ស្ថាបត្យកម្ម
ថ្ងៃសៅរ៍ 29.តុលា 2022.ម៉ោង 7:28


អានភាសាអាល្លឺម៉ង់

ដូច​ដែល​កើត​មាន​ជា​ញឹក​ញាប់​ក្នុង​ប្រ​វត្តិ​សាស្ត្រ​ យើង​ស្គាល់​អ្នក​គ្រប់​គ្រង​ប្រទេស​ និង ទង្វើ​របស់​ពួក​គេ​ ប៉ុន្តែ​​យើង​មិន​ស្គាល់​សិល្ប​ករ​ ដែល​បង្កើត​ស្នា​ដៃ​អមត​ មាន​​​រូប​ចម្លាក់​ថ្ម រឺ​ សំរិទ្ធ ជា​ច្រើន​​ស្ថិត​នៅ​គង់​វង់​នៅ​ឡើយ សំរាប់​​ប្រ​ទេស​ជាតិ​របស់​គេ ក្នុង​នេះ​យើង​គ្រាន់​តែ​ដឹង​ថា​ នៅ​ក្នុង​ប្រជា​ជន​ខ្មែរ​ មាន​អិទ្ធិ​ពល​ខ្លាំង​ពី​បុព្វ​បុរស​របស់​គេ​ ដែល​បាន​ភៀស​ខ្លួន​មក​ពី​ឥណ្ឌា​ ហើយ​ជន​ជាតិ​ឥណ្ឌា​ទាំង​នេះ​ជា​ព្រាហ្មណ៍​ គោរព​បូជា​យ៉ាង​មុត​មាំ​ទៅ​លើ​វិជ្ជា​វេទ​មន្ដ​ ដួង​ព្រលឹ​ង​វិញ្ញាណ ​ជា​វត្ថុ​សក្ដិ​សិទ្ធ​ ដូ​ច្នេះ​ស្ថា​បត្យ​ករ​ ក៏​អាច​ជា​ព្រាហ្មណ៍ ​រឺ ក៏​ជា​កូន​ចៅ​របស់​ព្រាហ្មណ៍​​ដែរ ហើយ​អ្វី​​ដែល​​គួរ​​អោយ​​ភ្ញាក់​​ផ្អើល ​ក៏​បាន​ធ្លាក់​ត្រូវ​ចំ​ចំនុច​ដែល​យើង​​បាន​នឹក​គិត​នេះ​ដែរ​ គឺ​​ការ​ធ្វើ​ផែន​ការ​សំណង់​ គេ​ព្រាង​បង្កើត​ប្លង់​មួយ​ជា​កូល​ ហើយ​ដំណើរ​ការ​សាសង់​ទាំង​អស់​ ត្រូវ​ស្ថិត​លើ​កូល​គំនិត​នេះ​ជា​មូលដ្ឋាន​សង់​ដូច​ៗ​គ្នា​ទាំង​អស់​តែ​ម្ដង​។​

ក្នុង​​ស្ថាបត្យ​កម្ម​​ខ្មែ​រ គេ​យក​លេខ​​៣ និង​​លេខ​​ ៥ ជា​​ច្បាប់​​កំពូល​ក្នុង​លំនាំ​​ នៃ​ ​ប្លង់​សាង​សង់​ មាន​ដូច​ជា ផ្ទៃ​រាប​ស្មើ​ចំនួន​បី ជញ្ជាំង​ព័ទ្ធ​ជុំ​វិញ​ចំនួន​បី កំពូល​ប៉ម​បី​ រឺ ​ប្រាំ​ ជា​ដើម​ ជួន​កាល​នៅ​លើ​ផ្ទៃ​ដី​រាប​ស្មើ គេ​លើក​សង់​ដូច​ជា​ពីរ៉ា​មីត ប៉ុន្តែ​ការ​សាង​សង់​ក៏​មិន​មែន​សុទ្ធ​តែ​ធ្វើ​របៀប​នេះ​ទាំង​អស់​នោះ​ទេ​ យើង​ក៏​ឃើញ​មាន​សំណង់​ ដែល​សង់​នៅ​ផ្ទាល់​ដឹ​ ដែល​មាន​តែ​បរិវេណ​ជញ្ជាំង​ព័ទ្ធ​ជុំ​វិញ​ដូចផ្ទះ​លំនៅ​ដ្ឋាន​​ធម្មាតា​ដែរ​ ការ​សង់​គូ​ទឹក​ព័ទ្ធ​ជុំ​វិញ បាន​ដើរ​តួ​យ៉ាង​សំខាន់​ណាស់​ ព្រោះ​ប្រឡាយ​ទឹក​ ច្រើន​តែ​សង់​ឡើង​ ដោយ​មាន​បំណង​បាន​ជា​របង​ការ​ពារ​យ៉ាង​សំខាន់​ផង​ ជា​អាង​ទឹក​ប្រើ​ប្រាស់​យ៉ាង​សំខាន់​ផង​ និង​ បាន​ជា​ទីក​ន្លែង​មុជ​ទឹក​បាន​យ៉ាង​សប្បាយ​ទៀត​ផង​ ទាំង​នេះ​ក៏​គឺ​ ជា​ធាតុ​ដ៏​ខាន់​ នៅ​ក្នុង​ស្ថាបត្យ​កម្ម​ខ្មែរ​ដ៏​គួរ​ស្ញប់​ស្ញែង​ណាស់​ដែរ​ លើស​ពី​នេះ​ទៀត​ ប្រឡាយ​​ទឹក​ ក៏​ត​ភ្ជាប់​​ នូវ ទំនាក់​ទំនង​គមនា​គមន៍​ ​តាម​ផ្លូវ​ទឹក​​ចាំ​បាច់​ ជា​​សរ​សៃ​ឈាម​​សេដ្ឋ​កិច្ច​ ក្នុង​ការ​​ដឹក​ជញ្ជូន​​សម្ភារៈ​​សំណង់​​ រឺ វត្ថុ​ផ្សេង​ៗ​ផង​ដែរ​ ហើយ​ការ​ដឹក​ជញ្ជូន​​ថ្ម​មក​សាង​សង់​​អង្គរ​​តាម​​ទូក​​ ពី​​កន្លែង​​យក​​ថ្ម​​ចម្ងាយ ៤០​គីឡូ​ម៉ែត្រ​ ពួក​គេ​ក៏​បាន​ប្រើ​ប្រ​ឡាយ​ទឹក​នេះ​ ជា​ផ្លូវ​ដឹក​ជញ្ជូន​មក​កាន់​កន្លែង​សំណ​ង់ដែរ​។​

ជា​គ្រឹះ​ទូទៅ​ ខ្មែរ​បាន​ប្រើ​ថ្ម​បាយ​ក្រៀម​ជា​គ្រឿង​សាង​សង់​យ៉ាង​សំខាន់​ ព្រោះ​ថ្ម​បាយ​ក្រៀម​ជា​ប្រភេទ​ថ្ម​ម្យ៉ាង​ ដែល​គេ​អាច​រក​បាន​ស្ទើរ​តែ​នៅ​គ្រប់​ទី​កន្លែង​ នៅ​ប្រទេស​ខ្មែរ​ ថ្ម​បាយ​ក្រៀម​មិន​រឹង​ខ្លាំង​ខ្កាំង​ពេក​ទេ​ គេ​អាច​កាត់​ដោយ​ពូថៅ​ រឺ អារ​យក​បាន​ភ្លាម​តែ​ម្ដង​ ពិត​មែន​​ហើយ​ វា​ពិត​មែន​តែ​ថ្ម​បាយ​ក្រៀ​ម​នេះ​មិន​រឹង​ខ្លាំង​ ដែល​គេ​អាច​កាត់​អារ​វា​បាន​មែន​ ប៉ុន្ដែ​វា​ធន់​ រឹង​មាំ​ នឹង​ ធាតុ​អាកាស​ ក្ដៅ​សើម​ ត្រជាក់​បាន​យ៉ាង​ល្អ​ វា​មិន​ងាយ​ពុក​ផុយ​រលួយ​ខូច​បាក់​បែក​ងាយ​ៗ​នោះ​ទេ​​ ក្រៅ​ពី​​នេះ អិដ្ឋ​ ដី​ដុត​ក៏​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​សំណង់​ជា​ច្រើន​ដែរ​ ជា​ពិសេស​នៅ​សម័យ​មុន​ខ្មែរ​ ពោល​គឺ​នៅ​សត​វត្សទី​៦ ដល់​ទី​៩ បន្ទាប់​ពី​នោះ​សម្ភារៈ​សំណង់​គេ​តែង​តែ​ប្រើ​ជា​ថ្ម​ភក់​វិញ​។​


ជណ្តើឡើងពីជាន់ទីពីរ ទៅកាន់អាគារកណ្តាល មានសភាពចោតខ្លាំងណាស់។ នៅពេលដែលអង្គរវត្ដត្រូវបានរកឃើញ
នៅទីនេះក៏ត្រូវបោសសម្អាត នូវរបស់របរអ្វីៗ ដែលរាត់រាយនៅទីនេះ។

ជណ្ដើរ​ឡើងពី​ជាន់ទីមួយ​ ទៅកាន់ជាន់​ទីពីរ ស្ថិតនៅខាងមុខអាងងូតទឹក ប៉ុន្តែនៅក្នុងអាងពុំមានទឹកទេ។

កំពូល​ប្រាសាទ​ខ្ពស់​ស្ដួច​ឡើង​លើ​ គឺ​ជា​ការ​សាង​សង់​ប្រកប​ដោយ​ភាព​ស្មុញ​ស្មាញ​ច្រើន​ ព្រោះ​ទម្រង់​របស់​វា​ដែល​កាន់​តែ​ខ្ពស់​ទៅ​ៗ​ វា​ក៏​កាន់​តែ​រៀវ​តូច​ទៅ​ៗ​ គេ​ត្រូវ​ការ​លក្ខណ​រូប​ស្ថាបត្យ​កម្ម​ ដ៏​​ជាក់​លាក់​អស្ចារ្យ​បំផុត​ ក្នុង​ការ​សាង​សង់​នេះ​ សូម្បី​តែ​មាន​ការ​រចនា​ម៉ូដ​ មាន​ចម្លាក់​ ក្បាច់ក្បូរ​សម្បូរ​បែប​ ដ៏​ពិបាក​យ៉ាង​ណា​ក៏ដោយ ក៏​កំពូល​ប្រាសាទ​ទាំង​នោះ​ខ្ពស់​ត្រ​ដែត​ត្រដឹម​ លេច​ធ្លោ​ឡើង​ទៅ​លើ​ តាម​ការ​កំណត់​របស់​ស្ថាបត្យ​ករ​ យ៉ាង​ល្អ​អស្វារ្យ​ណាស់​ សំណង់​ពី​ថ្ម មិន​មាន​ប្រើ​ស៊ី​ម៉ងត៍ (បាយអ) ទេ មាន​តែ​នៅ​សម័យ​មុន​ប៉ុណ្ណោះ​ ដែល​គេ​ធ្វើ​សំណង់​ជា​មួយ​អិដ្ឋ​ (ដីដុត) ត្រូវ​បាន​បិទ​ដោយ​ជាតិ​ស្អិត​ម្យ៉ាង​ (ទំនង​ដូច​ជ័រ​ស្អិត​)​។


ទិដ្ឋភាពពីលើអាកាសនៃប្រាសាទអង្គរវត្ត។ មានវត្ត​ពីរបានសាងសង់​នៅ​ជិត​ប្រាសាទ។

គ្រឿង​សំណង់​អិដ្ឋ​ទាំង​អស់​ត្រូវ​បាន​រៀប​ដាក់​ជង់​លើ​គ្នា​ ហើយ​បិទ​ភ្ជាប់​គ្នា​តាម​បណ្ដោយ​វា​ (បិទ​តាម​បណ្ដោយ​អិដ្ឋ​ពី​មួយ​ទៅ​មួយ)​ នៅ​ក្នុង​ករណី​ នៃ លំហ​​មាន​រាង​មូល​កោង​ ថ្ម​ត្រូវ​បាន​ផ្លាស់​ប្តូរ​ផ្ដេក​ចូល​ទៅ​ខាង​ក្នុង​ ស្រ​ទាប់​នី​មួយ​ៗ លាត​សន្ធឹង​បន្ត​គ្នា​រហូត​ដល់​វិសាល​ភាព​ត្រូវ​បាន​ភ្ជាប់​ជា​មួយ​គ្នា​។ ការ​ធ្វើ​ទ​បង្ហូរ​ទឹក​ភ្លៀង​ពី​លើ​ដំបូល​ ស្ថិត​នៅ​ក្នុង​​ស្ថា​បត្យ​កម្ម​ ដែល​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ ដោយ​ជា​រឿយ​ៗ ទឹក​ក្នុង​អាង​ងងូត​ទឹក​ ត្រូវ​បាន​បំពេញ​ដោយ​ទឹក​ភ្លៀង​ហូរ​តាម​ទ​ទឹក​នេះ​ ចំពោះ​អ្នក​ដែល​​ធ្លាប់​បាន​​ជួប​ប្រទះ​ភ្លៀង​​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​ទី​នេះ​​ មាន​​ការ​​ភ្ញាក់​ផ្អើល​ចំពោះ​បរិមាណ​ទឹក​ ដែល​ត្រូវ​បង្ហូរ​ចេញ​មក អាច​មាន​បរិមាណ​ដ៏​ច្រើន​អស្ចារ្យ​មិន​នឹក​ស្មាន​ដល់​។ ព្រះ​អាទិត្យ​ត្រូ​ពិច​ ក៏​មាន​ឥទ្ធិ​ពល​ជះ​ចំហាយ​​របស់​វា​ក្ដៅ​ខ្លាំង​ណាស់​ដែរ​ ទៅ​លើ​អគារ​ទាំង​នេះ​ នៅ​​ពេល​​ព្រះ​អាទិត្យ​រះ​ជះ​កំ​ដៅ​​ ថ្ម​អាច​ក្តៅ​ខ្លាំង​ណាស់ ហើយ​សម្រាប់​ហេតុ​ផល​នេះ​ មាន​តែ​ថ្ម​តូច​ៗ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ប្រើ​នៅ​ផ្នែក​ខាង​ត្បូង​ ដើម្បី​រក្សា​ការ​រីក​រួម​មាឌ​របស់​ថ្ម​ ត្រង់​កន្លែង​​ភ្ជាប់​​គ្នា ​រវាង​​ថ្ម​ ត្រូវ​រក្សា​លក្ខណ​រូប​ នៃ ​ស្ថាបត្យ​កម្ម​ ភាព​រីក​រួម​មាឌ​ អោយ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅបាន​​។ កង្កែបក្នុងអណ្ដូ វាមិនដែលស្គាល់អង្គវត្ដទេ!. ភពផែនដីរ នឹង រលំក្រឡប់ចក្រ បើខ្មោចអារក្សចេះនិយាយភាសាមនុស្ស..


ប្រឡាយ​ជីកជុំវិញ​អង្គរវត្ត​ មាន​ទទឹង​២២០​ម៉ែត្រ ចំហៀង​មាន​ប្រវែង​ជាង​១៥០០​ម៉ែត្រ
បរិវេណទាំងអស់​មាន​ ៦​គីឡូម៉ែត្រ។ កម្រិត​ទឹក​ មានជំរៅ ពី ៣- ៤ ម៉ែត្រ។ »

ពុទ្ធសាសនិក​ងូតទឹក​មុន​ចូល​ទៅ​ក្នុង​ទីសក្ការៈ ហេតុ​ដូច្នេះ​ហើយ​បាន​ជាប្រាសាទ​នេះ​ ​មាន​អាងមុជ​ទឹកជាច្រើនកន្លែង
ហើយអាងទាំងអស់នេះ ត្រូវបានបំពេញដោយទឹកភ្លៀង ហូរតាមទទឹកពីលើដំបូលប្រាសាទ។

ស្ថាបត្យ​កម្ម ជា​ពិសេស រូប​ចម្លាក់​ បាន​ផ្លាស់​ប្តូរ​រូប​រាង​រចនា​បថ​របស់​វា ទៅ​តាម​កាល​សម័យ​អស់​ជា​ច្រើន​សត​វត្ស​មក​ហើយ​ ដូច្នេះ​ហើយ​ អ្នក​ប្រាជ្ញ​សិល្ប​បាន​បែង​ចែក​ប្រាសាទ​ខ្មែរ​ទៅ​តាម​សម័យ​កាល​រចនា​បថ​ផ្សេង​ៗ​ ការ​ចាត់​ថ្នាក់​តាម​បែប​សាមញ្ញ​អាច​ ត្រូវ​បាន​គេ​កំនត់​ទុក​ដូច​តារាង​ខាង​ក្រោម​នេះ​។​

រចនាបថ ស្ទីល ក្នុងសម័យកាល ប្រាសាទដែលបានសាងសង់
រលួស សតវត្សរ៍ទី៩ ព្រះគោ, បាគង, លលៃ
បាក់ខែង សតវត្សរ៍ទី១០ បាក់ខែង, បក្សីចាំក្រុង
កោះកេរ ចុងសតវត្សរ៍ទី១០ កោះកេរ
បន្ទាយស្រី ចុងសតវត្សរ៍ទី១០ មេបុណ្យ, ប្រែរូប, បន្ទាយស្រី
ឃ្លាំង ដើមសតវត្សរ៍ទី១១ ឃ្លាំង, ភិមានអាកាស, តាកែវ
បាភួន ពាក់កណ្ដាលសតវត្សរ៍ទី១១ បាភួន, មេបុណ្យ
អង្គរវត្ដ ដើមសតវត្សរ៍ទី១២ ភិមៃ, អង្គរវត្ដ,ធម្មនូញ, បន្ទាយសំរែ
បាយន្ដ ចុងសតវត្សរ៍ទី១២ ដើមសតវត្សរ៍ទី១៣ បន្ទាយក្ដី, តាព្រហ្ម, ព្រះខ័ន, តាសោម, កំពែងអង្គរធំ, បន្ទាយឆ្មា, បាយន្ដ, ទីលានព្រះស្ដេច

យើង​​ឃើញ​​ស្ទីល​រចនា​បថ​គ្រប់​សម័យ​កាល​​ទាំង​អស់ វា​ស្ថិត​នៅ​ក្នុង​ភាព​រួម​តែ​មួយ​ជា​មួយ​គ្នា៖ ពួក​គេ​ភ្ញាក់​ផ្អើល​ ជា​មួយ នឹង​ សមា​មាត្រ​ នៃ ​រចនា​បថ​គ្រប់​កាល​សម័យ​ គឺ​មាន​ភាព​ស្រស់​ស្អាត​ដូច​ៗ​គ្នា​ទាំ​ងអស់​ មើល​ចុះ​ សំណង់​មិន​ថា​ ជា​សម័យ​កាល​ណា​ ជា​សម័យ​កាល​ណា​ទេ​ វា​ហាក់​មាន​ សភាព​ទាក់​ទាញ​ យ៉ាង​ទន់​ភ្លន់​ត្រជាក់​ចិត្ដ​ ស្អាត​ល្អ​ គួរ​អោយ​គយ​គន់​ មើល​ហើយ​មើល​ទៀត​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ ពី​ភាព​ស្រស់​ស្អាត​របស់​វា​​ទេ​ ហើយ​ពិត​ជា​បង្ហាញ​ពី​ ភាព​ជំនាញ​ដ៏​អស្ចារ្យ​របស់​ស្ថាបត្យ​ករ​ខ្មែរ​ រួម​ជា​មួយ​នេះ​ដែរ​ ការ​ភ្ជាប់​ចម្លាក់​ក្បាច់​ក្បូរ​ រឺ​ រូប​ចម្លាក់​ ទៅ​ក្នុង​ស្ថាបត្យ​កម្ម​ ក៏​ត្រូវ​បាន​រៀប​ចំ​ស្អិត​ស្អាង​យ៉ាង​ល្អ​អិត​ខ្ចោះ​ ដែល​គ្រប់​ទម្រង់​ ក្នុង​ស្ថា​បត្យ​កម្ម​ខ្មែរ​ មិន​អាច​ត្រូវ​កាត់​វា​ចេញ​បាន​សោះ​ឡើយ​។ អ្វី​ដែល​យើង​មើល​មិន​ឃើញ​សព្វ​ថ្ងៃ​នោះ គឺ​ការ​លាប​ពណ៌​ មិន​មែន​​ត្រឹម​​តែ​​ផ្នែក​​ខាង​ក្នុង​ប៉ុណ្ណោះ​ទេ​ ដែល​ត្រូវ​បាន​លាប​ពណ៌ ជញ្ជាំង​ផ្នែក​ខាង​ក្រៅ​ក៏​បាន​បង្ហាញ​ពី​ការ​លាប​ពណ៌​ ពហុ​ក្រូម​ផង​ដែរ លើស​ពី​នេះ​ទៅ​ទៀត ជា​ទូ​ទៅ ស្លឹក​​មាស​ជា​ច្រើន​ត្រូវ​បាន​គេ​​ប្រើ ហើយ​​សំណង់​ទាំង​​មូល​​ត្រូវ​បាន​គេ​និយាយ​ថា ​ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​ស្លឹក​មាស​។​


ទោះបីជាមានភ្លៀងធ្លាក់ខ្លាំងក៏ដោយ អ្នកអាចដើរពីរាបស្មើរមួយទៅរាបស្មើរមួយដោយមិនធ្វើអោយជើងរបស់អ្នកសើមឡើយ។

ផ្ទាំងគំនូរនេះបង្ហាញពីពណ៌នៃអគារ។ មាស និងប្រាក់ វាំងននសូត្រ កំរាលព្រំ ផ្កា អ្វីគ្រប់យ៉ាងគឺនៅទីនោះ។

កន្លែងមួយក្នុងចំនោមកន្លែងមួយចំនួននៅអង្គរវត្ត ដែលដាន នៃ ថ្នាំលាបនៅតែអាចមើលឃើញ។ ផ្ទៃខាងក្នុងទាំងអស់ ត្រូវបានលាបពណ៌ភ្លឺ

អ្វី​ដែល​គួ​រអោយ​ភ្ញាក់​ផ្អើល​ដែរ​នោះ​ គឺ​ស្ថាបត្យ​កម្ម​ថ្ម ​របស់​ពួក​គេ​ជា​រឿយ​ៗ គេ​ធ្វើ​ត្រាប់​តាម​សំណង់​ឈើ ​ដូច​ជា​កន្លែង​ត​ភ្ជាប់​ រឺ តំណាប់​ដាប់​បញ្ចូល​គ្នា ​ក៏​បាន​ឃើញ​មាន​ក្នុង​ថ្ម​ ដូច​គេ​ដាប់​ឈើ​បញ្ចូល​ត​គ្នា​ដែរ​។ ទ្វារ​ឈើ​ទាំង​មូល​ត្រូវ​បានផ​លិត​ឡើង​វិញ​ដោយ​ថ្ម សូម្បី​តែ​សសរ​ដ៏​ប្រណិត​នៅ​ក្នុង​ការ​បើក​បិទ​នៃ​បង្អួច​ ក៏​បាន​សង់​ដោយ​ថ្ម​ភក់​ នៅ​លើ​ទម្រ​បន្ទះ​ថ្ម​ដែល​បើក​វិល​ចុះ​ឡើង​បាន​ដែរ​។​

ប្លង់​សាង​សង់​អង្គរ​ ទោះ​បី​ជា​មាន​ភាព​ទន់​ខ្សោយ​ខ្លះ​នៅ​ក្នុង​ប្លង់​សាង​សង់​ក៏​ដោយ​ ក៏​ទម្រង់​ជា​មូល​ដ្ឋាន នៃ​ ការ​សាង​សង់​មាន​ភាព​ថ្លៃ​ថ្នូរ​ជា​ទី​បំផុត​ ក៏​ចាត់​ទុក​ថា ស្ថា​បត្យ​ករ​ទាំង​នេះ​មាន​សំណាង​ល្អ​ ​ក៏ដូច​ជា​អតិ​ថិជន​ដែរ​ ដែល​មាន​ចិត្ត​សប្បុរ​ស ដែល​អនុញ្ញាត​អោយ​ពួក​គេ​សាង​សង់​ សំណង់​ដ៏​អស្ចារ្យ​នេះ​ តាម​ការ​រចនា​របស់​ពួក​គេ​។​ នៅ​លើ​ប្លង់​ដី​អង្គរ​វ​ត្ត​ (គំនូស​ព្រាង​ទល់​មុខ​) សូម្បី​តែ​ ម្ចាស់​សំណង់​ ក៏​អាច​មើល​ឃើញ​ពី​របៀប​ ដែល​គម្រោង​សាង​សង់​បែប​នេះ​ ត្រូវ​បាន​អនុ​វត្តន៍​តាម​ការ​ព្រម​ព្រៀង​ដោយ​ស្មោះ​ស្មគ្រ​។​ ផ្លូវ​ចម្ងាយ​ពី​ស្ពាន​មួយ​ទៅ​ស្ពាន​ បង្ហាញ​ពី​ប្រវែង​ ដូច​គ្នា​ទៅ​នឹង​ Bahnhofstrasse (ឈ្មោះ​ផ្លូវ​មួយ​) ក្នុង​ទី​ក្រុង Zurich ក្នុង​នេះ​ដែរ​គេ​មិ​ខ្វល់​អំពី​ការ​ចំណាយ​ ទាំង​ទៅ​លើ​ពេល​វេលា​ ក៏​ដូច​ជា​ការ​ចំណាយ​លុយ​កាក់ វា​ហាក់​ដូច​ជា​មិន​សំខាន់​ទាល់​តែ​សោះ​សំរាប់​សំណង់​ដ៏​ធំ​នេះ​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ អ្នក​ជំនាញ​បាន​ទទួល​ស្គាល់​ អំពី​ផែន​ការ​នេះ​ថា​ វា​មាន​សមា​មាត្រ​ដ៏​ស្រស់​ស្អាត របៀប​រៀប​រយ​មាន​តុល្យ​ភាព​ និង​ ច្នៃ​ប្រឌិត​ខ្ពស់​ អ្វី​ៗ​ទាំង​អស់ ត្រូវ​បាន​រៀប​ចំ​ ទាំង​ច្រក​ទ្វារ​ បន្ទប់​ទឹក​ ផ្លូវ​ និង ជណ្តើរ សុទ្ធ​តែ​បាន​បង្ហាញ​​ពី​ភាព​ស្រប​គ្នា ​ដែល​មាន​ការ​រចនា​ ផ្អែក​ទៅ​តាម​ស្ថា​បត្យ​កម្ម​ច្បាស់​លាស់​អស្ចារ្យ​។​ លើស​​ពី​នេះ​ទៅ​ទៀត អគារ​​កណ្តាល​​ដែល​ជា​ប្រាសាទ​ មាន​កំពូល​៣ សង​ខាង​ និង​ កណ្ដាល​ខ្ពស់​ជាង​គេ​ មើល​គួរ​ជា​ទី​រំភើប​មែន​ទែន​។​ ប្លង់​សាង​សង់​អង្គ​រនេះ​​ ជា​​ស្នា​ដៃ​​របស់​​ស្ថាបត្យ​ករ​ ដែល​មាន​ពរ​ជ័យ​ពី​ព្រះ​ជា​ម្ចាស់​ ​ជា​ស្នា​ដៃ​​ស្ថា​បត្យ​កម្ម​​ខ្មែរ​ដ៏អស្ចារ្យ​មែន​ៗ​។​


ប្លង់នេះត្រូវបានគូរឡើង ដោយ​ស្ថាបត្យករ​ខ្មែរ ដ៏​មាន​ទេពកោសល្យ។