ក្រុងអង្គរ ក្រុងដែលបំភ្លេចចោលក្នុងព្រៃ
រូបថត និង អត្ថបទ ដោយ R.Wening
រក្សាសិទ្ធ 1965 Silva - verlag Zürich
បោះពុម្ពផ្សាយដោយ : Gerbr. Fretz AG, Zürich
ប្រែសំរួលក្រៅផ្លូវការ
កែវ ឈុន
ការផ្សាយមណ្ឌលវប្បធម៌ខ្មែរនៅស្វីស
****************************************
លាចាកអង្គរ
ថ្ងៃសៅរ៍ ទី21.មករា 2023.ម៉ោង 9:18
ពេលល្ងាច ព្រះអាទិត្យគងមាត់ព្រៃនាបញ្ចឹមទិស មេឃប្រែពណ៌ទឹកក្រូច ហើយពពកប្រែពណ៌ ស្រមតាមផ្ទៃមេឃ ដូចវង់ដូចតន្ដ្រីប្រគំបទភ្លេងបន្ទរជាមួយគ្នា ពេលនោះ ប្រាង្គកំពូលប្រាសាទអង្គរវត្តឈរខ្ពស់ឡើងទៅលើ ក្នុងផ្ទៃមេឃដ៏មហិមាហាក់អិតចេះខ្ជិលសោះឡើយ ភាពដ៏អស្វារ្យនេះ ហាក់ដូចជាមិនត្រូវបានបង្កើតឡើងដោយដៃមនុស្សនោះទេ។ នៅតំបន់ត្រូពិច ពន្លឺ នៃ សន្ធិយារាត្រីឆ្លងកាត់យ៉ាងលឿន ហើយស្បៃមុងពណ៌ខ្មៅ ចូលមកគ្របដណ្ដប់ផ្ទៃមេឃជំនួសពន្លឺព្រះអាទិត្យ យ៉ាងលឿនអិតអុបមា មិនយូរប៉ុន្មាន ហ្វូងផ្កាយនៅលើមេឃ ខំបញ្ចេញពន្លឺព្រិចៗ គ្មានសំលេង គ្មានពន្លឺបំភ្លឺភាពងងឹតនេះបានឡើយ មេឃពណ៌ខៀវកាន់តែងងឹតទៅៗ ប្រាសាទកាន់តែមានថាមពលខ្លាំងឈរនៅទីនេះ គ្មានមន្ត្រីណាម្នាក់បំបែកភាពស្ងៀមស្ងាត់ ដោយគោះសំឡេងជួង ដើម្បីប្រកាសពីការបិទទ្វារនេះទេ អ្នករាល់គ្នាដែលចង់មើលក្រុងប្រាសាទពេលយប់អាចចូលបានដោយឥតគិតថ្លៃ។
ដូចជាមានវេទមន្តចម្លែក ក្នុងការទស្សនាប្រាសាទដោយពន្លឺព្រះច័ន្ទ អ្វីៗហាក់បីដូចជាធំជាង មហិមាជាង ហើយវាហាក់ដូចជាមិនអាចមានទាស់តែសោះ ដែលអ្នកកំពុងស្ថិតនៅជាមួយ នឹងព្រលឹងវិញ្ញាណដ៏ស្រស់បំព្រង ដែលអ្នកសន្មត់ថា រស់នៅស្ថានសួគ៌ទីនេះ ប៉ុន្តែ អ្នក នឹង មានការភ័យខ្លាច នៅពេលដែលសត្វប្រចៀវវាស្រែកច្រេចៗឡើង ហើយវាហើរបោះពួយចេញ រឺ ចូលទៅក្នុងប៉ម កំពូលប្រាសាទខាងលើ ហ្វូងសត្វមូសមានចំនួន មិនដឹងប៉ុន្មានរយពាន់ទេ សម្រាប់ការមកលេងពេលរាត្រីយប់ ពួកគេជួយមនុស្សគ្រប់គ្នាអោយស្វែងរកផ្លូវត្រឡប់ពីសុបិនទៅជាការពិតវិញ ការទៅលេងអង្គរនៅពេលយប់ដូចនេះ អ្នកគួរនាំយកភ្លើងបំភ្លឺទៅជាមួយផង ដូចជាភ្លើងពិលក៏បានដែរ ហើយបើមានធូបបណ្ដេញមូសផងនោះ វារិតតែប្រសើរណាស់។
កាលពីសែសិបឆ្នាំកន្លងទៅ អ្នកអភិរក្ស បុរាណវិទ្យា Henri Marchal បានអញ្ជើញខ្ញុំទៅទស្សនាប្រាសាទអង្គរនៅពេលយប់ ពេលនោះ ភរិយា និង កូនរបស់គាត់ក៏រួបដំណើរ ទៅជាមួយយើងដែរ។កំណត់សំគាល់ : សៀភៅនេះបោះពុម្ព ឆ្នាំ ១៩៦៥ ហើយអ្នកសរសេរ ប្រហែលជាសរសេរមុនពេលបោះជាយូរណាស់ហើយ។ អញ្ចឹងហើយការ ទៅលេងអង្គររបស់អ្នកនិពន្ធ ប្រហែលជានៅចន្លោះឆ្នាំ ១៩៣០ - ៤០ ។
ពួកអ្នកបម្រើរបស់លោកបានធ្វើចន្លុះជ័រឈើដើម្បីដុតបំភ្លឺ បន្ទាប់ពីថ្ងៃលិច រថយន្តមួយបានបើកចូលទៅក្នុងព្រៃងងឹត តាមផ្លូវចាក់កៅស៊ូល្អ គេបានមកឈប់នៅមុខប្រាសាទតាព្រហ្ម ហើយអុជចន្លុះរបស់គេ ដំបូងឡើយ ចន្លុះរបស់ពួកគេបានឆេះបំភ្លឺ តិចតួចទេ ប៉ុន្តែមិនយូរប៉ុន្មាន អ្នកចូលរួមទាំងអស់បាន ដុតចន្លុះរបស់គេរៀងៗខ្លួន ពន្លឺចន្លុះបានបន្លឺទីងងឹតអោយភ្លឺយ៉ាងសន្ធោសន្ធៅ។ បន្ទាប់មក លោក Marchal នាំពួកយើងដើរតាមផ្លូវតូចៗ កាត់តាមប្រាសាទដ៏ធំធេងនេះ។ នៅក្នុងឯកសារតែមួយ យើងបានមកដល់ទឹកដីវេទមន្តនេះ ទោះបីជាខ្ញុំបានស្គាល់ទីនេះរួចទៅហើយក៏ដោយ ខ្ញុំមានការចំណាប់អារម្មណ៍ខ្លាំង ជាមួយនឹងពន្លឺសិប្បនិម្មិត ដែលបំភ្លឺដោយចន្លុះជ័ឈើ គឺវាចម្លែកមែនសំរាប់រូបខ្ញុំ ខ្ញុំមានអារម្មណ៍ខ្លួនអែងថា អោ! នេះហើយជាព្រះជាម្ចាស់។ ជំនួសអោយផ្ទាំងថ្មភ្នំ stalactites យើងបានឃើញដើមឈើ និង រូបចម្លាក់ស្រាប់តែផុសភ្លឺ ចេញពីភាពងងឹត យើងខ្លាចឡើងព្រឺសម្បុរបះសក់ ចង់រត់ប្រាសអាយុតែម្ដង។ ភ្លើងចន្លុះជ័ររបស់យើង អាចបំភ្លឺបាន តែនៅកន្លែងជុំវិញបរិវេនជិតៗខ្លួនយើងតែប៉ុណ្ណោះ ដូច្នេះហើយ អ្វីៗហាក់ដូចជាបិទ លំហជំវិញខ្លួនយើង រូបចម្លាក់ហាក់ដូចជាមានថាមពលខ្លាំងជាងអ្វីៗពេកណាស់ រូបហាក់ដូចបង្ហាញពីបំណងរបស់រូប ដូចជាចង់ដើរចេញពីជញ្ជាំង ពួកគេមើលទៅហាក់ដូចជាមានសីលទមន្តវិជ្ជាការអ្វីមិនដឹង ខ្លាំងក្លាណស់ អ្វីៗផ្សេងពីនេះទៀតនោះ រូបចម្លាក់ឈរព្រងើយបែបហី គឺអស្ចារ្យណាស់ ដេលយើងមើលរូបនេះប្រឆាំង នឹង ផ្ទៃខាងក្រោយខ្មៅងងឹត។ នៅពេលថ្ងៃ ពន្លឺមកពីខាងលើ ប៉ុន្តែនៅពេលយប់ រូបចម្លាក់ត្រូវបានបំភ្លឺពីខាងក្រោម រឺ ពីចំហៀងដោយភ្លើងពិលចន្លុះជ័រឈើ របស់យើង ដូចនេះហើយ ដែលផ្តល់អោយនូវផ្ទៃមុខចំលាក់ថ្មមើលលែងស្គាល់ អាចនិយាយថា ជារូបថ្មី ភាពទាក់ទាញរបស់រូប ល្បួងលួងចិត្ដយើងអោយស្រលាញ់កាន់តែខ្លាំងឡើងថែមទៀត ដែលទាំងអស់នេះឆ្លុះបញ្ចាំងពីបរិយាកាសវេទមន្ត រឺថា ដាក់ស្នេហ៍។
មតិគំនិតយើង-យើង យើងសូមផ្តល់សិទ្ធិសេរីភាព អោយមានដំណើរការ ទៅដោយសេរី ហើយប្រសិនបើអ្នកចង់ដើរត្រលប់ក្រោយទៅបុរេសម័យរបស់ខ្មែរវិញ នោះវាក៏គឺជាសិទ្ធសេរីភាពរបស់អ្នក នៅពេលណាមួយ ដែលអ្នកគិតថា អ្នកអាចឃើញព្រះនាង រឺ ស្តេចខ្លួនឯង បង្ហាញខ្លួនចេញពីភាពងងឹត នៅក្នុងសម្លៀកបំពាក់ស្ដេចដ៏អស្ចារ្យ ប៉ុន្តែវាគ្រាន់តែជារូបចំលាក់ដុំថ្មមួយដុំប៉ុណ្ណោះទេ នេះហើយជាការឆ្លើយតបរបស់យើង ជាមួយភ្លើងបំភ្លឺនេះ គឺជារូបចំលាក់ដ៏ច្រើន ហើយហាក់ដូចជាគេចង់និយាយជាមួយយើង អប្សរាដ៏ស្រស់ស្អាត អ្នករាំ ដែលរាំតាមចង្វាក់នៅលើជួរឈរជារៀងរហូត ពួកគេហាក់ដូចជាញញឹមកាន់តែស៊ីជម្រៅ ហាក់បីដូចជាស្រើបស្រាលដោយការភ័យខ្លាចរបស់អ្នកទស្សនា យើងហាក់បានលឺតែសំឡេងរបស់យើង សត្វប្រចៀវដែលតែងតែស្រែកខ្ញៀវខ្ញារ បានស្ងាត់បាត់ស្រមោលទៅណាបាត់អស់ទៅហើយ រិសឈើ បានចាក់អោបជាប់គ្រប់ជ្រុង នៃ ជញ្ជាំង ខ្ញុំមានអារម្មណ៍គិតផ្ដួចក្នុងគិតចិត្ដថា អីសត្វពស់ កំណាចនេះវាកំពុងរួមរិតច្របាច់ក តួប្រាសាទអោយដួលរលំនាពេលមិនយូរខាងមុខ សោកនាដកម្ម ដ៏គួរអោយខ្លាចនេះ វាបំផ្លិចបំផ្កាញមួយថ្ងៃបន្ដិៗ រហូតដល់អវសានតែម្ដង។ ក្នុងពន្លឺភ្លើងចន្លុះជ័រឈើរបស់យើងនេះ ឆ្លុះអោយឃើញពីទិដ្ឋភាពនៃប្រាសាទ ដែលកំពុង ត្រូវច្របាច់កកាន់តែឈឺចាប់ អ្នកគិតថា អ្នកអាចលឺសម្រែករកជំនួយដែររឺអត់?។
នៅក្នុងទីធ្លាមួយ មែកដើម នៃ ដើមឈើធំៗ ចាំងភ្លឺ នឹង ពន្លឺភ្លើងចន្លុះរបស់យើង ពួកគេហាក់ដូចជានិយាយថា "ទីនេះពិភពលោករបស់យើង អ្នកមិនមានអ្វីត្រូវស្វែងរកនៅទីនេះទេ!.." ។ អណ្តាតភ្លើងរលត់បន្តិចម្តងៗ ពន្លឺរបស់វាកាន់តែតូចទៅៗ ប៉ុន្តែអារម្មណ៍នៃសុភមង្គលដែលយើងបានជួបប្រទះ នឹង ទស្សនីយភាពដ៏អស្ចារ្យនៅក្នុងពិភពព្រៃដ៏សែនស្ងាត់ នៃ ដែនប្រាសាទមួយនេះ បានយកឈ្នះលើចេតនារម្មណ៍របស់យើង អោយកាន់តែរំភើបញាប់ច្រើនឡើងៗថែមទៀត។ សូម្បីតែថ្ងៃនេះក៏ដោយ រូបភាពដែលពោរពេញទៅដោយពន្លឺចរុះពណ៌ទាំងនេះ ស្ថិតក្នុងការចងចាំរបស់ខ្ញុំអិតងាយភ្លេចបានឡើយ។
រាល់ការធ្វើដំណើររបស់យើងបានចូលមកដល់ទីបញ្ចប់ហើយ ដូច្នេះយើងក៏ចាកចេញពីអង្គរ ដោយនាំមកជាមួយ នូវ អារម្មណ៍ដ៏រំភើបញាប់ញ័រក្នុងចិត្តរបស់យើងដែរ ដែលយើងបានជួបប្រទះ នូវ អ្វីដែលអស្ចារ្យ និង រុងរឿង រកអ្វីប្រៀបស្មើគ្មាន។
ទោះជាយ៉ាងណាក៏ដោយ ត្រីហែលក្នុងទឹកសមុទ្រដ៏ធំធេង ក៏ត្រូវព្រានប្រមង់ចាប់មកបាន ត្បិតយើងក៏មិនអាចយល់ថា មនុស្សដែលបង្កើតប្រាសាទដ៏អស្ចារ្យបែបនេះបានស្លាប់ទៅហើយដែរ មានតែពីរបីសតវត្សប៉ុណ្ណោះ ដែលត្រូវបានមនុស្សម្នា មានការអភិវឌ្ឍន៍ ដ៏ទេវភាពពិតប្រាកដទេ ដែលគេនឹករលឹកដល់ផ្តល់ភាពអស្ចារ្យអោយគាត់ ដូចឧតុនិយមធាតុអាការប្រែប្រួលមិនទៀតទាត់ ជួនមានអាចម៍ផ្កាយដែលធ្លាក់មកបំភ្លឺអ្វីៗទាំងអស់ ហើយបន្ទាប់មកបាត់នៅក្នុងទីងងឹតទៅ ដូចជាស្នាដានរបស់គាត់ ដែលត្រូវលើទុកជាស្ដេចទេវតានៅលើមេឃ ហើយប្រាសាទថ្ម និង រូបចម្លាក់ទាំងនេះក៏ភ្លឺនៅក្នុងសារមន្ទីរយ៉ាងត្រចះត្រចង់ផងដែរ។
សូមអោយប្រាសាទ និង រូបចំលាក់ទាំងនេះត្រូវបានរក្សាទុក ដើម្បីអោយមនុស្សមួយចំនួនធំ នៅតែអាចជួបប្រទះ នឹង ពន្លឺនេះនៅក្នុងអង្គរតរៀងទៅ។ ការវិភាជាច្រើន បានគេសន្មតធ្វើឡើង អំពីអ្វីដែលបានធ្វើឲ្យខ្មែរធ្លាក់ចុះដុនដាបរហូតដល់សព្វថ្ងៃនេះ មិនយូរប៉ុន្មាន មានគេនិយាយការស្តីបន្ទោស បានធ្លាក់មកលើជនជាតិថៃ ដែលជាទំនៀមទម្លាប់ចាស់អាក្រក់របស់ពួកគេ «ឈ្នះបានប្រមូលយករបស់ដែលមានប្រយោជន៍ ហើយ បំផ្លាញអ្វីៗដែលនៅសល់»។ ប៉េស្ត ជំងឺអាសន្នរោគ និងគ្រុនចាញ់ ត្រូវបានគេដាក់ឈ្មោះថាជាបុព្វហេតុទី ២ នៃការដួលរលំរបស់ខ្មែរ ជំងឺរាតត្បាតបែបនេះអាចកាត់បន្ថយកម្រិតនៃចំនួនប្រជាជនយ៉ាងធ្ងន់ធ្ងរ ហើយបណ្តាលអោយប្រជាជនធ្វើចំណាកស្រុក ទោះយ៉ាងណាក៏ដោយ មិនមានប្រពៃណីដែលបង្ហាញពីភាពត្រឹមត្រូវនៃលទ្ធភាពនេះទេ។

រៀងរាល់ម៉ោង មិនថាក្នុងភាពស្ងៀមស្ងាត់ រឺ ក្រោមពន្លឺថ្ងៃនោះទេ អារម្មណ៍របស់មនុស្សតែងផ្លាស់ប្ដូររឿយៗទៅ តែអង្គរវត្ដ ហាក់ដូច
ជាគ្មានពេលវេលា ផ្លាស់ប្ដូរអ្វីអោយខុសប្លែកពីអង្គរ របស់អង្គរ ដូចអារម្មណ៍របស់មនុស្សឡើយ ការងារ សិល្បដោយ ស្ថាបត្យករ ដ៏
ឆ្លាតវៃម្នាក់ ដែលមានឈ្មោះនេះ យើងមិនអាករកបានទៀតឡើយ។
សម័យកាលទី៣ ជាសម័យកាលមួយដែលខ្មែរចុះថយកម្លាំងដ៏ខ្លាំងខ្លា យើងជឿថា វាជាសំណាងអាក្រក់គ្រប់បែបយ៉ាង នៃ គ្រោះមហន្តរាយផ្សេងៗ ដែលបានកើតឡើងចំពោះនគរខ្មែ។ ព្រះបាទជ័យវរ្ម័នទី៧ ជាស្ដេចសឹកដ៏ខ្លាំងពូកែ បានធ្វើសឹកសង្គ្រាម បោសសំអាតខ្មាំងសត្រូវអោយខ្លបខ្លាចគ្រប់ទិសទី ព្រះអង្គបានឡើសោយរាជ្យបាន៣៨ឆ្នាំ ក្នុងអំឡុងពេលនេះ ប្រទេសត្រូវបានបង្កើតឡើងវិញ និង មានការរីកចំយ៉ាងខ្ពង់ខ្ពស់បំផុត សំណង់នានាត្រូវបានសាងសង់ បន្ទាយក្តី ព្រះខ័ន តាព្រហ្ម បន្ទាយឆ្មា បាយ័ន ទីលានព្រះស្ដេច កំពែងក្រុង ព្រែកជីកជាដើម អង្គរវត្តត្រូវបានបញ្ចប់ សត្រូវឈ្លានពានចាមត្រូវបានបង្ក្រាប បីភាគបួន នៃ ប្រទេសសៀមស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណាចក្រខ្មែរ។ ព្រះបាទជ័យវរ្ម័នទី៧ មិនត្រឹមតែជាអ្នកចម្បាំង និង ជារដ្ឋបុរសដ៏អស្ចារ្យប៉ុណ្ណោះទេ ព្រះអង្គក៏ជាអ្នកសាងសង់ ដែល គ្មានទីបញ្ចប់។ ព្រះអង្គបានកាន់ក្ដាប់អំណាចទាំងអស់យ៉ាងស្វាហាប់ រដ្ឋដែនអាចក្រខ្មែរ ស្ថិតនៅក្នុងដៃរបស់ព្រះអង្គ ហើយបានឈានដល់កម្រិតកំពូល នៃ សមិទ្ធិផលរបស់ប្រជាជនរបស់ព្រះអង្គ ដែលមិនធ្លាប់មាននៅក្នុងបុព្វបុរស រឺ កូនចៅរបស់ពួកគេពីមុនមក។ ទោះជាយ៉ាងណាក៏ដោយ ប្រជាជនរបស់ព្រះអង្គ មិនដែលត្អូញត្អែរអំពីការខ្វះខាតអាហារបរិភោគ និង ការងារមុខរបរចិញ្ចឹមជីវិតនោះទេ ក្រោយពីការសោយទិវង្គតរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលជាស្ដេចកំពូលនេះ រាស្ដ្ររបស់ព្រះអង្គ ហាក់ត្រូវពិការខ្វិខ្វង់អស់រលីងតែម្ដង។ កាលដែលសៀម និង ចាមបានកត់សម្គាល់ឃើញដូច្នេះ ពួកគេបានរំដោះខ្លួនចេញពីការត្រួតត្រារបស់ខ្មែរ លែងនៅជាចំនុះខ្មែរតទៀត ពេលនោះប្រជាជនខ្មែរបាត់បង់ការគោរព និង ការជឿទុកចិត្តលើស្តេចរបស់ពួកគេ ប្រហែលជាកំហុសក៏ត្រូវរកឃើញផងដែរ នៅក្នុងអ្នកគ្រប់គ្រងរបស់ស្ដេចជំនាន់ក្រោយៗ ដែលមិនមានទេពកោសល្យ ក្នុងការគ្រប់គ្រង ពីព្រោះភាពទន់ខ្សោយផង និង ចរិតលក្ខណរបស់ស្តេចមួយអង្គៗផង ដែលជៀសមិនរួចនាំអោយមានការបែកបាក់ និង ការដួលរលំ នៃ ប្រជាជន។
នៅពេលដែលស្ដេស្នងរាជ្យបន្ដពីព្រះបាទជ័យវរ្ម័នទី៧ គេមានជំនឿថា ព្រះពុទ្ធ នឹង នាំឱ្យព្រះអង្គមិនមានសំណាងល្អក្នុងការគ្រប់គ្រងរដ្ឋាភិបាល ទ្រង់បានបានណែនាំ និង ត្រលប់មានកាន់សាសនាហិណ្ឌូឡើងវិញ ប៉ុន្តែទ្រង់មិនបានធ្វើអោយបានសំរេច្រើនធំដុំទេ ក្នុងការ ការផ្លាស់ប្តូរសាសនានេះ ហើយទូក សំពៅធំ របស់រដ្ឋ ក៏ត្រូវលិចលង់អស់ ប្រឡាយជាច្រើនបានរីងខះស្ងួតទៅដោយគ្មានទឹក ពេលនេះខ្មែមិនមានអ្នកទោសសង្គ្រាមគ្រប់គ្រាន់ ដើម្បីអនុវត្តការងារដ៏ធំសម្បើម ក្នុងការជួសជុលដៃទន្លេទាំងនោះបានទេ។ ឆ្នាំនៃគ្រោះរាំងស្ងួតដ៏ធំក៏បានមកដល់ ហើយអ្វីៗហាក់ដូចជាឃុបឃិតប្រឆាំង នឹង នគរខ្មែរតែម្ដង។
ក្នុងពេលនោះ សៀមដែលលែងនៅចំនុះខ្មែ មានកម្លាំងខ្លាំងឡើងវិញ ហើយបានកេណ្ឌទ័ពត្រៀមធ្វើសង្គ្រាមសងសឹកខ្មែរវិញ ពួកគេបានវាយចូលលុកលុយអង្គរធំពីរដង ហើយ នោះហើយ វាល្មមប្រជាជនខ្មែរគ្រប់រូភ្ញាក់រលឹក អង្រួនជំនឿរបស់ពួកគេទៅលើព្រះស្ដេច- ព្រះរាជាអាទិទេពរបស់ពួកគេ។
ប្រហែលជាទីក្រុង និង អាណាចក្រទាំងមូលត្រូវបានបំផ្លាញទាំងស្រុង អ្វីៗទាំងអស់ស្ថិតនៅក្នុងភ្នក់ភ្លើង និង គំនរផេះ គ្មានគម្ពីរណាមួយរាយការណ៍ពីការបញ្ចប់ នៃ ទីក្រុងដ៏ធំបំផុត ស្អាតបំផុត នៅខាងក្រោយអាណាចក្រស្ថានសួគ៌នេះឡើយ។ នៅពេលធ្វើដំណើរត្រឡប់មកភ្នំពេញ យើងបានជិះទូកឆ្លងកាត់តាមបឹងទន្លេសាប នៅទីនេះ មានត្រីដ៏ច្រើនសន្ធឹកសន្ធាប់ណាស់ ហ្វូងត្រីទាំនេះវាឡើងពីសមុទ្រជារៀងរាល់ឆ្នាំ ហើយត្រូវបានខ្មែរបញ្ជូនទៅក្នុងអាងស្តុកទឹករបស់ពួកគេ ផ្លូវទឹកទាំងអស់នេះ ជាកន្លែង សមរភូមិទ័ពជើងទឹកប្រឆាំង នឹង ពួកចាមឈ្លានពាន តែផ្លូវទាំងត្រូវបានបំផ្លាញខូចខ្ទិចខ្ទីអស់ទៅហើយ តែក៏ជាទី ដែលអ្នកចូលចិត្ដសប្បាយ បានប្រារព្ធពិធីបុណ្យអុំទូកនៅលើទឹករលកនេះ ដែលមនុស្សរាប់ពាន់នាក់បានអណ្តែតលើទូកដែលតុបតែងដោយផ្កា។
នៅឆ្នាំ ១៤៣១ ទូករបស់ស្តេចបានដឹកនាំពីអង្គរមកភ្នំពេញ ព្រះមហាក្សត្របានភៀសខ្លួនចេញពីរាជធានីអង្គរដោយទូកនេះ អាណាចក្រខ្មែរដ៏ស្រស់បំព្រង និង ដ៏មានឥទ្ធិពលរន្ទឺខ្ខរខ្ខាយ បានរលត់លិចលង់គ្នុងគ្រានេះអែង។ ១៣០.

កាលពី 500 ឆ្នាំមុន ទូកមួយជាមួយស្តេចបានបើកនៅលើបឹងនេះ ទ្រង់ចាកចេញពីក្រុងអង្គរជារៀងរហូត។
