ក្រុងអង្គរ ក្រុងដែលបំភ្លេចចោលក្នុងព្រៃ
រូបថត និង អត្ថបទ ដោយ R.Wening
រក្សាសិទ្ធ 1965 Silva - verlag Zürich
បោះពុម្ពផ្សាយដោយ : Gerbr. Fretz AG, Zürich
ប្រែសំរួលក្រៅផ្លូវការ
កែវ ឈុន
ការផ្សាយមណ្ឌលវប្បធម៌ខ្មែរនៅស្វីស
****************************************
ប្រាសាទបន្ទាយស្រី
ថ្ងៃសៅរ៍ ទី14.មករា 2023.ម៉ោង 9:18

ប្រាសាទបន្ទាយស្រី ជាប្រាសាទតូចច្រលឹង ជាគុជត្បូង នៃ សិល្បខ្មែរ ស្ដិតលាក់ខ្លួននៅជនបទ នៅក្រោមដើមឈើខ្ពស់ៗ។
ប្រាសាទបន្ទាយស្រី តូចមើលទៅដូចត្បូងមរកតក្នុងខ្សែគុជដ៏ស្រស់ស្អាត ប៉ុន្តែដូចជាញឹកញាប់ដែរ សម្រស់ដ៏ស្អាតច្រលឹងនេះ ហាក់មិនស្ថិតនៅលើផ្លូវទេសចរណ៍សំខាន់ទេ វាមានចំងាយប្រហែលសាមសិបគីឡូម៉ែត្រពីអង្គរប៉ុណ្ណោះ តែផ្លូវទៅកាន់ទីនោះមានស្ថានភាពលំបាកសំរាប់រថយន្ដចេញចូល វាដូចជាផ្លូវរទេះគោ ជាវាលស្រែ រឺ ផ្លូវព្រៃ ពិបាកឆ្លងកាត់ ថែមទាំងជួនកាលប្រកបដោយភក់លិចទឹកផង សូម្បីតែនៅក្នុងរដូវប្រាំងក៏ ក៏ការធ្វើដំណើរពិបាកដែរ ផ្លូវមានជង្ហុកជ្រៅៗ ហើយមានធូលីហុយច្រើន ធ្វើឱ្យពិបាកនិយាយថា រថយន្តអាចដឹកអ្នកដំណើរឆ្លងកាត់បានណាស់ បើអ្នកចង់ធ្វើដំណើរទៅ អ្នកគួរប្រើរថយន្តហ្សីប រឺ Landrover ទើបអ្នកអាចធ្វើដំណើរទៅបាន ដោយមិនជាប់តាមផ្លូវ មានផ្លូវក្រាលកៅស៊ូស្អាតដំបូងគេ ពីអង្គរកាត់តាមប្រាសាទផ្សេងៗ រហូតទៅដល់បឹងធំខាងកើត បឹងនេះត្រូវបានជីកឡើង មានទំហំ ៧ x ២,៥ គីឡូម៉ែត្រ មានទឹកចេញចូលជាប្រចាំ ហើយ នៅតាមដងផ្លូវ មានភូមិអ្នកស្រុកមួយបានបង្កើតឡើង យុវជនក្នុងភូមិ ចេញមកអបអរសាទររថយន្តរបស់យើង ដែលបានឆ្លងកាត់ទីនោះ មានមាន់ ជ្រូក ឆ្កែ គោ ក្របី គ្រប់ទីកន្លែង ផ្លូវមានភាពរស់រវើក ប៉ុន្តែដោយសារស្រទាប់ធូលីដីច្រើនពេក ជាការរំខានដល់មនុស្សសត្វ ការបើកបរលឿនមិនអាចបើកបាននោះទេ។ យើងធ្វើដំណើរបន្ដដោយឆ្លងកាត់ព្រៃរបោះទាបៗ និង ក៏មានដើមឈើខ្ពស់ៗ ដែលខ្លះកំពុងរីកដុះដាលយ៉ាងស្រស់ស្អាត ជាពិសេសដើម Papeel ដែលជាដើមឈើមានផ្កាពណ៌ស បន្សល់ទុក នូវ ក្លិនក្រអូបនៅលើអាកាស ពេលខ្លះមានវាលស្រែ ប៉ុន្តែក្រោយពេលបើកបរមួយម៉ោង យើងបានចូលមកដល់ព្រៃទៀត ផ្លូវបត់បែនចុះឡើងនាំទៅទិសខាងកើត ថ្វីបើមានល្បឿនបើកបរយឺតក៏ដោយ ពពកធូលីបានបក់ពីក្រោយរថយន្តយើងរកមើលអ្វីពុំឃើញឡើយ ហើយប្រសិនបើដោយចៃដន្យកើតមានព្យុះផ្គររន្ទះធ្លាក់មកភ្លាមៗនោះ ហើយមួយសន្ទុះក្រោយមកទៀត អ្នកដំណើរ មុខជាធ្វើមុខជូរ ចងចាំអនុស្សាវរីយ៍បែបនេះមិនភ្លេចឡើយ ព្រោះភ្លៀងបានបំប្លែងធូលីដីក្រហមយ៉ាងលឿនទៅជាផុករអិល មិនយូរប៉ុន្មាន ផ្លូវក្រាលក្រាលដីក្រហមនេះ ក៏ទៅជាវាលភក់ ហើយរថយន្តឈប់លែងទៅមុខទៀតហើយ សូម្បីតែកង់វិល ម៉ាស៊ីរោទ៍ខ្លាំងក៏ដោយ មិនយូរប៉ុន្មាន កង់ឡានកប់ចូលទៅក្នុងភក់កាន់តែជ្រៅ ហើយពេលនេះរទេះឡានយើង មិនអាចកំរើកខ្លួនចេញពីទីនេះបានឡើយ មានតែក្រុមរទេះគោ រឺ រទេះក្របីប៉ុណ្ណោះ ដែលអាចរំដោះរទេះចេញពីស្ថានការណ៍ ដ៏ភ្ញាក់ផ្អើលនេះបាន សម្រាប់ហេតុផលនេះ ការធ្វើដំណើរតាមផ្លូវព្រៃជាមួយយានយន្ត ត្រូវបានណែនាំតែក្នុងអាកាសធាតុល្អប៉ុណ្ណោះ។

ផ្លូវរទេះ ទៅបន្ទាយស្រីមានប្រវែងប្រហែល ៣០គីឡូម៉ែត្រ ចម្ងាយប្រហែល១០០ម៉ែត្រពីរទេះគោនេះ យើងទៅដល់គោលដៅ។

ខ្លោងទ្វារចូលប្រាសាទបន្ទាយស្រី ជាស្ថាបត្យកម្មរបៀបឈើ ធ្វើពីថ្មដោយផ្អែក ជាទំរង់សិល្បជ្វា។
ទីបំផុតយើងទៅដល់គោលដៅរបស់យើង នៅចំពោះមុខយើង ពន្លឺមួយបានចែងចាំងលេចឡើង នុះ!!.. គឺហើយប្រាសាទ "បន្ទាយស្រី" កំពុងត្រូវបានបង្កប់ដោយរុក្ខជាតិបៃតងឈើខ្ពស់ៗ។
យើងមានការភ្ញាក់អារម្មណ៍យ៉ាងខ្លាំង ព្រោះប្រាសាទតូចៗ នៅខាងក្រោយជញ្ជាំងព័ទ្ធជុំវិញ គឺវាហាក់បីដូចជាប្រដាប់ក្មេងលេងសោះ ពណ៌ នៃ ថ្មក៏មិនធម្មតាដែរ ពណ៌ក្រហមងងឹតជាមួយនឹង ពណ៌ស្វាយជាំ ទំនងដូចជាផ្កាឈូក រឺ ដូចខ្ទឹមក្រហម patina ដែលជារឿយៗប្រែទៅជាពណ៌ខ្មៅ យើងអោយវែងបានបន្ធូអារម្មណ៍ ចំពោះអារម្មណ៏ក្ដុកក្ដួលអំបាញ់មិញ ដែលកើតឡើងចំពោះយើង យើងសម្លឹងមើលទៅច្រកទ្វារផ្លូវចូល វាធ្វើអោយរំឆួលខ្លោចចិត្ដណាស់ដែរ ដែលបានឃើញស្ថានភាព សំណង់ស្ថាបត្យកម្ម ដ៏អស្ចារ្យនេះ មានការខូចខាតដូចៗគ្នានៅអង្គរដែរ ផ្ទៃខាងមុខមានសភាពរដិបរដុបមិនស្មើគ្នា ទឹកនៅក្នុងស្រះក្បែរនោះ ក៏ខះរីងស្ងួតមិនដឹងតាំងពីកាលណា ប្រហែលយូរណាស់ហើយ ប្រាសាទថ្មតូចច្រឡឹងនេះ ហាក់ចង់លិចទៅក្នុងដី ចំកណ្តាលដើមឈើខ្ពស់ៗ ដ៏គួរអោយខ្លោចចិត្ដណាស់ អោ! ប្រសាទតូច អ្នកស្អាតល្អអ្វីម្ល៉េហ្ន៎!!..។
ប្រាសាទបន្ទាយស្រីត្រូវបានគេរកឃើញនៅឆ្នាំ 1914 ។ ថ្ងៃមួយមានជនពាណិជ្ជកម្មចម្លែកម្នាក់ បានបង្ហាញខ្លួននៅទីនោះ មានគំនិតចង់ធ្វើអាជីវកម្មលើរូបចំលាក់ គាត់បានប្រមូលយករូបចម្លាក់ ដ៏ស្រស់ស្អាតបំផុតជាច្រើនពីប្រាសាទនេះ ហើយចង់ចាកចេញពីប្រទេសជាមួយនឹងទំនិញនេះ គេជួលរទេះទេះគោពីរដឹកចេញទៅ ទៅដល់ទីប្រជុំជនព្រំដែន មន្ត្រីគយចាប់អារម្មណ៍លើទំនិញនាំចេញដ៏ចំលែកនេះ ពួកគេឆែកឆេរហើយបានរកឃើញរូបចំលាក់បុរាណ ដ៏មានភាពស្រស់ស្អាតមិនធម្មតាទាំងនេះជាច្រើន ហើយបានទូរលេខទៅកាន់ ព្រៃនគរ (សៃហ្គន Saigon) សាកសួរថាតើពួកគេអាចអនុញ្ញាតិ អោយនាំចេញស្នាដៃសិល្បបុរាណបែបនេះបានដែររឺទេ ចម្លើយគឺច្បាស់ណាស់ថាទេ៖ «ឃាត់ទុកគ្រប់យ៉ាង រួមទាំងម្ចាស់ផង!» ដោយបានឃាត់ទុក ចម្លាក់ខ្មែរដ៏ស្រស់ស្អាតបំផុតបានក្លាយមកក្នុងកម្មសិទ្ធិរបស់រដ្ឋាភិបាល ដែលចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រភពដើម នៃ កំណប់ទាំងនេះ។ ការលួចដែលបរាជ័យនេះ ក៏ជាសំណាងមួយដែរ ព្រោះពេលនេះអាជ្ញាធរ បានអនុម័តថវិកាចាំបាច់ទាំងអស់ ដើម្បីសាងសង់ប្រាសាទឡើងវិញ ស្នាដៃសិល្បដែលលួច ត្រូវបានដាក់តាំងបង្ហាញដំបូងនៅក្នុងទីក្រុងភ្នំពេញ បន្ទាប់មកចំលាក់ទាំងនេះ ត្រូវបានប្រគល់ទៅទីតាំងដើមវិញ ក្នុងអំឡុងពេលជួសជុលប្រាសាទឡើងវិញ។
អ្នកថែរក្សានៅពេលនោះ គឺលោក Henri Marchal ត្រូវបានចាត់ឲ្យធ្វើការកសាងឡើងវិញ ក្នុងឆ្នាំ 1931 ដល់ 1936 លោកបានដឹកនាំការងារនេះ ឆ្ពោះទៅធ្វើកិច្ចការនេះ ប្រកបដោយលទ្ធផលជោគជ័យ ព្រមដោយសេចក្ដីសប្បាយរីករាយជាខ្លាំង ពោរពេកទៅ ដោយសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ។
ស្ថានភាពនៃប្រាសាទគឺស្ថិតក្នុងភាពទ្រុឌទ្រោមជាខ្លាំង មិនមានកំពូលប្រាង្គប្រាសាទនៅសេសសល់ទេ អ្វីៗទាំងអស់បានបាក់បែកដួលរលំ ហើយត្រូវបានដើមឈើព្រៃរលំសង្កត់លើទាំងស្រុង អ្វីៗស្ថិតនៅក្នុងគំនរបាក់បែកដ៏ធំមួយ លើសពីនេះ ដំរីព្រៃក៏បានចូលរួមក្នុងកិច្ចការបំផ្លាញផងដែរ ពួកវាហាក់សប្បាយ នឹង ការប្រលែងលេងដោយយកខ្លួនវាទៅដដុសអេះរមាស់ នឹង ជញ្ជាំប្រាសាទ ជួលកាលវាឈូសបំបែកជញ្ជាំង ដើម្បីវាស់កំលាំងរបស់ពួកវាទល់ នឹង រចនាសម្ព័ន្ធនេះ។

ឧទាហរណ៍អំពីរបៀបដែលទ្វារចំហរ និងទ្វារត្រូវបានបិទដោយអេក្រង់បត់ ដើម្បីកុំអោយ
មើលទៅមនុស្សចម្លែក ប៉ុន្តែដើម្បីឱ្យខ្យល់ត្រជាក់ឆ្លងកាត់។ ព័ត៌មានលម្អិតពីផ្ទាំងគំនូរ។
ពេលប្រាសាទបន្ទាយស្រីត្រូវបានស្ដារឡើងវិញនោះ ប្រាសាទត្រូវរុះរើចេញជាមុនសិន ឥឡូវនេះ ការងារដែលចំណាយពេលច្រើនបានចាប់ផ្តើម ថ្មទាំងអស់ត្រូវបានជីករុះរើចេញ ដោយដាក់លេខរៀងតាមដំថ្មនីមួយៗ ហើយទីតាំងរបស់វាត្រូវបានសម្គាល់លើផែនការយ៉ាងមហ្មចត់ បន្ទាប់មកគេយកទៅទុកមួយកន្លែងសិនដោយប្រុងប្រយ័ត្ន ពួកក្រុមការងាររៀបចាក់គ្រឹះយ៉ាងដរឹងមាំឡើងវិញ ដោយដាក់ផ្ទាំងថ្មនីមួយៗ ត្រូវបានដាក់ជំនួសឡើងវិញ ការរៀបគ្រឹះថ្មីនេះធ្វើដោយដាក់ មិន (កំរិតកម្រិតចន្លោះនៃការរីករួមមាឌ) សន្លាក់ថ្មក៏សមផងដែរ ប្រាសាទនេះគ្មានកំពូល ដែលត្រូវបានគេមើលឃើញទេ ហើយអ្នកអភិរក្សក៏មិនដឹងថាដំបូលប្រាសាទមានរូបរាងយ៉ាងណាដែរ មានតែគំនរកម្ទេចថ្មធំៗដែលគេអាចរើសមកផ្គុំគ្នាប្រើបាន ហើយល្បែងផ្គុំរូប អាចចាប់ផ្តើមជាមួយ នឹង ថ្មទាំងនេះម្ដងមួយដុំៗ ។ ដោយសារបំណែកថ្មនៅលើដី រួមជាមួយរូបចំលាក់របស់ថ្មផង បានបង្ហាញរូបរាងប្លែករបស់វា មានភាពស្រដៀងគ្នាយ៉ាងច្រើនទៅ នឹង សំណង់ នៃ ប្រាសាទតូចមួយនៅអង្គរធំ (រូបភាពនៅ Ak09) Marchal បានប្រើរចនាសម្ព័ន្ធនេះជាគំរូ ការសន្មតនេះ បានបង្ហាញពីលទ្ធផលដ៏រីករាយណាស់ ក្នុងការអាចចាប់ផ្ដើមធ្វើកិច្ចបាន គេអាចផ្គុំបំណែកដំបូលបីជាមុន ហើយផ្កុំគ្នាជាបន្ដៗទៅទៀត នេះហើយជារបៀបដែលវាបានកើតឡើង។ សំណង់ថ្មីពោរពេញដោយភាពស្រស់ស្អាតយ៉ាងពេញបរិបូណ៌ បន្ទាប់ពីជួសជុលការស្តារឡើងវិញ ការស្រាវជ្រាវដ៏យូរមួយត្រូវបានធ្វើឡើង ដើម្បីកំណត់ថា តើអ្នកសាងសង់ណា ដែលបានសាងសង់ ស្ថាបត្យកម្ម ដ៏អស្ចារ្យនេះ ដំបូងប្រាសាទនេះត្រូវបានគេសន្មតថា ជាមហាក្សត្រិយានី ហើយបន្ទាយស្រីត្រូវបានគេដាក់ឈ្មោះថា "ប្រាសាទស្ត្រី"។ ក្រោយមកការស្រាវជ្រាវបានបង្ហាញថា ព្រាហ្មណ៍មួយរូប ដែលមានដើមកំណើតមករស់នៅទីនេះ បុរសនេះធ្លាប់ជាបូជាចារ្យ ហើយក្នុងពេលជាមួយគ្នានោះ ជាគ្រូរបស់ស្តេចផង យជ្ញវរាហៈ ជាឈ្មោះរបស់គាត់ ហើយច្បាស់ជាត្រូវបានគេបង្ហាញដោយកិត្តិយស និងទ្រព្យសម្បត្តិ ដែលគាត់អាចសាងសង់ ប្រាសាទដ៏អស្ចារ្យតូចមួយសម្រាប់ខ្លួនគាត់។

ស្ថាបត្យករទាំងនេះត្រូវបានឆ្លាក់ដោយថ្មភក់ ហើយជាចម្លាក់តុបតែងដ៏ស្រស់ស្អាតបំផុតដែលនៅទីនេះមិនធ្លាប់បានឃើញ។

ការពណ៌នាពីពិភពរឿងព្រេងនិទានរបស់ឥណ្ឌា ជាមួយនឹងគំនូរស្លឹកឈើក្នុងការតុបតែងយ៉ាងល្អឥតខ្ចោះ។
ប្រាសាទបន្ទាយស្រី ត្រូវបានគេវាយតម្លៃថាជាត្បូងដ៏ល្អបំផុតក្នុងចំណោមប្រាសាទជាច្រើនរបស់អង្គរ ការងារសិល្បៈនេះត្រូវបានសាងសង់ឡើងនៅសតវត្សទី 10 វាត្រូវបានឧទ្ទិសដល់ព្រះសិវៈ ប៉មធំ ដែលជាទីសក្ការៈពិត មាននៅចំកណ្តាល និមិត្តសញ្ញាព្រះសិវលិង្គ ក lingam ប៉ុន្តែអ្វីដែលធ្វើឲ្យប្រាសាទនេះខុសប្លែកពីប្រាសាទដទៃទៀត គឺជាសិល្ប ចំលាក់លៀន តុបតែងលម្អដ៏អស្ចារ្យរបស់ប្រាសាទនេះអែង ជាមួនេះដែរ គឺបវិមាត្រ នៃ ស្ថាបត្យកម្ម ក៏លេចចេញជារូបរាងធំសំបើមណាស់ដែរ បើទោះបីជាវាតូចដ៏ធំធេងក៏ដោយ។ ខ្លោងទ្វារចូលធ្វើឱ្យភ្ញាក់ផ្អើលជាមួយ នឹង ផ្ទាំងថ្មដ៏ចម្លែករបស់ពួកគេ ដែលអាចប្រៀបធៀបទៅ នឹង ស្ថាបត្យកម្មឈើ របស់ជប៉ុនដែលចំលាក់នេះជាថ្មយ៉ាងស្អាតជាទីបំផុត មានរូបសំណាកគួរអោយគយគន់ គឺស្រស់ស្អាតខ្លាំងណាស់ តុបតែងលម្អលើជញ្ជាំងដំបូល។ រូបសំណាកតោនៅខាងមុខច្រកទ្វារ ក៏ដូចជាជណ្តើរតូចៗ រទិដ្ឋភាពដើរចូលសេរី តាមច្រកទ្វារ ចូលទៅផ្នែកខាងក្នុងបំផុត នៃ ប្រាសាទ នៅពេលនោះ ទ្វារបិទបើកសំខាន់ៗ ត្រូវបានបិទជាមួយនឹងទ្វារឈើរបស់វា ផ្លូវដើរចូលទៅខាងក្នុងត្រូវបានបាំងដោយរបាំង (រនាំងនេះគេអាចបត់ រឺ ទាញចេញចូលបាន ដូចបាំងវាំងននរីតដែរ ប៉ុន្ដែផ្ទាំងបាំងនេះ ជាឈើ រឺ ថ្ម រឺ ជាដែក ចុចទីនេះមើលរូប) តាមជញ្ជាងបត់នេះផ្តល់ មានខ្យល់អាកាសបក់ចេញចូលបានយ៉ាងល្អ ប៉ុន្តែជញ្ជាំងងនេះ បានរារាំងការមើលឃើញរបស់យើងចូលទៅក្នុងបន្ទប់ ដូចដែលអាចមើលឃើញនៅក្នុងរូបភាពនៅទំព័រ 117 របាំងទាំងនេះត្រូវបានតំឡើងប្រហែលមួយម៉ែត្រឬពីរនៅពីក្រោយទ្វារ មានគ្រឿងតុបតែងលម្អដ៏ស្រស់ស្អាតខ្លាំងណាស់ បានតុបតែងជញ្ជាំងការពារបែបនេះ ដែលសម្របខ្លួនទៅនឹងស្ថាបត្យកម្ម នៅក្នុងទម្រង់លក្ខណរបស់ពួកគេ របាំងទាំងនេះនៅតែត្រូវបានប្រើប្រាស់សព្វថ្ងៃនេះ ហើយអាចទិញបានគ្រប់ទីកន្លែងនៅក្នុងតំបន់ត្រូពិច។
មាសបានដើរតួនាទីយ៉ាងសំខាន់ក្នុងសិប្បកម្ម មិនត្រឹមតែតំលៃប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែពណ៌ ដ៏ស្រស់ស្អាតរបស់វាផងដែរ ជញ្ជាំង និង ចំលាក់លៀនជាច្រើនត្រូវបានគេធ្វើពីមាស ដូចជាភស្តុតាងដែលបានរកឃើញរួចមកហើយ គ្រឿងតុបតែងលម្អត្រូវបានលាបពណ៌ជា polychrome ប៉ុន្តែពេលវេលា បានបំផ្លាញថ្នាំលាបទាំងអស់ ដោយបន្សល់ទុកតែថ្មទទេ ក៏មានបង្អួចបិទបើក មិនចំរឹងដោយសសរថ្ម ដូចជាយើងរកឃើញនៅអង្គរ។
ស្នាមរង្វង់ នៃ បរិវេណប្រាសាទទាំងមូលបង្ហាញពីអគារខាងក្រៅ និង ខាងក្នុង មានតែអគារនៅក្រៅប្រាសាទពិតប្រាកដប៉ុណ្ណោះដែលមានមនុស្សរស់នៅ នៅពីមុខប្រាសាទមានទីធ្លាធំមួយ ដែលមានផ្លូវធំំមួយឆ្លងកាត់។ នៅសងខាងមានសំណង់វែងៗ ដែលសំណង់ដំនោះធ្វើឈើ ជាអកុសល វាពុករលំដួលបាត់អស់ទៅហើយ មានតែសសរថ្ម មួយចំនួនប៉ុណ្ណោះ ដែលឈរសេសល់នៅ នឹង កន្លែងវាដដែល ហើយអ្វីដែលសំខាន់ ទាក់ទាញបំផុតនោះ គឺសរសរនេះហើយជាបង្គូលលាក់យ៉ាងជាក់ស្ដែង នៅឈរស្វាគមន៍ភ្ញៀវដើរចូលទៅ ដែលធ្វើអោយគេមានអារម្មណ៍រំជើបរំជួលយ៉ាងខ្លាំង មុនពេលដែលគេចូលដល់ប្រាសាទ សំណង់ប្រាសាទភាគច្រើននៅអង្គរ ត្រូវបានបែងចែកជាបីជាន់ ដែលជាន់ទីបីគឺខ្ពស់ជាងគេ តែនៅទីនេះ ការសាងសង់ប្រាសាទទាំងមូល គឺស្ថិតទៅលើស្ថានភាពកម្រិតទំហំដី ហើយទោះជាយ៉ានេះក៏ដោយ យើងក៏ឃើញនៅបរិវេណជាន់ទីមួយ មានអាងទឹកពីរ ដែលមានទំហំធំណាស់ដែរ គេក៏អាចចុះមុជទឹកបរិសុទ្ធនៅក្នុងអាងទាំនេះបានយ៉ាងសប្បាយរីករាយទៀតផង ទីនេះ គេបានប្រៀធៀបដូចជាសមុទ្រទន្លេគង្គា ជា «និមិត្តសញ្ញាទន្លេគង្គា»។ ជាន់ (ករភជប់) ទីពីរ ឈានចូលដល់តាមច្រកទ្វារដ៏អស្ចារ្យ មានអគារបណ្ណាល័យពីរដែលប្រហែលជាសាលារៀនផងដែរ តំបន់ទីពីរនេះគឺជា "និមិត្តសញ្ញានៃផែនដី" អែ (ករភជប់) ជាន់ទីបី ជាដំណាក់ចុងក្រោយ ស្ថិតនៅខាងក្នុងបំផុតជាកន្លែងធ្វើពីទីសក្ការៈបូជាពិតប្រាកដ ជាអគារស្ថិតនៅចំកណ្តាលប្រាសាទទាំងមូល វាមានលំហបី ដែលជា "និមិត្តរូបនៃភ្នំព្រះសុមេរុ" នៅទីនេះយើង ក៏ឃើញមានអគារបណ្ណាល័យពីរផងដែរ ជញ្ជាំងព័ទ្ធជុំវិញជាន់ទីបីនេះ មានទំហំត្រឹមតែ ២២ X ២២ ម៉ែត្រការ៉េ ប៉ុន្តែត្រូវបានគេនិយាយថាជាបេះដូងនៃសិល្បសម័យអង្គរ។
នេះគឺជាគ្រឿងតុបតែងលម្អ នៃ ភាពស្រស់ស្អាតដែលមិនធ្លាប់មានពីមុនមក នៃ សិល្បហត្ថកម្មដ៏អស្ចារ្យសំរាប់ប្រាសាទបន្ទាយស្រី មិនមែនត្រឹមតែការបង្ហាញរូបភាពប៉ុណ្ណោះទេ វាគឺជាការបន្លិច នូវ ចំនុចលក្ខណដ៏ល្អវិសេសរបស់បន្ទាយស្រីនេះអែង ទោះបីជាគ្រប់ផ្ទៃទាំងអស់ នៃ ប្រាសាទ ត្រូវបានគ្របដណ្ដប់ដោយគ្រឿងតុបតែងលម្អក៏ដោយ ក៏ទម្រង់ស្ថាបត្យកម្ម ជាមូលដ្ឋាន អាចសម្គាល់បានយ៉ាងច្បាស់។ ជាងចម្លាក់ថ្ម បានរៀបចំសំយាបខាងលើជាស្រេច បន្ទាប់មកជាងគំនូរបានមកដល់ គាត់បានគូរគំនូរដ៏ស្អាតអស្ចារ្យសំរាប់ទីនេះ ដោយពុំគិតយកកំរៃបន្ដិបន្ដួចសោះឡើយ គ្រឿងតុបតែងទាំងនេះច្រើនតែលេចឡើងដូចជាស្នាដៃពីសម័យ Baroque រឺ Renaissance នៅទីនេះផងដែរ មានរូបសត្វ និង រូបចម្លាក់ត្រូវបានគេក្រងបន្ដគ្នាពីមួយទៅមួយយ៉ាងល្អិតល្អន់ ប៉ុន្តែជាមួយខ្មែរ គំនូរតែងតែមានលក្ខណសាសនាជានិច្ចដែរ ការតែងលម្អត្រូវតែមានភាពពេញចិត្ដសំរាប់សិល្បករខ្មែរផងដែរ ការលេងទម្រង់គំនូរ ដែលមានរូបទេសភាពរុក្ខជាតិ មានសត្វ ហើយអ្វីៗដែលស្ថិតក្នុងភាពស្រស់ស្រាយ ថែមទាំងឆ្លុះបញ្ចាំងពីភាពសម្បូរបែបទៀតផង គិតទៅជាងចំលាក់ខ្មែរពិតជាពូកែខាងសិប្បកម្មខ្លាំងណាស់។


អ្នកអភិរក្ស Henri Marchal ដែលជាអ្នកបុរាណវត្ថុវិទូបាន ចំណាយពេលជាច្រើនឆ្នាំ
ដើម្បីសំអាតប្រាសាទបន្ទាយស្រីពីគុម្ពោតព្រៃ ហើយសាងសង់វាឡើងវិញ។
វិចិត្រករទាំងនេះបានប្រើគំនូរលើក្រដាសជាគំរូពុម្ព ហើយពួកគេបានយកពុម្ពនេះ ទៅគូរលើថ្មដែលត្រូវឆ្លាក់ គេប្រើដែកចង្អុល ពន្លាក ដែកដាប់ ដើម្បីដាប់ ឆ្កឹសឆ្កៀល ខួង ទៅតាមរូបចំលាក់របស់គេ បន្ទាប់មកពួកគេអាចកែអម្អរូបដោយខាត់រំលីងជាកិច្ចបង្ហើយចុងក្រោយ។ ផ្ទាំងគំនូរពីរ គឺជាអ្វីដែលហៅថា សិល្បស្ថាបត្យកម្ម វាបង្ហាញពីភាពស្រស់ស្អាតយ៉ាងខ្លាំង ដែលពួកគេអនុញ្ញាតអោយមានទម្រង់សិល្បបែបធម្មជាតិ និង រចនាបថ ថ្មីៗ រួមជាមួយគ្នា គ្រឿងតុបតែងលម្អទាំងអស់នេះ ត្រូវបានធ្វើសំរាប់អុទ្ទិសដល់អាទិទេព ដែលអាចមើលឃើញស្ទើរតែគ្រប់រូប ស្ថិតនៅចំកណ្តាលផ្ទាំងរូប។ វាក៏មានរូបតំណាងដោយភាពទាក់ទាញពិសេស ដាក់នៅកន្លែងដែលគេអាចមើលឃើញភ្លាមៗ ទាំងនេះគឺជាអាទិទេពដែលត្រូវបានផ្សំឡើងជារូបរាងដ៏ចំលែក មានរូបរាងកាយរបស់តួអង្គស្រី មានសភាពដូចទ្រុឌទ្រោម ស្រដៀង នឹង ប្រភេទមនុស្សស្រីដ៏ចំលែកមួយ ពួកគេមានពាក់គ្រឿងអលង្ការមាសធ្ងន់ៗ ប៉ុន្តែសិតសក់ម៉ូដបែបលក្ខណសាមញ្ញ មានពាក់ក្រវិលមាសធ្ងន់ដែលទាញត្រចៀកយាចុះរហូតប៉ះស្មា វាគឺជាលក្ខណពិសេសមួយទៀតដូចត្រចៀកព្រះពុទ្ធរូបដែរ មានកម្រងផ្កាព្យួររយោងរយាន ដូចជាត្រូវបានគេប្រើក្នុងអាកាសបុណ្យអ្វីមួយមិនដឹង ដាយ (តុមូលតូចសំរាប់ឈរនិយាយ) ដែលពួកវាឈរ ត្រូវបានដាក់ដោយរូបសត្វ រឺ សត្វស្លាប ដែលសន្មតថា ជាតំណាងអោយព្រះអាទិទេព។
តួមនុស្សប្រុសមានការតុបតែងច្រើនម៉ូដជាង ប៉ុន្ដែអាចនិយាយថា នោះជាក្បាច់ក្បូរមនុស្សមុនខ្មែរ នៅដៃមានកាន់លំពែង និង ផ្កាឈូក ការបិតបាំងរាងកាយគេស្លៀកបឹង ជាមួយនឹងក្រណាត់មួយផ្ទាំងតូចយ៉ាងល្អប្រណិត សក់ត្រូវបានចងជាប់គ្នានៅកណ្តាលក្បាល ដូចដែលយើងឃើញមានពណ៌នាលើអាទិទេពផ្សេងៗ លក្ខណរូបចំលាក់ដ៏ចំបងទាំងនេះ បានបង្ហាយពីទស្សនវិស័យ ដែលបានអនុវត្ដរួចមកហើយ គឺការកាត់ដៃត្រឹមកំភួនដៃ ក៏ដូចជាការបង្ហាញពីការកាត់ជើងផងដែរ វាជាករភ្ញាក់ផ្អើលដ៏ខ្លាំងអស្ចារ្យមួយដែលគេនឹកស្មានដល់ ដែលមានទង្វើបែបនេះចំពោះមនុស្សជាតិ ថ្វីត្បិតតែរូបភាពទាំងនេះ វាគ្រាន់តែជាដុំថ្មមួយក៏ដោយ ក៏ជារូបគំនូរបែបនេះ នៃ គ្រឿងតុបតែងមានបន្តិចប្តួចបំផុត ដែលយើងជឿងជាក់ថា នេះជាស្នាដៃរបស់ជាងមាស ដែលកំពុងស្ថិតនៅចំពោះមុខយើង ហើយថ្មនេះជាជំពូកថ្មម្យ៉ាងស្អាតខ្លាំងណាស់ ដែលវាធ្វើដំណើរឆ្លងកាត់ប្រហែលជាជាងប្រាំបីសតវត្សឆ្នាំមកហើយ យើង នឹង អាចមានវាបានទៀតទេ។

ផ្ទាំងចំលាក់ថ្មនេះ ជាឧបករណ៍សំខាន់សំរាប់ការតុបតែង ថ្វីត្បិតចំលាក់មានក្បាច់តូចៗ
ស្រួចល្អិតៗ ក៏ដោយ ក៏ថ្មបានមិនបាក់បែក នៅរក្សាគុណភាពបានយ៉ាងល្អ។

ផ្លូវចូលទៅកាន់ប្រាសាទបន្ទាយស្រី មានស្នាមសរសរថ្មតាង នៅសងខាងផ្លូវនៅសល់នៅឡើយ
សំណង់ឈើ ដែលសង់នៅលើតាងទាំងនេះ បានពុករលំបាត់អស់ហើយ។
- អ្វីដែលពិសេសនៅប្រាសាទបន្ទាយស្រី និង ធ្វើអោយអ្នកទស្សនាមានការភ្ញាក់ផ្អើលមួយរំពេចនោះគ៊៖
- 1 - ស្គាល់សិល្បខ្មែរ
- 2 - ស្នាដៃទាំងអស់ស្ថិតនៅលើកម្រិតខ្ពស់មិនអាចកាត់ថ្លៃបាន យើងជឿជាក់ថា ជាវិចិត្រសាលឯកជនមួយ។
- 3 - ជាទូទៅ ទ្វារចូលនៅប្រាសាទបន្ទាយស្រីទាបណាស់ ដូច្នេះ បើអ្នកចូលទៅ ត្រូវអានក្បាលបន្ដិច។
- 4 - ប្រាសាទតូច ទាំងទ្វារចូលទាបមែន ប៉ុន្ដែវាមានតំលៃធំខ្ពង់ខ្ពស់ថ្កុំថ្កើងណាស់ មិនអាចមានអ្វីប្រៀបបានឡើយ
- ប្រាសាទបន្ទាយស្រី គឺជាប្រាសាទតូចជាងគេបំផុតក្នុងអង្គរ ដែលមានទំហំចុងក្រោយ ប៉ុន្តែរចនាសម្ព័នរបស់ខ្មែរនេះ គឺនៅជួរមុខ ដាច់ពីគេតែម្ដង។