ថ្ងៃសៅរ៍ ទី16.កញ្ញា 2017.ម៉ោង 9:45
អារម្ភបទ ភិក្ខុប៉ាងខាត់

ភាគ​ទី៣​នេះ​ ខ្ញុំ​ទុក​ជា​ទីរ​លឹក​មាឃ​បូជា​ក្នុង​ឆ្នាំ​ខាល​ទោស័ក​ ពស​.២៤​៩៣​។
ក្នុង​ពេល​អសន្ដិ​សុខ​ពេញ​ប្រទេស​នេះ​ ខ្ញុំ​សូម​អោយ​ប្រជា​ជន​ខ្មែរ​​ទាំង​មូល​បាន​ប្រសព្វ​សេច​ក្ដី​សុ​ខ​ សេច​ក្ដី​ចំរើន​កុំ​បី​ខាន​ឡើយ​ អុប​ទ្រព​ចង្រៃ​ទាំង​ឡាយ​ក៏​សូម​អោយ​បរ​វេះ​ចៀស​វាង​ចេញ​ឆ្ងាយ​ឆាប់​ទៅ​ !!!។​

វត្ដអុណ្ណា​លោម​នៅ​ថ្ងៃ ១ ᧬ ៣ (ចន្ទ ១២​កើត ខែ​មាឃ​ ឆ្នាំ​ខាល​ទោ​ស័ក​ ព.ស ២៤៩៣) ត្រូវ​នឹង​ថ្ងៃ​ ទី​១៨​ ខែ​កុម្ភៈ​ឆ្នាំ​១៩៥១​
ភិក្ខុ​ ប៉ាង ខាត់​ វិរិយ​បណ្ឌិ​តោ​

៣ សង្រ្គាម

ក្នុង​ពេល​ដែល​ចាប់​ផ្ដើម​និយាយ​រឿង​ត​ទៅ​ ព្រះ​រាជ​បុត្រ​ទាំង​ឡាយ​មាន​ព្រះ​បន្ទូល​​ត្រាស់​ថាៈ​ «បពិត​លោក​អាយិះ​! យើង​ខ្ញុំ​ទាំង​អស់​គ្នា​នេះ​ជា​រាជ​បុត្រ​ យើង​ខ្ញុំ​ត្រូវ​ការ​ស្ដាប់​រឿង​សង្រ្គាម​ទៀត​»​។ បណ្ឌិត​វិស្ណុ​សម័ន​ក្រាប​បង្គំ​ទូល​តប​ថា​ «បើ​ដូច្នោះ​ទូល​ព្រះ​បង្គំ​នឹង​បរិយាយ​រឿង​រ៉ាវ​ដែល​ទ្រង់​ព្រះ​ករុណា​ទាំង​ឡាយ​សព្វ​ព្រះ​ទ័យ​ សូម​ទ្រង់​ ទាំង​ឡាយ​តាំង​ព្រះ​ទ័យ​ព្រះ​សណ្ដាប់​រឿង​សង្រ្គាម​ ដូច​មាន​ស្លោក​ជា​ដើម​បទ​ដូច្នេះ
 ១ - ក្នុង​សង្រ្គាម​រវាង​ហង្ស​និង​ក្ងោក​ ដែល​មាន​កំលាំង​ក្លៀវ​ក្លា​ស្មើ​គ្នា​ ហង្ស​ត្រូវ​ក្អែក​នៅ​ក្នុង​សំណាក់​ក្ងោក​ជា​សត្រូវ​​ មក​ល​លួង​ធ្វើ​អោយ​ស្និទ្ធ​ស្នាល​បោក​បញ្ឆោត​បាន​។ ព្រះ​រាជ​បុត្រ​ទាំង​ឡាយ​ត្រាស់​សួរ​ឡើង​ថាៈ​ «ចុះ​រឿង​នោះ​តើ​ដូច​ម្ដេច​?​»​។ មហា​បណ្ឌិត​វិស្ណុ​សម័ន​ពណ៌​នា​រឿង​នោះ​ក្រាប​ទូល​ថ្វាយ​ដូច​សេច​ក្ដី​ត​ទៅ​ថា​៖