ការអភិរក្ស
ថ្ងៃសៅរ៍ ទី 1.តុលា 2022.ម៉ោង 7:33


អានភាសាអាល្លឺម៉ង់

ដូចកាល​ពី​ហុក​សិប​ឆ្នាំ​មុន​ ប្រា​សាទ​ភាគ​ច្រើន​នៅ​អង្គរ​ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​ដើម​ឈើ និង គុម្ព​ឈើ ហើយ​សំណង់​ជា​ច្រើន​មាន​ដី​គ្រប​ដណ្តប់​យ៉ាង​ច្រើន​ ​នៅ​​ក្នុង​​ទី​​ធ្លា​​របស់​ពួក​គេ​។ ការ​សម្អាត​ និង​ជួស​ជុល​អគារ​ទាំង​នេះ​ គឺ​ជា​ការ​ងារ​របស់ "ការ​អភិ​រក្ស" ដែល​ជា​ស្ថា​ប័ន​នៃ "Ecole française de I'Extreme-Orient, Paris"​។ នា​យក​ដ្ឋាន​អគារ​នេះ​ត្រូវ​បាន​ផ្តល់​ហិ​រញ្ញ​ប្ប​ទាន​ដោយ​ប្រទេស​បារាំង​ ហើយ​ក្នុង​រយ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ ជំនួយ​បាន​បន្ថែម​ដល់​ចំនួន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ ដែល​ជា​រឿយ​ៗ​ ផ្តល់​ការ​ងារ​ដល់​កម្ម​ករ​ រាប់​ពាន់​នាក់​ រឺ ច្រើន​ជាង​នេះ​។ សព្វ​ថ្ងៃ​នេះ បន្ទាប់​ពី​ប្រ​ទេស​កម្ពុជា​ បាន​ក្លាយ​ទៅ​ជា​អាណា​ចក្រ​របស់​ខ្លួន​ រដ្ឋ​បាន​​បង់​ថ្លៃ​កម្មករ​ និង ថ្លៃ​សម្ភារៈ​ដោយ​ខ្លួន​អែង​។ ការ​គ្រប់​គ្រង​ និង គ្រឿង​ចក្រ​នៅ​តែ​ផ្តល់​ដោយ​ប្រទេស​បា​រាំង​។​

មនុស្ស​ម្នាក់ មិន​ដឹង​ថា តើ​វា​ត្រូវ​ការ​ការ​ងារ​ និង កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ប៉ុន្មាន​ ដើម្បី​សង្គ្រោះ​ ពី​ការ​បំផ្លិច​បំផ្លាញ​ពី​ធម្ម​ជាតិ​ ទៅ​លើ​ផ្ទាំង​ថ្មរបស់​ប្រាសា​ទ​ អោយ​ផុត​ចាក​ពី​ការ​បំផ្លិច​បំផ្លាញ​ តែម្យ៉ាង នោះ​ទេ​។ ជំហាន​ដំបូង​ គឺ​ត្រូវ​សម្អាត​ និង ឈូក​ដី​​​​ទាំង​​​អស់​​ចេញ​​ ដែល​​បាន​​កក​​កុញ​គ្រប​ដណ្ដប់​​នៅ​​លើ និង ជុំ​វិញ​ប្រាសាទ​អស់​ជា​ច្រើន​សត​វត្ស​មក​ហើយ​។​ ជា​ញឹក​ញាប់​គ្រឹះ​ត្រូវ​បាន​ចាក់​ជំរៅ​ ពីរ​ ទៅ​ បី​ម៉ែត្រ​ ទៅ​ក្នុង​ដី ​បុក​បញ្ចុះ​ដោយ​​ដុំ​​​ថ្ម​រាប់​ពាន់​ដុំ​នៅ​ជុំ​វិញ​ ហើយ​ពូន​ថ្ម​ជា​គ្រិះដ៏​រឹង​មាំថ្មី សំរាប់​ជា​ធាតុ​ផ្សំ ដើម្បី​សង់​ប្រាសាទ​អោយ​​ឡើង​ខ្ពស់​ទៅ​លើ​វិញ​។ អី​លូវ​នេះ​ការ​ងារ​របស់​ស្ថាប​ត្យករ​ចាប់​ផ្តើម​ ដោយ​ព្យា​យាម​ស្វែង​រក​គ្រឹះ​ប្លង់​ដី​ នៃ​ អគារ​​ទាំង​​នេះ​ គូរ​ប្លង់​ និង សាង​សង់​ឡើង​វិញ​ តាម​ទិដ្ឋ​ភាព​ស្នាម​ដានគ្រឹះចាស់ នៃ បរិ​វេណប្រា​សាទ​។​ ប្រសិន​បើ​​អ្វី​​ៗ ដែល​​ស្ថិត​នៅ​សល់​លើ​គ្រិះ​ ដែល​មាន​តាម​ស្នាម​ពី​ដើម​មក​ ​ហើយ​​នៅ​មាន​គុណ​ភាព​​ល្អ​នៅ​ឡើយ​នោះ ការ​ងារ នឹង​ ប្រព្រិត្ដ​ទៅ​បាន​ដោយ​ឆាប់​រហ័ស​ តែ​ស្ថាន​ភាព​​បែប​នេះ​វា​​កម្រ​កើត​មាន​​ណាស់​​ តែ​ទោះ​ជា​មាន​ការ​ស្មុក​ស្មាញ​យ៉ាង​ណា​ក៏​ដោយ​ ការ​​កសាង​​ឡើង​​វិញ​​អាច​​ចាប់​ផ្តើម​បាន ក្នុង​ករ​ណី​ភាគ​ច្រើន​ ជម្រើស​តែ​មួយ​គត់​ គឺ​បង្កើត​គ្រឹះ​ថ្មី​ឡើង​វិញ​ អាគារ​ទាំង​មូល​ត្រូវ​បាន​​រុះ​រើដុំ​ថ្ម​ចេញ​ទាំង​អស់​ ហើយ​ប្លុក​ថ្ម​នីមួយ​ៗ​ ត្រូវ​បាន​បង់​លេខ​ចំណាំ​ជា​បន្ដ​ៗ​ រៀង​ៗ​គ្នា និង​ ធ្វើ​​កំណត់​សញ្ញាយ៉ាង​ច្បាស់​លាស់​ ពី​ស្រទាប់​មួយ​ណា ស្ថិត​នៅ​កន្លែង​ណា​មួយ​ទៀត​ផង​។ នៅ​ពេល​ដែល​ថ្ម​ទាំង​អស់​ត្រូវ​បាន​រុះរើ​​ដក​​ចេញ​ គ្រឹះ​ដ៏​រឹង​មាំថ្មី​​មួយ​ត្រូវ​បាន​សាង​សង់​ឡើង​វិញ​ និង កំណត់​ឡើង​វិញ​ដោយ​ប្លុកថ្ម​នី​មួយ​ៗ។ ប្រាសាទ​អគារ​នី​មួយ​ៗ ដែល​​បាក់​​ស្រុត​​ត្រូវ​​បាន​​សាង​​សង់​​ឡើង​​វិញ​ ដោយ​​សេច​ក្ដី​​ព្យា​យាម​ អត់​ធ្មត់ និង​ ​ទេ​ព​កោ​សល្យ​​ខ្ពស់​ជា​ទី​បំផុត​។ នេះ​ហើយ​ ជា​របៀប​ដែល​ ធ្វើ​ការ​ជួស​ជុល​ប្រា​សាទ ស្ពាន ផ្ទៃ​រាប​ស្មើ និង អគារ​ផ្សេង​ទៀត​ត្រូវ​បាន​សាង​សង់​ឡើង​វិញម្តង​ទៀត​ ហើយ​ត្រូវ​បាន​រក្សា​ទុក​សំរាប់​សត​វត្ស​ត​ទៅ​មុខ​ទៀត​ អំពី​អាណា​ចក្រ​ខ្មែរ​ដ៏​អស្ចារ្យ​នេះ​។

ការ​រុះ​រើ និង​ បង្កើត​គ្រឹះ​ថ្មី​នេះ​ ត្រូវ​បាន​គេ​ហៅ​ថា "anastylosis"​។ សព្វ​ថ្ងៃ​នេះ​ រថ​យន្ត​ស្ទូច​ត្រូវ​បាន​ប្រើ​ ដែល​អាច​ស្ទូចលើក​​ដុំ​ថ្ម​ធំៗ​ ធ្ងន់​ៗ រឺ​ គ្រឿ​សំណង់​ផ្សេៗ​ទៀត​ ផ្លាស់​ទី​ ពីប្លុក​ទៅ​ប្លុក​មួយ​បាន​យ៉ាង​ងាយ​ស្រួល​ ដោយ​គ្មាន​គ្រោះ​ថ្នាក់ទៀត​ផង​។ ទោះ​ជា​យ៉ាង​នេះ​ក្តី សំណង់​ដែល​ផ្អែក​លើ​ប្រព័ន្ធ​ខ្មែរ​បុរាណ​ ជា​រឿយ​ៗ​ ត្រូវ​បាន​ធ្វើ​ ដោយ​ប្រើ​គ្រោង​រន្ទា​ អំពី​រិស្សី​ ដូច​កាល​ពី​មួយ​ពាន់​ឆ្នាំ​មុន​ដែរ​ គ្មាន​​ជន​ជាតិ​អឺរ៉ុប​ណា​ម្នាក់​ ​ត្រូវ​​ផ្តល់​​ការ​ណែ​នាំ​​ដល់​​ពល​រដ្ឋ​​ខ្មែរ​ ​ដែល​​​ធ្វើ​ការ​ងារ​នៅ​​ទី​នេះ ​​សំរាប់​​ការ​​រុះ​រើ​​ និង​ សាង​សង់​ប្រាសាទ​ឡើង​វិញ​ទេ​។ គេ​​ដឹង​​ថា​ ​រន្ទា​​ត្រូវ​​ខ្លាំង​​ប៉ុណ្ណា​ គឺ​គេ​​ធ្វើ​តាម​គោល​ការណ៍​​ដូច​​ដូន​តារបស់​គេ​ ដែល​ធ្លាប់​ធ្វើ​មក​ វា​ហាក់នៅ​តែ​មិន​ច្បាស់​លាស់​ ថា​តើ​ផ្ទាំង​ថ្មធំ​ៗ ​ត្រូវ​បាន​លើក​ឡើង​កាល​ពី​ប្រាំបី​រយ​ឆ្នាំ​មុន​នោះ​ដោយ​របៀប​ណា យ៉ាង​ដូច​ម្ដេច​?​ ប្រហែល​​ជា​​ដំរី​​ត្រូវ​បាន​គេ​​ប្រើ ព្រោះ​​សត្វ​​យក្ស​នេះ​មាន​ទម្ងន់​​ពី ៤ ទៅ ៦ តោន ដូច្នេះ​​ វា​​អាច​​ទាញ​​ទំងន់​បាន​​យ៉ាង​​ហោច​​ណាស់​​មួយ​​តោន​ដែរ​ ហើយ​ដោយ​សារ​ខ្មែរ​មាន​ដំរី​រាប់​រយ​ក្បាល​ ហើយ​ការ​លើក​ដុំ​ថ្ម ទម្ងន់​ដប់​តោន​ ​វាគ្រាន់​តែ​ជា​បញ្ហា លើ​ខ្សែ​ពួរ​ និង​ រន្ទា​ប៉ុណ្ណោះ​។ ដៃ​​ដង​​វែង​ ​(រ៉ក​ទាញ​យោង​) ត្រូវ​​បាន​​គេ​​ស្គាល់​​ផង​ដែរ​ ​ចំពោះ​​កម្ម​ករ​​សំណង់​​នា​​ពេល​​នោះ​ ថ្ម​ជា​​ច្រើន​​ត្រូវ​បាន​រំកិល​ដោយ​ធ្នឹម​រ៉ក​ព្យួរ​ទាញ​ទៅ​ម្ខាង​ ជា​លំនឹង ធ្វើ​តាម​របៀប​នេះ​ ទម្ងន់​ដ៏​ធំ​នៅ​ម្ខាង​ទៀត​អាច​ត្រូវ​បាន​លើក​ដោយ​ការ​ប្រឹង​ប្រែង​តិច​តួច​​។ ប្រា​សាទ​​ដែល​​រង​​ការ​​ខូច​ខាត​​តិច​​តួច ហើយ​​ថ្ម​ ដែល​​មិន​​បាន​​ផ្លាស់​​ទី​នោះ​ ត្រូវ​បាន​ពង្រឹង​ដោយ​ការ​ចាក់​​ស៊ីម៉ងត៍​ អែ​ថ្ម​ដែល​ប្រេះ​ស្រាំ​ ខូច​ខាត​ ជា​ពិសេស​ ដោយ​ការ​រីក​រួម​មាឌ​ តាម​កាល​វេលា​ នៃ ​​អាកាស​ធាតុ​ធម្ម​ជាតិ​ ក្ដៅ​ត្រជាក់ ភ្លៀងខ្យល់ ត្រូវ​បាន​រក្សា​ដោយ​ជាតិ​គីមី ដើម្បី​ស្ដារ​ស្ថាន​ភាព​ឡើង​វិញ​ នូវ​ ភាព​រឹង​មាំ​ និង​ ពង្រឹង​ នៃ​ រចនា​សម្ព័ន្ធ​ជា​ដើម​ ដូច្នេះ​ហើយ​ ប្រា​សាទ​បន្ទាប់​ពី​ត្រូវ​បាន​បាស​សំអាត​ និង​ ជួស​ជុល​ឡើង​វិញ​ ដោយ​ចំណាយ​ប្រាក់​ជា​ច្រើន និង​ កម្លាំង​ពល​កម្ម​ ដ៏​ច្រើន​ផង​ដែរ​នេះ អាច​ពន្យារ​ការ​ពុក​ផុយ​ និង​ អាច​​ស្ថិត​​នៅ​អស់​កាល​ជា​ច្រើន​សត​វត្ស​ទៅ​មុខ​ទៀត​បាន​យ៉ាង​ល្អ​។

ការ​ងារ​​អភិ​រក្ស​​មួយ​​ទៀត​ គឺ​ផ្លូវ ​និង​ ប្រឡាយ​គូ​ទឹក​ ពេល​នេះ​ផ្លូវ​ដែល​មាន​ពី​ដើម​មក​ត្រូវ​បាន​​សំអាត​ពង្រីក​​ធ្វើ​​ថ្មី​​ ហើយ​​ក៏​មាន​ការ​ត្រួស​ត្រាយ​បង្កើត​ផ្លូវ​ថ្មី​ៗ ជា​ច្រើន​បន្ថែម​ទៀត​ផង​ដែរ​ ប្រឡាយ​​​លិច​​ទឹក ដែល​​បាន​រាក់​ ​រីង​​ស្ងួត​​រអស់​​ ដោយ​ជំរាល​ដី​ភក់​ ទុក​ចោល​ជា​​យូរ​មក​ហើយ ត្រូវ​បាន​ជីក​ស្ដារ​ជំរះ​ឡើង​វិញ​ ដើម្បី​ធ្វើ​អោយ​​សុវត្ថិ​ភាព​ទឹក​ អាច​ធ្វើ​ចលនា​ហូរ​ចេញ​ចូល​ឡើង​វិញ​បាន​ អាចម៍​ដី​​រាប់​​ពាន់​​ម៉ែត្រ​​គីប​ ​ត្រូវ​​បាន​​គេ​​បូម​យក​ចេញ​។ ក៏​សង្ឃឹម​ថា​ ប្រឡាយ​គូ​ទឹក​ទាំង​ឡាយ​នេះ​ អាច​មាន​ទឹក​ពេញ​ប្រៀប​ដូច​ដើម​ម្ដង​ទៀត​ ហើយ​អ្នក​ដើរ​កំសាន្ដ​អាច អាច​ចុះ​មុជ​ទឹក​បាន​ ក៏​ជា​ទី​ផ្ដល់​ នូវ​ សោ​ភ័ណ្ឌ​ភាព​ ទេស​ភាព នៃ ​សួនឧទ្យានឋាន​សួគ៌អង្គរ អោយ​ស្រស់​ញញឹម​ឡើង​វិញ ដែល​ជា​ទី​ដើរ​កំសាន្ដ​​រីក​​រាយ​សប្បាយ​​ នៃ ភ្ញៀវ​ទស្សនា​គ្រប់​ជាតិ​សាសន៍​ អោយ​​រំភើប​ញប់ញ័រ​មិន​អាច​បំភ្លេច​បាន​ត​ទៅ​។

ប្រាសាទ ដែល​ដួល​រលំ​យ៉ាង​ធ្ងន់ធ្ង​រ ដែល​ស្ទើរ​តែ​ត្រូវ​បាន​ស្ថិត​នៅ​ក្រោម​អំណាច​ រិស និង ដើម​ឈើយ៉ាង​ខ្លាំង​ ត្រូវ​បាន​រក្សា​ទុក​ក្នុង​ស្ថាន​ភាព​បច្ចុប្បន្ន​។ នៅ​ទី​នេះ អ្នក​ទស្សនា​ អាច​មាន​អោកាស​បាន​ឃើញ និង ជួប​ប្រទះ​ នៃ ការ​តស៊ូ​ដ៏​ធំ​ធេង​ រវាង​ការ​ងារ​របស់​មនុស្ស​ និង​ ធម្ម​ជាតិ​។

ដូច​ដែល​ត្រូវ​បាន​លើក​ឡើង​បង្ហាញ​រួច​ហើយ​ថា អគារ​ទាំង​អស់​​​ត្រូវ​បាន​ទុក​ចោល​ក្នុង​ស្ថាន​ភាព​ដែល​ត្រូវ​បាន​រក​ឃើញ​ ប៉ុន្តែ​​គួរ​​កត់​​សម្គាល់​​ថា ក្នុង​រយ​ធម្ម​ជាតិ​ ព្រៃ​ឈើ​ និង​​ខ្យល់​ ​ទទួល​បាន​ជ័យ​ជម្នះ​ វា​បាន​វាយ​កំទេច​ខ្ទេច​ខ្ទី​ ទៅ​លើ​អគារ​ប្រា​សាទ ហើយ​​បង្កើត​​ជា​​គំនរ​​បាក់​បែក​នៅ​ទី​នោះ​​ ប្រសិន​បើ​ប្រាសាទ​ទាំង​នេះ​ ត្រូវ​បាន​រក្សាអត្ថ​ភាព​រចនា​សម្ព័ន្ធ​​ដើម​ទុក​បាន​ នោះ​គ្រឹះ​រឹង​មាំ​ ក៏​ត្រូវ​បាន​ស្ថិត​នៅឈរ​ទ្រតួ​ប្រាសាទបាន​យ៉ាង​ល្អដែរ​​​ នេះ​គឺដោយ​សារ​ជា​ប្រា​សាទ​ ដែលពុំ​មាន​ ដើម និង ឫសឈើព្រៃដុះជ្រៀតរំខាន​។ ការ​ងារ​ដ៏​ធំ​សម្បើម​របស់​ស្ថា​បត្យ​ករ ដែល​គួរ​អោយ​កោត​សរ​សើរ​បំផុត​នោះ​ គឺ​​មុន​ដំបូង​ពួក​គេ​បង្កើត​ផែន​ការ​ ទៅ​លើ​ថ្ម​នីមួយ​ៗ ​ត្រូវ​​ធ្វើ​ការ​កត់សំគាល់​កន្លែង​​ទី​​តាំង​​ដើម​​របស់​​វា​ ដាក់​លេខ​ចំណាំ​ទុក​ដោយ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ផែន​ការ​ទាំង​អស់​ ​ត្រូវ​បាន​បង្កើត​ និង ធ្វើ​ឡើង​ ក្នុង​រយ​ពេល​សាម​សិប​ឆ្នាំ​ផ្លាយ​ ហើយ​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុ​ងផ្ទះ​ "អភិរក្ស" នៅ​ខេត្ត​សៀម​រាប​ ប៉ុន្តែ​ក្នុង​ពេល​ផ្ទុះ​សង្រ្គាម​លោក​លើក​ទី​២​ចុង​ក្រោយ​ ក្នុង​អំឡុង​ពេល​ ដែល​ជា​ការ​កាន់​កាប់​របស់​ជប៉ុន​ អ្វី​ៗ​គ្រប់​យ៉ាង​ ត្រូវ​បាន​ឆេះ​បំផ្លាញ​ ក្នុង​ភ្នក់​ភ្លើង​អស់​រលីង​ទៅ​។

តំបន់ទីបី​នៃ "ការអភិរក្ស" គឺ​ការ​ជីក​កកាយ​រក​ឃើញ​ នូវ​ ភស្តុ​តាង​វប្ប​ធម៌​ចាស់​ៗ និង​ ការ​កសាង​ឡើង​វិញ នូវ ប្រ​វត្តិ​សាស្ត្រ​ខ្មែរ​។​ វត្ថុ​ដែល​បាន​រក​ឃើញ​ទាំង​អស់​ត្រូវ​បាន​ត្រួត​ពិនិត្យ​ និង កំណត់​អត្ត​សញ្ញាណ​ចំ​លាក់​ ដែល​បាន​រក​ឃើញ​ ពី​ការ​ជីក​បាន​ចេញ​ពី​ក្នុង​ដី គេ​ត្រូវ​បាន​ត្រួត​ពិនិត្យ​មើល​ ពី​តំលៃ​សិល្ប​របស់​វា ហើយ​បើ​អាច​រក​ឃើញ​កន្លែង​ទី​តាំង​ដើម​របស់​រូប​ចំលាក់​នោះ​ គេ​ នឹង យក​វា​ទៅ​ដាក់​នៅ​ទី​តាំង​ដើម​របស់​វា​វិញ​ រឺ ពុំ​នោះ​ទេ​ គេ​យក​វាទៅ​ដាក់​តាំង​នៅ​ក្នុង​សារ​មន្ទីរ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​។​ លើស​ពី​នេះ របាយ​ការណ៍​ស្រាវ​ជ្រាវ​ទាំង​អស់​ ត្រូវ​បាន​បោះ​ពុម្ព​នៅ​ក្នុង​របាយ​ការណ៍​ប្រ​ចាំ​ឆ្នាំ នៃ «អា​ជីវ​កម្ម Ecole française de I'Extrëme-Orient» នៅ​ទី​ក្រុង​ប៉ារីស​។ អ្នក​អភិ​រក្ស និង ស្ថា​បត្យ​ករ​ ភាគ​ច្រើន​ ក៏​បាន​បោះ​ពុម្ព​ការ​សិក្សា​ជា​ច្រើន​ឆ្នាំ​របស់​ពួក​គេ ជា​ទំរង់​សៀវ​ភៅ​ផង​ដែរ​ ខ្ញុំ​បាន​ទាក់​ទង​យ៉ាង​ជិត​ស្និទ្ធ​ ជា​មួយ​អ្នក​ស្រាវ​ជ្រាវ​ពីរ​នាក់​ ក្នុង​ចំណោម​អ្នក​ស្រាវ​ជ្រាវ​ទាំង​នេះ​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ រួច​​ហើយ​នៅ​ឆ្នាំ 1922 ខ្ញុំ​បាន​ស្គាល់​សាស្រ្តា​ចារ្យ Dr.Coedès គាត់​គឺ​ជា​អ្នក​ជំនាញ​ដ៏​ពូកែ​ខាង​វប្ប​ធម៌​ខ្មែរ​ ហើយ​នៅ​តែ​ធ្វើ​ការ​ ជា​អ្នក​វិទ្យា​សាស្ត្រ​នៅ​ទី​ក្រុង​ប៉ារីស​សព្វ​ថ្ងៃ​នេះ​។ ពីរ​ឆ្នាំ​ក្រោយ​មក​ ខ្ញុំ​បាន​ជួប​អ្នក​អភិរក្ស​ Henri Marshal ខ្ញុំ​​ក៏​បាន​ឃើញ​គាត់​មាន​សុខ​ភាព​ល្អ និង​ ឃើញ​គាត់​ម្ដង​ទៀត​​កាល​ពី​ឆ្នាំ​មុន​នៅ​អង្គរ មានភាព​ស្វាហាប់​រឹង​មាំ​ណាស់​​ គាត់​ នឹង អាច​ប្រារព្ធ​ខួប​កំណើត​ទី 90​ របស់​គាត់​ឆាប់​ៗ​នេះ​ទៀត​ផង​។​ កេរ្តិ៍​ឈ្មោះ​របស់​គាត់​នៅ​ក្នុង​ប្រ​ទេស​ខ្មែរ គឺ​មាន​ភាព​អស្ចារ្យ​ខ្លាំង​ណាស់​ គាត់​អាច​ទទួល​បាន​​កិត្ដិ​យស​ដំ​ធេង​ ដែល​មាន​ផ្លូវ​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​ខេត្ត​សៀម​រាប​ ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា "Avenue Henri-Marshal" ។ មាន​អ្នក​អភិ​រក្ស​ដប់​នាក់​ទៀត​ ធ្វើ​ការ​យ៉ាង​សកម្ម​បំផុត​ ចាប់​តាំង​ពី​ចាប់​ផ្តើម​ ការ​ជីក​កកាយ​រុក​រក​នៅ​ក្នុង​តំបន់​អង្គរ​។​ ថ្ងៃ​នេះ M. Bernard-Philippe Groslier ដឹក​នាំ "Institut de Conservation" លោក​​កំពុង​​ដើរ​​តាម​​គន្លង​​ឪពុក​​របស់​​លោក​ ដែល​​ក៏​ជា​អ្នក​អភិ​រក្ស​នៅ​អង្គរ​កាល​ពី​ឆ្នាំ​មុន​ដែរ​។ "នៅ​ទី​នេះ​ផង​ដែរ​ អ្វី​ៗ​ទាំង​អស់​ត្រូវ​បាន​រុះ​រើ ដើម្បី​សាង​សង់​ឡើង​វិញ​ នៅ​លើ​ជញ្ជាំង​បេតុង​ដែល​បាន​ពង្រឹង​នៅ​ពេល​ក្រោយ​។"​