សេក្ខិយវគ្គ៧៥

    វត្ដដែលបព្វជិតត្រូវសិក្សាឈ្មោះថា សេក្ខិយវត្ដ សេក្ខិវត្ដនេះចែកជា៤ពួក គឺ៖ ពួកទី១ឈ្មោះ សារុប្ប ពួកទី២ ឈ្មោះ ភោជនប្បដិសំយុត្ដ ពួកទី៣ឈ្មោះ ធម្មទេសនាបដិសំយុត្ដ ពួកទី៤ឈ្មោះ បកិណ្ណក។

សារុប្បទី១ មាន២៦

 • ១ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងស្លៀកអោយបរិមណ្ឌល គឺស្លៀកស្បង់គ្រងចីពរអោយត្រឹមត្រូវ។
 • ២ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងដណ្ដប់ អោយបរិមណ្ឌល គឺស្លៀកស្បង់គ្រងចីពរអោយត្រឹមត្រូវ (១)
 • ៣ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងបិទបាំងកាយគឺឃ្លុំអោយត្រឹមត្រូវដើរទៅក្នុងចន្លោះផ្ទះ (២)
 • ៤ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងបិទបាំងកាយគឺឃ្លុំអោ យត្រឹមត្រូវអង្គុយនៅក្នុងចន្លោះផ្ទះ។
 • ៥ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងសង្រួមអោយល្អដើរ ទៅក្នុងចន្លោះផ្ទះ។
 • ៦ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងសង្រួមអោយល្អអង្គុយ នៅក្នុងចន្លោះផ្ទះ។
 • ៧ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមានភ្នែកសំលឹងចុះ ក្រោមដើរទៅ ក្នុងចន្លោះផ្ទះ។
 • ៨ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមានភ្នែកសំលឹងចុះ ក្រោមអង្គុយនៅក្នុងចន្លោះផ្ទះ។
 • ៩ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនសើយចីវរដើរទៅក្នុងចន្លោះផ្ទះ។
 • ១០ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងមិនសើយចីវរអង្គុយក្នុងចន្លោះផ្ទះ។
 • ១១ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងមិនសើចខ្លាំងដើរទៅក្នុងចេន្លោះផ្ទះ។
 • ១២ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនសើចខ្លាំង អង្គុយនៅក្នុងចន្លោះផ្ទះ។
 • ១៣ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងនិយាយតិចៗដើរទៅក្នុងចន្លោះផ្ទះ។
 • ១៤ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងនិយាយតិចៗអង្គុយនៅក្នុងចន្លោះផ្ទះ។
 • ១៥ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនគ្រលែងកាយដើរទៅក្នុងចន្លោះផ្ទះ។
 • ១៦ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនគ្រលែងកាយអង្គុយក្នុងចន្លោះផ្ទះ។
 • ១៧ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនបង់បោយនិងមិនឆ្កាដៃដើរទៅក្នុងចន្លោះផ្ទះ។
 • ១៨ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនបង់បោយនិងមិនឆ្កាដៃអង្គុយនៅក្នុងចន្លោះផ្ទះ។
 • ១៩ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងមិនអង្រួនក្បាលដើរទៅក្នុងចន្លោះផ្ទះ។
 • ២០ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនអង្រួនក្បាលអង្គុយនៅក្នុងចន្លោះផ្ទះ។
 • ២១ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនស្ទឹមចង្កេះដើរទៅក្នុងចន្លោះផ្ទះ។
 • ២២ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនស្ទឹមចង្កេះអង្គុយនៅក្នុងចន្លោះផ្ទះ។
 • ២៣ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនទទូរក្បាលដើរទៅក្នុងចន្លោះផ្ទះ។
 • ២៤ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងមិនទទូរក្បាលអង្គុយនៅក្នុងចន្លោះផ្ទះ។
 • ២៥ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនដើរចំអើតជើងក្នុងចន្លោះផ្ទះ។
 • ២៦ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងមិនអង្គុយត្របោមក្បាលជង្គង់ក្នុងចន្លោះផ្ទះ។

ភោជនប្បដិសំយុត្ដទី២ មាន៣០

 • ១ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងទទួលបិណ្ឌបាតដោយគោរព។
 • ២ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងទទួលបិណ្ឌបាត និងសំគាល់តែក្នុងបាត។
 • ៣ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងទទួលបិណ្ឌបាតអោយល្មមនិងសម្ល។
 • ៤ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងទទួលបិណ្ឌបាតអោយស្មើតែត្រឹមសណ្ដាប់មាត់ បាត។
 • ៥ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងឆាន់បិណ្ឌបាតដោយគោរព។
 • ៦ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញកាលឆាន់បិណ្ឌបាតនឹងសំគាល់តែក្នុងបាត។
 • ៧ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញអាត្មាអញនឹងឆាន់បិណ្ឌបាតវាចអោយស្មើ។
 • ៨ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងឆាន់បិណ្ឌបាតអោយល្មមនិងសម្ល។
 • ៩ - នឹងមិនច្រមចុះត្រង់កំពូលបាយ ហើយឆាន់បិណ្ឌបាត។
 • ១០ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងមិនកាយបាយលុបសម្ល ឬម្ហូបគោក (៣)ព្រោះអាស្រ័យសេចក្ដីល្មោភច្រើន។
 • ១១ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញមិនមានជំងឺ នឹងមិនសូមសម្លឬបាយដើម្បីប្រយោជន៍ខ្លួនមកឆាន់។
 • ១២ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងមិនសំលឹងមើលបាតភិក្ខុដទៃ ដោយប្រុងនឹង លើកទោសគេ។
 • ១៣ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនធ្វើពំនូតបាយអោយធំហួសពេក។
 • ១៤ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងធ្វើពំនូតបាយអោយបរិមណ្ឌល គឺអោយមូល។
 • ១៥ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញកាលបើពំនូតបាយមិនទាន់ដល់មាត់និងមិនហា មាត់ចាំ។
 • ១៦ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញកាលឆាន់ នឹងមិនញាត់ម្រាមដៃទាំងអស់អោយចូលក្នុងមាត់។
 • ១៧ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងមិននិយាយ ទាំងពំនូតបាយនៅក្នុងមាត់។
 • ១៨ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងឆាន់បោះដុំបាយទៅក្នុងមាត់។
 • ១៩ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនឆាន់ខាំកាត់ ពំនូតបាយមួយកំណាត់ម្ដង។
 • ២០ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងមិនឆាន់បៀម ពំនូតបាយក្នុងថ្ពាល់។
 • ២១ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនឆាន់រលាស់ដៃ។
 • ២២ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងមិនឆាន់ធ្វើគ្រាប់បាយអោយជ្រុះរោយរាយ។
 • ២៣ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងមិនឆាន់លៀនអណ្ដាត។
 • ២៤ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនឆាន់ ធ្វើសូរអោយលឺផ្ចាប់ៗ។
 • ២៥ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនឆាន់ ធ្វើសូរអោយលឺគ្រូក។
 • ២៦ - ។បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនឆាន់ លិទ្ធដៃ។
 • ២៧ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនឆាន់ លិទ្ធបាត។
 • ២៨ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនឆាន់ លិទ្ធបបូរមាត់។
 • ២៩ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងមិនយកដៃប្រឡាក់ដោយអាមិសទទួលចាប់ភោជនៈទឹក
 • ៣០ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនចាក់ទឹកលាងបាត្រទាំងគ្រាប់បាយ ក្នុងចន្លោះផ្ទះ។

ធម្មទេសនាបដិសំយុត្ដ ទី៣ មាន១៦

 • ១ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនសំដែងធម៌ដល់មនុស្សគ្មានជំងឺ មានឆត្រក្នុងដៃ។
 • ២ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនសំដែងធម៌ដល់មនុស្សគ្មានជំងឺ មានឈើច្រត់ឬដំបងក្នុងដៃ។
 • ៣ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនសំដែងធម៌ដល់មនុស្សមានសស្រ្ដាក្នុងដៃ។
 • ៤ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនសំដែងធម៌ដល់មនុស្សមានអាវុធក្នុងដៃ។
 • ៥ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនសំដែងធម៌ដល់មនុស្សពាក់ទ្រនាប់ជើង (៤)
 • ៦ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនសំដែងធម៌ដល់មនុស្សពាក់ស្បែកជើង។
 • ៧ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនសំដែងធម៌ដល់មនុស្សនៅលើយាន។
 • ៨ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនសំដែងធម៌ដល់មនុស្សនៅលើដំណេក។
 • ៩ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនសំដែងធម៌ដល់មនុស្សអង្គុយត្របោមក្បាលជង្គង់។
 • ១០ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនសំដែងធម៌ដល់មនុស្សជូតឈ្នួតក្បាល (៥)
 • ១១ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនសំដែងធម៌ដល់មនុស្សទទូរក្បាល។
 • ១២ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនអង្គុយផ្ទាល់ នឹងផែនដីសំដែងធម៌ដល់មនុស្សគ្មានជំងឺ ដែល អង្គុយលើអាសនៈ។
 • ១៣ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនអង្គុយលើអាសនៈទាមសំដែងធម៌ដល់មនុស្សគ្មានជំងឺ អង្គុយលើអាសនៈខ្ពស់។
 • ១៤ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនឈរសំដែងធម៌ ដល់មនុស្សគ្មានជំងឺអង្គុយ។
 • ១៥ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនដើរខាងក្រោយ សំដែងធម៌ដល់មនុស្សគ្មានជំងឺដែលដើរខាងមុខ។
 • ១៦ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនដើរខាងក្រៅផ្លូវ សំដែងធម៌ដល់មនុស្សគ្មានជំងឺដែលដើរក្នុងផ្លូវ។

បកិណ្ណកទី៤ មាន៣

 • ១ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញគ្មានជំងឺ នឹងមិនឈរបន្ទោបង់អុច្ចារៈរឺបស្សាវៈ។
 • ២ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញគ្មានជំងឺ និងមិនបន្ទោបង់ អុច្ចារៈឬបស្សាវៈឬស្ដោះទឹកមាត់លើស្មៅស្រស់ឬឈើស្រស់។
 • ៣ - បព្វជិតគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងមិនបន្ទោបង់ អុច្ចារៈឬបស្សាវៈឬស្ដោះទឹកមាត់លើទឹក។

   សេក្ខិយវត្ដ ទាំង ៧៥នេះបើភិក្ខុណាប្រព្រឹត្ដកន្លង ដោយមិនអើពើត្រង់ សិក្ខាបទ ណាមួយដោយមិនមាននៃអនាមត្ដិទេ ភិក្ខុនោះត្រូវ
អាបត្ដិទុក្កដ (៦)

      (១) ចំពោះការ ស្លៀកដណ្ដប់ ក្នុងវត្ដ និង ទីក្រៅ ពីក្នុងភូមិស្រុក។
     (២) ចំពោះការស្លៀកដណ្ដប់ចូលទៅកាន់ភូមិស្រុក។

      (៣) សព្ទថា ម្ហូបគោក នេះប្រែចេញពីបាលីថា "ព្យញ្ជន" ដែលធ្លាប់តែប្រែរៀងរហូតមកថា ម្ហូបក្រៀម យើងបានពិន្យដោយម៉ត់ចត់ទៅ ឃើញថា ម្ហូបគោក ទោះខាប់ក្ដី ក្រៀមក្ដី ហៅថា "ព្យញ្ជន" ទាំងអស់ ទីទៃពីបាលីថា "សូប" ដែលប្រែថា សម្ល ឬថា "សម្លទឹក" គឺ សម្លសំរាប់ ហុត។ ពាក្យថា ព្យញ្ជននេះ បើប្រែថា "ម្ហូប កុំបាច់ថាម្ហូបគោក ក៏សឹងតែបាន ត្បិតទីទៃពី "សូប" ដែលប្រែថា សម្ល នោះទៅហើយ។

      (៤) សព្ទថា "ទ្រនាប់ជើង" នេះប្រែចេញពីបាលីថា "បាទុករ" គឺទ្រនាប់ ជើងធ្វើដោយឈើ ឬ ដោយវត្ថុឯទៀត ក្រៅពីស្បែក ទីទៃពីបាលីថា "ឧបាហន" ដែលប្រែថា ស្បែកជើង ធ្វើដោយស្បែកសត្វ មានស្បែកគោជាដើម។

      (៥)ទោះបីគ្រឿងពាក់សីសៈ មានមួកជាដើម ក៏ទុកដូចឈ្នួតក្បាលដែរ។

     (៦)សេក្ខីយវត្ដទាំង ៧៥នេះ ជាសាធារណប្បញ្ញាត្ដិ សហធម្មិកបុគ្គលទាំង៥ គឺភិក្ខុ ភិក្ខុនី សិក្ខមានា សាមណេរ សាមណេរីឬត្រ��វតែ
ប្រព្រឹត្ដទាំងអស់គ្នា។ ក្នុងវិមតិវិនោទនីដិកាមហា វត្ដ ត្រង់មហាខន្ធក មានសេចក្ដីបញ្ជាក់ថា សេក្ខិយវត្ដខន្ធក វត្ដេសុ អញ្ញេសុ ចសុក្កចិ
សដ្ឋិអាទិ លោកវជូសិក្ខាបទេសុ សាមណេរេហិ វត្លិតព្វំ តត្ថ អវត្ដមានោ អលជ្ជីទណ្ឌកម្មកាហោ ចហោតិ សាមណេរទាំងឡាយត្រូវប្រព្រឹត្ដ
តាមបញ្ញាតិ្ដក្នុងសេក្ខិ យវត្ដ និងកន្ធកវត្ដទាំងឡាយផង ក្នុងសិក្ខាបទទាំងឡាយឯទៀតដែលជាលោកវជ្ជ មានសក្កវិសដ្ឋិសិក្ខាបទជាដើមផង បើសាមណេរណា មិនប្រព្រឹ ត្ដសាមណេរនោះ ជាអលជ្ជីផង គួរដល់ទណ្ឌកម្មផង គឺថាសាមណេរនោះឈ្មោះថាអិតអៀនខ្មាស់ អុបជ្ឈាយ៍
អាចារ្យត្រូវតែធ្វើទណ្ឌកម្ម ផ្ទាល់ទោសសាមណេរនោះ។

-----------------------------------------------------------