ប្រាសាទបាយ័ន
ថ្ងៃសៅរ៍ ទី24.កញ្ញា 2022.ម៉ោង 8:20


អានភាសាអាល្លឺម៉ង់

ចំណាប់​អារ​ម្មណ៍​ដំបូង​ នៃ ការ​ចូល​ទៅ​កាន់​ប្រាសាទ​បាយ័ន​ វា​ហាក់​ដូច​ជា​ការ​ស្ទាក់​ស្ទើរ​រារែក​ចិត្តអិតអុប​មា​​ វា​ប្រៀប​ដូច​ជា​គេ​កំពុង​ឡើង​លើ​ភ្នំ​ដ៏​មាន​គ្រោះ​ថ្នាក់​ ព្រោះប្រា​សាទ​មាន​ការ​បាក់​បែក​ខូច​ខាត​យ៉ាង​ច្រើន​ នៅ​ចំពោះ​មុខ​ ប្រាសាទ​ដ៏​ធំ​មួយ​ដែល​ឈរ​នៅ​ពី​មុខ​យើងនេះ​ ជាក់​ស្តែង​ត្រូវ​បាន​ខូច​ខាត​ទាំង​ស្រុង​ទៅ​ហើយ​ ប៉ុន្តែ​ទោះ​បី​ជា​មាន​ការ​ច្របូក​ច្រ​បល់​ព្រួយ​បារម្ភ​ក្នុង​ចិត្ដ​យ៉ាង​ច្រើន​ អំពី​ប្រា​សាទ​​ថ្ម​ភ្នំ​នេះ​យ៉ាង​ណា​ក៏​ដោយ​ ក៏​ពួក​ស្ថា​បក្យ​ករ​ធ្វេង​យល់​ស្គាល់​ពី​រចនា​សម្ព័ន្ធ​ ស្ថាបត្យ​កម្ម​នេះ​បាន​យ៉ាង​ឆាប់​រហ័ស​ យើង​បាន​ចូល​មក​​ក្នុង​វាល​លំហ​​​ដ៏​វិចិ​ត្រ នៃ ​​សាល​ទី​មួយ​ និង អគារ​កណ្តាល​ខ្ពស់​ទី​ពីរ​ យើង​ឃើញ​មាន​កំពូល​ប៉ម​ជា​ច្រើន​។ នៅ​ពេលដែល​​​គេ​​រក​​ឃើញប្រាសាទបាយ័ន​​នេះ​ភ្លាមៗ​ ​បាយ័ន​​ទាំង​​មូល​​​ជា​​ភ្នំ​​បៃ​តង​មួយ​ ដែល​ពោរ​ពេញ​ដោយ​​ព្រៃ​ ហើយ​ការ​​ជីក​​ក​កាយ​ បោស​សំអាត វា​បាន​​ក្លាយ​​ទៅ​​ជា​​គ្រោះ​​ថ្នាក់​បំផុត​ ​ដោយ​​សារ​តែ​ប្លុក​ដុំ​​ថ្ម រអិល​​ធ្លាក់​ចុះ​អិត​ឈប់​ឈរ ទោះ​បី​ជា​មាន​អ្នក​ជំនាញ​ខាង​សិល្ប​ និង អ្នក​បច្ចេក​ទេស​ ដ៏​អស្ចារ្យ​របស់​ខ្មែរ​យ៉ាង​ណា​ក៏​ដោយ តែ​ការ​យក​ចិត្ត​ទុក​ដាក់​ព្យា​យាម​មុះ​មុត​ជា​ការ​ចាំបាច់​ ហើយ​ក៏​មិន​ត្រូវ​មាន​ការ​រា​ថយ​រំខាន​ ក្នុង​ការ​កសាង​នៅ​ទី​នេះ​ឡើង​វិញ​នោះ​ទេ​ ជា​រឿយ​ៗ ថ្ម​ត្រូវ​បាន​គេ​គ្រាន់​តែ​ដាក់​ដំ​រៀប​​បន្ដុប​បញ្ឈរ​លើ​គ្នា​ ពី​មួយ​ទៅ​មួយ​ទៀត​ប៉ុណ្ណោះ​ ដូច្នេះ​ផ្នែក​ទាំង​មូល នៃ ប៉ម​អាច​ធ្លាក់​ចេញ​យ៉ាង​ងាយ​បំផុត​។​

ការ​​ស្រាវ​ជ្រាវ​​ប្រវត្តិ​សាស្ត្រ​ ក៏​​បាន​​ធ្វើ​អោយ​មាន​ការ​រីក​ចំរើន និង ស្វែង​យល់​ដឹង​ខ្លះ​ៗ ​អំពី​ប្រាសាទ​នេះ​ ដំបូង​ប្រាសាទ​នេះ​ត្រូវ​បាន​ផ្លាស់​ប្តូរ​នៅ​សត​វត្ស​ទី​៩ បន្ទាប់​មក​ក៏​ត្រូវ​បាន​សន្មត​ថា ជា​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ ដែល​បាន​សោយ​រាជ្យ​បី​រយ​ឆ្នាំ​ក្រោយ​មក ប្រ​ហែល​នៅ​ចុង​សត​វត្ស​រ៍​ទី ១២ និង ដើម​សត​វត្សរ៍​ទី​១៣ ជា​អ្នក​កសាង​ឡើង​វិញ​។ អ្វី​​ដែល​ផ្តល់​ នូវ​ សារ​សំខាន់​ពិសេស​ដល់​ប្រាសាទ​នោះ ​គឺ​វា​​ត្រូវ​បាន​គេ​បំរុង​ទុក​ ​ជា​​ចំនុច​​មជ្ឈ​មណ្ឌល​កណ្ដាល​​ នៃ​ ​ទី​ក្រុង​អាណាច​ក្រ​​ខ្មែរ​​។ នៅ​ជុំវិញ​ប៉ម​ធំ​មាន​ប៉ម​តូច​ៗ​ ប្រ​ហែល​សែ​សិប​ប្រាំ (៤៥) ​ដែល​ទាំង​អស់​មាន​មុខ​ធំ​ៗ​បួន​សម្លឹង​ឆ្ពោះ​ទៅ​រក​ចំណុច​ នៃ ទិស​ទាំង​បួន​ លើ​កំពូល​​នីមួយ​ៗ​បង្កើត​បាន​ជា​ផ្កា​ឈូក​នៅ​​ផ្នែក​​ខាង​​លើ​​។ [កកន: ៤៥ ជា​ចំនួន​កំពូល​មុខ​ព្រហ្ម ប្រែ​​តាម​អត្ថ​បទ​ដើម​ ចំនួន​នេះ​ប្រ​ហែល​ជា​ចំនួន​ ដែល​អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​ ក្នុង​សម័យ​កាល​ ដែល​ប្រាសាទ​នេះ​ ស្ថិត​នៅ​ក្នុង​ភាព​បាក់​បែក​ខូច​​ខាតយ៉ាង​ខ្លាំង​នៅ​ឡើយ​ ​ជា​ពិសេស​កំពូល​ប៉ម​ខាង​លើ​ ក្រោយ​មក​មាន​ការ​ជួស​​ជុល​ឡើង​វិញ​ និង តាម​កំណត់​ហេតុ​​របស់​ជី តា​ក្វាន់ ​​​ប៉ម​ខាង​លើ​​ មាន​មុខ​ព្រហ្មរ​ហូត​ដល់​ ៤៩ រួម​ទាំង​កំពូល​​ខ្លោង​​ទ្វារ​​ចូល​មាន​​៥ ទៀត​​ សរុប​​ទាំង​​អស់​​ ៥៤ កំពូល​។​] ការ​​បក​ស្រាយ​​អំពី​​ប៉ម​​ជា​ច្រើន​​នេះ​​ នៅ​​មិន​​ទាន់​​ទទួល​បាន​ជោគ​ជ័យ​នៅ​ឡើយ​ទេ ​គេ​​មិន​ទាន់​ដឹង​ថា ​តើ​កំពូល​ប៉ម​ទាំង​នេះ​ពាក់​ព័ន្ធ​ ជា​តំណាង​អោយ​ខេត្ត​​នានា​​ រឺ​ ​ចំនួន​​ក្សត្រិយ៍​ ដែល​សោយ​រាជ្យ​ រឺ ​​យ៉ាង​ណា​​នោះ​ទេ​ ប៉ម​​ទាំង​​នេះ​ក៏​ដូច​ជា​មុខ​ញញឹម​ដ៏​ល្បី​របស់​ខ្មែរ​ ដែល​ធ្វើ​អោយ​អ្នក​​បុរាណ​​វិទ្យា​យក​ចិត្ដ​ទុក​ដាក់ និង ខ្វល់​ខ្វាយ​ផង​ដែរ​ មុន​ដំបូង​គេ​ពណ៌នា​ថា​ ជា​រូប​ព្រហ្ម ​ក្រោយ​មក​ជា​រូប​របស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ ដែល​ជា​អ្នក​សាង​សង់​។ Coedès បក​ស្រាយ​ថា​ជា​ លោ​កេស្វារៈ​ Lokeshvara ប្រ​ហែល​​ជា​​ការ​ជីក​ក​កាយ​នៅ​ពេល​ក្រោយ​ ហើយ​បាន​រក​ឃើញ​សិលា​ចារឹក​​មួយ ​ដែល​​សរ​សេរ​ដោះ​ស្រាយ​អំពី​អាថិ​កំបាំង​​នេះ ទោះ​ក្នុង​ករ​ណី​ណា​ក៏​ដោយ គំនិត​ដ៏​អស្ចារ្យ​ទាំង​នេះ​ គឺ​ជា​ស្នា​ដៃ​សិល្ប លំដាប់​ទី​មួយ​ ការ​បញ្ចេញ​មតិ​ និង​ គំរូ​ គឺ​មាន​លក្ខណ​បុរាណ​ត្រឹម​ត្រូវ​។​

យើង​បាន​ចូល​មក​ក្នុង​សាល​ខាង​ក្រោម​ ឃើញ​ចំលាក់​ផ្សេង​ទៀត​ មាន​ចំលាក់ធំ​ៗ​ និង នៅ​លើ​សសរ​នីមួយ​ៗ សុទ្ធ​តែ​មាន​រូប​អប្សរា ដែល ជា​នាង​ទេព​អប្សរ​រាំ​នា​ឋាន​សួគ៌​លោក​។ នៅ​លើ​ជញ្ជាំង​មាន​ឆ្លាក់​រូប​​បង្ហាញ​​ពី​​ជីវិត​រស់​របស់​​ប្រ​ជា​ជន​ខ្មែរ​ និទាន​​រឿង​​សង្គ្រាម​ និង ​សន្តិ​ភាព​ជា​ដើម​។ ការ​​ឆ្លាក់​រូប​វា​ហាក់​ដូច​ជា​​សា​មញ្ញ​​ណាស់​ តួ​​រូប​នីមួយៗ ​មើល​​ទៅ​​ដូ​ច​ជា​រាង​ស្រឡូន​ៗ ផុស​ចេញ​គួរ​អោយ​ស្ញប់​ស្ញែង​ មើល​ទៅ​ហាក់​មាន​លក្ខណ​ពណ៌​អ្វី​ម្យ៉ាង​ ចាំង​ចេញ​យ៉ាង​ច្បាស់​ សូម្បី​តែ​វា​ស្ថិត​នៅ​ក្នុង​ពន្លឺ​ដ៏​តិច​តួច​ក៏​ដោយ​ ពិត​ណាស់ វា​ក៏​ត្រូវ​បាន​គេ​សន្មត់​ថា​ ពិត​ជា​មាន​ការ​ដាក់​បញ្ចូល​ពណ៌​អ្វី​ម្យ៉ាង​មែន​។​ ថ្ងៃ​ដែល​យើង​ចូល​មក​ដល់​ទី​នេះ​ ដំបូល​ខាង​លើ​បាន​បាក់​បាត់​ ដី​គ្រប​សង្កាត់​​ពី​លើ​ រា​រាំង​ពន្លឺមិន​អោយ​ចាំង​ចូល​បាន​​ ធ្វើ​អោយ​ភាព​ងងឹត​ស្រ​ទំ​បន្ដិច​ ផ្ដល់​នូវ​ សោ​ភ័ណ្ឌ​ភាព​ដល់​ រូប​ចំលាក់​ទាំង​នេះ​អោយ​រិត​តែ​មាន​សោភ័ណ្ឌ​ភាព​ រិត​តែ​ស្រស់​ឡើង​ថែម​ទៀត​ ហើយ​ទាំង​នេះ​ហើយ​ ក៏​គឺ​ជា​រតន​សម្បត្ដិ​ កំណប់​ទ្រព្យ​យ៉ាង​ពិត​ប្រាកដ​ សំរាប់​អ្នក​បុរាណ​វត្ថុ​វិទូ​ទាំង​ឡាយ​ អោយ​លួច​ញញឹម​ទុក​ក្នុង​មាត់​ជាប់​ជា​និច្ច​ដែរ មាន​រូប​ចំលាក់​​បង្ហាញ​ពី​ជីវិត​របស់​ខ្មែរ​ អ្នក​បំរើ​ ទា​ហាន បូជា​ចារ្យ​ អ្នក​យាម​ ប្រជា​ជន​ ជាង​ឈើ ជាង​ដែក និង ចុង​ភៅ​ជា​ដើម​ ក៏​បាន​បង្ហាញ​ពី​សង្គ្រាម​ ការ​​ប្រ​យុទ្ធ​​គ្នា​​លើ​​ទឹក​​ លើ​​កប៉ាល់​ រវាង​ទ័ព​ខ្មែរ និង​ ទ័ព​ចាម​​យ៉ាង​​គួរ​អោយ​រំភើប​ញប់​ញ័រ​ មាន​សត្វ​ក្នុង​ទឹក​ដូច​ជា​ត្រី ក្រពើ និង អណ្តើក​ក៏​ត្រូវ​បាន​បង្ហាញ​ផង​ដែរ​ ក៏​មាន​ឈុត​បរ​បាញ់​ដោយ​ប្រើ​ធ្នូ ជ្រូក​ព្រៃ និង​ ខ្លា​ ក៏​ត្រូវ​បាន​បង្ហាញ​ផង​ដែរ​ មាន​ការ​សង្កត់​ធ្ងន់​ទៅ​លើ​ក្បួន​ដង្ហែ​ នៃ ក្រុម​កង​ទ័ព​ដំរី​នៅ​ចំពោះ​មុខ​ព្រះ​មហា​ក្សត្រ ដោយ​ព្រះ​រាជ​វាំង​ទាំង​មូល​បាន​ទស្ស​នា ព្រះ​អង្គ​ម្ចាស់ ម្ចាស់​ក្សត្រី ព្រះ​នាង​ៗ​ ទាំង​អស់​ទៀត​ផង​។​

ជា​ការ​ពិសេស​ ហើយ​កម្រ​មាន​មួយ​ គឺ​ការ​ប្រយុទ្ធ​គ្នា​រវា​ងមនុស្ស​ និង សត្វ​តោ​ រូប​ភាព​នេះ​បង្ហាញ​ថា​ សត្វ​តោ​ព្រៃ​នៅ​តែ​រស់​នៅ​ទី​នេះ​ក្នុង​សត​វត្ស​ទី​12 ទោះ​ជា​យ៉ាង​​ណា​ក៏​ដោយ ការ​ប្រយុទ្ធ​គ្នា​រវាង​មនុស្ស​ នឹង សត្វ​តោ​នេះ​ ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ការ​ប្រយុទ្ធ​ជា​កំពូល​ នៃ សេច​ក្ដី​ក្លាហាន​ ហើយ​ការ​ចូល​រួម​ក្នុង​ពិធី​នេះ​ គឺ​ជា​​ពាន​រង្វាន់​ខ្ពស់​បំផុត​ សំរាប់​អ្នក​ប្រយុទ្ធ​ ដែល​ទទួល​បាន​ជោគ​ជ័យ​។​ យើង​នៅ​តែ​ឃើញ​មានសត្វ​​ខ្លា រស់​នៅ​ក្នុង​តំបន់​នេះ​ ប៉ុន្តែ​វា​មិន​ដែល​វាយ​ប្រហារ​លើ​មនុស្ស​ទេ​ ជួន​កាល​​វា​អាច​វាយ​ប្រ​ហារ​លើ​មនុស្ស​​​នៅ​ពេល​​យប់ រឺ មនុស្ស​ដែល​ដើរ​​ដាច់​សង្វែង​ក្នុង​ព្រៃ​ជ្រៅ​។​ សត្វ​តោ​លាក់​ខ្លួននៅទីកំបាំង​ វា​​ នឹង ហក់​ទៅ​​ក្រញី​ខាំ​មនុស្ស​ សូម្បីតែពេលថ្ងៃ ដោយសុចរិតយុត្ដិធម៌​ ខ្លា​​នៅ​​តែ​មាន​ តែ តោ​​ត្រូវ​​គេ​​សម្លាប់​​ចោល​ទៅ​ហើយ​។​

មិនគួរ​ភ្លេច​ទេ​ គឺ​រូប​ព្រះ​ព្រហ្ម ព្រះ​សិវៈ ព្រះ​វិស្ណុ ព្រះ​ Ganesha ព្រះ​ពោធិវតី ព្រះ​នាង​លក្ស្មី និង ​នារីដ៏ស្រស់ស្អាតដទៃទៀតរបស់ព្រះ វាបង្ហាញពីការអត់អោនទោសរបស់ស្ដេច ហើយក្រៅ​ពី​ពុទ្ធសាសនា មានសាសនាព្រាហ្មណ៍​ ក៏​ចូល​មក​ដោយខ្លួនឯងជាមួយ នឹង សាសនារបស់ពួកគេផងដែរ។

កំពូលប៉មបែបនេះចំនួន 45 ជុំវិញប៉មធំ ដែលនីមួយៗមានព្រហ្មមុខបួនធំៗ ជាមួយនឹងស្នាមញញឹមបែបខ្មែរ។[កកន: ៤៥ ជា​ចំនួន​កំពូល​មុខ​ព្រហ្ម ប្រែ​​តាម​អត្ថ​បទ​ដើម​ ចំនួន​នេះ​ប្រ​ហែល​ជា​ចំនួន​ ដែល​អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​ ក្នុង​សម័យ​កាល​ ដែល​ប្រាសាទ​នេះ​ ស្ថិត​នៅ​ក្នុង​ភាព​បាក់​បែក​ខូច​​ខាតយ៉ាង​ខ្លាំង​នៅ​ឡើយ​ ​ជា​ពិសេស​កំពូល​ប៉ម​ខាង​លើ​ ក្រោយ​មក​មាន​ការ​ជួស​​ជុល​ឡើង​វិញ​ និង តាម​កំណត់​ហេតុ​​របស់​ជី តា​ក្វាន់ ​​​ប៉ម​ខាង​លើ​​ មាន​មុខ​ព្រហ្មរ​ហូត​ដល់​ ៤៩ហើយ​នៅ​ប៉ម​ខាង​លើ​​ មាន​មុខ​ព្រហ្មរ​ហូត​ដល់​ ៤៩ រួម​ទាំង​កំពូល​​ខ្លោង​​ទ្វារ​​ចូល​មាន​​៥ ទៀត​​ សរុប​​ទាំង​​អស់​​ ៥៤ កំពូល​។​]

ប្រាសាទបាយ័ន គឺ​ជា​សំណង់​ចុង​ក្រោយ​មួយ​ ដែល​ត្រូវ​បាន​សាង​សង់​ឡើង​ដោយ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ គ្មាន​ប្រាសាទ​ណា​ណា​មួយ​ បង្ហាញ​ពី​ភាព​ចម្រុះ​បែប​ដូច​នេះ​​នៅ​ក្នុង​ស្ថាបត្យ​កម្ម និង គុណ​ភាព​ នៃ ចម្លាក់​នោះ​ទេ​ គ្មាន​កន្លែង​ណា ដែល​សំណង់​មាន​លក្ខណ​ទំនើប និង ដោយ​​ហានិ​​ភ័យ​នោះ​ទេ ហើយ​គ្មាន​កន្លែង​ណា​ផ្សេង​ទៀត​ ដែល​មាន​ចំលាក់​មាន​ម៉ូដ​បែប​ផ្សេង​ៗ​ជាច្រើន​ ជួន​កាល​មាន​រចនា​បថ​​ផ្សេង​បំផុត​ដាច់​លែក​ពី​​គេ​ ហើយ ជួនកា​លមា​នលក្ខណ​បែប​ធម្ម​ជាតិ​ទាំង​ស្រុង​។​

នៅមាន​ចំណុច​ខ្វះ​ខាត​ក្នុង​ភាព​ច្បាស់​លាស់​អំពី​អត្ថ​ន័យនៃ ប្រាសាទ​បាយ័ន​ មាន​ទាំង​ពុទ្ធ​សាសនា និង ព្រហ្មញ្ញ​សាសនា ត្រូវ​បាន​តំណាង​ ប៉ុន្តែ​នៅ​ត្រង់​ចំនុច​កំពូល​ខ្ពស់​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រាង្គ​កណ្តាល​មាន​រូប​សំណាក "ព្រះ​ពុទ្ធស​មាធិ​នាគ​ប្រក់" ដែល​ត្រូវ​បាន​ការ​ពារ​ដោយ​ នាគ ជា​ទី​សក្ការ​ដ៏​ធំ​ជាង​គេ​បំផុត​ នៃ ប្រាសាទ​នេះ នៅ​លើ​កំពូល​មាន​មុខ​ព្រហ្ម​ធំ​សំបើម​ មើល​ទៅ​ទីក្រុង​ មនុស្ស​ផង​ទាំង​ឡាយ ហើយ​ទី​នេះ​ប្រ​ហែល​ជា​ផ្នូរ​ នៃ​ព្រះ​សព​របស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧?។