សិល្បនិងសិប្បកម្ម
ថ្ងៃសៅរ៍ ទី5.វិច្ឆកា 2022.ម៉ោង 7:25


អានភាសាអាល្លឺម៉ង់

អង្គរ​ត្រូវ​បាន​គេ​បង់​បង់​ចោល​ ទុក​អោយ​ដេក​លក់​នៅ​កណ្ដាល​ព្រៃ​ជ្រៅ​អស់​រយ​កាល​ ៤​សត​វត្ស​ ជា​អកុសល​ គ្រឿង​សង្ហា​រិម​ផ្សេង​ៗ​ ដែល​ធ្វើ​ពី​ឈើ និង​ គ្រឿង​វា​យន​ភណ្ឌ​នា​នា​ ត្រូវ​បាន​ពុក​ ផុយ​ រំលំ​បែក​បាក់​បាត់​អស់​ទៅ​ហើយ​ ជា​មួយ​គ្នា​នេះ​ដែរ​ ក៏​មាន​ហេតុ​ការ​ភ្លើង​ឆេះ​ សិល្ប​គំនូរ​ល្អង​ៗ​ និង​ ស្នា​ដៃ​សិប្ប​កម្ម​ផ្សេង​ៗ​ ជា​ច្រើន​ទៀត​ ក៏​ត្រូវ​បាន​ឆេះ​បំផ្លាយ​នៅ​ក្នុង​ភ្នក់​ភ្លើង​នេះ​ផង​ដែរ​ ហើយ​អ្វី​ៗ​ដែល​អាច​នៅ​សល់​ខ្លះនោះ​ មាន​​គ្រឿង​អលង្ការ​ផ្សេង​ៗ ដែល​ធ្វើ​ពី​មាស​ រឺ​ ប្រាក់​ មាន​ខ្សែ​ក​មាស និង កង​ដៃ​មាស​ ដ៏​ប្រកប​ដោយ​ក្បាច់​រចនា​ ដ៏​ស្រស់​ស្នាត​ ត្រូវ​បាន​​រក​​ឃើញ​ ហើយ​បាន​យក​ទៅ​រក្សា​ទុក​ និង ​​ដាក់​​តាំង​​បង្ហាញ​​នៅ​ក្នុង​សារ​មន្ទីរ​​នៅ​រាជ​ធានី​​ភ្នំ​ពេញ​។ វា​មិន​មែន​ជា​អ្វី​ចំលែក​​នោះ​ទេ​ ដែល​មនុស្ស​បន្សល់​ទុក នូវ ស្នា​ដៃ​កេរ​ដំណែល​ និង​ ភាព​អស្ចារ្យ​របស់​ខ្លួន​នោះ​ ស្ថា​បត្យ​កម្ម​សំណង់​អគារ​ប្រាសាទ​ រួម​ជា​មួយ​​សិល្ប​សិប្ប​កម្ម​ផ្សេង​ៗ​ សុទ្ធ​សឹង​ជា​វត្ថុ​ដែល​មិន​ងាយ​ នឹង​ រលាយ​បាត់​ទៅ​ណា​ទេ​ ហើយ​ថែម​ទាំង​ស្ថិត​នៅ​យ៉ា​រស់​រវើក​ទៀត​ផង​។ ប្រ​សិន​បើ​យើង​ក្រឡេក​មើល​ ​ជាមួយ​ នឹង អ្វី​មួយ​ ដែល​មនុស្ស​ស្ដ្រីជា​ច្រើន​ បាន​ការ​តុប​តែង​រាងកាយ ដ៏​សម្បូរ​បែប​ តាំង​ពី​ចុង​ជើង​ រហូត​ចុង​សក់​នោះ​ យើង​ពិត​ជា​គួរ​អោយ​​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់​ ជាមួយ​នឹង​ គ្រឿង​អលង្ការ​ដ៏សំបូរ​បែប​ទាំង​ឡាយ​ ​ដែល​ស្រ្ដីបាន​​តុប​​តែង​​រា​ង​កាយ​នេះ​ ក៏​មាន​អណ្តូង​រ៉ែ​ត្បូង​នៅ​មិន​ឆ្ងាយ​ពី​អង្គរ​ដែរ​ ហើយ​ការ​ជីក​យក​ត្បូង​ថ្ម​ល្អ​ៗ​ក៏​ត្រូវ​បានធ្វើ​ ហើយ​សិល្ប​ឆ្នៃ​ត្បូង សុទ្ធ​តែ​ត្រូវ​បាន​ធ្វើ​នៅ​ទី​នេះ​យ៉ាងពិត​ប្រាកដ​ គេ​ក៏​បាន​រក​ឃើញ​ផង​ដែរ​ នូវ​ ប្រដាប់​ប្រដា​សំភារ​សំរាប់​បរិ​ភោគ មាន​ សម ស្លាប​ព្រា​ ដ៏​ប្រកប​ដោយ​ចំលាក់​ ក្បាច់​ក្បូរ​យ៉ាង​ល្អិត​ល្អន់​ល្អ​គ្មាន​ប្រៀប​បាន​ឡើយ​ វត្ថុ​ទាំង​អស់​នេះ​ត្រូវ​បាន​ពួក​ឈ្មួញ​លក់​ដូរ​ ​ចម្លង​ធ្វើ​ឡើង​វិញ​ ហើយ​ដាក់​លក់​នៅ​អង្គរ​ ដែល​មាន​ភ្ញៀវ​ទេស​ចរណ៍បរ​ទេសជា​ច្រើន​ ទិញ​​ទុក​​ជា​​អនុស្សាវ​រីយ៍ នៃ​ការ​មក​កំសាន​នៅ​អង្គរ​ដោយ​ពេញ​ចិត្ដ​ជា​ទី​បំផុត​។


ជំនួសអោយកញ្ចក់ បង្អួចត្រូវបានដាក់ដោយចំរឹងសសរថ្ម។ សរសរចំរឹងថ្មនេះ ត្រូវបានគេធ្វើក្បាច់ឆ្លាក់ ដោយម៉ាស៊ីនក្រឡឹង។
ចំណាប់អារម្មណ៍ ចំពោះបន្ទប់ដែលបង្អួចមានចំរឹងជាជួរឈរបែបនេះ គឺបន្ទប់អាចមានពន្លឺបែបធម្មជាតិ លើសពីនេះ
ខ្យល់ចេញចូលបានល្អ បន្ទប់នៅតែត្រជាក់ស្រួលតាមធម្មជាតិជានិច្ចដែរ។

កាល​ពី​មួយ​ពាន់​ឆ្នាំ​មុន​ មាន​សិប្ប​កម្ម​តម្បាញ​បាន​ឈាន​ដល់​កម្រិត​កំពូល​ ហើយ​រហូត​ដល់​សព្វ​ថ្ងៃ​ក្រណាត់​សូត្រ​នៅ​តែ​ត្បាញ​ដោយ​ ខ្សែ​មាស និង​ ប្រាក់​ ដោយ​យក​តាម​លំនាំ​សិល្ប​ខ្មែរ​ដើម​ ក្រ​ណាត់​ព្រែ​សូត្រ​បែប​នេះ​ ក៏​ត្រូវ​បាន​គេ​ជួប​ប្រទះ​ជា​រឿយ​ៗ គឺ​ជា​ក្រណាត់​តម្បាញ​ ដ៏​មាន​ភាព​ស្រទន់​រលោង​រអិល​ ថែម​ទាំង​មាន​ពណ៌​ចំរុះ​ដោយ​ផ្នែក​ យ៉ាង​ទាក់​ទាញ​អារម្មណ៍ទៀត​ផង​ នៅ​ពេល​ដែល​គេយក​វា​មក​ដណ្ដប់​ រឺ​ ធ្វើ​ជា​សំលៀក​បំពាក់​លើ​រាង​កាយ​ វា​មាន​ភាព​ស្រទន់​ដូច​រោម​សត្វ​ ធ្វើ​អោយ​មាន​អារម្មណ៍​ មាន​សេច​ក្ដី​សុខ​ពន់​ប្រមាណ​ គឺ​វា​ស្អាត​ខ្លាំង​ណាស់​។​ ចំពោះ​គំនូរ​ និង​ ការ​លាប​ពណ៌​ រឺ​ លាប​ខ្មុក​ ក៏​ស្អាត​ល្អ​ ពុំ​មាន​អ្វី​នៅ​សេស​សល់​ ដ៏​គួរ​អោយ​ធ្វើ​ការ​ពណ៌នា​ច្រើន​លើស​ពី​នេះ​ទៀត​ឡើយ​។​

យើងរកឃើញបណ្តុំរូបចម្លាក់ខ្មែរដ៏ធំបំផុតនៅទីក្រុងប៉ារីសនៅក្នុងសារមន្ទីររដ្ឋ Guimet ដែលឥឡូវនេះជាផ្នែកមួយ នៃ សារមន្ទីរ Louvre ។ ពីគ្រប់សម័យកាល នៃ សម័យខ្មែរ ស្នាដៃសិល្បដ៏ស្រស់ស្អាតបំផុតត្រូវបានតំណាងនៅទីនេះ ជា​ការ​ពិត​ណាស់ ទីក្រុង​ភ្នំពេញ​មាន​សារមន្ទីរ​ដ៏​ធំ​មួយ​ ដែល​មាន​សាក្សី​ដ៏​ធំអស្ចារ្យ​ពី​អង្គរ ហើយនៅទីក្រុងបាងកក ក៏មិនខ្វះពីរូបចម្លាក់ខ្មែរដ៏ស្រស់ស្អាតអស្ចារ្យដរ។

ធ្វើ​ពី​ជាតិ​សេ​រ៉ា​មិច គេ​ក៏​ឃើញ​មាន​រូប​ចម្លាក់​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​ដែរ​ ហើយ​​ភាគ​​ច្រើន​​រូប​ចម្ឡាក់​ល្អ​ៗ ធ្វើ​ពី​ពសឺ​ឡែន (ថ្មស្រួយទ រឺ ដីដុតរឹង) ទាំង​នោះ ត្រូវ​បាន​នាំ​ចូល​មក​ពី​ប្រទេស​ចិន​ វា​អាច​ទៅ​រួច​ ដែល​ស្តេច​ខ្មែរ​ បាន​បញ្ជូន​សិល្បករ​ខ្មែរ​របស់​ព្រះអង្គ​ទៅ​ប្រទេស​ចិន​ ដើម្បី​អោយ​ពួក​គេ​គូរ​រូប​ ដែល​គេ​ចង់​បាន ហើយ​អោយ​ចិន​ចាក់​ធ្វើ​វា​ឡើង​ពី​ប៉សឺ​ឡែន ហើយ​ផ្ដល់​មក​អោយ​ខ្មែរ​វិញ​។​

ចម្លាក់​នៅ​លើ​មាត់​ទ្វារ​ថ្ម​ដ៏​អស្ចារ្យ មាន​ទាំង​ការ​​តុបតែ​ង ជា​មួយ​គ្រឿង​សង្ហា​រិម​យ៉ាង​ល្អ​ឆើត​ឆាយ ដែល​ជា​លំនាំ​តាម​​ចម្លាក់​លើ​ឈើ ដ៏​មាន​ទេព​កុលស្យ​រចនា​សិល្ប​​យ៉ាង​ខ្ពស់​បំផុត​ផង​ដែរ​ ។ វិស័យ​សិល្ប​មួយ​ទៀត​ដែល​ស្ត្រី​ខ្មែរ​តែង​តែ​អនុវត្ត​ធ្វើ​នោះ​ គឺ​ការ​ក្រង​ផ្កា ចម្លាក់​ថ្ម​​ជា​ច្រើន​បង្ហាញ​ពី​កម្រង​ផ្កា ហើយ​​សិល្ប​​សិប្ប​កម្ម​ទាំង​នេះ​​ នៅ​​តែ​​មាន​​នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ។