ប្រទេសខ្មែរ
ថ្ងៃសៅរ៍ ទី13.សីហា 2022.ម៉ោង 7:13


អានភាសាអាល្លឺម៉ង់

នៅ ស្រុក ខ្មែរ ព្រៃដ៏ធំធេងលាតសន្ធឹងគ្មានទីបញ្ចប់គ្របដណ្តប់លើ ដែនដីទិសខាងកើតនៃក្រុងស្សាម ភ្ជាប់រហូតដល់ប្រទេសកម្ពុជា មើលទៅហាក់ដូច ស្បៃមុងបៃតងដ៏ធំមួយ វាពោរពេញទៅដោយដើមឈើតូចធំ ដុះក្រាស់ឃ្មឹក ជាប់ៗគ្នាស្ទើរគ្មានចន្លោះឡើយ ហើយមានតែពពួក សត្វប៉ុណ្ណោះ ដែលអាចចូលរុករានធ្វើចរាចារណ៍ ក្នុងភាពងងឹតនេះបាន ​

ហ្វូងសត្វ​​ដ៏កម្រ ដែល​មាន​នៅ​ទី​នេះ បាន​ប្រ​មូល​ផ្ដុំ​គ្នា​ជា​ហ្វូង​ៗ​ ពពាក់​ព​ពូន​គ្នា មើល​ទៅ​ គួរ​ជា​ទី​មនោ​រម្យ​ស្រស់​ស្អាត​ក្រៃ​ពេក​ មាន​ហ្វូង​ដំរី​, រមាស គោ​ព្រៃ ខ្លា​ធំ ខ្លា​រខិន​ និង​ ហ្វូង​សត្វ​ជា​ច្រើន​ទៀត​ ត្រូវ​គេ​បាន​ឃើញ​នៅ​ក្នុង​ព្រៃ​នេះ​ដែរ​។ គេ​ក៏​បាន​ជួប​ប្រ​ទះ​ នឹង​ ពពួក​មនុស្ស​ព្រៃ​ មួយ​ប្រ​ភេទ​ ដែល​មាន​អា​ការ​​ផ្អើល​ដូច​ជា​ហ្វូង​សត្វ​ដែរ​ ជា​អ្នក​រស់​នៅ​ក្នុង​ព្រៃ​ដ៏​គួរ​អោយ​ភ័យ​ខ្លាច​បំ​ផុត​ ពួក​គេ​រស់​នៅ​ដោយ​ធ្វើ​ការ​ពនេ​ចរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ ប្រ​កប​​របរ​​ចិញ្ចឹម​ជីវិត​ ដោយ​តាម​បែប​បុរាណ​បំផុត​។​ ពួក​គេ​មាន​ព្រះ​ជា​ម្ចាស់​របស់​ខ្លួន​ គេ​​គោ​រព​ថ្វាយ​បង្គំ​ «ផ្គរ​សាន់ និង ផ្លេក​បន្ទោរ»​ ពួក​គេ​ជឿ​ថា​ មាន​​រិទ្ធិ​យក្ស​ព្រៃ​ ចុះ​មក​ក្នុង​ ព្យុះ​​ផ្លេក​បន្ទោរ​នេះ​ នឹង យល់​ថា​ ព្រលឹង​វិញ្ញាណ​ធម្ម​ជាតិ​ទាំង​​នេះ មាន​រិទ្ធិ​អំណាច​ខ្លាំង​ក្លា​ គឺ​ជា​ព្រះ​អាទិ​ទេព​ ដែល​កើត​ចេញ​ពី​កម្លាំង​ធម្ម​ជាតិ​ ពួក​មនុស្ស​ព្រៃ​ទាំង​នេះ​ប្រ​កបរ​បរ​ចិញ្ចឹម​ជីវិត​ ដោយ​ការ​បរ​បាញ់​សត្វ​ បេះ​ផ្លែ​ឈើ​ព្រៃ ​ជីក កាប់​គាស់​ មើប​ឈើ ​រិស​​ឈើ​​ជា​ដើម​ ភរិយា​​របស់​ពួក​គេ គោរព​​ បូជា​​ថ្វាយ​​បង្គំ​ផ្កា​ដ៏​ស្រស់​ស្អាត​ម្យ៉ាង​ ទំនង​ជា​ផ្កា​​អ័រ​​គី​​ដេ​ព្រៃ ដើម្បី​ស្វា​គម​​ដល់​ព្រះ​ជា​ម្ចាស់​ ដែល​ផ្កា​ទាំង​នេះ​ដុះ​លើ​ជញ្ជាំង​ប្រាសាទ​ថ្ម​នៅ​ក្នុង​ព្រៃ​នេះ​។​

កាល ពី150 ឆ្នាំមុន លោក ហិនរី មូហុត Henri Mouhot ជា​អ្នក​រុក្ខ​សាស្ត្រ បាន​ធ្វើ​ដំណើរ​ មក​ដល់​​សៀម​​រាប​ដោយ​ឆ្លង​កាត់​ពី​ព្រៃនគរ Saigon ហើយ​បាន​ដឹង​ថា នៅ​ក្នុង​ព្រៃ​បុរាណ​មិន​ឆ្ងាយ​ពី​ភូមិ​អាច​រក​ឃើញ​ផ្កា​អ័រគី​ដេ​ព្រៃ​បែប​នេះ​ ក៏​មាន​ប្រាសាទ​ថ្ម​បុរាណ​យ៉ាង​ស្រស់​ស្អាត ដែល​ជា​ការ​ភ្ញាក់​ផ្អើល​ដ៏​អស្ចារ្យ​ណាស់​ នៅ​ពេល​ ដែល​ គាត់​បាន​រក​ឃើញ​ អគារ​ធំ​ៗ​ ដែល​មាន​រូប​ចម្លាក់​ដ៏​អស្ចារ្យ​ នៅ​ក្រោម​ដើម​ឈើ​ព្រៃ​ដុះ​ស៊ុប​ទ្រុប​ស៊ុល​ទ្រុល​ពាស​ពេញ​ ដូច​ជា​ពិភព​រឿង​ព្រេង​និទាន​មួយ​។

នៅពេល​គាត់​ត្រលប់​មក​វិញ​គាត់​បាន​បោះ​ពុម្ព​ផ្សាយ​នៅ​ទី​ក្រុង​ប៉ារីស​ នូវ អ្វី​ៗ​ដែល​ភ្នែក​របស់​គាត់​បាន​ឃើញ​ នេះ​គឺ​ជា​ដំណឹង​មួយ​​ពី​ទី​ក្រុង​អង្គរ​ ដែល​ត្រូវ​បាន​គេ​បោះ​បង់​​ចោល​ ត្រូវ​បាន​ផ្សាយ​ដល់​សា​ធារណ​ជន​ពិភព​លោក​បាន​ជ្រាប​ មិន​​ថា​នៅ​ប្រ​ទេស​សៀម រឺ ​នៅ​កម្ពុជា​ទេ រហូត​មក​ដល់​ពេល​នេះ ​គ្មាន​នរ​ណា​​ដឹង​អ្វី​អំពី​ប្រាសាទ​អង្គរ​ ដែល​ជា​កន្លែង​គ្រង​រាជ្យ​របស់​ប្រជា​រាស្ត្រ​​ខ្មែរ​​ឡើយ​។​

ប៉ុន្តែ Mouhot មិន​មែន​ជា ជន​អឺរ៉ុប ដំបូង​គេ​ទេ ដែល​បាន​ចូល​ទៅដល់​ក្រុង​អង្គរ Angkor អ្នក​ផ្សព្វ​ផ្សាយ​សាសនា អេស្ប៉ាញ និង ព័រ​ទុយ​ហ្គាល់​ ក៏​ដូច​ជា​ជន​ជាតិ​អង់​គ្លេស​​ត្រូវ​បាន​គេ​និយាយ​ថា បាន​ចូល​ទៅ​ដល់​ក្រុង​អង្គរ​នៅ​មុន​លោក​ សូម្បី​តែ​នៅ​សត​វត្សរ៍ ទី​១៦ ក៏​ដោយ ក៏​ព្រះ​សង្ឃ Capuchin បាន​ស្ថិត​នៅ​ក្នុង​​អង្គរ Angkor ហើយ​ Bernhard P. Groslier បាន​ប្រមូល​ទំនៀម​ទលាប់​ជា​លាយ​លក្ខណ៍​អក្សរ​បែប​នេះ ​ពី​ប្រទេស​អេស្ប៉ាញ និង ប្រ​ទេស​ព័រ​ទុយ​ហ្គាល់​ គាត់​បាន​បោះ​ពុម្ព​ការ​ស្រាវ​ជ្រាវ​នេះ​ នៅ​ក្នុង​សៀវ​ភៅ​មួយ​ ទុក​ជា​រតន​​សម្បត្តិ សំរាប់​​គាត់​ គឺ​ ជា​ឯក​សារ​របស់ Diogo do Couto (1543-1616) បន្ទាប់​មក​មន្ត្រី​ព័រ​ទុយ​ហ្គាល់​ ដែល បាន​ធ្វើ​ដំណើរ​ទៅ​កាន់​​ដី​គោក នៃ ប្រ​ទេស​ឥណ្ឌា ប៉ុន្តែ​​វា​ជា​គុណ​សម្បត្តិ កិត្ដិ​យស ​របស់ លោក​ម៉ូហូត Mouhot ដែល​បាន​​បោះ​ពុម្ព​ការ​រក​ឃើញ​របស់​គាត់ និង បាន​​ធ្វើ​អោយ​​អ្នក​បុរាណ​វិទូ​នៅ​​ក្នុង​ ប្រ​ទេស​បារាំង​ដឹង​ពី​ព្រះ​វិហារ​អាថ៌​កំបាំង​ទាំង​នេះ​។

កាល​នោះ អង្គរ​ស្ថិត​នៅ​លើ​ដី​សៀម មុន​ឆ្នាំ ១៩០២ ទើប​បារាំង​ទាម​ទារ​ទឹក​ដី​មួយ​ផ្នែក​ធំ នៃ តំបន់​ភាគ​ខាង​កើត​សៀម​ មក​បញ្ចូល​ក្នុង​ប្រទេស​កម្ពុជា​វិញ​ អោយ​មាន​ទំហំ​បច្ចុប្បន្ន​របស់​ខ្លួន​នេះ រដ្ឋ​នេះ​រួម​ជា​មួយ នឹង អណ្ណាម តុង​កឹង បាន​បង្កើត​អាណា​និគម​បារាំង​ នៅ​ឥណ្ឌូ​ចិន ដោយ​សារ​តែ​ការ​ការ​ផ្តាច់​​ទឹក​ដី អង្គរ​បាន​មក​ដល់​ដៃ​បារាំង​ ហើយ​​ទើប​ដែន​ដី​នេះ​ក៏​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​បារាំង​ផង​ដែរ​។

ការ​​លួច​​នាំ​​យក​​ចម្លាក់​​ខ្មែរ​ចេញ​ទៅ​លក់​នៅ​​បរ​ទេស បាន​កើត​មាន​នៅ​លើ​មាត្រដ្ឋាន​ធំ​មួយ ប៉ុន្តែ​អីលូវ​​នេះ​ ពាណិជ្ជ​​កម្ម​​នេះ​ ត្រូវ​បាន​បញ្ឈប់​ជា​ស្ថា​ពរ​ ដោយ​អ្នក​​វិទ្យា​​សាស្ត្រ​​ អ្នក​​បុរាណ​​វិទ្យា និង ស្ថា​បត្យ​​ករ ​មក​​​ពី​ប្រទេស​បារាំង បាន​ធ្វើ​ការ​សិក្សា ត្រួត​​ពិនិត្យ និង កត់​​ត្រា​​តំបន់​​នេះ​យ៉ាង​ហ្មត​ចត់​​ តាង​នាម​ជំនួស​អោយ​​រដ្ឋា​​ភិបាល​​របស់​​កម្ពុជា។

នៅ​ទីក្រុង​ប៉ារីស «Ecole française de I'Extrême Orient» ត្រូវ​​បាន​​បង្កើត​​ឡើង ដើម្បី​ស្រាវ​ជ្រាវ​អំពី​អង្គរ​ បន្ទាប់​​​មក​បាន​ចេញ​ផ្សាយ​រាល់​របាយ​ការណ៍​ ជាក់​ស្ដែង​ដែល​កើត​មាន​ឡើង​នៅ​តំបន់​អង្គរ​ ហើយ​ដោយ​​សប្បុរសផង​ដែរ​ រដ្ឋ​​បាន​អនុម័ត​ថវិកា​មួយ​ចនួន​​ធំ​ ដើម្បី​បោស​សម្អាត និង ជួស​ជុល អគារ ប្រាសាទ​​​មួយ​​ចំនួនឡើង​វិញ និង បាន​កាប់​ឆ្អារ​ឈើ​ព្រៃ​​​សាងសង់​ផ្លូវ​ថ្នល់​ ដើម្បី​ចូល​ទៅ​ ជួស​ជុល​ចាក់​គ្រិះ​អគារ​ប្រាសាទ​ខ្លះ ដែល គំរាម​កំហែង​ នៃ ការ​ដួល​រលំ ហើយ​ក៏​ដើម្បី ធ្វើ​​ការ​ថែរក្សា អភិរក្ស​ក្នុង​តំបន់ ដែល នាំ​អោយ​អង្គរ​ត្រលប់​មក​មាន​ពន្លឺ​ត្រចះត្រចង់ដូច​​​វិញ​។

ក្រៅ​ពី​ស្ថាបត្យករ​ដែល​បាន​វាស់​វែង និង ​គូស​ផែន​ការ អ្នក​បុរាណ​វត្ថុ​វិទូ​ក៏​បាន​ធ្វើ​ការងារ​យ៉ាង​អស្ចារ្យ​ណាស់ដែរ គេបានសិក្សាយល់ដឹងយ៉ាងច្រើនអំពីប្រវត្តិរបស់ខ្មែរ ស្គាល់ស្តេចទាំងអស់ តាំងពីដើមសម័យរាជវង្សខ្មែរ នៅសតវត្សទី៧ រហូតដល់ការរលំរលាយ ៧០០ឆ្នាំក្រោយ នៅសៀមរាប ស្ថានីយ៍​ស្រាវ​ជ្រាវ​ដាច់​ដោយលែក​មួយ​ត្រូវ​បាន​សាង​សង់​ក្រោម​ឈ្មោះ ​"អភិរក្ស"​ ហើយ​អីលូវ​នេះ​ការ​ ជីក​កកាយ​រុក​រក​ទាំង​អស់​ត្រូវ​ស្ថិត​នៅ​ក្រោម​ទៅ​វិទ្យា​ស្ថាន​នេះ​។

គេ​មិន​ដឹង​ពី​ទំហំ​នៃ​ទីក្រុង​ប្រាសាទ​ទេ ឥលូវនេះ មានប្រាសាទប្រហែល 25 ដែល​មាន​ផ្លូវ​ឡាន​អាច​ចូល​ទៅ​ដល់​បាន​ដោយ​ស្រួល​ បណ្ដា​ប្រាសាទ​ទាំង​នេះ​លែង​ស្ថិត​នៅ​ក្នុង​ដង​ព្រៃ​ជ្រៅ​ទៀត​ហើយ ហើយ​ត្រូវ​បាន​រៀប​ចំ​ឡើង​វិញ នូវ កម្រិត ដែល​មនុស្ស​ម្នា អាច​ចូល​ទៅ​ទស្សនា​ប្រាសាទ​ទាំង​នេះ​ ដោយ​គ្មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​។ ប្រាសាទ​ ២៥ ទៀត​បាន​ត្រូវ​រក​ឃើញ​នៅ​លើ​ផ្លូវ​ក្នុង​ព្រៃ ពួក​គេ​ភាគ​ច្រើន​នៅ​តែ​គ្រប​ដណ្តប់​ដោយ​ស្មៅ​ និង មិន​ទាន់​​ត្រូវ​បាន​សំអាត​ឡើយ​ មាន​ប្រាសាទ​មួយ​ចំនួន​ធំ​ផ្សេង​ទៀត​នៅ​តែ​ស្ថិត​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ មិន​ទាន់​បាន​រុក​រក​ ចូល​ទៅ​ដល់​ឡើយ​ ជា​ផ្លូវ​ការ​តាម​ការ​ផ្ដល់​ពត៌មាន​អោយ​មក​ មាន​ប្រា​សាទ​ចំនួន​ប្រហែល 60​ប្រាសាទ​ ប៉ុន្តែ​តាម​ការ​និយាយ​អំពី​ប្រាសាទ​ មាន​ចំនួន​​រហូត​ដល់​ 300​ប្រាសាទ​អែ​ណោះ ដែល​កំពុង​រិច​រិល​ កប់​បាត់​បន្តិច​ម្តង​ៗ​ ក្នុង​ការ​ប្រ​ឈម​ជា​មួយ​កាល​វេលា​ និង​ ធម្មជាត​ រុក្ខ​ជាតិ​ឈើ​ព្រៃជា​ដើម​​។​

មធ្យោ​បាយងាយ​ស្រួល ដែល​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​អង្គរ​បាន​គឺ គេ​អាច​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ ពី​សៃហ្គន​ ពី​ភ្នំពេញ​ រឺ ពី​បាង​កក​ក៏​បាន​ដែរ​។​ អ្នក​ក៏​អាច​ជិះ​រថ​ភ្លើង​ទៅ​ស៊ីសុផុន​ ហើយ​អាច​ជិះ​រថ​យន្ដ​ឈ្នួល​ទៅ​កាន់​ សៀម​រាប​ ហើយ​ទៅ​កាន់​អង្គរ​ចំងាយ​ប្រមាណ 150​គីឡូម៉ែត្រ ហើយ​បើ​ជិះ​រថ​យន្ដ​ចូល​ទៅ​កាន់​តំបន់​អង្គរ​តែ​ម្ដង​ ក៏​ជា​ការ​ងាយ​ស្រួល​បំផុតដែរ​​។​

ប្រទេស​ខ្មែរ នៅ​តែ​ជា​ទឹក​ដី​មួយ​ពោរ​ពេញ​ដោយ​អាថ៌​កំបាំង​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ដឹង​ហើយ​ថា​ កាល​ពី 800​ឆ្នាំ​មុន ប្រជា​ជន​នេះ​បាន​ជួប​ប្រទះ​ នូវ សម័យ​កាល​ នៃ ភាព​រុង​រឿង​ដែល​លើស​ពី​កម្រិត​ជីវ​ភាព​​រស់នៅ​ របស់​ប្រជា​ជន​ជិត​ខាង​ទាំង​អស់​ នៅ​​រាជ​ធានី​​អង្គរ​​ មាន​​ទ្រព្យ​​សម្បត្តិ​​មិន​​អាច​​នឹក​​ស្មាន​​ដល់ សិល្បៈ និង វប្ប​ធម៌ នែ ប្រជាជន​នេះ​បាន​ឈាន​ដល់​កម្រិត​មួយ​ដែល​ធ្វើ​អោយ​យើង​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ នា​ពេល​បច្ចុប្បន្ន​នេះ​ ប៉ុន្តែ​​អាណា​ចក្រ​​ខ្មែរ​​ ក៏​​ធ្លាក់​​ចុះ ដែល​​ពិភព​លោក​​ជុំវិញ​​​ទាំង​មូល​ ​បំភ្លេច​​ចោល​ ក្លាយ​ជា​ទី​ព្រៃ​ស្ម​សាន​គ្រប​ដណ្តប់​បិទ​​បាំង​នូវ​អ្វី​ៗ​​គ្រប់​បែប​យ៉ាង ជា​មួយ​​នឹង​ ម៉ាស់​​ពណ៌​បៃ​តង​​របស់​វា ហើយ​​ក្នុង​​រយ​ពេល​ ៣០០ ឆ្នាំ​​ចុង​ក្រោយ​​នេះ ប្រាសាទ​ថ្ម​ធំ​ៗ​ចាប់​ផ្ដើម​​ដួល​រំលំ​ជ្រុះ​​ធ្លាក់​​ដល់​​ដី​សឹង​តែ​អស់​រលីង​ទៅ​ហើយ​។ ប្រា​សាទ​​ឈើ​​ទាំង​​អស់​​ត្រូវ​​បាន​​ពុក​ផុយ រលេះ​​រលួយ​​ជា​​យូរ​​មក​​ហើយ​ រឺ ​ក៏​ត្រូវ​​ឆេះ​​ទៅ​​ក្នុង​អណ្តាត​ភ្លើង​ផង​ដែរ​ ឃើញ​នៅ​សល់តែប្រាសាទ​​អំពី​ថ្មខ្លះៗ​ ដែល​នៅ​សល់​ អាច​ធ្វើ​ជា​សាក្សី​ចុង​ក្រោយ​ នៃ វ​ប្ប​ធម៌​ខ្មែរ​ដ៏អ​ស្ចារ្យ​នេះ។

ដើមឈើធំៗ​ទាំង​នេះ​ វារលំ ហើយរិសវារលើងទាញប្រាសាទអោយរលំជាមួយវា
ហើយ ដើមរបស់វាក៏ដួលសង្កត់ប្រាសាទទៀតផង​ ចុះក្រោមអគារប្រាសាទផងដែរ។