មហាក្សត្រ និង រាជវាំង
ថ្ងៃសៅរ៍ ទី8.តុលា 2022.ម៉ោង 7:25


អានភាសាអាល្លឺម៉ង់

ព្រះ​ជា​ម្ចាស់ទ្រង់​គង់​នៅ​ស្ថាន​សួគ៌ ហើយ​ព្រះ​រាជា​ព្រះ​មហាក្សត្រ​​ទាំង​ឡាយ​ក៏​ទ្រង់​នៅ​​ទី​នោះ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​បរម​រាជវាំង​ មិន​ត្រូវ​បាន​សាង​សង់​នៅ​លើ​ដី​រាបស្មើនោះ​ទេ ប៉ុន្តែ​នៅ​លើ​ភ្នំ​ខ្ពស់​អស្ចារ្យ លើស​​អ្វីៗ​ទាំង​អស់។ បើ​គ្មាន​ភ្នំ​​ទេ គេ​ត្រូវ​ពូន​ដី​ឡើង​អោយ​ខ្ពស់​ដូច​ភ្នំដែ​រ​​ យើង​រក​ឃើញ​ការ​ពិត​នេះ​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង​អង្គរ​ មាន​ភ្នំ​សិប្ប​និមិត្ត​ត្រូវ​បាន​បង្កើត​ឡើង​ ហើយ​នៅ​តំបន់​ជុំ​វិញ​ ត្រូវ​បាន​គេ​រៀប​ចំ​ជាសួន​​ឧទ្យាន​ មាន​ទេស​ភាព​ដ៏​ស្រស់​ស្អាត​ដូច​ឋាន​សួគ៌​ ស្ថិត​នៅ​ចំកណ្តាល​កំពែង​ក្រុង​ អម​ជុំ​វិញ​​ព្រះ​​បរម​រាជ​វាំង​ស្តេច ជា​សួន​ឧទ្យាន​​ មាន​ទេស​ភាព មាន​ផ្ការីក​រហង់​ ស្រស់​ត្រកាល​គ្រប់ទិវារាត្រី​​ វា​គឺ​ជា​យន្ដ​ការ ​សិល្ប​រៀប​ចំ ធ្វើ​ចំពោះ​​​​​​​​ព្រះ​កិត្ដិ​យស​ ​​ព្រះ​មហា​ក្សត្រ​គ្រប់​​គ្រង​​ផែ​ដី ដ៏​ខ្ពង់ខ្ពស់​បំ​ផុត​ ​នៃ​ ត្រៃ​លោក​​ ព្រះ​បរម​រាជ​វាំង​​ ត្រូវ​​បាន​​គេ​​សាង​សង់​នៅ​​លើ​​ពីរ៉ា​មីត​​មួយ​ ​ដែល​​មាន​​ទិដ្ឋ​ភាព ​ដ៏​ធំ​​ទូលាយ ​នៃ ​ទី​ក្រុង​។​ គេ​អាច​និយាយ​ថា​ មិន​ជា​​​ច្បាប់​ទេ តែ​វា​​ជា​ទំនៀម​ទំលាប់​​​ រឺ វា​​ជា​ សុជី​វធម៌ សីល​ធម៌​ ​គោរព​​របស់​​ប្រ​ជា​ជន​​ខ្មែរ​​​ទៅ​វិញ​​ទេ ​ដែល​​គេ​​​តែង​តែ​គោរព​​សុជីវ​ធម៌​ តាម​ឋាន​​ វណ្ណ​ តូច​ធំ​ ខ្ពស់​ទាប​ នៃ អិរិ​យា​បថ​ ដេក ដើរ ​ឈរ​ អង្គុយ នៅ​ទី​អាសន​ណា​មួយ​ ខ្ពស់​ទាប​​ទៅ​តាម​វណ្ណ​ ឋាន នោះ​ផង​​ដែរ​ ដូច្នេះ​ហើយ​ទើប​រាជ​វាំង​របស់​ស្ដេច គេ​តែង​សង់​​ខ្ពស់​ជាង​​លំនៅ​ឋាន​​របស់​​ប្រជា​ជន​​ធម្ម​​តា​ជា​និច្ចដែរ​ ហើយ​បើ​ទោះ​​ជា​មាន​​ប្រាង្គ​ប្រាសាទ​ខ្លះ​​ខ្ពស់​​ជាង​​ ព្រះ​​បរម​រាជ​វាំង​ស្ដេច​ក៏​ដោយ​ ក៏​ប្រាសាទ​ទាំង​នោះ​មិន​ស្ថិត​នៅ​ក្នុង​បរិ​វេណ​ បរម​រាជ​វាំង​​នោះ​ដែរ​​ ក្នុង​ពិធី​បុណ្យ​ ដង្ហែរ​ក្បួន​ផ្សេង​ៗ គេ​រៀ​ចំ​មិន​អោយ​ អ្នក​ណា​​អង្គុយ​ខ្ពស់​ជាង​ព្រះ​រាជា​ ដែល​ទ្រង់​ប្រថាប់​លើ​កៅ​អី​មាស​ ក្នុង​រទេះ​សណ្តោង​ដឹក​ឆ្លង​កាត់​ រឺ​ ព្រះ​អង្គ​កំពុង​ប្រថាប់​លើ​សេះ​មាស​ ចំពោះ​មុខ​ នៃ​​ហ្វូង​ប្រ​ជា​ជន​របស់​ព្រះ​​អង្គនោះ​ទេ​ ហើយ​សូម្បី​​តែ​នៅ​កន្លែង​​ទទួល​ភ្ញៀវ​ នៅ​ក្នុងរាជ​វាំង​​​ក៏​ដោយ ស្តេច​ត្រូវ​តែ​គង់​នៅ​​ខ្ពស់​ជាង​​ អ្នក​​ដែល​មាន​​វត្ត​មាន​នៅ​​ក្នុង​​កន្លែង​​អង្គុយ​ទាំង​អស់ជា​និច្ច​ដែរ​។

ជា​អកុសល មាន​តែ​ព្រះ​បរម​រាជ​វាំង​នៅ​អង្គរ​ធំ​ប៉ុណ្ណោះ ដែល​មាន​ជាន់​ផ្ទាល់​ដី​ តែ​ត្រូវ​បាន​ពុក​ផុយ​ខូច​ខាត​អស់​​ទៅ​ហើយ​ ព្រោះ​ផ្នែក​ធំ​ នៃ វិមាន​រាជ​វាំង​នេះ ​ត្រូវ​បាន​សាង​សង់​ឡើង​ពីឈើ ក៏ដូច​អគារ​ឈើ​ជា​ច្រើន​ផ្សេង​​ទៀត​ដែរ សុទ្ធ​តែ​បាន​បាត់​ខ្លួន​ពី​ផែន​ដី​នេះ​ អស់​​​ជា​​យូរ​ណាស់​មក​ហើយ​។​

ជា​​សំណាង​​ល្អ មន្ត្រី​​ចិន​​ឈ្មោះ "ជី តា​ក្វាន់" បាន​មក​បំពេញ​​បេ​សក​កម្ម​ការ​ទូត​នៅ​អង្គរ​នៅ​ឆ្នាំ ១២៩៥​។ ហើយ​បេ​សក​ជន​នេះ​ បាន​រៀប​រាប់​នៅ​ក្នុង​របាយ​ការណ៍​របស់​គាត់​ អំពី​អ្វី​ដែល​គាត់​បាន​ឃើញ​ និង​ បាន​ជួប​ប្រទះ​ គាត់​មាន​ការ​ស្ងើច​សរ​សើរ​យ៉ាង​ខ្លាំង​ ក្នុង​ការ​បាន​ឃើញ​ នូវ​ អាណា​ចក្រ​មួយ​ដ៏​ធំ​អស្ចារ្យ​ ដែល​អាច​ប្រៀប​ធៀប​ទៅ ​នឹង ប្រ​ទេស​ចិន​ដែរ​ ជា​ពិសេស​ ព្រះ​បរម​រាជ​វាំង​ របស់​ព្រះ​មហាក្សត្រ ចិញ្ចាច​ចិញ្វែង​ភ្លឺ​ផ្លេច​ចាំង​ចែង​ល្អ​ខ្លាំង​ណាស់​ លើ​ស​លែង​ទី​នានាទាំងអស់ ដែល​រហូត​មក​ដល់​ពេល​នេះ​ គាត់​មិន​ដែល​បាន​ឃើញ​នៅ​បរ​ទេស​ណា​ឡើយ​ អ្វីៗ​សុទ្ធ​តែ​មាស ប្រាក់ ដាំដោយ​ត្បូង​ពេជ្រ​ ដ៏​មាន​មាន​តំលៃ​ក្រៃ​លែង​ ដែល​ជា​ទ្រព្យ​សម្បត្តិ​ដ៍​ឆ្នើម​អស្ចារ្យ​ មិន​អាច​នឹក​ស្មាន​ដល់​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ទី​នេះ​ នារី​ៗ​ ឈរ​កំដរ​ មាន​សម្បុរ​ស្រ​អែម ស្រស់​ស្អាត​ឥត​ខ្ចោះ​ តុប​តែង​កាយ​ លំអ​ដោយ​គ្រឿ​លង្គារ​សុទ្ធ​តែ​ធ្វើ​ពី​មាស​សុទ្ធ​ ​លែង​​ខ្លួន​​ទុក​​ដើម​​ទ្រូង​​នៅ​កណ្ដាល​វាល មាន​តែ​សំពត់​មួយ​ផ្ទាំង​រុំ​នៅ​ចង្កេះ​ប៉ុណ្ណោះ បន្ទប់​​​មាន​​តុប​តែង​​ដោយ​​គ្រឿង​​សង្ហា​រិម​​ដ៏​​ប្រណីត​ៗ​ កំរាល​​ព្រំ​ចំរុះ​ពណ៌ វាំង​នន​​សូត្រ​រំភើយ​ផាយ​ផាត់​ផ្កា​។​

គួរ​អោយ​សោក​ស្ដាយ​ គ្រឿង​អលង្ការ​ទាំង​នេះ​ យើង​មាន​ទៅ​សល់​បន្ដិច​បន្ដួច​ប៉ុណ្ណោះ​ បាន​មក​ពី​ការ​ជីក​កកាយ​រក​ឃើញ​ ហើយ​កំពុង​រក្សា​ទុក​នៅ​ក្នុង សារ​មន្ទីរ​ នៅ​ភ្នំពេញ​ ពិត​មែន​ហើយ​ វត្ថុ​ទាំង​នេះ​បាន​បង្ហាយ​ពី​សិល្ប​ហត្ថ​កម្ម ជាង​មាស​ ដ៏​ឆ្នើម​អស្ចារ្យ​បំផុត​ នៃ សិល្ប​ជាង​របស់​ខ្មែរ​ ដូច្នេះ​ហើយ​គេ​មាន​ជំនឿ​​យ៉ាង​មុត​មាំ​ ទៅ​លើ​បេសក​ជន ជន​​​ជាតិ​​ចិន​ ដែល​បាន​ធ្វើ​របាយ​ការណ៍​ថា ទីក្រុង​អង្គ​រ ជា​ទី​ក្រុង​យ៉ាង​សម្បូរ​បែប​ មាន​អ្វី​ៗ​ យ៉ាង​វិសេស​វិសាល​ រួម​ទាំង​ទ្រព្យ​សម្បត្តិ​ ដែល​បង្ហាញ​ពី​ជីវិត​រាជ​វាំង​យ៉ាង​អស្ចារ្យ នៅ​ក្នុង​ពិភព​លោក​នេះ​។ ស្ដេច​មាន​ស្រី​ស្នំ​ច្រើន​រាប់​មិន​អស់​ គឺ​ជា​ទំនៀប​ទំលាប់​នៅ​អាស៊ី​ គឺ​មាន​ស្នំ​អែក បន្ទាប់​មក​មាន​ ស្រី​ស្នំ​បួន​នាក់​ទៀត​ ដែល​ដាក់​ឈ្មោះ​តាម​ទិស​ទាំង​បួន​ ហើយ​ដោយ​សារ​ទិស​ទាំង​បួន​ ខាង​ជើង​ ខាង​ត្បូង​ ខាង​កើត​ និង​ ខាង​លិច​ មាន​តួនា​ទី​យ៉ាង​សំខាន់​ លើ​ជំនឿ​ក្នុង​​សកម្ម​ភាព​សាសនាផង​​ ក៏​ដូច​ជា​ការ​សាង​សង់​ប្រាសាទ​ និង​ ទី​ក្រុង​ផង​ដែរ​ គេ​តែង​តែ​ត្រូវ​បាន​សាង​ឡើង​ ដោយ​អិទ្ធិ​ពល​ទិស​ទាំង​បួន​ដូនេះ​ដែរ​ ហើយ​សូម្បី​តែ​រាជ​ដំណាក់​ស្នំ​ព្រះ​មហា​ក្សត្រ​ ក៏​មាន​អិទ្ធិ​ពល​បែប​នេះ​ផង​ដែរ​ ពេល​នោះ​ មាន​ស្រី​ស្នំ​អែក​ និង ស្រី​ស្នំ​ខាង​ជើង​ ខាង​ត្បូង​ ខាង​តើត​ ខាង​លិច​ ដែល​ចំនួន​មិន​អាច​កំណត់​បាន​ឡើយ​ ព្រោះ​ស្តេច​ខ្មែរ​ជា​ច្រើន​ ដែល​បាន​ឡើង​សោយ​រាជ្យ​តាំង​ពី​សត​វត្ស​ទី​៩ រហូត​ដល់​សត​វត្ស​ទី​១៣ មាន​អំណាច​អាច​ជ្រើស​រើស​ស្រី​ស្នំ​ច្រើន​តាម​ព្រះ​អង្គ​ត្រូវ​ការ​ ហើយ​ភាព​​រុង​រឿង​​នេះ​ ពឹង​​ផ្អែក​​យ៉ាង​​ខ្លាំង​​ ទៅ​​លើ​​រតនា​គារ​​ របស់​​ព្រះ​​មហា​ក្សត្រ ​ដែល​​ត្រូវ​​ថ្វាយ​ វិក្កយ​បត្រ ពី​ការ​ចំណាច​ យ៉ាង​ពិត​ប្រាក​ដ​ដល់​ព្រះ​អង្គ​ ក៏​មាន​ស្ដ្រី​ស្នំ ដ៏​គួរ​អោយ​ខ្លាច​ណាស់​ដែរ នាង​អាច​ក្លែង​បន្លំ​តួ​លេខ ពី​រពាន់ បី​ពាន់​ លើ​ប្រាក់​ចំណាយ​របស់​នាង​។​ នៅ​គ្រប់​ទី​កន្លែង​ក្នុងតំបន់​អាស៊ី​ មាន​ទំនៀម​ទម្លាប់​មួយ​ថា ជា​កិត្តិ​យស​ដ៏​អស្ចារ្យ​ណាស់ ចំពោះ​គ្រួសា​រ​ណា​មួយ​ ដែល​មាន​កូន​ស្រីស្រស់​ស្អាត​ ហើយ​ត្រូវ​បាន​ស្ដេច​ជ្រើស​យក​ធ្វើ​ជា​ស្រី​ស្នំ​។

បន្ថែម​ពី​លើនេះ​ "ជី តាក្វាន់" បាន​រៀប​រាប់​នៅ​ក្នុង​កំនត់​ត្រា​របស់​គាត់​​ថា នៅ​ក្នុង​រាជ​វាំង​ នៅ​ល្វែង​កណ្ដាល​ធំ​ទូលាយ​ មាន​ប្រាង្គ​ប៉ម​មាស​មួយ​ ដែល​ជា​បន្ទប់​ក្រឡា​​បន្ទំ​​របស់​ព្រះម​ហាក្សត្រ​។​ ក្នុង​​ប៉ម​នេះ​ មាន​ព្រះ​វិញ្ញាណ​​របស់​នាង​​នាគ​​ក្បាល​​ប្រាំ​បួន​ ជា​​ម្ចាស់​ក្ស​ត្រី​ នៃ​ ពស់ ជា​​អ្នក​ការ​ពារ​​នគរ និង ​ផែន​ដី។ វិញ្ញាណ​​នេះ​លេច​ចេញ​ជា​រៀង​រាល់​យប់ ​ក្នុង​រូប​មនុស្ស​ស្រី ហើយ​ស្តេច​ទ្រង់​ត្រូវ​​ផ្ទុំ​រួម​រក្ស​​ជា​មួយ​វិញ្ញាណ​នាគ​​​ ដ៏​មាន​មន្ត​ស្នេហ៍​នេះ ប្រសិន​បើ​ស្តេច ខក​ខាន​តែ​មួយ​យប់ វា​ នឹង នាំ​សំណាង​អាក្រក់​ដល់​ ផែន​ដី​ និង​ មនុស្ស​ ជា​មួយ​នេះ Chou Ta-Kuhn ក៏​មិន​​បាន​​សរ​សេរ​​អ្វី​​អំពី​​ថា​ តើ​​ព្រះ​មហា​ក្សត្រ ​បាន​បង្ហាញ​បញ្ជាក់​ អំពី​វិញ្ញាណ​នាគ​នេះ​ ថា​​យ៉ាង​ដូច​ម្ដេច​ឡើយ​​។ ចំពោះ​គ្រួសារ​ណា​​មាន​​កូន​ក្រមុំ​ស្អាត ច្បាស់​ជា​ត្រូវ​គេ​ហៅ​ អោយ​នាំ​ចូល​ទៅ​ក្នុង​រាជវាំង​ ហើយ​ស្ដ្រី​ដែល​រស់​នៅ​ក្នុង​រាជ​វាំង​ ហៅ​ថា «ស្រឹង្គារ» ត្រូវ​​បាន​​គេ​សម្គាល់​ដោយ​ការ​ស្លៀក​ពាក់​តាម​ឋានៈ​របស់​ពួក​គេ មាន​ស្ដ្រី​អ្នក​បំរើ​ជាង​មួយ​ពាន់​នាក់​ បាន​ធ្វើ​ការ​នៅ​ទី​នេះ ដែល​មិន​អាច​ ត្រឹម​តែ​កត់​សំគាល់​ដោយ​សម្លៀក​បំពាក់​របស់​ពួក​គេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​កោរ​​សក់​​ពី​លើ​ថ្ងាស​បន្តិច ជា​ពិសេស​របស់​ពួក​គេ​ទៀត​ផង​ នេះ​ហើយ​ក៏​ជា​សញ្ញា​សំគាល់​ស្ដ្រី​ ស្រីង្គារ​ដែរ​ ពួក​គេ​អាច​​យក​​ប្ដី​ មក​រស់​​នៅ​ជា​មួយ​ជា​ធម្មតា​បាន​ ស្ដ្រី​ពួក​​នេះ​​​អាច​ចូល​ក្នុង​វាំង​បាន ឯ​ស្ដ្រី​​អ្នក​​ថយ​ថោក​ជាង​នេះ​ទៀត ចូល​ទៅ​កាន់​ ផ្លូវ​ខ្វែង​ខ្វាត់​ខាង​ក្រោម​ប្រាសាទ​នោះ​មិន​បាន​ទេ​។ ទំហំ​ នៃ​ ព្រះ​រាជ​វាំង​ទាំង​មូល គេ​មិន​អាច​ប៉ាន់​ស្មាន​បាន​ទេ ឃើញ​ពី​ចម្ងាយ​ ប្រជា​ជាតិ​ទាំង​មូល បាន​ធ្វើ​ការ​ថ្វាយ​ព្រះ​មហា​ក្សត្រ​ រួម​មាន​ទាំង​មន្ត្រី​រាជ​ការ​ កម្មករ សាង​សង់ និង កង​ទ័ព​បុគ្គ​លិក​រដ្ឋ​ដែរ​ លើស​ពី​នេះ មាន​មន្ទីរ​ពេទ្យ​ចំនួន​ ១០២ ត្រូវ​ផ្តល់​អង្ករ​ និង គ្រឿង​អុប​ភោគ​ បរិ​ភោគ​ ផ្សេង​ៗ​ជា​ច្រើន​ទៀត​ មន្ទីរ​ពេទ្យ​នី​មួយ​ៗ ត្រូវ​តែ​មាន​កន្លែង​ស្នាក់​នៅ​របស់​បុគ្គ​លិក​ប្រហែល​បី​រយ​នាក់​ ដូច្នេះ​មាន​អ្នក​ជំងឺ​សរុប​ពី​ ពីរ​ម៉ឺន​ ទៅ​បី​ម៉ឺន​នាក់​ ស្នាក់​នៅ​។ ដូច​គ្នាដែរ​ ថ្វី​ត្បិត​តែ​ចក្រ​ភព​អង្គរ​នេះ​ មាន​បុគ្គ​លិក​ មន្ត្រី​ រាជ​ការ​ គ្រប់​គ្រង​បាន​ល្អ​មែន​ តែ​ពួក​នេះ​ក៏​កោង​កាច​ឃោរ​ឃៅ​ណាស់​ដែរ​ អ្នក​បំរើ​រដ្ឋ​សំខាន់​ចុង​ក្រោយ​ដែល​គេ​យ​ក​ចិត្ដ​ទុក​ដាក់​បំផុត​នោះ​ គឺ​ពួក​កង​ទ័ព​។​

ទំហំ​ចំនួន​កង​ទ័ព មិន​ត្រូវ​បាន​គេ​ដឹង​ច្បាស់​លាស់​ទេ​ ជួន​កាល​ជា​ចំនួន​លេខ​ខ្ពស់​ពេក​ត្រូវ​បាន​គេ​ប្រើ​ជា​ញឹក​ញាប់ មាន​​អ្នក​​ប្រ​វត្តិ​សាស្ត្រ​​និយាយ​ថា មាន​កង​​ដំរី​​សឹក​​រាប់​សែន​ក្បាល​បាន​ចូល​ក្នុង​សមរ​ភូមិ​កង​ទ័ព​​ខ្មែរ​ ក្នុង​ដំរី​នីមួយ​ៗ ត្រូវ​មាន​ទាហាន​ប្រយុទ្ធ​យ៉ាង​តិច​បួន​នាក់​ ដូច្នេះ​តាម​ការ​គណនា​ នៃ កង​ដំរី​សឹក​១សែន​ នឹង​ មាន​អ្នក​ប្រ​យុទ្ធ​ចំនួន​បួន​សែន​នាក់​ ប៉ុន្តែ​អ្វី​ៗ ហាក់​បី​ដូច​ជា​មិន​អាច​ទៅ​រួច​ទេ​ គឺ​ប្រ​វែង​នៃ​ជួរ​កង​ទ័ព​បែប​នេះ ​គឺ​វា​ត្រូវការ​កន្លែង​ធំ​ធេង​ខ្លាំង​ណាស់​ ព្រោះ​បើ​គិ​ពី​ចន្លោះ​ ពី​ដំរី​មួយ​ ទៅ​ដំរី​មួយ​ទៀត​ គេ​ត្រូវ​ការ​ប្រវែង​ប្រ​ហែល​ប្រាំបី​​ម៉ែត្រ​ ដូច្នេះ​ ជួរ​ឈរ​ទ្វេដង​ នឹង​ មាន​ប្រវែង​ប្រហែល​បួន​រយ​គីឡូ​ម៉ែត្រ​អែ​ណោះ។​ បើ​គេ​និយាយ​ថា ទ័ព​​ថ្មើរ​ជើង​ ទ័ព​​សេះ និង​​ ទ័ព​​ដំរី​ រួម​ជា​​មួយ​​ទាំង​អស់​ មាន​មួយ​សែន​​នាក់​ ទំនង​​ហាក់​ដូច​ជា​​ត្រូវ​តាម​ចំនួន​ជា​ធម្មតា​​​។​

​ចំពោះវត្ដ​អារាម​ និង ព្រះ​ភិក្ខុ​សង្ឃ​​ទាំង​​ឡាយ ​មិន​​​បាន​​​លើក​​ឡើង​ក្នុង​បញ្ញត្តិ​ទេ ការ​រស់​នៅ ការ​ផ្គត់​ផ្គង់​អាហារ​បរិ​ភោគ​ អាស្រ័យ​​នៅ​គ្រប់​​បែប​យ៉ាង​របស់​ព្រះ​អង្គ​ បាន​មក​ដោយ​ការ​ដើរ​បិណ្ឌ​បាត​ និង ការ​ធ្វើ​បុណ្ស​ទាន​ តាម​សទ្ធា​ជ្រះ​ថ្លា​​ ពី​សំណាក់​ប្រ​ជា​ជន​។​ មាន​​​តែ​​សង្ឃ​​ចាំ​បាច់​​ប៉ុណ្ណោះ​​ដែល​គង់​នៅ​ក្នុង​រាជ​វាំង​ ព្រះ​អង្គ​ត្រូវ​ស្ថិត​ក្រោម​ការ​ទំនុប​បំរុង​ផ្គត់​ផ្គង់​របស់​​ស្តេច​ គេ​​ក៏​មិន​​ដឹង​​ថា​ តើ​កសិករ​​ត្រូវ​​បង់​ពន្ធ​ជូន​រដ្ឋ​​ប៉ុន្មាន​ ​ពី​​ការ​​ទទួល​ភោគ​ផល​ ពី​ដី​ស្រែចំការ​របស់​គេ​ទេ​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ គេ​ជឿ​ជាក់​ថា ប្រ​ជា​ជន​បាន​ទទួល​បាន​ភោគ​ផល​ ពី​ការ​ធ្វើ​កសិ​កម្ម ស្រែ ចំការ​ យ៉ាង​ច្រើន​ ព្រោះ​មាន​ប្រព័ន្ធ​ធារា​សាស្រ្ត​ទឹក និង ការ​ថែ​រក្សា​ប្រឡាយ​យ៉ាង​ល្អ ហើយ​ដែល​ស្ថិត​ក្រោម​គ្រប់​គ្រង​របស់​រដ្ឋ​ទាំង​អស់​។

គេ​ចាត់​ទុក​ព្រះ​មហា​ក្សត្រ ជា​អា​ទិទេព​អស្ចារ្យ ជា​​អ្នក​​គ្រប់​​គ្រង​​ដាច់​ខាត​លើ​មនុស្ស ទឹក​ដី ដោយ​ទស​ពិធ​រាជ​ធម៌​។ ទស្សន​ដែល​ថា​ ព្រះ​មហា​ក្សត្រ​បាន​លបង់​គ្រប់​ពេល​វេលា​របស់​ព្រះ​អង្គ​ តែ​ចំពោះ​ស្ត្រី​ស្រស់​ស្អាត​ប៉ុណ្ណោះ គឺ​វា​ខុស​ប្លែក​ណាស់​ ដែល​ព្រះអង្គ​ ជា​អាទិ​ទេព​អ្នក​គ្រប់​គ្រង​ ទឹក​ដី​មនុស្ស​សត្វ​ ដោយ​ទស​ពិធ​រាជ​ធម៌​នោះ​ ជា​ការ​ពិត​ណាស់ ព្រះ​អង្គ​មាន​ទី​ប្រឹក្សា​ ដ៏​ល្អ​ក្នុង​ចំណោម​រដ្ឋ​មន្ត្រី​របស់​ព្រះ​អង្គ ទំនាក់​ទំនង​បរ​ទេស ជា​មួយ​នគរ​ផ្សេង​ទៀត​ ក៏​ត្រូវ​បាន​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ផង​ដែរ​ គឺ​មាន​ចំណង​មិត្ត​ភាព​ជា​មួយ​ ឥណ្ឌា ជ្វា ចិន និង ប្រ​ទេស​ដទៃ​ទៀត​ត្រូវ​​បាន​គេ​ស្គាល់​គ្រប់​ៗ​ប្រទេស​ផង​ដែរ​។​ គណ​ប្រតិ​ភូ​មក​ពី​ប្រទេស​ទាំង​អស់​នេះ​ ត្រូវ​បាន​ទទួល​ និង ទទួល​ទៅ​វិញ​មក​ជា​មិត្ដ​ភាព​ល្អ​ជា​មួយ​គ្នា​យ៉ាង​ល្អ​។​

ពួក​​មេ​ទ័ព​​កំពូល ទទួល​បន្ទុក​​ការ​ងារ​​របស់​​ព្រះ​រាជា​ផែន​ដី​​ មិន​ត្រូវ​បាន​គេ​​ច្រណែន​​ឡើយ​ ព្រោះ​រាល់​សង្រ្គាម​ទាមទារ​ អោយ​មាន​ការ​​រៀប​ចំ​​យ៉ាង​ធំ​សម្បើម ដើម្បី​ពង្រីក​ប្រទេស​អោយ​រីក​ចំរើន​ និង រឹង​មាំ ​​ក៏​មាន​​ស្តេច​ជា​ច្រើន​អង្គ​ ចូល​​ធ្វើ​ជា​មេ​ទ័ព​​សង្គ្រាម​​ដែ​រ​​ ជា​​រៀង​រាល់​ថ្ងៃ ​ព្រះ​រាជា​ទ្រង់​បើក​កិច្ច​ប្រជុំ​ នាំ​យក​មក​ នូវ​​ភារ​កិច្ច​​​រដ្ឋ​ ​ជា​​ច្រើនមកពិភាក្សា​ដោះស្រាយ​ ជា​ពិសេស​ការ​សំ​រេច​កិច្ច​ការ​ក្នុង​ក្រសួង​ផ្សេង​ៗ​ ក៏​មាន​ភារ​កិច្ច​ ក្នុង​គ្រួសារ​រាជ​វង្ស​ផង​ដែរ​ បន្ទាប់​មក​ បញ្ហា​សេដ្ឋ​កិច្ជា​ជាតិ​ ការ​ផ្គត់​ផ្គង់​ទឹក​ ដែល​ទាំង​អស់​នេះ​ បាន​​ធ្វើ​អោយ​អ្នក​ជំនាញសេដ្នកិច្ច មាន​ការ​​ភ្ញាក់​ផ្អើល​យ៉ាងសំខាន់​ណាស់​ដែរ​ ក្រៅ​ពី​នេះ​ទៀត​ ក៏​នៅ​មាន​មន្ទីរ​សុខា​ភិបាល ដែល​មាន​មន្ទីរ​ពេទ្យ​ទាំង​អស់​ ប្រព័ន្ធ​សាលា​រៀន ប្រព័ន្ធ​ដឹក​ជញ្ជូន​ ជីក​ប្រឡាយ​ ការ​សាង​សង់​ផ្លូវ​ និង​ ការ​ថែ​ទាំ​ផ្លូវ​ជា​ច្រើន​ពាន់​គីឡូ​ម៉ែត្រ​។​

ប្រពន្ធ​ការ​ពារ​ដ៏​ធំ​អស្ចារ្យ​ មាន​កង​នាវា​ ដំរី​ រទេះ​​សេះ​ ជា​ដើម​ គឺ​ជា​ឧប​ករណ៍​ដ៏​មហិមា ប៉ុន្តែ​​នាយក​ដ្ឋាន​​សំខាន់​​បំផុត​​ដែរ​ គឺ​​ក្រសួង​​សំណង់​ ដែល​​ត្រូវ​​សាង​សង់​​ វាំង ​ប្រាសាទ​មិន​ឈប់ឈរ។

ព្រះ​មហាក្សត្រ​គ្រប់​គ្រង ក៏​​ត្រូវ​​លះ​បង់​ពេល​វេលា​ច្រើន​ ដើម្បី​ជា​កា​តព្វ​កិច្ច​ខាងសាសនាផងដែរ។ នៅ​ក្នុង​ពិធី​បុណ្យ​សាសនា​ទាំង​អស់ ព្រះ​អង្គ​ គឺ​ជា​ប្រធាន​សាសនា​ចក្រ​ និង​ សំរាប់​ ព្រះ​សង្ឃ​ ក៏​ដូច​ជា​អាចារ្យ​ផង​ដែរ​ គ្រប់​ពាក្យ​ ដែល​ព្រះ​អង្គ​​ទ្រង់​បាន​ថ្លែង​ប្រកាស​ គឺ​ ជា​ពរ​សព្ទ​សារ​ធុការ​ដ៏​ល្អ​បំផុត​។​

ព្រះរាជា ក៏​ត្រូវ​ការ​សំរាក​ និង​ កំសាន្ដ​អារម្មណ៍​ផង​ដែរ​ មាន​ការ​ប្រគំ​ដូរ​តន្ត្រី ច្រៀង​រាំ​របាំ ពួក​វង់​ល្ខោន​​ជា​​សិល្ប​ដ៏​មាន​ប្រជា​ប្រិយ​ភាព​ខ្លាំង​បំផុត​ គឺ​ជា​សិល្ប​មួយ​ ដែល​គេ​ត្រូវ​តែ​បណ្ដុះ​បណ្ដាល​អោយ​មាន​ត​ៗ​មក​ជា​និច្ច​នៅក្នុង​វាំង​ស្ដេច​ ការ​ធ្វើ​ដំណើរ​កំសាន្ដ​តាម​ទូក​ដ៏​អស្ចារ្យ​ រឺ​ ជិះ​រទេះ​សេះ ក៏​រាប់​បញ្ចូល​ជា​ការ​សំរាក​ពី​ការ​ងារ​ប្រចាំ​ថ្ងៃ​ផង​ដែរ​។ យ៉ាង​ណា​មិញ​ ព្រះ​រាជា គឺ​ជា​បិតា​ ​នៃ ប្រជា​រាស្ត្រ​របស់​ព្រះ​អង្គ​ ហើយ​ត្រូវ​បាន​អនុញ្ញាត​អោយ​សំរាក​​តាម​ព្រះ​ទ័យ​របស់​ព្រះ​អង្គ​ មាន​ស្រី​ស្នំ​ពីរ​បី​រយ​នាក់​ និង​ ហែ​ហម​ជា​ច្រើន​ទៀត​ រួម​មាន​ទាំង​បុត្រា​ប្រុត្រី​ ពិត​ជា​កន្លែង​សំរាក​កំដរ​អារម្មណ​ ដ៏​សែន​សុខ​សាន​រក​អ្វី​ប្រៀប​គ្មាន​ សំរាប់​ស្ដេច​ផែន​ដី​។​

ថ្វីត្បិត​តែ​មាន​ការ​ងារ​ច្រើន​យ៉ាង​ក៏​ដោយ ក៏​ស្តេច​ទាំង​នេះ​ បាន​ចំណាយ​ពេល​ដោយ​ឥត​គិត​ថ្លៃ​របស់​ព្រះ​អង្គ​ ក្នុង​នាម​ជា​រាជ​វង្ស ហើយ​ព្រះ​អង្គ​ នៅ​តែ​មាន​ប្រជា​ប្រិយ​ភាពយ៉ាង​ខ្លាំង​ក្លាចំពោះ​ប្រជានុរស្ដ្រ​​គ្រប់​គ្នា​។ យ៉ាង​ណា​មិញ​ពួក​ស្ដេ​ច​ តែង​មាន​អារម្មណ៍​ ការ​​រស់​​នៅ​ដ៏​ស្រស់​ស្អាត​ ស្រឡាញ់​ផ្កា​ច្រើន​ជាង​អ្វី​ៗ​ទាំង​អស់​ ចូល​ចិត្ត​ទៅ​ជិះ​ទូក​មុជ​ទឹក​លេង​ ហើយ​បាន​រក្សា​ទុក​សត្វ​ដំរី​ សេះ​ សត្វ​ក្រៀល​ ព្រាប ក៏​មាន​ការ​បង្កាត់​ពូជ​ឆ្កែ ​និង​ ឆ្មា ដ៏​ស្រស់​ស្អាត​ផង​ដែរ​។

អ្វី​​ៗ ដែល​ស្ដេច​ទ្រង់​សព្វ​ព្រះ​ទ័យ​ និង​ អោយ​តំលៃ​​ខ្លាំង​​នោះ​ ​គឺ​​ការ​​ធ្វើ​ដំណើរ​កំសាន្ដ​ ទ្រង់​ចង់​ឃើញ​ ទេស​ភាព​ ធម្ម​ជាតិ​ប្រ​ទេស​ជាតិ​ ហើយ​អ្វី​ដែល​ធ្វើ​អោយ​ ទ្រង់​រីក​រាយ​នោះ​ គឺ​កន្លែង​មាន​ ទឹក​ធ្លាក់​ណា​មួយ​នៅ​ក្នុង​ព្រៃ​ ប្រសិន​បើ​ស្តេច​ មាន​បំណង​ទៅ​លេង​កន្លែង​ណា​មួយ សាលា​ព្រះ​ពន្លា​តូច​មួយ​ ត្រូវ​បាន​សាង​សង់​នៅ​ទី​នោះ​ទុកជា​មុន ដែល​អាច​មើល​ឃើញ​ទេស​ភាព​ធម្ម​ជាតិ​បាន​យ៉ាង​ល្អ​។​ ព្រះ​មហា​ក្សត្រ​ រឺ មហា​ក្សត្រិ​យានី​បាន​ស្នាក់​នៅ​ទី​នេះ​ បន្ទាប់​មក​ពួក​គេ​បាន​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង​ ដើម្បី​ផ្ដោត​មនោ​សញ្ចេត​នា បណ្ដែត​អារម្មណ៏ ទៅ​តាម​សម្រស់​ធម្ម​ជាតិ​ដ៏​ស្រស់​បំព្រង​ ធ្វើ​អោយ​ទិដ្ឋ​ភាពអស់​ទាំង​នេះ​​ ហាក់​ក្លាយ​ជា​រឿង​ល្ខោន​ លន្លង់​លន្លោច​​​យ៉ាង​ស៊ី​ជម្រៅ​ ហើយ​​ក៏​​សប្បាយ​រីក​រាយ​ជា​មួយ នឹង ភាព​ត្រជាក់​ នៃ ទឹក ដែល​បាញ់​ចេញ​ពី​ភ្នំមក​យ៉ាង​ត្រជាក់កាយ​ ត្រជាក​ចិត្ដ​ជា​ក្រៃ​ពេក ដើម្បីរំលឹកដល់ដំណើរទស្សនកិច្ចដ៏សំខាន់បែបនេះ រូបសំណាកព្រះពុទ្ធ ត្រូវបានសាងសង់ជាញឹកញាប់នៅជើងភ្នំ ដែលក្រោយមកភ្ញៀវតែងតែចូលទៅសំពះ ដុត​ធូប​ទៀន​ ថ្វាយ​ផ្កា ​ជា​សក្ការ​បូជា​។​

ទោះ​​ជា​​យ៉ាង​​ណា​​ក៏​​ដោយ គ្មាន​​ស្តេច​​សោយ​រាជ​អង្គ​ណា​មួយ មិន​ត្រូវ​បាន​ពួក​ខ្មាំង​សត្រូវ​ចូល​មក​យាយី​ ​វាយ​​ប្រ​ហារ​​​ឡើយ​ ព្រះ​បរម​រាជ​វាំង​ ​ត្រូវ​បាន​គេ​ប្លន់ និង ​ដុត​បំផ្លាញ​ជា​រឿយ​ៗ​ តែ​វា​តែង​តែ​ត្រូវ​បាន​សាង​សង់​ឡើង​វិញ​ ហើយ​កាន់​តែ​ស្រស់​ស្អាត​ជាង​ពីមុន​ជា​និច្ច​ មាន​​ពេល​មួយ​អាណា​ចក្រ​ខ្មែរ​ត្រូវ​ស៊ូ​ទ្រាំ នឹង ការ​ឈ្លាន​ពាន​ដ៏​ខ្លាំ​ក្លា​មួយ​ផ្សេង​ទៀត​នៅ​ឆ្នាំ ​១៤៣១ ហើយ​ព្រះ​បរម​រាជ​វាំង​ក៏​ត្រូវ​បាន​ដុត​បំផ្លាញ​ ដ៏​ឃោរ​ឃៅ​ម្តង​ទៀត​ ដែល​អាណា​ចក្រ​អង្គរ​ ដ៏​ស្រស់​ស្អាត​បំផុត​ ទំនង​ជា​ត្រូវ​បាន​បោះ​បង់​ចោល​លើ​គំនរ​បាក់​បែក​ទៅ​ គ្មាន​គំនូរ​ណា​មួយ​ បាន​រស់​រាន​មាន​ជីវិត​ ដែល​បង្ហាញ​ពី​រចនា​សម្ព័ន្ធ​របស់​វា​ឡើយ​ គេ​ជឿ​ថា ប្រាសាទ ភិមាន​អាកាស​ គឺ​ជា​ស្នា​ដៃ​ស្ថាបត្យ​កម្ម​ ដ៏​អស្ចារ្យ​ និង ស្រស់​ស្អាត​បំផុត​ នៃ សិល្ប​នៅ​ក្នុង​អង្គរ​។​