ទំព័រមណ្ឌលវប្បធម៌ខ្មែរនៅស្វីស *** ចេញផ្សាយរៀងៗរាល់ចុងសប្ដាហ៍ ***

    ថ្ងៃសៅរ៍ ទី1.កក្កដា 2023.ម៉ោង 8:28
អតីតអ្នកថតរូប នៃមន្ទីរ ស-21 លោក ញ៉ែម អេន បានរំកអំពី កិច្ចការថតរូប របស់ខ្លួន នៅក្នុងមន្ទីរ ស-21 ឬគុកទួលសែ្លង ក្នុងសម័យខែ្មរក្រហម តាមរយៈសំណួរ របស់លោក ជីវិតា ដែលមានសេចក្តី ដូចតទៅ
ជីវិតា : នៅពេលថតរូប រូបថតនៅក្នុង សារមន្ទីរ ទួលសែ្លង សព្វថៃ្ងហ្នឹង ឃើញថត ដូចវាស់កម្ពស់ វាស់ពីក្រោយអីហ្នឹង តើការវាសហ្នឹង មានន័យដើម្បីអ្វីដែរ ?
ញ៉ែម អេន : ការមានដែក ទប់ពីក្រោយហ្នឹង មិនមានអីទេ ដែកហ្នឹងគេធ្វើ ឧទាហរណ៍ ដូចមនុស្សអង្គុយ អ៊ី ចឹងទៅ កុំឲ្យងាក ងាកទៅ រូបវាខូចអ៊ី ចឹងទៅ។ ,,,កាលណា យើងអង្គុយថត យើងថតឲ្យហ្នឹង ហ្នឹងពាក់កណ្តាលខ្លួន គឺឲ្យអង្គុយអ៊ី ចឹង ដែកទល់ពីក្រោយ។ អត់មានអីទេ ដែកគ្រាន់តែសម្រាប់ ទប់ក្បាលកុំឲ្យងាក។ ​​...​ [អានបន្ដ]

    ថ្ងៃសៅរ៍ ទី21 មករា 2022.ម៉ោង 11:00
លាចាកអង្គរ : ពេល​ល្ងាច​ ព្រះអាទិត្យគងមាត់ព្រៃនាបញ្ចឹមទិស មេឃ​ប្រែ​ពណ៌​ទឹកក្រូច ហើយ​ពពកប្រែ​ពណ៌​ ស្រមតាមផ្ទៃមេឃ ដូចវង់ដូចតន្ដ្រីប្រគំបទភ្លេងបន្ទរជាមួយគ្នា ពេល​នោះ​ ប្រាង្គ​កំពូលប្រាសាទ​អង្គរវត្តឈរខ្ពស់​ឡើងទៅលើ​ ក្នុងផ្ទៃមេឃ​ដ៏​មហិមាហាក់អិតចេះខ្ជិលសោះឡើយ ភាពដ៏អស្វារ្យនេះ ហាក់​ដូច​ជា​មិន​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ដៃ​មនុស្ស​នោះ​ទេ​។ នៅ​តំបន់​ត្រូ​ពិច ពន្លឺ នៃ សន្ធិ​យា​រាត្រី​ឆ្លង​កាត់​យ៉ាង​លឿន ហើយ​ស្បៃ​មុង​ពណ៌​ខ្មៅ ចូល​មក​គ្រប​ដណ្ដប់​ផ្ទៃ​មេឃ​ជំនួស​ពន្លឺ​ព្រះ​អាទិត្យ​ យ៉ាង​លឿន​អិត​អុប​មា មិន​យូរ​ប៉ុន្មាន​ ហ្វូង​ផ្កាយ​នៅ​លើ​មេឃ ខំ​បញ្ចេញ​ពន្លឺ​ព្រិច​ៗ​ គ្មាន​សំលេង​ គ្មាន​ពន្លឺ​បំភ្លឺ​ភាព​ងងឹត​នេះ​បាន​ឡើយ​ មេឃ​ពណ៌​ខៀវ​កាន់​តែ​ងងឹត​ទៅ​ៗ ប្រាសាទ​កាន់​តែ​មាន​ថា​មពល​ខ្លាំង​ឈរ​នៅ​ទី​នេះ​ គ្មាន​​មន្ត្រី​​ណា​ម្នាក់​បំបែក​ភាព​ស្ងៀម​ស្ងាត់ ​ដោយ​គោះ​សំឡេង​​ជួង​ ដើម្បី​ប្រកាស​ពីការ​បិទ​​ទ្វារ​នេះ​ទេ អ្នក​​រាល់​​គ្នា​​ដែល​​ចង់​​មើល​​ក្រុង​ប្រាសាទ​ពេល​យប់​អាច​ចូល​បាន​ដោយ​ឥត​គិត​ថ្លៃ​។ [អានបន្ដ]

    ថ្ងៃសៅរ៍ ទី 30.កក្កដា 2022.ម៉ោង 8:32
ព្រិត្ដិការណ៍ ខែ កក្កដា ឆ្នាំ 2007 : ថ្ងៃ ទី១ កក្កដា ទាហាន​ឈុត​ខ្មៅ​ថៃ បាន​បិទ​ព្រំ​ដែន​ ចេញ​ចូល​ត្រង់​ម្ដុំ​ប្រាសាទ​ព្រះ​វិហារ​ មិន​អោយ​ប្រជា​ជន​ថៃ​ រឺ​ ខ្មែរ​ និង ទេស​ចរណ៍​នានា​ ចេញ​ចូល​តាម​ច្រក​ព្រំ​ដែន​នេះ​ឡើយ​ ការ​បិទ​ព្រំ​ដែន​របស់​ពួក​ទាហាន​ថៃ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​អាជ្ញា​ធម៌​ខ្មែរ​ បាន​កោះ​ហៅ​មេ​បញ្ជា​ការ​កង​ទ័ព​ថៃ​ មក​ចូល​រួម​ប្រជុំ​ដើម្បី​រិត​បន្ដឹង​ ហាម​មិន​អោយ​មាន​កង​ទ័ព​ក្នុង​អែក​សណ្ឋាន​ទាហាន​ឡើង​ទៅ​លើ​ប្រា​សាទ​ទេ​ ព្រោះ​ជា​ការ​ធ្វើ​អោយ​ភ័យ​ខ្លាច​ដល់​ទេស​ចរណ៍​ទាំង​ឡាយ​ដែល​ទៅ​ធ្វើ​ការ​កំសាន្ដ​នៅ​ទី​នោះ​។ [អានបន្ដ]

    ថ្ងៃសៅរ៍ ទី 11.ធ្នូ 2021.ម៉ោង 9:57
សេចក្តីថ្លែងការណ៍ : ១ ​- គោល​ទិស​ដៅ​ចំ​បង​ នៃ​ ការ​កសាង​ប្រ​ទេស​កម្ពុជា​ឡើង​វិញ​គឺ​ ការ​អភិ​វឌ្ឍន៍​ ប្រ​ទេស​ជាតិ​ និង ប្រ​ជា​ជន​កម្ពុ​ជា​ ដោយ​គ្មានការ​រើស​អើង​ រឺ​ ការ​មិន​ធ្វើ​​អោយ​ខូច​ប្រ​យោ​ជន៍ ដោយ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ សេរី​ភាព​ សំរាប់​ប្រ​ជា​ជន​ទាំង​អស់​​គ្នា​​ជា​មូល​ដ្ឋាន​។​ ដើម្បី​​អោយ​​សំ​រេច​បាន នូវ​ គោល​ការណ៍​ទាំង​​អស់​​នេះ​ គឺ​ទាម​ទារ​អោយ​​មាន​ការ​អនុវត្ត​ពេញ​លេញ​ នូវ​ ដំណោះ​ស្រាយ​នយោ​បាយ​រួម​ ដ៍​​ទូលំ​ទូ​លាយ​មួយ​។​​ ....[អានបន្ដ]

    ថ្ងៃសៅរ៍ ទី17.មេសា 2021.ម៉ោង 11:58
ចំណែក​ខាង​រឿង​ប្រពន្ធកូន​របស់​ខ្ញុំ​នោះ​ បង​ប្រុស​ខ្ញុំ​បាន​និយាយ​ប្រាប់​ខ្ញុំ​ថា លោក​ពុំ​ដែល​បានទទួល​ដំណឹង​អ្វី​សោះ​ឡើយ​។ ខ្ញុំ​ជំរាប​បង​ខ្ញុំ​ថា​ ជា​ការ​ចាំ​បាច់​ណាស់​​ ដែល​ខ្ញុំ​ត្រូវ​ទៅ​រក​។ ប៉ុន្ដែ​ខ្ញុំ​បាន​សន្យា​ជា​មួយ​បង​ខ្ញុំ​ថា​ ខ្ញុំ​ នឹង​ពុំ​បង្ហាញ​ខ្លួន​ឲ្យ​អ្នក​ណា​ឃើញ​ ឬ​ ដឹង​ថា​ ខ្ញុំ​នៅ​មាន​ជីវិត​រស់​នៅ​ឡើយ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​សើរើ​​ដល់​រឿង​ឃាដ​កម្ម​ កាល​ពី​បី​ឆ្នាំ​កន្លង​មក​ហើយ​នោះ​ សាជាថ្មី​ឡើង​ទៀត​ទេ​ ព្រោះ​រឿង​ឃាដ​កម្ម​មាន​អាយុ​ដល់​ទៅ​ម្ភៃ​(២០) ឆ្នាំ​​ទើប​រលត់​។ ខ្ញុំ​បាន​ជំរាប​បញ្ជាក់​ថា​ សូម​ឲ្យលោក​ជឿ​ខ្ញុំ​ចុះ​ ក្នុង​ការ​ដែល​ខ្ញុំ​ត្រូវ​តាម​ទៅ​រក​ប្រពន្ធ​ កូន​វិញ​នោះ​ ខ្ញុំ​ នឹង​ ត្រូវ​ធ្វើ​ដោយ​ការប្រយ័ត្ន​ប្រយែង​ជា​ទីបំផុត​ ​ ​...។ [អានបន្ដ..]

    ថ្ងៃសៅរ៍ ទី21.វិច្ឆិកា 2020.ម៉ោង 22:38
២២. បទកាកគតិ : ស្ដេចសោយរាជស្កល់ គ្រងបរិពារពល រាស្ដ្ររាជរដ្ឋា ឥតភ័យឥតទុក្ខ សួស្ដិ៍សុខសាន្ដសា- ប្បាយបទបុណ្យមហា- ក្សត្រក្សាន្ដទ្រង់ធម៌។ សាងសង់ប្រដាប់ សាលាឆឆាប់ ល្អល្អះពិពណ៌ ដាក់ព្រះរាជទាន ធនធានសត្វសារ- ពើពុំទើសទាល់ ព្រួយព្រះចិន្ដា។ ស្ដេចរៀបអាហារ ចំណីភស្ដុភារ បាយទឹកម្លូស្លា ត្រចេះចួងចន្ទន៍ សុគន្ធមាលា មាសប្រាក់រតនា ករកងចិញ្ចៀន។ កន្ទេលចៀមចំ ខ្នល់ខ្នើយព្រែព្រំ សំពត់អាវខៀន មុងមានពានស្ពក តៀបតោកផ្ដិលសៀន ចានចន្លុះទៀន ដាក់ទានសព្វថ្ងៃ។ ស្ដេចទ្រង់សទ្ធា ឲ្យទានទ្រព្យា អនេកច្រើនក្រៃ រណ្ដាប់ចាយចេញ គិតកាញ់ដំឡៃ មាសនីមួយថ្លៃ បីសែនដំឡឹង។ អស់មនុស្សកំសត់ កំសោយទុគ៌ត ត្រេកអរអឹងអឺង ខ្ទើយខ្ទែរគមកាត់ ខ្វិនខ្វាក់ខំប្រឹង ដើរមកទ្រហឹង ទទួលរាជទាន។    [អានបន្ដ..]

    ថ្ងៃសៅរ៍ ទី6.មិថុនា 2020.ម៉ោង 10:56
អក្សរសាស្ដ្រសម័យបច្ចុប្បន្ន(ត) ៖ មានការវិវត្ដន៍មួយ​ទៀត​ ដែល​គួរ​កត់សំគាល់​ក្នុង​ប្រវត្ដិ​អក្សរសាស្ត្រយើង​ថា គឺ នៅ គ.ស. ១៩៥៦ នេះ​ហើយ​ដែល​អ្នក​និពន្ធ​ និង កវី​ដែល​មាន​ឧត្ដម​គតិ​ប្រ​ពៃៗ​ បាន​រួប​រួម​គ្នា​បង្កើត​ជា​ សមាគម​អ្នក​និពន្ធ​ខ្មែរ សំរាប់​ជួយ​ឧបត្ថម្ភ​ដល់​ការ​ផ្សាយ​អក្សរ​សាស្ត្រ​ទាំង​ក្នុង​ប្រទេស​ ទាំង​ក្រៅ​ប្រទេស​ ដើម្បី​ឲ្យ​បាន​សម​ នឹង ​ឋានៈ​ប្រ​ទេស​ឯក​រាជ្យ​សម្បូណ៌។ ព្រះ​រាជ​ក្រម​លេខ ៦១ ន.ស. ចុះ​ខែ​មករា​ គ.ស. ១៩៥៦ ក៏​បាន​បើក​សិទ្ធិ​ដល់​អ្នក​និពន្ធ​យ៉ាង​បរិបូណ៌​ឡើង​ថែម​ទៀត​នៅ​គ្រានោះ​ដែរ​។ ....[អានបន្ដ..]

ថ្ងៃសៅរ៍ ទី11.មករា 2020.ម៉ោង 9:01
    មូលហេតុព្រះពុទ្ធសាសនាសាបសូន្យពីឥណ្ឌា : ព្រះ​សង្ឃ​ដើម​ឡើយ​ឋិត​នៅ​យ៉ាង​រឹង​ប៉ឹង​ក្នុង​ការ​បដិ​បត្តិ​សាសនា​ មាន​សីល និង ចរិ​យា​វត្ត រក្សា​របៀប​វិន័យ មាន​ភាព​លះ​បង់​ និមន្ត​ចារិក​ប្រៀន​ប្រដៅ​ប្រជា​ជន​ បំពេញ​សាសន​កិច្ច ​ដើម្បី​ប្រយោជន៍​មហា​ជន​ មនុស្ស​ទើប​មាន​សទ្ធា​ជ្រះ​ថ្លា​ក្នុង​ព្រះ​ពុទ្ធ​សាសនា​។ ព្រះ​មហា​​ក្សត្រ​ នា​ហ្មឺន​មន្រ្តី សេដ្ឋី គហបតី​ នាំ​គ្នា​ផ្តល់​ការ​ឧបត្ថម្ភ​ ទំនុក​បំរុង​កសាង​វត្ត​វ៉ា​អារាម​ ធំធេង​ ប្រ​គេន​ទី​ធ្លា​ រហូត​ដល់​ក្លាយ​ទៅ​ជា​មហា​វិទ្យា​ល័យ​ក៏​មាន​។ ព្រះ​សង្ឃ​មាន​ជីវ​ភាព​​សុខ​ស្រួល​ តាំង​ចិត្ត​សិក្សា​ប្រតិ​បត្តិ និង អប់​រំ​ប្រៀន​ប្រដៅ​ប្រ​ជា​ជន​ មិន​លះ​បង់​ចោល​នូវ​តួ​នា​ទី ដល់​ប្រ​ជា​ជន​ ពុទ្ធ​បរិ​ស័ទ ព្រះ​ពុទ្ធ​សាសនា​ក៏​រុងរឿងតែ​បន្ទាប់​មក​ដោយ​អាស្រ័យ​ជីវិត​ដែល​បាន​ទទួល​ការ​ទំនុក​បំរុង​យ៉ាង​សុខ​ស្រួល​នោះ​ ក៏​ធ្វើ​អោយ​ជាប់​ជំពាក់​ និង ភ្លេច​​នូវ​តួ​នា​ទី​ដ៏​ពិត​ប្រាកដ​របស់​ខ្លួន​ ជា​ហេតុ​នាំ​ឲ្យ ​​... [..អានបន្ដ..]

ថ្ងៃសៅរ៍ ទី18.ឧសភា 2019.ម៉ោង 7:22
ពាក្យកាព្យក្នុង «គុកកាមកិលេស» មានឈ្មោះខុសៗគ្នា ប៉ុន្ដែមានអែកភាព ទាក់ទងពីដើមរហូតដល់ចុងចប់ ពីព្រោះអធិប្បាយអំពីបញ្ហាតែមួយ គឺ ដល់ចុង ពីព្រោះអធិប្បាយអំពីបញ្ហាមួយ គឺ «គុក»។ បទកំនាព្យពាក្យសំដី ក្នុងកាព្យទាំងនេះហើយ អាចអោយយើងធ្វើការសិក្សា ពីភាពប្រាកដនិយម និង អំពី​ភាព​ទន់​ភ្លន់​ នៃ​កវី ដ៏​ពោរ​ពេញ​ទៅ​ដោយ​វោ​ហារ ជានិមិត្ដរូបារម្មណ៍ ​ផ្អែម​ត្រជាក់​ ពីរោះ​មាន​ន័យ​ដ៏​ធំ​ធេង​ ដោយ​​អិត​បាន​រក​រឿង​តវ៉ា​អ្វី​សោះ​ឡើយ​។​ មុន​ នឹង​ចាប់ផ្ដើម​ លោក​បាន​ពន្យល់​យ៉ាង​ច្បាស់​អំពី​ «គុក» គុក​នៅ​ទី​នេះ​​មាន​ន័យ​ប្រៀប​ធៀ ​គឺ​ ខ្លួន​អែង​ ជាប់​ នឹង ខ្ឡួន​អែង​ ​ជា​គុក គឺ​ថា​យើង​នៅ​ជំពាក់​វាក់​វិន​ នឹង​ខ្លួន​អែង​នេះ​ជា​និច្ច​មិន​អាច​ចេញ​ទៅ​ណា​បាន​ ហើយ​ខ្នោះ​ច្រវាក់ ​ឬ​ ជញ្ជាំង​គុក ដែល​ឃុំ ​ចង​ ខ្លួន​ នោះ​គឺ ចិត្ដ​ នាម​រូប ​កាយ​ ដែល​ការ​រស់​នៅ ​រង ​សុខ​-​ទុក្ខ​វេទនា​ហ្នឹង​អែង​។ [..អានបន្ដ..]

    ថ្ងៃសៅរ៍ ទី9.កុម្ភៈ 2019.ម៉ោង 9:10
ព្រះទិន​បតី​សើច​ពព្រាយ​ពី​ជើង​មេឃ​ ភ្លឺ​ចិញ្ចាច មហា​សាគរ​ញញឹម​ទទួល​ពរ​ជ័យ រលក​ខ្ជោល​ៗ តាម​ជំនោរ ដែល​ធ្វើ​អោយ​ទង់​ជ័យ​ខ្មែរ​បក់​រីក​រាយ​នៅ​អែ​ដង​ក្ដោង​។ ក្ងាន​​សួគ៌ា​រត់​ដូច​ហោះ​ លើ​ពិភព​គង្គា​ល្ហ​ល្ហាច​ធំ​ជាង​ដី​បី​ដង​។ អច្ឆរិយា ពាក់​វែន​តា​ខ្មៅ​ច្រៀង​បទ​បុប្ផា​វៀង​ច័ន្ទ​ ដែល​ជា​ព្រះ​រាជ​និពន្ធ​នៃ​សម្ដេច​ព្រះ​ នរោត្តម សីហនុ​។ អ្នក​កាច់​ចង្កូត​ នាវា​នៅ​ចន្លោះ​ទេព​អប្សរ​ពីរ​រូប​ដែល​ស្លៀក​តាម​នារី​មាត់​សមុទ្រ​ គឺ​អាវ​ម៉ៃយូ ស្មា​រលោង​គល់​ សុដន​រលីង ភ្លៅ​រលើប។ ប៉ៃ​អាខ្មោច​ឆៅ​អ្ហើយ​! ប្រសិន​បើ​ ​..​.។​[អានបន្ដ..]

    ថ្ងៃសៅរ៍ ទី1.ធ្នូ 2018.ម៉ោង 8:15
ស្រុកល្អ ច្រលឹង មានទេសចរ              ចេញចូលអ៊ូអរ មកទស្សនា
ផ្លូវទឹក ផ្លូវដោល ជលមាគ៌ា              ស្ប្រេវ៉ាល់ សោភា ពណ៌ខៀវខ្ចី។
មាត់ច្រាំង ដើមឈើ ដុះរហង់              តូចធំ កោងត្រង់ ស្លឹកលាស់ថ្មី
អ្នកស្រុក ភូមិ ផ្ទះ ប្រពៃណី              ស្ងប់ស្ដាត់ ឥតបី សុខរមនា។
ខ្យល់ល្អ ដង្ហើម បរិសុទ្ធស្រស់              គួចគិតស្រណោះដល់ពុំងា
នៅឆ្ងាយ កាយបង រេងរងា              នឹកគ្រា ស្រអែម កើយទ្រូងបង។​   [អានបន្ដ..]

.. ថ្ងៃសៅរ៍ ទី3.វិច្ឆិកា 2018.ម៉ោង 9:59
*** ដល់​ថ្ងៃ​១១ កើត ខែ​ផល្គុន​ ឆ្នាំ​នេះ​ យើង​នឹង​ទៅ​ជួប​ជុំ​សម្ដេច​ព្រះ​រាជ​សន្យា​ជា​ស្ថាពរ​ត​រៀង​ទៅ​។ ព្រះ​បាទ​បរម​បពិត្រ​អម្ចាស់​ជីវិត​ផែន​ដី​ខ្មែរ​ ទ្រង់​ព្រះ​រាជ​សណ្ដាប់​ព្រះ​រាជ​សារ​ចប់​ហើយ​ទ្រង់​សព្វ​ព្រះ​រាជ​ហឫ​ទ័យ​ណាស់​ ទ្រង់​ត្រាស់​បង្គាប់​គ្រប់​មុខ​ងារ​ ឲ្យ​ថយ​កង​ទ័ព​ចូល​មក​ក្នុង​បន្ទាយ​ធំ​អស់​ ហើយ​ទ្រង់​ចាត់​ឲ្យ​មន្ត្រី​ក្រម​មេ​ការ​នាំ​រេហ៍​ពល​ ១៥០០​នាក់​ ទៅ​ក្រាល​​ដី​តាំង​ព្រះ​ពន្លា​ធ្វើ​​រោង​នៅ​តំបន់​រអាង​សិលា​នោះ​។​ ទ្រង់​ត្រាស់​បង្គាប់​ នឹង រាជ​ទូត​សៀម​ថា​:​ ឯង​ទៅ​ទូល​ម្ចាស់​ឯង​វិញ​ចុះ​ ថា​យើង​ព្រម​គ្រប់​គ្នា​ហើយ​ ​​ ​​ ...។​ [អានបន្ដ..]

    ថ្ងៃសៅរ៍ ទី8.កញ្ញា 2018.ម៉ោង 7:20
«គេ​និយម​ថា​ ព្រះអាទិទេព​ជា​អ្នក​បង្កើត​លោក​មក​។ ព្រះ​អាទិទេព​ណា​មួយ​អញ្ចេះ​? បើ​ព្រះ​អាទិ​ទេព​មាន​ច្រើន​ម៉្លេះ​ ហើយ​សុទ្ធ​តែ​ឈ្លោះ​ដណ្ដើម​កម្ម​សិទ្ធិ​គ្នា​ ក្នុង​ការ​ជប់​ផែន​ដី​ និង​ ចក្រ​វាឡ​ ដូច​ព្រះ​អីសូរ​ ព្រះ​យេស៊ូ​ ព្រះ​អាលាស់​ ព្រះ​យា​វហេ​ ព្រះ​យេ​ហូវ៉ា​ជា​ដើម​ ។ ណ្ហើយ​អា​ទិ​ទេព​ទាំង​នេះ​ គឺ​ជា​អាទិ​ទេព​សម្លទេ​ ។ គឺ​ពុំ​មែន​អា​ទិ​ទេព​បង្កើត​មនុស្ស​ តែ​ជា​អា​ទិទេព​ ដែល​មនុស្ស​​បង្កើត​មនុស្ស​ទេ​តើ​ ។ អាទិទេព​ធំ​បំ​ផុត​គឺ​គ្មាន​ឈ្មោះ​នាម​ទេ​ នៅ​លើ​ហួស​មេឃ​ទៅ​ទៀត​ ហើយ​ធំ​ជាង​មេឃ​ទៅ​ទៀត​»។ ក្នុង​ជីវិត​ឃើញ​តែ​ផ្កា​អព​មង្គល​សោះ​តែ​ម្ដង​។ «មើល​ន៎​មនុស្ស​កើត​របេង​ ខ្សោយ​បេះ​ដូង​ កើតកង់​ស៊ែ​, រន្ទះ​បាញ់​ស្លាប់​, ភ្លូក​ឡាន​ក្រ​ឡាប់​ គូ​សង្សារ​ព្រាត់​ប្រាស​គ្នា​, ប្រពន្ធ​មាន​សហាយ​... ប្ដី​មាន​ស្រី​លែង​លះ​គ្នា​ កូន​ប្រសា​រិក​កោង​ ច្រលើស​បើស​ កូន​ចៅ​បង​ប្អូន​ រឺ​ មិត្ដ​ជា​ទី​ស្រលាញ់​ ក្លាយ​ខ្លួន​ទៅ​ជា​ឆ្កួត​លី​លា​ រឺ ​ក៏​ទៅ​ជា​វង្វេង​ ក្បត់​ជាតិ​ ចូល​ទៅ​ខាង​ខ្មាំង​របស់​រដ្ឋ​ ត្រូវ​គេ​ចាប់​បាញ់​ចោ​ល​។ មើល​ចុះ​នៅ​ក្រោម​មេឃ​នេះ​ឃើញ​តែ​ជម្លោះ​ ឃើញ​តែ​ចំបាំង​រាំង​ជល់​ ហុត​ឈាម​គ្នា​ពុំ​ចេះ​ចប់​ ពុំ​ចេះ​ហើយ អបិ្បយេហិ សម្បយោគោ ទុក្ខោ បិយេហិ វិប្បយោគោ ទុក្ខោ ..... [អានបន្ដ..]

អក្សរសិល្ប៍ខ្មែរ ជីវិតឥតន័យ ទស្សនអ្នកចុះផ្សាយ     ថ្ងៃសៅរ៍ ទី16.មិថុនា 2018.ម៉ោង 8:40

ជីវិត​ឥត​ន័យ នឹង លាត​​ត្រដាង​ជូន​មិត្ដ​នូវ​ទំនាស់​រវាង​វណ្ណៈ និង វណ្ណៈ​។...សារ៉ាក់​ បញ្ញ​វន្ដ​ដ៍​ក្រ​ខ្វក់​ម្នាក់​ មាន​បេះ​ដូង​ដែក ស្អប់​ខ្ពើម​សង្គម​រស់​នៅ​ មិន​ព្រម​ទទួល​ស្នេហា​ស្រលាញ់​ នារី​ណា​ទេ​ ហើយ​នៅ​ទី​បំផុត​រូប​គេ​បាន​លង់​ស្នេហ៍​ ស្រលាញ់​នារី​រ័តនា​។ គូស្នេហ៍​ទាំង​ពីរ​ ស្រលាញ់​គ្នា​ណាស់ យ៉ាង​ល្អោក​ល្អើន​គ្មាន​ថ្ងៃ​ព្រាត់​។​ មួយ​ប៉ព្រិច​ភ្នែក​ប៉ុណ្ណោះ​ វិបត្ដ​ស្នេហា​មួយ​ បាន​កើត​ឡើង​មិន​អាច​គេច​ផុត​បាន​ ម្ដាយ​នាង​រ័តនា​ ពង្រត់​នាង​ទៅ​កោះ​លួង​ ដើម្បី​រៀប​ការ​ជា​មួយ​ចំរើន​ គូ​ដណ្ដឹង​នាង​ ។...។ [អានបន្ដ..]

.. ថ្ងៃសៅរ៍ ទី9.មិថុនា 2018.ម៉ោង 7:18
*** នេះនឹងនិយាយ អំពីក្រុងទេពបុរី ស្រីអយុធ្យា ប្រទេសសៀមវិញ។ សម្ដេច​ព្រះ​ចៅ ​ចក្រ​ពត្រា​ធិ​រាជ​ សម័យ​ថ្ងៃ​មួយ​នោះ​ ចេញ​គង់​ចុង​ព្រះ​រោង​រម​ជួប​ជុំ​អគ្គ​មហា​សេនា​ សេនា​ធិប​តី​ មន្ត្រី​តូច​ធំ​​ខ្ញុំ​រាជ​ការ​ ក្រាប​បង្គំ​គាល់​ តាម​តំណែង​ទើប​ព្រះ​អង្គ​ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​ ត្រាស់​ប្រឹក្សា​ថា​ ចៅ​ពញា​ចន្ទ​រាជា​ បាន​ត្រឡប់​ទៅ​ក្រុង​កម្ពុជា​ ប្រាប​សឹក​សង្គ្រាម​បាន​ជា​ធំ​នោះ​ព្រោះ​ដោយ​អំណាច​រេហ៍​ពល​ ស្បៀង​អាហារ​គ្រឿង​សាស្ត្រា​វុធ​ ដំរី​សេះ​ របស់​យើង​ឲ្យ​ទៅ​។​ ឥឡូវ​បាន​សម្រេច​ហើយ​ តែ​ពុំ​ឃើញ​ឲ្យ​នាំ​សួយ​សារ​ មក​ថ្វាយ​យើង​នៅ​ឡើយ​។​ ដូច្នេះ​ យើង​គួរ​លើក​ទ័ព​ទៅ​ប្រាប​ប្រាម​ ឬ​ធ្វើ​ដោយ​ប្រការ​​ដូច​ម្ដេច​​ [អានបន្ដ..]

ថ្ងៃសៅរ៍ ទី17.មិថុនា 2017.ម៉ោង 8:39
១ -សូម​សេច​ក្ដី​ប្រាថ្នា​របស់​ សាធុ​ជន​ទាំង​ឡាយ​បាន​សំរេច​ផល​ដោយ​ កិរិ​យា​ប្រសិទ្ធី​ នៃ​ព្រះ​អីសូរ​ ដែល​រស្មី​ភាគ​១​ក្នុង​១៦​ ស្ថិត​នៅ​អៃ​ដ៏​ព្រះ​លាដ​ដូច​ជា​លេខា​ នៃ​ពពុះ​ទឹក​ទន្លេ​គង្គា​។ ២ - ហិ​តោ​ប​ទេស​នេះ​ នរ​ជន​បាន​ត្រង​ត្រាប់​ស្ដាប់​ហើយ​ នឹង ប្រ​គល់​អោយ ​នូវ ​សេច​ក្ដី​ជំនាញ​ក្នុង​ភាសា​សំ​ស្រ្កឹត​ នូវ សេច​ក្ដី​ឆ្លៀវ​ឆ្លាស​ក្នុង​សំដី​ថ្វី​មាត់​ និង​ ក្នុង​និតិ​វិជ្ជា​ទាំង​ឡាយ​ដ៏​វិចិត្រ​ផ្សេង​ៗ​ក្នុង​ទី​ទាំង​ពួង​។​ ៣ - អ្នក​ប្រាជ្ញ​ កាល​បើ​ស្វែង​រក​វិជ្ជា​ និង​ទ្រព្យ​គប្បី​គិត​ថា​ ដូច​ជា​ខ្លួន​មិន​ចាស់​មិន​ស្លាប់​ ....។ [អានបន្ដ..]

ថ្ងៃសៅរ៍ ទី13.ឧសភា 2017.ម៉ោង 8:33
អ្នក​អង្គ​អម្ចាស់ រឺ​ទ្រង់​នរោត្តម​-​ចន្ទរង្សី​(១) ប្រសូត្រ​នៅ​ឆ្នាំ​១៩២៦ រឺ​ឆ្នាំ​ខាល​, ជា​បុត្រា​របស់​ព្រះ​អង្គ​ម្ចាស់ ​នរោត្ត​ ចន្ទ​លេខា​ ហៅ​ព្រះ​អង្គ​ម្ចាស់​តូ ​ដែល​ជា​បុត្រា​ព្រះ​បាទ​នរោត្តម​ និង​ អ្នក​ម្នាង​តាត​ ទ្រង់​មាន​ប្អូន​ស្រី​រួម​ផ្ទៃ​មួយ​អង្គ​នាម​ម្ចាស់​ង៉ែត​ដែល​ ក្រោយ​មក​មាន​ស្វាមី​ជា​កុំមុយ​សៀរ​ (ស្នង​ការ​ប៉ូលីស​)នាម​ គល់​ និង​មាន​បង​ប្រុស​ម្តាយ​ទី​ទៃ​មួយ​អង្គ​ទៀត​នាម​ ជិ សារិ​ ដែល​ជា​អតីត​ចៅ​ហ្វាយ​ខេត្ត​កណ្ដាល​។ នៅ​អំលុង​ពេល​សង្គ្រាម​លោក​លើក​ទី​២ កង​ទ័ព​ជប៉ុន​បាន​ចូល​មក​ដល់​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​តំបន់​អាស៊ី​អាគ្នេយ៍​ទាំង​មូល​។ ដោយ​ពឹង​ផ្អែក​ទៅ​លើ​អិទ្ធិ​ពល​យោធា​ជប៉ុន​ ប្រទេស​សៀម​បាន​បង្ខំ​បារាំង​អោយ​ប្រគល់​ទឹក​ដី​ខេត្ត​បាត់​ដំបង​ សៀម​រាប [..អានបន្ដ..]

គតិលោកភ គតិលោកភាគ១០ សត្វភេពីររកអាហារ [2] [3] [4] ថ្ងៃសៅរ៍ ទី14.មករា 2017.ម៉ោង 10:20

មាន​សត្វ​ភេ​ពីរ​ ភេ​មួយ​ដើរ​រក​ត្រី​ខាង​ទឹក​ជ្រៅ​ ភេ​មួយ​ទៀត​ដើរ​រក​ត្រី​ខាង​ទឹក​រាក់​។ ថ្ងៃ​មួយ​ភេ​ទាំង​ពីរ​ចុះ​ស្ទឹង​មុជ​ទឹក​ដេ ញ​ចាប់​ត្រី បាន​ត្រី​រ៉ស់​មួយ​ទើប​នាំ​គ្នា​ទាញ​ឡើង​គោក​ ដើម្បី​នឹង​ចែក​គ្នា​។ ភេ​ខាង​ទឹក​ជ្រៅ​ពោល​ថា «យើង​មុជ​ដើរ​ខាង​ទំ ជំរៅ​បាន​ក្ដី​លំបាក​ច្រើន​ ដូច្នេះ​យើង​ត្រូវ​បាន​ចំនែក​ខាង​ក្បាល​»​។ ​អែ​ភេ​ខាង​ទឹក​រាក់​ក៏​ឆ្លើយ​ថា «ត្រី​នេះ​កុំ​តែ​បាន​យើង​ស្ទាក់​នៅ​ទឹក​រាក់​កុំ​អី​វា​រួច​ខ្លួន​ទៅ​ទី​ណា​ៗ​បាត់​ហើយ​ ដែល​បាន​ត្រី​នេះ ក៏​ព្រោះ​កំលាំង​យើង​ៗ​ ស្ទាក់​​ចាប់​បាន ដូច្នេះ​ចំនែក​ខាង​ក្បាល​នោះ​ត្រូវ​បាន​យើង​។ អែ​ភេ​ទឹក​ជ្រៅ​ពុំ​ព្រម​ចែក​ ទើប​ភេ​ទាំង​ពីរ​....។ [អានបន្ដ..]

គតិលោកភ គតិលោកភាគ៩ [ 1] [2 ] [3] [4] ថ្ងៃសៅរ៍ ទី3.1216 -7.1.17..ម៉ោង 20:39

មាន​សត្វ​បង្កួយ​មួយ​ អាស្រ័យ​នៅ​លើ​ខ្លោង​ទ្វារ​ ព្រះ​រាជ​វាំង​នៃ​ព្រះ​បាទ​វិទេហ​រាស្រ្ដ​ នៅ​ក្នុង​នគរ​មិ​ថិលា​ បង្កួយ​នោះ​តែង​​បាន​ឃើញ​ស្ដេច​យាង​ ចេញ​ចូល​តាម​ទ្វារ​នោះ​កាល​ណា ​ក៏​ចុះ​មក​ដី​ធ្វើ​សិរសី​ផ្ងក់​​ៗ​ គឺ​គំនាប់​គោរព​ព្រះ​បរម​រាជា​តែ​រាល់​ៗ​កាល​។ អែ​ព្រះ​បា​ទ​វិទេ​ហ​រាស្រ្ដ​ ស្ដេច​យល់​អាការ​កិរិយា​បង្កួយ​នោះ​ ហើយ​ក៏​ត្រាស់​សួរ​ចៅ​មហោ​សថ​បណ្ឌិត​​ពោធិ​សត្វ ​ៗ ​ក៏​ក្រាប​ទូល​តាម​ហេតុ​បង្កួយ​អោន​បង្គំ​ចំពោះ​បរម​រាជា​ ទើប​ស្ដេច​មាន​ព្រះ​ហរិ​ទ័យ​ត្រេក​អរ​ នឹង​បង្កួយ​នោះ​អែង​ ហើយ​ទ្រង់​ប្រោស​ប្រាណ​ព្រះ​រាជ​ទាន​មាស​មួយ​ពៃ​ក្ដាម​បើក​អោយ​នាយ​ពិសេស​ ​ ​​....។ [អានបន្ដ..]

គតិលោកភ គតិលោកភាគ៨ [1] [2] [3] [4] ថ្ងៃសៅរ៍ ទី 5...26.វិច្ឆិកា 2016.ម៉ោង 13:37

សត្វ​ស្កា​ដែល​ខំ​ការ​ពារ​កូន​របស់​ចៅ​ហ្វាយ​ ខំ​ប្រយុទ្ធ​ត​តាំង​ខាំ​សត្វ​ពស់​អសិរ​ពិស​ ដែល​ចូល​មក​ចឹក​​កូន​នៅ​ក្នុង​អង្រឹង​អោយ​ស្លាប់បាត់​បង់​ជីវិត​ ក្នុង​គោល​បំណង​ការ​ពារ​ចៅ​ហ្វាយ​ដោយ​ល្អ​សោះ​ បែរ​ជា​ត្រូវ​ចៅ​ហ្វាយ​បន្ទា​ទោស​ប្រហារ​ជីវិត​ស្លាប់​បង់​ទៅ​ ​ដូច​​គ្នា​ក្នុង​រឿង​សត្វ​ខ្លា​ឃ្មុំ​ ដែល​យក​ដុំ​ថ្ម​គប់​ទៅ​លើ​មុខ​ចៅ​ហ្វាយ​ ដើម្បី​ដេញ​រុយ​ គឺ​ជា​ការ​ធ្វើ​ឡើង​ដោយ​គោល​បំណង​ល្អ​សោះ​ដែរ​ ប៉ុន្ដែ​លទ្ធ​ផល​ខ្លា​ឃ្មុំ​ពុំ​បាន​ទទួល​យុត្ដិ​ធម៌​ដោយ​ល្អ​អែ​ណា​។ សត្វ​គ្រលីង​គ្រលោង​ បក្សី​ដែល​អួត​អាង​ថា​មាន​បញ្ញា​ចេះ​ធ្វើ​សំបុក​ រក្សា​ទុក​ដាក់​កូន​ចៅ​អោយ​មត់​កក់​ក្ដៅ​ តែ​សត្វ​ស្វា​....។ [អានបន្ដ..]

    ថ្ងៃសៅរ៍ ទី30.មេសា 2016.ម៉ោង 22:15
រឿង​មហា​ចោរ​នៅ​ទល់​ដែន​ ជា​រឿង​ប្រលោមលោកដ៏​ល្អ​មួយ​ ដែលអ្នក​អាន​គ្រប់​គ្នា ពិត​ជា​ពិបាក​រកបាន​ណាស់​ ​​អ្នក​និពន្ធ​ បាន​លើក​ឆ្លុះ​បញ្ចាំង​អំពី​បញ្ហា​សង្គម​មនុស្ស មាន​បញ្ហា​នយោ​បាយ អំពើ​យុត្ដិ​ធម៌ អយុត្ដិ​ធម៌ បញ្ហា​ស្នេហា​ផ្អែម​ត្រជាក់​ ស្អប់​ប្រ​ចណ្ឌ ដោយ​ភ្លើត​ភ្លើន​ក្នុង​ភ្លើង​​រាគ​តណ្ហា​នៃ​មនុស្ស​លោក​ ក្នុង​សង្គម​មនុស្ស​​ ក្នុង​​សម័យ​ដែល​អ្នក​និពន្ធ​ខ្លួន​អែង​បាន​ឆ្លង​កាត់ ហើយ​ធ្វើ​ការ​កត់​ត្រា ដោយ​​​​ប្រើ​វោ​ហា​សាស្ដ្រ​ពាក្ស​សំដី​​​ភាសារ​ខ្មែរ​អោយ​ពីរោះ​រន្ដំ​ដូច​ដូរ​តន្ដ្រី លាយ​លំ​ដោយ​ស្នេហា​ទន់​ភ្លន់​ស្ទើរ​រក​អ្នក​និពន្ធ​អែ​ណា​មក​ប្រៀប​ធៀប​ពុំ​បាន​ឡើយ​។​​ ជា​ការ​ពិត​ណាស់ កាល​ណា​យើង​អាន​រឿង​មហា​ចោរ​នៅ​ទល់​ដែន យើង​ឃើញ​ថា អ្នក​និពន្ធ​បាន​បង្ហាយ​នូវ​ទឹក​ចិត្ដ​ពិត​ៗ នៃ​របប​ក្នុង​សង្គម​សម័យ​កាល​មួយ​ដែល​អ្នក​និពន្ធ​ខ្លួន​អែង​​កំពុង​ហែល​ឆ្លង​កាត់ គឺ​ជា​គំនិត​ដែល​ជា​សត្រូវ​ដល់​ប្រជា​រាស្រ្ដ... ....អានបន្ដ

នៅ​ក្នុង​ទំព័​រអក្ស​សិល្ប៍​ខ្មែរ បុព្វ​បុរស​ខ្មែរ​យើង​សម័យ​បុរាណ​បាន​យក​ចិត្ដ​ទុក​ដាក់​យ៉ាង​ខ្លាំង ក្នុង​ការ​តែង​និពន្ធ​សរ​សេរ​និទាន​ជា​សាច់​រឿង យើង​ឃើញ​មាន​រឿង​ព្រេង​និទាន​ជា​ច្រើន​អនេក​ មិន​អាច​រាប់​គណនា​បាន ដែល​បាន​អ្នក​ប្រាជ្ញ​និពន្ធ​បុរាណ​ សរ​សេរ និពន្ធ ចារ​ទុក​នៅ​លើ​ក្រាំង​ ឬ​ស្ដ្រា​ស្លឹក​រិត ឬ​និទាន​ត​ៗ​មាត់​គ្នា ដែល​មាន​នៅ​តាម​វត្ដ​អារាម ភូមិ​ស្រុក ពាស​ពេញ​ផ្ទៃ​ប្រទេស​កម្ពុ​ជា ហើយ​ក្រុម​ជំនុំ​ទំនៀម​ទំលាប់​ នៅ​វិជ្ជា​ស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ​ខ្មែរ បាន​ប្រមូល​ចង​ក្រង​ជា​សៀវ​តូច​ៗ អោយ​ឈ្មោះ​ថា «ប្រជុំរឿងព្រេងខ្មែរ»។ ​...​[អានបន្ដ..] ..​[អានបន្ដ..]

    ថ្ងៃអាទិត្យ ទី3.មករា 2016.ម៉ោង 9:38
ឱ! ស្រី ចិត្ត​នាង​អ្វី​ក៏​ប្រែ​ប្រួល​ឆាប់​ម្ល៉េះ​! ហា​! ហា​! ហា​! ទឹក​ចិត្ត​ស្រី​នឹក​ឃើញ​គួរ​អោយ​អស់​សំណើច​មែន​... ក្នុង​លោក​យើង​នេះ​ នរ​ណា​ទៅ​ជឿ​ចិត្ត​ស្រី​បាន ចិត្ត​ស្រី​រេ​ដូច​ចុង​ស្រល់​ត្រូវ​ខ្យល់​បោក​បក់​! អ្នក​ណា​ហ៊ាន​ជឿ​ចិត្ត​ស្រី អ្នក​នោះ​ត្រូវ​ស្លាប់... វាចារ​វើរ​វាយ​តែ​ម្នាក់​អែង​អស់​ចិត្ត​អស់​ចង់ ហើយ​លោក​គ្រូ​ពេទ្យ​ក៏​ចាក់​ស្រា​ផឹក​ត​ទៅ​ទៀត​។ ផឹក​អស់​មួយ​កែវ​ថែម​មួយ​កែវ​ ផឹក​ទាល់​តែ​ស្រវឹង​ដួល​ដេក​ក្បែរ​ជើង​គ្រែ​ក្នុងគ្រា​នោះ​។ ទុក្ខ​សោក​របស់​លោក​គ្រូ​ពេទ្យ​ ក៏​ដូច​ជា​ទុក្ខ​សោក​របស់​ចន​អែ​ដែរ​។ ចន​មាន​សេច​ក្ដី​កង្វល់​ជា​ខ្លាំង​ដោយ​មិន​អាច​រក​ផ្លូវ​ដោះ​ស្រាយ​វិថី​ជីវិត​ដ៏​អាប់​អួរ របស់​លោក​អ្នក​មាន​ឧបការគុណ​គេ​បាន​។ ចំណែក​កល្យាណ​មិន​បាច់​និយាយ​ឡើយ​ថា​នាង​ពិបាក​ចិត្ត​​... ....អានបន្ដ

ការផ្សាយកន្លងទៅ

ផ្សេងៗ

សម្ដេចជួនណាត អំពីបង្សុកូល

អក្សរពុម្ពខ្មែរ(យូនីកូដ)
Globe   ចំនួនអ្នកចូលទស្សនា