បារាជិក៤

  • ១ - មេថុនធម្ម ភិក្ខុសេពមេថុនធម្មត្រូវបារាជិក។
  • ២ - អនិន្នាទាន ភិក្ខុលួចទ្រព្យគេ ដោយយ៉ាងតិចបំផុតតាំងពីតំលៃ ៥មាសឡើងទៅត្រូវបារាជិក។
  • ៣ - មនុស្សវិគ្គហ ភិក្ខុក្លែងសំលាប់មនុស្ស ត្រូវបារាជិក។
  • ៤ - ឧត្ដរិមនុស្សធម្ម ភិក្ខុពោលអួត ឧត្ដរិមនុស្សធម្ម គឺធម៏របស់មនុស្សក្រៃលែងដែលមិនមានក្នុងខ្លួនត្រូវបារាជិក។

សង្ឃាទិសេស១៣

  • ១ -សុក្កចិសដ្ឋិ ភិក្ខុក្លែងញ៉ាំងទឹកសុក្កៈអោយកំរើកឃ្លាតចាកទីត្រូវសង្ឃាទិសេស។
  • ២ - កាយសំសគ្គ ភិក្ខុមានតំរេក ចាប់ពាល់កាយស្រ្ដីត្រូវសង្ឃាទិសេស។
  • ៣ - ទុដ្ឋុល្លវាចា ភិក្ខុមានតំរេកនិយាយពាក្យអាក្រក់ចំពោះនិមិត្ដស្រ្ដី ត្រូវ សង្ឃាទិសេស។
  • ៤ - អត្ដកាមបារិចរិយា ភិក្ខុមានតំរេក និយាយល្បួងស្រ្ដីអោយបំរើខ្លួន ដោយ កាមត្រូវសង្ឃាទិសេស។
  • ៥ - សញ្ចរិត្ដ ភិក្ខុនិយាយដឹកនាំអោយបុរស និង ស្រ្ដីបានគ្នាជាប្ដីប្រពន្ធ ត្រូវសង្ឃាទិសេស។
  • ៦ -សញ្ញាចិកា ភិក្ខុធ្វើកុដិបូកដោយកំបោរ រឺដីស្អិត មិនអ្នកណាជាម្ចាស់របស់សំរាប់ជាទីនៅរបស់ខ្លួនត្រូវធ្វើអោយត្រូវ និងប្រមាណ    គឺបណ្ដោយ ១២ចំ អាម ទទឹង៧ចំអាម ដោយចំអាមព្រះសុគត កាលដែលនឹងធ្វើនោះ ត្រូវអោយសង្ឃសំដែងទីអោយជាមុនសិន    បើមិនបានអោយសង្ឃសំដែងអោយក្ដី ធ្វើអោយកន្លងហួសប្រមាណក្ដីត្រូវសង្ឃាទិសេស។ «សិក្ខាបទនេះហៅថាកុដិការក៏បាន»
  • ៧ - មហល្លក បើកុដិដែលធើ្វនោះ មានទាយកជាម្ចាស់របស់ ធ្វើអោយកន្លងហួសប្រមាណនោះបាន ប៉ុន្តែត្រូវអោយសង្ឃសំដែងទី
       អោយជាមុន បើមិនបានអោយសង្ឃសំដែងទីអោយ ត្រូវសង្ឃាទិសេស។
  • ៨ - អមូលក ភិក្ខុក្រោធខឹង និងភិក្ខុអែទៀតហើយក្លែងចោទគេ ដោយអាបត្ដិបារាជិកមិនមានមូល ត្រូវសង្ឃាទិសេស។
  • ៩ - អញ្ញភាគិយ ភិក្ខុក្រោធខឹងភិក្ខុអែទៀត ហើយក្លែងរកលេសមកចោទ គេដោយអាបត្ដិបារាជិក ត្រូវសង្ឃាទិសេស។
  • ១០ - សង្ឃភេទ ភិក្ខុព្យាយាមបំបែកសង្ឃអោយបែកគ្នា ភិក្ខុដៃទហាម ប្រាមមិនស្ដាប់ សង្ឃបានសូត្រ សមនុភាសនកម្ម ដើម្បីអោយ    លះបង់ បើមិនលះ បង់ត្រូវសង្ឃាទិសេស។
  • ១១ - ភេនាវត្ដក ភិក្ខុប្រព្រឹត្ដតាមភិក្ខុដែលបំបែកសង្ឃនោះ ភិក្ខុដទៃហាម ប្រាមមិនស្ដាប់សង្ឃបាន សូត្រសមនុភាសនកម្ម ដើម្បីអោយលះបង់ បើមិនលះបង់ ត្រូវសង្ឃាទិសេស។
  • ១២ - ទុព្វចជាភិក ភិក្ខុមានជាតិជាអ្នកប្រដៅក្រ ភិក្ខុអែទៀតឃាត់មិនស្ដា ប់ សង្ឃបានសូត្រសមនុភាសនកម្មដើម្បីអោយលះបង់    បើមិនលះបង់ត្រូវសង្ឃាទិ សេស។
  • ១៣ - កិលទូសក ភិក្ខុទ្រុស្ដត្រកូលគឺភិក្ខុដែលប្រចុបប្រចែងគ្រហស្ដ សង្ឃបានបណ្ដេញចេញពីវត្ដ ហើយត្រលប់តិះដៀលសង្ឃវិញ    សង្ឃបានសូត្រ សមនុភាសនកម្ម ដើម្បីអោយលះបង់ បើមិនលះបង់ត្រូវសង្ឃាទិសេស។

   តាំងពី សុក្កវិស្សដ្ឋិ ដល់ អញ្ញភាគិយ៩ សិក្ខាបទនេះឈ្មោះ បថមាបត្ដិកា ព្រោះត្រូវក្នុងគណដែលកន្លងជាដំបូង ក្រៅពីនេះ ៤សិក្ខាបទ ទៀតឈ្មោះ យាវតភិយកា ព្រោះ ត្រូវក្នុងគណដែលសង្ឃសូត្រ សមនុភាសនកម្ម។ ចប់អនុស្សាវនជាគំរប់៣។

អានិយត២

   ១ - អលំកម្មនិយ ភិក្ខុអង្គុយក្នុងទីកំបាំងភ្នែកតែពីរនាក់ និងស្រ្ដី បើមានមនុស្សដែលគួរជឿ បានពោលពាក្យចោទដោយអាបត្ដិ បីយ៉ាងគឺ បារាជិក សង្ឃាទិសេស ឬ បាចិត្ដិយ អាបត្ដិណាមួយ បើភិក្ខុទទួលប្ដេជ្ញាដោយអាបត្ដិណា ឬ គេចោទចំពោះអាបត្ដិណា អោយវិន័យធម៌ កាត់ទោសចំពោះ អាបត្ដិនោះ។

   ២ - នាលំកម្មនិយ ភិក្ខុអង្គុយក្នុងទីកំបាំងត្រចៀកតែពីរនាក់ នឹង ស្រ្ដី បើមានមនុស្សដែលគួរជឿបាន ពោលដោយអាបត្ដិពីរយ៉ាង គឺសង្ឃាទិសេស ឬ បាចិត្ដិយ អាបត្ដិណាមួយ បើភិក្ខុទទួលប្ដេជ្ញាដោយអាបត្ដិណា ឬគេចោទចំពោះអបត្ដិណា អោយវិន័យធម៌កាត់ទោស ចំពោះអាបត្ដិនោះ។

-----------------------------------------------------------