អំពីប្រវត្តិសាស្ត្រ
ថ្ងៃសៅរ៍ ទី10.កញ្ញា 2022.ម៉ោង 9:24


អានភាសាអាល្លឺម៉ង់

អ្នក​នរវិទ្យា​នៅ​អាស៊ី​ជឿ​ថា ខ្មែរ​ក៏អ្នក​​ធ្វើអន្តោ​ប្រវេសន៍ ​​ចំណាក​ស្រុកមក​ពី​ខាង​ជើង​ដែរ ភូមា, មន, ខារីយ៉ា, ថៃ និង ខ្មែរ, សុទ្ធ​សឹងជា​ប្រ​ជាជន​ ដែល​មានប្រភព​ដើម​​មក​​ពី​​ទី​​បេ ពួក​គេ​បានចុះ​មក​​តាម​ដង​ទន្លេ​ធំ​ៗ​ គឺ តាម​ទន្លេ​អ៊ីរ៉ា​វ៉ា​ឌី ទន្លេ​មេ​គង្គជា​ដើម​​ អស់​​រយ​ពេល​​ជា​ច្រើន​សតវត្ស​​មក​​ហើយ​ ពួក​នេះ​​​បាន​មក​រស់​នៅ​ ​លាយ​​ឡំ​​ជា​មួយ​ប្រ​ជា​ជន​ជិត​ខាង​ ដោយ​ហេតុនេះ​ហើយ​ ​​​​ដែល​នាំ​​​អោយ​ប្រ​ជា​ជន​ខ្មែរ​​​មាន​​​ប្រ​ភេទ​​ចំរុះផ្សេង​ៗ​​គ្នា​ នៅ​ក្នុង​អាណា​ចក្រ​ខ្មែរទាំង​មូល។ ជន​ជាតិ​ Caria នៅ ភូមា​​ត្រូវ​បាន​គេ​​ជឿ​​ថា​ ជា​​កុល​សម្ព័ន្ធ​​ដូច​គ្នា ​នឹង​ ខ្មែរ​ មាន​​​អ្នក​​ខ្លះចុះ​មក​​​តាម ទន្លេ​​អ៊ីរ៉ា​វ៉ា​ឌី សាឡន ហើយ​​ខ្លះ​​ទៀត​​ចុះ​មក​តាម​​ទន្លេ​​មេ​គង្គ សព្វ​ថ្ងៃ ​តាម​ការ​សិក្សា​របស់​អ្នក​ស្រាវ​ជ្រាវ​ អំពី​​ប្រវិត្ដិ​ជន​ជាតិ​ខ្មែរ​ បាន​រក​ឃើញ​ថា​ ខ្មែរ​​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​កុលសម្ព័ន្ធ​ធំៗ គឺ «មន-ខ្មែរ» និង «ឥណ្ឌូខ្មែរ»។

ថ្វីបើមានអាយុកាលជាង ១០០០ ឆ្នាំហើយក៏ដោយ ក៏អក្សរសំស្រ្កឹត ដែលឆ្លាក់នៅលើស្តូបនេះ នៅតែមានតួអក្សរច្បាស់ អាចអានបាន ដូចគេទើប
តែឆ្លាក់កាលពីម្សិលមិញដែរ។

រាជា​​ណា​​ចក្រ​​ទី​​មួយ​​មាន​​តាំង​​ពី​​សត​​វត្ស​​ទី​៩​ រាជ​​ធានី​​​នៅ​​សម័យ​​​នោះ​​ មិន​​មែន​​នៅ​​អង្គរ​​ទេ ដំបូង​​​ស្ថិត​ភាគ​នៅ​​ខាង​​ត្បូង ហៅ​ថា​អាណា​​ចក្រភ្នំ ហ្វូណន)​​ ហើយ​នៅ​​​លើ​​ភ្នំ គឺ​​ភ្នំ​គូ​លេន (មហិន្រ្ទបព៌ត) ហើយ​​បន្ទាប់​មក​រីក​រាល​​ដាល​​មក​​វាល​​ទំនាប​ ​ក្បែរ​​បឹង​​ទន្លេ​​សាប​ នៅ​​ខាង​​លិច​​ជា​​ទឹក​​ដី​​របស់​​ថៃ ចេន​​ឡា​​ខាង​​ជើង​​ ខាង​​កើត​​​ចិន​ និង​ ចម្ប៉ា ហើយ​នៅ​​ភាគ​ខាង​ត្បូង ហ្វូណន​ បាន​​ចាប់​​ផ្ដើម​បង្កើត​​​​ឡើង​ ក្នុង​នាម​ជា​​អ្នក​​ប្រ​​យុទ្ធ ខ្មែរ​​ពង្រីក​​ព្រំ​​ដែន​​របស់​​ខ្លួន​​ បាន​​យ៉ាង​​ឆាប់​​រហ័ស​​​ ទៅ​​គ្រប់​​​ទិស​​ទី​ ដូច្នេះ​​ហើយ​​​បាន​​ជា​​នៅ​​សត​​វត្ស​​​ទី ១០ និង​​​ទី ១១​ ទឹក​​ដី​​​​​​អាណា​​ចក្រ​​ខ្មែរ​ ​លាត​​សន្ធឹង​​​​​ពី​​ភូមា​ ទៅ​​​​ប្រទេស​​ចិន​​។​

យុទ្ធ​នា​ការ​​ផ្សេង​​ៗ​ មិន​​ត្រឹម​​តែ​​បំរើ​​​ដល់​​ការ​​ពង្រីក​​​ប្រទេស​​ប៉ុណ្ណោះ​​ទេ​ ពួក​​គេ​​ក៏​​បាន​​នាំ​​យក​​អ្នក​​ទោស​​សង្គ្រាម​​ជា​​ច្រើន​​នាក់​​ ដែល​​ក្រោយ​​មក​​បាន​​ផ្តល់​​ជា​​កំលាំ​ង​​ពល​​កម្ម​​ថោក​​ៗ​​ ធ្វើ​​ជា​​ទាសករ​ជា​​ដើម​​​​ នៅ​​ពេល​នោះ​​ក៏​​មាន​​ស្ត្រី​​ជា​​ច្រើនផង​ដែរ​​ ត្រូវ​​បាន​​គេ​​កេណ្ឌ ​​យក​​​ទៅ​​​ជា​​មួយ​​ដែរ​​ អ្នក​​​ដែលមាន​​រូបសម្ផស្ស​​ស្អាត​​ៗ​​ បាន​​ក្លាយ​​ជា​​ស្រី​​​ស្នំ​ស្ដេច​ អ្នក​​នៅ​​សល់​​ផ្សេង​​ទៀត​​ បាន​​ក្លាយ​​ជា​អ្នក​​បំរើ​​ការ​​ងារ​​​​តាម​​​ផ្ទះ​ រឺ ធ្វើ​ការ​​តាម​​​​វាល​​ស្រែ​​ចំការ​ រឺ ជា​ទាសករ​ដាច់​ថ្លៃ​តែ​ម្ដង​​។

ប៉ុន្តែ​​សង្រ្គាម​​មិន​​មែន​ តែង​​តែបាន​​​​ជោគ​​ជ័យ​​រហូត​​នោះ​ទេ ក៏​​មាន​​ការ​​បរា​​ជ័យ​​ផង​​ដែរ​​ ខ្មែរ​​​ត្រូ​វ​​ចំណាយ​​​ពេល​​​ច្រើន​​​ឆ្នាំ​​ ច្រើន​​​ដង​​ ដើម្បី​​​សង្គ្រោះ​​ពី​​ការ​បាត់​​បង់​ និង​ ការ​បរា​​ជ័យ​​ក្នុង​​​សង្គ្រាម​​ដ៏​​ធំផង​​ដែរ​​​ ឆ្លៀត​​អោកាស​​ពេល​​ខ្មែរ​​ចុះ​​អោន​​ថយ​​ ប្រ​ជា​ជន​​​ដែ​ល​​​ចុះ​​ចាញ់​ខ្មែរ​ពី​​មុន​​​ ជា​​ពិសេស​​​ជន​ជាតិ​​ចាម​ និង​ ​សៀម ក៏​​​បាន​ងើប​បះ​​បោរ​ឡើង​វិញ​ ហើយ​​ច្បាំង​​ដណ្តើម​​យក​​ទឹក​ដី​​ ​​​របស់​​ពួក​គេ​ ដែល​បាន​​បាត់​​បង់​​កន្លង​​មក​យក​មក​គ្រប់​គ្រង​​វិញ​​។

កាលបរិច្ឆេទ​ដែល​ជះ​ឥទ្ធិ​ពល​​យ៉ាង​ខ្លាំង​​ដល់​ជោគ​វាសនា​​របស់​​ប្រជា​ពល​រដ្ឋ​​ខ្មែរ​ :​
1177 អង្គរ​ត្រូវ​បាន​ដណ្តើម​កាន់​កាប់ និង ដុត​បំផ្លាញ​ដោយ​ពួក​ចាម​។
1353 ការ​ឈ្លាន​ពាន​របស់​ថៃ ក្រោយ​​មក អភិ​បាល​កិច្ច​​ខ្មែរ​ មាន​កំហុស​ ​ក៏​​រង​​ទុក្ខ​ ហើយ​​ធ្លាក់​​ចូល​ក្នុង​សង្គ្រាមដ៏កាច​អាហាវ​ផង​​ដែរ​​។​
ប្រឡាយ​ទឹក​ទាំង​ឡាយ​ លែង​​ត្រូវ​បាន​ថែ​រក្សា ទឹក​ស្ទះ​លែង​ហូរ​ដោយ​មាន​ភក់​ និង ហំ​ព័ទ្ធ​ដោយ​រុក្ខ​​ជាតិ​ជា​​​​ច្រើនផង​ដែរ​ ការ​ប្រមូល​ផល​ដំណាំ​មាន​តិច​តួច​ មិន​អាច​សំរេច​បាន​ ប្រ​ជា​ជន​គ្មាន​មេ​​ដឹក​នាំ​​រឹង​មាំ​ ប្រ​ជា​ជន​កើត​ជំងឺ​គ្រុន​ចាញ់ និង ជំងឺ​ផ្សេង​ៗ​ ​ធ្វើ​ការ​រាត​ត្បាត​​យ៉ាងខ្លាំងទៀត​ផង​។
1431 សង្រ្គាម​ជា​មួយ​សៀម អង្គរ​ត្រូវ​ឆេះ​ទៀត​ហើយ​ ស្ដេច​​ចាក​​ចេញ​​ពី​ស្រុក ​ហើយ​បាន​ទៅ​​តាំង​រាជធា​នី​នៅភ្នំពេញ​ ដើម្បី​កសាង​​អាណា​ចក្រ​​​ខ្មែរ​។
1593 ថៃ​​​ចូល​រាត​ត្បាត​​​ម្ដង​​ទៀត​ ប្រទេស​​ខ្មែរ​​ក្លាយ​​ជា​​រដ្ឋ​​អំណាច​ ក្រោម​ការគ្រប់គ្រង់​របស់សៀម​រហូត​​​ដល់​​សត​វត្ស​​របស់​​យើង​។
ឆ្នាំ ១៩០២ បារាំង​បាន​ផ្ដល់អា​ណា​ខេត្ដ​នៅ​ខាង​កើត​សៀម អោយ​ទៅ​សៀម​គ្រប់គ្រប់គ្រង ​ហើយដោយ​ទុក​តំបន់​​អង្គរ​ជា​ផ្នែក​មួយ​ របស់​ប្រ​ទេស​​​កម្ពុជា ហើយ​ធ្វើ​ការ​ចង​ក្រង​សំណង់​ប្រាសាទ​​តាម​សត​វត្សន៍​ ដែល​ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ ឆ្លុះ​បញ្ចាំង​បង្ហាញ​ អោយ​​ឃើញ ​អំពី​​ការ​​ងើប​​ឡើង​ និង ការ​​ដួល​រលំ​របស់​ប្រ​ជា​ជន​ខ្មែរ​។​

សម័យ​មុន​សតវត្ស​ទី​៩ ហៅ​ថា​សម័យ​មុន​អង្គរ​ ហើយ​ស្នា​ដៃ​សិល្ប​ពី​សម័យ​នោះ​ ជា​សិល្បដ៏​ចំបង​ ក្នុង​​ចំណោម​​សិល្ប​ រូប​​ចំលាក់​​​ខ្មែរ ​ដ៏​ស្រស់​ស្អាត​បំផុត​ ដែល​​សិល្ប​​ខ្មែរ​​មាន​​។ ប្រាសាទ​​ធំ​​ចំនួន​​ប្រាំ​​ត្រូវ​​បាន​កសាង​ឡើង​នៅ​សតវត្ស​ទី​​9 សត​វត្ស​ទី 10 បាន​ឃើញការ​សម្ពោធ​ ប្រា​សាទ​​ចំនួន 11​។ បន្ទាប់​មក​បាន​មក​ដល់​សត​វត្ស​ ទី​11 ជា​មួយ​ នឹង ប្រាសាទ​​ចំនួន 5 ដែល​ជា​ពេល​វេលា ​នៃ​ សង្គ្រាម​ និង សំណាង​អាក្រក់​របស់​ប្រជា​ជន​ខ្មែរ​ ប៉ុន្តែ​នៅ​ក្នុង​សត​វត្ស​ទី 12 សំណង់​ដ៏​ធំ​សម្បើម​មិន​តិច​ជាង​ដប់​បី​ ត្រូវ​បាន​សាង​សង់​ ហើយ​ក្នុង​ពេល​តែ​មួយ ក្នុង​​សត​វត្ស​នេះ​ គឺ​ជា​ចំណុច​ខ្ពស់​នៃ​វប្ប​ធម៌​ខ្មែរ​ សត​វត្ស​ទី 13 បាន​នាំ​មក ​នូវ​ ប្រា​សាទ​ថ្មី​ចំនួន​ 3 បន្ថែម​ទៀត​ហើយ​បន្ទាប់​ពី​ឆ្នាំ 1300 រយ​ពេល​ នៃ ការ​សាង​សង់​ត្រូវ​បាន​បញ្ឈប់​ សម័យ​​នេះ​ក៏​នាំ​មក​នូវ​ការ​ដួល​រលំ​នៃ​នគរខ្មែរ​​ដែរ​។