សាសនា
ថ្ងៃសៅរ៍ ទី26.វិច្ឆកា 2022.ម៉ោង 9:40


អានភាសាអាល្លឺម៉ង់

នៅដើមរាជវង្សខ្មែរ ជំនឿហិណ្ឌូគឺជាសាសនារបស់រដ្ឋ។ បូជាចារ្យ​ពួកគេ​ជា​ព្រាហ្មណ៍​មកពី​ប្រទេស​ឥណ្ឌា ពួកគេ​បាន​ជះឥទ្ធិពល​ដល់​ជាងចម្លាក់​ ក្នុង​ការ​តំណាង​អាទិទេព​របស់​ពួកគេ​។ ដូច្នេះការគោរពសាសនាទាំងមូលត្រូវបានឧទ្ទិសដល់ព្រះព្រហ្ម ជាអាទិទេពពីអង្គទៀត គឺព្រះសិវៈ និង ព្រះវិស្ណុ ហើយការគោរពបូជា នៃ អាទិទេពទាំងនេះ គេបានសាងរូបចម្លាក់ជារូបសំណាក ជាដំណាង ដើម្បីថ្វាយបង្គំគោរពបូជា។

ព្រះព្រហ្មមានមុខ ៤ ភាគច្រើនត្រូវបានគេបង្ហាញ ត្រឹមតែក្បាលមុខបួនប៉ុណ្ណោះ ជួនកាលព្រះអង្គទ្រង់គង់លើយានជំនិះ "សត្វហង្ស" រឺ ជាមួយមហេសី ព្រះនាង សារ៉ាវាទី Sarasvati។ ព្រះអង្គបង្កើតបានបុត្រីទាំង៧ តំណាងអោយថ្ងៃទាំង៧នៅលើផែនដីមាន នាងសង្ក្រាន្ត ទុង្សៈទេវី គោរាគៈទេវី រាគ្សៈសាទេវី មណ្ឌាទេវី កិរិណនីទេវី កិមិរ៉ាទេវី មហោធារៈទេវី ។

ព្រះសិវៈជាអ្នកបំផ្លាញលោក និង បងកើតលោកផង គឺជាតំណាងកំលាំងបំផ្លិចបំផ្លាញអោយវិនាសអន្ដរាយទៅវិញ (មរណភាព) ដើម្បីបង្កើតឡើងវិញ (ស្លាប់កើត រឺ កើតស្លាប់) ដៃគូរបស់ព្រះអង្គ (យានជំនិះ) គឺគោ គោនិន្ទ "Nandi" ទ្រង់មានភ្នែកបី រូបកាយសម្បុរស ព្រះមហេសីព្រះនាង បវិតី Parvati ជារឿយៗត្រូវបានគេបង្ហាញនៅក្បែរព្រះអង្គ។ ជួនកាលព្រះសិវៈបង្ហាញក្បាលប្រាំ កាន់សាស្ដ្រាវុធ តីសូល៍ ខ្សែផ្ដាំ ដំបង នៅក្នុងដៃ។ និមិត្តសញ្ញាគឺ ព្រះសិវលឹង្គ lingam ។ និមិត្តសញ្ញាព្រះសិវលិង្គនេះ ត្រូវបានដាក់តាំងនៅក្នុងប្រាសាទជាច្រើន ហើយ ជារឿយៗជាកន្លែងកាន់កាប់ដោយកិត្តិយសខ្ពង់ខ្ពស់។

ព្រះវិស្ណុ ៖ ព្រះវិស្ណុ ជាអាទិទេពគ្រប់គ្រងថែរក្សាលោក អោយបានគង់វង់សុខសាន្ដ និង មានរបៀបរយ។ ដៃគូរបស់ព្រះអង្គ (យានជំនិះ) គឺ គ្រុឌ Garuda ដែលជាបក្សីពាក់កណ្តាលមនុស្ស។ ព្រះ​វិស្ណុ​ មានសម្បុរពណ៌បៃតង មាន​ព្រះហស្ត​​បួនក្នុងដៃមាន ​ផ្កាឈូក កងចក្រ ខ្យងស័ង្ខ ព្រះខ័ន ដំបង ដងធ្នូ គម្ពីរវេទ និង ឈើច្រត់ ព្រះមហេសី ព្រះនាងលក្ស្មី។ ចម្លែក​ណាស់ ព្រះ​វិស្ណុ​បាន​ទទួល​ការ​គោរព​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ចំណោម​ខ្មែរ ប្រាសាទ​ជា​ច្រើន​ត្រូវ​ឧទ្ទិស​ដល់​ព្រះអង្គ។ រហូតមកដល់សព្វថ្ងៃ ថ្វីត្យិតតែប្រជាជនខ្មែរជាអ្នកកាន់ព្រះពុទ្ធសាសនា ប៉ុន្ដែព្រះអាទិទេពក្នុងព្រាហ្មណ៍សាសនាទាំងបីព្រះអង្គគឺ ព្រះព្រហ្ម ព្រះវិស្ណុ និង ព្រះសិវ នៅតែត្រូវទទួលបាននូវការគោបូជាយ៉ាងច្រើនកុះករនៅឡើយ។ ក្រៅពីនេះក៏នោះមាន​ព្រះ​ជាច្រើន​អង្គ​ទៀត​ត្រូវ​បាន​គេ​គោរពបូជានៅឡើយដែរ ដូចជា នាងអប្សរា មានន័យថា ជាទេពធីតារាំរបាំទេពធីតា មាន​សម្លៀក​បំពាក់​ខ្ពង់ខ្ពស់​ដ៏ល្អ​អស្ចារ្យ ដែលច្រើនតែបង្ហាញរាប់រយ នៅលើរូបសំណាក។ យក្សា yakshas : សត្រូវរបស់ព្រះ សំដែងពីអ្នកប្រឆាំង ។ Dvarapalas មានរូបរាង ប្រហាក់ប្រហែលរូបយក្សដែរ គឺជា​ឈ្មោះ​របស់​អ្នក​យាម​ទ្វារ​ដែល​តែង​ដាក់​នៅ​ខាង​ឆ្វេង និង​ស្ដាំ​នៃ​ច្រក​ចូល។

បើគ្មានសង្គ្រាម គ្មានការប្រជែងគ្នា លទ្ធិព្រះពុទ្ធសាសនា អាចបានមកដល់អង្គរតាំងពីដើមដំបូង ដូច​ព្រាហ្មណ៍​សាសនានៅ​សម័យ​នោះ​ដែរ ព្រះសង្ឃ​ពុទ្ធសាសនា ​ក៏​មក​ពី​ប្រទេស​ឥណ្ឌា ហើយ​មិន​យូរ​ប៉ុន្មាន​ ក៏​មាន​អ្នក​មានសទ្ធាជ្រះថ្លា ចូលរួគោរពបូជាតាម​ច្រើន​នៅ​អង្គរ សាសនានេះក៏បានរកឃើញការទទួលយកនៅក្រុងអង្គរ ហើយត្រូវបានប្រកាសថា ជាសាសនារបស់រដ្ឋនៅសតវត្សទី ១២។ ការផ្លាស់ប្តូរសាសនានេះ ធ្វើអោយមានឥទ្ធិពលយ៉ាងខ្លាំងទៅលើចម្លាក់ព្រាហ្មណ៍សាសនាដែលបានធ្វើការគោរពបូជាក្នុងកាលកន្លងមក ឥឡូវនេះរូបព្រះពុទ្ធត្រូវបានគេឆ្លាក់នៅក្នុងថ្ម: ព្រះពុទ្ធជាអ្នកគ្រប់គ្រងពិភពលោកនៅក្នុង regalia ពេញលេញ, រូបសំណាកព្រះពុទ្ធទាំងអស់ ដែលត្រូវបានគេឆ្លាក់ រី គូរឡើង គឺជារូបក្នុងអំឡុងពេល ដែលព្រះអង្គ ទ្រង់បានត្រាស់ដឹង, គង់សមាធិ, ទ្រង់ទេសនាប្រោសសត្វលោក និង ទ្រង់ចូលបរិនិព្វានជាដើមក។

ចម្លាក់ រឺ គំនូរ "ព្រះពុទ្ធនៅលើបល្ល័ង្កនាគប្រក់" ដែលត្រូវបានការពារប្រក់ដោយក្បាលនាគរាជ គឺមានប្រជាប្រិយភាពជាពិសេសខ្លាំងណាស់។ អ្វី​ដែល​បាន​ជួយ​អោយព្រះពុទ្ធសាសនា​ សម្រេច​បាន​ជ័យ​ជំនះ​នេះ ​គឺ​ដោយភាព​ពិសេស​របស់ពុទ្ធសាសនាខ្លួនអែង ព្រះសាសនា ​មិនមាន ហើយក៏ ​មិនចង់​ត្រួតត្រា លើពុទ្ធសាសនិក អ្នក​ជឿ​ អោយត្រូវប្រព្រឹត្ដប្រតិ រឺ ជឿតាមដោយដាច់ខាតនោះទេ អ្នកដែលមានសទ្ធាជ្រះ​ថ្លាគ្រប់ៗគ្នា ​អាចត្រិះរិះពិចារណា រកការ​ពិត ភាពជាក់ច្បាស់ អំពីការ​បង្រៀនប្រដៅ​​របស់​សាសនា​​ខ្លួនយ៉ាងដូចម្ដេច រក្សា​ព្រះ​ចាស់ រឺ ក៏​បោះ​ចោល ព្រះពុទ្ធសាសនា និងមិនមានការបង្គាប់បញ្ជាអោយធ្វើដូចនេះជាដាច់ខាត។ អ្វីៗអាស្រ័យលើភាពវៃឆ្លាតរបស់មនុស្សម្នាក់ៗ មនុស្សម្នាក់ៗអាចជឿសប់ រឺ តិចតួច ទៅក្នុងទស្សនវិជ្ជានេះបានតាមសទ្ធាចជ្រះថ្លារបស់ខ្លួន។ សេចក្តី​ត្រូវ​ការ​សំខាន់ ​នៃ ​ការ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​សាសនា​នោះគឺ មាននិស្ស័យ ការ​ប្រតិបត្តិ ​នៃ ​សេចក្ដី មេត្តា​ករុណា មានសប្បុរសធម៌ សង្គ្រោះគ្នានិងគ្នា ផ្ដល់សេចក្ដីសុខ មិនបៀតបៀនដល់គ្នានិងគ្នា លើលពីនេះគឺ «កុំ​សម្លាប់ កុំលួច កុំ​កុហក កុំក្បត់ កុំស្រវឹងឈ្លោះ​ប្រកែក​គ្នា» ទាំងនេះជាសីលធម៌យ៉ាងសំខាន់ របស់មនុស្សគ្រប់ៗគ្នា តែងតែប្រាថា្នចង់បាន។

                                            ------ បឋមទេសនាប្រោស បញ្ចវគិយភិក្ខុ ​​------
យ៉ាង​ណា​មិញ ព្រះពុទ្ធ​ទ្រង់​មាន​បន្ទូល​ថា​៖ «ចូរអ្នក​ពិនិត្យ​មើល​ខ្លួន​ឯង ហើយ​ជឿ​តែ​អ្វី​ដែល​អ្នក​បានឃើញ​បានជួប បន្ទាប់មកយល់ព្រមទទួល​ស្គាល់​ថា​ សម​ហេតុ​ផល ដោយគ្រប់គ្រងអាកប្បកិរិយារបស់អ្នក ដោយវិចារញ្ញាណដ៏ខ្ពង់ខ្ពស់បំផុត” ក្នុងការដាក់ជំនឿខ្លួនអែងទៅក្នុង គោលការណ៍ទាំងនេះ។ ប្រសិន​បើ​អ្នកប្រព្រឹត្ដតាម ហើយដាក់ជំនឿរបស់អ្នក ទៅលើសីលធម៌ គុណធម៌ដ៏ប្រសើរសើសលុបនេះ អ្នក​នឹង​ក្លាយ​ជា​មនុស្សអុដុង្គអុត្ដម​ និងមានការស់នៅដោយសុខសានជានិច្ចនិរត្ដជាមិនខានឡើយ។ ព្រះសម្មាសម្ពុទ្ធព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ទៀតថា បពិត្រអ្នកទាំងឡាយដ៏ចម្រើន «សភាវៈធម៌របស់តថាគតអញនេះ រមែងមិនញ៉ាំងសត្វទាំងឡាយណាដែលដិត​ជាប់កាមអោយត្រាស់ដឹងបានឡើយ! តថាគត នឹងមិនធ្វើការប្រៀនប្រដៅ ដល់សត្វលោកដោយប្រការយ៉ាងនោះឡើយ» បញ្ញត្ត​របស់​ព្រះអង្គមាន៖ សេចក្តី​មានជំនឿ​ត្រូវ ការ​សម្រេច​ចិត្ត​ត្រូវ ពាក្យ​ត្រូវ ការ​ប្រព្រឹត្ត​ត្រូវ ការ​រស់នៅ​ត្រូវ ការ​ព្យាយាម​ត្រូវ ការ​រលឹក​ត្រូវ ការ​ពិចារណា​ត្រូវ។ គន្លឹះទាំងនេះសម្រាប់ជីវិតដែលត្រឹមត្រូវ បានធ្វើអោយមានការទាមទារខ្ពស់ជាងមុន ម្រាប់ពុទ្ធសាសនិកទាំងអស់ គោលដៅចុងក្រោយគឺ «និព្វាន»។