សេចក្ដីផ្ដើម
ថ្ងៃសៅរ៍ ទី13.សីហា 2022.ម៉ោង 10:57


អានភាសាអាល្លឺម៉ង់

ការសិក្សាដោយអ្នកបច្ចេកទេសអរិយធម៌ បានលាតត្រដាង លើពិភពលោក នៃ ទ្វីបអឺរ៉ុប ក៏បាននាំមក នូវ ការរកឃើញ នៃ វប្បធម៌ខ្ពស់ជាច្រើន ដែលត្រូវបានបំភ្លេចចោល ហើយទស្សនពិភពលោកថ្មី បានលេចចេញមក ជាលើកដំបូង ដែលបានគ្របដណ្តប់លើ​មនុស្សជាតិ និង អតីតកាលទាំងមូលរបស់វា អាសនគ្រប់គ្រង នៃ ចក្រភពដ៏អស្ចារ្យ ត្រូវបានជីកចេញពីវាលខ្សាច់ នៃ ភាគខាងកើតបូព៌ា ជាកន្លែងគោរពបូជា ដ៏អាថ៌កំបាំង នៃ ជនជាតិ Maya ត្រូវបានគេរកឃើញនៅក្នុងព្រៃ នៃ អាមេរិកកណ្តាល ប៉ុន្តែនៅក្នុងប្រទេសឥណ្ឌា និង ចុងបូព៌ា ក៏បានជួបប្រទះ នូវ បូជនីយដ្ឋានដ៏អស្ចារ្យ ដែលសាងសង់ តាំងពីសម័យបុរាណយូរលង់ណាស់មកហើយ ហើយរហូតដល់សម័យទំនើបនេះ វិមាននេះនៅតែឈរនៅរឹងមាំ បង្ហាញពីវប្បធម៌របស់ខ្លួន មិនបាត់បង់ទៅណា។

ប្រវតិ្តសាស្រ្ត សិល្បៈ និង មនោសញ្ចេតនា (រ៉ូមែនទិក) គួរឲ្យចាប់អារម្មណ៍ណាស់! នៅក្នុងទីក្រុងបុរាណ ដ៏ចាស់ជរា ស្ថិតនៅក្នុងព្រៃជ្រៅហោរដ្ឋាន នាតំបន់អង្គរ ដែលពោរពេញទៅដោយចង្កោម នៃ ប្រាសាទ និង រាជវាំង ដែលត្រូវបានបោះបង់ចោល ជាច្រើនសតវត្សន៍ និង ដុះពាសពេញដោយរុក្ខជាតិឈើព្រៃ។

នៅទីនេះ ប្រជាជនខ្មែរបានទទួល​ពីការផ្តល់អោយ​ នៃ មរតកសាសនារបស់ឥណ្ឌា ដែល ជាតួអង្គពិសេស មិនអាចវាស់ រឺ ធ្វើការកត់សម្គាល់ណាមួយបាន ដែលជាការរួមចំណែក ដ៏សំខាន់មួយក្នុងវិសៃសិល្បៈ របស់អាស៊ាននាពេលបច្ចុប្បន្ននេះ សព្វថ្ងៃនេះមានផស្ដុតាងជាក់ស្ដែងនៅក្នុង "Musé Imaginaire" របស់អ្នកជំនាញគ្រប់រូប ក្នុង ពិភពលោក ហើយវា ជាការរួមចំណែកដ៏សំខាន់ ដល់សិល្បៈអាស៊ី ដែលផ្ដល់ នូវ ភាព​ស្រស់​ស្អាត​ នៃ ប្រា​សាទ​ និង រូប​ចម្លាក់​ដ៏​អស្ចារ្យ ទាំង​នេះ​​​​​​​ គឺ​ជា​វប្ប​ធម៌​មួយ​ ដែល​បង្ហាញ​ នូវ​ ភាព​​ល្អ​ឥត​ខ្ចោះ ខ្ពស់​បំ​ផុត​ដែល​នៅ​តែ​រស់​រវើក​​នៅ​លើ​ដែន​ដី​នគរ​​កម្ពុជា​ និង​ ថៃ​ខ្លះ ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ជា​ពិសេស​ ល្បែង​រាំ​តាម​ទី​ធ្លា​បែប​ប្រ​ពៃណី​ ហាក់​ដូច​ជា​នាំ​យក​តួ​អង្គ និង រឿង​ព្រេង​ នៃ ការ​សម្រាល​ទុក្ខ​ធ្វើ​អោយ​ប្រាសាទ រឺ ព្រះ​វិហារ​ បូរាណ​វត្ថុ​​ទាំង​ឡាយ​មាន ជីវិត​​រស់​រវើក​​ជា​ថ្មី​ឡើ​ង​វិញ​ ប្រកប​ដោយ​​ពន្លឺ​យ៉ាង​ត្រ​ចះ​ត្រ​ចង់​ទៀត​ផង​ អ្នក​និពន្ធ​សៀវ​ភៅ​នេះ​ បាន​សិក្សា​ដឹង​អំពី​​រឿង​បូរាណ​នេះ​ ទាំង​ចាស់​ ទាំង​ថ្មី រហូត​មក​ដល់​ពេល​នេះ ជា​យូរ​លង់​​មក​ហើយ​។​

លោក​​ជា​ជាង​​ចម្លាក់​​ វ័យ​ក្មេង​តាំង​ពី​ក្នុង​វ័យ​ម្ភៃ​ឆ្នាំ​ ដែល​លោក​​បាន​ធ្វើ​ដំណើរ​មក​ដល់​អាស៊ី​អគ្គេយ៍​ ហើយ​បាន​ព្យាយាម​ជ្រៀត​ចូល​ទៅ​ក្នុង​អា​ថ៌​កំបាំង​ របស់​សិល្ប​ករ​ខ្មែរ​ និង ថៃ បុរាណ​ គាត់​​បាន​ជ្រ​មុជ​ ខ្លួន​​យ៉ាង​ជិត​ស្និត​បំផុត​ ក្នុង​​ខ្លឹម​សារ​ នៃ វប្ប​ធម៌​នេះ​ ហើយ​វា​ហាក់​ដូច​ជា​ត្រូវ​មន្ដ​សន្ដំ​ ទៅ​ជា​មួយ នឹង​ វេទ​មន្ដ​នេះ​តាំង​​ពី​ពេល​នោះ​មក​។ មើល​ទៅ​ហាក់​ដូច​ជា​ពុំ​មាន​នរ​ណា​ម្នាក់​ទៀត​ផ្សេង​ទេ​ ហើយ​ គឺ​ លោក​នេះ​ហើយ​ ដែល​ស័ក្តិ​សម​បំផុត​ ធ្វើ​ជា​មគ្គុ​ទ្ទេស​ក៍​ដ៏​ត្រចះ​ត្រ​ចង់​ តាម​រយ​ភាព​អស្ចារ្យ​ នៃ ទី​ក្រុង​បុរាណ​អង្គរ​ និង ប្រាសាទ​អង្គរ​វត្ត​ដ៏​អស្ចារ្យ​។​

លោក Martin Hurlimann

នៅពីក្រោយបឹងនេះ ជាទីក្រុងអង្គរ ទីក្រុងដែលគេបំភ្លេចចោលក្នុងព្រៃ