អំពីចម្លាក់ខ្មែរ
ថ្ងៃសៅរ៍ ទី15.តុលា 2022.ម៉ោង 8:07


អានភាសាអាល្លឺម៉ង់

ចម្លាក់​ខ្មែរ​ចំណាស់​ជាងគេបំផុត ​មាន​តាំងពី​សតវត្ស​ទី​៦ មកម្លេះ ពោលគឺតាំងមុន​ការបង្កើត​អាណាចក្រ​ខ្មែរ​នៅ​អង្គរ​ ពួក​គេ​ជា​អាទិទេព​ឥណ្ឌា ដែលមានមាន​រចនាប័ទ្ម​ខ្ពស់ ប្រកបដោយថ្វីដៃប៉ិនប្រសប់យ៉ាងខ្លាំង។ ចំពោះចម្លាក់​ថ្ម​ ដោយអាចក្រខ្មែរត្រូវការរូបចំលាក់ជាច្រើន គេក៏ត្រូវការអោយមានជាងចំលាក់ច្រើនគ្នាផងដែរ យើងឃើញមាន រូបចម្លាក់​ថ្ម និង​សំរិទ្ធ​ ជាច្រើន​ នៅដេរដាសពាសពេញអាណាចក្រខ្មែរ ដូចនេះសិល្បចម្លាក់​ត្រូវតែ​មាន​ពីកំណើតជា​របស់​ខ្មែរនេះអែង ​ ពួកគេប្រហែលជាបានហាត់រៀនតៗគ្នា នៅក្នុងវត្ត ហើយសិល្បៈចំលាក់ទាំងអស់នេះ គេសាងឡើងដើម្បីឧទ្ទិសដល់សាសនា ភាគច្រើន នៃ សិល្បៈចំលាក់ គឺជារូបសំណាកព្រះ សម្ភារៈ​ដែល​គេប្រើ​សម្រាប់​ការ​នេះ មាន ថ្ម ​សំរិទ្ធ ប្រាក់ ​មាស រឺ ធ្វើអំពីឈើក៏មានដែរ។

រូបចំលាក់ អំពីថ្ម យើងឃើញមានរូបចំលាក់ អំពីថ្មខ្សាច់រឹងពណ៌បៃតង ពណ៌ប្រផេះ ស្ទើរតែពាសពេញ ក៏ដូចជាពណ៌ក្រហមមាននៅបន្ទាយស្រីដែរ ថ្មខ្សាច់រឹង ពណ៌ប្រផេះ-ខៀវ ក៏ត្រូវបានប្រើប្រាស់ផងដែរ ជាពិសេសសម្រាប់ស្ទីល ដែលរក្សាបាន នូវ អក្សរចារឹកយ៉ាងល្អិតល្អន់រហូតមកដល់សព្វថ្ងៃនេះ។

នៅក្នុងចម្លាក់ខ្មែរ រូបសត្វក៏ជាគំនូរដ៏ពេញនិយមផងដែរ រូបសត្វខាន់ៗ ជាតំណាងមាន ៖ រូបគោ ដំរី តោ នាគ (ពស់វែក) ជាដើម។

ហើយនាគក្បាលប្រាំពីរ ជារចនាម៉ូដ ដែលគេតែងតែប្រើជា ឆ្មាំយាមការពារ។

អ្នកបុរាណវិទូ និងអ្នកស្រាវជ្រាវសិល្បៈ បានបែងចែកចម្លាក់ខ្មែរទៅជារចនាបថផ្សេងៗ ខុសៗគ្នា រហូតដល់​សតវត្ស​ទី​១០ រចនាបថ​គូលែន រលួស និង ​បាក់ខែង ត្រូវ​បាន​គេ​ហៅ​ថា​ជា​ «សិល្បៈ​ខ្មែរ» ចម្លាក់ក្រោយៗមក មានរចនាបថ ប្រាសាទកោះកេរ បន្ទាយស្រី ឃ្លាំង បាពួន អង្គរវត្ត និង ប្រាសាទបាយ័ន ត្រូវបានគេចាត់ចូលជារចនាបថ សិល្បៈសម័យអង្គរ។ ក្នុង​ពាណិជ្ជកម្ម​សិល្បៈ​ត្រូវ​បាន​គេ​ឲ្យ​ថា​ជា «សិល្បៈ​ខ្មែរ»។ ជាញឹកញាប់ណាស់ រូបចម្លាក់ថ្មត្រូវបានឆ្លាក់នៅ នឹង កន្លែង ដូច្នេះផ្ទាំងថ្មទាំងនោះបានមកពីកន្លែងជីកយក មានចំងាយប្រហែលសែសិបគីឡូម៉ែត្រ ដឹកយកមកដោយទូក រឺ រទេះ ហើយត្រូវបានលើកសាងសង់ តំរូវតាមស្ថាបត្យកម្ម និង ធ្វើការគូរ ឆ្លាក់ នៅទីកន្លែនោះតែម្ដង។ ចំណែក​រូប​ចម្លាក់​រាង​មូល​វិញ គេ​អាច​ឆ្លាក់​នៅ​កន្លែង​យក​ថ្ម​ អោយហើយតែម្ដងក៏បាន​ដែរ ឧបករណ៍​ដែល​គេ​ប្រើ​គឺ​ ពន្លាក (ដែកដាប់) និង ដែក​ខួង ដូច​យើង​នៅ​ប្រើ​រហូត​សព្វ​ថ្ងៃ។ ជាទូទៅ ដើម្បីធ្វើកិច្ចការអោយបានល្អ គេច្រើនប្រើដែកស្វាន (ដែកខួង) ខួងថ្ម ដើម្បីកុំអោយបែក គេព្រាងយកទំហំតូចធំ ដោយធ្វើគំនូសព្រាងនៅលើផ្ទាំងថ្ម ពីទិដ្ឋភាពខាងមុខ ចំហៀង ហើយចារជាប្លង់ត្រង់ បន្ទាប់មកគេអាចធ្វើការលម្អិតលើពង្រាងដែលធ្វើនោះ អោយបានល្អិតល្អន់ ហើយគូរឡើងវិញ អោយបានច្បាស់លាស់ ចេញជារូបរាង ទើបអាចគេចាប់ផ្តើមធ្វើកិច្ចការរបស់គេតទៅ មិនមានរូបចម្លាក់ពីរដូចគ្នាទេ ពីព្រោះរូបចម្លាក់នីមួយៗ ត្រូវបានឆ្លាក់ចេញពីផ្ទាំងថ្មផ្សេងៗគ្នា ហើយជាងចម្លាក់នីមួយៗ មានសេរីភាពក្នុងការឆ្លាក់ចេញពីអារម្មណ៍រផ្ទាល់ខ្លួន អំពីភាពស្រស់ស្អាត នៃ រូបចម្លាក់របស់គាត់ក្នុងថ្មនោះ ដូច្នេះ គុណភាព ​នៃ ​ចម្លាក់ ​គឺ​ខុស​គ្នា ប៉ុន្តែ ​ជា​ចម្បង​សម័យ​នោះ​គឺ​ជា​ការ​សម្រេច​ចិត្ត​សម្រាប់​សមត្ថភាព​សិល្បៈ។


គេមិនអាចរាប់ចំនួនទេពធីតាទាំងនេះបានទេ ពួកគេស្លៀកពាក់សាមញ្ញ ប៉ុន្តែតុបតែងដោយគ្រឿងអល្លង្កាចាំងចែង ល្អដ៏អស្ចារ្យ។

ទំនៀម​ទម្លាប់​មួយ​បាន​និយាយ​ថា ​អ្នក​ចម្បាំង​គ្រប់​រូប​ដែលបានបូជាជីវិត​ក្នុង​សមរភូមិ មានទេពធីតា​ទាំង​នេះ​កំពុង​រង់ចាំ​នៅ​អែស្ថានសួគ៌។

កាល​ពី​ដើម​ព្រះពុទ្ធ​រូបខ្មែរ ក៏ត្រូវបានតំកល់លើបល្លង្គ យ៉ាងស្អាត ដូចរូបសំណាកសំរិទ្ធនៅប្រទេសថៃនេះដែរ។

ដូចគ្នា នឹង ជនជាតិអេហ្ស៊ីប ក្រិក រ៉ូម និងចិនដែរ ដើម្បីរក្សាសោភ័ណ្ឌភាព រូបចម្លាក់ទាំងនេះ ត្រូវបានគេលាបពណ៌ជារឿយៗដែរ រូបគំនូរ រឺ និយាយថា ចម្លាក់ពណ៌មាសមាស​​ វាត្រូវ​គ្នា ​នឹង ​អារម្មណ៍​ ដែល​ចាក់​រិសស​យ៉ាង​ជ្រាលជ្រៅ​ ក្នុង​គោល​បំណង​ពង្រឹង ​ពីការ​បង្ហាញ​រូប​ចម្លាក់ រូបដែល​ចាក់​ធ្វើពីសំរឹទ្ធ ​ត្រូវ​បានបានដុសខាត់​ជា​រឿយៗ ដើម្បី​អោយ​មានពន្លឺចាំងចេញពី​​លោហៈ។ មានរូបសំណាក​យក្ស​ក៏​ត្រូវ​បាន​គេ​ធ្វើ​ពី​មាស​សុទ្ធ​ផងដែរ ហើយ​ថ្មីៗ​នេះ​ ព្រះពុទ្ធ​មាស​ដ៏​ធំ​មួយ​ បានត្រូវគេបង្ហាញនៅប្រទេសសៀម ដែលមានទម្ងន់ជាងមួយតោន ស្មើនឹងតំលៃប្រាំលានហ្វ្រង់ស្វីស។ ការ​ចាក់ជារូបសំណាកមាសនេះ ​ត្រូវ​បានគេ​ប្រើបច្ចេកទេស​ក្រមួនធ្វើពុម្ពចាក់ជាមុន។

ទោះបីជាមានពុទ្ធសាសនាក៏ដោយ ក៏គំនូរជាច្រើនពីសម័យហិណ្ឌូនៅតែមាន ហើយពួកសត្វជាដៃគូរបស់ព្រះឥណ្ឌាត្រូវបានគេប្រើប្រាស់ជារឿយៗតមក។ សិង្ហ ដំរី គោ នៅតែរក្សាបាន នូវ សេចក្តីស្រលាញ់ដ៏ជ្រាលជ្រៅពីប្រជាជន ហើយជាពិសេស នាគបានដើរតួយ៉ាងសំខាន់នៅក្នុងការគ្រប់សំណង់ប្រាសាទ គឺឆ្មាំយាមដ៏មានរិទ្ធ វាងើបក្បាលបើកវែក ដូចពស់ងើបក្បាលបើកវែកដែរ មើលទៅហាក់មានរិទ្ធិអស្ចារ្យខ្លាំងណាស់។ ចម្លាក់លៀនប្រណិតរាប់ពាន់ តុបតែងនៅលើជញ្ជាំង ហើយស្ទើរតែមិនអាចរបស់បាននោះ គឺជារូបរបាំ តំណាងដោយអប្សរា និង ទេពធីតា ដែលជាអ្នករាំដ៏ទេវភាព នៃ ទេពធីតាស្ថានសួគ៌។ រូបសំណាកធំៗជាច្រើន ត្រូវបានគោរពបូជាដោយពួកអភិជនក្នុងសម័យនោះ ទុក​ដើម្បីជាការរំលឹកដល់បុព្វការីជនជាទីស្រឡាញ់ ដែលបានលាចាកលោកនេះទៅហើយ អដ្ឋិធាតុ គ្រឿងអលង្ការ និង វត្ថុមានតម្លៃរបស់គាត់ ក៏ត្រូវបានបញ្ចុះក្នុងផ្នូរជាមួយគ្នារទាំងអស់ដែរ អញ្ចឹងហើយ បាន​ជាច្រើន​សតវត្ស​មុន មានពួក​អ្នក​មករុះរើបំផ្លាញ​ប្រាសាទ ​បាន​មកគាស់​យករូប​បដិមា​ចេញពី​ជើង​ទម្រ ​ដើម្បី​កយក​វត្ថុ​មាន​តម្លៃទាំងនោះ។ ជាមួយគ្នានេះដែរ មានការខ្វែងគំនិត បែកបាក់គ្នានៅក្នុងដំណើរការ លក់ទិញដូររូបចម្លាក់របស់ខ្មែរនេះ ទើបមាន​ការ​ហាម​ឃាត់​ ការ​នាំ​ចេញ​រូប​ចម្លាក់​ខ្មែរ​ល្អៗ យកទៅលក់ដូរតាមទីផ្សារនានា ប៉ុន្តែ​ឧស្សាហកម្ម​ថ្មី​មួយ​បាន​អភិវឌ្ឍឡើង ​ក្នុង​ពេល​នោះ​ គឺ​ការ​លក់​រូប​ចម្លងវិញ ហើយទាំងនេះក៏មិនមែនជាកម្មវត្ថុ បទប្បញ្ញត្តិ នៃ ការ​ហាមឃាត់នេះទេ ហើយគេអាចរកប្រាក់ចំណូលបាន អាចនាំ រូបិយប័ណ្ណបរទេសចូលក្នុងប្រទេសបាន។ (80) (79)


ដូចរូបចម្លាក់ថ្មខ្សាច់ទាំនេះដែរ វាមានចំណាស់តាំងពីបុរាលកាលមក ហើយកាល​ពី​រាប់រយ​ឆ្នាំ​មុន
ពួក​គេ​ត្រូវ​បាន​ពួកអ្នកខិលខូចវាយកម្ទេច គាស់​ប្លន់យក​តង្វាយ​មាស​នៅជើង​ទម្រ(នៅក្រោមបល្ល័ង)។