ព​ ហើយ​ឈាន​ចូល​ដល់​សម័យ​ថ្មី​នៃ​ស្តេច​ចក្រ​ពត្តិ​មេ​អិចិ​ ហៅ​ថា​ យុគ​មេ​អិចិ​រួច​ប្តូរ​ព្រះ​បរម​រាជ​វាំង​ដោយ​ហៅ​ឈ្មោះ​ថ្មី​ថា​ តូក្យូ​។ ប្រទេស​ជប៉ុន​រាប់​ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក​ក៏​បាន​រៀប​ចំរចនា​សម្ពន្ធ​ក្នុង​ប្រទេស​ឲ្យ​មាន​សន្ទុះ​រីក​ចំរើន​ទន្ទឹម​ នឹង បស្ចឹម​ប្រ​ទេស​។​

    នៅ​ក្នុង​សម័យ​តូកុ​ង៉ាវៈ ភាព​រីក​ចំរើន​របស់​ព្រះ​ពុទ្ធ​សាសនា​ ក៏​បាន​ថម​ថយ​ទ្រុឌ​ទ្រោម​ប្រៀប​បាន​ដូច​ជា​អ្នក​ជម្ងឺ​ ដែល​ស្លាប់​មួយ​ចំហៀង​ខ្លួន​មិន​អាច​ធ្វើ​អ្វី​បាន​ ដោយ​សា​តែ​នយោ​បាយ​គ្រប់​គ្រង​ប្រទេស​ត្រូវ​គាប​សង្កត់​ដោយ​ប្រ​យោល​ មិន​បាន​ឲ្យ​ព្រះ​សង្ឃ​មាន​សិទ្ធិ​ក្នុង​ការ​សំដែង​មតិ​ រហូត​មក​ដល់​យុគ​មេ​អិចិ​ ស្ថាន​ការណ៍​ក៏​រឹត​តែ​ដុន​ដាប់​ឡើង​ ប្រទេស​ជាតិ​ងាក​រេ​ទៅ​លើក​ដំកើង​លទ្ធិ​សិន​តូ​ ព្រោះ​លទ្ធិ​នេះ​ប្រៀន​ប្រ​ដៅ​ឲ្យ​គោរព​លើក​ដំកើង​ស្តេច​ចក្រ​ពត្តិ​ ថា​ជា​អង្គ​អវ​តារ​របស់​ព្រះ​ជា​ម្ចាស់​ ជា​បូជ​នីយ​បុគ្គល​របស់​អាណា​ប្រជា​រាស្រ្ត​។ ជា​លទ្ធិ​មាន​ពាក្យ​ប្រៀន​ប្រ​ដៅ​ផ្តល់​ផល​ប្រ​យោជន៍​ ក្នុង​ការ​គ្រប់​គ្រង​ប្រទេស​ជាតិ​។​ លទ្ធិ​នេះ​ក៏​ក្លាយ​ជា​សត្រូវ​ទាស់​ទែង​ខ្វែង​គំនិត​គ្នា​ជា​មួយ​ព្រះ​ពុទ្ធ​សាសនា​។​ ពិធី​កម្ម​ ជំនឿ បូជ​និយ​វត្ថុ​ខាង​ពុទ្ធ​សាសនា​ ​ត្រូវ​បាន​បញ្ឈប់​ពី​សំណាក់​របស់​ស្តេច​ចក្រ​ពត្តិ​ ហាម​ផ្តាច់​មិន​ឲ្យ​បង្កើត​និកាយ​ថ្មី​ កសាង​វត្ត​បនែ្ថម​ ធើ្វ​ឲ្យ​មាន​ចលនា​បំភ្លេច​បំផ្លាញ​ព្រះ​ពុទ្ធ​សាសនា​កើត​មាន​ឡើង​។ សាសនា​គ្រិស្គ​ក៏​បាន​ចាប់​ផ្ដើម​ មាន​ការ​ផ្សព្វ​ផ្សាយ​សា​ជា​ថ្មី​ម្តង​ទៀត​​ ទន្ទឹម ​នឹង​ ការ​នាំ​ចូល​នូវ​អរិយ​ធម៌​បរ​ទេស​។​ ម្យ៉ាង​វិញ​ទៀត​ ពេល​ដែល​ព្រះ​ពុទ្ធ​សាសនា​ត្រូវ​ផ្អាក​ការ​រីក​ចំរើន​រហូត​ដល់​សម័យ​កាល​ដែល​ត្រូវ​បែ្រ​ប្រួល​យ៉ាង​នេះ​ ក៏​បំរាស់​ខ្លួន​មិន​ទាន់​ ការ​សិក្សា​សម័យ​ថ្មី​របស់​ប្រជា​ជន​ក៏​បាន​រីក​ចំរើន​ដុះ​ដាល​ឈាន​ទៅ​មុខ​យ៉ាង​ឆាប់​រហ័ស​ កាល​ពី​អតីត​ ព្រះ​សង្ឃ​ធ្លាប់​ជា​អ្នក​ដឹក​នាំ​ប្រជា​ជន​ផ្នែក​ខាង​ការ​សិក្សា​ មាន​នាទី​ជា​គ្រូ​អាចារ្យ​គ្រប់​មុខ​វិជ្ជា​ ក៏​ហួស​សម័យ​ទុក​ឲ្យ​អន់​ថយ​ មិន​​បាន​ទទួល​សេច​ក្តី​គោរព​រាប់​អាន​ដូច​កាល​ពី​អតី​ត​កាល​។ ពួក​បញ្ញ​វន្ត​នៅ​ក្នុង​រាជ​ធានី​ ព្យា​យាម​មិន​ចូល​ជិត​វត្ត​ បើ​ចូល​វត្ត​ដរាប​ណា​មាន​ពិធី​សព​ មាន​មនុស្ស​តិច​តួច​ណាស់​ដែល​ស្ដាប់​ព្រះ​ធម៌​ទេស​នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជីវិត​​។

    ក្នុង​ដំណាក់​កាល​វិស័យ​សិក្សា​សម័យ​ទំនើប​បាន​រីក​ចំរើន​យ៉ាង​ខ្លាំង​ ព្រះ​ពុទ្ធ​សាសនា​ក៏​ត្រូវ​បាន​លើក​មក​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ក្នុង​ឋានះ​ជា​វិជ្ជា​ការ​​វប្ប​ធម៌​ ក្នុង​នាម​ជា​ទស្សនះ​វិជ្ជា​ នៃ​បូព៌ា​ប្រ​ទេស​។ សិក្ខា​កាម​ដែល​ធើ្វ​កម្ម​សិក្សា​នៅ​អឺរុប​ក៏​បាន​នាំ​យក​ចំណេះ​ដឹង​ផ្នែក​ខាង​ភាសា​បាលី​ និង​ ភាសា​សំ​ស្រ្កិត​ចូល​មក​ព្រម​ជា​មួយ​វិជ្ជា​ការ​ផ្សេង​ៗ​។ ព្រះ​សង្ឈ​ទើប​បាន​ចាប់​ផ្ដើម​សិក្សា​ស្រាវ​ជ្រៀវ​ និង​ វិច័យ​តាម​កម្ម​វិធី​សិក្សា​សម័យ​​ទំនើប​យ៉ាង​ទូ​លំ​ទូ​លាយ​, បាន​ប្រមូល​ផ្តុំ​គម្ពីរ​ដិកា​ផែ្នក​ព្រះ​ពុទ្ធ​សាសនា​​ជា​ភាសា​ផ្សេង​ៗ​ និង​ ស្វែង​រក​ក្បួន​ខ្នាត​ទុក​យ៉ាង​ច្រើន​​។ តែ​ការ​សិក្សា​ស្រាវ​ជ្រាវ​អស់​ទាំង​នោះ​ក៏​នៅ​មាន​កំណត់​នៅ​ឡើយ​ គ្រាន់​តែ​ជា​ការ​សិក្សា​ដើម្បី​ចំណេះ​ដឹង​ទូ​ទៅ​ ដើម្បី​ភាព​ជា​បា្រជ្ញ​បណ្ឌិត​មាន​ជំនាញ​ផ្នែក​ខាង​វិជ្ជា​ការ​តែ​ប៉ុណ្ណោះ​។ ព្រះ​សង្ឈ​និកាយ​ផ្សេង​ៗ​ ក៏​នៅ​តែ​បន្ត​ប្រកប​ពិធី​កម្ម​ស័ក្ដិ​សិទ្ធិ​ផ្សេង​ៗ​ តាម​សម័យ​បូរាណ​ ស្វាធ្យាយ​ព្រះ​សូត្រ​តាម​បែប​និកាយ​របស់​ខ្លួន​ និង​ ចាត់​ពិធី​កម្ម​ប្រចាំ​ឆ្នាំ​សម្រាប់​ប្រជា​ជន​ដែល​ចូល​រួម​ប្រជុំ​បុណ្យ​ប្រពៃ​ណី​។ ជន​ជាតិ​ជប៉ុន​នៅ​តែ​សង្ឈឹម​ជា​និច្ច​ថា ​“តើ​ពេល​ណា​ទើប​មាន​បុគ្គល​មាន​សមត្ថ​ភាព​ នាំ​ព្រះ​ពុទ្ធ​សាសនា​ ឈាន​ឆ្ពោះ​ទៅ​កាន់​កំរិត​ដែល​អរិយ​ធម៌​សម័យ​ថ្មី​ ទទួល​ស្គាល់​សា​ជា​ថ្មី​ម្តង​ទៀត​ទៅ​”​។

ស្ថានភាពបច្ចុប្បន្ន
    ឋានៈ​ព្រះ​ពុទ្ធ​សា​សនា​នៃ​ប្រទេស​ជប៉ុន​បច្ចុប្បន្ន​អាច​ឲ្យ​យើង​ឃើញ​តាម​តួរ​លេខ​ស្ថិតិ​ដែល​ប្រៀប​ធៀប​ នឹង សាសនា​ផ្សេង​ៗ​ ពោល​គឺ​ក្នុង​ចំនួន​ប្រជា​ជន​ជប៉ុន​រួម​ មាន ៩៧.១៨៦.០០០​នាក់ នៅ​ក្នុង​​ ព.ស​២៥​០៧ (គ.ស១៩៥៤) មាន​ស្ថិតិ​ផ្នែក​សាសនា​ដែល​ក្រសួង​សិក្សា​ធិការ​ជប៉ុន​បាន​​ឲ្យ​ដឹង​ដូច​ខាង​ក្រោម​​៖

សាសនា ចំនួនសាសនិក ចំនួនអ្នកបួស វត្ត/វិហារ/សាសនាវត្ថុ
សិនតូសាសនា ៧៩.៦៨៩.០០០ ២០៥.៨១២ ៧៩.៧១៥
ពុទ្ធសាសនា ៧៣.៧៥៧.០០០ ៩៥១.៤៦៦ ៧៦.៥៣៦
គ្រឹស្ដសាសនា ៧៥២.០០០ ១៦.៨៦២ ៣.១៥៤
សានាផ្សេងៗ ៥.៣៤៣.០០០ ១៨២២០ ៦៧០

    គួរ​កំណត់​សំគាល់​ តួ​លេខ​របស់​ពុទ្ធ​សាស​និក​ជន​ និង សិន​តោ​ច្រើន​តែ​ផ្ទួន​គ្នា​ដោយ​បុគ្គល​​ម្នាក់​គោរព​ពីរ​សាសនា​ ម្យ៉ាង​ទៀត​ បើ​ប្រៀប​ធៀប​ជា​មួយ​ស្ថិតិ​ក្នុង​ព.ស.​២៥០៦ តួ​លេខ​សាស​និក​សិន​តូ​ ធ្លាក់​ចុះ​ពី​ ៨០​លាន​ មក​នៅ​ ៧៩​លាន​, ពុទ្ធ​សាស​និក​កើន​ពី ៦៩​​លាន​ទៅ​ ៧៣​លាន​, ​គ្រឹ​ស្ដ​សាស​និក​កើន​ពី ៧១២,០០០​នាក់​ ទៅ​ជា​ ៧៥២,០០០នាក់, សាស​នាដ​ទៃ​ៗ​ នៅ​រក្សា​លំ​នឹង​ដើម​។

    ក្នុង​ចំនួន​ពុទ្ធ​សាស​និក​ជន​ ៧៣ លាន​នាក់​នោះ​ បែង​ចេញ​ជា​និកាយ​ផ្សេង​ៗ​ ប្រ​ជា​ជន​​ជប៉ុន​​ ជា​អ្នក​មាន​គំនិត​ជឿន​លឿន​ ពេញ​ចិត្ត​បង្កើត​និកាយ​ថ្មី​ៗ​ ជា​រឿយ​ៗ​ កាល​ពី​សម័យ​​​​មេ​អិចិ​ ប្រ​​ទេស​ជប៉ុន​មាន​និកាយ​ធំ​ ១៣​ និកាយ​ និង​ និកាយ​ជា​សាខា​ទៀត​ ៥៦​សាខា​​។ តួរ​លេខ​​នៅ​រក្សា​ភាព​លំ​នឹង​នៅ​សម័យ​មេ​អិចិ​ ដោយ​សារ​តែ​ត្រូវ​ការ​គៀប​សង្កត់​ពី​សំណាក់​បរ​ទេស​។​ រហូត​មក​ដល់​​សម័យ​ សង្រ្គាម​លោក​លើក​ទី​​​២​ រដ្ឋ​មាន​វិធាន​ការ​រួប​រួម​អំណាច​ តួរ​លេខ​ក៏​បាន​ធ្លាក់​ចុះ​​ នៅ​សល់​​តែ ១៣ និកាយ ២៨​ សាខា​ ក្រោយ​ពី​សង្រ្គាម​រួច​ស្រេច​ សកម្ម​ភាព​ខាង​សាស​នា​ក៏​មាន​​ឥស្សរ​​ភាព​​ឡើង​។​ ដើម្បី​បង្កើត​និកាយ​ផ្សេង​បំបែក​ពី​គ្នា​យ៉ាង​ច្រើន​ និកាយ​ដែល​បែក​ជា​សាខា​ច្រើន​បំផុត​គឺ​ និចិ​រ៉េន​ ឈិន​ង៉ន​ ធៀន​ដៃ និង​ ជូដោ​។ មូល​ហេតុ​នាំ​ឲ្យ​មាន​ការ​បែក​ខ្ញែក​នៅ​សម័យ​ក្រោយ​ៗ​នេះ​ ដោយ​​សា​បញ្ហា​ថវិកា​ មិន​មែន​ដោយ​សារ​ធម៌​អាថ៌​ក្នុង​និកាយ​របស់​ខ្លួន​ទេ​។ តាម​ស្ថិតិ​របស់​ក្រ​សួង​​សិក្សា​​ធិការ​ ចេញ​ផ្សាយ​កាល​ពី​ ព.ស. ​២៤៩៤​ អ្នក​កាន់​សាសនា​ពុទ្ធ​ ដែល​មាន​និកាយ​ និង​ សា​​ខា​​​តូច​ៗ​ រួម​គ្នា​ទាំង​អស់​មាន​ ២៣៤ ក្រុម​ ក្នុង​ទី​នេះ​គ្រាន់​តែ​បង្ហាញ​កន្លែង​ដែល​សំខាន់​ដូច​ជា​៖