ពិធីបុណ្យ
ថ្ងៃសៅរ៍ ទី19.វិច្ឆកា 2022.ម៉ោង 8:34


អានភាសាអាល្លឺម៉ង់

ផ្អែកលើទំនៀមទំលាប់មួយចំនួន ដែលមានកន្លងមក ខ្មែរមិនមែនជាមនុស្សត្រឹមតែបានធ្វើការប៉ុណ្ណោះទេ ថែមទាំងចេះពីរបៀបរៀបចំពិធីបុណ្យដ៏សប្បាយរីករាយទៀតផង លើស​ពី​នេះ​ទៀត ចម្លាក់​ថ្ម​ប្រាប់​យើង​ថា នារី​ជា​ច្រើន​ស្លៀក​ពាក់​យ៉ាង​ស្អាត និង ពាក់​ព្យួរ​ដោយ​គ្រឿង​អលង្ការលម្អ​ធ្ងន់ៗ ឡើងរាំរបាំ សម្ដែង​​ល្ខោនយ៉ាងរស់រវើកគួរជាទីមនោរម្យទៀតផង។ វាជាការលំបាកក្នុងការកំណត់ចំនួន ថាតើមានអ្នករាំប៉ុន្មាននាក់នៅក្នុងវាំងស្ដេច តាមមើលទៅពួកគេត្រូវតែមានចំនួនច្រើនលើសពីរយនាក់ឡើងទៅ ព្រោះរបាំបុរាណជាផ្នែកមួយនៃជីវិតខ្មែរ ដូចត្រូវមានអង្គរសំរាប់ដាំបាយប្រចាំថ្ងៃដែរ។ របាំអប្សរានៅតែត្រូវបានបង្រៀនបន្ដជារឿយៗនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ។ ក្មេង​ស្រីៗ ​មាន​រូបរាង​ស្អាត​ៗណាស់ រាង​កាយ​សមសួន​គួរ​គួរអោយ​ស្រឡាញ់​ក្នុង​ចលនាទន់ភ្លន់​រស់រវើល និង ​មាន​មន្ត​ស្នេហ៍​ខ្លាំង​ណាស់។

ពិធីរាំច្រើន​តែរាំសំដែងអំពី​រឿង​រ៉ាវ ​នៅក្នុងរឿង​ ​រ៉ាម៉ាយន (រឿងរាមកេរ្ដ៍) ជា​ល្ខោនបរិយាយអំពីវីរភាព​របស់​ព្រះរាម និង នាងសិតា ព្រះ​ឥណ្ឌា។ នៅក្នុងល្ខោនក៏ដូចជានៅក្នុងរបាំផងដែរ គឺរាំមានសំដែងកាយវិការ ពត់ពេន pantomime ទៅតាមសាច់រឿង អមដោយដូតន្ដ្រីដ៏ពីរោះ ជាសិល្បល្អឥតខ្ចោះ វង់តន្រ្តីប្រហែលជាមានឧបករណ៍ដូចគ្នា ដែលយើងនៅតែរកឃើញសព្វថ្ងៃនេះ មានស្រឡៃធំ - តូច, ឈឹង, ស្គរសម្ភោរ, ស្គរធំ, គងវង់ធំ-តូច, រនាត, ជាដើម។ ជាញឹកញយមានការច្រៀងតាមភ្លេង ដែលភាគច្រើនជាសំឡេងរបស់ស្ត្រី ជាចំរៀងមានបញ្ចូលពាក្យពេជឃ្លាឃ្លោងន័យសេចក្ដី និង កាយវិការ ទៅតាមសាច់រឿង ដែលកំពុងសំដែង។ ឧបករណ៍លង្ហិន ទំនងដូចជាឈឹងដែរតែធំជាង គឺឧបករណ៍ថ្មីមួយ ហើយប្រហែលជាគេមិនស្គាល់ នៅសម័យអតីតកាលនោះទេ។

ដើម្បីសំរបសំរួលទៅតាមកាលវេលា ថ្មីៗនេះមានការផ្លាស់ប្តូរ អំពីគ្រឿងតុបតែងខ្លួនសំលៀកបំពាក់របស់អ្នករាំ កាលពីបូរាណកាល ពួកទេពធីតា និង អប្សរា ស្រីស្អាតៗប្រណិតទាំងនេះ មានដងទទេ មានតែគ្រឿងអលង្គារទេនៅលើរាងកាយ ច្រវាក់មាស កងដៃ ខ្សែក ខ្សែអង្កាំ គ្រប់គ្រឿងអលង្ការទាំងអស់ សុទ្ធមាននៅទី ប៉ុន្តែអ្វីដែលស្អាតជាងគេ គឺរាងកាយរបស់នាង ដែលរលូនច្រលឹងៗយ៉ាងស្រស់ស្អាត ជារូបរាងកាយក្មេងស្រី ដែលជាស្ត្រីទទួលបានអំណោយពរសំរស់ពីព្រះជាម្ចាស់។ ពួកគេបានដឹងថា គ្រឿងអលង្ការ លម្អទាំងឡាយ មាន គុជ កងមាស អង្កាំ ផ្សេងជាដើម ក៏មិនអាចបង្ហាញសំរស់ អោយស្អាតជាង អ្វីក្រពុំទាំងគូរនៅលើទ្រូងនាងឡើយ វាជាស្បែកពណ៌លង្ហិនរលោងនៅទីនោះ ការសម្តែងរាំរបាំទាំងនេះ មិនមែនត្រឹមតែរាំសំដែងនៅពេលថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែគេរាំសំដែងនៅពេលយប់ផងដែរ ព្រោះពេលយប់សីតុណ្ហភាពមានភាពត្រជាក់ស្រួលផង ក្នុងពិធីរាំពេលយប់គេដុតចង្កៀងប្រេងកាតជាច្រើន ដើម្បីបំក្លឺទីកន្លែងរាំ មើលទៅភ្លឺព្រោងព្រាតគួរអោតសប្បាយរីករាយណាស់ ហើយថែមទាំងគ្មានសត្វមូសមករំខានទៀតផង។
តាមតាមការកត់ត្រារបស់ ជី តាក្វាន់ សរសេរថា នៅក្នុងពិធីបុណ្យម្ដងៗនៅអង្គរ មានបូជាចារ្យចំនួន ២៣០០នាក់ ចូលរួមក្នុងពិធីបុណ្យ និង មានអ្នករាំរបាំ ៦០០នាក់ ចូលរួមសំដែង ក្នុងពិធីបុណ្យនេះគេក៏ចាត់ចែងអោយមានអ្នកបម្រើភ្ញៀវ ចំនួន 2200នាក់ សំរាប់ថែរក្សាសន្ដិសុខ និង សុខុមាលភាពរាងកាយរបស់ភ្ញៀវផដដែរ ហើយដើម្បីបំភ្លឺពិធីបុណ្យ ប្រាសាទអង្គរវត្ដទាំងមូល គេត្រូវការចង្កៀងប្រេងរហូតដល់ 165000ចង្កៀងអែណោះ សូមអ្នកក្រឡេកមើលទំហំ នៃ ប្រាសាទនេះទាំងមូល អ្នកនឹងសម្គាល់ឃើញថា មិនមែនត្រឹមតែតួប្រាសាទនោះទេ ប៉ុន្ដែមានកំពូលប៉មប្រាសាទ ដែលឈរខ្ពស់ទៅលើទៀត ហើយទីនេះ គេក៏ត្រូដុតចង្កៀងបំភ្លឺផងដែរ ហើយឥឡូវនេះ សូមអ្នកសាកនឹកគិតក្នុងចិត្ដបន្ដិមើលថា តើរូបភាព នៃ ប្រាសាទដ៏ធំអស្ចារ្យមួយនេះ ដែលត្រូវបានបំភ្លឺដោយចង្កៀងតូចៗ មួយរយពាន់ចង្កៀងនោះ វាមាន​រូបភាពស្រស់ស្អាតដ៏គួរអោយទាក់ទាញប៉ុណ្ណាទៅ? វាគឺជាវេទមន្តស្នេហ៍សណ្ដំ ដែលយើងមិនអាចផ្គូផ្គងបានឡើយ។ ស្ថាបត្យកម្មដ៏ធំមហិមា ដូចវិមានស្ថានសួគ័ ពោរពេញដោយភ្លើងមន្តស្នេហ៍នេះ ស្ថិតនៅ ពីមុខមេឃពេលយប់ពណ៌ខៀវងងឹត ហើយមានតែផ្កាយរះព្រោងព្រាតជាដំបូលប្រក់ពីលើ សំរាប់ពិធីបុណ្យ ហើយអ្វីៗគ្រប់យ៉ាងបានរួមចំណែកធ្វើអោយបេះដូងមនុស្សលោតញាប់ជាងមុន។


ក្រុមរបាំអប្សរាសព្វថ្ងៃ។ ក្រុមអ្នករបាំអប្សរាខ្មែរ ពួកក្រុមអ្នក​រាំ​ប្រុស​ស្រី​ សម្ដែងជាទេពធីតា​ តែងខ្លួនជាស្រីទាំងអស់គ្នា (ប្រុសតែងជាស្រី

ស្ដេចខ្មែ មិនត្រឹមតែមានក្ដីស្រមៃក្នុងការសប្បាយរីករាយ នឹង ល្បែងល្បាំប៉ុណ្ណោះទេ តែព្រះអង្គក៏ចូលចិត្ដប្រារពធ្វើពីធីបុណ្យដែលមានមនុស្សជាច្រើន ចូលរួមជាតួអង្គសំដែងផង។ នៅពីមុខវិមានរាជរាំង មានវាលស្មៅដ៏ធំ គឺជាទីលានព្រះស្ដេច មានផ្ទៃរាបស្មើ អាចទទួលមនុស្សបានរាប់ពាន់នាក់ អាចឈរមើល រឺ ចូលប្រកួតជាល្បែក្នុងពេលបុណ្យ មានការសម្តែងគ្រប់ប្រភេទត្រូវបានប្រារព្ធឡើងនៅទីនេះ ការរាំ ការប្រណាំងល្បែង ការប្រណាំងដំរី និងការប្រយុទ្ធដំរីក៏ត្រូវបានប្រារព្ធឡើងនៅទីនេះផងដែរ ល្បែងប្រយុទ្ធនៅតែពេញនិយម រហូតដល់ពេលបច្ចុប្បន្ននេះ ជាពិសេស ការជល់មាន់ អាចកើតមាននៅគ្រប់ភូមិឃុំ ល្បែងនេះក៏ត្រូវបានបង្ហាញផ្សេងៗគ្នា នៅលើចម្លាក់ថ្មនៅអង្គរដែរ ពិតហើយដូចពេលនេះដែរ ការភ្នាល់ទាំងឡាយនៅតែត្រូវបានធ្វើឡើង ហើយជាញឹកញាប់ណាស់ទៀតផង។ ល្បែងភ្នាល់នេះបានរីករាលរិតតែច្រើនឡើងទៀត ដូចជាមាន ការប្រជល់គោ ប្រជល់ក្របី ប្រជល់​ជ្រូក ត្រឹក្រឹម អ្វីៗច្រើនជាដើម ក៏​ត្រូវបានគេនាំ​ចូល​សង្វៀន​ប្រកួតទាំងអស់​ដែរ។

បុណ្យ​ដែល​នាំ​មក ​នូវ ​ភាព​សប្បាយ​រីក​រាយ​ជា​ច្រើនបំផុតនោះ ​គឺ​បុណ្យ​អុំ​ទូក មានបឹងសិប្បនិមិត្តចំនួនបីនៅអង្គរ បូករួមទាំងកសិណគូទឹកមានទទឹង 200 ម៉ែត្រជុំវិញប្រាសាទអង្គរវត្ត ដែលជាកសិណក្រុង មានប្រវែងដប់ពីរគីឡូម៉ែត្រជុំវិញអង្គរធំ ម្យ៉ាងវិញទៀត មានកន្លែងជាច្រើនទៀត ដែលស័ក្តិសម សំរាប់ធ្វើពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។ លើសពីនេះ ក៏មានពិធីបុណ្យមួយដែលខ្មែរគ្រប់រូបចូលចូលរួមលេង គឺការបណ្តែតក្បូនតូចៗ រឺ ទូកៗ ធ្វើអំពីស្រទបចេក រៀបចំបំពាក់ដោយភ្លើងទៀនបណ្ដែតនៅលើទឹក ប្រសិនបើយើងគិតពីចំនួនប្រជាជននៅអង្គរ មានជាងមួយលាននាក់ នោះអ្នកក៏អាចស្រមៃមើលរូបភាពដ៏អស្ចារ្យ ដែលបង្កើតឡើងដោយទៀន រាប់រយរាប់ពាន់ ដែលអណ្ដែតលើទឹក។ គេតែងតែដាក់ទៀននៅចំកណ្តាលផ្កាសិប្បនិម្មិតធ្វើពីដាសពណ៌ ដែលជួយបង្កើនការលេងពណ៌កាន់តែច្រើនផង។ បន្ទាប់មកមានការប្រកួតជិះទូក ក្រុមប្រយុទ្ធអុំក្បាលទូកអោយជល់នឹងក្បាលទូកគ្នា ដោយក្រុមទាំងនោះព្យាយាមរុញគ្នាទៅវិញទៅមកចេញពីទូក ទូកនីមួយមានប្រវែងវែងអស្ចារ្យណាស់ ហើយទូលមួយតម្រូវអោយមាន អុំទូករហូតដល់មួយរយនាក់អែណោះ។ ក្នុងពិធីបុណ្យ ក៏មានពួកអ្នកប្រគំភ្លេងដូតន្ត្រីជាច្រើនអ្នកបានរួមចំណែកយ៉ាងសប្បាយរីករាយផងដរ។


អប្សរា ​គឺ​ជា​អ្នក​រាំ ទេពធីតាស្ថានសួគ៌ នេះជា​គំនូរដ៏ពេញនិយមបស់​ជាង​ចម្លាក់
បើសិនជាគេចង់តុបតែងលម្អត្រង់ណាមួយ អោយមានទស្សនីភាពស្រស់ថ្លាឡើង។

រហូតមកដល់ដើមសតវត្ស ទី១១ ប្រតិទិនពិធីបុណ្យ នៃ សាសនាព្រាហ្មណ៍ត្រូវបានដាក់បញ្ចូលក្នុងបុណ្យរដ្ឋដែរ ហើយយើងគ្រាន់តែចង់និយាយអំពិធីបុណ្យផ្សេងៗ នៅក្នុង ហិណ្ឌូ នៅក្នុងប្រទេសឥណ្ឌា ដើម្បីអោយយើងអាចស្វែងយល់ដឹងអំពីពិធីបុណ្យរបស់ខ្មែរ។ ហើយបន្ទាប់ក្រោយមក ទើបមានពិធីបុណ្យបែបព្រះពុទ្ធសាសនាបន្ថែមទៀត វត្តនីមួយៗ ចាត់ចែងធ្វើកម្មវិធីបុណ្យទៅតាមកលវេលារៀងៗខ្លួន ពិធី​រំលឹក​ការ​ប្រសូត​របស់​ព្រះពុទ្ធ គឺជាពិធីបុណ្យដ៏​ស្រស់​ស្អាត​បំផុត​ដែល​គេ​ប្រារព្ធ​ឡើង​ ហើយក៏មានពិធីបុណ្យផ្សេងៗទៀត​ជាច្រើនត្រូវបានប្រារព្វធ្វើ ដូចបុណ្យចូលវស្សា គឺជាការចាប់ផ្តើម នៃ រដូវភ្លៀងធ្លាក់ច្រើន ជាទិវាបរិសុទ្ធនៃបួសទាំងអស់ និង ជារដូវដាំដុះ ភ្ជួរស្រែ ដកស្ទូងជាដើម បន្ទាប់ពីនោះ ក៏មានបុណ្យចេញវស្សា ដែលរដូវមួយ ដែលអ្នកស្រុកប្រជាជនទំនេររួលរាស់ពីការដាំដុះគេធ្វើពិបុណ្យដ៍សប្បាយរីករាយអស្ចារ្យមួយទៀត គឺបុណ្យកឋិន បុណ្យនេះគេធ្វើពីធីហែ អមដោយភ្លេងវាយស្គរកញ្ជ្រោកគ្រហឹមគឹកកង មានអ្នករាំចាក់ថ្លុក មុខក្រមិចក្រមើម មើលទៅគួរជាទីសប្បាយរីរាយខ្លាំងណាស់ ក៏មានពិធីបុណ្យនៅរដូវរំហើយច្រូតកាត់ និងច្រើនទៀតដែរ។ បុណ្យខួបកំណើតរបស់ស្តេច ក៏គឺជាបុណមួធំអស្ចារ្យណាស់ដែរ នៅទីនេះយើងមិននិយាយ​បូក​បញ្ចូល ​នូវ ​ពីធីបុណ្យទាំងប៉ុន្មាន ដែលត្រូវបានប្រារព្វធ្វើនៅក្នុងសាសនា​ព្រាហ្មណ៍​​ផង នោះ​ក្នុងមួយឆ្នាំៗ ពិតជាមានកម្មវិធីបុណ្យច្រើនណាស់។

មានពីធីបុណ្យខ្មែរមួយទៀតគួរអោយកត់សំគាល់ណាស់ដែរ ដែលមានក្បួនដង្ហែ ចូលរួមដោយពួកអភិជន អ្នកមានអំណាច រហូតសូម្បីតែព្រះមហាក្សត្រ និង ក្រុមរាជវង្សក៏ចូលរួមក្នុងក្បួនដង្ហែបុណ្យដែរ ដែលមានក្បួនហែដោយ ដំរី និង រាជរថ រទេះសេះ ដែលមានបាំងដោយឆ័ត្រកិត្តិយសតាមឋាន និង ទង់ជាតិ ហែហមដោយភិលៀង អាមាត្យ គ្នុងសំលៀកបំពាក់ចរុះពណ៌របស់ពួកដ៏គួរអោយគយគន់ពេកក្រៃ នេះក៏ជាផ្នែកមួយនៃពិធីបុណ្យរបស់ខ្មែរដែរ។


នេះ​គឺរបាំរាំរ​ស្វាគមន៍ភ្ញៀវ ​ដែល​តែងតែរាំបើកឆាក នៃ គ្រប់កម្មវិធីរបាំ
ហើយពេលបន្ដបន្ទាប់មក គេ​អាច​ឃើញ​ក្រុម​នេះ​ រាំ​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​ នៅ​អង្គរវត្ត។

ព្យុហយាត្រាយោធា៖ ដូចប្រវត្តិសាស្ត្របានបង្ហាញ ទឹកដីខ្មែរបានរីកចម្រើនតៗមក តាមរយការប្រយុទ្ធគ្នា និង ការធ្វើសង្គ្រាម ហើយគ្រប់វាលសមរភូមិកងយោធាខ្មែរ មានការប្រយុទ្ធដោយជ័យជំនះរហូត។ ដើម្បីជាកិត្ដិយស និង អបអរសារជ័យនះ ដល់កងទ័ពយោធាត្រលបពីសមរភូមិមវិញ នៅពែងទីក្រុង ទ្វារជ័យជំនះមួយត្រូវបានសាងសង់ ក៏ ដូចជាផ្លូវជ័យជំនះ ដែលចេញត្រង់ពីទ្វារនេះ នាំត្រង់ឆ្ពោះទៅកាន់ទីលានប្រកួតដ៏ធំ ដែលមានព្រះមហាក្សត្រ រដ្ឋមន្ត្រី ឥស្សរជនស្តេច និង ហ្វូងប្រជាជនយ៉ាងច្រើនកុះករ រង់ចាំអបអរជ័យជំនះ អមដោយសំរែកជ័យឃោសដ៏មហិមា។ ក៏មិនចាំបាច់មានការកត់សំគាល់អ្វីបន្ថែមច្រើនទៀតទេ ចំពោះហេតុការណ៏ព្យុហយាត្រា កងទ័ពថ្មើរជើង ទ័ពសេះ និង មេទ័ព ទាំងអស់នេះ ដ៏មហិមានេះ ត្រូវបានបង្ហាញយ៉ាងអស្ចារ្យនៅលើរូបចម្លាក់ដ៏ធំនៅអង្គរវត្ត ហើយអ្វីដែលគេផ្ដោតអារម្មណ៍ជាងគេបំផុតនោះ គឺចំនួនកងទ័ពដំរីដ៏ច្រើនសើសលប់ ក្នុងរូបភាពនេះពិតជាអស្ចារ្យណាស់ នៅពេលដែលដំរីចម្បាំងរាប់ពាន់ក្បាល ដែលមានអ្នះជិះពាក់សម្លៀកបំពាក់ភ្លឺចែងចាំង ហាក់ដូចជាមានជីវិតរស់វើកកំពុងដើរចូលសន្សឹមមកបន្ទាប់ពីទទួលជ័យជម្នះ។ ក្នុងនេះយើងក៏ឃើញមេទ័ពអង្គុយលើរយាងដំរីដ៏ស្រស់ស្អាតជាមួយនឹងឆ័ត្រកិត្តិយស និង ជារបាំងការការពារកំដៅព្រះអាទិត្យផង។ ទាហានថ្មើរជើងជាច្រើនដើរអមយាមទាំងសងខាងមុខក្រោយយ៉ាងសង្កាក្លាហាន សរុបមក វាជាទស្សនីយភាព នៃ ភាពស្រស់ស្អាតដែលលងបន្លាចអោយព្រឺរោមព្រឺស្បែកបាន។

ពិធីបុណ្យច្រូតកាត់៖ ខ្ញុំជឿថា នៅលើពិភពលោកយើង គ្មានមនុស្សអែណា ដែលមនិនមានអារម្មណ៍ថា មានការកិច្ច ដើម្បីធ្វើសេចក្ដីដឹងគុណដល់វត្ថុអ្វីមួយដែលមានសារប្រយោជន៍ដ៏សំខាន់ចំពោះគេឡើយ នៅស្រុកខ្មែរស្រូវ អាហារប្រចាំថ្ងៃសំរាប់ពួកគេ អញ្ចឹងបានជាគេ មានប្រារព្ធធ្វើពីធីបុណ្យដឹងគុណស្រូវ គេនាំយកកណ្ដាប់ស្រូមកធ្វើបុណ្យ។

រហូតដល់សព្វថ្ងៃនេះ នៅក្នុងបណ្តាប្រទេសអាស៊ីបូព៌ាទាំងអស់ តែងតែបានប្រារព្ធពិធីបុណ្យស្រូវជាប្រចាំ សូម្បីតែនៅក្នុងភូមិតូចបំផុត ក៏គេនាំគ្នាធ្វើបុណ្យនេះ នៅតាមផ្លូវ រឺ តាមទីសាធារណនានា មានព្រះវិហារ ប្រាសាទជាដើម គេនាំតុបតែងលំអ ដោយចងភ្ញីផ្កាចំរុះពណ៌ ក៏មានការដុតកាំជ្រួចនៅពេលយប់ផង ប៉ុន្ដែគេមិនដឹងថា កាំជ្រួចទាំងនេះត្រូវបានត្រូវបាននាំចូលមកពី ចិន រឺ ក៏ត្រូវបានពួកគេផលិតដោយខ្លួនអែង សំនួរនេះនៅតែបើកចំហនៅឡើយ ទោះជាយ៉ាងណាក៏ដោយ កាំជ្រួចទាំងនេះត្រូវបានគេដុតបង្ហោះ ហោះឡើងពេញផ្ទៃមេឃក្នុងពិធីបុណ្យ។ អ្នក​ចូលរួម​គ្រប់​រូប តែតែសំពះបួងសួងបន់ស្រន់សូមសេចក្ដីសុខ និង ​អរ​ព្រះ​គុណ ​ចំពោះ​ព្រះ​ដ៏​ជា​ទី​ស្រឡាញ់​ ដែល​បាន​នាំមកនូវទឹក​ភ្លៀង និង ​ពន្លឺ​ព្រះអាទិត្យ ហើយដែល​ធ្វើ​ដំណស​ស្រូវ​ដុះលូតលាស់​ឡើង ហើយចេញផ្កាផ្លែ​ទុំពេញស្រែ។

ការប្រារព្វធ្វើពិធីបុណ្យ និង សេចក្ដីអំណរអរគុណ ចំពោះព្រះជាម្ចាស់នេះ គឺជាការខិតខំប្រឹងប្រែង ដ៏មានតុល្យភាពល្អបំផុត ដើម្បីពេញចិត្ត នឹង វាសនារបស់មនុស្សម្នាក់ៗ អោយរីកស្រស់បំព្រង ក្នុងការរស់នៅដោយក្ដីសង្ឃឹមជានិច្ច។

ពិធីមង្គលការ; តើ​កន្លែង​ណា​ដែល​គ្មាន​ពិធី​មង្គលការ? ចំនួន​ភ្ញៀវ​ដែល​បាន​អញ្ជើញ​មក ក៏​អាស្រ័យ​លើ​ទ្រព្យសម្បត្តិ និង​ឋាន រអ្នកដែលបានរៀបចំឡើង។ ទោះយ៉ាងណាក៏ដោយនៅទីនេះ វាហាក់ដូចជាមាទំនៀមទំលាប់ខុសពីយើង ដែលមានចំនួនភ្ញៀវដែលបានអញ្ជើញ និងមិនបានអញ្ជើញមកចូលរួមផង។ ប្រសិនបើអ្នករៀបការមានឋានខ្ពង់ខ្ពស់ នោះ គាត់ក៏ត្រូវអញ្ជើញប្រជាជនជិតខាងទាំងមូលអោយចូលផងដែរ គាត់មានជួលក្រុមល្ខោន មានក្មេងស្រីរាំរបាំអប្សរា ហើយក៏មានការសម្តែងល្ខោនស្រមោលទៀតផងដែរ អ្នកដែលចូលរួមទាំងអស់សុទ្ធតែត្រូវបាន សូមស្វាគមន៍ នឹង អញ្ជើញអោយចូលទស្សនាទាំងអស់គ្នាយ៉ាងសប្បាយរីករាយ។ ផ្ទះបាយបាយធំមួយក៏ត្រូវបានបង្កើតឡើងផងដែរ ដែលអ្នកមានវត្តមានទាំងអស់ អាចបរិភោគអាហារយ៉ាងឆ្ងាញ់ពិសាតាមចិត្ដចង់ ហើយដែលកូនកំលោះអ្នករៀបការ ជាអ្នកចេញថ្លៃចំណាយចាយវាយទាំងអស់។ គ្រឿង​ស្រវឹង​មិន​ត្រូវ​បាន​បម្រើ​ដល់​ពុទ្ធសាសនិកជនទេ ពេល​ផឹក​ តែ​គ្រប់​គ្នា​ៗ ត្រូវដឹង​ថា​ពេល​ណា​បាន​គ្រប់​គ្រាន់ ដូច្នេះពិធីបុណ្យបែបនេះអាចមានរយពេលម្ភៃបួនម៉ោងដោយគ្មានកាត់បន្ថយ degenerating ឡើយ។

ពិធីបុណ្យសព: ពិធីបុណ្យសពសម្រាប់សមាជិកនៃគ្រួសាររាជវង្ស គឺជាបុណ្យមួយធំណាស់ ហើយការចំណាយយ៉ាងច្រើនទៀតផង។ ដូចនៅគ្រប់ទីកន្លែងនៅបូព៌ា ចាប់ពីប្រទេសឥណ្ឌា រហូតដល់ប្រទេសចិន ការបញ្ចុះសព រឺ ការបូជាសព ត្រូវបានប្រារព្ធឡើងដោយភាពរីករាយ និង ចំណាយច្រើនបំផុតដែរ។ ប្រាកដណាស់ ខ្មែរក៏បានចំណាយអ្វីៗគ្រប់យ៉ាងក្នុងពិធីធ្វើបុណ្យសព ដូចប្រទេសទាំងនេះដែរ គឺដើម្បីសម្តែង នូវ សេចក្ដីដឹងគុណ និង អុទ្ទិសកុសលផលបុណ្យដ៏ត្រចះត្រចង់ ជូនដល់វិញ្ញាណខន្ធ ដល់អ្នកដែលបានចែកឋានចាកលោកនេះចេញទៅ ​ក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​សៀម​សព្វ​ថ្ងៃ​នេះដែរ ការបូជាសព ​ត្រូវ​បាន​ភ្ជាប់​ជាមួយ ​នឹង ​ការ​ប្រារព្ធ​ពិធី ​ដ៏​អស្ចារ្យណាស់។ បុរាណវិទូ បានហៅប្រាសាទអង្គរវត្ត ដែលជាប្រាសាទ ដ៏ធំសម្បើមនេះថា ជាចេតិយ ហើយដែលបញ្ជាក់ថា ការបូជាសព វាមានទ្រង់ទ្រាយធំបំផុត ចំពោះខ្មែរ។
បុរាណវត្ថុវិទូ ដែលហៅប្រាសាទអង្គរវត្ត ថាជាប្រាសាទដ៏ធំសម្បើមនេះ ជាចេតិយ បញ្ជាក់ថា បូជាសពទាំងនេះ មានទ្រង់ទ្រាយធំ ក្នុងចំណោមខ្មែរ។ វាត្រូវបានគេស្គាល់ផងដែរថា អ្នកគ្រប់គ្រងដ៏អស្ចារ្យជាច្រើន បានភ្ជាប់សារៈសំខាន់ទៅ នឹង ការគោរពដល់អ្នកស្លាប់ទៅហើយ ជាពិសេសចំពោះកន្លែងសំរាកចុងក្រោយរបស់ពួកគេ ដែលតែងតែជាប់ជំពាក់ក្នុងវាលវដ្ដសង្សា កើតចាស់ឈឺស្លាប់មិនឈប់ឈរដោយមោហភាពធម៌។
នៅពេលដែលស្តេចមួយអង្គ បានហៅខ្លួនឯងថា ជាស្តេច ព្រះអង្គមានអារម្មណ៍ថា ខ្លួនព្រះអង្គជាព្រះ រឺ យ៉ាងហោចណាស់ក៏ ពាក់ៗកណ្ដាលព្រះដែរ demigod ការប្រារព្ធពិធីបុណ្យសពរបស់ព្រះអង្គឈានដល់ទំហំដែលយើងស្ទើរតែនឹកស្មានមិនដល់។ ម្យ៉ាងទៀត ខ្មែរមានមិនបាន ស្លាប់ក្នុងន័យថា ទៅបាត់អស់រលឺងដូចយើងទេ គាត់ថា គាត់ទើបតែបានផ្លាស់ប្តូរជីវិតនៅលើផែនដីរបស់គាត់ ហើយ នឹង បានកើតជាថ្មីក្នុងទម្រង់ណាមួផ្សេងទៀត។
ក្នុង​ចំណោម​ខ្មែរ សេចក្ដី​ស្លាប់​មិន​មាន​ការ​នឹក​ចាំ​ថា យើង​ស្ថិតនៅ​ជុំវិញ​ដោយទុក្ខ​ព្រួយ​យ៉ាង​ខ្លាំងនោះទេ ការស្លាប់របស់យើង គឺជាការចូលទៅក្នុងពិភពមួយទៀត ដ៏ស្រស់ស្អាតជាង។ ដូច្នេះហើយ យើងអាចសន្មត់ថា ពិធីបូជាសពរបស់ស្តេចមួយអង្គ គឺ ជាពិធីបុណ្យដ៏ធំ និងស្រស់ស្អាតបំផុត ដែលត្រូវបានគេឃើញនៅអង្គរ ក្នុងសម័យកាលខ្មែររុងរឿង។