សំដែងអំពីវិធីវេរភត្ដ ១៤ប្រការ

   បើឧបាសកឧបាសិកាមានបសាទសទ្ធា គឺជំនឿប្រកបដោយសេចក្តីជ្រះថ្លាកើតឡើងក្នុងសន្តាន មានប្រាថ្នា នឹង វេរភត្តទាំង ១៤ប្រការ ភត្ត ណាមួយក៏បានតាមប្រាថ្នា។

ឯភត្តទាំង ១៤នៅគឺ

 • សង្ឃភត្តំ វេរនូវភត្តដល់សង្ឃ។
 • ឧទ្ទេសភត្តំ វេរនូវភត្តដល់ភិក្ខុ ១អង្គ ឬ ២អង្គ , ឬ៣ អង្គ ជាដើម តាមពាក្យដែលសង្ឃសំដែងអោយ។
 • និមន្តនភត្តំ វេរនូវភត្តដល់ភិក្ខុដែលខ្លួននិមន្តមកហើយប្រគេន។
 • សលាកភត្តំ វេរនូវភត្តដល់ភិក្ខុទាំងឡាយដែលខ្លួនសរសេរឈ្មោះក្នុងស្លាកហើយចាប់។
 • បក្ខិកភត្តំ វេរនូវភត្តដល់ភិក្ខុសង្ឃក្នុងសុក្កបក្ខ គឺចំណែកខាងខ្នើត ឬកាលបក្ខ គឺចំណែកខាងរនោច តែក្នុង១បក្ខប្រគេនតែ១ថៃ្ង មិនមានកំណត់ថៃ្ងណា។
 • ឧបោសថិកភត្តំ វេរនូវភត្តដល់ភិក្ខុសង្ឃក្នុងថៃ្ងឧបោសថកាល។
 • បាដិបាទិកភត្តំ វេរនូវភត្តដល់ភិក្ខុសង្ឃក្នុងថៃ្ង១កើត រឺ១រោច។
 • អាគន្តុកភត្តំ វេរនូវភត្តដល់ភិក្ខុសង្ឃដែលទើបមកដល់ថ្មី។
 • គមិកភត្តំ វេរនូវភត្តដល់ភិក្ខុសង្ឃដែលមានដំណើរនឹងទៅកាន់ទីណាមួយ។
 • គិលានភត្តំ វេរនូវភត្តដល់ភិក្ខុសង្ឃដែលមានជំងឺ។
 • គិលានុបដ្ឋាកភត្តំ វេរនូវភត្តដល់ភិក្ខុសង្ឃជាអ្នករក្សាជំងឺភិក្ខុសាមណេរផងគ្នា។
 • និច្ចភត្តំ វេរនូវភត្តដែលត្រូវប្រគេនជានិច្ចដល់ភិក្ខុសង្ឃ។
 • កុដិកភត្តំ វេរនូវភត្តដល់ភិក្ខុសង្ឃនូវទីលំនៅ មានកុដិជាដើម ( ភត្ត នេះហៅបានតាមឈ្មោះទីកនែ្លងដែលសង្ឃនៅ ) ។
 • វារកភត្តំ វេរនូវភត្តដល់ភិក្ខុសង្ឃដោយចាត់ចែងជាវេន។

ភត្តទាំង១៤ ប្រការនេះ បើទាយកប្រាថ្នានឹងវេរភត្តណាមួយ ត្រូវដាក់ឈ្មោះភត្ត នោះ ត្រង់បាលីដែលវង់ក្រចកយ៉ាងនេះ ( ---- )ទុកនោះចុះ។

នមោ តស្ស ភគវតោ អរហតោ សម្មសម្ពុទ្ធស្ស (សូត្របីចប់)
អយំ នោ ភន្ដេ បិណ្ឌបាតោ ធម្មិកោ ធម្មលទ្ធោ ធម្មេនេវ
ឧប្បាទិតោមាតាបិតុ អាទិកេ គុណវន្ដេ ឧទ្ទិស្ស ឥមំ (ឥត្ថន្នាមំ)
សបរិក្ខារំពុទ្ធប្បមុខស្ស(១) សង្ឃស្ស ទេម តេគុណវន្ដាទយោ
មំ (ឥត្ថន្នាមំ) អត្ដនោ សន្ដកំ វិយ មញ្ញមានា អនុមោទន្ដុ អនុ
មោទិត្វាន យថិច្ឆិតសម្បត្ដីហិសមិជ្ឈន្ដុ សព្វទុក្ខា បមុញ្ចន្ដុ
ឥមិនា និស្សន្ទេន។ ទុតិយម្បិ.....។ តតិយម្បិ......។

   (១)បើមានរៀបភោជនាហារដោយឡែកផ្សេងជាដង្វាយព្រះពុទ្ធរូបក្នុងទីនោះ ទើបត្រូដាក់បាលីថា ពុទ្ធប្បមុខស្ស នេះ បើមិនមានដង្វាយព្រះពុទ្ធរូបទេ កុំដាក់បាលីនេះ។ ប៉ែកខាងសេចក្ដីប្រែក៏ដូចគ្នា

   ប្រែថា បពិតព្រះគមែ្តងសង្ឃដ៏ចំរើនន្នើយ រីចង្ហាន់បិណ្ឌបាត នៃយើងខ្ញុំទាំងឡាយនេះ ប្រកបដោយធម៌ បានមកដោយធម៌ កើតឡើង
ដោយធម៌ យើងខ្ញុំទាំងឡាយ សូមឧទ្ទិសចំពោះ ដល់លោកអ្នកដ៏មានគុណ ទាំងឡាយ មានមាតាបីតាជាដើម យើងខ្ញុំទាំងឡាយ វេរនូវ(សង្ឃ
ភត្ត) នេះ ព្រមទាំងបរិក្ខារ ប្រគេនដល់ព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន សូមលោកអ្នកដ៏មានគុណទាំងឡាយ មានមាតាបីតាជាដើមនោះ
សំគាល់នូវ (សង្ឃភត្ត) នេះថាដូចជារបស់នៃខ្លួន ហើយសូមអនុមោទនាយកចុះ លុះអនុមោទនារួចហើយសូមអោយរួចរដោះ ចាកទុក្ខទាំង
ពួង អោយបានសម្បត្តិទាំងឡាយ៣ប្រការ គឺសម្បត្តិមនុស្ស១ សម្បត្តិទេវតា១ សម្បត្តិព្រះនិព្វាន១ ដោយសមគួរ តាមសេចក្តីប្រាថ្នារបស់
លោកអ្នកដ៏មានគុណទាំងឡាយនោះចុះដោយអំណាចផលាអានិសង្ស ដែលហូរជូនមក មិនដាច់នេះហោង។......អស់វារៈ២ដង ផង។…… អស់វារៈបីដងផង។

   ត្រង់បទថា ឥត្ថន្នាមំ អាចបញ្ចូលឈ្មោះ ភត្តតាមប្រាថ្នា យ៉ាងដូច សង្ឃភត្ដ បញ្ចូលថា សង្ឃភត្ដំ (នូវសង្ឈភត្ដ)។

បើវេរចតុប្បច្ច័យជាសង្ឃទាន
មយំ ភន្តេ ឥមេចត្តារោ បច្ចយេ ឥធានេត្វា សង្ឃស្ស ទេម សាធុ
 ភន្តេ សង្ឃោ ឥមេ ចត្តារោ បច្ចយេ បដិគ្គណ្ហតុ អម្ហាកំ ទីឃរត្តំ
អត្ថាយហិតាយ សុខាយ។ ទុតិយម្បិ …..។ តតិយម្បិ …។

   ប្រែថា បពិតព្រះគមែ្តងសង្ឃដ៏ចំរើនន្នើយ យើងខ្ញុំទាំងឡាយ បាននាំនូវបច្ច័យទាំង ឡាយបួននេះ មកតំក ល់ទុកក្នុងទីនេះ ហើយវេរ
ប្រគេនដល់ព្រះសង្ឃ បពិតព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃទទួលយកនូវបច្ច័យទាំងឡាយ៤នេះ ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់យើងខ្ញុំទាំងឡាយអស់កាលជាអងែ្វងទៅ ហោង។ ….អស់វារៈពីរដងផង។ …..អស់វារៈបីដងផង។

វេចតុបច្ច័យដល់ភិក្ខុមួយអង្គ
មយំ ភន្តេ ឥមេ ចត្តារោ បច្ចយេ ឥធានេត្វា អាយស្មតោ ទេម
សាធុ ភន្តេ អាយស្មា ឥមេ បច្ចយេ បដិគ្គណ្ហតុ អម្ហាកំ ទីឃរត្តំ
អត្ថាយ ហិតាយ សុខាយ។ ទុតិយម្បិ …..។ តតិយម្បិ …។

   ប្រែថា បពិតព្រះករុណាដ៏ចំរើនន្នើយ យើងខ្ញុំទាំងឡាយ បាននាំនូវបច្ច័យទាំងឡាយ បួននេះ មកតំកល់ទុកក្នុងទីនេះ ហើយវេរប្រគេនដល់
ព្រះករុណាដ៏មានអាយុ បពិតព្រះករុណាដ៏ចំរើន សូមព្រះករុណាទទួលយក នូវបច្ច័យទាំងឡាយនេះ ដើម្បីសេចក្តី ចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់យើងខ្ញុំទាំងឡាយ អស់កាលជាអងែ្វងទៅហោង។ ….អស់វារៈពីរដងផង។ …..អស់វារៈបីដងផង។

វេរកថិនទានដល់ព្រះសង្ឃ

ឥមំ ទុស្សំ កថិនចីវរំ សង្ឃស្ស ទេម។ ទុតិយម្បិ ...។ តតិយម្បិ …។

   ប្រែថា បពិតព្រះគមែ្តងសង្ឃដ៏ចំរើនន្នើយ យើងខ្ញុំទាំងឡាយ សូមវេរនូវសំពត់នេះ ជាសំពត់ដើម្បីកថិនចី វរ ប្រគេនដល់ព្រះសង្ឃ។ ….អស់វារៈពីរដងផង។ …..អស់ វារៈបីដងផង។ រឺនឹងវេរថា ឥមំ វត្ថំ កថិនចីវរំ សង្ឃស្ស ទេម ដូច្នេះក៏បាន សេចក្ដីប្រែដូចគ្នា។

វេរគ្រឿងបរិក្ខាជាបរិវារកថិនថាដូច្នេះ

យេនម្ហាកំ កថិនំ គហិតំ កថិនានិសង្សានិ តស្សេវ ទេម។ ទុតិយម្បិ ...។ តតិយម្បិ …។

   ប្រែថា បពិតព្រះគមែ្តងសង្ឃដ៏ចំរើនន្នើយ រីកថិននៃយើងខ្ញុំទាំងឡាយ គឺលោកម្ចាស់អង្គណា បានទទួល កាន់យកហើយ យើងខ្ញុំទាំងឡាយ សូមវេរនូវគ្រឿងបរិក្ខាជាបរិវារនៃកថិនទាំងឡាយ ប្រគេនដល់លោក ម្ចាស់អង្គនោះ។….អស់វារៈពីរដងផង។ …..អស់វារៈបីដងផង។

   សំពត់៧ប្រការ ដែលព្រះសម្មាសម្ពុទ្ធទ្រង់អនុញ្ញាត ទុកអោយជាសំពត់សមណបរិក្ខារនោះគឺ

  • សំពត់ត្រៃចីវរ១
  • សំពត់សំរាប់ងូតទឹកភ្លៀង
  • សំពត់សំរាប់អង្គុយ១
  • សំពត់សំរាប់ក្រាលជាកំរាល១
  • សំពត់សំរាប់គ្របបូសរឺដំបៅ១
  • សំពត់សំរាប់ជូតមុខគឺកនែ្សង១
  • សំពត់តូចរឺធំជាងប្រមាណ ហៅថាសំពត់បរិក្ខាចោឡៈ១

   បញ្ចូលជាមួយ

 • សំពត់ត្រងទឹក១
 • សំពត់ចំណាំវស្សា១
 • សំពត់អចេកចីវរ១

   ថែមទៀតជា១០សំពត់ទាំង ១០ប្រការនេះបើទាយកមានប្រាថ្នានឹងវេរសំពត់ណាមួយដល់សង្ឃ តែសំពត់នោះមានតែមួយ ត្រៃ ឬ ១ផ្នត់ ត្រូវដាក់ឈ្មោះសំពត់នោះជាបាលីឯកវចនៈ បញ្ចូលវេរដូចមានសំណៅទុក ជាបែបខាងមុខនេះទាំ១០ប្រការគឺ ៖

 • ១ - ឥមំ តិចីវរំ នូវត្រៃចីវរនេះ។
 • ២ - ឥមំ វស្សិកសាដិកំ នូវសំពត់សំរាប់ងូតទឹកភ្លៀងនេះ
 • ៣ - ឥមំ និសីទនំ នូវសំពត់សំរាប់ទ្រាប់អង្គុយនេះ។
 • ៤ - ឥមំ បច្ចត្ថរណំ នូវសំពត់សំរាប់ក្រាលនេះ។
 • ៥ - ឥមំ កណ្ឌុប្បដិច្ឆាទឹ នូវសំពត់សំរាប់គ្របបូសរឺគ្របដំបៅ។
 • ៦ - ឥមំ មុខបុព្ឆានចោឡំ នូវសំពត់សំរាប់ជូនមុខគឺកនែ្សង។
 • ៧ - ឥមំ បរិក្ខារចោឡំ នូវសំពត់បរិក្ខារចោឡៈនេះ។
 • ៨ - ឥមំ បរិសាវនំ នូវសំពត់សំរាប់ត្រងទឹកនេះ។
 • ៩ - ឥមំ វស្សាវាសិកំ នូវសំពត់ចំណាំវស្សានេះ។
 • ១០ - ឥមំ អច្ចេកចីវរំ នូវសំពត់អច្ចេកចីវរនេះ។

   សំពត់ទាំង ១០ប្រការនេះ បើត្រូវការ នឹង វេរប្រគេនសំពត់ណាមួយ អោយយកឈ្មោះសំពត់ដែលមាន សំណៅ ជាបែបទុកនោះ មកដាក់ជាបាលីដែលសំរាប់សូត្រវេរ ត្រង់កនែ្លងដែលមានវង់ក្រចកទុកស្រាប់ហើយនោះចុះ។

វេរត្រៃចីវរថា

មយំ ភន្តេ ឥមំ (តិចីវរំ) ឥធានេត្វា សង្ឃស្ស ទេម
សាធុ ភន្តេសង្ឃោ ឥមំ (តិចី វំ)បដិគ្គណ្ហតុ អម្ហាកំ
ទីឃរត្តំ អត្ថាយហិតាយ សុខាយ។ ទុតិយម្បិ...តតិយម្បិ...។

   ប្រែថា បពិតព្រះគមែ្តងសង្ឃដ៏ចំរើនន្នើយ យើងខ្ញុំទាំងឡាយ បាននាំនូវ(ត្រៃចីវរ )នេះ មកតំកល់ទុកនៅទីនេះ សូមវេរប្រគេន ដល់ ព្រះសង្ឃ បពិតព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃទទួលយក នូវ(ត្រៃចីវរ )នេះ ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់យើងខ្ញុំទាំងឡាយ អស់កាលជាអងែ្វងទៅហោង។ .អស់វារៈពីរដងផង។..អស់វារៈបីដងផង។

   សំពត់១០ ប្រការនេះ បើប្រាថ្នានឹងវេរសំពត់ណាមួយដល់ព្រះសង្ឃ តែសំពត់នោះ មានច្រើនត្រៃ ឬច្រើនផ្នត់ ត្រូវអោយយកឈ្មោះ សំពត់នោះ ជាបាលីពហុវចនៈ មកដាក់បញ្ចូលវេរដូចមានសំណៅបែបទុកនៅខាងក្រោមនេះស្រាប់។

 • ១ - ឥមានិ តិចីវរានិ នូវត្រៃចីវរ ទាំងឡាយនេះ ។
 • ២ - ឥមានិ វស្សិកសាដិកាយោ នូវសំពត់សំរាប់ងូតទឹកភ្លៀង ទាំងឡាយនេះ។
 • ៣ - ឥមានិ និសីទនានិ នូវសំពត់សំរាប់ទ្រាប់អង្គុយ ទាំងឡាយនេះ ។
 • ៤ - ឥមានិ បច្ចត្ថរណានិ នូវសំពត់សំរាប់ក្រាល ទាំងឡាយនេះ ។
 • ៥ - ឥមានិ កណ្ឌុប្បដិច្ឆាទីនិ នូវសំពត់សំរាប់គ្របបូសរឺគ្របដំបៅ ទាំងឡាយនេះ ។
 • ៦ - ឥមានិ មុខបុព្ឆានចោឡានិ នូវសំពត់សំរាប់ជូនមុខគឺកនែ្សង ទាំងឡាយនេះ។
 • ៧ - ឥមានិ បរិក្ខារចោឡានិ នូវសំពត់បរិក្ខាចោឡៈ ទាំងឡាយនេះ។
 • ៨ - ឥមានិ បរិសាវនានិ នូវសំពត់សំរាប់ត្រងទឹក ទាំងឡាយនេះ។
 • ៩ - ឥមានិ វស្សាវាសិកានិ នូវសំពត់ចំណាំវស្សា ទាំងឡាយនេះ។
 • ១០ - ឥមានិ(១) អច្ចេកចីវរានិ នូវសំពត់អច្ចេកចីវរ ទាំងឡាយនេះ ។

   ឥមំ, ឥមានិ ប្រែថា នេះ ជាពាក្យចង្អុលរបស់ដែលនៅក្នុងហត្ថបាសនៃទាយកអ្នកវេរ បើរបស់ក្រៅហត្ថ បាសទាយកអ្នកវេរត្រូវថា ឯតំ ឯតា ឯតានិ ប្រែថា "នុ៎ះ"

   សំពត់ទាំង ១០ប្រការនេះ បើត្រូវការនឹងវេរប្រគេនសំពត់ណាមួយ អោយយកឈ្មោះសំពត់ដែលមានសំ ណៅ ជាបែបទុកនោះមកដាក់
ជាបាលីដែលសំរាប់សូត្រវេរ ត្រង់កនែ្លងដែលមានវង់ក្រចកទុកស្រាប់ហើយនោះចុះ។

វេរសំពត់សំរាប់ងូតទឹកភ្លៀងថា

មយំ ភន្តេ ឥមានិ (វស្សិកសាដិកាយោ) ឥធានេត្វា សង្ឃស្ស ទេម
សាធុ ភន្តេ សង្ឃោ ឥមា (វស្សិកសាដិកាយោ) បដិគ្គណ្ហតុ អម្ហាកំ
ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ។ ទុតិយម្បិ....។ តតិយម្បិ....។

   ប្រែថា បពិតព្រះគមែ្តងសង្ឃដ៏ចំរើនន្នើយ យើងខ្ញុំទាំងឡាយ បាននាំនូវ(សំពត់សំរាប់ងូតទឹកភ្លៀងទាំងឡាយ)នេះ មកតំកល់ទុកក្នុងទីនេះ ហើយវេរប្រគេនដល់ព្រះសង្ឃ បពិតព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃទទួលយកនូវ (សំពត់សំរាប់ងូតទឹកភ្លៀងទាំងឡាយ)នេះ ដើម្បីសេចក្តី ចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់យើងខ្ញុំទាំងឡាយ អស់កាលជាអងែ្វងទៅហោង។…អស់វារៈពីរដងផង...អស់វារៈ បីដងផង។

វេរសង្ឃទាន

មយំ ភន្តេ ឥមានិ ខាទនិយភោជនីយាទីនិ សជ្ជេត្វា សង្ឃស្ស ទេម
សាធុ ភន្តេ សង្ឃោ ឥមា ខាទិយ ភោជនីយាទីនិ បដិគ្គណ្ហតុ អម្ហាកំ
ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ។ ទុតិយម្បិ…។ តតិយម្បិ …។

   ប្រែថា បពិតព្រះគមែ្តងសង្ឃដ៏ចំរើនន្នើយ យើងខ្ញុំទាំងឡាយ បានតាក់តែងនូវវត្ថុទាំងឡាយ មានខាទនីយភោជនីយាហារ គឺបងែ្អម និង ចំអាបជាដើមនេះ ហើយវេរ ប្រគេនដល់ព្រះសង្ឃ បពិតព្រះសង្ឃដ៏ចំរើនសូមព្រះសង្ឃទទួលយក នូវវត្ថុទាំងឡាយ មានបងែ្អម និង ចំអាប ជាដើមនេះ ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់យើងខ្ញុំទាំងឡាយ អស់កាលជាអងែ្វងទៅហោង។ អស់វារៈពីរ ដងផង..អស់វារៈបីដងផង។

វេរគណទាន

មយំ ភន្តេ ឥមានិ ខាទនិយភោជនីយាទីនិ  សជ្ជេត្វា សីលវន្តានំ ទេម
សាធុ ភន្តេ សីលវន្តោ ឥមានិ ខាទិយភោជនីយាទីនិ បដិគ្គ ណ្ហតុ អម្ហាកំ
ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ។ ទុតិយម្បិ។ តតិយម្បិ។

   ប្រែថា បពិតព្រះករុណាទាំងឡាយដ៏ចំរើនន្នើយ យើងខ្ញុំទាំងឡាយ បានតាក់តែង នូវវត្ថុទាំងឡាយ មានខាទនីយភោជនីយាហារ គឺបងែ្អម និង ចំអាបជាដើមនេះ ហើយវេរប្រគេន ដល់លោកម្ចាស់អ្នកមានសីលទាំងឡាយ បពិតព្រះករុណាទាំងឡាយដ៏ចំរើន សូមលោកម្ចាស់អ្នក មានសីលទាំងឡាយ ទទួលយកនូវវត្ថុទាំងឡាយ មានបងែ្អមនិងចំអាបជាដើមនេះ ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់យើងខ្ញុំទាំងឡាយ អស់កាលជាអងែ្វងទៅហោង។…អស់វារៈពីរ ដងផង...អស់វារៈបីដង ផង។

វេរបាដិបុគ្គលិកទាន

មយំ ភន្តេ ឥមានិ ខាទនិយភោជនីយាទីនិ សជ្ជេត្វា សីលវតោ ទេម
សាធុ ភន្តេ សីលវា ឥមានិ ខាទិយភោជនីយាទីនិ បដិគ្គណ្ហតុ
អម្ហាកំ ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ។ទុតិយម្បិ។តតិយម្បិ។

   ប្រែថា បពិតព្រះករុណាទាំងឡាយដ៏ចំរើនន្នើយ យើងខ្ញុំទាំងឡាយ បានតាក់តែង នូវវត្ថុទាំងឡាយ មានខាទនីយភោជនីយាហារ គឺបងែ្អម និង ចំអាបជាដើមនេះ ហើយវេរប្រគេនដល់ព្រះករុណា បពិតព្រះករុណាដ៏ចំរើន សូមលោកអ្នកមានសីល ទទួលយកនូវវត្ថុទាំងឡាយ មានបងែ្អមនិងចំអាបជាដើមនេះ ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់យើងខ្ញុំទាំងឡាយ អស់កាលជាអងែ្វង ទៅហោង។…អស់វារៈពីរ ដងផង...អស់វារៈបីដង ផង។

វេរអង្ករដល់ព្រះសង្ឃថា

;មយំ ភន្តេ ឥមានិ តណ្ឌុលានិ ឥធានេត្វា សង្ឃស្ស ទេម
សាធុ ភន្តេ សង្ឃោ ឥមា តណ្ឌុលានិ បដិគ្គណ្ហតុ អម្ហាកំ
ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ។ទុតិយម្បិ។ តតិយម្បិ។

   ប្រែថា បពិតព្រះគមែ្តងសង្ឃដ៏ចំរើនន្នើយ យើងខ្ញុំទាំងឡាយ បាននាំនូវអង្ករទាំង ឡាយនេះ មកតំកល់ទុកក្នុងទីនេះ ហើយវេរប្រគេន ដល់ព្រះសង្ឃ បពិតព្រះសង្ឃដ៏ ចំរើន សូមព្រះសង្ឃទទួលយកនូវអង្ករទាំងឡាយនេះ ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តី សុខ ដល់យើងខ្ញុំទាំងឡាយអស់កាលជាអ ងែ្វងទៅហោង ។…អស់ វារៈពីរដងផង...អស់វារៈបីដង ផង។

វេរផែ្លឈើផ្សេងៗថា

មយំ ភន្តេ ឥមានិ នានាផលានិ  ឥធានេត្វា សង្សស្ស ទេម
សាធុ ភន្តេ សង្ឃោ ឥមា នានា ផលានិ បដិគ្គណ្ហតុ អម្ហាកំ
ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ។ ទុតិយម្បិ…។ តតិយម្បិ …។

   ប្រែថា បពិតព្រះគមែ្តងសង្ឃដ៏ចំរើនន្នើយ យើងខ្ញុំទាំងឡាយ បាននាំនូវផែ្លឈើផ្សេងៗទាំងឡាយនេះ មកតំកល់ទុកក្នុងទីនេះ ហើយវេរ ប្រគេនដល់ព្រះសង្ឃ បពិតព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃទទួលយកនូវផែ្លឈើផ្សេងៗទាំងឡាយនេះ ដើម្បីសេចក្តីចំរើន ដើម្បីជា ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់យើងខ្ញុំទាំងឡាយ អស់កាលជាអងែ្វងទៅហោង។…អស់វារៈពីរដងផង...អស់វារៈបីដង ផង។

វេរគ្រឿសេនាសនៈ តទៅ
បើវេររោងឧបោសថ គឺវិហារថា

មយំ ភន្តេ ឥមានិ (ឧបោសថាគារំ) ការេត្វា ឧបោសថ បវារណា
ទិសង្ឃកម្មករណត្ថាយ ចាតុទ្ទិសស្ស ភិក្ខុសង្សស្សទេម សាធុ
ភន្តេ ភិក្ខុសង្ឃោ អមំ (ឧបោសថាគារំ) បដិគ្គណ្ហតុអម្ហាកំ
ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ។ ទុតិយម្បិ…។ តតិយម្បិ …។

   ប្រែថា បពិតព្រះគមែ្តងសង្ឃដ៏ចំរើនន្នើយ យើងខ្ញុំទាំងឡាយ បានចាត់ចែងធ្វើនូវ (រោងសំរាប់ធ្វើនូវឧបោ សថ)នេះ ហើយវេរប្រគេន ដល់ព្រះភិក្ខុសង្ឃ ដែលមកអំពីទិសទាំងបួន ដើម្បីប្រយោជន៍ដល់កិរិយាធ្វើនូវសង្ឃកម្ម មានអុបោសថកម្ម និងបវរណាកម្មជាដើម បពិត
ព្រះសង្ឃដ៏ចំរើន សូមព្រះភិក្ខុសង្ឃទទួលយកនូវ(រោងសំរាប់ ធ្វើនូវឧបោសថ)នេះ ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តី
សុខដល់យើងខ្ញុំទាំងឡាយ អស់កាលជាអងែ្វងទៅហោង។…អស់វារៈពីរដងផង...អស់វារៈ បីដងផង។

  • វេរសាលាថា ឥមំ សាលំ នូវសាលានេះ
  • វេរកប្បិយកុដិថា ឥមំ កប្បិយកុដឹ នូវកប្បិយកុដិនេះ។
  • វេរកុដិតូច រឺតូបថា ឥមំ កុដឹ នូវកុដិតូចនេះ រឺតូបនេះ។
  • វេរកុដិធំថា ឥមំ វិហារំ នូវកុដិធំនេះ។
  • វេរបង្គន់ថា ឥមំ វច្ចកុដឹ នូវបង្គន់នេះ។

   បើប្រាថ្នានឹងវេរសាលាក្ដី កប្បិយកុដិក្ដី កុដិតូចក្ដិ កុដធំក្ដី បង្គន់ក្ដី ទាំង៥យ៉ាងនេះ និងវេររបស់ណាមួយ អោយយកឈ្មោះរបស់នោះ ទាំងបាលីទាំងសំរាយត្រង់កន្លែងដែលវង់ក្រចកនោះហើយសូត្រវេរចុះ

វេរគរុភណ្ឌ

មយំ ភន្តេ ឥមំ គរុភណ្ឌំ ឥធានេត្វា ភិក្ខុសង្សស្ស ទេម
សាធុ ភន្តេ ភិក្ខុង្ឃោ ឥមំគរុ ភណ្ឌំ បដិគ្គណ្ហតុអម្ហាកំ
ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ។ ទុតិយម្បិ..។ តតិយម្បិ។

   ប្រែថា បពិតព្រះគមែ្តងសង្ឃដ៏ចំរើនន្នើយ យើងខ្ញុំទាំងឡាយ បាននាំនូវគរុភណ្ឌនេះ មកតំកល់ទុកក្នុងទីនេះ ហើយវេរប្រគេនដល់
ព្រះភិក្ខុសង្ឃ បពិតព្រះសង្ឃដ៏ចំរើន សូមព្រះភិក្ខុសង្ឃទទួលយកនូវគរុភណ្ឌនេះ ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់យើងខ្ញុំទាំងឡាយ អស់កាលជាអងែ្វ ងទៅហោង។ …អស់ វារៈពីរដងផង...អស់វារៈបីដង ផង។

វីធីវេរគ្រឿងភេសជ្ជៈ
វេរទឹកឃ្មុំ

មយំ ភន្តេ ឥមំ (មធុំ) ឥធានេត្វា ភិក្ខុសង្ឃស្ស ទេម សាធុ ភន្តេ
ភិក្ខុសង្ឃោ ឥមំ (មធុំ) បដិគ្គណ្ហតុ អម្ហាកំ ទីឃរត្តំ
អត្ថាយ ហិតាយ សុខាយ។ ទុតិយម្បិ…។ តតិយម្បិ …។

   ប្រែថា បពិតព្រះគមែ្តងសង្ឃដ៏ចំរើនន្នើយ យើងខ្ញុំទាំងឡាយ បាននាំនូវ(ទឹកឃ្មុំ)នេះ មកតំកល់ទុកក្នុងទីនេះ សូមវេរប្រគេនដល់ព្រះភិក្ខុ សង្ឃ បពិតព្រះសង្ឃដ៏ចំរើន សូមព្រះភិក្ខុសង្ឃទទួលយកនូវ(ទឹកឃ្មុំ)នេះ ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់យើងខ្ញុំទាំងឡាយ អស់កាលជាអងែ្វងទៅ ហោង។ …អស់ វារៈពីរដងផង...អស់វារៈបីដង ផង។

 • បើវេរប្រេងថា ឥមំ តេលំ នូវប្រេងនេះ។
 • វេរទឹកអំពៅ ឥមំ ផាណិតំ នូវទឹកអំពៅនេះ។
 • វេទឹកត្នោត ឥមំ តាលោទកំ នូវទឹកត្នោតនេះ។
 • វេរថ្នាំរំងាប់រោគ ឥមំ គិលានភេសជ្ជំ នូវថ្នាំសំរាប់រក្សានូវមនុស្សឈឺនេះ ។

   បើប្រាថ្នានឹងវេរប្រេងក្តី, ទឹកអំពៅក្តី, ទឹកត្នោតក្តី, ថ្នាំរក្សានូវជំងឺក្តី ទាំង៤នេះរបស់ ណានិមួយ អោយ ឈ្មោះរបស់នោះត្រង់វង់ក្រចក ទាំងបាលី រឺសំរាយ ទៅតាមឈ្មោះ វត្ថុទាំងឡាយនោះចុះ។

វិធីវេរបច្ច័យទាំង៤ ប្រការ ចប់ដោយសង្ខេបតែប៉ុណ្ណេះ។