4 - អង្គរអតីតកាល និង បច្ចុប្បន្ន
ថ្ងៃសៅរ៍ ទី3 កញ្ញា. 2022.ម៉ោង 9:06


អានភាសាអាល្លឺម៉ង់

នៅ​សត​វត្ស​ទី​៩ នៃ​ គ.ស អាណា​ចក្រ​ខ្មែរ​បាន​កើតឡើង និង មានការ​រីកចំរើន​ជាអតិបរិមា​​ ដំបូង​ឡើយ រាជ​វង្ស​ខ្មែរ​ត្រូវ​បាន​សង់​នៅ​លើ​ភ្នំ​គូ​លែន បន្ទាប់​មក​ ទី​ក្រុង​រីក​រាល​ចុះ​ទៅ​កាន់​​​វាល​ទំនាបខាង​ក្រោម​ ហើយ​​នៅ​​​ទី​​នេះ​ រាជ​វង្ស​ខ្មែរ​បាន​ឈាន​ដល់​ចំនុច​កំពូល ​ក្នុង​រយ​ពេល​បី​រយ​ឆ្នាំ ដែល​​មហា​​កំពែង​​ប្រជា​ជន​ នៃ អាណា​​ចក្រ​​ខ្មែរ​ បាន​រីក​ឡើង​ខ្ពស់​​ជាង​ប្រជា​ជន​ជិត​ខាង​​ទាំង​​អស់​នៅ​ក្នុង​តំបន់​​ រាជ​ធានី​អង្គរ​ធំ នាពេល​នោះ មាន​​ប្រជា​​ជ​ន​ជាង​​មួយ​លាន​នាក់រស់នៅ​ នៅ​ពេល​ដែល​អាណាចក្រ​ខ្មែរ​​​ត្រូវ​​បាន​អ​​ភិវឌ្ឍន៍​ រាជ​ធានី​អង្គរធំ​ ក្លាយ​ជា​ទី​ក្រុង​ធំ​ជាង​គេ​ ប្រសិន​​បើ​​មិន​​មែន​​ជា​ពិភព​​លោក​​នៅ​ពេល​​នោះ​​។​

ហើយ​បីរយ​ឆ្នាំ​ក្រោយ​មក វា​ជា​ទី​ក្រុង​ត្រូវ​បាក់​បែក​ ហើយ​ត្រូវ​បោះ​បង់​ចោល​!​ អង្គការ​រៀប​ចំ​គ្រប់​​គ្រង​​ នៃ ទី​ក្រុង​យក្សដ៏​សម្បើម​អស្ចារ្យ​នេះ​ នៅ​ពេល​នោះ​ត្រូវ​បាន​​ចាត់​ទុក​ជា​ទី​ក្រុង​គំរូ​ គឺ​ជា​ការ​រៀប​ចំ​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​នាយក​ដ្ឋាន សេដ្ឋកិច្ច ការ​ដឹក​ជញ្ជូន ការ​អប់រំ​ និង សុខុមាល​ភាព​ សំណង់​ យោធា ជា​ដើម​ អាច​ត្រូវ​បាន​គេ​ចាត់​ទុក​ថា «ឆ្លាត​វៃ» ការ​ធ្វើ​ផែន​ការ​ទី​ក្រុង​បង្ហាញ​ពី​ការ​បែង​ចែក​ផ្លូវ​ និង ផ្លូវ​ទឹក​យ៉ាង​ច្បាស់​ បឹង​ដ៏​ធំ​ដែល​បង្កើត​ដោយ​សិប្ប​និម្មិត​ ប្រើ​សំរាប់​ស្រោច​ស្រព​វាល​ស្រែ​ដ៏ធំ​ល្វឹង​ល្វើង និង ក្នុង​ពេល​ដំណាល​គ្នា​​នេះ​ ក៏​ជា​អាង​ចិញ្ចឹម​ត្រី​ដ៏​ធំ​ ដែល​ជា​ប្រភព​ចំនី​អាហារ​ដ៏​សំខាន់​ សំរាប់​ប្រជា​ជន​រស់នៅ​ផង​ដែរ​ ហើយ​​បើ​យើង​ធ្វើការប្រៀបធៀប វាហាក់ដូច​ជា​​មាន​តែ​ទី​កន្លែង​នេះ​​មួយ​​គត់​ ​នៅ​​ក្នុង​​ពិភព​​លោក​​។

ក្នុងពេលជាមួយគ្នានោះ មានត្រីធំៗ ឡើងពីសមុទ្រមក ធ្វើសំបុកពងកូននៅទីនេះ ដោយមានព្រៃលិចទឹក​ច្រើន ដែលជាទីជំរក និង​ ជាកន្លែង​ធ្វើ​សំបុកពង​កូន​យ៉ាង​សំខាន់​ នៃ ពួក​ហ្វូងត្រីទាំងនេះ ខ្មែរបានសាងសង់បឹង (បារាយ) សប្បនិមិត្ដពីរ ដែល​បឹងនីមួយៗ មានទំហំ ប្រហែល ១៥ ទៅ ១៦ គីឡូម៉ែត្រការ៉េ នៅរដូវទឹកឡើង រដូវត្រីពងកូន ហើយពេលដែលកំរិតទឹកឡើងខ្ពស់បំផុត ទ្វារទឹកត្រូវបានបិទ ត្រី​ក៏​ជាប់​នៅ​ទី​នេះ និង ទឹក​បឹង​ទាំង​​ពីរ​មាន​ចំណុះ​រាប់​លាន​ម៉ែត្រ​គីប​ ក៏​​ប្រើ​ជា​ប្រយោជន៍ សំរាប់​ការ​ស្រោច​ស្រព​លើ​ផ្ទៃ​ដី​ស្រែ​ដ៏​ធំ​ធេង​ តាម​តម្រូវ​ការ​ ក៏​អាច​ផ្គត់​ផ្គង់​ទឹក​នៅ​ដូវ​ប្រាំង​ ក្នុង​ការ​ដាំ​ដុះ ស្រូវ​ប្រាំង​ រឺ ធ្វើ​ចំការ​ តាម​រយ​ប្រព័ន្ធ​ប្រឡាយ​ធំ​តូច​ ប្រជា​កសិករ​អាច​​បង្ហូរ​ទឹក​ដាំ​ស្រូវ​បាន ៣​ដង​ក្នុង​ឆ្នាំ​។

ដូច​គ្នា​នេះ​ដែរ ផ្លូវ​ទឹក​ក៏​បាន​បំរើជា​សរសៃ​ឈាម​ សំរាប់​ការ​ដឹក​ជញ្ជូន​ធ្ងន់​ៗ​ ផង​ដែរ​ ស្រប​ពេល​ ដែល​ថ្ម​​ខ្សាច់ ទាំង​អស់​សំរាប់សាង​សង់​អគារ រាជ​វាំង​ ត្រូវ​​បាន​ដឹក​​ជញ្ជូន​​នាំ​យក​មក​ដោយ​​ផ្លូវ​ទឹក​​ ជា​រឿយ​ៗ​ គឺ​ជា​​ថ្ម ដែល​​មាន​​ទម្ងន់​​រហូត​​ដល់​​ដប់​​តោន​​ លើស​​ពី​នេះក៏​មាន​ការ​ដឹក​ជញ្ជូន​​​ ធ្វើ​ទៅ​តាម​ផ្លូវ​គោកផង​ដែរ​ ថ្វីត្បិត​តែ​មិន​ទាន់​សម្បូរ​បែប​ តែ​ក៏​មាន​ផ្លូវ​​ថ្នល់​​​ឆ្លង​កាត់​ខ្វាត់​ខ្វែង​ពាស​ពេញ​ នៅ​​ក្នុង​អាណា​ចក្រ​​ខ្មែរ​ទាំង​​មូល​​​ ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​គោក​ គេ​មាន​ប្រើ​រថ​យន្ដខ្លះ​ ហើយ​រទេះ​​សេះ​​​មាន​​​សារ​​សំខាន់​​​ដូច​​​គ្នា​ ហើយ​​ជា​​ពិសេស កង​ទ័ព​ គេ​ត្រូវ​​ការ​ដឹក​​ជញ្ជូន​អោយ​បាន​ឆាប់​រហ័ស​ គេ​ច្រើនប្រើ​​រថយន្ដ សំរាប់​ពួក​យោធា​​​​ ប៉ុន្ដែ​ក្រៅ​​ពី​​​រទេះ​​ចម្បាំង​​ ក៏​​មាន​​កង​​ដំរី​​ជា​​ច្រើន​​ ក៏​​ត្រូវ​​បាន​​ចាត់​តាំង​អោយ​​​បំរើ​​យោធា​​​ផង​​ដែរ​​ ការ​ធ្វើ​ផែន​ការ​ផ្លូវ​គោក​ និង​ ផ្លូវ​ទឹក​ក្នុង​អង្គរ​ បង្ហាញ​ពី ​ភាព​​ជំនាញ​ដ៏​អស្ចារ្យ នៃ ធរណី​មាត្រ និង វិស្វករ​ខ្មែរ​ ពី​ព្រោះភាព​ជាក់​លាក់​ នៃ​ ការ​គណ​នា​​វាស់​វែង​ មិន​​មែន​អាចធ្វើ​បាន ​ដោយ​គ្មានភាព​​ជាក់​ច្បាស់ណា​មួយ​បាន​ឡើយ​ មាន​តែ​ទ្រឹស្ដីល្អបំផុតនោះទេ ទើប​គេ​អាច​​​រក​​ឃើញ​ នូវ​វិធី​គណ​នា​ច្បាស់​លាស់​ពិត​ប្រាកដ​បាន​។

ការ​រៀប​ចំ​កំពែង​ការ​​ពារ​​មាន​​កំពស់​រហូត​​ប្រាំ​ពីរ​​ម៉ែត្រ ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ ដើម្បី​ការ​ពារ​ទី​ក្រុង​​ មាន​​កំពែង​​នៅ​​ពី​​មុខ ហើយ​​ព័ទ្ធ​​ជុំ​វិញ​​ទី​ក្រុង​​អង្គរ​​ អ្នក​​អាច​​ចូល​ទៅ​ក្នុង​ទី​ក្រុង​​បាន​ តាម​​ច្រក​ទ្វារ​ធំ​ៗ​ ​ដែល​មាន​កំពែង​រឹង​មាំ​ មាន​សាលា​រៀន​ សំរាប់​ធានា​ការ​អប់រំ​ មន្ទីរ​ពេទ្យ​ជា​ច្រើន​ សំរាប់​សុខ​ភាព​សាធា​រណ ថ្ងៃ​ឈប់​សំរាក​ និង ពិធី​បុណ្យ​នា​នា ​ដើម្បី​សុខ​មាល​ភាព​របស់​ប្រជា​ជន​ ក្នុង​នាម​ជា​អ្នក​កាន់​ សាសនា ខ្មែរ​មាន​ប្រាសាទ​ រឺ​ ព្រះ​វិហារ​ សំរាប់​ជា​ទី​សក្ការ​​បូ​ជា​​របស់​ខ្លួន​ដោយ​​ផ្ទាល់​ ហើយ​នៅ​ដើម​រាជ​វង្ស​ខ្មែរ​ មាន​ព្រាហ្មណ៍​បរោ​ហិត​ ជា​គ្រូបា​អាចារ្យ​ស្ថិត​​នៅ​ក្នុង​រដ្ឋា​ភិបាល​ ហើយ​ក្នុង​ករ​ណី​ណា​ក៏​ដោយ​ ការ​ធ្វើ​​ពីធី​​បួង​សួង​ សេក​វេទ​មន្ដ អធិដ្ឋាន​ ​ វិជ្ជា​ខាប ព្រលឹង​​វិញ្ញាណ​ ជា​ច្រើន​ ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ព្រាហ្មបរោ​ហិត​​ ជន​ជាតិ​ឥណ្ឌា​ ដោយ​សារ​ស្ថា​បត្យ​កម្ម​ខ្មែរ​ទាំង​មូល​ ត្រូវ​បាន​ទទួល​ឥទ្ធិ​ពល​ យ៉ាង​ខ្លាំង​ពី​ឥណ្ឌា​ ហើយ​​បី​រយ​ឆ្នាំ​ដំបូង​ អា​ណា​ចក្រ​​ខ្មែរ​ គោរព​បូជា ​​ព្រះ​វិស្ណុ ជា​អាទិ​ទេព​កំពូល​។ ព្រះ​ពុទ្ធ​សាសនា​មិន​ត្រូវ​បាន​បង្កើត​ឡើង​ ជា​សាសនា​របស់​រដ្ឋ​ រហូត​ដល់​សត​វត្ស​ទី ​12​។ ព្រះ​មហាក្ស​ត្រ ត្រូវ​​បាន​​លើក​តែង​​តាំង​ គោរព​បូជា​ ជា​​​ព្រះ​អាទិ​ទេព​កំពូល​ផុត​ដាច់​គេ ដូច្នេះ​ព្រះ​អង្គ​ ទ្រង់​ជា​ព្រះ​ជា​ម្ចាស់​ ដ៏​ធំ​បំផុត​ នៃ ប្រជា​នុរាស្ដ្រ​​ទាំង​​មូល​​​។

អញ្ចឹង​​ហើយ​ អំណាច​បាន​បង្ហាញ​នៅ​ក្នុង​រដ្ឋ​ ដោយ​ផ្អែក​លើ​ចរិត​លក្ខណ​ ទស​ពិត​រាជ​​ធម៌​ របស់​​ព្រះ​មហា​ក្ស​ត្រ​ តាម​តែ​​ទឹក​​ព្រះ​​ទ័យ​ និង ចរិត​លក្ខណ​ មេត្ដា​ករុណា​របស់​​ព្រះ​អង្គ​​ ព្រះ​អង្គ​គឺ ជា​ពរ​ជ័យ​ ជា​ ឧប​សគ្គ រឺ ទុក្ខ​សោក​ភ័យ​ រឺ ជា​​ការ​អភិ​វឌ្ឍន៍​វប្ប​ធម៌ សំរាប់​ប្រជា​ជន​របស់​ព្រះ​អង្គ​ យើង​​មិន​​ដឹង​​ថា តើ​​ស្តេច​ខ្មែរ​ចុង​ក្រោយ​បង្អស់​ ដែល​ទទួល​​ខុស​​ត្រូវ ​ចំពោះ​​ការ​ដួល​រលំ​ នៃ​​ អាណា​ចក្រ​​ខ្មែរ​​ ​យ៉ាង​​ណា​នោះ​ទេ​? យើង​គ្រាន់​តែ​ដឹង​ថា នៅ​ក្នុង​សត​វត្ស​ ទី​១៤ អង្គរ​ត្រូវ​បាន​គេ​បោះ​បង់​ចោល​ ហើយ​អាណា​ចក្រ​ ដ៏​អស្ចារ្យ​មួយ​នេះ​ក៏​លែង​មាន​។ វា​គួរ​អោយ​ភ្ញាក់​ផ្អើល​ណាស់​ ដែល​អង្គរ​ ថា​ អង្គរ​ ទោះ​បី​ជា​ប្រា​សាទ និង ព្រះ​បរម​រាជ​វាំង​របស់​ខ្លួន​ ត្រូវ​បាន​បំភ្លេច​ចោល​ដោយ​រដ្ឋ​ជិត​ខាង​របស់​ខ្លួន​ ក៏​ គួរ​អោយ​ភ្ញាក់​ផ្អើល​ដែរ​ វាល​ស្រែ​ដ៏​ធំ​ល្វឹង​ល្វើយ​ ក្រុង​ បឹង​ និង​ អូរ​ប្រឡាយ​ គូ​ទឹ​ក​ អ្វី​ៗ ទាំង​អស់ ត្រូវ​បាន​ហំ​ព័ទ្ធ​គ្រប​ដណ្ដប់​ដោយ​ព្រៃ​ឈើ​អស់​ទៅ​​ហើយ​ មាន​តែ​ភូមិ​សៀម​រាប​ប៉ុណ្ណោះ​ ដែល​បច្ចុប្បន្ន​អ្នក​នេសាទ​ និង កសិករ​ ដាំ​ស្រូវ​រស់​នៅ ​នៅ​រស់​រហូត​សព្វ​ថ្ងៃ​។​

ផែន​ការ​ទីពីរ​បង្ហាញ​ពី​អ្វី​ដែល​នៅ​សេស​សល់​ពី​អង្គរ​ ក្នុង​រយ​ពេល​បី​រយ​ឆ្នាំ​ចុង​ក្រោយ​នេះ ព្រៃ​បាន​ដុះ​យ៉ាង​ទ្រុប​ទ្រុល​ ហើយ​​អ្វី​ៗ ក៏​ត្រូវ​បាន​រីក​ដុះ​ដាល​ហួស​ហេតុ​ អ្វី​ៗ​ជា​ច្រើន​បាន​ដួល​រលំ​រួច​ទៅ​ហើយ​ ប៉ុន្តែ​នៅ​មាន​សេស​សល់​ច្រើន​ណាស់​ ដែល​អង្គរ​ ជា អង្គរ​ រាប់​បាន​ក្នុង​ចំណោម​ ភាព​អស្ចារ្យ​ ដ៏​ អស្ចារ្យ​ របស់​​ពិភព​​លោក​ គឺ​ អច្ឆរិយ​ នៃ ​ពិភព​លោក​អាច​ត្រូវ​បាន​រាប់​បញ្ចូល​ផង​ដែរ​។