និស្សគ្គិយបាចិត្ដិយ៣០

   និស្សគ្គិយបាចិត្ដិយ៣០ ចែកជាបីវគ្គ ក្នុងវគ្គនិមួយៗមានសិក្ខាបទដប់ៗ គឺ៖

 • ចីវរវគ្គ១
 • កោសិយវគ្គ១
 • បត្ដវគ្គ១

វគ្គទី១ ចីវរវគ្គ

 • បឋមកឋិន កាលបើអស់អំណាចកថិនហើយ ភិក្ខុទុកអតិរេក(១)ចីវរបានយ៉ាងយូរ បំផុតត្រឹម១០ថ្ងៃ បើទុកឲ្យកន្លងហួសពីនោះទៅត្រូវ
  និស្សគ្កិយបាចិត្ដិយ គឺអតិរេកចីវរនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។
 • ទុតិយកថិន កាលបើអស់អំណាចអានិសង្សកថិនហើយ ភិក្ខុនៅប្រាសចាកត្រៃចីវរសូម្បីតែ១យប់ ក៏ត្រូវនិស្សគ្គិយបាចិត្ដិយ វៀរ
  លែងតែបានសម្មតិអំពីសង្ឃ។
 • តតិយកថិន កាលបើអស់អំណាចអានិសង្សកថិនហើយ បើកាលចីវរកើតឡើងដល់ភិក្ខុ ភិក្ខុមានបំណង នឹងធ្វើចីវរ ប៉ុន្តែសំពត់ខ្លះ
  ធ្វើមិនគ្រាន់ បើមានបំណង នឹងរកថែមទៀត ឬថាមុខជានឹងបានទៀតគប្បីទុកសំពត់នោះយ៉ាងយូរបំផុតត្រឹម១ខែ បើទុកឲ្យលើសពី នោះទៅ ទុកជាមានសង្ឃឹមថាមុខជានឹងបានទៀត ក៏ត្រូវនិស្សគ្គិយបាចិត្ដិយ។
 • ចីវរធោវន ភិក្ខុប្រើភិក្ខុនីដែលមិនមែនជាញាតិ ឲ្យលាងក្ដី ឲ្យជ្រលក់ក្ដី ឲ្យគក់បោកក្ដី នូវចីវរចាស់ ត្រូវនិស្សគ្គិយបាចិត្ដិយ។
 • ចីវរប្បដិគ្គហណ ភិក្ខុទទួលចីវរអំពីដៃភិក្ខុនី ដែលមិនមែនជាញាតិត្រូវនិស្សគ្គិយបាចិត្ដិយ វៀរលែងតែប្ដូរគ្នា។
 • អញ្ញាតកវិញ្ញត្ដិ ភិក្ខុសូមចីវរអំពីគ្រហស្ថ ដែលមិនមែនជាញាតិ បានមកត្រូវនិស្សគ្គិយបាចិត្ដិយវៀរលែងតែមានសម័យ គឺសម័យ
  ដែលភិក្ខុមានចីវរចោរលួចទៅ ឬចីវរអន្ដរាយដោយហេតុណាមួយ។
 • តទុក្ករិ ក្នុងសម័យនោះ ភិក្ខុត្រូវសូមបានតែស្បង់ និងចីវរប៉ុណ្ណោះឯង បើសូមឲ្យលើសពីនោះ បានមកត្រូ វនិស្សគ្គិយបាចិត្ដិយ។
 • បថមុបក្ខដ បើគ្រហស្ថមិនមែនជាញាតិនិយាយថា គេនឹងប្រគេនចីវរដល់ភិក្ខុឈ្មោះនេះ ភិក្ខុនោះបានដឹងហើ យក៏ចូលទៅនិយាយ
  ឲ្យគេប្រគេនចីវរ ដែលមានតំលៃល្អជាងកំណត់ដើមដែលគេបំរុងប្រគេននោះ បាន មកត្រូវនិស្សគ្គិយបាចិត្ដិយ
 • ទុតិយុបក្ខដ បើគ្រហស្ថដែលគេបំរុងប្រគេនចីវរនោះ មានច្រើននាក់ ដែលមិនមែនជាញាតិ ភិក្ខុទៅនិយាយ ឲ្យគេរួមថ្លៃជាមួយគ្នា
  ឲ្យទិញចីវរ ដែលមានតំលៃជាងកំណត់ដើមដែលគេបំរុងប្រគេននោះ បានមក ត្រូវនិស្សគ្គិយបាចិត្ដិយ។
 • រាជ បើមានជនណាមួយ នាំយកតំលៃចីវរមកគេសួរភិក្ខុថា អ្នកណាជាវេយ្យាវច្ចកររបស់លោក? បើភិក្ខុត្រូវ ការចីវរ ក៏គប្បីចង្អុល
  បង្ហាញឈ្មោះវេយ្យាវច្ចករនោះ ហើយគេប្រាប់ភិក្ខុថា បើព្រះករុណាត្រូវការចីវរ ចូរទៅឯវេយ្យាវច្ចករឈ្មោះនោះចុះ។ កាលបើ
  ភិក្ខុនោះ ត្រូវការចីវរគប្បីទៅនិយាយ និងវេយ្យាវច្ចករនោះថា អាត្មាត្រូវការចីវរដូច្នេះបានត្រឹមបីដង បើមិនបានចីវរទេ ត្រូវឈរ
  ស្ងៀមឲ្យគេមើលឃើញ ត្រឹម៦ដងទៀត បើនៅ តែមិនបាន ហើយទៅតឿនទារឲ្យលើសពី៣ដង ទៅឈរស្ងៀមឲ្យលើសពី៦ដង
  បានមក ត្រូវនិស្សគ្គិយ បាចិត្ដិយ។ បើបានទៅតឿនទារព្រមទាំងបានទៅឈរស្ងៀមគ្រប់កំណត់ ហើយនៅតែមិនបានចីវរ ត្រូវទៅប្រាប់
  ឬប្រើបំរើឲ្យទៅប្រាប់ម្ចាស់ដើមវិញថា របស់នោះមិនបានសំរេចប្រយោជន៍ដល់ខ្លួនទេ ឲ្យគេទៅទាររប ស់គេវិញចុះ។

វគ្គទី២ កោសិយវគ្គ

 • កោសិយ ភិក្ខុឲ្យគេធ្វើសន្ថត (សំពត់ដណ្ដប់ ឬកំរាលដេក ឬភួយ)លាយដោយសូត្រ ត្រូវនិស្សគ្គិយបាចិត្ដិយ។
 • សុទ្ធកលក ភិក្ខុឲ្យគេធ្វើសន្ថតថ្មី ដោយរោមចៀមខ្មៅសុទ្ធត្រូវនិស្សគ្គិយបាចិត្ដិយ
 • ទ្វេភាគ ភិក្ខុឲ្យគេធ្វើសន្ថតថ្មីគប្បីដាក់រោមចៀមខ្មៅពីរភាគ ស មួយភាគ ក្រហមមួយភាគ ត្រូវជា៤ភាគបើដាក់រោមចៀមឲ្យលើស
  ជាងពីរភាគឡើងទៅ ត្រូវនិស្សគ្គិយបាចិតិ្ដយ។
 • ឆព្វស្ស ភិក្ខុឲ្យគេធ្វើសន្ថតថ្មីហើយ ត្រូវប្រើប្រាស់ឲ្យបាន៦ឆ្នាំបើមិនទាន់ដល់៦ឆ្នាំ ហើយឲ្យគេធ្វើ សន្ថតថ្មីទៀត ត្រូវនិស្សគ្គិយបាចិត្ដិយ វៀរលែងតែបានសម្មតិពីសង្ឃ។
 • និសីទនសន្ថត ភិក្ខុឲ្យគេធ្វើសន្ថតសំរាប់ទ្រាប់អង្គុយ ត្រូវកាត់យកសន្ថត ចាស់មួយចំអាមព្រះសុគតដោយ ជុំវិញមកបញ្ចូល និង សន្ថតថ្មី ដើម្បីធ្វើអន់ពណ៌ បើមិនធ្វើដូច្នេះត្រូវនិស្សគ្គិយបាចិត្ដិយ។
 • អេលកលោម ភិក្ខុដើរទៅកាន់ផ្លូវឆ្ងាយ បើមានសេចក្ដីត្រូវការដោយរោមចៀមដែលគេប្រគេន ក៏គប្បីទទួលបាន បើមិនមានគេ នាំយកទៅឲ្យទេ គប្បីនាំយកទៅដោយខ្លួនឯងបាន៣យោជន៍ បើនាំឲ្យលើសពីនេះទៅត្រូវនិស្សគ្គិយបាចិត្ដិយ។
 • អេលកលោមធោវាបន ភិក្ខុប្រើនាងភិក្ខុនី ដែលមិនមែនជាញាតិឲ្យលាងក្ដី ជ្រលក់ក្ដីឲ្យសិតឬប្រដោះ ក្ដីនូវរោមចៀម ត្រូវ
  និស្សគ្គិយបាចិត្ដិយ។
 • រូបីយ ភិក្ខុទទួលខ្លួនឯងក្ដី ប្រើអ្នកដៃទឲ្យទទួលក្ដី នូវមាស ឬប្រាក់ ឬត្រេកអរចំពោះមាសប្រាក់ ដែលគេ ទុកដាក់ដើម្បីខ្លួន ត្រូវ
  និស្សគ្គិយបាចិត្ដិយ។
 • រូបិយសំវោហារ ភិក្ខុប្រព្រឹត្ដលក់ទិញផ្លាស់ ប្ដូរដោយរូបិយមានប្រការផ្សេងៗ ត្រូវនិស្សគ្គិយបាចិត្ដិយ។
 • កយវិក្កយ ភិក្ខុប្រព្រឹត្ដលក់ទិញផ្លាស់ប្ដូររបស់មានប្រការផ្សេងៗត្រូវ និស្សគ្គិយបាចិត្ដិយ។

វគ្គទី៣ បត្ដគ្គ

 • បត្ដ ភិក្ខុទុកអតិរេកបាតយ៉ាងយូរបំផុតត្រឹម១០ថ្ងៃ បើទុកឲ្យកន្លងហួសពីនោះទៅ ត្រូវនិស្សគ្គិយបាចិតិ្ដយ
 • អុនញ្ចពន្ធន ភិក្ខុមានបាតមានចំណងគឺស្នាមប្រេះមិនទាន់ដល់ប្រាំអន្លើ ហើយឲ្យគេទិញបាតថ្មីទៀតបានមក ត្រូវនិស្សគ្គិយបាចិត្ដិយ។
 • ភេសជ្ជៈ ភិក្ខុទទួលប្រគេនភេសជ្ជៈ ៥យ៉ាងគឺ ទឹកដោះរាវ ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ស្កអំពៅ ភេសជ្ជណាមួយ ត្រូវទុកបានយ៉ាងយូរ បំផុតត្រឹម៧ថ្ងៃ បើទុកឲ្យកន្លងហួសពីនោះទៅ ត្រូវនិស្សគ្គិយបាចិត្ដិយ។
 • វស្សកសាដិកា កាលជាខាងចុងនៃរដូវក្ដៅ ១ខែ គឺពីថ្ងៃ១រោចខែជេស្ឋ ទៅដល់ថ្ងៃខែដាច់ កន្លះខែនេះជាកាល ត្រូវភិក្ខុស្វែងរកសំពត់ សំរាប់ងូតទឹកភ្លៀង ពីថ្ងៃ១កើត ខែអាសាធទៅដល់ថ្ងៃពេញបូណ៌មី កន្លះខែនេះ ជាកាល ត្រូវភិក្ខុស្វែងរកក៏បាន ធ្វើឲ្យសំរេចផងក៏បាន ស្លៀកផងក៏បានបើស្វែងរកហើយ ឬធ្វើឲ្យសំរេច ក្នុងរវាង កន្លះខែខាងរនោចខែជេស្ឋ(២) ត្រូវនិស្សគ្គិយបាចិត្ដិយ។
 • ចីវរាច្ឆិន្ទន ភិក្ខុបានឲ្យចីវរដល់ភិក្ខុឯទៀត ហើយក្រោធខឹងដណ្ដើមយកមកវិញដោយខ្លួនឯងក្ដី ប្រើអ្នក ដទៃឲ្យដណ្ដើមយកមកវិញក្ដី បានមកត្រូវ និស្សគ្គិយបាចិត្ដិយ។
 • សុត្ដវិញ្ញាត្ដិ ភិក្ខុសូមអំបោះដោយខ្លួនឯងយកមកឲ្យជាងតំបាញត្បាញចីវរ ត្រូវនិស្សគ្គិយបាចិត្ដិយ។
 • មហាបេសការ បើគ្រហស្ថមិនមែនញាតិ ឲ្យជាងតំបាញត្បាញចីវរ ដើម្បីប្រគេនភិក្ខុបើភិក្ខុនោះទៅនិយាយ និង ជាងតំបាញឲ្យគេធ្វើ ឲ្យល្អឡើង នឹង ថែមរង្វាន់ថែមទៀត បានមកត្រូវនិស្សគ្គិយបាចិត្ដិយ។
 • អច្ចេកចីវរ នៅខ្វះដប់ថ្ងៃទៀត នឹងដល់ថ្ងៃពេញបូណ៌មីខែអស្សុជដែល ជាខែទីបីនៃវស្សានរដូវ បើអច្ចេកចីវរ កើតឡើងដល់ភិក្ខុ ភិក្ខុសំគាល់ថាជាអច្ចេកចីវរ គប្បីទទួលទុកបាន លុះទទួលទុកហើយ គប្បីទុកដាក់ដរាបដល់ អស់សម័យចីវរ បើទុកឲ្យយូរហួស កំណត់នោះទៅ ត្រូវនិស្សគ្គិយបាចិត្ដិយ។
 • សាសន្ក ភិក្ខុចាំវស្សាក្នុងសេនាសនៈ ក្នុងព្រៃដែលជាទីរង្កៀសមានភ័យ លុះចេញវស្សាហើយបើត្រូវការនឹងទុក ត្រៃចីវរណាមួយក្នុង ស្រុក កាលបើមានហេតុត្រូវទុកបានយ៉ាងយូរបំផុតត្រឹម៦រាត្រី បើទុកឲ្យលើសពីកំណ ត់នោះទៅ ត្រូវនិស្សគ្គិយ បាចិត្ដិយ វៀរលែង តែបាន សម្មតិពីសង្ឃ។
 • បរិណត ភិក្ខុកាលបើដឹងហើយបង្អោនសង្ឃលាភមកដើម្បីខ្លួនវិញត្រូវ និស្សគ្គិយបាចិត្ដិយ។

១ អតិរេក =របស់លើសពីសេចក្ដី ត្រូវការ។
២ ពីថ្ងៃ ១រោចខែជេស្ឋរៀងមកដល់ ថ្ងៃខែដាច់ ក្នុងរវាងកន្លះខែនេះ បានតែខាងការ ស្វែងរកតែមួយយ៉ាងប៉ុណ្ណោះ កុំឲ្យធ្វើឲ្យសំរេចឡើយ។ ពីថ្ងៃ ១កើតខែអាសាធ រៀងមកដល់ថ្ងៃ ១៥កើ តត្រូវប្រព្រឹត្ដបានទាំងស្វែងរក ទាំងធ្វើឲ្យហើយ ព្រមទាំងស្លៀកផងអិតទោស។ )

-----------------------------------------------------------